អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្តកោះកុង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែឧសភា​ឆ្នាំ២០២០​

0
ផ្លូវសម្រាប់យន្តហោះចុះចតនៅអាកាសយានដ្ឋានតារាសាគរ។ សហការី

ដោយៈ​ រ៉ា​ណេត

កោះ​កុងៈ​ អាកាសយាន​ដ្ឋាន​តារា​សាគរ​ដែល​ស្ថិតនៅ​ក្នុង​ខេត្តកោះកុង​ រួម​ជាមួយ​គម្រោង​វិនិយោគ​ជា​ជំហាន​ដំបូង​ចំនួន២​,២ពាន់​លាន​ដុល្លារ​ គ្រោង​នឹង​បញ្ចប់​ការ​សាសង​សង់​នៅ​ត្រឹម​ខែឧសភា​ ឆ្នាំ២០២០​ ខណៈ​ដែល​ការហោះហើរ​សាកល្បង​នឹង​ត្រូវ​ធ្វើឡើង​ជាលើកដំបូង​នៅក្នុង​អំលុង​ខែតុលា​ឆ្នាំ២០១៩ឆាប់​ៗនេះ​។

បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ យ៉ាង​យូរ​នៅ​ត្រឹម​អំឡុង​ខែតុលា​ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​ ព្រលា​នយន្តហោះ​ អាកាស​យា​ដ្ឋាន​តារា​សាគរ​ ខេត្តកោះកុង​ នឹង​ចាប់​បើក​ដំណើរការ​ហោះហើរ​ និង​ចុះចត​សាកល្បង​ជាលើកដំបូង​។

អនុប្រធាន​ក្រុមហ៊ុន​ Union​ Development​ Group ​(UDG​) ដែល​បាន​ធ្វើការ​វិនិយោគ​លើ​ការ​សា​សង់​ លោក​ WANG​ CHAO​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ “យើង​គ្រោង​សាង​សង់​ព្រលា​នយន្តហោះ​នេះ​ឱ្យ​រួច​ ជាស្ថាពរ​នៅ​ខែឧសភា​ឆ្នាំ២០២០​ ហើយ​នៅ​ខែតុលា​យើង​នឹង​ធ្វើការ​ហោះហើរ​សាកល្បង​ ជាពិសេស​នៅ​ខែធ្នូ​ចុងឆ្នាំ២០២០យើង​នឹង​ហោះហើរ​ជា​ផ្លូវការ​តែម្ដង​”។

លោក​ WANG​ CHAO ​បានឱ្យ​ដឹង​បន្ថែម​ថា​ នៅ​ពេល​ព្រលា​នយន្តហោះ​ដំណើរការ​ក្រុមហ៊ុន​របស់​លោក​ នឹង​ធ្វើការ​បណ្ដុះបណ្ដាល​ ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដើម្បី​ប្រើប្រាស់​កម្លាំង​ពលកម្ម​ ក្នុង​ស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ខណៈ​បច្ចុប្បន្ន​នេះ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ជុំវិញ​តំបន់​នោះ​មានកម្រិត​ ដូច្នេះ​ទើប​អាច​ត្រឹមតែ​ធ្វើការ​ងា​រស្រាលៗ​តែប៉ុណ្ណោះ​។

អនុប្រធាន​ក្រុមហ៊ុន​ UDG ​ឱ្យ​ដឹង​បន្ត​ថា​ អាកាសយាន​ដ្ឋាន​នៅ​ជាប់​សមុទ្រ​ និង​ភ្នំ​នេះ​ នឹង​មាន​ជើង​យន្តហោះ​ហើរ​ត្រង់​ទៅកាន់​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ដែល​អាច​នឹង​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ កាន់តែ​ច្រើន​បន្ថែម​ទៀត​មក​ឱ្យ​ប្រទេស​កម្ពុជា​។ អាកាសយាន​ដ្ឋាន​អន្តរជាតិ​នេះ​អាច​ទទួលភ្ញៀវ៥លាន​នាក់​ក្នុង១ឆ្នាំ​។

អាកាសយាន​ដ្ឋាន​ប្រភេទ​F4 នេះ​មាន​ពី​សស​ម្រាប់​ឡើង​និង​ចុះចត​ប្រវែង៣.២០០ម៉ែត្រ​ នឹងអាច​ផ្ទុក​យន្តហោះ​ប្រមាណ៤០០គ្រឿង​។ ក្នុង​នោះ​យន្តហោះ​ធុន​ធំ​ប្រភេទ៧៧៧ក៏អាច​ចុះចត​បាន​។

ទោះជាយ៉ាងណា​លោក​ WANG CHAO ​បាន​បញ្ជាក់​ថា​ មិន​មាន​យន្តហោះ​ចម្បាំង​ឬប្រភេទ​ប្រដេញ​ទេ​ គឺ​មានតែ​យន្តហោះ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ការ​មា​នព្រ​លាន​យន្តហោះ​ថ្មី​មួយទៀត​ នឹង​ហុច​សក្តា​នុ​ពល​សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ ជាពិសេស​ផ្តល់​ឲ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ថែមទៀត​ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ដែល​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា​ ហើយ​ប្រសិន​ជា​ព្រលា​នថ្មីនេះ​មាន​ស្តង់​ដា​អន្តរជាតិ​ វា​នឹងអាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ប្រទេស​ថៃ​ និង​ខេត្ត​របស់​ថៃ​ដែល​ជាប់នឹង​កម្ពុជា​ អាច​ភ្ជាប់​បណ្តាញ​ហោះហើរ​ទៅវិញទៅមក​។

លោក​បន្ត​ថា​“ខ្ញុំ​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ល្អ​នេះ​ ដែល​វា​នឹង​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ និង​ទាក់ទាញ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ កាន់តែ​ច្រើន​ថែមទៀត​”។

អាកាសយាន​ដ្ឋាន​តារា​សាគរ​ មាន​ទីតាំង​ស្ថិត​ចន្លោះ​ស្រុក​ថ្មបាំង​ និង​ស្រុក​បទុម​សាគរ​ ដែល​វិនិយោគ​ក្នុង​ការសាងសង់​ដោយក្រុម​ហ៊ុន​ចិន​ Union​ Development​ Group ​(UDG​) ។

គម្រោង​អាកាសយាន​ដ្ឋាន​មួយ​នេះ​ ត្រូវ​បាន​ផ្អាក​ការសាងសង់​មួយ​រយៈ​ កាលពី​អំឡុង​ចុងឆ្នាំ២០១៨​ ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​មួយ​នេះ​ បាន​បន្ត​សាងសង់​យ៉ាងសកម្ម​ ជាមួយ​ការសម្រេច​ឱ្យ​មានការ​ហោះហើរ​ និង​ចុះចត​នៅ​ត្រឹម​អំឡុង​ខែតុលា​ ឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​។

ក្រៅពី​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​តារា​សាគរ​ ខេត្ត​ក៏​មាន​គម្រោង​អភិ​វឌ្ឃ​លើ​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជាច្រើន​ ដែល​ជា​ការ​លើកស្ទួយ​ខេត្ត​ដែល​ធ្លាប់តែ​ស្ថិត​ក្នុង​ភាព​ឯកា​មួយ​នេះ​ក្លាយជា​ខេត្ត​ដ៏​ទាន់សម័យ​ និង​ឆើតឆាយ​ ជាមួយ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ គម្រោង​សាងសង់​មណ្ឌល​កម្សាន្ត​កម្រិត​អន្តរជាតិ​ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុង​ហ៊ុន​ចិន​ រួម​ជាមួយ​គម្រោង​ពង្រីក​ផ្លូវ​ និង​តភ្ជាប់​ពី​ខេត្តកោះកុង​ និង​ខេត្ត​បាត់​ដំ​បង់​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​វិស័យ​ដឹកជញ្ជូន​៕

អ្នកជំនាញ​បង្ហាញ​ពី​សក្តា​នុ​ពល​អចលនទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ៨កំពុង​មានការ​រីកចម្រើន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​បច្ចុប្បន្ន​នេះ​ វិស័យ​អចលនទ្រព្យ​កំពុងតែ​មានសន្ទុះ​នៃ​ការ​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​ និង​កំពុង​សាយភាយ​ទៅតាម​បណ្តា​រាជធានី​ ខេត្ត​ចំនួន៨កំពុង​មាន​សក្តា​នុ​ពល​ និង​រីកចម្រើន​បន្ថែម​ទៀត​ ដែល​បណ្តា​អ្នក​វិនិយោគ​កំពុងតែ​សម្លឹង​ ដើម្បី​ចាប់​យក​ឱកាស​។

នាយិកា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែមិថុនា​ នេះ​ថា​ វិស័យ​អចលនទ្រព្យ​ មិនមែន​រីកចម្រើន​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ ពោល​គឺ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ក៏​ពុង​តែ​ពង្រីក​សក្ដានុពល​ដែរ​។ ភាព​រីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​កើតឡើង​ស្ទើរ​ទូទាំង​ប្រទេស​ ប៉ុន្តែ​គ្រាន់តែ​តំបន់​ខ្លះ​មានការ​រីកចម្រើន​លឿន​ ឬយឺត​តែប៉ុណ្ណោះ​។

លោកស្រី​បន្ត​ទៀត​ថា​ “ការ​អភិវឌ្ឍ​លឿន​ និង​មានសន្ទុះ​ខ្លាំង​យើង​ឃើញ​មាននៅ​រាជធានី​ភ្នំពេញ​ ក្រុង​ព្រះ​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ក្រុង​បាវិត​ជាដើម​”។ លោកស្រី​បាន​បន្ត​ទៀត​ថា​ “ដោយឡែក​សម្រាប់​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ ដូចជា​ កំពត​ កែប​ កំពង់ចាម​ ត្បូងឃ្មុំ​ ក៏​កំពុងតែ​មាន​ភាព​លូតលាស់​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​”។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ត​ទៀត​ថា​ “នៅពេល​ដែល​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​ និង​លូតលាស់​ល្អ​ វា​គឺជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​ធ្វើជំនួញ​នៅក្នុង​វិស័យ​មួយ​នេះ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​គ្រួសារ​ Century21​ Cambodia​ កំពុងតែ​ទទួល​បាន​ភាព​រីកចម្រើន​ និង​ជោគជ័យ​ជា​ខ្លាំង​ពី​វិស័យ​អចលនទ្រព្យ​ ដែល​ក្រៅពី​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​មាននៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត ផង​ដែរ​ ដូចជា​ខេត្ត​ កំពង់ចាម​ ក្រុង​តាខ្មៅ​ និង​ខេត្តបាត់ដំបង​”។ លោកស្រី​បន្ត​ទៀត​ថា​ ពេលនេះ​គ្រួសារ​ Century​ 21​ Cambodia​ កំពុងតែ​បើកឱកាស​ឱ្យ​បណ្តា​អ្នក​ដែល​មាន​ឆន្ទៈ​ ការ​តាំងចិត្ត​ និង​បទពិសោធន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ចូលរួម​នៅក្នុង​វិ​ស័យុំ​មួយ​នេះ​ ជាពិសេស​នៅ​តាម​ខេត្ត​ កំ​ពត់​ កែប​ ប៉ោយប៉ែត​ ព្រះសីហនុ​ និង​មណ្ឌលគីរី​ ខណៈ​ដែល​ខេត្ត​ទាំងនេះ​កំពុងតែ​មាន​សក្តា​នុ​ពល​ខ្លាំង​”។

លោកស្រី​បាន​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ដែល​ចង់​ចូលរួម​នៅក្នុង​គ្រួសារ​ Century​ 21​ Cambodia​ មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​ទេ​ សំខាន់​ឱ្យ​តែ​គាត់​មាន​ក្រុមហ៊ុន​ស្របច្បាប់​ពិតប្រាកដ​ មាន​ឆន្ទៈ​ និង​ការ​តាំងចិត្ត​ខ្ពស់​នៅក្នុង​ការ​ជម្រុ​ញវិស័យ​មួយ​នេះ​ឱ្យ​រីកចម្រើន​ ដើម្បី​ទទួល​បាន​ប្រយោជន៍​ទាំ​អស់​គ្នា​។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បញ្ជាក់​ថា​ “ខ្ញុំ​រីករាយ​សាទរ​នឹង​វត្តមាន​របស់​បណ្តា​សមាជិក​ថ្មី​ ដែល​ចង់​ចូលរួម​នៅក្នុង​គ្រួសារ​ Century​ 21​ Cambodia​ យើង​នៅតែ​ស្វាគមន៍​ជានិច្ច​”៕

CDC​ អនុម័ត​គំរោង​វិនិយោគ​ចំនួន៣ មាន​ទឹកប្រាក់​ជាង​ ១២លាន​ដុល្លារ​

0
អគារ CDC។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)បាន​អនុម័ត​គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៣​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង១២លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ចុង​សប្តាហ៍​នេះ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៥​ មិថុនា​នេះ​ថា​ បន្ទាប់​ពី​ឆ្លង់​កាត់​ការ​ត្រួតពិនិត្យ​ និង​ពិចារណា​ទៅ​ទំហំ​នៃ​ការ​វិនិយោគ​ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ CDC​ បានសម្រេច​អនុញ្ញាត​ចេញ​វិញ្ញា​បន​ប័ត្រ​ដល់​ក្រុមហ៊ុន​ចំនួន៣​ ជាមួយនឹង​ទុន​វិនិយោគ​សរុប​ជាង១២លាន​ដុល្លារ​។

គំរោង​វិនិយោគ​នោះ​រួមមាន​ ទី១​ ក្រុមហ៊ុន​ EALYTEX​ (CAMBODIA​) GARMENT​ CO​., LTD​. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ​ សង្កាត់​ចោមចៅ​ទី២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ៣.៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១​,៨២៣កន្លែង​។

ទី២​ ក្រុមហ៊ុន​ XINLONGTAI​ (CAMBODIA​) INDUSTRIAL​ CO​., LTD​. គម្រោង​បង្កើត​រោងចក្រ​ផលិត​អំបោះ​គ្រប់​ប្រភេទ​បម្រើការ​នាំចេញ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ពីរ​ ភូមិ​ពាម​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៤១កន្លែង​។

និង​ទី៣​ ក្រុមហ៊ុន​ CAPITAL​ GARMENTS​ CO​., LTD​. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រំដួល​ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣.៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១,៤២១កន្លែង​៕

បុរី​ប៉េង​ ហួត​បន្ត​ប្រ​ម៉ូ​សិន​ “ទិញ​ផ្ទះ​ឈ្នះ​ខុន​ដូ​” និង​ការ​បញ្ចុះតម្លៃ​រហូតដល់​ ៦ភាគរយ​

0

ដោយ ​រតនៈ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​បាន​និង​កំពុង​បន្ត​ប្រូ​ម៉ូ​សិន​ពិសេស​ជា​បន្ត​ទៀត​ តាមរយៈ​ការទិញ​ផ្ទះ​ ថែម​ខុន​ដូ​នៅក្នុង​គំរោង​របស់​ខ្លួន​ ដែល​នេះ​ជាផ្នែក​មួយ​នៃ​ការ​លើកទឹកចិត្ត​អតិថិជន​។

ដើម្បី​ថ្លែងអំណរគុណ​ ក៏ដូចជា​ឆ្លើយតប​ចំពោះ​សំណូមពរ​យ៉ាងច្រើន​ ពីអ​តិថិ​ជន​ដែល​តែងតែ​គាំទ្រ​បុរី​ប៉េង​ ហួត​ យើងខ្ញុំ​សូម​បន្ត​ផ្តល់​ជូន​នូវ​ប្រ​ម៉ូ​សិន​ ដ៏​សម្បើម​អស្ចារ្យ​ “ទិញ​ផ្ទះ​ឈ្នះ​ខុន​ដូ​” ជាមួយនឹង​ការ​បញ្ចុះតម្លៃ​រហូតដល់​ ៦% សំរាប់​គម្រោ​ងដឹស្តា​មេ​រា​ហ្កា​ដិន​ ដែល​មាន​សុពលភាព​ត្រឹម​បំណាច់​ខែ​ មិថុនា​ នេះ​តែប៉ុណ្ណោះ​។

គម្រោ​ងដឹស្តា​មេ​រា​ហ្គា​ដិន​ ជា​គម្រោង​ស្ថិតនៅ​លើ​ផ្លូវ​ក្រវាត់ក្រុង​ទី២ ​(ផ្លូវ៥០ម៉ែត្រ​) ដែល​មាន​ចំងាយ​ត្រឹមតែ៣នាទី​ប៉ុណ្ណោះ​ ​ពី​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​ (៦០ម៉ែត្រ​) គ្រប​ដណ្តប់​លើ​ផ្ទៃដី​រហូតដល់៤០ហិច​តា​។ គម្រោង​នេះ​ផ្ទាល់​ ជា​បណ្តុំ​សហគមន៍​សម្រាប់​ការរស់នៅ​ដ៏​ល្អ​ប្រសើរ​និង​ការអភិវឌ្ឍន៍​ចំរុះ​ ​ជាមួយ​អគារ​ពាណិជ្ជកម្ម​ បែប​ទាន់សម័យ​សមស្រប​ទៅតាម​ស្តង់ដារ​អន្តរជាតិ​ រុក្ខវិថី​ដែល​ ដែល​ពោរពេញ​ដោ​យសោភ័​ណ្ឌ​ភាព​ បែប​ធម្មជាតិ​ពណ៌បៃតង​ ក្លឹប​ហាត់ប្រាណ​អាងហែលទឹក​ ជាមួយនឹង​រចនាបថ​ដ៏​ប្រណីត​ល្អឯក​ អម​ទៅ​ដោយ​សួនច្បារ​ ដ៏​ស្រស់បំព្រង​ ថែមទាំង​មាន​តំបន់​ពាណិជ្ជកម្ម​ ពោរពេញ​ទៅ​ដោយ​ហាងទំនិញ​ សេវាកម្ម​ និង​អគារ​ពាណិជ្ជកម្ម​ សម្រាប់​បំពេញ​តម្រូវការ​ក្នុង​តំបន់​។

ក្នុង​គម្រោ​ងដឹស្តា​ មេ​រា​ហ្គា​ដិន​ ផ្តល់​ជូន​លោកអ្នក​នូវ​វីឡា​ជាច្រើន​ប្រភេទ​ ដែល​មាន​ដូចជា​ វីឡា​ទោល​ វីឡា​ភ្លោះ​ និង​វីឡា​កូនកាត់​ ជាពិសេស​វីឡា​ដែល​មាន​រចនាបថ​ថ្មី​ ចំនួន២​ ផង​ដែរ​គឺ​ វីឡា​ ឃ្វីន​ថ្មី​និង​ វីឡា​ ព្រីន​ ប៊ី​ ដើម្បី​ផ្ដល់​នូវ​ជម្រើស​កាន់តែ​សម្បូរ​បែប​ដល់​អតិថិជន​។ គ្រប់​ប្រភេទ​វីឡា​ខាងលើ​ សុទ្ធសឹងតែ​ រចនា​ម៉ូដ​ឡើង​ ដ៏​ល្អឯក​ដែល​ផ្អែក​ទៅលើ​គុណ​តម្លៃ​នៃ​សោភ័ណភាព​ ជាមួយ​ភាព​សមស្រប​ឥត​ខ្ចោះ​ នៃ​ការ​រួមបញ្ចូល​រចនាបថ​ខ្មែរ​ និង​ អឺរ៉ុប​ ដោយ​ផ្តល់​ជូន​នូវ​ភាព​ប្រណីត​ទាន់សម័យ​ និង​ផាសុកភាព​ក្នុង​កា​រស់នៅ​ធ្វើអោយ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ​។

សូម​ស្វែងរក​ការរស់នៅ​បែប​ទាន់សម័យ​ និង​បែបផែន​ជីវិត​ដែល​ល្អឥតខ្ចោះ​សូម​ជ្រើស​យក​គម្រោង​ The​ Star​ Mera​ Garden​ រស់នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរស័ព្ទ​លេខ​ 015​ 90​ 6789​ Email​:sale​@penghuoth.com ​ឬចូល​ទៅកាន់​គេហទំព័រ​ Facebook​: www.facebook.com​/boreypenghuothgroup​ ឬអាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ ពី​គ្រប់​ការិយាល័យ​លក់​ ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​ រៀងរាល់​ម៉ោង​ធ្វើការ​៕

រដ្ឋាភិបាល​ដាក់​ផែនការ​អាទិភាព​ចំនួន៤ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ព្រះ​សី​ហនុៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមការងារ​ថ្នាក់​ជាតិ​ និង​ក្រុមការងារ​ថ្នាក់​មូលដ្ឋាន​នៃ​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ ដាក់​ផែនការ​ការងារ​អទិ​ភាព​ចំនួន៤​ ក្នុងចំណោម​ផែនការ​ផ្សេងទៀត​ សម្រាប់​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បច្ចុប្បន្ន​ និង​អនាគត​នៃ​ទីផ្សារ​ការងារ​។

លោក​ សាយ​ សំ​អាល់​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី១៤​ មិថុនា​ម្សិលមិញ​នេះ​ថា​ ខេត្ត​ព្រះសីហនុ​បាន​និង​កំពុង​ទទួល​បានផល​ពី​ផ្លែផ្កា​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ដែល​បាន​មក​ពី​ការ​យកជីវិត​ធ្វើ​ដើមទុន​របស់​ថ្នាក់ដឹកនាំ​យើង​។ លោក​បន្ត​ថា​ កិច្ចការ​អាទិភាព​ចំនួន៤​ ក្នុងចំណោម​ការងារ​ជាច្រើន​ ដែល​ក្រុមការងារ​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​គឺ​ ទី១​ ការ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​ ដោយ​សហការ​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​ កងកម្លាំង​សមត្ថកិច្ច​ និង​ក្រុមការងារ​ឱ្យ​បាន​ល្អ​។

ទី២​) ការពារ​ឱ្យ​បាន​នូវ​បរិយាកាស​សុខ​សុវត្ថិភាព​ សម្រាប់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ ព្រមទាំង​វិនិយោគិន​។ ទី៣​ ការគ្រប់គ្រង​ការងារ​សំណង់​ដែល​ជា​គម្រោង​សាង​សង់​ថ្មី​ៗត្រូវ​មានការ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ កាត់បន្ថយ​ការ​បំពុល​ខ្យល់​ និង​ទី៤​ ការគ្រប់គ្រង​សំណល់រឹង​រាវ​ និង​សំរាម​ ឱ្យ​បាន​ល្អ​ដើម្បី​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​មាន​សោភ័ណភាព​ មាន​អនាម័យ​បរិស្ថាន​ល្អ​ស្អាត​ និង​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ផាសុកភាព​ និង​កាន់តែ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​។

លោក​សាយ​ សំ​អាល់​ ក៏បាន​ប្រកាស​ពី​ការគ្រប់គ្រង​ការងារ​អភិវឌ្ឍន៍​ ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ និង​ណែនាំ​ផែនការ​ការគ្រប់គ្រង​ទឹក​ស្អាត​ និង​អគ្គិសនី​ដើម្បី​ឱ្យ​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​កាន់តែ​ប្រសើរ​ និង​ការ​ផ្គត់ផ្គង់​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ លោក​ក៏បាន​លើកឡើង​ ពី​គម្រោងការ​ស្តារ​ប្រព័ន្ធ​លូ​ បង្ហូរទឹក​ឱ្យ​បាន​ទៀងទាត់​ ក៏ដូចជា​ការគ្រប់គ្រង​សំណល់រាវ​ឱ្យ​បាន​ល្អ​ និង​ត្រូវ​មាន​ ការរៀបចំ​ក្រុង​ឱ្យ​បាន​ល្អ​ដោយធ្វើ​យ៉ាងណា​បែងចែក​ឱ្យ​ដាច់​រវាង​លូ​ទឹកភ្លៀង​ និង​លូ​ទឹក​កខ្វក់​ ព្រមទាំង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ដើម្បី​ឆ្លើយតប​នឹង​កំណើន​សេដ្ឋកិច្ច​ កំណើនប្រជាជន​ និង​ចំនួន​ភ្ញៀវ​ទេសចរ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

រាជរដ្ឋាភិបាល​កម្ពុជា​កន្លងមក​នេះ​ បាន​កំណត់​យក​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​សេដ្ឋកិច្ច​ធំជាង​គេ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង៣​ មាន​រាជធានី​ភ្នំពេញ​ សៀមរាប​ និង​ខេត្ត​ព្រះសីហនុ​។ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍន៍​ និង​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ តាមរយៈ​ការ​បណ្តាក់​ទុន​វិយោគ​ ពី​ក្រុមហ៊ុន​បរទេស​នានា​ អភិវឌ្ឍ​លើ​វិស័យ​សំណង់​ បដិសណ្ឋារ​កិច្ច​ ហេ​ដ្ឋា​រនា​សម្ពន្ធ​ និង​ កសិកម្ម​ជាដើម​ ដើម្បី​ប្រែក្លាយ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ ឲ្យ​មានការ​រីកចម្រើន​ និង​មានការ​អភិវឌ្ឍន៍​ដូច​បណ្តា​ក្រុង​-ខេត្ត​នានា​នៅក្នុង​តំបន់​ និង​ពិភពលោក​៕

រដ្ឋសភា​ឯកភាព​ឱ្យ​ក្រុមហ៊ុន​ចំនួន​បី​វិនិយោគ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​កម្ពុជា​បាន​ឯកភាព​លើ​សេចក្តី​ព្រៀង​ច្បាប់​ចំនួន​បី​ ឲ្យ​ក្រុមហ៊ុន​ចំនួន​បី​ដើម្បី​អភិវឌ្ឍន៍​ និង​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ ដើម្បី​ឆ្លើយតប​នឹង​កំនើ​ននៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។

សេចក្តី​ព្រាង​ច្បាប់់​ដែល​បាន​អនុម័ត​នោះ​រួមមាន​ ទី១​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​ យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុម​ហ៊ុន​ស្នេ​ថេ​ករី​ញូ​វេ​ប៊ល​ឯ.ក​ ទី២​ សេចក្តី​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុម​ហ៊ុន​អេ​សភី​អេ​លភី ​( ខេម​បូ​ឌា​ ) ឯ.ក​ និង​ទី៣សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុម​ហ៊ុន​ស្នេ​ថេ​ក ខូ​អិល​ធី​ឌី​។

នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ ជាមួយ​តំណាង​រាជរដ្ឋាភិបាល​នៅ​រសៀល​ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩ ម្សិលមិញ​នេះ​ លោ​កស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​លើកឡើង​ថា​ សេចក្តី​ព្រាងច្បាប់​ទាំង​បី​នេះ​ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​ជាតិ​ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ អោយ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ តាមរយៈ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​។ ថាមពល​អគ្គិសនី​គឺជា​ ប្រភព​ថាមពល​សំខាន់​មិន​អាច​ខ្វះ​បាន​នៅក្នុង​ជីវ​ភា​ពប្រ​ចំា​ថ្ងៃ​។

លោក​រដ្ឋមន្រ្តី​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ នៅ​ទូ​ទំាង​ប្រទេស​ ពិសេស​នៅ​រាជធានី​ភ្នំពេញ​ បាន​កើនឡើង​ជាលំដាប់​ ក្នុង​អត្រា​ខ្ពស់​។ ដើម្បី​បំពេញ​តម្រូវការ​អគ្គិសនី​ រាជរដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​អភិវឌ្ឍ​ថាមពល​អគ្គិសនី​ជាច្រើន​ នៅក្នុង​នោះ​ ក្រុមហ៊ុន​ចំនួន​បី​ ដែល​មានឈ្មោះ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​ខាងលើ​នេះ​ បាន​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​យ៉ាងសកម្ម​ផង​ដែរ​”។ លោក​បន្ត​ថា​ “ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ខាងលើ​ ជា​ការជំរុញ​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ចូលរួម​អភិវឌ្ឍន៍​ជាតិ​”។

លោក​ ជាម​ យៀប ​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋសភា​ បាន​គំា​ទ្រ​សេចក្តី​ព្រាងច្បាប់​ខាងលើ​ និង​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ ពិសេស​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​បាន​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ថាមពល​ឆ្លើយតប​កំណើន​សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាពលរដ្ឋ​។

បន្ទាប់ពី​ប្រជុំ​ពិនិត្យ​សិក្សា​ទៅតាម​នីតិវិធី​ គណៈកម្មការ​ជំនាញ​រដ្ឋសភា​បានសម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ទំាង​បី​នោះ​ ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ ពិនិត្យ​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​ក្នុង​ពេល​ឆាប់​ៗនេះ​៕

ទីផ្សារ​អចលន​ទ្រព្យ​នៅ​ប្រទេស​ចិន​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ប្រែ​សម្រួលៈ​ យុទ្ធ​

ក្រុង​ប៉េ​កាំងៈ​ កំណើន​វិនិយោគ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ បាន​ធ្លាក់ចុះ​នៅក្នុង​ខែ​ ឧសភា​ ហើយ​ការ​លក់​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​បំផុត​ចាប់តាំងពី​ខែ​ តុលា​ ឆ្នាំ​ ២០១៧​ ដែល​បង្ហាញថា​ ទីផ្សារ​លំនៅ​ដ្ឋាន​ទទួលរង​ឥទ្ធិពល​ នៃ​វិស័យ​ផលិតកម្ម​ដែល​កំពុង​ធ្លាក់ចុះ​ និង​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។

ការ​វិនិយោគ​អចលនទ្រព្យ​ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​លំនៅ​ដ្ឋាន​ និង​រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ការិយាល័យ​ គឺជា​វិស័យ​ដ៏​សំខាន់​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី២នៅ​លើ​ពិភពលោក​នេះ​។

ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ បាន​មើលឃើញ​ពី​ការ​លេចចេញ​ជាថ្មី​ខណៈ​ពេល​ដែល​រដ្ឋបាល​មូលដ្ឋាន​មួយចំនួន​ បាន​បន្ធូរបន្ថយ​វិធានការ​ទិញ​ផ្ទះ​ ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ និង​មានការ​អំពាវនាវ​របស់​ធនាគារ​ទីក្រុង​ប៉េកាំង​ ដើម្បី​បង្កើន​ការ​ផ្តល់​ប្រាក់កម្ចី​ និង​អត្រា​ការប្រាក់​ទាប​បាន​ជួយ​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​ផង​ដែរ​។

ប៉ុន្តែ​ស្ថានភាព​នេះ​មិន​មាន​លក្ខណៈ​សមស្រប​ទេ​ ហើយ​អ្នកវិភាគ​មួយចំនួន​បាន​ព្រមាន​ថា​ ការ​ស្ទុះ​ងើបឡើង​វិញ​អាច​នឹង​មានការ​លំបាក​ ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ​ និង​ការទប់ស្កាត់​ទីផ្សារ​អចលនទ្រព្យ​ជា​ផ្លូវការ​ ពី​ការ​ធ្លាក់ចុះ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅតែ​មាននៅ​ក្នុង​ទីក្រុង​ភាគច្រើន​។

ការ​ធ្លាក់ចុះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ជាច្រើន​ បន្ទាប់ពី​ទីផ្សារ​អចលនទ្រព្យ​បាន​រង​ការ​ធ្លាក់ចុះ​នៅ​ចុងឆ្នាំ២០១៨​។ ការកាត់បន្ថយ​តម្លៃ​ ដែល​ផ្តល់​ដោយ​អ្នក​អភិវឌ្ឍន៍​បាន​នាំឲ្យមាន​ការ​តវ៉ា​ ដោយ​អ្នកទិញ​ដែល​កំពុង​មាន​កំហឹង​ និង​ធ្វើឲ្យ​អាជ្ញាធរ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ហានិភ័យ​នៃ​ភាព​ចលាចល​សង្គម​។

ការ​វិនិយោគ​អចលនទ្រព្យ​នៅ​ខែ​ ឧសភា​ បាន​ធ្លាក់ចុះ​មក​ត្រឹម ៩​,៥ភាគរយ​ បើ​ធៀប​នឹង​ខែមេសា​ ដែល​មាន​កំណើន១២ភាគរយ​ ហើយ​នេះ​ជា​ការ​ធ្លាក់​ខុះ​ខ្លាំង​បំផុត​ចាប់តាំងពី​ខែ​ ធ្នូ​ឆ្នាំ២០១៨កន្លងមក​នេះ​៕

ប្រភព​៖ Reuters​

លោក​ឧកញ៉ា​នួន​ រិទ្ធី​បង្ហើប​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការវាយតម្លៃ​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ការ​ធ្វើជំនួញ​លើ​វិស័យ​អចលនទ្រព្យ​ ការទិញ​-លក់​ ចាំបាច់​បំផុត​ត្រូវតែ​មានការ​វាយតម្លៃ​ឱ្យ​ត្រឹមត្រូវ​ និង​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា​ អាច​ទទួល​បាន​ភាគ​ចំណេញ​ពី​ការ​វិនិយោគ​យ៉ាង​ប្រាកដ​។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​បាន​? ចម្ងល់​នេះ​ត្រូវ​បាន​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បង្ហើប​ប្រាប់​ពី​គន្លឹះ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​ ក្នុង​ការវាយតម្លៃ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal ​រូប​នេះ​បាន​លើកឡើង​ថា​ ការវាយតម្លៃ​ទៅលើ​អចលនទ្រព្យ​ ​គឺ​ត្រូវ​បាន​ធ្វើឡើង​តាមវិធី​សាស្ត្រ​ផ្សេងគ្នា​ជាច្រើន​ ទៅតាម​ជំនាញ​របស់​បុគ្គល​ ដែល​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ជាក់ស្ដែង​នៅ​លើ​ទីផ្សារ​រួម​។ លោក​បន្ត​ទៀត​ថា​ “បើ​ទោះជា​វិធីសាស្ត្រ​ ក្នុង​ការវាយតម្លៃ​អលន​ទ្រព្យ​មាន​ច្រើន​របៀប​យ៉ាងណាក៏ដោយ​ ប៉ុន្តែ​មាន៣ចំណុច​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ មិន​អាច​មើល​រំលង​បាន​។

ចំណុច​ទាំង៣នោះ​ ទី១ការប្រៀបធៀប​តម្លៃ​ទីផ្សារ​ (Corporation​ Approach​) ទី២​ សិក្សា​អំពី​លទ្ធភាព​ និង​ភាពល្អ​ប្រសើរ​ដែល​អាច​ទទួល​បាន​ពីអ​ចលនទ្រព្យ​ (Income​ Approach​) និង​ទី៣​ សិក្សា​ទៅលើ​ទំហំ​នៃ​ការ​ចំណាយ​ថ្លៃដើម​ ក្នុង​ទិញ​អចលនទ្រព្យ​ (Cost​ Approach​)។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បន្ត​ទៀត​ថា​ បន្ថែម​ពីលើ​មូលដ្ឋាន​គ្រឹះ​ទាំង៣ខាងលើ​នេះ​ ការវាយតម្លៃ​ក៏​ត្រូវ​ពិនិត្យ​ជាក់ស្ដែង​ ទៅលើ​កក្តា​ភូមិសាស្ត្រ​តំបន់​ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដែល​ស្ថិតនៅ​ជុំវិញ​ និង​តំបន់​ក្បែរ​គ្នា​ (ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មានស្រាប់​ និង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នៅពេលអនាគត​) រួម​ជាមួយ​កក្តា​ប្រជាសាស្ត្រ​ផង​ដែរ​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ បន្ទាប់ពី​ធ្វើការ​សិក្សា​ និង​ពិនិត្យ​យ៉ាង​លម្អិត​ទៅលើ​ចំណុច​ទាំងអស់​នេះ​ហើយ​ អ្នក​វាយតម្លៃ​ត្រូវ​ធ្វើការ​ប្រៀបធៀប​ ពីរ​វាង​សក្ដានុពល​ក្នុង​តំបន់​ ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​វិនិយោគ​។ អ្វី​ដែល​សំខាន់​ ការវាយតម្លៃ​អាច​មាន​ភាព​សុក្រឹត​ទៅ​បាន​ វា​ក៏​អាស្រ័យ​ទៅលើ​កត្តានយោបាយ​ កត្តា​សេដ្ឋកិច្ច​ និង​កត្តា​សង្គម​ផង​ដែរ​ ដែល​កត្តា​ទាំង៣​ នេះ​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការវាយតម្លៃ​។

​លោក​បាន​លើក​ជាឧទាហរណ៍​ថា​ ជា​ធម្មតា​ការ​បណ្តាក់​ទុន​របស់​វិនិយោគិន​បរទេស​ លុះត្រាតែ​មាន​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​ មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ទើប​មានការ​បណ្តាក់​ទុន​ច្រើន​ ដែល​នេះ​ជាច​លក​រធ្វើ​ឱ្យ​តម្លៃ​ដី​ ឬតម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​”៕

ចំណេះដឹង​! តើ​កិច្ចសន្យា​ទិញ​-លក់​មាន​ប៉ុន្មាន​ប្រភេទ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ជាទូទៅ​ការទិញ​-លក់​មាន​ទម្រង់​ និង​រូប​ភាព​ខុស​ៗគ្នា​ដែល​សកម្មភាព​បែបនេះ​កើតឡើង​នៅ​គ្រប់​ទីកន្លែង​ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​ ដូចជា​ ការ​ប្រកប​អាជីវកម្ម​នានា​ និង​ការដោះដូរ​ទំនិញ​ព្រមទាំង​សេវា​កម្ម​ផ្សេង​ៗ។

យ៉ាងណាក៏ដោយ​ គេ​អាច​សង្កេតឃើញ​ថា​កិច្ចសន្យា​ទិញ​ លក់​ជា​ធម្មតា​បាន​ធ្វើឡើង​តាម​រូបភាព​ពីរ​បែប​ គឺ​ការទិញ​លក់​ដែល​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់​ និង​ការទិញ​លក់​ដែល​មាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​។

ការទិញ​លក់​ត្រឹមតែ​មាត់ទទេ​ ជា​ប្រភេទ​នៃ​កិច្ចសន្យា​ទិញ​-លក់​មួយ​ដែល​ការព្រមព្រៀង​ទិញ​លក់​រវាង​អ្នកទិញ​ និង​អ្នកលក់​បាន​ធ្វើឡើង​ដោយ​ផ្ទាល់មាត់​ ដែល​តាមធម្មតា​នេះ​ជាសកម្ម​ភាព​ដោះដូរ​ បែប​សាមញ្ញ​ និង​ក្នុង​ទំហំ​ទឹកប្រាក់​តិចតួច​ដូចជា​ ការទិញ​សំលៀកបំពាក់​ ឬទិញ​ម្ហូបអាហារ​ជាដើម​។ ប៉ុន្តែ​គេ​ក៏អាច​ធ្វើជា​លិខិត​ព្រមព្រៀង​លាយលក្ខណ៍​អក្សរ​បាន​ដែរ​ដោយធ្វើ​ជា​លិខិត​ ឯកជន​រវាង​អ្នកលក់​ និង​អ្នកទិញ​ផ្ទាល់​ឬលិខិតយថាភូត​ដែល​មានការ​ទទួលស្គាល់​ពី​មន្ត្រី​សាធារណៈ​។ ​

កិច្ចសន្យា​ទិញ​លក់​ប្រភេទ​នេះ​ ក៏​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​ដែរ​ដោយហេតុថា​កិច្ចសន្យា​ទិញ​លក់​ ជាទូទៅ​ច្បាប់​មិន​តម្រូវ​ថាត្រូវ​តែ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​នោះ​ទេ​នេះ​បើ​មាត្រា៥១៦នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​។

ទោះ​យ៉ាងណា​ក្នុង​ច្បាប់​ដដែល​ នៅក្នុង​ករណី​មានបញ្ញត្តិ​ពិសេស​ ដែល​សំដៅ​ដល់​កិច្ចសន្យា​ទិញ​ លក់​អចលនទ្រព្យ​រួមមាន​ ផ្ទះ​ ឬដីធ្លី​ជាដើម​នោះ​កិច្ចសន្យា​ទិញ​លក់​ត្រូវ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​ ដើម្បី​បាន​ជាឯក​សារ​ទុកជា​ភស្តុ​តាង​ចក្នុង​ការជំទាស់​ ឬតវ៉ា​ក្នុងករណី​មាន​វិវាទ​កើតឡើង​៕

គម្រោ​ងធំៗ​ចំនួន៣កំពុង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ខេត្ត​កំពង់ស្ពឺ​នា​ពេល​បច្ចុប្បន្ន​កំពុង​ចាត់​ផ្តើម​ប្រែ​មុខ​ប្រែ​មាត់​ តាមរយៈ​គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​បាន​ នឹង​កំពុង​បន្ត​ហូរ​ចូល​ទៅ​អភិវឌ្ឍន៍​ ក្នុង​ខេត្ត​ក្នុង​មួយ​នេះ​មាន​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ តំបន់ឧស្សាហកម្ម​និង​ទេសចរណ៍​ និង​អគារ​ឧស្សាហកម្ម​ទំនើប​។

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​កំពង់ស្ពឺ​បាន​ទទួ​លនូ​គវម្រោង​វិនិយោគ​ទាំង​តូច​ទាំង​ធំ​ជាច្រើន​ដោយ​ក្នុង​នោះ​ គម្រោង​វិ​យោ​គធំៗ​ចំនួន៣​ កំពុងតែ​ចាប់ផ្តើម​ប្រែ​មុខ​ប្រែ​មាត់​ខេត្ត​កំពង់ស្ពឺ​ ដែល​ធ្វើឲ្យ​អជ្ញា​ធរ​ខេត្ត​ និង​ប្រជាពលរដ្ឋ​មានការ​អបអរសាទរ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ក្នុង​ខេត្ត​មួយ​នេះ​ ដែល​កាលពីមុន​ខេត្ត​មួយ​នេះ​ហាក់​ត្រូវ​បាន​គេ​បំភ្លេច​ ឬទៅ​ហួស​មក​ហួស​។

១) គម្រោង​អភិវឌ្ឍ​អគារ​ភ្លោះ​ពាណិជ្ជកម្ម​

គម្រោង​វិនិយោគ​សាងសង់​អគារ​ភ្លោះ​ ដោយ​អគារ​ភ្លោះ​នេះ​ទី១​ មាន​កម្ពស់៣២​ ជាន់​ និង​ទី២មាន​កំពស់៦៤ជាន់​ ដោយ​មាន​នូវ​ផ្សារ​ទំនើប​ អាគារ​ការិយាល័យ​ និង​កន្លែង​កម្សាន្ត​ជាដើម​ តែ​មិនទាន់​បាន​បញ្ជាក់​ពី​ទំហំ​ថវិកា​ក្នុង​ការ​ចំណាយ​នោះ​ទេ​។

អាគារ​ភ្លោះ​នេះ​នឹង​ត្រូវ​សាងសង់​ នៅ​កណ្តាល​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​ ដោយ​វិ​និ​យោ​គគិ​នខ្មែរ​ ស្រប​ពេល​ដែល​ការសិក្សា​ពី​គម្រោង​ និង​ប្លង់​បាន​បញ្ចប់​រួចរាល់​ហើយ​ ដោយ​រង់ចាំ​តែ​ការសម្រេច​ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​។

២) គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ

ក្រុមហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. សម្រេច​បោះទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ នៅ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

គម្រោង​ដ៏​ធំ​នេះ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ នឹងអាច​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រាប់ពាន់​កន្លែង​។

៣) គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​

គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​ដំបូងបង្អស់​ ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​ បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ពេល​ថ្មី​ៗ ក្រោម​អធិបតីភាព​លោក​វ៉ី​សំណាង​អភិបាល​នៃ​គណ:អភិបាលខេត្ត​កំពង់ស្ពឺ​។

ស្ពាន​នេះ​នឹង​ត្រូវ​សាងសង់​ត្រង់​ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​ ដោយមាន​ប្រវែង៣០ម៉ែត្រ​កម្ពស់៥​,២ម៉ែត្រ​ទទឹង៣ម៉ែត្រ​ ធ្វើ​ពី​បេតុង​អា​មេ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោកជំទាវ​សៀង​ ចាន់​ហេង​ អគ្គនាយក​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ក្នុង​តម្លៃ​សាងសង់​៣៤ម៉ឺន​​ដុល្លារ​អាមេរិក​ ហើយ​ចំណាយពេល​សាងសង់​ជិត​មួយឆ្នាំ​។ វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មួយ​នេះ​ គឺជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​។

ខេត្ត​កំពង់ស្ពឺ​ បាន​ក្លាយជា​តំបន់ឧស្សាហកម្ម​យ៉ាង​ឆាប់រហ័ស​ ដោយមាន​វត្តមាន​រោងចក្រ​ សហគ្រាស​យ៉ាងច្រើន​ បាន​បើក​ដំណើរការ​នៅ​ខេត្ត​មួយ​នេះ​ ដែល​ថ្នាក់ដឹកនាំ​ខេត្ត​បាន​សម្តែង​ក្តី​រីករាយ​ និង​បាន​បង្ហើប​ថា​ឧស្សាហកម្ម​ក្នុង​ខេត្ត​នេះ​ បាន​ផ្តល់​ចំណូល២០លាន​ដុល្លារ​ក្នុង​មួយ​ខែ​ ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​។

បច្ចុប្បន្ន​ខេត្ត​មួយ​នេះ​បាន​ និង​កំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច​ បាន​កាន់តែ​ប្រសើរ​ជាង​មុន​ តាមរយៈ​លំហូរ​នៃ​អ្នក​វិនិយោគ​ជាច្រើន​ ដែល​បាន​សាង​ងស់​រោងចក្រ​ សហ​គ្រាស​ធំៗ​ ដែល​សរុប​មាន​ចំនួន១៣០ទីតាំង​ (រោងចក្រ​ស្បែកជើង​ និង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​)។

ដោយឡែក​សម្រាប់​សិប្បកម្ម​ខ្នាត​មធ្យម​ និង​ក្រោម​មធ្យម​ នៅ​តាម​មូលដ្ឋាន​ជា​លក្ខណៈ​គ្រួ​សារ​ផ្សេង​ៗ មាន​រហូតដល់​ប្រមាណ៤៦០០មូលដ្ឋាន​ដែល​អាច​អនុគ្រោះ​ និង​ផ្តល់​ការងារ​ជូន​កម្មករ​ និយោជិត​បាន​ប្រមាណ៩១​,០០០នាក់​ និង​ក្រៅ​ក្របខណ្ឌ​បាន​ប្រមាណ​ជិត៤០​,០០០នាក់​៕