ទីក្រុង​ចំនួន១០​ ​ដែល​មាន​កំពូល​មហាសេដ្ឋី​រស់នៅ​ច្រើនជាង​គេ​បំផុត​

0

​ដោយ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​នៅក្នុង​ខែមីនា​កន្លងទៅ​នេះ​ ​ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក​ ​Forbes​ ​បាន​ដាក់ចេញ​នូវ​តារាង​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក​ ​ដែល​មាន​លុយ​ច្រើនជាង​គេ​បំផុត​សម្រាប់​ឆ្នាំ២០១៩​ ​ដោយ​ក្នុង​នោះ​មាន​កំពូល​មហាសេដ្ឋី​ ​រហូត​ដល់ ២១៥៣នាក់​ ​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​គ្នា​។​

សម្រាប់​ពេលនេះ​គេហទំព័រ​អចលនទ្រព្យ​ ​និង​សេដ្ឋកិច្ច​ ​propertyarea.asia​ ​បាន​លើកយក​ទីក្រុង​ទាំង១០​ ​ដែល​មាន​កំពូល​មហាសេដ្ឋី​រស់នៅ​ច្រើនជាង​គេ​បំផុត​។​ ​

​លោកអ្នក​អាច​សាកល្បង​ទាញ​មើល​ថា​ ​តើ​ទីក្រុង​ណាមួយ​ដែល​មាន​កំពូល​មហាសេដ្ឋី​ច្រើនជាង​គេ​?​។​ ​យោង​តាម​ការ​ចុះផ្សាយ​ពី​ទស្សនាវដ្តី​ ​Forbes​ ​បានឱ្យ​ដឹង​ថា​ ​ចិន​ជា​ប្រទេស​មួយ​ដែល​មាន​ទីក្រុង​ចំនួន៣​ ​សម្បូរទៅដោយ​កំពូល​មហាសេដ្ឋី​រស់នៅ​ច្រើនជាង​គេ​ ​ក្នុង​នោះ​រួមមាន​ទីក្រុង​ប៉េកាំង​ ​ទីក្រុង​សៀងហៃ​ ​និង​ ​Shenzhen​។​

​ខាងក្រោម​នេះ​គឺជា​តារាង​ទីក្រុង​ទាំង​ ​១០​ ​ដែល​មាន​កំពូល​មហាសេដ្ឋី​រស់នៅ​ច្រើនជាង​គេ​បំផុត​សម្រាប់​ឆ្នាំ​ ​២០១៩​៖

​១០​)​ ​ទីក្រុង​ ​Mumbai​ ​ប្រទេស​ឥណ្ឌា​

​ទីក្រុង​មួយ​ឥណ្ឌា​នេះ​ ​មាន​កំពូល​មហាសេដ្ឋី​រស់នៅ​ចំនួន៣៧នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​បាន​ថយ​ចុះ៨នាក់​។​ ​បើ​សរុប​លុយ​មហាសេដ្ឋី​ទាំង៣៧នាក់​នោះ​ចូលគ្នា​ ​មាន​លុយ​ប្រមាណ១៨៤.៤ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​ទីក្រុង​មួយ​នេះ​ផង​ដែរ​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​តំបន់​រស់នៅ​បែប​ស៊ីវិល័យ​ ​និង​ទំនើប​ ​ព្រោះ​គ្រប់យ៉ាង​នៅ​ទីនោះ​សុទ្ធតែ​មាន​តម្លៃ​ថ្លៃ​ៗ​។​

០៩​)​ ​ទីក្រុង​ ​Seoul​ ​ប្រទេស​កូរ៉េ​ខាងត្បូង​

​គិត​ត្រឹម​ពាក់កណ្ដាល​ខែមីនា​កន្លងទៅ​នេះ​ ​នៅក្នុង​ទីក្រុង​ ​Seoul​ ​មាន​មហាសេដ្ឋី​ចំនួន៣៨នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨​ថយ​ចុះ៣នាក់​។​ ​ទឹកប្រាក់​ដែល​ពួក​មហាសេដ្ឋី​ទាំង៣៨នាក់​មាន​ ​បូកសរុប​ចូលគ្នា​មាន​ប្រមាណ​ជា៩៩.៩ពាន់់​លាន​ដុល្លារ​អាមេរិក​។​ ​មហាសេដ្ឋី​ដែល​រស់នៅ​ក្នុង​ទីក្រុង​នេះ​ ​ភាគច្រើន​គឺ​កាន់កាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​ដូចជា​ ​Samsung​ ​និង​ ​Hyundai​ ​ជាដើម​។​ ​មួយវិញទៀត​ ​មាន​កំពូល​មហាសេដ្ឋី​មួយចំនួន​ ​រកចំណូល​បាន​ ​តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​ហ្គេម​អន​ឡាញ​ ​(​កូរ៉េ​ខា​ត្បូង​ជាប់លេខ៤​ ​ជា​ប្រទេស​ផលិត​ហ្គេម​អន​ឡាញ​ធំជាង​គេ​បំផុត​)​។​

​០៨​)​ ​ទីក្រុង​ ​Shenzhen​ ​ប្រទេស​ចិន​

​ទីក្រុង​មួយ​នេះ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ ​«​តំបន់​សេដ្ឋកិច្ច​ពិសេស​»​ ​នៅក្នុង​អំឡុង​ពេល​កំណែទម្រង់​សេដ្ឋកិច្ច​ ​របស់​ប្រទេស​ចិន​នៅ​ទសវត្សរ៍​ឆ្នាំ១៩៨០​ ​ហើយ​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​រស់នៅ​ចំនួន៣៩នាក់​ ​ធៀប​នឹង​ឆ្នាំ២០១៨​ ​ថយ​ចុះ៥នាក់​ ​បើ​គិតជា​ទឹកប្រាក់​សរុប​ដែល​ពួក​មហាសេដ្ឋី​មាន​គឺ​ ​១៩០.៥ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​

​ដោយឡែក​គ្រាន់តែ​លោក​ ​Ma​ ​Huateng​ ​ស្ថាបនិក​ ​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Tencent​ ​មាន​លុយ​រហូត​ដល់​៣៨.៨ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​មហាសេដ្ឋី​នៅក្នុង​ទីក្រុង​មួយ​នេះ​ភាគច្រើន​គឺ​រកចំណូល​បានឱ្យ​ខ្លួនឯង​ ​មិន​ពឹងផ្អែក​លើ​ទ្រព្យសម្បត្តិ​គ្រួសារ​ ​ដោយ​ក្នុង​នោះ​ពួកគេ​រកស៊ី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​អចលនទ្រព្យ​។​

​០៧​)​ ​ទីក្រុង​ ​Sam​ ​Francisco​ ​សហរដ្ឋអាមេរិក​

​ទីក្រុង​មួយ​នេះ​ ​ជា​បេះដូង​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​របស់​អាមេរិក​ ​ព្រោះ​វា​ជា​ផ្ទះ​របស់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ដូចជា​ ​Uber​,​ ​Airbnb​ ​និង​ ​Pinterest​ ​ជាដើម​។​ ​យោង​តាម​ការ​បញ្ជាក់​ពី​ ​Forbes​ ​បានឱ្យ​ដឹង​ថា​ ​ទីក្រុង​មួយ​នេះ​មាន​មហាសេដ្ឋី​រស់​នៅ ៤២នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៨​ ​កើនឡើង៨នាក់​ ​ហើយ​បើ​សរុប​ជា​លុយ​វិញ​មាន​ចំនួន១០៩.២ពាន់​លាន​ដុល្លារ​។​ ​

ក្នុងចំណោម​មហាសេដ្ឋី​ទាំងអស់​ ​គឺ​មាន​លោក​ ​Dustin​ ​Moskovitz​ ​សហ​ស្ថាបនិកFacebook​ ​ដោយ​បច្ចុប្បន្ន​លោក​មាន​លុយ​ ​១១.១ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​​ការ​ហូរ​ចូល​នៃ​ក្រុមហ៊ុន​ឌីជីថល​ ​បាន​ប្រែក្លាយ​ទីក្រុង​មួយ​ដែល​ទំនើប​ ​និង​ស៊ីវិល័យ​ ​របស់​គ្រប់យ៉ាង​បាន​ឡើងថ្លៃ​។​ ​

​០៦​)​ ​ទីក្រុង​ ​Shanghai​ ​ប្រទេស​ចិន​

​បើ​ធៀប​នឹង​ឆ្នាំ២០១៨​ ​ទីក្រុង​មួយ​នេះ​បាន​ថយ​ចុះ​មហាសេដ្ឋី​ ​មក​នៅ​ត្រឹម៤៥នាក់​ ​និង​មាន​លុយ​សរុប​ប្រមាណ ១១០.៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​ក្រៅពី​ជាទី​ក្រុង​ស៊ីវិល័យ​ហើយ​នោះ​ ​Shanghai​ ​គឺជា​ទីក្រុង​ដែល​មាន​ភា​ពម​ម៉ា​ញឹក​ជាងគេ​ ​ក្នុង​វិស័យ​ដឹកជញ្ជូន​។​

០៥​)​ ​ទីក្រុង​ ​London​ ​ប្រទេស​អង់គ្លេស​

​London​ ​ជា​ប្រទេស​មួយ​ ​ដែ​លមានស​ណ្ឋ​គារ​លំដាប់​ផ្កាយ៥ច្រើនជាង​គេ​ ​នៅក្នុង​ពិភពលោក​ ​ហើយក៏​ជាទី​ក្រុង​ដែល​សម្បូរ​​ដោយ​មហាសេដ្ឋី​រស់នៅ​ផង​ដែរ​ ​បើ​តាម​របាយការណ៍​គិត​ត្រឹម​ពេលនេះ​ ​គឺ​មាន​មហាសេដ្ឋី៥៥នាក់​ ​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។​ ​

​០៤​)​ ​ទីក្រុង​ ​Beijing​ ​ប្រទេស​ចិន​

​ជាទី​ក្រុង​មួយ​ដែល​មាន​សេដ្ឋី​វ័យក្មេង​ច្រើនជាង​គេ​ ​នៅក្នុង​ប្រទេស​ចិន​ ​ដោយ​ពួក​សេដ្ឋី​ទាំងនោះ​ ​ភាគច្រើន​រកស៊ី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​អចលនទ្រព្យ​។​ ​គិត​ត្រឹម​ពេលនេះ​ ​Beijing​ ​មាន​មហាសេដ្ឋី​រហូតដល់៦១នាក់​ ​ថយ​ចុះ៣នាក់​ ​បើ​ធៀប​ឆ្នាំ​មុន​ ​ប៉ុន្តែ​បើស​រុ​បទឹ​ក​ប្រាក់​វិញ​ ​គឺ​មាន​រហូតដល់១៩៣.៣ពាន់​លាន​ដុល្លារ​អាមេរិក​ ​ហើយ​កំពូល​មហាសេដ្ឋី​ដែល​ឈរជើង​នៅ​ទីក្រុង​នេះ​យូរ​ ​និង​មាន​ជាងគេ​គឺ​លោក​ ​Wang​ ​Jianlin​ ​ជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​អចលនទ្រព្យ​ធំ​បំផុត​របស់​ចិន​ ​ដែល​មានឈ្មោះ​ថាDalian​ ​Wanda​ ​Group​។​

​០៣​)​ ​ទីក្រុង​ ​Moscow​ ​ប្រទេស​រុស្ស៊ី

​មហាសេដ្ឋី​ដែល​រស់នៅ​ក្នុង​ទីក្រុង​នេះ​ ​មាន​រហូតដល់៧១នាក់​ ​ដោយ​បាន​ថយ​ចុះ​ ​៦នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៨​។​ ​យោង​តាម​របាយការណ៍​បាន​បង្ហាញថា​ ​ជិត៨០ភាគរយ​នៃ​មហាសេដ្ឋី​រុស្ស៊ី​ទាំងអស់​ ​គឺ​រស់នៅ​ក្នុង​ទីក្រុង​មួយ​នេះ​ ​ព្រោះ​វា​ជាទី​ក្រុង​ស៊ីវិល័យ​ជឿនលឿន​។​ ​មហាសេដ្ឋី​ភាគច្រើន​នៅក្នុង​ទីក្រុង​នេះ​ ​គឺ​មាន​ប្រភព​ចំណូល​បាន​មក​ពី​ឧស្ម័ន​ធម្មជាតិ​ ​ជាពិសេស​គឺ​លោក​ ​Leonid​ ​Mikhelson​ ​ដែល​ជា​ស្ថាបនិក​ ​និង​ជា​ម្ចាស់ភាគហ៊ុន​ដ៏​ធំ​របស់​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី​ ​Novatek​។​

​០២​)​ ​ទីក្រុង​ ​Hong​ ​Kong​

​ទីក្រុង​មួយ​នេះ​ ​មាន​មហាសេដ្ឋី​រស់នៅ៧៩នាក់​ ​បើ​ធៀ​ននឹង​ឆ្នាំ២០១៨​ ​កើនឡើង​ ​២នាក់​។​ ​ប្រហែលជា​ទីក្រុង​មួយ​នេះ​ ​សម្បូរទៅដោយ​ពួក​មហាសេដ្ឋី​រស់នៅ​បែបនេះ​ហើយ​ ​ទើប​តម្លៃ​ផ្ទះនៅ​ក្នុង​ទីក្រុង​នេះ​កើនឡើង៤ដង​ ​ចាប់តាំងពី​វិបត្តិសេដ្ឋកិច្ច​​ថយ​ចុះ​ ​ប៉ុន្តែ​តាម​ការ​ប៉ាន់ប្រមាណ​ ​តម្លៃ​ផ្ទះ​នឹង​ធ្លាក់ចុះ​បន្តិច​វិញ​នៅ​ឆ្នាំ២០១៩នេះ​។​ ​មហាសេដ្ឋី​ជា​ស្ដេច​ក្រាញ់​ប្រចាំ​ទីក្រុង​នេះ​ ​គឺ​លោក​ ​Li​ ​Ka​-​shing​។​

០១​)​ ​ទីក្រុង​ ​New​ ​York​ ​សហរដ្ឋអាមេរិក​

​ជាទី​ក្រុង​ប្រជុំ​ទៅ​ដោយក្រុម​ហ៊ុន​ធំៗ​ ​និង​ការរស់នៅ​បែប​ស៊ីវិល័យ​ ​ដែល​គិត​ត្រឹម​ពេលនេះ​មាន​មហាសេដ្ឋី​រស់នៅ ៨៤នាក់​ ​កើនឡើង១នាក់​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ​លោក​ ​Michael​ ​Bloomberg​ ​គឺជា​អ្នកមាន​លុយ​ច្រើនជាង​គេ​ប្រចាំ​ទីក្រុង​មួយ​នេះ​ ​ដែល​បច្ចុប្បន្ន​គាត់​មាន​លុយ​រហូតដល់៥៥.៥ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​មហាសេដ្ឋី​ដែល​រស់នៅ​ទីក្រុង​នេះ​គឺ​ចម្រុះ​ជាតិសាសន៍​ ​និង​ចម្រុះ​ជំនួញ​៕​

សឹង្ហ​បុរី​វិនិយោគ​ទឹកប្រាក់​ ​៦ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​វិស័យ​ទេសចរណ៍​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​សឹង្ហ​បុរី​៖​ ​ប្រទេស​សឹង្ហ​បុរី​ ​គ្រោង​បោះទុន​ប្រមាណ៦ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​នៅក្នុង​វិស័យ​ទេសចរណ៍​ ​ខណៈ​វិស័យ​មួយ​នេះ​ ​កំពុងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​អ្នកជំនួញ​ ​និង​អ្នកដើរ​លេងកម្សាន្ត​ប្រមាណ១.១​ ​លាន​នាក់​ជាង​រាល់​ខែ​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​Asian​ ​Correspondent​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យដឹង​ថា​ ​វិស័យ​ទេសចរណ៍​បាន​និង​កំពុង​ជំរុញ​សេដ្ឋកិច្ច​ ​របស់​ប្រទេសឹ​ង្ហ​បុរី​មានការ​រីកចម្រើន​ជាលំដាប់​ ​ដោយសារ​ប្រទេស​នេះ​មាន​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទំនើប​ ​អគារ​ខ្ពស់​ ​កន្លែង​កម្សាន្ត​ច្រើន​ដែល​ផ្ត​លនូវ​បទ​ពិ​សោ​ធ​ថ្មី​ៗ​ ​រួម​ទាំង​ការ​ភ្លក្ស​រស់​ជា​ម្ហូបអាហារ​ក្នុង​ស្រុក​ ​ដល់​អ្នក​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត​ ​នៅក្នុង​ប្រទេស​មួយ​នេះ​។​

​សារព័ត៌មាន​នេះ​បន្ត​ថា​ ​ប្រការ​នេះ​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​សឹង្ហ​បុរី​ ​សម្រេច​បោះទុន​ប្រមាណ៩ពាន់​លាន​ដុល្លារ​សឹង្ហ​បុរី​ ​ដែល​ស្មើនឹង៦.៦៦លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ក្នុង​វិស័យ​ទេសចរណ៍​ ​ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មកលេង​កម្សាន្ត​កាន់​តែ​​ច្រើន​ ​ដោយ​ថវិកា​ទាំងនេះ​ ​នឹង​ត្រូវ​សាងសង់​អគារ​ទី៤​ ​នៃ​សណ្ឋាគារ​ ​Marina​ ​Bay​ ​Sands​ ​និង​ការ​ពង្រីក​រម្ម​ណី​យ​ដ្ឋាន​ ​Sentosa​ ​Island​ ​ដែល​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​ ​Genting​ ​។​

​សណ្ឋាគារ​ ​Marina​ ​Bay​ ​Sands​ ​ត្រូវ​បាន​រួម​បញ្ចូល​រម្ម​ណី​យ​ដ្ឋាន​ ​ដែល​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​ ​Vegas​ ​Sands​ ​Corp​ ​និង​ជាទី​កន្លែង​កម្សាន្ត​ដ៏​សម្បូរ​បែប​ ​និង​ទាក់ទាញ​បំផុង​ក្នុង​ប្រទេស​សឹង្ហ​បុរី​។​ ​ជាមួយគ្នា​នោះ​រដ្ឋាភិបាល​ ​ក៏​មាន​គម្រោង​កែ​លម្អ​តំបន់​ទេស​ចរ​ណ៍​មួយ​ន​ទៀ​ទ​នៅ​លើ​កោះ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​។​

​គម្រោង​កែ​លម្អ​នេះ​ ​មានឈ្មោះ​ថា​ ​Universal​ ​Studios​ ​Singapore​ ​ដែល​ជា​កន្លែង​លេងកម្សាន្ត​ទី២​ ​ដែល​ត្រូវ​បាន​បើក​ទទួលភ្ញៀវ​ទេសចរណ៍​ ​នៅក្នុង​តំបន់​អាស៊ី​បន្ទាប់ពី​ប្រទេស​ជប៉ុន​ ​ដោយ​ក្នុង​នោះ​មាន​សួន​ជិះកង់​ចំនួន២៨​ ​កន្លែង​សម្តែង​សីល្​បៈ​ ​និង​តំបន់​ទាក់ទាញ​ជាច្រើន​ផ្សេងទៀត​៕​

ទីផ្សារអចលនទ្រព្យនៅប្រទេសឡាវកំពុងចាប់ផ្តើមរីកចម្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យនៅប្រទេសឡាវ បានបង្ហាញសញ្ញារីកចម្រើនហើយ ខណៈអ្នកវិនិយោគជាច្រើន បាន​សម្លឹង​ទៅកាន់ទីផ្សារប្រទេសមួយនេះ ដែលការវិនិយោគ​របស់ពួកគេបានផ្តោតលើប្រជាជន មានជីវភាព​ថ្នាក់កណ្តាលច្រើន​ជាង​គេ។

លោក James Whitehead អគ្គនាយកនៃគេហទំព័រ Yula.la,Lao ប្រចាំប្រទេសឡាវបានមានប្រសាសន៍ឲ្យដឹង តាម​ប្រព័ន្ឋតេឡេក្រាមកាលពីរសៀលថ្ងៃទី៥ មេសាកន្លងមកថា វិស័យលំនៅដ្ឋានសំរាប់ប្រជាជនថ្នាក់កណ្តាល ការឌីសាញ​គំរោង​អចលនទ្រព្យនានាកំពុងមានតម្រូវការខ្ពស់។ លោកបន្តថា អ្នកវិនិយោគភាគច្រើនដែលកំពុងវិនិយោ​គនៅ​ប្រទេស​ឡាវ មានជនជាតិវៀតណាម ថៃ ចិន ជប៉ុន កូរ៉េ និងអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី។

លោកបន្តថា “អ្នកវិនិយោគចិននឹងក្លាយជាអ្នកវិនិយោគនាំមុខគេ នាពេលខាងមុខ​នៅប្រទេសឡាវ ដែលពួកគេផ្តោត​ការ​វិនិយោគលើវិស័យលំនៅដ្ឋាន ផ្សារលក់រាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម”។ លោកបន្តថា “មានការព្យាករណ៍ថា​ការ​វិនិយោគពីប្រទេសចិន​នឹងកើនឡើងខ្លាំង បន្ទាប់ពីការបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីប្រទេសចិន មកកាន់​ទីក្រុង​វៀងច័ន្ទ ប្រទេសឡាវបញ្ចប់នៅឆ្នាំ២០២១ខាងមុខ”។

លោក James Whitehead បានបន្តថា ទីផ្សារនៃសេវាកម្មបដិសណ្ឋារកិច្ច ទេស​ចរណ៍ និងអចលនទ្រព្យកំពុង​មាន​ភាព​រីកចម្រើនខ្លាំងនៅទីក្រុងវៀងច័ន្ទ ហ្លួងប្រាបាង និងទីក្រុងវាន់វៀង ដែលជាទីក្រុងមានភាពលេចធ្លោជាង​គេនៅ​ប្រទេស​ឡាវ។ លោកបន្តថា តម្លៃដីឡូត៍ និងលំនៅដ្ឋាននៅប្រទេសឡាវ មានតម្លៃជាមធ្យម ៦០០០ដល់ ៦០,០០០ ដុល្លារ​អាមេរិក៕

គំរោង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​លើកដំបូង​សាងសង់​និង​លក់​បាន​ជាង​ ​៤០ភាគរយ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​គំរោង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​លើកដំបូង​នៅ​កម្ពុជា​ ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ជា​បុ​ត្រ​សម្ព័ន្ឋ​របស់​ ​World​ ​Bridge​ ​Group​ ​ហាក់​លក់​យឺត​ជាង​ការ​រំពឹង​ទុក​ ​ដោយ​រហូត​មកទល់​ពេលនេះ​ ​ការ​លក់​ទើប​សម្រេច​បាន​ ​៤០ភាគរយ​ប៉ុណ្ណោះ​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​លោក​ឧកញ៉ា​នួន​ ​រិទ្ឋី​ដែល​ជា​អ្នកលក់​ផ្តាច់​មុខ​គំរោង​នេះ​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ ​នា​រសៀល​ថ្ងៃទី៥​ ​មេសា​នេះ​ថា​ ​រហូត​មកទល់​ពេលនេះ​ការ​លក់​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​ ​ទើប​សម្រេច​បាន​ប្រមាណ៤០ភាគរយ​ ​នៃ​គំរោង​ទាំងមូល​ដែល​មានផ្ទះ​ជាង២៤០០ខ្នង​។​ លោក​បន្ត​ថា​ ​ការ​លក់​របស់​យើង​ផ្តោត​លើ​មន្រ្តី​រាជការ​ ​និង​អ្នកទិញ​ធ្វើជា​លំនៅ​ដ្ឋាន​ពិតប្រាកដ​ ​ព្រោះ​អ្នកទិញ​ផ្ទះនៅ​ក្នុង​គំរោង​នេះ​ ​ត្រូវតែ​ស្នាក់នៅ​រយៈពេល៥ឆ្នាំ​ ​ទើប​អាច​លក់​ចេញ​បាន​។​

​លោក​បន្ត​ថា​ ​“​រហូត​មកទល់​ពេលនេះ​ ​លំនៅ​ដ្ឋាន​ក្នុង​គម្រោង​នេះ​លក់​អស់ហើយ​សំរាប់​ផ្ទះ​ខ្នាត​ធំ​ ​ប៉ុន្តែ​ផ្ទះ​មាន​ទំហំ៥គុណ​នឹង៧ម៉ែត្រ​ដែល​មានតម្លៃ​ចន្លោះ​ពី ២៥០០០ ទៅ ២៨០០០ដុល្លារ​មិនទាន់​លក់​អស់​នៅឡើយ​ទេ​”​។​

​គំរោង​នេះ​ស្ថិតនៅ​ក្នុង​សង្កាត់​កំពង់គរ​ ​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​ ​ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ២១​។​

​អ្នកគ្រប់គ្រង​គំរោង​នេះ​ ​ដែល​គ្រាន់តែ​បញ្ជាក់​ថា​ឈ្មោះ​រិទ្ឋ​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ ​ក្រុមហ៊ុន​នឹង​ធ្វើពិធី​ធំ​មួយ​ ​ដើម្បី​ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​កំឡុង​ខែមិថុនា​ខាងមុខនេះ​។​ ​លោក​បន្ត​ថា​ ​ការសាងសង់​ដំណាក់កាល​ទី១​ ​មាន​ចំនួន​ជាង៤០០ផ្ទះ​ប៉ុណ្ណោះ​៕​

រដ្ឋាភិបាល​អនុម័ត​គំរោង​វិនិយោគ​ថាមពល​អគ្គិសនី​តម្លៃ​រាប់​រយ​លាន​ដុល្លារ​​ចំនួន៣​ ​កន្លែង​បន្ថែម​ទៀត​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋា​ភិល​បាល​កម្ពុជា​ ​បានសម្រេច​អនុម័ត​ឲ្យ​ក្រម​ហ៊ុន​ឲ្យ​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១​ ​និង​គម្រោង​​វិនិយោគ​ស្ថានីយ​អគ្គិសនី​ ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ២​ ​កន្លែងនៅ​ពោធិ៍សាត់១កន្លែង​ ​ដែល​មាន​កំលាំង​អានុភាព ៦០MW​ ​និង​នៅ​កំពង់ឆ្នាំង១កន្លែង៦០MW​ ​ដើម្បី​ផលិត​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​។​

​យោង​តាម​សេចក្តី​សម្រេច​របស់​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ ​នៅ​ថ្ងៃទី​ ​៥​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​បាន​ឲ្យដឹង​ថា​ ​វិស័យ​អគ្គិសនី​ថ្មី​ចំនួន២ទី១​ ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ ​ស្ទឹង​ពោធិ៍សាត់១អានុភាព៨០មេ​ហ្កា​វ៉ា​ត​ ​នៅ​ឃុំ​ប្រមោយ​ ​ស្រុក​វាលវែង​ ​ខេត្តពោធិ៍សាត់​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប២៣១,១០លាន​ដុល្លារ​អាមេរិក​។​

​ទី២​ ​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ២​ ​កន្លែងនៅ​ពោធិ៍សាត់១កន្លែង​ ​៦០MW​ ​និង​នៅ​កំពង់ឆ្នាំង ១កន្លែង៦០MW​ ​ដើម្បី​ផលិត​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​។​

​យោង​តាម​ការ​ចេញ​ផ្សាយ​ព៌​ត​មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​បាន​ឲ្យដឹង​ថា​ ​គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១គម្រោង​នេះ​ ​គឺជា​គម្រោង​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចូល​ ​ក្នុង​ផែនការមេ​អភិវឌ្ឍន​វិស័យ​អគ្គិសនី​ ​ដែល​ត្រូវ​ដាក់​ឲ្យ​ដំនើ​រកា​រនៅ​ឆ្នាំ២០២៣​ ​និង​សាងសង់​ដោយក្រុម​ហ៊ុន​ ​SPHP​(​Cambodia​)​ ​Co​.​,​Ltd​ ​។​

​គំរោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់ព្រម​កាលពី​ខែមិថុនា​ ​ឆ្នាំ២០១៨​ ​ដោយ​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​ ​KTC​ ​Cable​ ​Co​.​,​Ltd​ ​ដែល​បាន​ប្តូរ​ឈ្មោះ​ទៅជា​ក្រុមហ៊ុន​ ​SPHP​(​Cambodia​)​ ​Co​.​,​Ltd​ ​ដើម្បី​សំរួល​ដល់​ការអនុវត្ត​តាម​នីតិវិធី​នៃ​ការ​វិនិយោគ​ ​តាមរយៈ​សេចក្តី​ជូនដំណឹង​លេខ​ ​៧៤១​ ​សជណ.ឧស​ ​ចុះ​ថ្ងៃទី២៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៨​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បាន​ឲ្យដឹង​ថា​ ​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​វិនិយោគ​។​ ​ខ្លឹមសារ​គោល​ដែល​គណៈកម្មការ​អន្តរក្រសួង​ ​និង​ភាគី​ក្រុមហ៊ុន​បាន​ចរចា​ ​និង​ព្រមព្រៀង​គ្នា​សម្រាប់​ការ​វិនិយោគ​គម្រោង​នេះ​ ​មាន​ដូចជា​ ​ទី១​ ​រូបភាព​វិនិយោគ​សាងសង់​-​ដំណើរការ​-​ផេ្ទរ​ ​(​BOT​)​ ​ទី២​ ​ទុន​វិនិយោគ​សរុប២៣១,១០លាន​ដុល្លារ​អាមេរិក​ទី៣​ ​ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​រួមមាន​៖​ ​ទំនប់ទឹក​ ​បំពង់​បង្ហូរទឹក​ផ្លូវថ្នល់​ ​សា្ថ​នី​យ​វារី​ ​អគ្គិសនី​អានុភាព៨០MW​ ​ខែ្ស​បញ្ជូន​តង់ស្យុង​ខ្ពស់២៣០គីឡូវ៉ុល​ ​ប្រវែង៥គីឡូម៉ែត្រ​ ​ពី​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១​ ​ទៅ​ភ្ជាប់​ជា​មួយ​ខែ្ស​បញ្ជូន​តង់ស្យុង​ខ្ពស់២៣០​ ​គីឡូវ៉ុល​ដែល​មានស្រាប់​ពី​អនុ​ស្ថានីយ​អូរសោម​ ​ទៅ​អនុ​ស្ថានីយ​ពោធិ៍សាត់​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ទាប់បន្សំ​ដ៏​ទៃ​ទៀត​។​ ​

​ទី៤​ ​រយៈពេល​សម្បទាន​ ​៣៩ឆ្នាំ​ ​ក្នុង​នោះ​ ​៤ឆ្នាំ​ ​សម្រាប់​ការសាងសង់​ ​និង៣៥ឆ្នាំ​ ​សម្រាប់​ការ​ធ្វើអាជីវកម្ម​ ​ទី៥​ ​លើក​លែង​​ពន្ធ​នាំចូល​គ្រឿងចក្រ​ ​គ្រឿងម៉ាស៊ីន​ ​បរិ​ក្ខា​ឧបករណ៍​ ​និង​សំភារៈ​នានា​ ​សម្រាប់​ការសាងសង់​ ​លើកលែងតែ​ប្រេងឥន្ធនៈ​ ​ដែល​ក្រុមហ៊ុន​ត្រូវតែ​បង់ពន្ធ​ជា​ធម្មតា​ស្របតាម​ច្បាប់​ជាធរមាន​ ​ទី៦​ ​រយៈពេល​លើកលែង​ពន្ធលើប្រាក់​ចំណេញ ៩ឆ្នាំ​ ​ចាប់ពី​ថ្ងៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​ ​(​ពន្ធ​ដ៏​ទៃ​ទៀត​ត្រូវ​បង់​ធម្មតា​)​ទី៧​ ​យកពន្ធ​លើ​ប្រាក់ចំណេញ២០​%​ ​បន្ទាប់ពី​រយៈពេល​លើកលែង​ពន្ធ៩ឆ្នាំ​។​

​ទី៨​ ​យកពន្ធ​កាត់​ទុក១៤​%​ ​ចំពោះ​ការ​បង់​ការប្រាក់​ឲ្យ​ធនាគារ​ ​ក្នុងរយៈពេល​សាងសង់​។​ ​ទី៩​ ​យកពន្ធ​កាត់​ទុក១៤​%​ ​ចំពោះ​ការ​បង់​ការប្រាក់​ឲ្យ​ធនាគារ​ ​ក្នុងរយៈ​ប្រតិបត្តិ​ការ​អាជីវកម្ម​។​ ​ទី១០​ ​យកពន្ធ​កាត់​ទុក១៤​%​ ​ចំពោះ​ការបែងចែក​ប្រា​ក់​ប្រចំ​ណេញ​ ​ឬ​ភាគលាភ​ ​ទី១​ ​បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ​ ​គឺជា​មធ្យម៣៦៩​ ​លាន​គីឡូវ៉ាត់​ម៉ោង​ ​អគ្គិសនី​កម្ពុជា​នឹង​ទិញ​អគ្គិសនី​តាម​បរិមាណ​ ​ដែល​ក្រុមហ៊ុន​ផលិត​បាន​ជាក់ស្តែង​។​ ​ទី១២​ ​ថ្លែ​លក់​អគ្គិសនី​ឲ្យ​អគ្គិសនី​កម្ពុជា​ ​ស្មើរ​នឹង​ ​៧,៩​ ​សេន​អាមេរិក​ក្នុង​ ​១គីឡូវ៉ាត់​ម៉ោង​ ​និង​ទី១៣​ ​អគ្គិសនី​កម្ពុជា​ ​នឹង​ទិញ​ថាមពល​អគ្គិសនី​ទាំងអស់​នៅ​រដូវប្រាំង​ ​ឯ​បរិមាណ​អគ្គិសនី​ដែល​ផលិត​លើស​ពី​បរិមា​មូលដ្ឋាន​ក្នុង​រដូវវស្សា​ ​ត្រូវលក់​ឲ្យ​អគ្គិសនី​កម្ពុជា​ក្នុង​តម្លៃ៦៥​%​ ​នៃ​អត្រា​លក់​ខាងលើ​៕​

រដ្ឋាភិបាល​អន​ម័ត​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​

0

ដោយ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​អន​ម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ ​នៅ​ថ្ងៃទី​ ​៥​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​



​យោង​តា​សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ធ្វើឡើង​ ​ដើម្បី​ឱ្យ​ស្រប​នឹង​បរិបទ​នៃ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។​ ​សេចក្តី​ព្រាង​នេះ​ ​ត្រូវ​បាន​រៀបចំ​ ​និង​តាក់តែង​ឡើង​ក្នុង​គោលបំណង​ជ​ម្រុ​ញ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​ ​និង​ប្រសិទ្ធភាព​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​ ​ស្រប​ពេល​ដែល​ការស្វែងរក​និង​ការ​អភិវឌ្ឍ​ធនធាន​ប្រេងកាត​ទាំង​ដែន​គោក​ ​និង​ដែនសមុទ្រ​ ​ដើម្បី​ឈាន​ទៅ​រក​ការផលិត​ធនធាន​ប្រេងកាត​លើកទីមួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​នា​ឆ្នាំខាងមុខ​នេះ​។​

​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ត្រូវ​បាន​តាក់តែង​ឡើងជា​លើកដំបូង​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម​ ​រ៉ែ​ ​និង​ថាមពល​ ​ដោយមាន​ការ​ជួយឧបត្ថម្ភ​ពី​អ្នកជំនាញ​ការ​ច្បាប់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី១៩៩៦​។​ ​បន្ទាប់មក​មានការ​ជួយឧបត្ថម្ភ​ពី​អ្នកជំនាញ​ការ​ច្បាប់​មក​ពី​ក្រុមហ៊ុន​ជប៉ុន​ ​Idemitsu​ ​Oil​ ​and​ ​Gas​ ​ដើម្បី​ពិនិត្យ​ ​និង​កែ​សម្រួល​បន្ថែម​ទៀត​។​ ​

​ចាប់តាំងពី​ឆ្នាំ​ ​២០០៦​ ​អតីត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បាន​យក​សេចក្តី​ព្រាងច្បាប់​នេះ​មក​កែសម្រួល​ឡើងវិញ​ ​ដោយ​មាន​​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ ​និង​អ្នកជំនាញ​ផ្នែក​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​នានា​។​

​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ ​បាន​រៀបចំឡើង​ដោយ​ត្រូវ​បាន​បែកចែក​ជា៩ ជំពូក​ ​និង៧២មាត្រា​។​

​បទប្បញ្ញត្តិ​ទូទៅ​គោលបំណង​ច្បាប់​នេះ​មាន​គោលបំណង​ជំរុញ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​ ​និង​ប្រសិទ្​ធភាព​ ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​។​គោលដៅ​ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​សមត្ថកិច្ច​ ​និង​វិធាន​នៃ​ការគ្រប់គ្រង​វិស័យ​ប្រេងកាត​។​

​វិសាលភាព​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​រាល់​សកម្មភាព​ ​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង​បូរណភាពទឹកដី​ ​និង​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួម​ទាំង​បាតសមុទ្រ​ ​និង​ស្រទាប់ដី​ក្រោម​បាតសមុទ្រ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ ​និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ ​ព្រមទាំង​តំបន់​ផ្សេង​ៗ​ទៀត​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សិទ្ធិ​អធិបតេយ្យ​៕​

អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន​ចំនួន​ ​៨៣៤.៧៧លាន​ដុល្លារ​អាមេរិក​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្នុងរយៈពេល៣ខែ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋាន​ប្រមូល​បាន​ប្រមាណ​ ​៨៣៤.៧៧​ ​លាន​ដុល្លារ​អាមេរិក​ ​កើនឡើង១២,៣៥ភាគរយ​ធៀ​ងរ​យៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ​ដែល​ប្រមូល​បាន៧៣១.៦លាន​ដុល្លារ​អាមេរិក​។​

​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​លោក​ ​អូន​ ​ព័ន្​ឋ​មុនី​រ័ត្ន​ ​បាន​ ​ថ្លែង​នៅក្នុង​ប្រជុំ​បូកសរុប​លទ្ធផល​ចំណូល​ពន្ធ​ប្រចាំខែ​មីនា​ ​និង​ប្រចាំត្រីមាស​ទី១​ ​ឆ្នាំ​ ​២០១៩​ ​ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ ​កាលពី​ថ្ងៃទី៤​ ​ខែមេសា​ម្សិលមិញ​នេះ​បាន​មានប្រសាសន៍​ថា​ ​បាន​គាំទ្រ​អគ្គនាយក​ពន្ធដារ​ ​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ពន្ធ​ ​ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​សារពើពន្ធ​ ​និង​ការពង្រីក​អភិបាលកិច្ច​ល្អ​ ​និង​ផ្តល់​អនុសាសន៍​លើ​វិធានការ​ ​និង​ទិសដៅ​ត្រូវ​អនុវត្ត​បន្ត​ ​រួមមាន​ ​ធ្វើការ​ពិនិត្យ​សិក្សា​លើ​តម្រូវការ​ ​និង​រៀបចំ​ដាក់ចេញ​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ ​ដើម្បី​ធានា​នូវ​ប្រសិទ្ធិ​ភាព​ ​និង​គាំទ្រ​ដល់​ការអនុវត្ត​នៃ​បទប្បញ្ញត្តិ​ ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​កន្លងមក​ ​ក្នុង​គោល​ដៅ​កេល​ម្អ​បរិយាកាស​ធុរកិច្ច​ ​លើកកម្ពស់​ការប្រកួត​ប្រជែង​ ​និង​ពិ​ពិ​កម្ម​សេដ្ឋកិច្ច​។​

​លោក​ ​គង់​ ​វិបុល​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​អនុវត្តន៍​ ​នូវ​ការ​ធ្វើការ​កំណែទម្រង់​គោល​នយ​បាយ​ ​និង​កំណែទម្រង់​រដ្ឋា​បាល​សារពើពន្ធ​ ​ព្រមទាំង​ការ​ធ្វើ​ទំនើបកម្ម​ ​រដ្ឋបាល​សារពើពន្ធ​ដារ​ ​ដោយ​អនុវត្តន៍​ ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣​ ​និង​ទី៤​ ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​ក្នុង​នោះ​មាន​អភិបាលកិច្ច​ល្អ​ ​ជា​ស្នូល​យុទ្ធសាស្ត្រ​ ​និង​ដោយ​អនុវត្ត​ស្របតាម​ ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ព្រមទាំង​យុទ្ធសាស្ត្រ​កៀរគរ​ចំ​ណូ​តាមរយៈ​ពេល​ធម្យម២០១៤​-​២០១៨​ ​បានសម្រេច​នូវ​សមិទ្ធិ​ផល​ជាច្រើន​ ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ​និង​ស័ក្​ត​សិទ្ធ​ភាព​ ​ជូន​រាជរដ្ឋាភិបាល​ ​និង​ប្រទេសជាតិ​៕​

Food​ ​Palace​ ​ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​គំរោង​ ​Food​ ​Palace​ ​ដែល​ជា​បណ្តុំ​ទីកន្លែង​លក់​អាហារ​ចម្រុះ​នៅក្នុង​ទីក្រុង​រណប​ជ្រោយចង្វា​របា​នបើ​ក​ដំណើរការ​ហើយ​ ​ដើម្បី​ស្វាគមន៍​អ្នក​ស្វែងរក​អាហារ​ចម្រុះ​ ​និង​សម្បូរ​បែប​។​

​ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​គំរោង​ ​Food​ ​Palace​ ​និង​ជួល​នៃ​ក្រុមហ៊ុន​ ​OCIC​ ​លោក​ ​រិន​ ​រ៉ី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ ​នា​ព្រឹក​ថ្ងៃទី៥​ ​មេសា​នេះ​ថា​ ​Food​ ​Palace​ ​បាន​បើក​ដំណើរការ​តាំងពី​ថ្ងៃទី១១​ ​ខែ​មិនា​កន្លងមក​នេះ​ ​ប៉ុន្តែ​មិន​ទាន់​បើ​ក​សម្ភោ​ធ​ជា​ផ្លូវការ​នៅឡើយ​ទេ​ ​តែ​យ៉ាងណា​បន្ទាប់ពី​បើក​ដំណើរការ​ ​យើង​ទទួល​បានការ​គាំទ្រ​ពីអ​ទិ​ថិ​ជន​កាន់តែ​ច្រើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ដោយ​ជាមធ្យម​យើង​ទទួល​បាន​ភ្ញៀវ​ប្រមាណ៣០០នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។​

​លោក​បន្ត​ថា​ ​“​Food​ ​Palace​ ​មាន​អាហារ​បួន​ប្រភេទ​ ​គឺ​អាហារ​អឺរ៉ុប​ ​ជប៉ុន​ ​កូរ៉េ​ ​និង​អាហារ​បែប​ខ្មែរ​ ​ចិន​ ​ដែល​អតិថិជន​អាច​ជ្រើសរើស​បាន​តាមចំណង់​ចំណូលចិត្ត​”​។​ ​លោក​បន្ត​ថា​ ​“​តាម​គំរោង​ការ​បើ​ក​សម្ភោ​ធ​ដំណើរការ​ជា​ផ្លូវការ​នៃ​គំរោង​នេះ​ ​នឹង​ធ្វើឡើង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាងមុខនេះ​”​។​

​លោក​ ​រិន​ ​រ៉ី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ ​គំរោង​នេះ​គ្រោង​ចំណាយ​ទុន​វិនិយោគ​ ​៣លាន​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​ការ​ចំណាយ​ជាក់ស្តែង​អស់​ប្រមាណ​ ​១,៧លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ​សំរាប់​គំរោង​ស្ថិតនៅ​លើ​ផ្ទៃដី​ជិត២ហិ​ក​តា​។​

​ទីក្រុង​រណប​ជ្រោយ​ចង្វា​រស្ថិ​ត​នៅ​លើ​ផ្ទៃដី​ជាង​ ​១០០ហិ​ក​តា​ ​ស្ថិតនៅ​ស្រប​នឹង​ផ្លូវជាតិ​លេខ៦អា​ ​ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ​ ​ខ័ណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​។​

​លោក​ ​ទូច​ ​សំណាង​ ​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ទីក្រុង​រណប​ជ្រោយចង្វា​របា​ននិង​កំពុង​រៀបចំ​ជាទី​ក្រុង​បែប​ ​Smart​ ​City​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​នេះ​ ​ឲ្យ​ក្លាយជា​ទីក្រុង​មួយ​ប្រកបដោយ​ផាសុ​ខ​ភាព​ ​ពិសេស​ក្រុមហ៊ុន​គ្រោង​រៀបចំ​ទីក្រុង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម​ចម្រុះ​ ​ដែល​មាន​ភាព​ស្រដៀងគ្នា​នឹង​ផ្លូវ​មុនីវង្ស​នា​ពេល​បច្ចុប្បន្ន​នេះ​៕​

ឧកញ៉ា​លី​ ​ហួរ​៖​ ​វិស័យ​សំណង់​រីកចម្រើន​ខ្លាំង​តែ​កំពុង​ប្រឈមមុខ​ខ្វះ​កម្មករ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​លោក​ឧកញ៉ា​លី​ ​ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​ដំណាច់​ត្រីមាស​ទី១ឆ្នាំនេះ​ ​មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ​ប៉ុន្តែ​បញ្ហា​កង្វះ​កម្មករ​កំពុងតែ​ចោទឡើង​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​សកម្មភាព​នៃ​ការសាងសង់​លំនៅ​ដ្ឋាន​ ​នៅ​តាម​បុរី​នានា​នៅតែ​បន្ត​កើនឡើង​ ​ដោយសារ​តម្រូវការ​កើនឡើង​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ប៉ុន្តែ​យើង​ជួប​បញ្ហា​ប្រ​ ​ឈម​មួយ​គឺ​ខ្វះ​កម្មករ​ ​និង​ជាងជំនាញ​ ​ដែល​ធ្វើឲ្យ​មានការ​លំបាក​ក្នុង​ការ​ដំណើរការ​សាងសង់​សំណង់​បុរី​លំនៅ​ដ្ឋាន​។​

​លោក​បន្ត​ថា​ ​“​ការ​អភិវឌ្ឍ​កំពុង​កើនឡើង​ ​ការ​ខ្វះ​កម្មករ​ ​និង​ជាងជំនាញ​ក្នុង​វិស័យ​នេះ​បាន​ឆ្លុះបញ្ចាំង​ថា​ ​វិស័យ​នេះ​កំពុង​មានការ​រីកចម្រើន​លូតលាស់​”​។​ លោក​បន្ត​ថា​ ​“​ទោះជាយ៉ាងណា​សមាគម​មិនដឹង​ពី​ទិន្នន័យ​លំនៅ​ដ្ឋាន​ ​ដែល​បាន​សាងសង់​បញ្ចប់​ប្រចាំឆ្នាំ​នោះ​ទេ​”​។​

​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​លោក​ទូច​ ​សំណាង​បាន​ទទួលស្គាល់​បញ្ហា​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ពិតជា​មានការ​ខ្វះខាត​កម្មករ​ ​និង​ជាងជំនាញ​នៅក្នុង​វិស័យ​នេះ​ ​ពិសេស​សំរាប់​គំរោង​កោះ​ពេជ្រ​ ​ទីក្រុង​ជ្រោយ​ចង្វា​រ​ ​និង​ទីក្រុង​ ​Olympia​ ​City​ ​ដែល​បច្ចុប្បន្ន​យើង​ប្រើប្រាស់​កម្មករ​ជាង​ ​៣០០០នាក់​ ​តែ​យើង​កំពុង​ជួប​ការ​ខ្វះខាត​កម្មករ​ប្រមាណ​ ​២០​ទៅ​ ​៣០ភាគរយ​បន្ថែម​ទៀត​។​

​លោក​បន្ត​ថា​ ​“​ឆ្លើយតប​បញ្ហា​នេះ​ ​ក្រុមហ៊ុន​បាន​រៀបចំ​ការ​លើកទឹកចិត្ត​ជាច្រើន​ ​ដើម្បី​ទាក់ទាញ​ឲ្យ​កម្មករ​បំពេញការងារ​ឲ្យ​យើង​ ​និង​ទាក់ទាញ​កម្មករ​ដទៃទៀត​”​។​ ​

​យោង​តាម​ការសិក្សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យដឹង​ថា​ ​គិត​ត្រឹម​ឆ្នាំ ២០១៥​ ​២០៣០​ខាង​មុខ​​កម្ពុជា​ត្រូវការ​លំនៅ​ដ្ឋាន​ជាង​ ​៨០ម៉ឺន​ខ្នង​ផ្ទះ​បន្ថែម​ទៀត​។ ​ការសិក្សា​ដដែល​បាន​ឲ្យដឹង​ថា​ ​នៅ​ឆ្នាំ២០៣០ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ ​ចំនួន៧លាន​នាក់​នឹង​រស់នៅ​តាម​បណ្តា​ទីក្រុង​ ​និង​ទីប្រជុំជន​នានា​ទូទាំង​ប្រទេស​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​តាម​ការ​រាយការណ៍​របស់​ឧបនាយក​រដ្ឋមន្រ្តី​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យដឹង​ថា​ ​វិស័យ​សំណង់​ឆ្នាំនេះ​កើនឡើង​ជាង៧០០ភាគរយ​ ​ដែល​ធ្វើឲ្យ​កម្ពុជា​ប្រឈម​ការ​ខ្វះខាត​អគ្គិសនី​៕​

រដ្ឋមន្ត្រី​ទេសចរណ៍​ ​ព្រមាន​ផាកពិន័យ​លើ​ម្ចាស់​ភោជនីយដ្ឋាន​ណា​មិនព្រម​ដាក់​ ​Menu​ ​ឱ្យ​ភ្ញៀវ​មើល​

0

ដោយ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​ព្រមាន​យ៉ាង​ដាច់​អ​ហង្កា​ថា​ ​ត្រូវតែ​ចាត់វិធានការ​តឹងតែង​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ ​ក៏ដូចជា​ភោជនីយដ្ឋាន​-​អាហារដ្ឋាន​ណា​ ​ដែល​នៅតែ​មិនព្រម​បិទ​បង្ហាញ​តម្លៃ​ទំនិញ​-​សេវាកម្ម​ ​ឬ​តារាងតម្លៃ​ ​(​Menu​)​ ​មុខម្ហូប​ឲ្យ​អតិថិជន​របស់​ខ្លួន​។​


​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៨​ ​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី២​ ​ឆមាស​ទី២​ ​ឆ្នាំ២០១៩កាលពី​ថ្ងៃទី០៣​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​ ​បញ្ជា​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ ​ត្រូវ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​ពេក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ដោយ​ត្រូវ​បញ្ជ្រាប​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ​ ​ដាក់​បង្ហាញ​តារាងតម្លៃ​លើ​មុខទំនិញ​-​សេវាកម្ម​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ ​និង​អាច​ទទួលយក​បាន​។​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​«​យើង​មិន​អាច​កំណត់​ថ្លៃ​ជំនួស​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បានទេ​ ​យើង​ផាក​តែ​អ្នកណា​អត់​សរសេរ​តម្លៃ​ ​មានន័យថា​ ​យើង​អត់​ផាក​រឿង​ឡើងថ្លៃ​ ​ឬមិន​ឡើង​ថ្លែនោះ​ទេ​ ​បើ​គេ​សរសេរ​ហើយ​ ​អាជ្ញាធរ​ដែនដី​ ​និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​ថា​ ​តម្លៃ​ដែលគេ​សរសេរ​នោះ​ត្រឹមត្រូវ​ ​ឬក៏​អត់​ ​ហើយ​បើ​សមស្រប​ហើយ​ ​យើង​ទទួលស្គាល់​ឲ្យ​គេដាក់​ទៅ​»​។​

​លោក​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ ​ការ​ធ្វើបែប​នេះ​យូរ​ៗ​ទៅ​ប្រាកដជា​ជំរុញ​ឲ្យ​អាជីវករ​ទាំងនោះ​ភ្ញាក់រឭក​ ​និង​ងាក​មក​អនុវត្ត​ត្រឹមត្រូវ​វិញ​ ​ពីព្រោះ​ការ​ប្រកប​អាជីវកម្ម​របស់​ពួកគេ​មិនមែន​តែមួយ​ថ្ងៃ​ពីរ​ថ្ងៃ​ឯណា​ ​ពោល​គឺ​ពួកគេ​នៅ​ប្រកបរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ ​ហើយ​ពួកគេ​ក៏​ត្រូវការ​ភ្ញៀវ​ចូល​ច្រើន​ដែរ​ ​តែបើ​ថ្លៃ​ហួសហេតុ​ពេក​ ​ភ្ញៀវ​មិន​អាច​ទទួលយក​បាន​ ​គេ​ក៏​ឈប់​ចូល​ដែរ​។​



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​ក៏បាន​ដាស់តឿន​ជាថ្មី​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ ​និង​មន្ត្រី​មានសមត្ថកិច្ច​ ​ត្រូវ​យកចិត្ត​ទុក​លើ​បញ្ហា​សំរាម​ ​និង​បរិស្ថាន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​យុទ្ធនាការ​ ​«​គ្មាន​សំរាម​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន​-​អាហារដ្ឋាន​»​ ​ឲ្យបាន​ផុសផុល​ ​និង​ត្រូវ​ទប់ស្កាត់​ការ​ចោលសំរាម​តាម​ទី​សាធារណៈ​ឲ្យ​មានប្រសិទ្ធភាព​៕​