គំរោង Condo-Tel នៃគំរោង Naga World3 មានកំពស់រហូតដល់៥៥ជាន់

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ជាមួយនឹងការបង្ហាញគំរោងដ៏អស្ចារ្យរបស់ខ្លួន ក្រុមហ៊ុន Naga Corp បានបង្ហាញគំរោងទី៣របស់ខ្លូននៅទីក្រុងភ្នំពេញ ជាមួយនឹងទុនវិនិយោគដ៏ច្រើនសន្ឋឹកសន្ឋាប់រហូតដល់ប្រមាណ ៤០០០លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះ តាមរយៈគេហទំព័ររបស់ខ្លួន​កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Naga Corp គ្រោងនឹងសាងសង់គម្រោងទី៣ ដែលមាន​បន្ទប់សណ្ឋាគារ រួមជាមួយទស្សនទាននៃការអិវឌ្ឍថ្មីខុនដូថែល (Condo -Tel) រហូត​ដល់ ៤,៧២០បន្ទប់ ដែលគំរោងនេះនឹងសាងសង់លើផ្ទៃដី ១៦,៨៣៧ ម៉ែត្រការ៉េ។ ក្រុមហ៊ុន​នេះ បានចុះបញ្ជីរក្នុងទីផ្សារហ៊ុននៅទីក្រុងហុងកុង ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ ដែល​បានទទួលអាជ្ញាប័ណ្ណបើកកាស៊ីណូនៅក្រុងភ្នំពេញ។

គំរោងដ៏ធំនេះមានអាគារចំនួន៥ ក្នុងនោះអាគារខុនដូថែលមានកំពស់រហូតដល់​ ៥៥ជាន់ ជាមួយគ្នានឹងសេវាកម្មកំសាន្តចម្រុះ ពិសេសនឹងមានការសាងសង់ផ្លូវក្រោមដី សំរាប់ជាផ្សារទំនើបរួចពន្ធ តភ្ជាប់រវាង Naga world1, Naga World2 ផងដែរ។

យោងតាមសេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា គំរោងអភិវឌ្ឍន៍ Naga World3 បានទទួលការអនុម័តយល់ព្រមពីរដ្ឋាភិបាលរួចហើយ។

តើអ្វីជាCondo-Tel

Condo-Tel ជាទម្រង់នៃការអភិវឌ្ឍចម្រុះតាមទស្សនទានបែបថ្មីមួយនៅកម្ពុជា ប៉ុន្តែវាមិនមែនជារឿងថ្មីសំរាប់បណ្តាប្រទេសជឿនលឿននោះទេ។

ខុនដូថែល សំដៅទៅលើអាគារខុនដូ ដែលប្រើប្រាស់ចម្រុះ សំរាប់ជាអាគារស្នាក់​នៅបែបសហកម្មសិទ្ឋផង និងជាសណ្ឋាគារផង។ សណ្ឋាគារបែប Condo-Tel ជាសណ្ឋាគារ ដែលអាចឲ្យអនុញ្ញាត្តឲ្យអ្នកស្នាក់នៅអាចស្នាក់នៅរយៈពេលយូរ អាចចំអិនអាហា​រ​បានដោយខ្លួនឯង និងអ្នកស្នាក់នៅអាចរៀបចំដាក់តាំងសម្ភារៈប្រើប្រាស់ ឬរូបថតខ្លួនឯង នៅក្នុងបន្ទប់ដែលខ្លួនស្នាក់នៅបាន។

ខុនដូថែលក៏អាចនិយាយថា ជាផ្ទះទី២របស់ភ្ញៀវទេសចរផងដែរ។ តម្លៃនិងការរៀបចំឌីសាញ ឬសេវាកម្មរបស់ខុនដូថែល មានស្តង់ដាដូចសណ្ឋាគារលំដាប់ផ្កាយ៥ និងតម្លៃស្នាក់នៅមានភាពស្រដៀងគ្នាផងដែរ ជាមួយសេវាគ្រប់គ្រងដ៏ល្អប្រសើរ៕

ផ្សារទំនើប Big C តម្លៃ១០លានដុល្លារ នៅក្រុងប៉ោយប៉ែតនឹងបើកដំណើរការនៅចុងខែមិថុនាខាងមុខនេះ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិ Big C ដែលបោះទុនវិនិយោគនៅក្រុងប៉ោយប៉ែត បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីបើកដំណើរការនៅចុងខែមិថុនាខាងមុខនេះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Four stars plus Four លោក ​សួង សុខ​ហ៊ាង ដែលបានធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគថៃ ដែលវិនិយោគផ្សារទំនើប Big C បាន​ឲ្យ​ដឹង​តាម​ប្រ​ព័​ន្ឋ​តេ​ឡេ​ក្រា​មកាលពីចុងសប្តាហ៍មុន​ថា ផ្សារ​ទំនើប​នេះ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី២១ មករា​នេះ និង​គ្រោង​បញ្ចប់​ក្នុង​រយៈពេល៦ខែ។ លោក​បន្តថា ផ្សារ​ទំនើប​នេះ​នឹង​ទទួលបាន​ជោគ​ជ័យ ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ភាពល្អប្រសើរ និង​ចំនួន​ប្រជាជន​រស់នៅ​ទីក្រុង​នេះ ​បាន​កើនឡើង​ជាង២០ម៉ឺន​នាក់ ពិសេស​ក្រុង​ប៉ោយប៉ែត​មិនទាន់មាន​ផ្សារ​ទំនើប​ច្រើន​នៅឡើយ។

លោក​បន្តថា “តាម​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នកវិនិយោគ​ថៃ​បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​នេះ នឹង​សាងសង់​លើ​ផ្ទៃដី ២,៥ ហិកតា ក្នុងនោះ​ដី​សម្រាប់​សាងសង់​ផ្សារ​មាន​ទំហំ ១,៥ ហិកតា និង​ដី១ហិកតា​ទៀត​បំ​រ៉ុង​ទុក​សម្រាប់​ចំណត​យានយន្ត។ លោក​បន្តថា “ផ្សារ​នេះ​ស្ថិតនៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ស្ថិត​នៅជាប់​គំរោង Empire”។

ក្រុងប៉ោយប៉ែត​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ២០ម៉ឺន​នាក់ ក្នុងនោះ​អ្នកវិនិយោគ​អន្តរជាតិ​មាន​ប្រមាណ៥ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​យ៉ាង​លឿន ពិសេស​វិស័យ​សំណង់​និង​អចលនទ្រព្យ។ បច្ចុប្បន្ន​មាន​គំរោង​ខុន​ដូ​ជាច្រើន​កំពុង​សាងសង់ ដែល​ធ្វើ​ឲ្យ​មុខមាត់​ទីក្រុង​នេះ​មានការ​ផ្លាស់ប្តូរ​ទាំងស្រុង។

យោងតាម ទិន្នន័យ​ពី​សាលាក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​អាគារ​កំពស់​ចាប់ពី ៥ ដល់​ជាង ២០ជាន់ ចំនួន ៦០អាគារ​ហើយ។

លោក សាន ស៊ា​ង​ហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីក្រុង​ប៉ោយប៉ែត​កំពុងមាន​ការរីកចម្រើន​លឿន ដោយសារ​កំនើន​នៃ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ពិសេស​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គំ​ពុង​រៀបចំ​សាងសង់ ព្រលានយន្តហោះ​ឡើងវិញ ដែល​តាម​គំរោង​ក្រុមហ៊ុន​នេះ នឹង​សាងសង់​ព្រលានយន្តហោះ​នេះ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ។

លោកបន្តថា “ជាមួយនឹង​ល្បឿន​នៃ​ការអភិវឌ្ឍ និង​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រុង​កាន់តែ​ល្អប្រសើរ ពិសេស​ផ្លូវ​ក្នុង​ក្រុង​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី នៅក្នុង​ទីក្រុង​នេះ​កើនឡើង​យ៉ាងខ្ពស់”៕

 

ដូនពេញ​បាន​ក្លាយជា​ខណ្ឌ​ដែល​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​ជាងគេ​ឬ​

0

ដោយៈ​ ​រ៉ា​ណេត​ ​

ភ្នំ​ពេញៈ​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ដោយសារតែ​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ដូចជា​សំណង់​លំនៅ​ដ្ឋាន​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​ ​បាន​ជ​ម្រុ​ញ​ឱ្យ​តម្លៃ​ដី​មាន​កំណើន​ខ្ពស់​ ​ជាពិសេស​នៅក្នុង​ខណ្ឌដូនពេញ​ ​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ ​មានកម្រិត​ខ្ពស់​ជាងគេ​ ​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខណ្ឌ​មួយចំនួន​ដែល​ស្ថិត​ជាប់គ្នា​។​

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី៧​ ​មេសា​កន្លងមក​ថា​ ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌដូនពេញ​ ​គឺ​មានកម្រិត​ខ្ពស់​ ​ប៉ុន្តែ​មិនមែន​ស្មើគ្នា​គ្រប់តំបន់​នោះ​ទេ​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ទីតាំង​ពាណិជ្ជកម្ម​ពិសេស​ ​ទំហំ​ ​និង​ស្ថានភាព​ផ្លូវ​ផង​ដែរ​ថា​។​លោក​ថា​ ​ចំពោះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូវ​ ​និង​មហាវិថី​សំ​ខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ​គឺ​មាន​តម្លៃ​ខុស​ៗ​ពីគ្នា​ ​ហើយក៏​មិនសូវ​មានការ​ទិញ​លក់​យ៉ាង​គគ្រឹកគគ្រេង​ ​ដូច​ដី​នៅ​តំបន់​ផ្សេងទៀត​នោះ​ដែរ​ ​រហូត​ត្រូវ​បាន​អ្នកជំនួញ​លើ​វិស័យ​មួយ​នេះ​ចាត់ទុកថា​ ​ជា​តំបន់​ដី​កម្រ​។​

ជាក់ស្ដែង​ដូចជា​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ ​ដោយ​រាប់​គិត​ត្រឹមតែ​ពី​ម្ដុំ​ផ្សារថ្មី​មកដល់​តំបន់​ពេទ្យ​ចិន​ ​អាច​មានតម្លៃ​ចន្លោះ​ពី៥,០០០​ ​ទៅ៦,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​ប្រសិនបើ​នៅ​កាន់​កៀ​គ​នឹង​តំបន់​ផ្សារ​ធំ​ថ្មី​ ​ឬ​ជុំវិញ​ផ្សារថ្មី​កាន់តែ​មានតម្លៃ​ថ្លៃជាង​នេះ​។​

ដោយឡែក​សម្រាប់​ដី​នៅក្នុង​ខណ្ឌដូនពេញ​រួមគ្នា​ ​ប៉ុន្តែ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​វិញ​ ​ត្រូវ​បាន​លោក​ ​ស៊ា​ ​ឆៃ​លីន​ ​នាយក​ក្រុមហ៊ុន​ ​ឆៃ​លីន​ ​ស៊ា​ ​រៀល​ធី​ ​ខូ​អីល​ធី​ឌី​ ​ប្រាប់​ឱ្យ​ដឹង​ថា​ ​ខ័ណ្ឌ​ដូនពេញ​តម្លៃ​ដី​ហាក់​មាន​ភាព​ខ្ពស់​ជាង​ ​នៅ​តាម​បណ្តា​ផ្លូវ​ធំ​មួយចំនួន​ទៀត​។​ ​លោក​បាន​បញ្ជាក់​ថា​ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ​ចាប់ពី​វិមានឯករាជ្យ​ ​ឆ្ពោះ​មកកាន់​តំបន់​វត្តភ្នំ​ពេញ​ ​គឺ​មិន​មាន​ដី​ទំនេរ​នោះ​ទេ​ ​ដែល​សូម្បី​ដី​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ជា​អគារ​ពាណិជ្ជកម្ម​ត្រឹម​ទំហំ១ហិ​ក​តា​ ​ក៏​ស្ទើរតែ​រក​មិនបាន​ផង​។​

​តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​នេះ​ ​មានកម្រិត​ខ្ពស់​ជាក់ស្ដែង​ត្រឹម​ដី​ទំហំ២,០០០​ ​ម៉ែត្រការ៉េ​ចុះក្រោម​ ​អាច​មានតម្លៃ​រហូតដល់៨០០០ដុល្លារ​ ​ឬ​អាច​ឈាន​ដល់១០,០០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​តម្លៃ​ដីធ្លី​ខ្ពស់​ឬ​ទាប​ ​វា​អាស្រ័យ​ទៅលើ​ទីតាំង​ ​ដែល​អាច​មាន​ភាព​អំណោយផល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។

​ចំណែក​លោក​ ​សន​ ​សៀប​ ​នាយក​ក្រុមហ៊ុន​ ​Key​ ​Real​ ​Estate​ ​Co​,​.​Ltd​ ​ ​ក៏បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ​ចំពោះ​ដី​ដែល​ស្ថិតនៅ​តាម​ ​រុក្ខ​វិថិ​ក្រមួនស​ ​ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​ស្ថាប័ន​ធនាគារ​ឯកទេស​ ​ធនាគារពាណិជ្ជ​ ​ក៏ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាដើម​។​

លោក​បន្ត​ថា​ ​ចាប់​គិត​ពី​ចំ​ណុច​ស្តុ​ប​ធនាគារ​កា​ណា​ឌី​យ៉ា​ ​រហូត​ដល់​ស្តុ​បម​ន្ទីរ​ពេទ្យ​អង្គឌួង​ ​បច្ចុប្បន្ន​ ​ក៏​មានតម្លៃ​ខ្ពស់​ផង​ដែរ​ ​ពោល​គឺ​គិតជា​មធ្យម​មាន​ចន្លោះ​ចាប់ពី៦,០០០​ ​ទៅ​ ​៧,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕​

 

ចំណេះដឹង!តើថាមពលពន្លឺព្រះអាទិត្យបានរួមចំណែកធានាសន្តិសុខថាមពល នៅកម្ពុជាអ្វីខ្លះ?

0

ដោយនៅ វឌ្ឈនា

​ភ្នំពេញ៖​ គណៈរដ្ឋមន្រ្តីបានអនុម័តគម្រោងវិនិយោគស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មី២ថែមទៀត ដែលគម្រោងនីមួយៗមានអានុភាព៦០MW ហើយនឹងត្រូវសាងសង់នៅខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំងដោយក្រុមហ៊ុនSchnei Tec Co.,Ltd.។


ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានអនុម័តបន្ថែមអានុភាព២០MW លើគម្រោងផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ៦០MW នៅខេត្តកំពង់ស្ពឺ ដែលបានអនុម័តរួចកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអគ្គិសនីនៅកម្ពុជា។ នេះគឺជាព្រឹត្តិ​ការណ៍ដ៏សំខាន់មួយ បញ្ជាក់អំពីកិច្ចខិតខំប្រេងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា។

នាពេលថ្មីៗនេះ គម្រោងផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ (MW) ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីដំណាក់កាលដំបូងរបស់ខ្លួន។ គម្រោងនេះត្រូវបានប្រកាសដោយអគ្គិសនីកម្ពុជា នៅខែឧសភាឆ្នាំ២០១៨ ហើយបានចាប់ផ្តើម ដំណើរការសាងសង់នៅខែវិច្ឆិកាឆ្នាំ២០១៨។ ប្រការដែលគួរឱ្យកត់សម្គាល់គឺគម្រោងនេះ ត្រូវបានសាងសង់ក្នុងរយៈពេលខ្លី ពោលគឺប្រមាណតែ៥ខែ ហើយអាចចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញ រួមចំណែកក្នុងការកាត់បន្ថយកង្វះខាតថាម​ពលនាពេលបច្ចុប្បន្ននេះ។ គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលទើបដាក់ឱ្យដំណើរការនេះ គឺជាស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ភ្ជាប់បណ្តាញទី២នៅកម្ពុជា បន្ទាប់គម្រោងទី១កម្លាំង១០MW ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី បានចាប់ផ្តើមប្រតិ​បត្តិការនៅបាវិតកាលពីឆ្នាំ២០១៨។

លក្ខណៈពិសេស នៃគម្រោងផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យគឺថា វាអាចផលិតអគ្គិសនីបានច្រើនបំផុតនៅពេលថ្ងៃក្តៅខ្លាំង ពោលគឺស្របគ្នានឹងពេលដែលមានតម្រូវការប្រើប្រាស់ខ្ពស់របស់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលការខ្វះខាតអគ្គិសនីអាចមានផលប៉ះពាល់អវិជ្ជមានច្រើនដល់ប្រតិបត្តិការ និងដំណើរការផលិតកម្ម។

អានុភាពសរុបនៃស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទាំងអស់ ដែលភ្ជាប់បណ្តាញ ហើយកំពុងប្រតិបត្តិការសាងសង់ ឬបានអនុម័តរួចហើយ ស្មើនឹង២១០MW ឬប្រមាណ១២%នៃបរិមាណអគ្គិសនីផលិតសរុប ដែលខ្ពស់ជាងតួលេខមធ្យមក្នុងបណ្តាប្រទេសអាស៊ាន ដែលមានតិចជាង១០%។ នៅពេលអនុវត្តពេញលេញ គម្រោងទាំងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប្រមាណ២២០.០០០តោន ក្នុងមួយឆ្នាំ ឬ៤,៤លានតោន ក្នុងរយៈពេលអនុវត្តគម្រោង២០ឆ្នាំ។

លើសពីនេះ គម្រោងថាមពលពន្លឺព្រះអាទិត្យសរុបប្រមាណ៩០ MW កំពុងដំណើរការ ឬនៅក្នុងដំណាក់កាលសាងសង់នៅកម្ពុជា ដោយក្រុមហ៊ុនឯកជន ឬអង្គការមួយចំនួន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា គម្រោង១០MW នៅរោងចក្រស៊ីម៉ងត៍ជីបម៉ុង ៧,៥MW នៅរោងចក្រស៊ីម៉ងត៍កំពត ព្រមទាំងប្រព័ន្ធផលិតថាមពលអគ្គិសនីដោយពន្លឺអាទិត្យ ដែលតម្លើងលើដំបូលនៅក្រុមហ៊ុនកូកាកូឡា ISISteel អង្គរឌែរី និងសាលាអន្តរជាតិភ្នំពេញ (ក្រោមយន្តការឥណទានកាបូនរួមគ្នាជាមួយជប៉ុន)។ គម្រោងទាំងនេះអាចកាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប្រមាណ៩៣.០០០តោន ក្នុងមួយឆ្នាំឬ១,៩ លានតោន ក្នុងរយៈពេល២០ឆ្នាំ។

ជាប្រទេសដែលស្ថិតនៅក្នុងតំបន់ក្បែរត្រូពិក កម្ពុជាមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យដ៏ធំធេង។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនាពេលថ្មីៗនេះនៅកម្ពុជា បានបើកនូវទំព័រថ្មីមួយរបស់វិស័យថាមពលជាតិ ក្នុងការឈានទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពទី៧ ក៏ដូចជាការរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ តាមរយៈការផលិតអគ្គិសនីស្អាតពីប្រភពកកើតឡើងវិញ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអាចកើតមានបណ្តាលមក ពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលសម្រាប់ផលិតអគ្គិសនី។

ក្នុងខណៈដែលតម្លៃនៃបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ នៅទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយប្រសិទ្ធភាពបច្ចេកវិទ្យានេះកាន់តែកើនឡើង ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ កាន់តែមានភាពប្រកួតប្រជែង ហើយកាន់តែអាចរួមចំណែ​កច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ តាមរយៈការកាត់បន្ថយថ្លៃអគ្គីសនី ការកាត់បន្ថយការបាត់បង់ថាមពលនៅពេលបញ្ជូន ការពង្រឹងសន្តិសុខថាមពលជាតិ។ ការកា​ត់​បន្ថយការបំពុលបរិស្ថាន ការកាត់បន្ថយចំណាយលើការនាំចូលឥន្ធនៈហ្វូស៊ីល និងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកាន់តែច្រើន។

ប្រការគួរឱ្យកត់សំគាល់មួយទៀតគឺថា បើធៀបជាមួយបច្ចេកវិទ្យាផលិតអគ្គិសនីផ្សេងៗទៀត ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អាចសាងសង់រួចក្នុងរយៈពេលខ្លី ដែលជាកត្តាសំខាន់បំផុត ក្នុងការឆ្លើយតបទៅនឹងកំណើន តម្រូវការថាមពលនៅរដូវប្រាំង៕

ក្រុមហ៊ុនយក្សចិនផ្តើមចាប់អារម្មណ៍វិនិយោគនៅខេត្តឥសាន្តប្រទេស

0

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនយក្សចិនបាន និងកំពុងផ្តើមចាប់អារម្មណ៍ទៅលើការវិនិយោគផ្សេងៗនៅក្នុងខេត្តរតនគិរី ជាខេត្តប៉ែកឥសាន្តប្រទេស ខណៈភូមិភាគនេះត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកជាខប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយលោកថង សាវុនអភិបាលខេត្តរតនគិរី លោកWang Jun ប្រធានក្រុមហ៊ុន China Dalian Intenatoinal Economic &Technical cooperation Group Co,Ltd កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះបានឲ្យដឹងថា ការមកបំពេញទស្សនកិច្ចនៅក្នុងខេត្តរតនគិរីនាពេលនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តរតនគិរី ជាខេត្តមានសក្តានុពលច្រើន លើវិស័យឧស្សា​ហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងអចលនទ្រព្យជាដើម។

លោក Wang Jun បានបញ្ជាក់ថា “ក្រុមហ៊ុនCDIG គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិនដែលមានបទពិសោធន៍លើការងារហិរញ្ញវត្ថុ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ អគារ ព្រលានយន្តហោះ ផ្សារទំនើបជាដើម”។

លោកថង សាវុន អភិបាលខេត្តរតនគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ។លោកបន្តថា ខេត្តរតនគិរី ជាគោលដៅប៉ូលសេដ្ឋកិច្ចទី៤ ដែលរដ្ឋាភិបាលបានកំណត់ជាយុទ្ធសាស្ត្រ ដូចនេះខេត្តត្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើននេះដូចជា ផ្នែកគមនាគមន៍ផ្លូវអាកាស ទឹកស្អាត ថាម​ពលវារីអគ្គិសនី វិស័យទេសចរណ៍ កសិ.ឧស្សាហកម្ម និងការកែច្នៃផលិតផលសម្រេចក្នុងស្រុកដើម្បីនាំចេញជាដើម។

លោកថា “ដូចនេះជាឱកាសក្នុងការវិនិយោគនៅខេត្តរតនគិរី របស់ក្រុមហ៊ុនចិន ដែលកន្លងមក មានការជំរុញលើកទឹកចិត្តវិនិយោគទុន រវាងរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ”៕

អភិបាលខេត្តព្រះសីហនុថាខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងស៊ីវិល័យមួយ នាពេលឆាប់ៗខាងមុខ

0

ដោយនៅ ស៊ីវុត្ថា

ព្រះសីហនុ អភិបាលខេត្តព្រះសីហនុបានព្យាករណ៍ថា ក្នុងរយៈពេលប្រមាណជា ២ឆ្នាំទៅមុខទៀត ខេត្តព្រះសីហនុដែលជាប់សមុទ្រមួយនេះ នឹងមានសំណង់អគារទំនើបជាពាសពេញទីក្រុងច្រើនជាងខេត្តដទៃ។


លោកយន្ត មីនអភិបាលខេត្តព្រះសីហនុ បានថ្លែងកាលពីពេលថ្មីៗនេះថា លោកគិតថាយ៉ាងយូរពីរឆ្នាំទៀត ខេត្តព្រះសីហនុ ពោរពេញដោយសំណង់ទំនើបៗច្រើនជាងខេត្តដ៏ទៃ”។លោកបន្តថា យើងកំពុងញាប់ដៃជើង ដោះស្រាយ និងកែរលំអរស្ថាបនាគ្រប់បញ្ហាដែលពាក់ព័ន្ធ។ ដូច្នេះអាជ្ញាធរយើងត្រូវសហការគ្នា និងមានការចូលរួមជាចាំបាច់ ពីវិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីអោយពេលក្រោយ កូនចៅ បងប្អូនប្រជាពលរដ្ឋយើង ខេត្តយើងមានជីវភាពប្រសើរឡើង ពីការអភិវឌ្ឍយ៉ាងគំហុក ប្រកបដោយនិរន្តភាពនេះ”។

លោកបន្តថា “ក្នុងរយៈពេល២ឆ្នាំនេះ មានក្រុមហ៊ុនបរទេសជាច្រើនបានមកធ្វើវិនិយោគនៅខេត្តព្រះសីហនុ ទន្ទឹមនោះក៏មានក្រុមហ៊ុនមួយចំនួនបាន និងកំពុងសិក្សាស្វែងយល់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ បរិស្ថានជាដើម ក្នុងចំណោមក្រុមហ៊ុនទាំងនោះភាគច្រើនគឺមកពីប្រទេសចិន”។

លោកយន្ត មីនធ្លាប់បានឲ្យដឹកកន្លងមកនេះថា រដ្ឋបាលខេត្តនឹងស្វាគមន៍គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានគោលបំណងមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ មិនថាការវិនិយោគ លើអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ រោងចក្រ សហគ្រាស ឬហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងខេត្ត រដ្ឋបាលខេត្តនឹងទទួលស្វាគមន៍ និងជួយសម្របសម្រួល ដើម្បីឲ្យដំនើ​រការវិនិយោគនៅខេត្តនេះប្រព្រឹត្តទៅដោយរលូន និងមានសន្ទុះកើនឡើង។ចូលរួមចំណែ​កកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការវិនិយោគ ទាំងនេះ ធ្វើឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿនស្ទើរមិននឹកស្មានដល់ ធ្វើឱ្យអ្វីៗមានការប្រែប្រួលនាពេលបច្ចុប្បន្ន និងទៅអនាគត។

ខេត្តព្រះសីហនុជាតំបន់ឆ្នេរសមុទ្រ ដែលមានកំពង់ផែទឹកជ្រៅនារយៈពេល២-៣ឆ្នាំចុងក្រោយនេះ មានការវិនិយោគយ៉ាងគំហុក ពីសំណាក់វិនិយោគិនចិនហើយបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍។
ក្រុងព្រះសីហនុ កំពុងមានសកម្មភាពសាងសង់សំណង់តូច ធំយ៉ាងច្រើន ដែលតួលេខគម្រោងសំណង់ធំលើសពី៣០០០ម៉ែត្រការ៉េឡើង មានចំនួន៧០គម្រោង ក្នុងចំនួនជាង៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់៤០ជាន់មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្ម​ណ៍ផងដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ខេត្ត។


កាលពីឆ្នាំ២០០៥-២០១៥ខេត្តនេះ មានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់រហូតដល់៣៥ជាន់ មានតែ៤៦គម្រោងប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៨ មានគម្រោងអគារធំ និងកម្ពស់ចាប់ពី៥ជាន់ដល់៤០ជាន់រហូតដល់១៥០គម្រោង៕

តើ​តម្លៃ​ដី​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ឡើង​ដល់កម្រិត​ណា​

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ចំនួន៣​ ​រាប់​ចាប់​គិត​ពី​ចំណុច​វត្តភ្នំ​ ​ឆ្ពោះទៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​ផ្លូវ​ព្រះ​នរោត្តម​ ​ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ ​មានតម្លៃ​មិន​ដូចគ្នា​នោះ​ទេ​ ​ដែល​តំបន់​ខ្លះ​មានកម្រិត​ទាប​ ​ហើយ​តំបន់​ខ្លះ​មានកម្រិត​ខ្ពស់​ហួសពី​ការស្មាន​ ​។​ ​

​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​Century21​ ​Fortuna​ ​Investment​ ​លោក​ ​វ៉ា​ ​វីរៈ​ ​បាន​មាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៦​ ​មេសា​នេះ​ថា​ ​សក្ដានុពល​វិស័យ​អចលនទ្រព្យ​ ​ក៏ដូចជា​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ​គឺ​មាន​ភាព​មិន​ស្មើគ្នា​នោះ​ទេ​ ​ព្រោះ​វា​ត្រូវ​បាន​បែងចែក​ជា​តំបន់​ពាណិជ្ជ​ក​ ​ម្ម​ដែល​មាន​តម្រូវការ​ខ្ពស់​ ​និង​តំបន់​ដែល​មិនសូវ​មាន​តម្រូវការ​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ​តម្លៃ​ដី​នៅ​លើ​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ​ដែល​មានតម្លៃ​ទាប​ជាងគេ​ ​គឺ​ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​ ​រាប់​ចាប់ពី​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​ ​ឆ្ពោះ​មក​ដល់​ស្តុ​ប​ចំការមន​ ​ព្រោះ​ដី​នៅក្នុង​តំបន់​នេះ​មិនសូវ​មាន​ទំនេរ​នោះ​ទេ​ ​ដែល​ក្រៅពី​មាន​អគារ​ ​The​ ​Prince  ​នោះ​ ​ភាគច្រើន​គឺជា​ស្ថាប័ន​របស់​រដ្ឋ​ ​ដូចជា​ក្រសួង​កសិកម្ម​ ​មន្ទីរ​ព្រឹទ្ធសភា​ ​បណ្ណាល័យជាតិ​ ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​ ​ក្រសួងមហាផ្ទៃ​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​ស្ថានទូត​ប្រទេស​ម៉ាឡេស៊ី​ ​ស្ថានទូត​ប្រទេស​ថៃ​ ​និង​ស្ថានទូត​ប្រទេស​ជប៉ុន​ជាដើម​ ​ដែល​ធ្វើ​ឱ្យ​មិនសូវ​មាន​តម្រូវការ​ទីផ្សារ​នោះ​ទេ​។​

​តម្លៃ​នៅ​តំបន់​នេះ​ ​ជាមធ្យម​អាច​មាន​ក្នុង​ចន្លោះ​ជាង៣០០០ដុល្លារ​ ​ក្នុង​ម៉ែត្រ​កា​រ៉ែ​ ​លើកលែងតែ​នៅ​ទីតាំង​ជិត​គល់​ស្ពាន​អាកាស​ ​ដែល​ជាមធ្យម​អាច​ស្ថិត​ក្នុង​ចន្លោះ​ប្រមាណ​ជាង៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើង​ទៅ​។​ ​

​លោក​ ​វ៉ា​ ​វីរៈ​ ​បាន​បន្ត​ទៀត​ថា​ ​ចំណែក​តំបន់​ចាប់​ពី​ស្តុ​ប​ចំការមន​ ​ឆ្ពោះ​មកដល់​វិមានឯករាជ្យ​ ​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​បឹងកេងកង​ ​តម្លៃ​មានកម្រិត​ខ្ពស់​បន្តិច​។​ ​ដោយឡែក​ចាប់ពី​ចំ​ណុច​ស្តុ​ប​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ​រហូតដល់​ចំណុច​វត្តភ្នំ​ ​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌដូនពេញ​ ​គឺ​កាន់តែ​មានតម្លៃ​ខ្ពស់​ ​ពោល​គឺ​ចាប់ពី​ជាង ៦០០០ដុល្លារ​ឡើង​ទៅ​ ​ឬ​ខ្ពស់​ជាង​នេះ​ ​ដោយសារ​តែ​​មាន​រំលេច​ឡើង​នូវ​វត្តមាន​អ​គារ​ធំៗ​ ​ខ្ពស់​ៗ​ក្នុងនាម​ជា​មណ្ឌល​ពាណិជ្ជកម្ម​ ​ជាពិសេស​មាន​បណ្តា​ធ​នា​គារ​ធំៗ​ជាច្រើន​ ​ដែល​អាច​និយាយ​បាន​ថា​មាន​សក្តា​នុ​ពល​ប្រសើរ​ជាង​ផ្លូវ​ព្រះមុនីវង្ស​។​ ​

​នាយក​ក្រុម​ហ៊ុន​ឆៃ​លីន​ ​ស៊ា​ ​រៀល​ធី​ខូ​អិល​ធី​ឌី​ ​លោក​ ​ស៊ា​ ​ឆៃ​លីន​ ​ក៏បាន​លើកឡើង​ឱ្យ​ដឹងពី​ការប្រែប្រួល​នៃ​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ ​ព្រះ​នរោត្តម​ផង​ដែរ​ថា​ ​តម្លៃ​ដី​នៅក្នុង​តំបន់​មួយ​គឺ​មាន​ភាព​ខុសគ្នា​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ទីតាំង​ ​ទំហំ​ ​និង​ប្រភេទ​តំបន់​ផង​ដែរ​។​ ​ចំពោះ​នៅ​ទីតាំង​ជិត​គល់​ស្ពាន​អាកាស​ក្បាលថ្នល់​ ​កាលពី​ប្រមាណ​ឆ្នាំមុន​ ​មានតម្លៃ​ប្រមាណ២,៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​លុះក្រោយមក​ប្រមាណ៣ឆ្នាំ​ ​តម្លៃ​ដី​បាន​ឡើង​ដល់​ក្នុង​ចន្លោះ ៣,៥០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​ខណៈ​ដែល​ពេលនេះ​ ​បាន​បន្ត​ឡើង​ដល់​ក្នុង​ចន្លោះ៦,០០០​ ​ទៅ៧,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​លោក​បន្ត​ទៀត​ថា​ ​ដី​ដែល​ស្ថិត​នៅ​បណ្តុំ​ស្ថាន​ប័ន​រដ្ឋ​ ​ដូចជា​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​កសិកម្ម​ ​ព្រឹទ្ធសភា​ ​ឬស្ថាន​ទូត​ប្រទេស​ម៉ាឡេស៊ី​ ​ប្រទេស​ថៃ​ ​ប្រទេស​ជប៉ុន​ ​គឺ​មាន​សូវ​មាន​ភាព​ទំនេរ​នោះ​ទេ​ ​ហើយ​តម្លៃ​ក៏​ទាប​ ​ដែល​ជាមធ្យម​អាច​ក្នុង​តម្លៃ​ចន្លោះ​ពី​ ​៣,០០០​ ​-​ ​៤,០០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​ដោយឡែក​នៅ​តំបន់​ចាប់​ពី​ស្តុ​ប​ចំការមន​ ​រហូតមកដល់​វិមានឯករាជ្យ​ ​និង​បន្ត​ទៅដល់​ចំណុច​វត្តភ្នំ​ពេញ​ ​តម្លៃនៅលើទីផ្សារ​គឺ​មានកម្រិត​ខ្ពស់​ ​ប៉ុន្តែ​នៅ​តំបន់​នេះ​ក៏​មិន​សម្បូរ​ដី​ទំនេរ​ដែរ​ ​ដែល​រក​ត្រឹម​ដី​ទំហំ​មួយ​ហិ​ក​តា​ក៏​ស្ទើរតែ​មិន​មាន​ផង​ដែរ​។​ ​

​ទំហំដី​ចាប់ពី​ត្រឹម២,០០០ម៉ែត្រការ៉េ​ចុះក្រោម​ ​អាច​មានតម្លៃ​ក្នុងរង្វង់៨,០០០​ ​ដុល្លារ​ ​ឬ​អាច​ឈាន​ដល់១០,០០០ដុល្លារ​ក៏មានដែរ​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ទំហំ​ទីតាំង​ដែល​ជា​តំបន់​ដែល​អំណោយផល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។​ ​

​លោ​ក​ស៊ា​ ​ឆៃ​លី​នបា​នប​ន្ត​ថា​ ​“​តម្លៃ​ខាងលើ​នេះ​ ​នៅ​មិនទាន់​ឈាន​ដល់​ចំណុច​ឆ្អែត​នៅឡើយ​នោះ​ទេ​ ​ដែល​វា​អាច​នៅ​បន្ត​ឡើង​បន្តិច​ម្ដង​ៗ​ថែមទៀត​នៅ​ថ្ងៃខាងមុខ​ ​ឬនៅ​ឆ្នាំក្រោយ​ជាបន្តបន្ទាប់​”​៕​

ក្រុ​មហ៊ុ​ជប៉ុន​បោះទុន​ ​៥២១លាន​ដុល្លារ​ ​វិនិយោគ​រម​ដ្ឋាន​ទេសចរណ៍​លើ​ភ្នំ​គីរី​រម្យ​

0

ដោយ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖ ​ក្រុមហ៊ុន​ ​A2A​ ​Town​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​របស់​ជប៉ុន​បាន​បោះទុន​វិនិយោគ​ក្នុងទឹក​ប្រាក់​ ​៥២១លាន​ដុល្លារ​ ​ជាមួយ​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​ ​ដើម្បី​អភិវឌ្ឍន៍​តំបន់​ឧទ្យានជាតិ​ព្រះសុរាម្រិត​-​កុសុមៈ​ ​ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​និង​វប្បធម៌​ ​សម្បូរទៅដោយ​ដើម​ស្រល់​ ​និង​មាន​ជ្រោះ​ជ្រលង​ដងអូរ​ ​ហូរ​ធ្លាក់​បង្កើត​បាន​ជាត​ន្ត្រី​ធម្មជាតិ​ ​បំពេ​រអា​រម្ម​ណ៍​ភ្ញៀវ​ដែល​មក​កម្សាន្ត​បាន​ល្ហែល្ហើយ​ស្បើយ​អស់ពី​ទុក្ខា​។​ ​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ ​ថា​ក់​ខិ​ឈិ​ ​អ៊ី​ហ្ស៊ូ​កា​ ​(​Takeshi​ ​Izuka​)​ ​នាយក​ក្រុមហ៊ុន​ ​A2A​ ​Town​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​នៅ​ទី​ស្តី​ការក្រ​សួង​ ​កាលពី​រសៀល​ថ្ងៃសុក្រ​ ​ទី០៥​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​កាលពី​ម្សិលមិញ​នេះ​ ​បាន​ជំរុញ​វិនិយោគិន​ក្រុមហ៊ុន​មួយ​នេះ​ធ្វើការ​សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ ​ដើម្បី​ផ្សព្វផ្សាយ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិ​រី​ម្យ​ ​ដែល​ហ៊ុ​ព័ទ្ធ​ដោយ​តំបន់​អេកូ​ទេសចរណ៍​បៃតង​ ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​និង​បុរី​លំហែ​សម្រាប់​និវត្តន៍​ជន​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​និង​ប្រែក្លាយ​គម្រោង​មួយ​នេះ​ ​ឱ្យទៅ​ជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ធម្មជាតិ​ ​នៅ​តាម​ប្រទេស​ក្នុង​តំបន់​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិ​រី​ម្យ​ ​និង​បាន​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ ​ដើម្បី​បង្កើត​ព្រឹត្តិ​ការណ៍​ពិ​ព័រ​ណ៍​ផ្សេង​ៗ​ ​សំដៅ​ទាក់ទាញ​វត្តមាន​ភ្ញៀវ​ទេសចរ​ ​និង​វិនិយោគិន​ ​ឱ្យ​ចូល​មក​ទស្សនា​ ​និង​ស្វែងយល់​អំ​ពី​សក្តា​នុ​ពល​ទីក្រុង​មួយ​នេះ​។​

​បន្ថែម​ពីនេះ​លោក​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​គំនិត​ច្នៃប្រឌិត​របស់​លោក​ ​ថា​ក់​ខិ​ឈិ​ ​អ៊ី​ហ្ស៊ូ​កា​ ​ដែល​បាន​វិនិយោគ​ប្រែក្លាយ​តំបន់​ឧទ្យានជាតិ​ព្រះសុរាម្រិត​-​កុសុមៈ​ ​ទៅជា​ទីក្រុង​អេកូ​ទេសចរណ៍​ ​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ ​(​K.I.T​)​ ​ដើម្បី​ផ្តល់​ឱ្យ​កូនខ្មែរ​នូវ​ចំណេះដឹង​ ​និង​ជំនាញ​ពិតប្រាកដ​ ​ពិសេស​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​ព្រមទាំង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​នេះ​ ​ប្រកបដោយ​និរន្តរភាព​ ​ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​បរិស្ថាន​បៃតង​ ​និង​ឧស្សាហកម្ម​គ្មាន​ផ្សែង​ ​(​ទេសចរណ៍​)​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ ​ថា​ក់​ខិ​ឈិ​ ​អ៊ី​ហ្ស៊ូ​កា​ ​បាន​ថ្លែងអំណរគុណ​ដល់​ ​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរីរម្យ​ ​និង​បាន​ជម្រាប​ជូន​អំពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ ​A2A​ ​Town​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​ក្នុង​ការ​ប្រែក្លាយ​ទីក្រុង​នេះ​ ​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ទំនើប​ប្រកបដោយ​និរន្ត​ភាព​ ​តាមរយៈ​ការ​នាំមក​នូវ​រថយន្ត​អគ្គិសនី​ ​ជាមួយ​បច្ចេក​វិទ្យា​ថ្មី​ៗ​បន្ថែម​ ​សម្រាប់​និស្សិត​ខ្មែរ​ ​និង​ជប៉ុន​ ​ដែល​កំពុង​សិក្សា​នៅ​ ​K.I.T​ ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​៤.០​ ​និង​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន​។​

​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​បាន​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សិក្សា​ ​ដល់​និស្សិត​ខ្មែរ​ជាង​ ​២០០នាក់​ ​និង​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​ ​ប្រមាណ​ជាង​ ​៤៥០នាក់​ផង​ដែរ​៕​

កម្ពុជា​គាំទ្រ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​បាន​សម្តែង​ការ​គាំទ្រ​ ​និង​ប្រកាស​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​(​FTA​)​ ​អាស៊ាន​-​កាណាដា​ ​ដើម្បី​ជំរុញ​សេរី​ភា​វូប​ពាណិជ្ជកម្ម​ ​និង​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ភាពជា​ដៃគូ​កម្រិត​តំបន់​នេះ​ ​សំដៅ​បម្រើការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ស្របតាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ជំនួប​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ​ជាមួយ​ ​លោក​ ​Ian​ ​Burchett​ ​អគ្គនាយក​ទទួលបន្ទុក​កិច្ចការ​ពិភពលោក​ ​នៃ​ប្រទេស​កាណាដា​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​អាស៊ី​ប៉ាស៊ីហ្វិក​ ​កាល​ពីរ​ថ្ងៃទី៥​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ ​បាន​គូសបញ្ជាក់​ថា​ ​កម្ពុជា​ជឿជាក់​លើ​របប​សេរី​ភា​វូប​ពាណិជ្ជកម្ម​ ​និង​តែង​គាំទ្រ​គោលនយោបាយ​ពាណិជ្ជកម្ម​ពហុភាគី​ ​នៅ​គ្រប់​វេទិកា​អន្តរជាតិ​ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​ជាមួយ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​«​នៅ​ថ្ងៃ​អនាគត​ ​កម្ពុជា​ក៏​ចង់​មាន​ ​FTA​ ​ដោយឡែក​ ​ជាមួយ​កាណាដា​ ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​ជាពិសេស​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​សំដៅ​កាត់បន្ថយ​គម្លាត​ជំនាញ​ ​និង​លើកស្ទួយ​សហគ្រិនភាព​យុវជន​កម្ពុជា​»​។​

​លោក​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ ​លោក​ ​Ian​ ​Burchett​ ​អំពី​កំណែទម្រង់​សំ​ខាន់​ៗ​របស់​រាជរដ្ឋាភិបាល​ ​ដើម្បី​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ​សក្តា​នុ​ពល​នៃ​វិស័យ​កសិកម្ម​ ​សមិទ្ធផល​លើ​វិស័យ​គមនាគមន៍​ ​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​ឆ្នាំ២០១៥​-​២០២៥​។​ ​

​លើស​ពីនេះ​ ​លោក​រដ្ឋមន្ត្រី​ ​ក៏បាន​ជំរុញ​ ​លោក​ ​Ian​ ​Burchett​ ​ជួយ​កៀងគរ​ធុរជន​កាណាដា​ ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​កាន់តែ​ច្រើន​ថែមទៀត​នៅ​កម្ពុជា​ ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ប្រទេស​ទាំងពីរ​។​

​លោក​ ​Ian​ ​Burchett​ ​បាន​ថ្លែងអំណរគុណ​ ​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កាណាដា​ ​និង​តែង​ជួយ​សម្របសម្រួល​ការ​វិនិយោគ​របស់​ធុរជន​កាណាដា​ ​នៅ​កម្ពុជា​។​ ​លោក​អគ្គនាយក​រូប​នេះ​ ​ក៏បាន​ជម្រាប​ជូន​ ​លោក​រដ្ឋមន្ត្រី​ ​អំពី​អត្ថ​ប្រយោជន៍​នៃ​ ​FTA​ ​អាស៊ាន​-​កាណាដា​ ​និង​កម្មវិធី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​កាណាដា​ ​សម្រាប់​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។​

​ទន្ទឹមគ្នា​នោះ​ដែរ​ ​លោក​ ​Ian​ ​Burchett​ ​ក៏បាន​បន្ត​ជម្រាប​ជូន​ ​លោក​ ​រដ្ឋមន្ត្រី​ ​អំពី​គម្រោង​វិនិយោគ​របស់​កាណាដា​ ​លើ​វិស័យ​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​បាន​កត់សម្គាល់​អំពី​វឌ្ឍនភាព​នៃ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​របស់​កម្ពុជា​ ​ព្រមទាំង​ភាព​ជោគជ័យ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ផង​ដែរ​៕​

ចំណេះដឹង​!​ ​ការនាំចូល​ ​និង​នាំចេញ​សាកសព​តម្រូវឲ្យ​មាន​លក្ខខ័ណ្ឌ​អ្វីខ្លះ​?​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​មិនទាន់​យល់​ច្បាស់​អំពី​ ​នីតិវិធី​នៃ​ការ​នាំ​សាកសព​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​ត្រូវ​ស្លាប់​ ​នៅ​ក្រៅប្រទេស​ចូល​មក​ស្រុក​ ​ឬ​ការ​នាំ​សាកសព​ចេញពី​ក្នុង​ប្រទេស​ទៅកាន់​ប្រទេស​ផ្សេងទៀត​តើ​ត្រូវ​មាន​លក្ខខ័ណ្ឌ​អ្វីខ្លះ​?​

​ខាងក្រោម​នេះ​គឺជា​និ​តិ​វិធី​ខ្លះ​ ​ដែល​យោង​តាមច្បាប់​របស់​កម្ពុជា​តាមរយៈ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋ​ករ​កម្ពុជា​។​

​យោង​តាម​លិខិត​លេខ៦៧៣៨​ ​កបទ.សអ​/​ច្ប.ក៥​ ​ចុះ​ថ្ងៃទី៣១​ ​ខែធ្នូ​ ​ឆ្នាំ២០០៣​ ​ស្តី​ពី​ ​ការអនុញ្ញាត​នាំ​យក​សាកសព​ជន​បរទស​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​ការនាំចូល​សាកសព​ ​ពីក្រៅ​ប្រទេស​ចូល​មក​កម្ពុជា​ ​ក្រុម​គ្រួសារ​សព​ត្រូវ​ភ្ជាប់​ឯកសារ​ពី​ស្ថានទូត​កម្ពុជា​ ​តាំងនៅ​ក្នុង​ប្រទេស​នៃ​សព​ទទួលមរណៈភាព​ ​និង​ភ្ជាប់​ជាមួយ​កំណត់ហេតុ​ ​ឬ​ ​មូលហេតុ​នៃ​សាកសព​ស្លាប់​នៃ​ប្រទេស​នាំចេញ​។​

​លិខិត​ដដែល​បន្ត​ថា​ ​ការ​នាំ​យក​សាកសព​ជនជាតិ​របស់​ខ្លួន​ ​ឬ​ក្រុម​គ្រួសារ​ដែល​បាន​ទទួលមរណៈភាព​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារ​ជំងឺ​គ្រោះថ្នាក់​ចរាចរ​ ​ឬ​ករណី​ផ្សេងទៀត​ ​ត្រូវ​ស្នើសុំ​ទៅ​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​កម្ពុជា​ជាមុន​ ​មុននឹង​ធ្វើការ​អនុញ្ញាតិ​ឲ្យ​នាំ​យក​សាកសព​ជនបរទេស​ ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​៕​