តើ​ការវាយតម្លៃ​អចលនវត្ថុ​មាន​អត្ថ​ប្រយោជន៍អ្វី​ខ្លះ​?​

0

​ដោយ​ ​សុ​គន្ឋ​

​ភ្នំពេញ​៖​ ​តើ​ការវាយតម្លៃ​អចលនទ្រព្យ​មាន​សារៈ​ប្រយោជន៍អ្វី​ខ្លះ​ ​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​លក់​ ​និង​អ្នក​ដែល​មានបំណង​ចង់​ទិញ​អចលនវត្ថុ​មួយ​ ​ក្នុង​តម្លៃ​ប្រៀប​ធៀ​ ​បមួយ​នៅ​លើ​ទីផ្សារ​។​

​អ្នកនាង​ ​ចេវ​ ​សុ​ឃុន​ ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khat​ ​Appraisal​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នក​ជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​បាន​ចែករំលែក​ចំណេះដឹង​សំ​ខាន់​ៗ​ទាក់ទង​នឹង​ផ្នែក​នេះ​។​ ​អ្នកនាង​បន្ត​ថា​ ​ការវាយតម្លៃ​អចលនទ្រព្យ​មាន​សារៈ​ប្រយោជន៍​ចំនួន៨យ៉ាង​ ​ដូចជា​។​ ​ចំពោះ​អ្ន​ក​លក់ៈ​ ​ប្រសិនបើ​អ្នក​ចង់​លក់​អចលនវត្ថុ​របស់​អ្នក​ ​និង​ត្រូវការ​ស្វែងរក​តម្លៃ​លក់​ដែល​សមរម្យ​ ​ការប្រើ​ប្រាស់​សេវា​វាយតម្លៃ​អចលនវត្ថុ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

​ទី២​.​ចំពោះ​អ្នក​ទិ​ញៈ​នៅពេល​ដែល​អ្នកមាន​ចំណាប់​អារម្មណ៍​ ​ក្នុង​ការទិញ​អចលនវត្ថុ​ថ្មី​ ​និង​ត្រូវការ​វាយតម្លៃ​មុននឹង​ទិញ​អ្នក​អាច​រក​ព័ត៌មាន​ទាំងអស់​ ​ដែល​អ្នក​ត្រូវការ​ដោយ​ទទួលយក​សេវា​វាយតម្លៃ​អចលនវត្ថុ​។​ ​៣​.​ការអនុវត្ត​ន៍​កាតព្វ​កិ​ច្ច​ពន្ឋ​៖​ ​ការ​បង់ពន្ធ​ ​ការវាយតម្លៃ​អចលនវត្ថុ​ ​ដោយ​អ្នក​វាយតម្លៃ​គឺជា​ការចាំបាច់​ ​ដើម្បី​កំណត់​ពី​បំណុល​ ​ពន្ធដារ​ ​ដោយ​ស្មើភាព​គ្នា​ ​និង​ដោយ​បើក​ចំហរ​។​ ​៤​.​ការវាយតម្លៃ​អត្រា​នៃ​ការជួល​ ​និង​ ​អត្រាតម្លៃ​ជួល​៖​ ​អ្នក​ដែល​មានបំណង​ចង់​ជួល​អចលនវត្ថុ​របស់​អ្នក​ ​និង​ត្រូវការ​កំណត់​តម្លៃ​ជួល​ដែល​សមរម្យ​មួយ​ដោយ​ផ្អែកលើ​គុណភាព​ ​នៃ​ទ្រព្យរបស់​អ្នកការ​វាយតម្លៃ​អចលនវត្ថុ​នឹង​មានប្រយោជន៍​ ​នៅក្នុង​ការកំណត់​ចំនួន​ទឹកប្រាក់​ ​ដោយ​ផ្អែកលើ​តម្លៃ​ទីផ្សារ​អចលនវត្ថុ​របស់​អ្នក​។​

​៥​.​ការតាំងទី​លំនៅ​ស្របច្បាប់​ ​៖​ ​សម្រាប់​ការតាំងទី​លំនៅ​ព្រមព្រៀង​រវាង​សមាជិក​គ្រួសារ​ ​លំនៅ​ដ្ឋាន​អ្នក​ដែល​ទើប​រៀប​អាពាហ៍​ពិពាហ៍​ ​លំនៅ​ដ្ឋាន​មាន​ជម្លោះ​។​.​ ​អ្នក​ត្រូវ​ ​ដឹងពី​តម្លៃ​សមរម្យ​នៃ​អចលនវត្ថុ​ ​ដើម្បី​បែងចែក​ឲ្យ​មាន​ភាពស្មើគ្នា​។​ ​៦​.​ការធានា​លើ​បំណុល​ឬ​ ​អ៊ី​ប៉ូ​តែក​៖​ ​ដើម្បី​ខ្ចី​លុយ​ពី​ធនាគារ​ ​អ្នក​ត្រូវ​ផ្តល់​ព័ត៌មាន​ពី​ ​អចលន​ ​វត្ថុ​របស់​ ​អ្នក​ដោយ​អាច​ធានា​លើ​ប្រាក់កម្ចី​បាន​។​ ​ដើម្បី​ងាយស្រួល​ក្នុង​ការវាយតម្លៃ​ ​ដែល​ល្អ​នឹង​ធានា​លើ​ប្រាក់កម្ចី​ ​ឫ​ ​អ៊ី​ប៉ូ​តែ​ក​ក្រោយ​ៗ​ទៀត​របស់​អ្នក​។​
​៧​.​ ​ធានារ៉ាប់រង​៖​ ​អ្នក​ផ្តល់​សេវាកម្ម​លើ​ការ​ ​វាយតម្លៃ​អចលនវត្ថុ​ប្រកបដោយ​វិជ្ជាជីវៈ​ ​ផ្តល់​ជូន​សេវាកម្ម​ធានារ៉ាប់រង​លឿន​។​ ​និង​ទី៨​.​ការ​បង្កើន​តម្លៃ​នៃ​អចលនវត្ថុ​របស់​អ្នក​៖​ ​អ្នក​អាច​បង្កើន​តម្លៃ​នៅពេល​វាយតម្លៃ​ពេលក្រោយ​ ​ទៅ​ស្ថានភាព​ជាក់​ស្តែង​នៃ​បំរែបំ​រួល​សេដ្ឋកិច្ច​៕​

តម្លៃ​ដី​នៅ​ផ្លូវជាតិ​លេខ៤​ ​កំពុង​កើនឡើង​ស្រប​ពេល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​រោងចក្រ​ ​សហ​គ្រាស​ចញ​ជាយក្រុង​

0

​ដោយ​ ​រ៉ា​ណេត​

ភ្នំពេញ​៖​ ​បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ដាក់ចេញ​នូវ​គោលការណ៍​ជម្លៀស​បណ្តា​រោងចក្រ​ ​សហគ្រាស​ ​និង​ឃ្លាំង​ ​ឱ្យ​ចាកចេញ​ទៅ​តាំងនៅ​តាម​តំបន់​ជាយក្រុង​ ​តំបន់​ផ្លូវជាតិ​លេខ៤កាន់តែ​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​ ​ព្រោះ​តម្រូវការ​លើ​វិស័យ​ដីធ្លី​មានការ​កើនឡើង​ខ្លាំង​ ​ដែល​ជំរុញ​ឱ្យ​តម្លៃនៅលើទីផ្សារ​ក៏​កើនឡើង​ផង​ដែរ​។​ ​

​នាយិកា​ក្រុមហ៊ុន​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​តាំង​ ​ហួរ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៩​ ​មេសា​កន្លងមក​ថា​ ​បច្ចុប្បន្ន​នេះ​ ​ដោយសារតែ​តម្រូវការ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​ជាប់​ជាយក្រុង​ ​ជាពិសេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤តែម្ដង​ ​បាន​ជ​ម្រុ​ញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​នេះ​មានការ​កើនឡើង​។​ ​លោកស្រី​មាន​បន្ត​ទៀត​ថា​ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤សព្វថ្ងៃ​នេះ​ ​ចាប់ផ្តើម​មាន​សកម្មភាព​រស់រវើក​ជាង​ឆ្នាំ​កន្លងទៅ​ ​ដែល​ក្រៅពី​មាន​គម្រោង​ពុះ​ដី​ឡូ​តិ៍​សម្រាប់​សំណង់​លំនៅ​ដ្ឋាន​ ​ក៏​មានការ​បង្កើត​ជា​ឃ្លាំង​ស្តុក​ទំនិញ​ ​ក៏ដូចជា​វត្តមាន​រោងចក្រ​មួយចំនួន​នោះ​ ​ក៏​មាន​គម្រោង​បុរី​ផង​ដែរ​ ​ដែល​ទាំងអស់​នេះ​ ​ជាច​លក​រយ៉ា​ង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​តម្លៃ​ដី​ ​នៅ​តំបន់​ទាំងនេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុន​។​ ​

​លោកស្រី​បន្ត​ថា​ ​“​អ្វី​ដែល​ជា​ការគួរ​ឱ្យ​កត់សម្គាល់​នោះ​ ​គឺ​ដី​ដែល​មាន​ទីតាំងនៅ​កៀក​នឹង​រាជធានី​តែម្ដង​ ​ដែល​មានការ​កើនឡើង​ខ្ពស់​រហូតដល់​ប្រមាណ៣០ភាគរយ​ ​បើ​ធ្វើការ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​ ​ហើយ​តម្លៃ​នេះ​នឹង​នៅតែ​បន្ត​កើនឡើង​ទៀត​ ​ខណៈ​ដែល​តម្រូវការ​នៅតែ​បន្ត​មាន​”​។​ ​

​ជាមួយគ្នា​នេះ​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ​ជាក់ស្ដែង​វិស័យ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​ពិតជា​មាន​សកម្មភាព​ល្អ​ប្រសើរ​មែន​ ​ហើយ​តម្លៃ​ក៏​មានការ​ប្រែប្រួល​ផង​ដែរ​។​ ​ចំពោះ​ដី​ដែល​ជា​ប្រភេទ​សម្រាប់​សាងសង់​ឃ្លាំង​ ​ឬ​រោងចក្រ​ ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​ ​និង​ច្រើន​ហិ​ក​តា​ឡើង​ទៅ​ ​គឺ​មានតម្លៃ​ក្នុង​ចន្លោះ៧០​-​៨០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ប៉ុន្តែ​បើ​ចំពោះ​ដី​ ​ដែល​ស្ថិតនៅ​តំបន់​សង់​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​ ​គឺ​មានតម្លៃ​ក្នុង​ចន្លោះ​ ​១៥០ទៅ២០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​លោក​បន្ត​ថា​ ​“​ដី​ដែល​ស្ថិតនៅ​គៀក​នឹង​ខេត្ត​កំពង់ស្ពឺ​ ​ភាគច្រើន​ត្រូវ​បាន​គេ​និយម​គិតជា​ម៉ែត្រ​ដើរ​ ​ដែល​ក្នុង​មួយ​ម៉ែត្រ​មាន​ចាប់ពី ៨,០០០​ ​-​ ​១០,០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ជម្រៅ​ដី​ ​(​បណ្តោយ​ដី​)​ ​វែង​ឬ​ខ្លី​ផង​ដែរ​”​៕​

រដ្ឋមន្ត្រីទេសចរណ៍​ជំរុញ​ឲ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ទៀត​សម្រាប់​បំពេញ​តម្រូវការ​ជូន​ភ្ញៀវ​

0

ដោយ ​នៅ​ ​ស៊ី​វុត្ថា

​សៀមរាប​៖​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​វិ​ស័យ​ស​ធា​រណៈ​ ​និង​ ​ឯកជន​ត្រូវ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ទៀត​សម្រាប់​បំពេញ​តម្រូវការ​ជូន​ភ្ញៀវ​ ​ខណៈ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​ ​មិន​ត្រឹមតែ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​តែមួយ​ផ្នែក​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ពួកគេ​ក៏​ត្រូវការ​ផលិតផល​ទេស​ចរ​ណ៍​ផ្សេង​ៗ​ទៀត​ក្រៅពី​ប្រាសាទអង្គរវត្ត​។​

លោក​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅក្នុង​កិច្ចប្រជុំ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ ​ប្រចាំត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​កាលេ​ពី​ថ្ងៃទី​ ​៨​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​បាន​មានប្រសាសន៍​ដាស់តឿន​សាជាថ្មី​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ក៏ដូចជា​វិស័យ​ឯកជន​ ​ត្រូវ​ខិតខំ​រួមគ្នា​បង្កើត​រមណីយដ្ឋាន​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​ឱ្យ​ច្រើន​សម្បូរ​បែប​ថែមទៀត​ ​ដើម្បី​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ជូន​ភ្ញៀវ​ទេសចរ​ពី​ប្រាសាទអង្គរវត្ត​ខណៈ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​ក៏​មិនទាន់​មាន​ច្រើន​តាម​តម្រូវការ​ភ្ញៀវ​ទេសចរ​នៅឡើយ​ដែរ​។​

​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ ​លោក​ ​ង៉ូវ​ ​សេង​កាក់​ ​បានឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​ ​ក៏ដូចជា​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ ​ក៏​កំពុងតែ​ខិតខំ​ជំរុញ​ការរៀបចំ​ ​«​សៀមរាប​ក្រៅពី​ប្រាសាទ​អង្គរ​»​ ​ជាមួយ​វិស័យ​ឯក​ជ​នប​ណ្ដើរៗ​ហើយ​ដែរ​។​

​លោក​ ​ជុក​ ​ជំនោរ​ ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ ​នៃ​ក្រសួងទេសចរណ៍​ ​បានឱ្យ​ដឹង​ថា​ ​ផលិត​ទេស​ចរ​ណ៍​ផ្សេង​ៗ​នៅ​ខេត្តសៀមរាប​ ​ក្រៅពី​ប្រាសាទអង្គរវត្ត​ ​ក្រសួងទេសចរណ៍​បាន​កត់សម្គាល់​ថា​មាន​តំបន់​ភ្នំ​គូលែន​ ​នៅ​ស្រុក​បន្ទាយស្រី​ ​និង​ស្រុក​ស្វាយលើ​ ​សហគមន៍​ទេសចរណ៍​កំពង់ភ្លុក​ ​សហគមន៍​ទេសចរណ៍​បឹង​ពារាំង​ ​ស្រុក​ប្រាសាទបាគង​ ​សហគមន៍​ទេសចរណ៍​កំពង់ឃ្លាំង​ ​នៅ​ស្រុក​សូទ្រនិគម​ ​ភូមិដ្ឋាន​ធម្ម​ជា​តិ​រ៉ុន​តាឯក​ ​ស្រុក​បន្ទាយស្រី​ ​សហគមន៍​ទេសចរណ៍​ជ្រាវ​ ​សហគមន៍​ទេសចរណ៍​ចុង​ឃ្លា​ស​ ​នៅ​ក្រុង​សៀមរាប​។​

​លោក​ ​ជុក​ ​ជំនោរ​ ​បាន​បន្ត​ថា​ ​ក្រៅពីនោះ​មានការ​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទៅដល់​ប្រាសាទព្រះវិហារ​ ​និង​ក្រុម​ប្រាសាទ​កោះ​កេរ​ ​នៅ​ខេត្តព្រះវិហារ​ ​ប្រាសាទបេង​មាលា​ ​ឬ​បឹងមាលា​ ​នៅ​ស្រុក​ស្វាយលើ​ ​តំបន់​ប្រាសាទសំបូរព្រៃគុក​ ​នៅ​ខេត្តកំពង់ធំ​ ​និង​ទៅដល់​ប្រាសាទ​វត្ត​ភូ​ ​ប្រទេស​ឡាវ​ផង​ដែរ​ ​ដែល​ជា​ខ្សែ​ទស្សនកិច្ច​បេតិកភណ្ឌ​។​

​ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួងទេសចរណ៍​រូប​នេះ​ ​បាន​បន្ថែម​ទៀត​ថា​ ​ការរៀបចំ​ទស្សនីយ​ភា​ពស​ម្ដែល​សិល្ប​វប្បធម៌​ ​នៅ​តាម​ភោជនីយដ្ឋាន​ ​សណ្ឋាគារ​នានា​នៅក្នុង​ក្រុង​សៀមរាប​ ​ផ្សារ​ទំនើប​ ​កន្លែង​កម្សាន្ត​នានា​នៅក្នុង​ស្រុក​សៀមរាប​ ​ក៏​ជា​ផលិតផល​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែរ​។​

​លោក​ថា​ ​ប៉ុន្តែ​កន្លែង​ទេសចរណ៍​ខ្នាត​តូច​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​របស់​វិស័យ​ឯកជន​មួយចំនួន​ ​ហាក់​មិនទាន់​ទទួល​បានការ​ចាប់អារម្មណ៍​ ​ពីសំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅឡើយ​ ​នេះ​ក៏​ប្រហែល​មក​ពី​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ ​មិនសូវ​រៀបចំ​ជា​ខ្សែ​ទស្សនកិច្ច​សម្រាប់​ភ្ញៀវ​។​

​លោក​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​បាន​ណែនាំ​បន្ថែម​ថា​ ​វិស័យ​សាធារណៈ​ ​និង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ ​ត្រូវ​រួមគ្នា​បង្កើត​ផលិតផល​ទេសចរណ៍​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​បន្ថែម​ទៀត​ ​ដើម្បី​បំពេញ​ចំណាប់​អារម្មណ៍​ ​និង​តម្រូវការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា​ ​មានឱកាស​ស្នាក់នៅ​យូរថ្ងៃ​យូរ​ខែ​ ​និង​ចាយ​ច្រើន​។​

​លោក​បន្ត​ថា​ ​ការ​អភិវឌ្ឍ​ ​ឬក៏​សាងសង់​សំណង់​ណាមួយ​នៅ​ក្រុង​សៀមរាប​ ​ត្រូវ​មានការ​សិក្សា​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ការអនុញ្ញាត​ត្រឹមត្រូវ​ពីសំណាក់​អាជ្ញាធរ​ ​ពីព្រោះ​សៀមរាប​-​អង្គរ​ជាទី​ក្រុង​បេតិកភណ្ឌ​បុរាណ​ ​ជា​កេរដំណែល​ពី​បុព្វបុរស​ដូនតា​៕​

តើ​ជំនួយ​ជប៉ុន ៣៤០០លាន​ដុល្លារ​បាន​ជួយ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា​​លើ​វិស័យ​អ្វីខ្លះ​?​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ប្រទេស​ជប៉ុន​កំពុងតែ​ឧបត្ថម្ភ​គាំទ្រ​ ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​វិស័យ​ជា​ច្រើន​ផ្សេង​ៗ​គ្នា​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​ហើយ​បើ​គិតទៅ​លើ​ទំហំ​ទឺក​ប្រាក់​សរុប​ ​នៃ​ជំនួយ​អ​ភិ​ឌ្ឍ​ន៍​ផ្លូវការ​ជប៉ុន​មាន​ចំនួន​ ​៣,៤០០លាន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ១៩៩១​ ​ដល់​ ​២០១៥​។​

​យោង​តាម​ការ​ចេញផ្សាយ​នូវ​ទស្សនាវដ្តី​ថ្មី​ស្តី​ពី​ ​ប្រទេស​ជប៉ុន​ ​និង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ ​ជា​ភាសាខ្មែរ​របស់​ស្ថានទូត​ជប៉ុន​ ​នៅ​ថ្ងៃទី៨​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩កន្លងមក​បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​នេះ​ប្រទេស​ជប៉ុន​ ​កំពុង​អនុវត្ត​គម្រោង​សហប្រតិបត្តិ​ការ​ផ្សេង​ៗ​ ​ដើម្បី​គាំទ្រ​ដល់​គោលដៅ​របស់​កម្ពុជា​ ​គឺ​ក្លាយទៅជា​ប្រទេស​មាន​ចំ​ណូល​ធម្យ​មក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ២០៣០​ ​ដោយ​យកចិត្ត​ទុកដាក់​ទៅលើ​ ​ទី១​ ​ការ​លើកស្ទួយ​ឧស្សាហកម្ម​ដូចជា​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទី២​ ​ការ​លើក​កំពស់​គុណភាព​នៃ​ជីវភាពរស់នៅ​ប្រជាជន​កម្ពុជា​ដូចជា​វិស័យ​សុខាភិបាល​ ​និង​ប្រព័ន្ធ​ទឹក​ស្អាត​ ​និង​ទី៣​ ​ការសម្រេច​ឲ្យ​មាន​សង្គម​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​។​

​ជាក់ស្តែង​ ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ហៅថា​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ ​ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​​លើកដំបូង​នៅក្នុង​ឆ្នាំ១៩៦៧​ ​ដោយ​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​។​ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ ​ដោយ​សង្រ្គាម​ស៊ីវិល​និង​ជួសជុល​ឡើងវិញ​ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ក្រោយ​សង្គ្រាមស៊ីវិល​ឆ្នាំ១៩៩៤​។​

​នា​ពេល​បច្ចុប្បន្ន​ ​ស្ពាន​នេះ​ទើបតែ​តែ​បញ្ចប់​ការ​ជួសជុល​លើក​ទី១​ ​ដែល​ចំណាយពេល​ប្រមាណ២ឆ្នាំ​ ​ក្រោម​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​គោលបំណង​ឲ្យ​ស្ពាន​នេះ​នៅ​គង់វង្ស​សម្រាប់​ប្រជាជន​កម្ពុជា​ប្រើប្រាស់​រយៈពេល៥០ទៅមុខ​។​

​ជប៉ុន​ក៏បាន​ជួយ​ក​សាង​សមិទ្ឋ​ផល​ធំៗ​ជាច្រើន​ទៀត​ ​ដូចជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ ​ជប៉ុន​ ​(​ហៅ​ពេទ្យ​ជប៉ុន​)​ ​នៅ​រាជធានី​ភ្នំពេញ​ ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ​ ​មន្ទីរពេទ្យ​បង្អែក​ ​ខេត្ត​កំពង់ចាម​ ​ស្ពាន​គី​ហ្សូ​ណា​ ​និង​នៅពេល​ក្រោយមក​ជួយ​កសាង​ស្ពាន​ត្សឹ​បា​សា​ ​(​ស្ពាន​អ្នក​លឿន​)​ ​តភ្ជាប់​រវាង​ខេត្តកណ្តាល​ ​និង​ខេត្តព្រៃវែង​ជាដើម​។​

​សន្តិភាព​ ​និង​ស្ថេរ​ភាព​របស់​ប្រទេស​កម្ពុជា​ ​ពិតជា​មាន​អត្ថន័យ​សំខាន់​សម្រាប់​តំបន់​ទាំងមូល​ ​ដូច្នេះ​ ​ហើយ​ប្រទេស​ជប៉ុន​ ​នឹង​បន្ត​ចូលរួម​យ៉ាងសកម្ម​ជា​បន្ត​ទៀត​ ​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​តំបន់​អភិរក្ស​អង្គរ​

​ប្រទេស​កម្ពុជា​មាន​តំបន់​អង្គ​ ​រដែ​ល​ជា​មោទនភាព​របស់​ពិភពលោក​ទាំងមូល​។​ ​ប្រទេស​ជប៉ុន​បាន​រួមចំណែក​យ៉ាងសកម្ម​ ​ក្នុង​ការ​អភិរក្ស​ ​និង​អភិវឌ្ឍន៍​តំបន់​នេះ​។​ ​

​នៅក្នុង​ឆ្នាំ១៩៩៣​ ​បន្ទាប់ពី​តំបន់​អង្គរ​ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក​ ​របស់​អង្គការ​ ​UNESCO​។​ ​ប្រទេស​ជប៉ុន​ ​បាន​រៀបចំ​បើក​កិច្ចប្រជុំ​ដ៏​ធំ​មួយ​គឺ​ ​សន្និសីទ​អង្គរ​រដ្ឋាភិបាល​ស្តី​ពី​កិច្ច​គាំពារ​ ​និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គ​ករ​លើ​ទី១​ ​នៅ​ទីក្រុង​តូក្យូ​។​ ​កិច្ចប្រជុំ​មួយ​នេះ​ ​បានសម្រេច​បង្កើត​នូវ​គណៈកម្មាធិការ​អន្តរជាតិ​ ​ដើម្បី​សម្របសម្រួល​កិ​ច្ច​គំា​ពារ​ ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គ​ ​រ​(​ICC​)​ ​ដែល​ត្រូវ​បា​នប្រារ​ព្វ​ធ្វើឡើង២ដង​ក្នុង​មួយឆ្នាំ​ ​(​ខែមិថុនា​ ​និង​ខែធ្នូ​)​ ​ដើម្បី​សម្របសម្រួល​កម្មវិធី​អភិរក្ស​ ​និង​អ​ភិវ​ ​ឌ្ឍ​ជាមួយ​ ​និង​អភិវឌ្ឍ​ជាមួយ​និង​បណ្តា​ប្រទេស​ ​និង​អង្គការ​នានា​ដែល​ជា​ដៃគូ​ពាក់ព័ន្ធ​ ​ហើយ​ប្រទេស​ជប៉ុន​ ​និង​ប្រទេស​បារាំង​បាន​ដើរតួ​នាទី​ដ៏​សំខាន់​ ​ជា​សហប្រធាន​រយៈពេល​ ​២៥ឆ្នាំ​ចាប់តាំងពី​ឆ្នាំ១៩៩៣​។​

​ទន្ទឹម​នឹង​នេះ​ ​ប្រទេស​ជប៉ុន​ក៏បាន​អនុវត្ត​សកម្មភាព​ ​ជួសជុល​ប្រាសាទអង្គរវត្ត​ ​និង​ប្រាសាទបាយ័ន​ផង​ដែរ​។​ ​នៅក្នុង១៩៩៤រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​ក្រុមការងារ​សម្រាប់​អភិរក្ស​អង្គរ​ហៅថា​ ​កាត់​ថា​ ​JASA​ ​។​ ​ក្រុម​នេះ​ ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា​ក្រោម​ឈ្មោះ​ ​JASA​ ​ហើយ​ធ្វើ​នៅ​ប្រាសាទបាយ័ន​។​

​ក្រៅពី​នេះ​ប្រទេស​ជប៉ុន​ ​បាន​ផ្តល់​ជំនួយសម្ភារៈ​ចាំបាច់​ ​ក្នុង​ដំណើរការ​ស្តារ​ឡើងវិញ​នូវ​ស្ពាន​ហាល​ខាងលិច​ ​នៃ​ប្រាសាទ​អង្គរវត្ត​ដល់​អាជ្ញាធរ​អប្សរា​ ​ហើយ​សកម្មភាព​ស្តារ​ឡើងវិញ​នេះ​ ​បាន​ចាប់ផ្តើម​ដំណើរការ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ ​បច្ចេក​ទេស​របស់​សាកល​វិទ្យាល័យ​សូហ្វីយ៉ា​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ២០១៨​ ​។​ ​មាន​ស្ថាប័ន​ផ្សេង​ៗ​ទៀ​នៃ​ប្រទេស​ជប៉ុន​ក៏​កំពុង​រួមចំណែក​ ​តាមរយៈ​កិច្ច​អភិរក្ស​ប្រាសាទ​ ​ឬ​ការស្រាវជ្រាវ​ផង​ដែរ​៕​

ចំណេះដឹង​!​ ​តើ​ត្រូវ​ធ្វើ​យ៉ាងដូច​ម្តេច​ដើម្បី​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​?​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​អាករ​លើ​តម្លៃបន្ថែម​ ​គឺជា​អាករ​កំណត់​ទៅលើ​ការ​ចំណាយ​ទិញ​របស់​អ្នកប្រើ​ប្រាស់​ ​អាករ​នេះ​ត្រូវ​ប្រមូល​ពី​ការ​ប្រកប​អាជីវកម្ម​ ​និង​ការនាំចូល​។​ ​បុគ្គល​ជាប់​អាករ​គឺជា​ ​រូប​វ័ន្ត​បុគ្គល​ ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​ក្រុមហ៊ុន​មហាជន​ ​ឬបុគ្គល​ណាមួយ​ដែល​មាន​ ​ផលរបរ​បាន​មក​ពី​ការ​ផ្គត់ផ្គង់​ ​ជាប់​អាករ​លើស​ពី​កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី​ ​ត្រូវ​ទៅចុះ​បញ្ជី​អាករ​លើ​ ​តម្លៃបន្ថែម​នូវ​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​។​

​យោង​តាម​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ថា​ ​ទម្រង់​អ​តប១០១​ ​គឺជា​ពាក្យ​ស្នើសុំ​ចុះបញ្ជី​សម្រាប់​បុគ្គល​ជាប់​អាករ​ ​ហើយក៏​អាច​ប្រើជា​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដោយស្ម័គ្រចិត្ត​ផង​ដែរ​។​ ​ទម្រង់​នេះ​ ​ត្រូវ​បាន​ផ្តល់​ជូន​លោក​/​លោកស្រី​ ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​។​ ​

​លោក​/​ ​លោកស្រី​ត្រូវ​បំពេញ​ទម្រង់​នេះ​ ​និង​ផ្តល់​នូវ​ព័ត៌មាន​បន្ថែម​នានា​ ​ទៅតាម​ការ​តម្រូវ​ ​ហើយ​យក​ទម្រង់​នេះ​ទៅ​ដាក់​ជូន​នាយកដ្ឋាន​គ្រប់គ្រង​ ​អ្នកជាប់ពន្ធ​ធំ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី១៥​ ​នៃ​ខែ​បន្ទាប់ពី​ខែ​ដែល​ផលរបរ​ ​របស់​លោក​/​លោកស្រី​ ​មានការ​កើនឡើង​លើស​ពី​កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី​។​ ​

​ចំពោះ​ក្រុមហ៊ុន​ដើម​ ​ទុន​គ្រប់​ប្រភេទ​អ្នកនាំ​ចេញ​នាំ​ ​ចូល​ ​សហគ្រាស​វិនិយោគ​ ​ឬ​អង្គភាព​របស់​រដ្ឋ​ ​ត្រូវ​បំពេញ​ទម្រង់​ហើយ​យក​ទៅ​ ​ដាក់​ជូន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់​ ​ពន្ធ​ធំ​នៅមុន​ពេល​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​។​ ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ ​លោក​/​លោកស្រី​នឹង​ ​ត្រូវ​ទទួលរង​ទោសទណ្ឌ​ទៅតាមច្បាប់​ស្តី​ពី​សារពើពន្ធ​។​

​នៅពេល​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​ផ្តល់​ជូន​លោក​/​លោកស្រី​នូវ​លេខ​ចុះបញ្ជី​ដែល​ជា​លេខ​ ​អត្តសញ្ញាណ​កម្ម​អ​តប​របស់​លោក​/​លោកស្រី​។​ ​វិញ្ញា​បន​ប័ត្រ​ ​ចុះបញ្ជី​ត្រូវ​បាន​ផ្តល់​ជូន​លោក​/​លោកស្រី​ ​ហើយ​ ​លោក​/​លោកស្រី​ត្រូវ​តាំង​ ​ឬ​ព្យួរ​វិញ្ញា​បន​ប័ត្រ​នេះ​នៅ​ទីកន្លែង​អាជីវកម្ម​ ​ជា​សំខាន់​របស់​ខ្លួន​។​

​ប្រសិនបើ​ការ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ ​ត្រូវ​បាន​បដិសេធ​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​ជូនដំណឹង​ដល់​លោក​/​ ​លោកស្រី​ ​ដោយ​ភ្ជាប់​ជាមួយ​នូវ​សេចក្តី​ពន្យល់​ផ្សេង​ៗ​ ​ដែល​ជាហេតុ​ផល​នៃ​ការ​បដិសេធ​៕​

ផ្សារ​ទំនើប​តម្លៃ​ ​១០០លាន​ដុល្លារ​គ្រោង​បើក​ដំណើរការ​នៅដើម​ត្រីមាស​ទី២​ ​ឆ្នាំ២០២០​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ ​Phnom​ ​Penh​ ​Maga​ ​Mall​ ​គ្រោង​នឹង​បើក​ដំ​ ​នើ​រកា​រនៅ​កំឡុង​ដើម​ត្រីមាស​ទី២​ ​ឆ្នាំ២០២០ខាងមុខនេះ​ ​បន្ទាប់ពី​ផ្សារ​ដ៏​ធំ​នេះ​បា​នព​ន្យា​ពេល​បើក​ដំណើរការ​អស់​ជាច្រើន​ឆ្នាំ​។​

​ពីមុន​គេ​ស្គាល់​ផ្សារ​ទំនើប​ ​ដែល​ស្ថិតនៅ​លើ​មហាវិថី​សហ​ព័ន្​ឋ​រុស្ស៊ី​នេះ​ ​ជា​ផ្សារ​ទំនើប Parkson​ ​ដែល​ជា​ផ្សារ​ល្បីឈ្មោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយសារតែ​នាយក​ផ្សារ​ទំនើប Parkson​ ​គ្រោង​ជួល​ផ្សារ​នេះ​ចំនួន៥ជាន់​ ​ដើម្បី​ដំនើ​រកា​រ​ផ្សារ​របស់​ខ្លួន​ ​ប៉ុន្តែ​ក្រោយមក​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​បញ្ចប់​។​

​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​Hasson​ ​(​Cambodia​)​ ​Development​ ​Co​,​ ​Ltd​ ​លោក​ ​ROFY​ ​OTHSMAN​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ ​កាលពី​ល្ងាច​ថ្ងៃទី៨មេសា​កន្លងមក​ថា​ ​ផ្សារ​ទំនើប​នេះ​ ​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី១​ ​មេសា​ ​ឆ្នាំ២០២០ខាងមុខនេះ​ ​ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​អនុញ្ញាត្ត​ឲ្យ​ម្ចាស់​ស្តង់​និ​មួយ​ៗ​ ​ចូល​ដេ​គ័រ​តូប​របស់​ខ្លួ​នប​ណ្តើរៗ​ហើយ​។​ ​លោក​បន្ត​ថា​ ​ផ្សារ​ទំនើប​កំពស់៩ជាន់​នេះ​ ​មាន​ទំហំ១៤០,០០០ម៉ែត្រការ៉េ​ ​និង​មាន​លក់ទំនិញ​ចម្រុះ​ ​ដែល​យើង​រំពឹង​ថា​នឹង​ទទួល​បាន​ជោគជ័យ​ ​និង​ការ​គាំទ្រ​ពីអ​តិថិ​ជន​។​

​លោក​បន្ត​ថា​ ​“​ផ្សារ​ទំនើប​នេះ​ស្ថិតនៅ​ទីតាំង​ល្អ​ប្រសើរ​ ​ដោយ​ស្ថិតនៅ​លើ​ផ្លូវ​ធំ​ ​ព័ទ្ឋ​ជុំវិញ​ដោយ​លំនៅ​ដ្ឋាន​ ​ខុន​ដូ​ ​ក្រសួង​មន្ទីរ​ ​និង​សាលារៀន​ជុំវិញ​ ​ហេតុនេះ​យើង​រំពឹង​ថា​វា​នឹង​ទទួល​បាន​ជោគជ័យ​”​។​ ​លោក​បន្ត​ថា​ ​“​ទុន​វិនិយោគ​ក្នុង​គំរោង​នេះ​ ​មាន​ទំហំ​ទឹកប្រាក់​ចន្លោះ​ពី៧០ទៅ៨០លាន​ដុល្លារ​ ​ប៉ុន្តែ​បើ​រាប់បញ្ចូល​តម្លៃ​ដី​ ​គឺ​គំរោង​វិនិយោគ​នេះ​មានតម្លៃ​រហូតដល់ ១០០ លាន​ដុល្លារ​អាមេរិក​”​។​

​លោក​ ​ROFY​ ​OTHSMAN​ ​បាន​បន្ត​ថា​ ​ជាមួយនឹង​ការ​គិត​គូ​ពី​ចំណត​យានយន្ត​ ​ដែល​វា​ជា​បញ្ហា​ប្រឈម​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ ​ទើប​ក្រុមហ៊ុន​បាន​រៀបចំ​ចំណត​ ​ដែល​អាច​ចត​យានយន្ត​បាន​រហូតដល់១៥០០គ្រឿង​ ​ដោយមាន​ទាំង​ចំណត​លើ​ ​និង​ខាងក្រោម​ដី​ ​ដើម្បី​បំរើ​សេចក្តី​ត្រូវការ​ ​និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​។​ លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ផ្តល់​សិទ្ឋ​ជួល​ ​ផ្តាច់​មុខ​ដល់​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​ដែល​មាន​ជំនាញ​លើ​ការងារ​នេះ​។​

​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​ ​ប៉ុន្តែ​អ្នកនាង​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ​ចំនួន​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​ ​មិនទាន់​លើស​តម្រូវការ​នៅឡើយ​ទេ​ ​ដោយសារ​ទំហំ​ផ្សារ​ទំនើប​ធៀប​នឹង​មនុស្សម្នាក់​នៅ​ក្រុងភ្នំពេញ​ ​គឺ​ទំហំ​ផ្សារ​នៅ​មានកម្រិត​នៅឡើយ​។​ ​ម្យ៉ាងទៀត​ដោយសារតែ​អ្នក​វិនិយោគ​និ​មួយ​ៗ​ ​បាន​ចាប់​យក​ចំណែក​អតិថិ​ជន​ខុស​ៗ​គ្នា​ ​ទី​តាំង​ខុស​ៗ​គ្នា​។​

​អ្នកនាង​បន្ត​ថា​ ​“​ការ​វិនិយោគ​ផ្សារ​ទំនើប​ងាយ​ទទួល​បានផល​ត្រលប់​មកវិញ​ ​ប៉ុន្តែ​អ្នក​វិនិយោគ​ត្រូវតែ​ធ្វើការ​កែ​លំ​អរ​ ​និង​រចនា​សោភ័ណភាព​ ​និង​ទីតាំង​លក់​រៀងរាល់៥ឆ្នាំ​ ​ម្តង​ ​ទើប​ទទួល​បាន​ជោគជ័យ​”​៕​

តម្លៃ​អចលនទ្រព្យ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​នៅ​បន្ត​កំនើ​នក្នុង​ភាគរយ​ខ្ពស់​ធៀប​នឹង​ខ័ណ្ឌ​ដទៃ​

0

ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​បើ​ទោះបីជា​តំបន់​ព្រែកព្នៅ​ ​ត្រូវ​បាន​កាត់​បញ្ចូល​មក​ជា​ចំណុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ពិតមែន​ ​ប៉ុន្តែ​បើ​គេស​ម្លឹង​មើល​ពី​វិសាលភាព​ ​និង​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​នៅ​មាន​អត្រាកំណើន​ក្នុង​ភាគរយ​ខ្ពស់​ ​ដោយសារ​អចលនទ្រព្យ​នៅក្នុង​ខ័ណ្ឌ​នេះ​ ​មានតម្លៃ​ទាប​បើ​ធៀប​ជាមួយ​បណ្តា​ខណ្ឌ​ដទៃទៀត​។​ ​

​ប្រធាន​សមាគម​អ្នក​ជំ​នាញ​អល​ចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ធី​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី៨​ ​មេសា​នេះ​ថា​ ​តម្លៃ​អចលនទ្រព្យ​ឡើង​ឬនៅ​ទ្រឹង​ ​គឺ​អាស្រ័យ​ទៅលើ​តម្រូវការ​ ​និង​ការអភិវឌ្ឍន៍​នៅក្នុង​តំបន់​ឬនៅ​តំបន់​ជិតខាង​។​ ​

ដោយឡែក​ ​តម្លៃ​អចលនទ្រព្យ​ហាក់​នៅ​មានកម្រិត​នៅឡើយ​។​ ​លោក​ថា​ ​នៅក្នុង​ខណ្ឌ​នេះ​ ​ការរស់នៅ​ ​ក៏ដូចជា​ ​ការ​ប្រកប​មុខ​ជំនួញ​នានា​គឺ​មាន​ភាពល្អ​ប្រសើរ​ ​ប៉ុន្តែ​ចំពោះ​វិសាលភាព​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​គឺ​នៅ​មាន​ទំហំ​ធំធេង​នៅឡើយ​ ​ហើយ​ភាគច្រើន​គឺជា​គម្រោង​ពុះ​ដី​ឡូ​តិ៍​ ​ជាក់ស្ដែង​ដូចជា​នៅ​តំបន់​ជុំវិញ​បឹង​តា​ម៉ោក​ជាដើម​។​ ​

​លោក​បន្ត​ថា​ ​“​នៅពេល​ខាងមុខ​ ​ប្រសិនបើ​មាន​គម្រោង​ ​ឬ​មានការ​អភិវឌ្ឍន៍​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ក៏ដូចជា​វិស័យ​សំណង់​ជាដើម​ ​នោះ​នឹង​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​មាន​ភាពល្អ​ប្រសើរ​”​។​ ​

​លោក​បន្ត​ទៀត​ថា​ ​ដោយសារតែ​ខណ្ឌ​ព្រែកព្នៅ​ ​មាន​ចម្ងាយ​ហាក់​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ​ដូច្នេះ​ចំពោះ​តម្លៃ​លើ​វិស័យ​អចលនទ្រព្យ​ ​គឺ​នៅ​មានកម្រិត​នៅឡើយ​ ​បើ​ធ្វើការ​ប្រៀបធៀប​ជា​មួយ​បណ្តា​យ​ខណ្ឌ​ដទៃទៀត​ ​ដែល​ស្ថិតនៅ​ជាយក្រុង​ដូចគ្នា​។​ ​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ​តម្លៃ​ដី​ដែល​ល្អ​នៅក្នុង​ខណ្ឌ​ព្រែកព្នៅ​ ​គឺ​ស្ថិតនៅ​តំបន់​គីឡូ​លេខ៩​ ​គីឡូ​លេខ១០​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​ដែល​អាច​ក្នុង​ចន្លោះ៥០០​-​៦០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​(​ចំពោះ​ដី​ដែល​មាន​ទំហំ​ធំ​)​។​ ​ដោយឡែក​ចំពោះ​ដី​ដែល​មាន​ទំហំ​តូច​ ​ឬ​ជា​ដី​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ ​គឺ​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ ​៨០០​-​១០០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​ជាមួយគ្នា​នេះ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​R​ ​Investment​ ​Group​ ​លោក​ឧក​ញ៉ា​តេង​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​នេះ​ខណ្ឌ​ព្រែកព្នៅ​ ​មានការ​ប្រែប្រួល​ខ្លាំង​ ​បើ​ធៀប​នឹង​រយៈកាល១ទៅ២ឆ្នាំមុន​ ​។​ ​អចលនទ្រព្យ​ព្រែកព្នៅ​ឥឡូវនេះ​ ​មាន​តម្រូវការ​ច្រើន​ ​ដោយសារ​មាន​មនុស្សជា​ច្រើន​ចាប់ផ្តើម​ ​មាន​ចំណាប់​អារម្មណ៍​ទៅ​រស់នៅ​ទីនោះ​កាន់តែ​ច្រើន​ ​ហើយក៏​ចាប់ផ្តើម​មាន​គម្រោង​បុរី​ ​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ចូល​ទៅ​អភិវឌ្ឍ​ផង​ដែរ​។​ ​

​លោក​បន្ត​ថា​ ​“​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​ ​នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ច្រើន​នា​ពេល​ខាងមុខ​ ​ដោយសារតែ​នៅ​ក្បែរ​តំបន់​នេះ​ ​មាន​សួន​កម្សាន្ត​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ ​លីយ៉ុង​ផាត់​ ​ក៏ដូចជា​ពហុកីឡាដ្ឋាន​មរតក​សម្ដេច​តេជោ​ ​ដែល​គ្រោង​នឹង​ចាប់​ដំណើ​ការ​នៅ​អំឡុង​ឆ្នាំ២០២៣​ ​ខណៈ​ដែល​តម្លៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មានការ​កើនឡើង​ទ្វេរ​ដង​”​៕​

ក្រុមហ៊ុន​បញ្ជាទិញ​សម្លៀកបំពាក់​នៅ​អឺរ៉ុប​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ ​EBA​

0

ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​នៅ​សហគមន៍​អឺរ៉ុប​ ​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ ​ជាថ្មី​ ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ក្រោម​កម្មវិធី​អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ​ ​(​ ​EBA​ ​)​ ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​ជូន​កម្ពុជា​នា​ពេល​កន្លងមក​។​ ​

​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ​(​GMAC​)​ ​លោក​បណ្ឌិត​កាំង​ ​ម៉ូ​នី​កា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី៨​ ​មេសា​នេះ​ថា​ ​GMAC​ ​ទទួល​បាន​លិ​ខិ​ ​ត​របស់​ក្រុមហ៊ុន​ទាំងនោះ​ ​និង​ផ្ញើ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ​“​វា​គ្រាន់តែ​ ​ជា​ការ​បង្ហាញ​ក្ដី​បារម្ភ​”​ ​ចំពោះ​អ្នកទិញ​ផលិតផល​ពី​កម្ពុជា​នាំចូល​អឺរ៉ុប​ប៉ុណ្ណោះទេ​ ​ពីព្រោះ​នៅ ពេល​ដែល​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ចេញ​ ​គឺ​ពួកគេ​ជា​អ្នក​ខាត​ ​និង​ត្រូវ​បង់ថ្លៃ​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​ ​

​លោក​បន្ត​ថា​ ​“​ការ​លើកឡើង​នេះ​វា​មិន​ខុស​ទេ​ ​ពីព្រោះ​ពួកគេ​គឺជា​អ្នកទិញ​ ​និង​មាន​កាតព្វកិច្ច​បង់ពន្ធ​ ​បើសិនជា​អឺរ៉ុប​តម្រូវ​អោយ​បង់ពន្ធ​ ​នូវ​ទំនិញ​ដែល​ចេញពី​កម្ពុជា​ ​ដូច្នេះ​ពួកគេ​តែងតែមាន​ការ​ព្រួយបារម្ភ​អញ្ចឹង​ហើយ​”​។​ ​លោក​បន្ត​ថា​ ​សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ​ ​នៅតែ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​ ​EBA​ ​នឹង​នៅតែ​បន្ត​ផ្ដល់​ជូន​កម្ពុជា​ ​ហើយ​កម្ពុជា​ក៏​មាន​ក្រុមការងារ​បច្ចេកទេស​ ​ដើម្បី​ជួប​ចរ​ចារ​ជាមួយ​សហភាព​អឺរ៉ុប​ ​ក្នុង​ការ​បន្ត​ផ្ដល់​ ​EBA​ ​ដល់​កម្ពុជា​បន្ថែម​ទៀត​ដែរ​ ​។​

​លោក​បន្ត​ថា​ ​“​អ្វី​ដែល​ខ្លាច​បំផុត​នោះ​ ​យើង​ខ្លាច​តែ​អឺរ៉ុប​មិនមែន​យក​លក្ខខណ្ឌ​ការងារ​មក​និយាយ​ ​ដើម្បី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទេ​ ​គឺ​ខ្លាច​សហគមន៍​អឺរ៉ុប​យកនយោបាយ​មក​ប្រឡូក​ ​ក្នុង​ការងារ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​ពីព្រោះ​អឺរ៉ុប​ក៏​លេង​នយោបាយ​ដែរ​ ​“​។​ ​លោក​បន្ថែម​ថា​ ​“​ពេលនេះ​យើង​ក៏​មាន​ក្រុមហ៊ុន​ច្បាប់​នៅ​ទីក្រុង​ប្រ៊ុចសែល​ ​ដើម្បី​ធ្វើ​កិច្ចការ​ងារ​នេះ​ដែរ​ ​ដែល​ក្រុមការងារ​នេះ​ ​អាច​ជួយ​កម្ពុជា​ ​ជជែក​ជាមួយ​សហភាព​អឺរ៉ុប​ពី​អ្វី​ដែល​កម្ពុជា​បាន​ធ្វើកន្លង​មក​”​។​ ​

​នៅក្នុង​លិខិត​ដែល​ក្រុមហ៊ុន​បញ្ជាទិញ​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ពី​សហភាព​អឺរ៉ុប​ហើយ​ថា​ ​បើសិនជា​បាត់បង់​ ​វា​ក៏​នឹង​ធ្វើអោយ​កម្មករ​ ​និយាយ​ជិត​មួយចំនួន​ត្រូវ​អត់​ការងារ​ ​ហើយ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។

​ទន្ទឹម​នឹង​ការ​ប្រឈម​នឹង​ការបាត់បង់​ ​EBA​ ​ពី​អឺរ៉ុប​ ​កម្ពុជា​ក៏​កំពុង​ស្វែងរក​ទី​ផ្សា​រថ្មីៗ​បន្ថែម​ទៀត​ ​សម្រាប់​ផលិតផល​របស់​ខ្លួន​ ​ដូចជា​ ​កំពុង​ជំរុញ​ការ​ចរ​ចារ​ជាមួយ​កិច្ច​ព្រមព្រៀង​ ​RCEP​ ​និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ​TPP​ ​ជាដើម​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​ព្រួយបារម្ភ​របស់​អ្នកបញ្ជា​ទិញ​ជា​រឿង​របស់​គេ​ ​តែ​អ្វី​ដែល​រដ្ឋាភិបាល​ ​និង​ប្រមុខ​រដ្ឋាភិបាល​បាន​កែទម្រង់១៧ចំណុច​កន្លងមក​នេះ​ ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មា​នកំនើ​នក្នុ​ងរ​ង្វង់៦,៥ភាគរយ​ ​ឬ៧ភាគរយ​ដដែល​។​

​លោក​បន្ត​ថា​ ​“​បើសិនជា​ ​EBA​ ​ត្រូវ​ដកចេញ​ពី​កម្ពុជា​ក៏ដោយ​ ​ក៏​វា​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំហំ​សេដ្ឋកិច្ច​របស់​យើង​នោះ​ទេ​ ​បើ​​វា​ប៉ះពាល់​ក៏​ប៉ះពាល់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​”​។​ លោក​បន្ត​ថា​ ​“​ការ​ធ្វើ​កំណែទម្រង់​នេះ​ ​ក៏​ជា​កំលាំង​ចលករ​ដ៏​សំខាន់​ ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​មក​កម្ពុជា​បន្ថែម​ទៀត​”​៕​

កំណើន​ទេសចរណ៍​ជួយ​ជំ​រុ​ញកំនើ​នវិ​ស័យ​អចលនទ្រព្យ​នៅ​ប្រទេស​វៀតណាម​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​វៀតណាម​៖​ ​ការ​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍​ ​ក្នុង​ប្រទេស​វៀតណាម​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​បាន​ជួយ​ឲ្យ​មានការ​រីកចម្រើន​ ​លើ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ប្រទេស​នេះ​។​

​លោក​ ​Ha​ ​Van​ ​Sieu​ ​អនុប្រធាន​រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម​ ​បាន​ឲ្យដឹង​កាលពី​ពេលថ្មីនេះ​ថា​ ​ចំនួន​កន្លែង​ស្នាក់​សម្រាប់​ទេសចរណ៍​ ​កើនឡើង​ ​១៣,៧៥៦ ក្នុង​ឆ្នាំ​ ​២០១១ដល់ ២៨,០០០​ ​ក្នុង​ឆ្នាំ២០១៨​។​ ​យោង​តាម​ការព្យាករណ៍​របស់​ ​Asia​-​Pacific​ ​Region​ ​ថា​ ​ប្រទេស​វៀតណាមា​ននឹង​បន្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់​ច្រើន​ ​នា​ពេល​អនាគត​ខាងមុខនេះ​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ការ​វិនិយោគ​លើ​វិ​ស័យ​អល​ចលនទ្រព្យ​សេវា​ទេសចរណ៍​នៅក្នុង​ប្រទេស​មួយ​នេះ​ ​ក៏​នឹង​មានការ​ទាក់​ខ្លាំង​ផង​ដែរ​។​

​លោក​ ​Han​ ​Manh​ ​Tien​ ​ប្រធាន​សមាគម​ ​Vietnam​ ​Association​ ​of​ ​Corporation​ ​Directors​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ទីផ្សារ​មួយ​នេះ​កំពុងតែ​មានការ​រីកចម្រើន​ខ្លាំង​ ​ដែល​នាំឲ្យមាន​ការ​ទាក់ទាញ​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​។​ ​តែ​យ៉ាងណាក៏ដោយ​លោក​ថា​ ​ការ​រី​ចក​ម្រើ​នក្នុង​វិស័យ​នេះ​ ​ក៏​នាំឲ្យមាន​បញ្ហា​ក្នុង​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​សេវា​ទេសចរណ៍​នៅក្នុង​ប្រទេស​វៀតណាម​ផង​ដែរ​។​

​អគ្គនាយក​គ្រប់គ្រង​ទេសចរណ៍​ ​និង​បដិសណ្ឋារ​កិច្ច​លោក​ ​Kai​ ​Marcus​ ​Schoter​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ប្រទេស​វៀតណាម​មានផល​ប្រយោជន៍​ច្រើន​ ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​ខណៈ​វា​ត្រូវ​បាន​គេ​ចាត់ទុកជា​ទីតាំង​តភ្ជាប់​​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​លើ​វិ​ស័យ​ផ្សេង​ៗ​រួមមាន​សេដ្ឋកិច្ច​ ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​៕​

កម្ពុជា​នឹង​តភ្ជាប់​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​​ជា​ប្រវត្តិ​សាស្ត្រជាមួយ​ប្រទេស​ថៃ​​នៅ​ថ្ងៃ​​ទី២២មេសា​ខាងមុខ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​បន្ទាយមានជ័យ​៖​ ​មេដឹកនាំ​កម្ពុជា​ ​និង​ថៃ​នឹង​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា​ ​និង​ជិះ​រថភ្លើង​រួមគ្នា​ ​ដើម្បី​បើក​ដំណើរការ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ជាលើកដំបូង​ ​ក្នុង​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២២​ ​មេសា​ខាងមុខនេះ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ ​បន្ទាប់ពី​អម ដំណើរ​ជាមួយ​លោក​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​ស៊ុន​ ​ចាន់​ថុល​ ​ដែល​បាន​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី៨​ ​មេសា​នេះ​ថា​ ​លោក​ទេស​រដ្ឋមន្រ្តី​បាន​ប្រកាស​ហើយ​ថា​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​និង​ប្រមុខ​រដ្ឋាភិបាល​ថៃ​ ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង​ ​ជា​និម្មិត​រូប​នូវ​ស្ពាន​ឆ្លងកាត់​ព្រំដែន​ ​នៃ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃទី២២​ ​មេសា​ខាងមុខនេះ​។​

​លោក​បន្ត​ថា​ ​“​ភាព​ជាក់លាក់​យ៉ាងណា​នៃ​ការ​អញ្ជើញ​ ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ​ ​ស្ថិតនៅ​ក្រោម​សមត្ថកិច្ច​ក្រសួង​ការបរទេស​ ​ប៉ុន្តែ​តាមខ្ញុំ​ដឹង​គឺ​ប្រទេស​ថៃ​បាន​លើក​សំណូមពរ​យក​ថ្ងៃទី២២​ ​មេសា​”​។​លោក​បន្ត​ថា​ ​“​មានកម្ម​វិធី​ចំនួន៤ ក្នុង ចំណោម៥​ ​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​ធ្វើ​អា​អធិបតីភាព​រួមគ្នា​ ​នៅ​ថ្ងៃខាងមុខ​នេះ​”​។​

​កម្មវិធី​នោះ​រួមមាន​ ​ទី១​ ​ការ​ចាក់​បេតុង​ជា​និម្មិត​រូប​ ​ដើម្បី​តភ្ជាប់​ស្ពាន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ​ទី២​ ​កា​រស​ម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​អាគារ​ច្រក​ទ្វារ​ព្រំដែន​ ​ខាង​ភាគី​កម្ពុជា​ ​ទី៣​ ​សម្តេច​តេជោ​នឹង​អញ្ជើញ​ចូលរួម​ជា​សាក្សី​ ​នូវ​ការ​បើ​ក​សម្ភោ​ធ​ស្ថានីយ៍​អន្តរជាតិ​ ​ស្ថិត​ក្នុងទឹក​ដី​ថៃ​ ​ស្ថិត​ក្នុង​ភូមិ​ក្លង​លឹ​ក​ ​ខេត្ត​សា​កែវ​ ​តាម​ការ​អញ្ជើញ​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​ ​ទី៤​ ​ការ​បើកឲ្យ​ដំណើរការ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ ​រវាង​កម្ពុជា​ថៃ​ ​និង​ទី៥​ ​នាយក​រដ្ឋមន្រ្តី​ប្រទេស​ទាំងពីរ​ ​នឹង​អញ្ជើញ​ជិះ​អូតូ​រ៉ៃ​ ​ពី​ក្លង​លឹ​ក​ ​មកកាន់​ស្ថានីយ៍​ប៉ោយប៉ែត​ ​ប្រទេស​កម្ពុជា​។​

​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​បាន​បន្ត​ថា​ ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​នេះ​ ​នឹង​មានការ​ដឹក​ ​ជញ្ជូន​អ្នកដំណើរ​ ​និង​ទំនិញ​ឆ្លងកាត់​ប្រទេស​ទាំងពីរ​ ​ដោយ​កម្ពុជា​នឹង​យក​ក្បាលរថភ្លើង​ ​របស់​ខ្លួន​ ​ដើម្បី​អូស​ទូរថភ្លើង​របស់​ថៃ​ ​មកកាន់​រាជធានី​ភ្នំពេញ​”​។​លោក​បន្ត​ថា​ ​“​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​របស់​កម្ពុជា​ ​មិន​អាច​ធ្វើដំណើរ​បាន​លឿន​នៅឡើយ​ទេ​ ​ដោយសារ​ស្ថានភាព​ផ្លូវដែក​របស់​យើង​មិនទាន់​មាន​ភាព​អំណោយផល​”​។​

​សេដ្ឋវិទូ​កម្ពុជា​ ​លោក​បណ្ឌិត​ ​ម៉ី​ ​កល្យាណ​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ ​ការ​ដឹកជញ្ជូន​តាម​រថភ្លើង​ជា​រឿង​ល្អ​មួយ​ ​ប៉ុន្តែ​មាន​សំណួរ​មួយ​សួរ​ថា​តើ​យើង​មាន​ទំនិញ​សំរាប់​ដឹក​ដែរ​ឬ​យ៉ាងណា​?​ ​ឬ​មានតែ​ទំនិញ​ពី​ប្រទេស​គេ​មក​កម្ពុជា​?​។​លោក​បន្ត​ថា​ ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ ​នឹង​ជួយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ ​និង​កាត់បន្ថយ​ក​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​ការ​រីកចម្រើន​និង​វិនិយោគ​លើ​ផ្លូវដែក​ពិតជា​មាន​សារៈសំខាន់​ ​ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​”​៕​