រយៈពេល​ ៣ឆ្នាំ​ ជប៉ុន​បាន​ផ្តល់​ហិរញ្ញ​បទាន​ដល់​កម្ពុជា​ចំនួន​ ៥៥០​លាន​ដុល្លារ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានឱ្យ​ដឹង​ថា​ ក្នុង​អាណត្តិ​ ៣ឆ្នាំ​នៃ​ការ​បំពេញបេសកកម្ម​ការទូត​របស់​ លោក​ Hidehisa​ Horinouchi​ នៅ​កម្ពុជា​នេះ​ កម្ពុជា​-ជប៉ុន​ បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ (Japan​ ODA​) មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​ ៥៥០លាន​ដុល្លារ​ អាមេរិក​ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ប្រមាណ​ជិត​ ១៥០លាន​ដុល្លារ​អាមេរិក​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ នៅក្នុង​ជំនួប​ជាមួយ​ លោក​ Hidehisa​ ​; Horinouchi​ ឯកអគ្គ​រាជទូត​ជប៉ុន​ចប់​អាណត្តិ​ បានឱ្យ​ដឹង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ (Japan​ ODA​)ទាំងនេះ​ គឺ​សម្រាប់​គាំទ្រ​លើ​វិស័យ​ជាច្រើន​រួមមាន​ ផ្លូវ​ ស្ពាន​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ថាមពល​អគ្គិសនី​ អប់រំ​ សុខាភិបាល​ និង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ននា​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បន្ថែម​ថា​ ចំណែក​ទឹកប្រាក់​ប្រមាណ​ជាង​ ៤០០​ លាន​ដុល្លារ​អាមេរិក​ ជា​ឥណទាន​សម្បទាន​សម្រាប់​ហិរញ្ញប្បទាន​បន្ថែម​ ដល់​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ កំណាត់ផ្លូវ​ជាំ​តិ​លេខ​ ៥ (ស្ពាន​ព្រែក​ក្តាម​-ក្រុង​ប៉ោយប៉ែត​) គម្រោង​អភិវឌ្ឍន៍​ចំណត​កុង​តែ​ន័រ​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ គម្រោង​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី​ ។ល។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បញ្ជាក់​ថា​ វិភាគទាន​របស់​ប្រជាជន​ជប៉ុន​ សុទ្ធសឹងតែ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​។លោក​ឧបនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា​ ជាមួយគ្នា​នេះ​ដែរ​ សម្រាប់​ឆ្នាំ​ ២០១៨​ កន្លងមក​នេះ​ ទំហំ​នៃ​ការ​វិនិយោគ​ឯក​ជនពីប្រ​ទែ​សជប៉ុន​ មាន​ទឺក​ប្រាក់​ប្រមាណ​ ៤៤០​ លាន​ដុល្លារ​អាមេរិក​ ។

គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​ ទំហំ​នៃ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ជប៉ុន​ មាន​ទឹកប្រាក់​កើ​ឡើង​ប្រមាណ​ ៥០០លាន​ដុល្លារ​អាមេរិក​ រី​ឯការនាំចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមា​ណជាំ​ង ១៧០០​ លាន​ដុល្លារ​អាមេរិក​។

ឧបនាយក​រដ្ឋមន្ត្រី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប៉ុន​ ដដែល​តែងតែ​រក្សា​ និង​បាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ប្រសើរ​សម្រាប់​កម្ពុជា​ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ Hidehisa​ HORINOUCHI​ ក្នុង​អាណត្តិ​ការទូត​ ដែល​បាន​បំពេញភារកិច្ច​ និង​តួនាទី​យ៉ាង​សំខាន់​ជួល​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ដោយ​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ផ្លែផ្កា​ជាច្រើន​ ទាំង​ក្នុង​ទំនាក់ទំនង​ការទូត​ កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​ និង​បាន​រួមចំណែក​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​កម្ពុជា​។

លោក​ Hidehisa​ ​Horinouchi​ ​បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញ​បេ​សកម្ម​កម្មការ​ទូត​នៅ​កម្ពុជា​ និង​កោតសរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បានសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​រីកចម្រើន​ស្ទើរគ្រប់​វិស័យ​ ។

លោក​បន្ត​ថា​ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ការទូត​ និង​កិច្ច​សហប្រតិបត្តិ​ការ​នានា​លើ​គ្រប់​វិស័យ​អាទិភាព​ ជាមួយ​កម្ពុជា​ រួមាំ​ងបន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ផ្នែក​បច្ចេកទេស​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ ការ​វិនិយោគ​សាធារណៈ​ និង​ឯកជន​នានា​នៅ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here