[:km]ក្រុមហ៊ុនជប៉ុន៣បាននិងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ឋដើម្បីពន្លឿន កំនើនសេដ្ឋកិច្ចកម្ពុជា[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ៖​ ក្រុមហ៊ុនជប៉ុនចំនួន៣បាននិងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា ដើម្បីចូលរួមចំណែកជំរុញនិងបង្កើនល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ពិសេ​សការពង្រីកផ្លូវជាតិលេខ៥។

ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលសរុបប្រវែង១៤៦.០៤ គ.មដោយចាប់ពីធ្លាម្អម-បាត់ដំបង មានប្រវែង១១០.៩០ គ.ម និងរួមបញ្ជូលផ្នែកចុងក្រោយសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ៣៥.១៤ គ.ម សម្រាប់កញ្ចប់ទី១ កញ្ចប់ទី២ និងកញ្ចប់ទី៣ រួមមាន៖១. ក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture ២. ក្រុមហ៊ុន OBAYASHI Corporation ៣. និង ក្រុមហ៊ុន TEKKEN-IKEE Joint Venture។

សេចក្តីប្រកាសព៌តមានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៩កន្លងមកថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ដែលជាគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រ​ចាំកម្ពុជា (JICA) ដើម្បីប្រគល់ជូនដល់ក្រុមហ៊ុនទាំង៣នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១​៩ នេះ។

លោកឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការនិងដឹកជញ្ជូ​នបានឲ្យដឹងបានឲ្យដឹងកាលពីពេលថ្មីៗនេះថា មានក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន បានចូលរួមដាក់ដេញថ្លៃ ក្នុងការទទួលបានសិទ្ធិម៉ៅការសាងសង់គម្រោង តែភាគច្រើន ក្រុមហ៊ុនទាំងនោះមិនមានលក្ខន្ធគ្រប់គ្រាន់ ដែលខាងភាគីជប៉ុនតម្រូវឲ្យមាន។

លោកបន្តថា “គម្រោងធ្វើឲ្យប្រសើរឡើងវិញ នៅកំណាត់ផ្លូវជាតិលេខ៥នេះ ជាផ្លូវតភ្ជាប់ផ្លូវអាស៊ានហៃវ៉េ ឆ្លងកាត់ពីប្រទេសថៃឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ទៅកាន់ ប្រទេ​សវៀតណាម”។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលោក Horinouchi Hidehisaបានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលជប៉ុន ជួសជុលកំណាត់ផ្លូវជាតិ ពីព្រែកក្តាមដល់ប៉ោយប៉ែតប្រវែង៣៦៨.៧គីឡូម៉ែត្រ និងសំណូមពរប្រជាពលរដ្ឋកម្ពុជា បង្កើតការយកចិត្តទុកដាក់ពេលធ្វើដំណើរលើផ្លូវជាតិលេខ៥នេះ។

លោកបន្តថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៥ នឹងត្រូវបង្កើនពីស្ថានភាពបច្ចុ ប្បន្នដែលមានតែ២គន្លង ទៅជា៤គន្លង និងមានប្រវែងសរុប ៣៦៨,៧គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែតមកដល់ព្រែកក្តាម។

លោកបន្តថា ការពង្រីកស្ថាបនាផ្លូវជាតិ៥នេះ ស្ថិតក្នុងគម្រោងកែលំអផ្លូវជាតិលេខ៥ (National Road No.5 Improvement Project) ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជាកម្ចីមករដ្ឋាភិបាលកម្ពុជា សម្រាប់ជួសជុលកំណាត់ផ្លូវជាតិលេខ៥ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថាJICA។ ការស្ថាបនាផ្លូវនេះនឹងបញ្ចប់នៅឆ្នាំ២០២២ ហើយកំណាត់ផ្លូវមួយចំនួននឹងត្រូវបិទហេតុនេះ៕[:]

[:km]លោកជា ចាន់តូលើកឡើងពីដំណើរវិវត្តន៍ផ្នែកបច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍[:]

0

[:km]ដោយគង់ សូរិយា
ភ្នំពេញ៖​ ទេសាភបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា បដិវត្តន៍ឧស្សាហកម្មទី៤ បាននិងកំពុងផ្លាស់ប្តូរដំណើរការនៃប្រព័ន្ធសេដ្ឋកិច្ចសង្គម និងនយោបាយ ដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃបដិវត្តន៍ឧស្សាហកម្មទី៤។

លោកជា ចាន់តូ ទេសាភិបាលធនាគាជាតិនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួន បានកាត់បន្ថយកម្រៃសេវានិងហានិភ័យ ព្រមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ប៉ុន្តែបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនទៀតដូចជា ទ្រព្យសកម្ម (Crypto) បានបង្កហានិភ័យដល់សេដ្ឋកិច្ច ដោយសារការប្រែប្រួលតម្លៃយ៉ាងឆាប់រហ័ស និងគ្មានការធានាលើការប្តូរជាសាច់ប្រាក់ ដោយស្ថាប័នណាមួយឡើយ​។

លោកបន្តថា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែវាស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយសារភាគច្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងប្រើប្រាស់នៅក្នុងការទូទាត់ប៉ុណ្ណោះ។

ស្ថិតក្នុងស្ថានភាពនេះ លោកស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធ ដូចជានាយកដ្ឋានប្រព័ន្ធទូទាត់ និងនាយកដ្ឋានព័ត៌មានវិទ្យា បន្តតាមដានការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាដោយប្រុងប្រយ័ត្ន និងស្វែងយល់ឱ្យបានច្បាស់ពីអត្ថប្រយោជន៍ និងហានិភ័យនៃផលិតផល Fintech ជាពិសេសពង្រឹងកិច្ចការពារសុវត្ថិភាព បច្ចេកវិទ្យា “Cyber Security”។


ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ត្រូវបន្តពង្រឹងបទប្បញ្ញត្តិគ្រប់គ្រងបច្ចេកវិទ្យាហិរ​ញ្ញវត្ថុឱ្យសមស្រប ដោយថ្លឹងថ្លែងពីសក្តានុពលនិងហានិភ័យ មុននឹងសម្រេចអនុញ្ញាតដាក់ឱ្យដំណើរការក្នុងវិស័យធនាគារ៕[:]

កម្ពុជា​មានប​ហិ​ច្ឆិ​តា​ពង្រីក​ទីផ្សារ​ក្រពើ​ទៅកាន់​ប្រទេស​ចិន

0

[:km]ដោយ​វុត្ថា

សៀមរាប៖ កម្ពុជា​កំពុងមាន​ម​ហិ​ច្ឆិ​តា​ពង្រីក​ទីផ្សារ​ក្រពើ​ទៅកាន់​ប្រទេស​ចិន​បន្ថែមទៀត ស្រប​ពេលដែល​ទីផ្សារ​មួយ​នេះ ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​មួយចំនួនទៀត។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​ការចុះពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​របស់លោក ខូ​យ ឈី​ន ដែលមាន​ទីតាំងនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី ២៧ខែមករា ឆ្នាំ២០១៩ ម្សិលមិញ​នេះ បាន​ណែនាំ​ឲ្យ​កសិដ្ឋាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ដើម្បី​អនុវត្ត​ការងារ​បច្ចេកទេស​បន្ថែ​ម ច្បាប់ ការងារ​សាយ​តេស្ត និង​ទីផ្សារ​ធ្វើយ៉ាងណា​ជំរុញ​ទីផ្សារ​ក្រពើ​កម្ពុជា​ដែលមាន​សក្តារ​នុព​ល​ខាង​សេដ្ឋកិច្ច​ឱ្យបាន​ទូលំទូលាយ ពិសេស​ទីផ្សារ​ចិន។

លោក​បន្តថា ម្យ៉ាងវិញទៀត គួរ​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ទាំង​ការងារ​ផលិតកម្ម និង​កែច្នៃ ប្រសើរ​ជាង​នាំចេញ​កូន និង​មេ-បា​ពូជ ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ​ជូន​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​គួរ​សិក្សា​ពី​លទ្ធភាព​ចិញ្ចឹម​បង្កង​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ខេត្តសៀមរាប។

ទីផ្សារ​បច្ចុប្បន្ន​កូន​ក្រពើ ១ក្បាល​ថ្លៃ១៥-២០ដុល្លារ ចិញ្ចឹម​បាន​អាយុ ៣ឆ្នាំ​តម្លៃ ៥-៦ដុល្លារ/kg ហើយ​ជា​បច្ចេកទេស​ក្រពើ​មាន​អាយុ ៣ឆ្នាំ ទើប​ស្បែក​របស់​វា​មានគុណ​ភាពល្អ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​នាំចេញ។

លោក ខូ​យ ឈី​ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​សៀ​ប​រាបបាន​ឪ្យ​ដឹងថា មកទល់​បច្ចុប្បន្ន កសិដ្ឋាន​របស់លោក​បាន​ដំណើរការ​មកជា​ង២០ឆ្នាំ​ហើយ សព្វថ្ងៃ​កសិដ្ឋាន​មាន​មេ-បា ចំនួន១២០០ ក្បាល និង​ជំទង់​ចំនួន ៣២០០ក្បាល ចិញ្ចឹម​លើ​ផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយ​បែង​ចែកជា​អាង​មេ-បា ពូជ កូន និង​ក្រពើ​ជំទង់ ។

លោក​បន្ត​បន្តថា ផ្សារ​កូន​ក្រពើ​គឺ​ប្រទេស​វៀតណាម និង​ថៃ ហើយ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​កូន​ក្រពើ​ប្រមាណ ៣២ម៉ឺន​ក្បាល​ក្នុង១ឆ្នាំ ដោយឡែក​កសិដ្ឋាន​នេះ​អាច​នាំចេញ​បាន ១-១,៥ ម៉ឺន​ក្បាល។ ជា​មធ្យម​ក្នុង ១ឆ្នាំ​កសិដ្ឋាន​អាច​រកបាន​ចំណូល​ពី១៥-២០ ម៉ឺន​ដុល្លារ ៕[:]

[:km]មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ២៤០លាន​ដុល្លារ Gold Tower42 បានបញ្ចប់​គ្រោង​អគារ[:]

0

[:km]ដោយ​វុត្ថា

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ២៤០លាន​ដុល្លារ Gold Tower42 ដែល​ត្រូវបាន​សាងសង់​ឡើងវិញ​ក្រោយពី​ពន្យា​ពេល​សាងសង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បាន​សាងសង់​បញ្ចប់​គ្រោង​អគារ និង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​នេះ ហើយ​វា​បាននិងកំពុង​ក្លាយជា Landmark មួយ​នៃ​ក្រុងភ្នំពេញ។

ក្រុមហ៊ុន HTWM Construction Engineering (Cambodia) Co.,Ltd នឹង​រៀង​ចំ​ពិធី​បញ្ចប់​គ្រោង​អគារ​នេះ (Gold Tower 42) នៅ​ថ្ងៃ២៨ ខែមករា ស្អែក​នេះ ដែលមាន​ការចូលរួម​ថ្លែង​សន្ទរកថា ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផងដែរ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Gold Tower42 ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ដោយមាន​ផ្សារ​ទំនើប ការិយាល័យ ខុន​ដូ ប​ន្ទីរ​ពេទ្យ និ​សេវាកម្ម​ចម្រុះ​ជាច្រើន​ទៀត តែ​យ៉ាងណាក៏ដោយ​ការប្រកាស​លក់​គំរោង​នេះ​ជាថ្មី មិនទាន់​បានធ្វើ​នៅឡើយ​ទេ ខណៈ​ការស្ថាបនា​បាននិងកំពុង​ញាប់ដៃ​ញាប់ជើង ដើម្បី​ឲ្យ​អាគារ​នេះ​បញ្ចប់​និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ២០១៩នេះ។

នៅពេល​បញ្ចប់​ការសាងសង់ Gold Tower42 នឹងមាន​កំពស់​រហូត​ដល់១៩២ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ២០១៩នេះ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បានបញ្ចប់​ការសាងសង់។
លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ ជាថ្មី​កាលពី​ចុងឆ្នាំ​មុន​ថា អាគារ​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់ ១០០លាន​ដុល្លារ​ហើយ និង​ត្រូវ​ចំណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន ៣៩៩យូ​នី​ត។

ក្រុមហ៊ុន YUNWOOបាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ​Waiman Construction& Engineering ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បី​សាងសង់​បញ្ចប់​អាគារ​នេះ។

អាគារ Gold Tower 42 បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០ ខណៈដែល​ក្រុមហ៊ុន​សាងសង់​បានបញ្ចប់​ត្រឹម​ជាន់​ទី៣១ នៃ​អាគារ​កំពស់៤២ជាន់​នេះ៕[:]

[:km]ទីក្រុង​រណប​ថ្មី នា​ភាគខាងត្បូង​រាជធានី​ភ្នំពេញ កំពុងតែ​បង្ហាញ​ភាព​លេចធ្លោ​របស់ខ្លួន[:]

0

[:km]ក្នុងពេល​បច្ចុប្បន្ននេះ ការអភិវឌ្ឍ​អចលនទ្រព្យ កំពុង​កើនឡើង​គួរអោយកត់សម្គាល់ ដើម្បី​បំពេញតម្រូវការ​លំនៅដ្ឋាន​សម្រាប់​ការរស់នៅ​រប​ស់​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ ។  ការអភិវឌ្ឍ​ពង្រីក​ទីក្រុង ឥតឈប់ឈរ​នេះ មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ផងដែរ។

តំបន់​អភិវឌ្ឍ​ជុំវិញ​រាជធានី​ភ្នំពេញ មានតែ​តំបន់​ភាគខាងត្បូង ជាពិសេស​តំបន់​មហាវិថី សម្តេច​តេ​ជោ (៦០ ម៉ែត្រ)ប៉ុណ្ណោះ ដែលមាន​ការអភិវឌ្ឍ​លឿន​ជាងគេ គួរអោយកត់សម្គាល់ ដោយសារ​តំបន់​នេះ មាន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង ដែល​រៀបចំ​រួចជាស្រេច ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ជាពិសេស​មាន​ទីតាំងនៅ​ជិត​ទីប្រជុំជន​ក្រុង​បំផុត។

តំបន់​ទីក្រុង​រណប ផ្លូវ៦០ម៉ែត្រ បន្ត​ការទាក់ទាញ​វិនិយោគិនធំៗជាច្រើន មក​អភិវឌ្ឍ​ក្នុង​តំបន់​នេះ មិន​ត្រឹមតែ​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ប៉ុណ្ណោះ​ទេ យើង​សង្កេតឃើញថា សូម្បីតែ​សាលា​អន្តរជាតិ ISPP និង ក្រុមហ៊ុន​Star Auto Cambodia (Marcedes-Benz) ផ្សារ​ទំនើប ភី​អេ​ច ដាយ​មិន​ផ្លេ​ស ក៏បាន​ឈាន​ជើង​ចូលមកក្នុង​តំបន់​អភិវឌ្ឍ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះដែរ។  សូម្បីតែ​ទីតាំង​សាងសង់​ព្រលានយន្តហោះ​ថ្មី​ដែលមាន​លើ​ផ្ទៃដី​រហូតដល់ ២៦០០ហិច​តា បោះទុន​សាងសង់​ជាង ១ពាន់​លាន​ដុល្លារ ត្រូវ​បានកំណត់​នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​ល្អ​នេះ សម្រាប់​ការធ្វើដំណើរ​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​រាជធានី​ភ្នំពេញ និង​មាន​ដី​ដែល​ទូលាយ​ច្រើន ដែល​នេះ​គឺជា​កត្តា​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​នេះ ឡើងថ្លៃ​ខ្លាំង។

គម្រោង​ថ្មី​ដឹ​ស្តា ដាយ​មិន ២ របស់ បុរី ប៉េង ហួត ក៏​បង្ហាញ​វត្តមាន​ក្នុង​តំបន់​ទីក្រុង​រណប ផ្លូវ៦០ម៉ែត្រ នេះដែរ ដែល​គ្របដណ្តប់​លើ​វិសាលភាព​ផ្ទៃដី​ដ៏​ធំ និង​ជា​គម្រោង​មួយ មាន​លេចធ្លោ​ជាងគេ​ក្នុង​តំបន់ រួមមាន​ទាំង​ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក ខុន​ដូ ផ្សារ​ទំនើប​ភី​អេ​ច ដាយ​មិន​ផ្លេ​ស សាល​ស​និ្ន​សីទ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍ និង ប្រារព្ធ​ពិធីផ្សេងៗ រួមទាំង​អគារ​ពាណិជ្ជកម្ម​ផងដែរ។ សម្រាប់​លំនៅដ្ឋាន ក្នុង​គម្រោង​នេះ​ផ្ទាល់ មានដូចជា វីឡា​ឃី​ង អេ វីឡា​ឃ្វី​ន ម៉ូត​ថ្មី វីឡា​ព្រី​ន និង​ហ្ស​ប​ហោ​ស៍ ក្លាស​ស៊ិ​ក។ លំនៅដ្ឋាន​ទាំងនេះ ត្រូវបាន សាងសង់ឡើង ដោយ​យកចិត្ត​ទុក​ពី​វិស្វករ​ជំនាញ ធ្វើអោយ​លំនៅដ្ឋាន​មាន​គុណភាព​ខ្ពស់ ភាព​ច្នៃប្រឌិត សោភ័ណភាព និង​ផាសុកភាព ក្នុងការ​រស់នៅ ដែល​ទទួលបាន​ការកោតសរសើ​រ​មិន​ដាច់​ពី​មាត់​ពី​សំណាក់ អតិថិជន។

សូមបញ្ជាក់​ផងដែរ​ថា បុរី ប៉េង ហួត ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ឈានមុខ​គេ​មួយ ក្នុងប្រទេស​កម្ពុជា ក្នុងនាម​វិស័យ​ឯកជន បាន​ចូលរួមចំណែក​យ៉ាងសកម្ម ដើម្បី​ធ្វើអោយ​សោ​ភ​ណ័​ភាព ទីក្រុង​ភ្នំពេញ មាន​ភាព​ស៊ី​វិ​ល័យ​និង​ស្រស់បំព្រង តាមរយៈ​ការអភិវឌ្ឍ​គម្រោង​របស់ខ្លួន ប្រមាណ​ជា​ជិត៣០ គម្រោង នៅតាម​តំបន់​ដែលមាន​សក្តានុពល ស្ថិតក្នុង​ប្លង់​មេ របស់​រាជធានី​ភ្នំពេញ៕[:]

Housing market this year remains better: Oknha Ly Hour

0

By: Kong Soriya

PHNOM PENH: The economic growth and the people income increasing helps the housing market in Cambodia remaining in a better position, claimed the President of Housing Development Association of Cambodia (HDAC) Oknha Ly Hour.

On the phone recently, Oknha said that the housing market is still better because most of the housing projects of the HDAC’s 50 members are in high demanding. He also said the peace, political stability, and economic growth helping this sector grows.

He added “In the future, I think the housing market is still positive because the young generation in Cambodia are very large so the housing demanding is increasing”

The Ministry of Land Management, Urban Planning and Construction research found that Cambodia needs around 1 million homes by the end of 2030.

Mr. Chrek Soknim, President of Cambodia Valuer and Estate Agent Association (CVEA) believed that the construction and real estate sector are remaining growth in medium or long term.

He continued that three factors to push the sector growth are peace, economic growth and support from the banking system in Cambodia. The terms of issues we have to see in between demand and supply. If demand and supply still in progressing, means the market will not face any crisis in the short-term.

[:]

[:km]ឆ្លើយតប​ការដក EBA ក្រសួងកសិកម្ម​ដាក់ចេញ​វិធានការ៤ ដើម្បី​ធុរកិច្ច​ស្រូវ អង្ករ[:]

0

[:km]ដោយ រ៉ាវី

ភ្នំពេញ៖ បន្ទាប់ពី​សហគមន​អឺរ៉ុប បានសម្រេច​អនុវត្ត​វិធានការ​ការពារ​ទីផ្សារ​ដោយ​ផ្តើម​យកពន្ធ​លើ​ការនាំចេញ​អង្ករ​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នាំទៅ​កាន់​សហគមន៍​អឺរ៉ុប​សម្រាប់​រយៈពេល៣ឆ្នាំ ចាប់ពី​ឆ្នាំ២០១៩-២០២១ ជាការ​ពង្រឹងសមត្ថភាព និង​លើកកម្ពស់​ផ្នែក​ផលិតកម្ម និង​ធុរកិច្ច​ស្រូវ​អង្ករ​នៅ​កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់​ចំនួន៤ចំណុច។

វិធានការណ៍សំខាន់ៗបួន​ចំណុចសំខាន់ៗរួមមាន ទី១ អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង ត្រូវ​បន្ត​ការស្រាវជ្រាវ​បញ្ចេញ​ប្រភេទ​ពូជស្រូវ​ក្រអូប​ប្រណីត និង​ផលិតកម្ម​គ្រាប់​ពូជស្រូវ​ក្រអូប​សុទ្ធ តាមរយៈ​ការផលិត​នៅ​ថ្នាក់​សហគមន៍ និង​ក្រុម​កសិករ​ផលិត​គ្រាប់ពូជ ធ្វើយ៉ាងណា​ឱ្យមាន​គ្រាប់ពូជ​គ្រប់គ្រាន់ និង​តម្លៃ​សមរម្យ ដើម្បី​ពង្រីក​ផលិតកម្ម​ស្រូវ​ក្រអូប។

ជាមួយគ្នានេះ​ក្រសួង​បានស្នើ ដល់​វិស័យ​ឯកជន​ចូលរួម​ដាក់ទុន​វិនិយោគ ក្នុង​ការផលិត​គ្រាប់​ពូជស្រូវ​ក្រអូប ដែលមាន​គុណភាព​ខ្ពស់​ស្របតាម​ស្តង់ដារ និង​តម្រូវការ​ទីផ្សារ។

ទី២ ពាក់ព័ន្ធ​ទៅនឹង​ការកាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ត្រូវ​ជម្រុញ​បន្ថែម​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត នូវ​វិធានការ​បច្ចេកទេស​ផលិតកម្ម ដែល​ទទួលបាន​ទិន្នផល​ខ្ពស់ និង​ចំណាយ​តិច រួម​ជាមួយនឹង​ការអនុវត្ត​ទំនើបភាវូបនីយកម្ម​ក​សិ​កម្ម។ ជាមួយគ្នានេះ ត្រូវបាន​ពិនិត្យ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការធ្វើ​ធូប​នក​ម្ម តាមរយៈ​ការបង្កើន​ចំនួន​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព​ចូលរួម​ធ្វើការ​នេះ​ឱ្យបាន​ច្រើន មានការ​ប្រកួតប្រជែង និង​យក​កម្រៃ​សេវា​ទាប​ជាង​មុន។

ក្នុងន័យនេះ អគ្គនាយកដ្ឋាន​កសិក​ម្ម​ត្រូវ​ពិនិត្យ​សិក្សា​ឱ្យបាន​ហ្មត់ចត់ និង​ជំរុញ​ការងារ​នេះ​ឱ្យបាន​ឆាប់។ ម្យ៉ាងវិញទៀត ដើម្បី​សម្រួល​ដល់​ការនាំ​ចូល​ជី​កសិកម្ម ថ្នាំ​កសិកម្ម​ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន នាយកដ្ឋាន​នីតិកម្ម​កសិកម្ម ត្រូវ​សម្រួល​បែបបទ​ការនាំ​ចូល​ជី​កសិកម្ម ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម​ដទៃទៀត​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន។

ជាមួយគ្នានេះ ត្រូវ​រៀបចំ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ ចុះ​ពិនិត្យ​គុណភាព​ជី​កសិកម្ម និង​ថ្នាំ​កសិកម្ម ដើម្បី​ធានា​គុណភាព​ស្របតាម​ស្ដងដារ​កំណត់។

ទី៣ អ្នកប្រមូល​ទិញស្រូវ ត្រូវ​បន្តធ្វើ​ការទំនាក់ទំនង​ជាមួយ​ធនាគារ​អភិវឌ្ឍ​ជនបទ ដើម្បី​ទទួលបាន​ឥណទាន​ប្រមូល​ទិញស្រូវ​ពី​កសិករ សហគមន៍​កសិកម្ម និង​មិន​ត្រូវយក​ហេតុផល​នៃ​ការដាក់​វិធានការ​ការពារ​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​មក​ទម្លាក់​ថ្លៃ​ទិញស្រូវ​ពី​កសិករ​ឡើយ។ ក្រុមហ៊ុននាំចេញ​អង្ករ ត្រូវ​ពិនិត្យ និង​ធានា​គុណភាព​អង្ករ​ក្រអូប​ឱ្យបាន​សុទ្ធ​ល្អ មិនត្រូវ​លាយ​បន្លំ​អង្ករ​ប្រភេទ​ផ្សេង ដែលនាំឱ្យ​អតិថិជន​បាត់បង់​ជំនឿ​លើ​គុណភាព​អង្ករ​ក្រអូប​កម្ពុជា។

និង​ទី៤សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គួរ​យកចិត្តទុកដាក់​ជំរុញ​ឱ្យ​សមាគម​ម៉ាស៊ីនកិនស្រូវ ខិតខំ​បង្កើន​សមត្ថភាព​កែច្នៃ​អង្ករ​ឱ្យមាន​គុណភាព​បន្ថែមទៀត សម្រាប់​បម្រើឱ្យ​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ប្រទេស​ចិន ដែលមាន​រហូតដល់៤០ម៉ឺន​តោន​នាពេល​ប​ច្ចុប្បន្ន​នេះ។

លើសពីនេះទៅទៀត សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គួរ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​របស់ខ្លួន ដើម្បី​ពិនិត្យ​លើ​បញ្ហា​ប្រឈម​ពី​ផលប៉ះពាល់ នៃ​ការដាក់​វិធានការ​ការពារ​ទីផ្សារ​អង្ករ​របស់​សហគមន៍​អឺរ៉ុប រួច​លើកសំណើ ឬ​សំណូមពរ​មក​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ នៃ​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន​ពិនិត្យ និង​រក​ដំណោះស្រាយ​តាម​ការចាំបាច់។

ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​វិធានការ​ការពារ​ទីផ្សារ ពី​សហគមន៍​អឺរ៉ុប​នេះ មេដឹកនាំ​កំពូល​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គឺ​អ្នកឧកញ៉ា គិត ម៉េង មេដឹកនាំ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក Arnaud Darc ព្រមទាំង​មេដឹកនាំ​វិស័យ​ឯកជន​នានា​សរុប​ចំនួន៤០អង្គភាព បាន​ចុះហត្ថលេខា​លើ​លិខិត​ដ៏​សំខាន់​មួយ ជា​ភាសា​អង់គ្លេស ផ្ញើ​ទៅកាន់​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប ដើម្បី​ស្នើឱ្យ​គណៈកម្មការ​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ទាំងអស់ បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ចៀសវាង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ ហៅ​កាត់​ថា EBA (Everything But Arms) នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា ៕[:]

PM: Kampot become a strong potential economy province soonest

0

[:km]By: Vutha

PHNOM PENH: Cambodia’s Prime Minister Samdech Akka Moha Sena Padei Techo Hun Sen claimed that future Kampot will grow strong economic potential and attract investors. In the meantime, the Royal Government is currently expanding the National Road No.3, planning a deep-water port and many other physical infrastructures.

Samdech Techo Hun Sen on 25th January spoke at a ceremony with 11738 workers from 12 factories in Kampot province that “As we have seen, four-lane expressway will be expanding for national road 3 and the connect to Kampot and continues to expand to Sihanoukville. Kampot’s deep-water ports will convenience a lot of production. Kampot’s transport sector with roads, waterways and railways”

Samdech Techo also said that Cambodia is not relying only on one sector but also agriculture, agro-industry, tourism, construction, etc., aim to reach a high average- income country by 2030 and a high-income country by 2050.

Samdech Techo added that Cambodia government have been working on deepen- reform to contribute to the country development such as electricity tariff cutting, ending the Camcontrol presence and others related at the border, with only the immigration and customs police, intending to less the complexity and informal spending. This is gradually progressing by five methods, looking at the mirror, bathing, scrubbing, treating and surgery.[:]

កម្សាន្តចុងសប្ដាហ៍៖ យល់ដឹង​ពី​ប្រវត្តិសាស្ត្រ ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន​ខេត្តបាត់ដំបង

0

[:km]ដោយ​វុត្ថា

បាត់ដំបង៖ ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពា  ជា​ឈ្មោះ​រូងភ្នំ​ថ្មកំបោរ​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុង​ភ្នំ​ទាក់​ទ្រាំង ភូមិ​គីឡូម៉ែត្រ៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ៤០គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្ត បាត់ដំបង តាម​បណ្តោយ​ផ្លូវ​លេខ៥៧ ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន។

ស្ថានីយ​បុរេប្រវត្តិសាស្ត្រ ល្អាង​ស្ពាន​នេះ ត្រូវបាន​រកឃើញ​និង​ត្រូវបានធ្វើ​កំណាយ​លើកដំបូង ដោយ​លោកស្រី​សេ​ស៊ី ម៉ូ​រ៉េ និង លោក​រ៉ូ​ឡង់ ម៉ូ​រ៉េ នៅ​ទសវត្ស​ឆ្នាំ១៩៦។ បន្ទាប់មក​ការស្រាវជ្រាវ​បាន​អាក់ខាន​ជាង៤០ឆ្នាំ។

លុះដល់​ឆ្នាំ២០០៩ ទើប​មានការ​ស្រាវជ្រាវ​បន្ត ដែល​ធ្វើឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ណ៍ រវាង​ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ ជាមួយ​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នៃ​ប្រទេស​បារាំង ដែលមាន​លោក ហេង សុ​ផា​ឌី និង លោក អ៊ូ​ប៊ែ​រ ហ្វ័​រ​រេ​ទី​យ៉េ ជា​អ្នកដឹកនាំ។ ការធ្វើ​កំណាយ​ជា​ហូរហែរ​កន្លងមក បាន​រកឃើញ​វត្ថុ​បុរាណ​ជាច្រើន​ដូចជា៖ ឧបករណ៍​ថ្ម​បំបែក, ថ្ម​រំលីង, ភាជន៍, គ្រឿង​លម្អ​កាយ ( អង្កាំ និង​កងដៃ​ធ្វើ​ពី ថ្ម និង​បន្តោង​ខ្សែក ធ្វើ​ពី​ចង្កូម​សត្វ ) បំណែក​ឆ្អឹង​សត្វ ព្រមទាំង​ផ្នូរ​សព។

លទ្ធផល​វិភាគ​លើ​វត្ថុ​បាន​ពី​កំណាយ បង្ហាញថា ស្ថានីយ​ល្អាង​ស្ពាន មាន​មនុ​ស្សមក​តាំងទី បី​ដំណាក់កាល​ផ្សេងគ្នា៖ សម័យ​ថ្ម​បំបែក​មាន​អាយុកាល​ប្រហែល៧១,០០០ ឆ្នាំ, វប្ប​ធ៌​ម​ហាវ​ប៊ី​ន​ញៀន​មាន​អាយុ​ចន្លោះ​ពី១១០០០ ដល់៥០០០ឆ្នាំ និង​ចុងក្រោយ គឺ​សម័យ​ថ្ម​រំលីង មាន​អាយុ​ប្រហែល៣០០០ឆ្នាំ ដោយ​គេ​បាន​យក​ល្អាង​ស្ពាន ជា​កន្លែង​បញ្ចុះសព។កាលប្រវត្តិ​ទទួលបាន​នាពេលនេះ គឺធ្វើឡើង​តាម​វិធីសាស្ត្រ​បីផ្សេងៗគ្នា ដូចជា៖ (14C, OSL, U-Th) ទៅលើ​ស្រទាប់ដីផ្សេងៗគ្នា ចាប់ពី​ផ្ទៃ​ខាងលើ រហូតដល់​ជម្រៅ៥ម៉ែត្រ។

រហូតមកទល់​ពេលនេះ ល្អាង​ស្ពាន​ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទះឃើញ​ឧបករណ៍​ថ្ម នៃ​វប្ប​ធ៌​មហា​វ​ប៊ី​ន​ញៀន​ច្រើន​ប្រភេទ ហើយ​ស្ថិតក្នុង​ស្រទាប់ដី​ជាក់លាក់។ ផ្អែកលើ​កាលប្រវត្តិ បរិមាណ និង​លក្ខណៈ​នៃ​ឧបករណ៍​ថ្ម​ទាំងនោះ ជួយ​ឲ្យ​យើង​យល់បាន​កាន់តែ​ប្រសើរ ពី​បច្ចេកទេស​នៃ​ការផលិត​ឧបករណ៍ ថ្ម វប្ប​ធ​ម៏ បរិស្ថាន និង​បរិបទ​ទូទៅ​នៃ​វ​ប្បធ​ម៏​ហាវ​ប៊ី​ន​ញៀន ព្រមទាំង​ទំនាក់ទំនង​ជាមួយ​សង្គម​អ្នក​បរបាញ់ និង​ប្រមូល​អនុផល​ព្រៃឈើ​ដទៃទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក៕

[:]

[:km]សម្តេចទៀ បាញ់៖ ការបើកផ្សារម៉ាក្រូនៅខេត្តសៀមរាបជាការបង្ហាញនូវកំណើន សេដ្ឋកិច្ច[:]

0

[:km]ដោយ​វុត្ថា

សៀមរាប៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឪ្យ​ដឹង​នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩កន្លងមក​ថា ការវិនិយោគ​របស់​ក្រុមហ៊ុន​សាងសង់ និង​បើក​ដំណើរការ​ផ្សារ​ម៉ាក្រូ​នៅក្នុង​ខេត្តសៀមរាប​នាពេលនេះ ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើនសេដ្ឋកិច្ច និង​ភាពជឿជាក់​លើ​សន្តិភាព ស្ថេរភាព​នយោបាយ។

ផ្សារ​ម៉ាក្រូ​ទីតាំង​ទី២សាខា​ខេត្តសៀមរាប មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង (ខាងកើត​ផ្សារ​ស្វាយ​ធំ)។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ។ ផ្សារ​ម៉ាក្រូ​នឹង​ផ្តល់ឱកាស​ដល់​ប្រជាកសិករ និង​សហគ្រាស​ផលិត​ក្នុងការ​ផ្គត់ផ្គង់​ទំនិញ និង​កសិផល​មកដល់​ផ្សារ​ម៉ាក្រូ ព្រមទាំង​បាន​ផ្តល់នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២៤០នាក់​ផងដែរ។

ផ្សារ​ម៉ាក្រូ គឺជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​មួយ​នេះ ជាការ​បោះទុន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន អិ​ល វ៉ា​យ ភី គ្រុប (LYP Group) ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៣០ភាគរយ និង​ក្រុមហ៊ុន ស៊ី.ភី.គ្រុប ដែល​គ្រប់គ្រង​កាន់កាប់​ដោយ​មហាសេដ្ឋី​លេខ១ របស់​ប្រទេស​ថៃ គឺ​លោក ថា​នី​ន ជា​រ៉ា​វ៉ា​នុ​ន (Dhanin Chearavanont) ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន៧០ភាគរយ។

ផ្សារ​នេះ​ស្តុក​លក់ទំនិញ​បោះ​ដុំ​រហូតដល់​ជាង១ម៉ឺន​មុខ ហើយ​ផ្សារ​នេះ​ត្រូវគេ​មើលឃើញថា នឹង​ដើរតួ​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ម្ហូបអាហារ​ដ៏​ធំ និង​សំខាន់​ជាងគេ​មួយ​សម្រាប់​វិស័យ​លក់រាយ​នៅ​កម្ពុជា៕

[:]