[:km]Capital Gate ស្ថាបត្យកម្មកំពូលមួយនៃសតវត្សរ៍ទី២របស់ប្រទេសអារ៉ាប់[:]

0

[:km]​ដោយវុត្ថា
ភ្នំពេញ៖​ ប្រទេសអារ៉ាបរួម អាចចាត់ទុកថាជាទឹកដីនៃភាពរំភើបនិងលន្លង់ លន្លោចមួយ ដែលប្រទេសនេះបានងើបឡើង ក្នុងភាពត្រចះត្រចង់នៅដើមសត​វត្សរ៍ទី២១នេះ ដោយសារធនធានធម្មជាតិដ៏សម្បូរហូរហៀររបស់ខ្លួន។

ថ្ងៃនេះគេហទំព័រPropertyarea.asia បានគាស់កកាយជាថ្មី នូវសំណង់ស្ថាត្យកម្មដ៏អស្ចារ្យរបស់ប្រទេសនេះ ជាប្រទេសសម្បូរទៅដោយអគារខ្ពស់កប់ពពកច្រើនម៉ូត ច្រើនប្រភេទ និងអស្ចារ្យ ព្រមទាំងប្លែកជាងគេនៅក្នុងពិភពលោក ដែលគ្មានប្រទេសណាមួយអាចប្រៀបផ្ទឹមបាន។


គេហទំព័រ propertyarea.asia និងបន្តលើកយកអគារខ្ពស់កប់ពពកមួយទៀតក្នុងប្រទេសនេះ មកបង្ហាញជូនគ្រាន់បានជាចំណេះដឹង ស្វែងយល់ចំពោះការវិវឌ្ឍន៍ថ្មីៗ នៃអគារខ្ពស់កប់ពករបស់ប្រទេសនីមួយៗ ក៏ដូចជាក្នុងពិភពលោក។

Capital Gate ជាអគារខ្ពស់កប់ពពកមួយស្ថិតនៅក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ត្រូវបានគេរចនាឡើង ដើម្បីធ្វើជាមជ្ឈមណ្ឌលតាំងពិពរណ៌ ឈ្មោះ​ថា Abu Dhabi Nationa Exhibition Center ជាមួយនឹងរូបរាងរបស់វាមានលក្ខណៈរសរវើកគួរឲ្យស្ញប់ស្ងែង។ អគាខ្ពស់កប់ពពកនេះ មានកំពស់១៦០ ម៉ែត្រ និង៣៥ ជាន់ ហើយវាគឺជាអគារខ្ពស់មួយ ក្នុងចំណោមអគារផ្សេងទៀតក្នុងទីក្រុងនេះ ។

ម្ចាស់នៃអចលទ្រព្យដ៏អស្ចារ្យនេះ គឺក្រុមហ៊ុនដែលមានលុយមហាសាល Abu Dhabi National Exhibitions Company។ អគារដ៏ចម្លែកមួយនេះ ត្រូវបានគេស្គាល់ជាទូទៅថា Leaning Tower of Abu Dhabi ដែលស្ថិតនៅចំណុចកណ្តាល នៃទីក្រុងទាំងមូល។


អគារមជ្ឈមណ្ឌលតាំងពិព័ណ៌ពាណិជ្ជកម្មនេះ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០០៧ និងបញ្ចប់ហើយសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ ២០១១ ។ អគារខ្ពស់កប់ពពកនេះ ត្រូវបានសាងសង់សម្រាប់ធ្វើជាកន្លែងការិយាល័យពាណិជ្ជកម្ម និងសណ្ឋាគារ។

វាត្រូវបានបំបែកឯកទគ្គកម្មពិភពលោក ដោយ Guinness World Records ក្នុងឆ្នាំ២០១០ ស័ក្កិសមជាអគារដែលមានរូបរាងទន់ភ្លន់ និងទាក់ទាញបំផុតក្នុងពិភពលោកដែលបានបង្កើតឡើងដោយមនុស្ស៕[:]

[:km]ហេតុអ្វីត្រូវមានភាពស្មោះត្រង់លើការរកស៊ីលើវិស័យអលនទ្រព្យ?[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ៖​ ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យអ្នករកស៊ី និងក្រុមហ៊ុនអលចនទ្រព្យបានកើតឡើងកាន់តែជាច្រើន តែមានក្រុមហ៊ុននិងអ្នករកស៊ីខ្លះទទួលបានជោ​គ​ជ័យ និងមានបានដោយសារអចលនទ្រព្យ និងមួយចំនួនទៀតមិនជោគជោគដោយសារតែ គ្មានភាពស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួន។

ជាមួយគ្នានេះអ្នកជំនាញវិស័យអចលនទ្រព្យ នៅតែជំរុញឲ្យអ្នកគ្រប់អាជីវកម្មជំនួ​ញ និងអ្នកកំពុងរកស៊ីក្នុងវិស័យចលនទ្រព្យមានភាពស្មោះត្រង់ ដើម្បីឲ្យមានភាពជោគជ័័យ។


លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បា​ន​ឪ្យដឹង “តាមពិតទៅ មិនថាអ្នកដែលរកស៊ី ក្នុងវិស័យអចលនទ្រព្យនោះទេ មនុស្សទាំងអស់ត្រូវមានភាពស្មោះត្រង់គ្នានឹងគ្នា ព្រោះកាលណាយើងមានភាពស្មោះត្រង់ យើ​ង​នឹងរកស៊ីបានយូអង្វែង”។លោកបន្តថា “បើយើងគ្មានភាពស្មោះត្រង់ទេ យើងធ្វើមួយជីវិតទៀតក៏គ្មានជោគជ័យ ហើយមិនយូអង្វែងថែមទៀត”។

លោកបន្តថា កាលណាយើងមិនស្មោះត្រង់ ជាមួយអតិថិជនរបស់យើង បោកគេបានតែម្តងទេ យូៗទៅគេគង់តែដឹងទេ ព្រោះវាលាក់មិនជិតទេ ចឹងហើយត្រូវតែមានភាពស្មោះត្រង់ជានិច្ច ដើម្បីឪ្យការងារយើងមានភាពយូអង្វែង។

ជាមួយគ្នានេះលោកឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា បានឲ្យដឹងដែរថា“កុំថាឡើយអ្នករកស៊ីក្នុងវិស័យអលចនទ្រព្យ អ្នកសារព័ត៌មានហ្នឹងក៏ត្រូវមានភាពស្មោះត្រង់ដែរ ព្រោះដើម្បីអនគតខ្លួនឯង អតិថិជន និងប្រទេសជាតិយើងទាំង​មូល”។


លោកបន្តថា “បើសិនពួកគាត់ចេះតែណែនាំ អោយតែបានកម្រៃជើងសារ១ដង ជា២ដង ពួកគាត់នឹងខូចកេរ្តិ៍ឈ្មោះខ្លួនឯង ហើយគ្មាននណារកគាត់ទៀតទេ”។

លោកបន្តថា “វិស័យអនលទ្រព្យនេះ ជាទូទៅវាល្អមែនទែន បើយើងណែនាំអ្នកវិនិយោគត្រឹមត្រូវ នឹងធ្វើឲ្យមានការអភិវឌ្ឍន៍ប្រទេសរបស់យើង ព្រោះគេវិនិយោគត្រូវបើយើងណែនាំខុស គេមិនមកវិនិយោគ និងខ្លាចរអាហើយ នោះបណ្តាលប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងធ្វើឲ្យ ជីវភាពរបស់ពលរដ្ឋនៅកន្លែងនោះ នឹងបាត់បង់ដោយសារតែយើង”។

លោកបានស្នើរឪ្យអ្នករកស៊ីក្នុងវិស័យអនលទ្រព្យនេះ មានភាបស្មោះត្រង់ ប្រកាន់ភ្ជាប់នៅវិជ្ជាជីវៈ ដើម្បីកិត្តិយសកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងអនាគតនៃមុខរបររបស់យើង បើយើងណែនាំគេត្រឹមត្រូវ ទទួលបានកម្មសិទ្ធិច្បាស់លាស់ ចំទីតាំងល្អ អតិថិជនរបស់យើងនឹងចំណេញ យើងក៏ចំណេញដែរហើយ៕[:]

[:km]អភិបាលខេត្ត​ព្រះសីហនុ៖ អ្នកវិនិយោគ​ចិន​បានធ្វើ​ចំណូល​ពលរដ្ឋ​កើន​ដល់ ៣.៣៨០ដុល្លារ​អាមេរិក[:]

0

[:km]ដោយ វុត្ថា

ភ្នំពេញ៖ អភិ​បាន​ខេត្ត​ព្រះសីហនុ​បាន​អះអាងថា ដោយសារតែ​កំណើន​អ្នកវិនិយោគ​ចិន​ចូលមក​បណ្តាក់ទុន នៅក្នុង​ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​នៅក្នុង​ខេត្ត​កើន​ឡើ​ហូត៣.៣៨០ដុល្លារ​អាមេរិក។

មានប្រសាសន៍ នៅក្នុង​ជំនួប​ជូនពរ និង​អបអរសាទរ​លោក អគ្គរដ្ឋទូត នៃ​សារ​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ប្រជាជន​ចិន​នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​សំដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មហាមិត្ត​ចិន ពិសេស​អ្នកវិនិយោគទុន​ចិន ដែល​បាន​ជួ​យមក​បណ្តាក់ទុន​នៅ​ខេត្ត​ព្រះសីហនុ ធ្វើអោយ​កំណើន​ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ឡើង​រហូតដល់៣.៣៨០ដុល្លារ​កាលពី​ឆ្នាំ ២០១៨ ។

លោក​បន្តថា ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​បន្ត​កើនឡើង​ច្រើន​ថែមទៀត​នៅ​បណ្តា​ឆ្នាំ​ខាង​មុននេះ។

លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មី​ប្រចាំ​កម្ពុជា បាន​សំដែង​ក្តី​រីករាយ ចំពោះ​ភាព​រីកចំរើន​គ្រប់​វិស័យ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​លោក​បាន​អះ អាង​ថា ស​មិ​ទ្ឋិ​ផល​ទាំងនេះ​បានមក​ដោយសារ​ភាព​យូរអង្វែង​នៃ​ប្រវត្តិសាស្ត្រ មិត្តភាព វប្ប​ធ៌​ម សេដ្ឋកិច្ច ពា​ណិ​ជ្ចក​ម្ម និង​ចំណងមិត្តភាព​ខេត្ត-ក្រុង​ជា​បងប្អូន ទើអ្វីៗគ្រប់យ៉ាង​បាន​ប្រសើរឡើង​រវាង​ចិន-កម្ពុជា។

ជាមួយគ្នានេះ​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​រួមគ្នា​លុបបំបាត់​ភាព​អ​វិ​ជ្ច​មាន​នានា​ឲ្យ​អស់​នាពេល​ដ៏​ខ្លី​ខាងមុខ ហើយ​សន្យា​នឹង​ឧបត្ថម្ភ​គាំទ្រ សហការ​ជាម​មួយ​នឹង​សមត្ថកិច្ច​ទាំងអស់ ពិសេស​កងកំលាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ៕[:]

[:km]ក្រុមហ៊ុន ២ កំពុង​សិក្សា​សាងសង់​ផ្លូវ​ Highway ពី​ភ្នំពេញ-សៀមរាប[:]

0

[:km]ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ឪ្យ​ដឹងថា ក្រុមហ៊ុន​ឯកជន​ចំនួន ២ បាន​កំពុង​សិក្សា​សាងសង់​ផ្លូវ​ល្បឿន​លឿន​ថ្មី ឬ Highway មួយ​បន្ថែមទៀត​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប ។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់ ស្ដីពី​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ នូវ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគ​កណ្ដាល (ឆ្មា​ម្អម-បាត់ដំបង និង​សិរីសោភ័ណ-ប៉ោយប៉ែត) នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ទាំងអស់​ដែលមាន​បំណង​វិនិយោគ​ផ្លូវ Highwayចេញពី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប មក​ទាក់ទង​ជាមួយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ខណៈ​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ២ កំពុង​សិក្សា តែ​មិនទាន់មាន​របាយការណ៍​ផ្ញើរ​មក​ក្រសួង​នៅ​ឡើង​ទេ ។

លោក​រដ្ឋមន្ត្រី  «ខ្ញុំ​សូម​ស្នើរ​សុំ​ដល់​ក្រុមហ៊ុន​ឯកជន ដែលមាន​បំណង​ចង់​វិនិយោគ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ សៀមរាប ពង្រីក​ទៅជា ៤ គន្លង ក្រសួង​សូម​ស្វាគមន៍ តែ​យើង​មាន​ក្រុមហ៊ុន ២កំពុង​សិក្សា​ធ្វើ​ផ្លូវ​ថ្មី​តែម្តង ពី​ភ្នំពេញ​ទៅ​សៀមរាប ដោយ​ពង្រីក​អោយទៅជា ៤ គន្លង ជា​ប្រ​ភេ BOT តែ​ខាង​ក្រុមហ៊ុន​មិនទាន់បាន​ផ្ញើរបាយការណ៍ និង​ពិភាក្សា​ជាមួយ​ក្រសួង​នៅឡើយ​ទេ»។

លោក​រដ្ឋមន្ត្រី​អោយដឹង​បន្តថា « ឥឡូវ​រាជរដ្ឋាភិបាល​ពង្រីក​ផ្លូវ​ពី ២គន្លង ទៅ ៤ គន្លង​ពី​ភ្នំពេញ​ទៅ​ស្គន់ តែ​ពី​ស្គន់​ទៅ​សៀមរាប ជាង ២០០គីឡូ​ហ្នឹង មានតែ ២គន្លង​ទេ ហើយ​យើង​មិនទាន់មាន​គម្រោង ពង្រីក ពី ២ គន្លង​ទៅ ៤ គន្លង​ឡើយ​ទេ» ៕[:]

[:km]ដំណឹង​ល្អ! ទីក្រុង​ឡុងប៊ិច ចុះ MOU ជាមួយ​ក្រុងភ្នំពេញ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​សេដ្ឋកិច្ច[:]

0

[:km]ភ្នំពេញ ៖ ក្នុង​គោលបំណង​រឹតចំណង​លើ​ការទំនាក់ទំនង និង​ចងសម្ព័ន្ធ​មេត្រីភាព​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ស៊ីជម្រៅ ជាពិសេស​ជម្រុញ​វិស័យសេដ្ឋកិច្ច​ឱ្យមាន​កំណើន​បន្ថែមទៀត​នោះ ប្រតិភូ​ទីក្រុង​ឡុងប៊ិច នៃ​រដ្ឋកា​លី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក បានធ្វើ​ពិធី​ចុះហត្ថលេខា (MOU) លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ទី​រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​ព្រឹក​មិញថ្មីៗនេះ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​បាន​លើកឡើងថា ការចុះ (MOU) អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​ចងសម្ព័ន្ធ​មេត្រីភាពរ​វា​ង​ទីក្រុង​ឡុងប៊ិច រដ្ឋកា​លី​ហ្វ​រ​ញ៉ា នៃ​សហរដ្ឋអាមេរិក ជាមួយ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា នាពេលនេះ គឺ​ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​វប្បធម៌ និង​ការអបរំ ក៏ដូចជា​វិស័យសេដ្ឋកិច្ច និង​ចំណងមិត្តភាព​រវាង​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ។

ជាមួយគ្នានេះ នៅក្នុង​ឱកាស​នៃ​ការ​សំណេះសំណាល់​ខាងលើនេះ ក្រៅពី​បានបង្ហាញ​ពី​ភាព​រីកចម្រើន និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​រាជធានី​ភ្នំពេញ ក៏ដូចជា​វិស័យ​សេដ្ឋកិច្ចកម្ពុជា លោក ឃួ​ង ស្រេង ក៏បាន​រំលឹក​ឱ្យដឹង​ផងដែរ​ថា ការភ្ជាប់​ទំនាក់ទំនង​ការទូត​ទ្វេភាគី រវាង​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក មិនមែន​ទើបតែ​កើតមាន​នោះទេ ប៉ុន្តែ​វា​បាន​កើតមានឡើង​តាំងពី​អំឡុង​ឆ្នាំ១៩៥០មកម្ល៉េះ ហើយ​តាមរយៈ​កិច្ច​ចុះហត្ថលេខា​ចុះ (MOU) អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​ចងសម្ព័ន្ធ​មេត្រីភាពរ​វា​ង​ទីក្រុង​ឡុងប៊ិច រដ្ឋកា​លី​ហ្វ​រ​ញ៉ា នៃ​សហរដ្ឋអាមេរិក នាពេលនេះ ក្រៅពី​រឹតបណ្ដឹង​កិច្ចទំនាក់ទំនង វា​នឹង​ក្លាយជា​ចលករ​យ៉ាងសំខាន់​មួយ​ដែល​ជួយ​ជំរុញ​ឱ្យ​វិស័យសេដ្ឋកិច្ច​របស់​ទីក្រុង​ទាំងពីរ​មាន​ភាព​រីកចម្រើន​ផងដែរ។

លោក Robert Garcia តំណាង​ប្រតិភូ​ទីក្រុង​ឡុងប៊ិច រដ្ឋកា​លី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក ក៏បាន​ឱ្យដឹង​ផងដែរ​ថា លោក​ពិតជា​រីករាយ​ដែល​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រាជធានី​ភ្នំពេញ ខណៈដែល ឡុងប៊ិច រដ្ឋកា​លី​ហ្វ​រ័​ញ៉ា គឺជា​ទីក្រុង​មួយ ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើនជាងគេ​នៅ​សហរដ្ឋអាមេរិក ហើយ​ថែមទាំង​បាន​បង្កើត​ទីក្រុង​កម្ពុជា (Cambodia Town) ដំបូង​គេ នៅ​សហរដ្ឋអាមេរិក ផងដែរ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា វា​គឺជា​រឿង​ល្អ​ចំពោះ​កិច្ច​ចុះហត្ថលេខា​យោគយល់​គ្នា​ខាងលើ ហើយ​វា​ក៏បានផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ផងដែរ ក្នុងនោះ​រាប់ទាំង​វិស័យ​រដ្ឋ ក៏ដូចជា​វិស័យ​ឯកជន ដែលជា​កត្តា​មួយ​ជួយ​ឱ្យ​ការវិនិយោគ​រវាង​ទីក្រុង​ទាំងពីរ​កាន់​ល្អ និង​មាន​កំណើន។ សម្រាប់​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក ក៏ដូចជា​រដ្ឋកា​លី​ហ្វ​រ​ញ៉ា ច្រើនជាងគេ រួមមាន​វិស័យ​សម្លៀកបំពាក់ និង​ស្បែកជើង ជាដើម ។

លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា នៅក្នុង​ជំនួប​នៃ​ពិធី​ខាងលើនេះ​ក៏មាន​សមាសភាព​ប្រធាន​កំពង់ផែ​នៅក្នុង​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា ផងដែរ ដែល​ក៏បាន​ស្នើ​ដល់​សភាពាណិជ្ជកម្ម​កម្ពុ​ជា ជួយ​ជំរុញ​វិស័យ​ឯកជន​នៅ​កម្ពុជា បង្កើន​ការវិនិយោគ​បន្ថែម​រវាង​ទីក្រុង​ទាំងពីរ​ឱ្យ​កាន់តែច្រើន ខណៈដែល​មធ្យោបាយ​ក្នុងការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ក៏មាន​ភាពល្អប្រសើរ​ជាង​មុន ៕[:]

មន្ត្រីជាន់ខ្ពស់៖ ការវិនិយោគ​វិស័យ​ឯកជន​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ការវិនិយោគ​ពី​វិស័យ​ឯកជន គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​នាំមក​នូ​វប្រ​សិទ្ធ​ភាព​ការងារ និង​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល ជាពិសេស​ការ​ជម្រុញ​ដល់​កំណើនសេដ្ឋកិច្ច​ឲ្យ​មានតម្លៃ​បន្ថែម​កាន់តែ​ខ្ពស់។

រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​វ​ង្សី វិស្សុត​បាន មានប្រសាសន៍​បែបនេះ​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។លោក​បន្តថា ការ​ជម្រុញ​ឲ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​វិស័យ​ឯកជន នឹង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន លើ​ការវិនិយោគ​ក្នុង​វិស័យ​សាធារណៈ ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ចជាតិ បច្ចុប្បន្ន​ប្រទេស​ក្នុង​ពិភពលោក​បាន​កំពុង​អនុវត្តន៍ និង​កំពុង​ពេញនិយម នៅក្នុង​ការវិនិយោគ​វិស័យនេះ​ផងដែរ។

លោក​វ​ង្សី វិស្សុត​បាន​បន្តថា សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ភាពជា​ដៃគូរ​នេះ គឺជា​ជំហាន​មួយ​របស់​កម្ពុជា ក្នុង​ការកសាង​ក្របខណ្ឌ​ច្បាប់ ដើម្បី​យកទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ  និង​ជាការ​ជម្រុញ​លើកទឹកចិត្ត ដល់​ការវិនិយោគ​វិស័យ​ឯកជន  ព្រោះ​ការចូលរួមចំណែក​ក្នុង​វិស័យ​ឯកជន នឹង​អាច​នាំមក​នូវ​ប្រសិទ្ធភាព​ការងារ និង​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល ជាពិសេស​ការ​ជម្រុញ​ដល់​កំណើនសេដ្ឋកិច្ច​ឲ្យ​មានតម្លៃ​បន្ថែម​កាន់តែ​ខ្ពស់។

យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ២០១៩ នេះ កម្ពុជា​គ្រោង​ចំណាយ៨% នៃ​ផសស ក្នុងនោះ​មាន​ខ្ចី​ពី​ប្រទេស​ជា​ដៃគូ​មាន​ចំនួន៥% សម្រាប់​កា​រវិន​យោគ​សាធារណៈ ហើយ​នៅពេល​អនាគត កម្ពុជា​មិនមែន​ចំណាយ​ត្រឹម៨%នេះឡើយ ដើម្បី​ឆ្ពោះទៅកាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ បើ​យើង​គិតការ​វិនិយោគ​ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន​របស់​កម្ពុជា​ក្នុង​រយៈពេល១ឆ្នាំ គឺ​កម្ពុជា​ចំណាយ​លើ​ការវិនិយោគ​សាធារណៈ​ចន្លោះ​ពី២៨ ទៅ២៩%នៃ​ផសស​ប៉ុណ្ណោះ ខណៈដែល​ប្រទេសជិតខាង មានការ​វិនិយោគសាធារណៈ​នេះ​ជាង៤០%នៃ​ផសស ដូច្នេះ​កម្ពុជា​នឹង​ប្រមូល​ទុន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​បន្ថែមទៀត ដើម្បី​ជម្រុញ​ការវិនិយោគ​លើ​វិស័យ​សាធារណៈ​ឲ្យ​កាន់​តែមាន​តម្លាភាព៕

[:]

[:km]គ្រួសារCentury21 ចាប់ផ្តើមពង្រីកសក្តានុពលជាមួយនឹងយុទ្ឋសាស្រ្តពង្រីកទីផ្សារ[:]

0

[:km]​ដោយគង់ សូរិយា
ភ្នំពេញ៖​ ក្រុមហ៊ុនដែលជាសមាជិកនៃCentury21 Family បានចាប់ផ្តើមឈានមួយជំហ៊ានទៀត តាមរយៈការពង្រីកការិយាល័យរបស់ខ្លួន ទៅកាន់តំបន់មានសក្តានុពលថ្មីៗ ខណៈវិស័យនេះកំពុងតែរីកចម្រើន និងកសាងភាពទុកចិត្តលើទីផ្សារបន្ថែមទៀត។


យោងតាមសេចក្តីប្រកាសព៌តមានរបស់Century21 Cambodiaបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនមានដែលអាចអោយអតិថិជនទុកចិត្ត ប្រព័ន្ធsystemរបស់Franchise Century21 Cambodia ដែលផ្តល់នូវភាពស្តង់ដារក្នុងការធ្វើការងារ បុគ្គលិកក្រុមការងា​រទទួលបានការបង្វឹកពី Franchise Century 21 Cambodia ជាប្រចាំ បព្ហាដែលអតិថិជនជួបប្រទះ គីជាភារកិច្ចរបស់ក្រុមហ៊ុនយើងខ្ញុំ សិក្សានិងផ្តល់ពតមានពិតប្រាកដច្បាស់លាស់ដល់អតិថិជន, ក្រុមហ៊ុនមានភាពស្មោះត្រង់ចំពោះអតិថិជន, ការផ្តល់សេវាកម្មរហ័សច្បាស់លាស់​និងមានភាពជឿជាក់ដល់អតិថិជន ។

បន្ទាប់ពីដំណើរការយ៉ាងល្អប្រសើរ ការិយាល័យគោលនៅក្រុងព្រះសីហនុ ក្រុមហ៊ុ​នសំរេចបង្កើតសាខាបន្ថែមនៅទីក្រុងភ្នំពេញ ដោយជ្រើសរើសទីតាំងតំបន់ផ្លូវជាតិលេខ១​ និង​ផ្លូវជាតិ២១បេ។ សក្តានុពល​របស់ទីតាំងខាងលើ មានទន្លេអមសងខាងអំណោយផលការរស់នៅ ដែលមានផាសុខភាព និងសុខភាពល្អដែលជាចំនុចល្អសំរាប់ការបង្កើតបុរី, ផ្លូវអន្តរជាតិ និងកំពង់ផែអន្តរជាតិឆ្ពោះទៅប្រទេស វៀតណាម​និងប្រទេសចិនដែលអំណោយផលដល់ផ្នែកតំបន់សេដ្ឋកិច្ច​ ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលល្អប្រសើរដល់ការជញ្ជូន និងពាណិជ្ជកម្ម។


ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodiaលោកគុយ វ៉ាតបានមានប្រសាសន៍ថា ភាពខ្លាំងនៃសមាជិកមហាគ្រួសារ Century 21 Cambodia ដោយសារពួកគេមានឳកាសទៅសិក្សានៅក្រៅប្រទេស ព្រោះការសិក្សានៅក្រៅប្រទេសពិតជាបានជួយពួកគាត់ច្រើន ដូចពាក្យស្លោកលើកឡើងថា បានលឺ១០០០ដង មិនស្មើនឹងបានអនុវត្តន៍ម្តង។

លោកស្រី Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia ចូលរួមការអបអរសាទរ ក្នុងការពង្រីកសក្តានុពលនៃសមាជិកមហាគ្រួសារ នៃក្រុមហ៊ុន Century21 Imperial Realty, Century21 Advanced Property, Century21 Mekong, Century21 Lay Min Realty ដែលមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងទៅលើទីផ្សាររយៈពេលជិត ៥ឆ្នាំនេះ ធ្វើអោយមានការពង្រីកសក្តានុពលដែលមានការបំរើសេវាកម្មល្អដែលមានការទទួលស្គាល់ការទំនុកចិត្តក្នុងទីផ្សារ។

ក្រុមហ៊ុនCentury21 គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតនៅលើពិភពលោ​កដែលប្រតិបត្តិការក្នុង៧៥ ប្រទេសដោយមានការិយាល័យលើសពី៨០០០ ការិយា​ល័យ និងជាង១លាននាក់នៃអ្នកជំនាញ ផ្នែកអចលនទ្រព្យនៅទូទាំងពិភពលោក។ ក្រុមហ៊ុនអចលនទ្រព្យCentury 21 Mekong គឺជាក្រុមហ៊ុនដែលបានទិញនាមករណ៏ពី Century21 ដំបូងគេ និង​មានវ័យចំណាស់ជាងគេ បើប្រៀបធៀបទៅនឹងក្រុមហ៊ុន Century 21 ដទៃផ្សេងទៀតដែលមាននៅក្នុងប្រទេសកម្ពុជាយើង។

ក្រុមហ៊ុន Century 21 Mekong បានបើកដំណើរការតាំងពី ខែកក្កដា ឆ្នាំ២០១៤ មកម្លេះ ដែលពេលនោះ ក្រុមហ៊ុនមានបុគ្គលិកផ្នែកលក់ និង ផ្នែកប្រមូលទិន្នន័យត្រឹមតែ៨នាក់តែប៉ុណ្ណោះ។

ប៉ុន្តែដោយមើលឃើញពីសក្តានុពល នៃភាពរីកចម្រើនលើវិស័យអចលនទ្រព្យពី ១ឆ្នាំទៅ១ឆ្នាំ រួមទាំងការជឿទុកចិត្តលើការ ប្រើប្រាស់សេវាកម្មរបស់យើងពីបណ្តារអតិថិជននាពេលកន្លងមក ក្រុមហ៊ុនCentury 21 Mekong ក៏បានសម្រេចចិត្តធ្វើការពង្រីកខ្លួន និងជ្រើសរើសបុគ្គលិកដែលមានចិត្ត និងបេះដូងជាអ្នកលក់ និងស្មោះត្រង់ពិតប្រាកដបន្ថែមរហូតដល់ចំនួន៤៥នាក់បន្ថែមទៀត ក្នុងគោលបំណងបន្ថែមភាពងាយស្រួល និង បង្កើនទំនុកចិត្ត ក្នុងការផ្តល់សេវាកម្មទិញ លក់ ឬ ជួលអចលនទ្រព្យរហ័ស ជូនដល់អតិថិជនផងដែរ ។


សេចក្តីប្រកាសព៌តមានដដែលបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ក៏មានអតិថិជនជាច្រើនបាននិយាយ និងណែនាំតៗគ្នាថា៖ “បើត្រូវការរកទិញផ្ទះបានតម្លៃសមរម្យ ឬ លក់ផ្ទះចេញបានលឿនហើយ ងាយស្រូល មិនបាច់រវល់ច្រើននោះ ទាក់ទងអោយភ្នាក់ងារអចលនទ្រព្យ Century 21 Mekong ធ្វើការអោយទៅ” ។

ភាពស្មោះត្រង់ការធ្វើការដោយមានទំនួលខុសត្រូវខ្ពស់ និងការផ្តល់ព័តមានអំពីរអចលនទ្រព្យច្បាស់លាស់ និងពិតប្រាកដ គឺជាចំណុចចាប់ផ្តើមនៃភាពជោគជ័យលើការកសាងទំនុកចិត្ត ។ ភាពរួសរាយរាក់ទាក់ សេវាកម្មរហ័ស ទិញបានឆាប់ លក់បានលឿន គឺជាលទ្ធផលយូរអង្វែងរបស់យើង៕[:]

[:km]ដីនៅតំបន់ជាប់និងតំបន់ជុំវិញផ្លូវជាតិលេខ៥១មានសក្តានុពលជាមួយកំនើនតម្លៃ[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ៖​ អ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានអះអាងថា ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ និងតំបន់ជុំវិញកំពុងមានសក្តានុពលកាន់តែខ្លាំងជាមួយ​នឹងកំនើនតម្លៃហក់ឡើងជាប្រចាំផងដែរ។


ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមរទូរស័ព្ទនៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ នេះ ថា ការអភិវឌ្ឍន៍នៅតាមផ្លូវជាតិលេខ៥១នេះ បាននិងកំពុងកើនឡើងតែស្ថិតនៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់ពុះកញ្ជ្រោលខ្លាំងនោះទេ ដោយត្រូវការពេលយូរបន្តិច ព្រោះជាតំបន់ឆ្លងកាត់ និងផ្លូវក្រវាត់ក្រុង តែយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះ មានឃើញការទៅពុះដីឡូដិ៍លក់ខ្លះ និងការសងសងឃ្លាំងស្តុកទំនិញ។

លោកបន្តថា“ដីធ្លីនៅជាប់ផ្លូវលេខ៥១ និងតំបន់ជុំវិញនោះបានកើនឡើងពី៣ដុល្លា​​រដល់ចន្លោះ១០ ទៅ២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ”។ លោកបន្តថា “តំបន់នេះរយៈពេល៥ទៅ១០ឆ្នាំទៀត នឹងមានការអភិវឌ្ឍន៍ដូចផ្លូវកប់ស្រូវនាពេលបច្ចុប្បន្នមានទាំ​ង​រោងចក្រ និងឃ្លាំងស្តុកទំនិញផ្សេងៗ”។

​ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធីឲ្យដឹងដែរថា នៅតាមបណ្តោយផ្លូវជាតិលេខ៥១នេះ មានសក្តានុពលទៅលើការសងសង់រោងចក្រ និងឧស្សាហកម្មផ្សេងៗ ព្រោះវានៅឆ្ងាយពីក្រុង និងនៅជិតផ្លូវជាតិលេខ៤មានភាពងាយស្រួលក្នុងការដឹកទំនិញ ទៅកាន់កំពងផែក្រុងព្រះសីហនុ តែនាពេលបច្ចុប្បន្ននេះសន្ទុះនៃការរីកចម្រើននៅមានកម្រិតនៅឡើយ ដោយត្រូវប្រើពេលប្រមាណជា២ទៅ៣ឆ្នាំ ទៅមុខទៀត ទើមមានការរីកចម្រើន”។


ផ្លូវជាតិលេខ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចម្ងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង)។ បច្ចុប្បន្នផ្លូវជាតិលេខ៥១នេះ កំពុងដំណើរការសាងសង់ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិន និងថវិកាបដិភា​គរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគ្រោងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២០៕[:]

[:km]ក្រុមហ៊ុនចិនធំមួយបោះទុន៧០លានដុល្លារសង់ឧទ្យានច្នៃប្រឌិតវប្បធម៌ កម្ពុជា-ចិននៅកម្ពុជា[:]

0

[:km]ដោយវុត្ថា
សៀមរាប៖​ ក្រុមហ៊ុនចិនYunnan Cultural Industry Investment Holding Group បានបណ្ដាក់ទុនជាង៧០លានដុល្លារ ដើម្បីសាងសង់ ហើយឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នេះ កំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ៣,៣ហិកតា ដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

នៅក្នុងដំណើរចុះទៅពិនិត្យមើលការដ្ឋានសាងសង់កាលពីថ្ងៃទី ២៧ មករាម្សិលមិញនេះ លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប បានអោយដឹងថា បន្ទាប់ពីសាងសង់រួចឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិននេះ នឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ចំនួន១.៥០០ កៅអី សារមន្ទីរZhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋាន ជាដើម។

លោកបន្តថា “គម្រោងនេះគ្រោងសាងសង់អោយរួចរាល់ នៅត្រឹមឆ្នាំ២០២០ និងបើកអោយភ្ញៀវទេសចរចូលទស្សនាឈ្វេងយល់ពីវប្បធម៌ខ្មែរ និងចិន”។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់បានឲ្យដឹងថា ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន គឺមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញវប្បធម៌កម្ពុជា-ចិន ជាពិសេសការបង្ហាញពីវប្បធម៌ខ្មែរ ព្រោះនៅក្នុងឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន មានសម្តែងពីវប្បធម៌ខ្មែរ ដូចជាការកសាងអង្គរ ចំម្បាំងរបស់កងទ័ពខ្មែរនៅសម័យបុរាណ និង​ការបង្ហាញពីទំនៀមទំលាប់ប្រពៃណីខ្មែរជាច្រើនទៀត។


លោកបានបញ្ជាក់ថា “ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នឹងធ្វើឲ្យទំនាក់ទំនងផ្នែ​ក​វប្បធម៌កម្ពុជា-ចិនកាន់តែរឹងមាំ ជាពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍ចិនអោយ​មកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះចិន គឺជាទីផ្សារទេសចរណ៍ដ៍សំខាន់របស់កម្ពុជា”៕[:]

[:km]ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក[:]

0

[:km]ដោយវុត្ថា
សៀមរាប៖ ជាសញ្ញាវិជ្ជមានមួយរវាទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក ដែលបានផ្លាស់ប្តូរពាណិជ្ជកម្មនាពេលកន្លងមកបានសម្រេចបានចំនួន ៣,៣១ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៧% ។

មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឪ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ប្រមាណ ៣,៣១ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការចេញរបស់កម្ពុជា មានតម្លៃ ២,៨៨ពាន់លានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា ។

លោកបានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ GSP សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកម្មវិធីកសាងសមត្ថភាពផ្សេងទៀត។

លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍គោលនយោបាយបើកចំហរ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅគ្រប់កម្រិត ដើម្បីទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំនឿមុតមាំថា ប្រទេសទាំងពីរត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ស្របពេលដែលពិភពលោក មានការផ្លាស់ប្តូរមិនទៀងទាត់ នៅក្នុងរបៀបវារៈពាណិជ្ជកម្មអន្តរជាតិ ហើយតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី 5 ថ្ងៃនេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់ភាគីទាំងពីរ ធ្វើការតាមដាន និងធ្វើបច្ចុប្បន្នភាពបញ្ហាដែលនៅសេសសល់ រួមជាមួយបញ្ហាថ្មីៗផ្សេងទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសទាំងពីរ ដូចដែលមានចែងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ។

នៅក្នុងឆ្នាំ២០១៨ វិស័យពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងនោះការនាំចេញទំនិញសរុបរបស់កម្ពុជា ទីកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ ១២,១ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ១០% ធៀបនឹងឆ្នាំ២០១៧ ហើយទឹកប្រាក់នេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនឡើងដល់ប្រមាណ ១៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខាងមុខ៕[:]