ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Real Estate Group ដែលជាក្រុមហ៊ុនដ៏ធំបស់ចិន បានឱ្យដឹងថា ចាប់តាំងពីការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ដែលមានរយៈពេល ៤ឆ្នាំមកនេះ ខ្លួនបានវិនិយោគជាទឹកប្រាក់សរុបចំនួន ២ ពាន់លានដុល្លារអាមេរិក និងមានដីបម្រុងចំនួន ១២០០ហិកតា ដែលអាចអភិវឌ្ឍបានផ្ទៃក្រឡាសំណង់ចំនួន ២០លានម៉ែត្រការ៉េ។

-->
ក្រុមហ៊ុន Real Estate Group បានក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា និងជាអ្នកបង្កើត និមិត្តសញ្ញានៃទីក្រុងភ្នំពេញ។
ជាមួយគ្នានេះ ក្រុមហ៊ុន Real Estate Group នឹងបន្តបណ្តាក់ទុនវិនិយោគរហូតដល់ ៦ពាន់លានដុល្លារអាមេរិក និងយកប្រទេសកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោល ក្នុងការអភិវឌ្ឍខ្លួនទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសម្រេចឲ្យបានជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក លី ម៉ិញ នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកន្លងមកនេះថាថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ ក្រុមហ៊ុននឹងយកប្រទេសកម្ពុជាជាទីតាំងយុទ្ធសាស្ត្រស្នូល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយក្រុមហ៊ុន នឹងបន្តពង្រីកវិសាលភាពក្រុមហ៊ុន ទៅកាន់ប្រទេសសឹង្ហបុរី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម។
លោកបន្តថា “Prince នឹងក្លាយខ្លួនទៅជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ ដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈលោកមើលឃើញថា កម្ពុជាជាប្រទេសមួយស្ថិតនៅចំកណ្ដាលនៃប្រទេសជាសមាជិកអាស៊ាន។
ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. បានសាងសង់អគារជាច្រើនប្រភេទ ដូចជាសណ្ឋាគារ អគារស្នាក់នៅ ផ្ទះល្វែង ខុនដូ និងអគារពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ក្រុងនានារបស់ប្រទេសកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុននេះ មានសាខាចំនួន១៣ ទីតាំងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Prince Real Estate នេះ បានសហការជាដៃគូជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើនផងដែរ រួមមាន Diamond One, Prince Central Plaza និង Prince Modern Plaza ដែលមានទីតាំងនៅរាជធានីភ្នំពេញ៕
[…] ប្រភព៖ Property Area […]