[:km]រឹតបន្តឹងៈឆ្នាំ២០១៩រដ្ឋាភិបាលជម្រុញឲ្យគយនិងរដ្ឋាកររកចំណូលឲ្យ បាន២៣០០លានដុល្លារ[:]

0

[:km]ដោយគង់ សូរិយា
ភ្នំពេញ: រដ្ឋាភិបានបានជំរុញឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាកររកប្រាក់ចំណូលឲ្យបាន២៣០០លានដុល្លារធអាមេរិកនៅឆ្នាំ២០១៩នេះ ជាអ្វីដែលហៅថាកំណែទម្រង់និងបង្កើនឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា។


អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោកហ៊ីវ គឹមហេងបានថ្លែងលើកឡើង នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចសាខាគយ និងរដ្ឋាករថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឲ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ការអនុវត្តន៍កម្មវិធីថវិការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អង្គភាពគយ ជាអង្គភាពប្រមូលចំណូលមួយបន្ទាប់ពីអង្គភាពពន្ធដារ ក្នុងនោះដើម្បីគៀងគររកចំណូល និងការប្រមូលថវិការឲ្យបានកាន់តែច្រើន សាខាគយទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ជាពិសេសជម្រុញអនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបា​ន​កំណត់ឲ្យអង្គភាពគយ នៅក្នុងឆ្នាំ២០១៩នេះរកចំណូលឲ្យបានជាង៩ទ្រីលានរៀ​ល ត្រូវប្រមាណជាង ២៣០០លានដុល្លារអាមេរិក ទៅតាមផែនការកំណត់ដោយច្បាប់។

គណៈអភិបាលនៃអភិបាលខេត្តកណ្តាល លោកម៉ៅ ភិរុណ បានលើកឡើងថា ដើម្បីជម្រុញការងារគយ និងរដ្ឋាករឲ្យមានតម្លាភាព និងប្រសិ​ទ្ធភាព មន្រ្តីគយនៅទូទាំងខេត្តកណ្តាល ត្រូវប្រកាន់ខ្ជាប់នូវក្របសីលធម៌ វិជ្ជាជីវៈ ដើម្បីធានានូវគុណភាព នឹងត្រូវពង្រឹងងការនុវត្តន៍ច្បាប់ បទដ្ឋានគតិយុត្ត និងបទបញ្ជារបស់ថ្នាក់លើ ជាពិសេសការអនុវត្តន៍ ក្រោមគណៈបញ្ជាការខេត្ត ដើម្បីធ្វើយ៉ាងណាអនុវត្តន៍រកចំណូល ទៅតាមផែនការដែលកំណត់ដោយច្បាប់។

លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកា​ល​ពីពេលថ្មីៗនេះបានលើកឡើងថា ការអនុវត្តកំណែទំរង់ហិរញ្ញវត្ថុសាធារណៈ ពិសេសយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ និងកម្មវិធីកែទម្រង់ និងទំនើបកម្មគយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណូលប្រមូលដោយរដ្ឋាបាលគយ និងរដ្ឋាករកម្ពុជាបានកើនឡើងទ្វេរដង និងបានឆ្លើយតបទៅនឹងកំនើននៃគម្រោងចំណា​យរបស់រាជរដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំៗផងដែរ៕[:]

[:km]ឧកញ៉ាលឹម ហេងៈ ធ្វើអាជីវកម្មត្រួវសំឡឹងមើលឪកាស ចាប់យកឪកាស និងបង្កើតឳកាស[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ហើយនេះគឺជាឪកាសដ៏ល្អសម្រាប់យុវជន និងអ្នកផ្សេងទៀតចាប់យកឪកាសនេះ ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឬចាប់យកមុខចំនួញនានា ឪ្យទទួលបានជោគជ័យ។

លោកឧកញ៉ា លឹម ហេង អគ្គនាយករងក្រុមហ៊ុនអាន ម៉ារ៉ាឌីគ្រុបនិងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពជា បានមានប្រសាសន៍ឲ្យដឹងថា គោលនយោបាយរបស់រដ្ឋាភិបាលនេះ ពិតជាមានសារៈសំខាន់ណាស់នៃអនាគតរបស់យុវជន ក្នុងការប្រកបមុខរបរ ក៏ដូចជាចាប់យកអាជីវកម្មនានា លោកឧទាហរណ៍ថា ក្នុងសម័យប៉ុលពត បើមានឪកាស ទោះខំប្រឹងប្រែងរកស៊ី ក៏មិនមានឬជោគជ័យដែរ។

លោកឧកញ៉ាថា “បើគោលនយោបាយរបស់រដ្ឋាភិបាលល្អហើយ វាជាឪកាសសំរា​ប់យុវជនគ្រប់រូប ត្រូវចាប់យកមុខជំនាញ ឬមុខរបររៀងខ្លួន”។លោកឧកញ៉ាបន្ថែមថា “នៅពេលយើងចាប់យកឪកាសហ្នឹង យើងក៏ត្រូវមើលដែរ តើជំនាញអ្វីដែលត្រឹមត្រូវពិតប្រាកដ ដោយសំលឹងមើលនៅខាងមុខថា តើមុខរបរហ្នឹងវាអាចរស់បានរយៈពេលដល់កម្រិតណា” ។ លោកលើកឧទាហរណ៍ថា “អ្នកខ្លះឃើញតែចំណេញមួយរយៈ ហើយវាអស់ក៏មានដែរ វាដួលបាត់ ដូច្នេះយើងត្រូវតែសំឡឹងអោយបានឆ្ងាយ“។

លោកឧកញ៉ាលឹម ហេងបានបន្ថែមទៀតថា ការចាប់យកឪកាសនេះ ក៏ត្រូវពឹងលើការព្យាយាម និងគំនិតឆ្លាតវៃរបស់ខ្លួនឯងផងដែរ ដោយលោកឧកញ៉ាលើកឧទាហរណ៍ថា អ្នកលក់ទូរស័ព្ទតូបជាប់គ្នា ឬលក់គុយទាវដូចគ្នា ហេតុអ្វីគេលក់ដាច់ យើងលក់មិនដាច់?គឺវាមិនមែននៅពេលយើងចាប់យក ហើយវាត្រូវទាំងអស់គ្នានោះទេ សំខាន់មនុស្សម្នាក់ត្រូវមានភាពឆ្នៃប្រឌិត និងគំនិតឆ្លាតវៃរបស់ខ្លួនឯង ដោយមិនប្រាកដថាយើងហ្នឹងរៀនខ្ពស់ ហើយចេះច្បាប់នោះទេ យើងប្រាកដជាជោគជ័យនោះទេ”។

លោកបន្តទៀតថា ហេតុនេះនៅពេលចាប់ឪកាសបានហើយ ត្រូវតែបង្កើតឪកាសខ្លួនឯងទើបទទួលបានជោគជ័យ ហើយបើយើងមិនបង្កើតឪកាសទេ យើងធ្វើតែម្នាក់ឯង មិនទទួលបានជោគជ័យទេ។ ការបង្កើតនេះគឺដើម្បីឪ្យអ្នកទៃផ្សេងទៀតបានចូលរួម ទាំងអ្នកនៅក្រោម និងអ្នកនៅលើយើងជាដើម ដែលត្រូវតែពឹងពាក់ទាំងអ្នកជំនួញក្នុងស្រុក និងក្រៅស្រុកដែលមានទុនវិនិយោគជាមួយ។

លោកកឧកញ៉ាលឹម ហេង បានផ្តល់យោបល់ឪ្យយុវជន ឬអ្នកដែលមានបំណងបង្កើតអាជីវកម្មផ្សេងៗ ត្រូវសំឡឹងមើលការវិនិយោគទៅលើវិស័យកសិកម្ម និងឧស្សាហកម្មឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ព្រោះវិស័យនេះ កំពុងមានសក្តានុពលសេដ្ឋកិច្ច និងមិនងាយបរាជ័យ ។ ម្យ៉ាងវាស្របទៅហ្នឹងគោលនយោបាយរបស់រដ្ឋាភិបាល និងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម មានផលិតកសិកម្មច្រើន ហើយវិស័យ​នេះ នៅតែមានតម្រូវការជាប្រចាំថ្ងៃ ទោះវិស័យផ្សេងៗដួលរំលំក៏ដោយ កាលណាវិស័យនេះដើរហើយ វិស័យសេវកម្ម និងឧស្សាហកម្មក៏នឹងដើរព្រមគ្នាហើយ៕[:]

[:km]អស្ចារ្យ! ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ត្រូវបាន​ចុះ​ហត្ថ​លេខ​ដើម្បី​ធានាបាន​គុណភាព[:]

0

[:km]ដោយ​វុត្ថា

ភ្នំពេញ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ប្រវែង​សរុប​ចំនួន១៩០,៦៣ គីឡូម៉ែត្រ ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស ដើម្បី​ធានាបាន​គុណភាព​ប្រើប្រាស់​យូរអង្វែង​ស្របតាម បទដ្ឋាន​ស្តង់ដារ​បច្ចេកទេស​អន្តរជាតិ។

លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទីប្រឹក្សា បច្ចេកទេស​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ខេត្ត​ព្រះសីហនុ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន MINCONSULT SDN BHD ដោយមាន​ការចូលរួម​ថ្នាក់ដឹកនាំ​ក្រសួង និង​ប្រធាន​ក្រុមហ៊ុន​ MINCONSULT SDN BHD។

ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​គ្រប់គ្រង និង​ពិនិត្យ​តាមដាន ដោយ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សាងសង់ សំដៅ​ធានាបាន​នូវ​គុណភាព​ស្របតាម​បទដ្ឋាន ស្តង់ដារ​បច្ចេកទេស​អន្តរជាតិ ពោលគឺ​ផ្លូវ​មាន​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បានយូរ​ផងដែរ។

ផ្លូវ​ល្បឿន​លឿន​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខនេះ ដោយ​សាងសង់​ជា​បួន​គន្លង (២គន្លង​ទៅ ២គន្លង​មក ខណ្ឌ​ដោយ​សួរ​ច្បារ​កណ្ដាល​ទ្រូងផ្លូវ) មាន​ប្រវែង​សរុប​ចំនួន ១៩០,៦៣ គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាល​កៅស៊ូ AC ជា​ផ្លូវ​ថ្មី​ទាំងស្រុង និង​មាន​របង​បាំង​សងខាង​ផ្លូវ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ខ្ពស់បំផុត៕[:]

[:km]លោក ឡុង​ឌី​ម៉​ង់ ស្នើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​រវាង​កម្ពុជា និង​កូរ៉េ[:]

0

[:km]ដោយ​វុត្ថា

សេ​អ៊ូ​ល៖ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ បានបង្ហាញ​ពី​លទ្ធភាព​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច​និង​វិនិយោគ រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​អ៊ី​ន​ឆុន ជាមួយនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ភ្នំពេញ​និង​ក្រុងព្រះសីហនុ​ខណៈ​លោក​ទទួល​ជួបពិភាក្សា​ការងារ​និង​ពិសា​របាយ​សាមគ្គី​ជាមួយ​បណ្ដា​ឯកអគ្គ​រាជ-រដ្ឋទូត​អាស៊ាន និង​អភិបាល​ទីក្រុង​អ៊ី​ន​ឆុន (Incheon) ជាទី​ក្រុងមាន​សម្ព័ន្ធមេត្រី​ភាព​ជាមួយ​រាជធានី​ភ្នំពេញ និង​ជាទី​ក្រុង​ធំ​លំដាប់​ទី 3 របស់​ប្រទេស​កូរ៉េ ។

លោក ឡុង ឌី​ម៉​ង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ បាន​សរសេរ​នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវកា​របស់លោក​នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ នេះ ថា “ខ្ញុំ​បានលើកឡើង​អំពី​លទ្ធភាព​ក្នុង​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​ដើម្បី​សហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច​និង​វិនិយោគ រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​អ៊ី​ន​ឆុន ជាមួយនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ភ្នំពេញ​និង​ក្រុងព្រះសីហនុ ហើយ​ដែល​ស្ថានទូត​កម្ពុជា​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​គ្រប់យ៉ាង ដើម្បី​សម្របសម្រួល​ធ្វើយ៉ាងណា​ឲ្យ​កិច្ចសហប្រតិបត្តិការ​នេះ​ក្លាយជា​ប្រយោជន៍ សំរាប់​ប្រទេស​យើង​ទាំងពីរ ហើយ​ដែល​ភាគី​កូរ៉េ​បាន​សាទរ​យ៉ាងខ្លាំង។

លោក​បន្តថា “ពួកយើង​បានឃើញ​ពី​សារៈសំខាន់​នៃ​គោលនយោបាយ​អនុគ្រោះផ្សេងៗដើម្បី​ទាក់ទាញ​វិនិយោគទុន​បរទេស ដូចជា​រដ្ឋ​វិនិយោគ​យ៉ាងច្រើន​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់​ភាពអនុគ្រោះ​លើ​វិស័យ​ពន្ធដារ ការបង្កើត​ទីក្រុង​ឆ្លាត​វៃ ក៏ដូចជា​ភាពអនុគ្រោះផ្សេងៗទៀត​ដែល​អ៊ី​ន​ឆុន​មានប្រៀប​ខ្លាំង​លើ​វិស័យ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ទឹក និង​អាកាស។

អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​លំដាប់​ទី 3 របស់​កូរ៉េ​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប៕[:]

[:km]ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ឱ្យ​អាជ្ញាធរ​ជាប់​ខេត្ត​ជាប់​សមុទ្រ​ការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ[:]

0

[:km]ដោយ​វុត្ថា

ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ឱ្យ​អាជ្ញាធរ​ជាប់​ខេត្ត​ជាប់​សមុទ្រ​ការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ជាថ្មី​ម្តងទៀត! លោក ឧ​ប​នាយ​រដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានស្នើ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ ការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា។

នៅក្នុង​លិខិត​មួយច្បាប់​ចុះហត្ថលេខា ដោយ​លោក ឧ​ប​នាយ​រដ្ឋមន្ត្រី ជា សុផារ៉ា កាលពី​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៥ កន្លងមកនេះ ផ្ញើរ​ជូន​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង៤ ដែល​គេហទំព័រ propertyarea.asia ទទួលបាន​នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ នេះ បានសរសេរថា “ ខ្ញុំ​សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​បា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តកោះកុង ជ្រាបថា ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព គ្រប់គ្រង ការពារ និង​អភិរក្ស បឹង ស្ទឹង ព្រែក អូរ និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ប្រកបដោយ​ចីរភាព គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ស្នើ ឯកឧត្តម លោកជំទាវ ទប់ស្កាត់ ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​សមុទ្រ ស្ទឹង ព្រែក និង​ផ្លូវ​ទឺ​ក​ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ​ស្របតាម​សារា​ចរណ៍​ណែនាំ​លេខ ០១ សរ​ណន ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្លង់​សូ​រិ​យោ​ដី​ដែល​បានកំណត់​ជា​ធរមាន។

ជារឿយៗ ត្រូវបាន​គេ​ដឹងថា ដី​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ ទាំង ខេត្ត​ទាំង ៤នេះ មាន​ការចូល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​អ្នក​វិនិយោគឯកជន និង​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ ដែល​ដី​សា​ធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា៕[:]

[:km]ហេតុអ្វី​បានជា​តម្លៃ​អចលនទ្រព្យ​ប្រកាស​កំណត់​ជា​ប្រាក់​ដុល្លារ​ជា​ប្រាក់រៀល ?[:]

0

[:km]ដោយ រ៉ាវី

ភ្នំពេញ៖ ការ​ពន្ធ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា ម្ចាស់​អចល​ទ្រព្យ​មួយចំនួន​ហាក់​នៅមាន​ភាពស្រពិចស្រពិល​នៅឡើយ ដោយ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ខ្លួន​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ទៅលើ​អចលនទ្រព្យ​របស់ខ្លួន​ឬ​អត់ ?។បើទោះបីជា​ខ្លឹមសារ​នៃ​ច្បាប់​ពន្ធ​អចលនទ្រព្យ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចទៅហើយ​នោះ ។

ជាមួយគ្នានេះ អ្វីដែល​រឹតតែ​ជា​ចម្ងល់​របស់​ពួកគាត់​បន្ថែមទៀត​នោះ គឺ​នៅពេលដែល​ការប្រកាស​ពី​តម្លៃ​អចលនទ្រព្យ ត្រូវបាន​កំណត់​ជា​ប្រាក់​ដុល្លារ។ ដោយឡែក​ការប្រកាស​បង់​ព​ន្ឌ​បែរជា​កំណត់​ជា​ប្រាក់រៀល​ទៅវិញ។

លោក គិត ចាន់​ថង អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​សូ​តា ប្រឺ​ហ្វេ​សិ​នណល ឯ.ក និង​ជា​សាស្ត្រាចារ្យ​បង្រៀន​ជំនាញ​គណនេយ្យ និង​ពន្ធដារ បាន​ពន្យល់ថា ជាការ​ពិតណាស់ ជា​មូលដ្ឋាន នៃ​ការវាយតម្លៃ​ពី​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ភាគច្រើន​តែង​ត្រូវបាន​គេ​គិត​ជា​ចំនួន​ប្រាក់​ដុល្លារ​នៅលើ​ទីផ្សារ​អចលនទ្រព្យ មិនសូវ​គិត​ជា​ប្រាក់​នោះទេ ព្រោះ​បើ​គិត​ជា​ប្រាក់រៀល​គឺមាន​ចំនួន​ច្រើន។

លោក​បន្តថា តាំងពី​ឆ្នាំ២០១១មកម្ល៉េះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកា​សលេខ៣៧១ស្ដីពី តម្លៃ គិត​ពន្ធ​លើ​អចលនទ្រព្យ​ទូទាំងប្រទេស​រួចហើយ ដែលមាន​ភ្ជាប់​ឧបសម្ព័ន្ធ​ចំនួន២៤ ស្ដីពី​ការបែងចែក​ភូមិសាស្ដ្រ និង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​ទាំង២៣ (គ្រា​ខេត្ត​ត្បូងឃ្មុំ​នៅ​ជា​ចំណុះ​ស្រុក​របស់​ខេត្តកំពង់ចាម​នៅឡើយ)។

លោក​បន្តថា ការបង់ប្រាក់​ពន្ធ​ត្រូវ​គិត​ជា​ប្រាក់រៀល ដើម្បី​សម្រួល​ក្នុងការ​គណនា​ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​ឆ្នាំ ដោយ​អត្រា​ប្ដូរប្រាក់​សម្រាប់​គោលដៅ នៃ​ពន្ធ​លើ​អចលនទ្រព្យ ត្រូវ​កំណត់​ថេរ​តាម​អត្រា​សមមូល១ដុល្លារ​អាមេរិក ស្មើនឹង៤០០០រៀល។

ពាក់​ព័​ន្ឋ​នឹង​មូលដ្ឋាន​នៃ​ការវាស់ស្ទង់ មូលដ្ឋាន​គិត​ព​ន្ឋ​លើ​វិស័យ​អចលនទ្រព្យ លោក​លោក គិត ចាន់​ថង​បាន​ឲ្យ​ដឹងថា តើ​មូលដ្ឋាន​នៃ​ការ​កំណត់ថា​ជាប់​ការបង់ពន្ធ ឬ​មិន​ជាប់​ការបងពន្ធ មាន​អ្វី​ដែលជា​ឧបករណ៍​វាស់​ស្ទង់? ចំណោទ​មួយ​នេះ ត្រូវបាន​អ្នកជំនាញ​លើកឡើង​យ៉ាងខ្លី​ថា ឧបករណ៍​នៃ​ការវាស់ស្ទង់​ពី​កម្រិត និង​ទំហំ​ដែល​ជាប់​កាត​ព្វ​បង់ពន្ធ បច្ចុប្បន្ននេះ​ហាក់​មិនជា​ឧបសគ្គ​នោះទេ ដោយ​ពលរដ្ឋ​គ្រប់គ្នា​សុទ្ធតែ​អាច​ស្វែង​យល់ដឹង​អោយ​ស៊ីជម្រៅ និង​ច្បាស់​ប្រាកដ​បាន​ដោយ​ខ្លួន តាមរយៈ​ការចូល​មើល​ក្នុង​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ www.tax.gov.kh ៕[:]

[:km]រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មៈ វិស័យ SME កំពុងដើរតួនាទីជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ[:]

0

[:km]ដោយវុត្ថា

ភ្នំពេញ: ទេសរដ្ឋមន្រ្តី ដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា សហគ្រាស សិប្បកម្មធុនតូច និងមធ្យមហៅកាត់SME បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ បង្កើតការងារដល់ពលរដ្ឋ និងបានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ដែលមានកំណើនថេរក្នុងរង្វង់អត្រា៧%។


ថ្លែងនៅក្នុងជំនួបជាមួយលោកជំទាវនិន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពលពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៩កន្លងមកថា បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមមានជាង៥០ម៉ឺនសហគ្រាស និងមានលក្ខណៈចម្រុះ និងសម្បូរបែប ដែលភាគច្រើនមានដូចជា សហគ្រាសកែច្នៃម្ហូបអាហារ សហគ្រាសគាំទ្របម្រើដល់វិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសកែច្នៃ ផលិតផលប្រើប្រាស់ទូទៅ។

លោកថា “វិស័យឧស្សាហកម្ម បានរួមចំណែកមួយផ្នែកធំ ដល់កំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម”។

លោកចម ប្រសិទ្ធ បានបន្ថែមថា ក្រសួងបានលើកទឹកចិត្តដល់សហគ្រាសទំាងអស់ ក្នុងការសិក្សាស្រាវជ្រាវចាប់យកឱកាសពីការរីកចម្រើន នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលស្តែងឱ្យឃើញពីការរីកចម្រើនបច្ចេកវិទ្យានៅកម្ពុជា ស្របទៅនឹងបរិបទពិភពលោក។

លោកបន្តថា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ ក្រសួងបានផ្តោតជាសំខាន់ខាងអនាម័យ ស្តង់ដារផលិតផល និងមាត្រាសាស្ត្រ ដូចជាវិស័យទឹកស្អាត ការថែរក្សាផ្ទៃដីស្រែផលិតអំបិល និងបញ្ចូលជាតិអ៊ីយ៉ូតក្នុងអំបិល ពង្រឹងប្រសិទ្ធិភាព ការចុះធ្វើអធិការកិច្ចតាមបណ្តារោងចក្រសហគ្រាស និងជំរុញអនុវត្តឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

លោកស្រី និន សាផុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។


លោកស្រីបានបញ្ជាក់ថា “ការខិតខំទាំងអស់នោះ បាននាំមកនូវសមិទ្ធផលនានាគួរជាទីមោទនៈ និងបានធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាល មួយដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ ដល់ការរក្សាកំណើនសេដ្ឋកិច្ចជាតិ”៕[:]

[:km]ក្រុមហ៊ុនជាគ្រួសារនៃ Century21 ចំនួន៤ ចាប់ផ្តើមពង្រីកទីផ្សារដើម្បីចាប់យកឳកាស[:]

0

[:km]ដោយស៊ីវ ម៉េង

ភ្នំពេញ: ក្រុមហ៊ុនជាសមាជិកនៃគ្រួសារCentury21 គឺក្រុមហ៊ុនCentury21 Imperial Realty, Century21 Advanced Property, Century21 Mekong, Century21 Lay Min Realtyបានចាប់ផ្តើមពង្រីកសាខារបស់ខ្លួន ដើម្បីចាប់យកឳកាសពីទីផ្សារដែលកំពុងមានការរីកចម្រើននេះ។


Century 21 គឺជាក្រុមហ៊ុនអចលនទ្រព្យដែលធំជាងគេបំផុតនៅលើពិភពលោកដែលប្រតិបត្តិការ ក្នុង 80 ប្រទេសដោយមានការិយាល័យលើសពី ៨០០០ ការិយាល័យ និងជាង ១លាននាក់នៃភ្នាក់ងារជំនាញ ផ្នែក អចលនទ្រព្យនៅទូទាំងពិភពលោក។ ដោយបច្ចុប្បន្ន Century21 Cambodia បានផ្តល់សិទ្ធិអាជីវកម្មម៉ាកយីហោ Century21 ដោយហៅថា Franchisee ដល់ដៃគូរអាជីវកម្មរបស់ខ្លួន មានចំនួន២1ការិយាល័យ ដោយមាន២០ការិយាល័យនៅក្នុងទីក្រុងភ្នំពេញ និង១ការិយាល័យនៅទីក្រុងព្រះសីហនុ ។


ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia លោកគុយវ៉ាត បានមានប្រសាសន៍ថា ភាពខ្លាំងនៃសមាជិកមហាគ្រួសារ Century 21 Cambodia ដោយសារពួកគេមានឳកាសទៅសិក្សានៅក្រៅប្រទេស ព្រោះការសិក្សានៅក្រៅប្រទេសពិតជាបានជួយពួកគាត់ច្រើន ដូចពាក្យស្លោកលើកឡើងថា បានលឺ១០០០ដង មិនស្មើនឹងបានអនុវត្តន៍ម្តង។


1/ក្រុមហ៊ុន Century21 Imperial Realty
ដោយសារសម្លឹងឃើញថារយៈពេលចុងក្រោយនេះសេដ្ឋកិច្ច ប្រទេសកម្ពុជាមានការរីកលូតលាស់ទៅលើគ្រប់វិស័យ ធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយជាកូនខ្លាសេដ្ឋកិច្ច នៃតំបន់អាស៊ី ជាពិសេសគឺសក្ដានុពលនៃការរីកចម្រើនលើវិស័យសំណង់ និងអចលនទ្រព្យនេះតែ ម្តង។ ទន្ទឹងនឹងការរីកចម្រើននេះ តម្រូវការទីផ្សារក៏កាន់តែកើនឡើង ជាលំដាប់បានផ្តល់ឱកាសជាច្រើន ដល់វិស័យអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ដូចនេះហើយ ក្រុមហ៊ុន Century 21 Imperial Realty បានធ្វើការពង្រីកបន្ថែមទីតាំងសាខាក្រុមហ៊ុនរបស់ខ្លួនដើម្បីទទួលនូវកលានុវត្តន៍ភាពថ្មីមួយ។

2/ ក្រុមហ៊ុន Century21 Advanced Property
មានកត្តាជាច្រើនដែលជំរុញឲ្យក្រុមហ៊ុន Century 21 Advanced Property បានសម្រេចចិត្តពង្រីកសាខារបស់ខ្លួនក្នុងឆ្នាំនេះ មានដូចជាកត្តាទីមួយគឺកត្តាសេដ្ឋកិច្ច: ប្រទេសកម្ពុជាកំពុងតែមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងខ្លាំង ដូចដែលយើងទាំងអស់គ្នាឃើញពី GDP របស់ប្រទេសកម្ពុជារក្សាបានកំរិត៧% ថេរជារៀងរាល់ឆ្នាំ។

មានវិនិយោគទុនបរទេសជាច្រើនកំពុងសម្រុកមកវិនិយោគនៅកម្ពុជា។ ជាពិសេសទៀតវិស័យសំណង់ និង អចលនទ្រព្យបន្តអភិវឌ្ឍន៍ច្រើនជាងមុន។ កត្តាទីពីរ គឺវិស័យអចលនទ្រព្យនៅកម្ពុជាជាវិស័យមួយថ្មីទើបតែមានការលូតលាស់ខ្លាំងមួយរយ:ពេលចុងក្រោយនេះ។
ភ្នាក់ងារអចលនវត្ថុនៅកម្ពុជាយើងនូវមានចំនួនតិចតួច និងនៅមានកំរិតនៅឡើយ។

ជាងនេះទៅទៀត យើងចង់បង្កើនគុណភាពសេវាកម្មអចលនវត្ថុ នៅលើទីផ្សារឲ្យកាន់តែមានគុណភាពល្អ និងទំនុកចិត្តខ្ពស់ជាងមុន។

កត្តាទីបី ក្រុមហ៊ុន Century 21 Cambodia មានប្រភពមកពីសហរដ្ឋអាមេរិក និងមានការិយាល័យរបស់ខ្លួនជិតមួយរយប្រទសនៅលើពិភពលោក ។ រាល់ភ្នាក់ងារទាំងអស់របស់ខ្លួន សុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវតាមវិជ្ជាជីវ:អចលនវត្ថុ មានក្រមសីលធម៌ សច្ចភាពក្នុងការងាររបស់ខ្លួន និងមានបទពិសោធន៍គ្រប់គ្រាន់។

3/ ក្រុមហ៊ុន Century21 Mekong
ដោយមើលឃើញពីសក្តានុពល នៃភាពរីកចម្រើនលើវិស័យអចលនទ្រព្យពី១ឆ្នាំ ទៅ ១ឆ្នាំ រួមទាំងការជឿទុកចិត្តលើការ ប្រើប្រាស់សេវាកម្មរបស់យើងពីបណ្តារអតិថិជននាពេលកន្លងមក ក្រុមហ៊ុន Century 21 Mekong ក៏បានសម្រេចចិត្ត ធ្វើការពង្រីកខ្លួន ក្នុងគោលបំណងបន្ថែមភាពងាយស្រួល និង បង្កើនទំនុកចិត្ត ក្នុងការផ្តល់សេវាកម្មទិញ លក់ឬជួលអចលនទ្រព្យរហ័ស ជូនដល់អតិថិជនផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានអតិថិជនជាច្រើនបាននិយាយ និងណែនាំតៗគ្នាថា៖ “បើត្រូវការរកទិញផ្ទះបានតម្លៃសមរម្យ ឬ លក់ផ្ទះចេញបានលឿនហើយ ងាយស្រូល មិនបាច់រវល់ច្រើននោះ ទាក់ទងអោយភ្នាក់ងារអចលនទ្រព្យCentury21ធ្វើការអោយទៅ”។

4/ក្រុមហ៊ុន Century21 Lay Min Realty
បន្ទាប់ពីដំណើរការយ៉ាងល្អប្រសើរ ការិយាល័យគោលនៅក្រុងព្រះសីហនុ ក្រុមហ៊ុន Century21 Lay Min Realty បានសំរេចបង្កើតសាខាបន្ថែមនៅទីក្រុងភ្នំពេញ ។ ការពង្រីកបន្ថែមសាខារបស់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីឆ្លើយតបតម្រូវ និងផ្តល់សេវាកម្មកាន់តែខិតជិតជូនដល់អតិថិជន ជាមួយគ្នានេះដែរក៏បានរួមចំណែក បង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន ឲ្យមានឪកាសក្នុងការរួមចំណែកអភិវឌ្ឍនសេដ្ឋកិច្ចសង្គមឲ្យកាន់តែរីកចម្រើន។


លោកស្រី Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia ចូលរួមការអបអរសាទរ ក្នុងការពង្រីកសក្តានុពលនៃសមាជិក មហាគ្រួសារCentury21ដែលមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងទៅលើទីផ្សាររយៈពេលជិត៥ឆ្នាំនេះធ្វើអោយមានការពង្រីកសក្តានុពល ដែលមានការបំរើសេវាកម្មល្អ និងទទួលបានការទទួលស្គាល់ ព្រមទាំងទំនុកចិត្តក្នុងទីផ្សារ៕[:]

[:km]សារព័ត៌មានBBCចុះផ្សាយពីសហគ្រិនវ័យក្មេងដ៏ជោគជ័យ១រូបនៃកម្ពុជា[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ: សារព័ត៌មានដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសBBC កាលពីពេលថ្មីៗ នេះ បានចុះផ្សាយពីយុវជនខ្មែរម្នាក់គឺ លោក ជី សីលា ដែលទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ដោយចាប់ផ្តើមពីការបើកអាជីវកម្ម បើកហាងលក់ឌីសរហូតមានអាជីវកម្មនៅក្នុងដៃធំៗជាច្រើនរហូតដល់បច្ចុប្បន្ន។

លោកជី សីលា បានប្រាប់សារព័ត៌មានBBCកាលពីពេលថ្មីៗនេះថា លោកបានកើតនៅក្នុងឆ្នាំ១៩៧៤ មួយឆ្នាំមុនខ្មែរក្រហមកាន់កាប់ប្រទេស។ នៅពេលមានអាយុ១៨ ឆ្នាំ លោកចាប់អាជីពជាមគ្គុទេសទេសចរណ៍។ លោកធ្លាប់មានក្តីសុបិនចង់ក្លាយជាមេធាវី និង វិស្វករ ប៉ុន្តែនៅឆ្នាំ១៩៩៨ បំណងក្នុងជីវិតរបស់គាត់បានផ្លាស់ប្តូរ ដោយលោកបានចាប់ផ្តើមអាជីវកម្មជាមួយមិតភក្តិផ្សេងទៀត ជាលើកដំបូងហើយទទូលបានជោគជ័យ ដោយការបើកហាងលក់ឌីស ខណៈលោកកំពុងបំរើការងារជាមគ្គុទេសទេសចរណ៍។


លោកបន្តថា “ការចេញធ្វើអាជីវកម្មជាលើកដំបូងនេះ ខ្ញុំមិនមានបទពិសោធន៍ និងគ្មានលុយឡើយក្នុងការរកស៊ី តែដោយសារមានការគំាទ្រ និងទីផ្សារលក់ឌីទទួលបានការគាំទ្រច្រើនលោកក៏បានបើកសាខាជាច្រើនកន្លែងនៅក្នុងរាជភ្នំពេញ”។

ដំណើរជីវិតរបស់លោកបានផ្លាស់ប្តូរ ដូចគ្នានឹងនិន្នាការអាជីវកម្មលើទីផ្សារបច្ចុប្បន្នផងដែរ ទើបនៅពេលក្រោយមកលោកមើលឃើញទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងតំបន់មានការរីកចម្រើនលឿន ហើយនៅក្នុងឆ្នាំ២០០១ លោកក៏បានបើកអាជីវកម្មមួយទៀត គឺហាងBB World ដែលលក់អាហារ Fast Food នៅក្នុងរាជធានីភ្នំពេញបាន៦ខែ លោកបើកមជ្ឃមណ្ឌលផ្សារទំនើបថ្មី BB World ថែមមួយទៀត។

ជាមួយនឹងការជក់ចិត្តលើជំនួញ និងពង្រីកមហិច្ឆតាកាន់តែធំ នៅក្នុងឆ្នាំ២០០៣ លោកជី សិលា បានមើលឃើញទីផ្សារកាហ្វេមានការរីកចកម្រើន លោកក៏ចាប់ផ្តើមបើកហាងកាហ្វេមួយទៀត ឈ្មោះថាT&Cដើម្បីបំរើដល់ពលរដ្ឋខ្មែរនូវគុណភាពអាហារ និងភេសជ្ជៈ ជាមួយទីតាំងប្រកបដោយផាសុកភាព។

បច្ចេកវិទ្យាកាន់តែមានឥទ្ឋិពលនៅកម្ពុជា ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០០៧សេវាInternet នៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមមានការរីកចម្រើន ជាពេលវេលាដែលធ្វើឲ្យលោកមានផែនការពង្រីកអាជីវកម្មថ្មី តាមនិន្នាការបដិវត្តន៍ឧស្សាហកម្មទី៤ ដោយលោកបានចាប់ផ្តើមអាជីវកម្មបើកគេហទំព័រSabay ដោយផ្តោតលើOnline Game បើទោះបីពេលនោះ តម្លៃអិនធើណិតនៅក្នុងប្រទេសកម្ពុជាថ្លៃយ៉ាងណាក៏ដោយ គួបផ្សំជាមួយនឹងប្រជាជនគ្មានទូរស័ព្ទស្មាតហ្វូន ឬ Laptops យ៉ាងណាក្តី។


នាពេលបច្ចុប្បន្ននេះ លោកជី សីលា ជាសហគ្រិនកម្ពុជាដែលទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ដោយបានឆ្លងកាត់ឧបសគ្គជាច្រើន តែទោះបីមានបញ្ហាប្រឈមយ៉ាងណាក្តី ក៏លោកនៅតែជោគជ័យ ហើយលោកបានចាត់ទុកវាជាសំណាងរបស់លោក ដែលបានក្លាយជាសហគ្រិនកម្ពុជា ជាពិសេសលោកបានចាត់ទុកសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ច ជាឪកាសមាសរបស់លោក (Golden Times) ក្នុងការធ្វើអាជីវកម្មនានានៅទីនេះ៕[:]

[:km]វិភាគ៖ ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ​ចិន​ក្រឡេកមើល​ពី​ការ​ប្រកៀក​ស្មា​រវាងកម្ពុជា ជាមួយ​ចិន[:]

0

[:km]ដោយ​យិន លាង​គង់ អគ្គនាយក​គេហទំព័រ Propertyarea.asia

ភ្នំពេញ៖ ក្នុងសង្គម​មនុស្ស​ការ​មានគំនិត និង​ទស្សន​ខុសគ្នា ជា​រឿង​ធម្មតា ប៉ុន្តែ​ការគិត​របស់ខ្លួន​បាន ឈរលើ​មូលដ្ឋាន​នៃ​ការពិចារណា និង​វិភាគ​ដោយ​ម៉ត់ចត់​ប្រកបដោយ​វិទ្យាសាស្ត្រ​មួយ​មិនមែន មនុស្ស​ភាគច្រើន​អាចធ្វើ​បាន​នោះទេ។

ការដាក់ចេញ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ របស់​មេដឹកនាំ​កម្ពុជា និង​ចិន​បានធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បាន​កើតឡើង​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​ចិន​បាននិងកំពុង​ឈាន​ជើង​ចូលមក​កម្ពុជា ហើយ​កំពុង​ក្រាល​មូលដ្ឋាន​អភិវឌ្ឍន៍​ដ៏​រ៉ឹង​មាំ​មួយ សម្រាប់​អនាគត និង​វិបុលភាព​រួមគ្នា។

ការកសាង​គ្រឹះ​នៃ​ប្រទេស​ទាំងពីរ

ការ​ចាប់ដៃ​ជាមួយ​ចិន តាមរយៈ​ការដាក់ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ដែល​ពូន​ជ្រុំ​ដោយ​អតីតព្រះមហាក្សត្រ​កម្ពុជា​សម្តេចព្រះ​បរម​រតន​កោដិ​នរោត្តម សីហនុ និង​បន្ត​ពូន​ជ្រុំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាននិងកំពុង​ធ្វើ​ឲ្យ​មានប្រតិកម្ម​ចម្រុះ ទាក់ទង​នឹង​ការ​ងាក​ចាប់ដៃ​ជាមួយ​ចិន ហើយ​ឃ្លាតឆ្ងាយ​ពី​លោកខាងលិច ដែល​ខ្ញុំ​នឹង​បកស្រាយ​បន្តិចទៀតនេះ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ។

ស្របពេល​ខួប​នៃ​ទំនាក់ទំនង​កា​ទូត៦០ឆ្នាំ សម្រាប់​ទំនាក់ទំនង​ក​ម្ពុ​ជា ចិន ដែលមាន​ភាព​ស្អិតរ​មួ​ត​ជាមួយគ្នា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានស្នើ​ឲ្យ​ក្រសួង​ពាក់​ព័​ន្ឋ​រៀបចំខ្លួន​ជាពិសេស ដើម្បី​ប្រា​រព​ខួប​នៃ​ទំនាក់ទំនង ដែល​ប្រៀប​ដូច​ដែកថែប​នេះ​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ និង​ភាពជា​ដៃគូ​នៃ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ ប្រទេស​ទាំងពីរ។

រយៈពេល៦០ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរបាន​ដើរ​លើផ្លូវ​រលាក់​ផង និង​ផ្លូវ​ក្រាលកម្រាល​ព្រុំ​ដ៏​ក្រហមឆ្អិនឆ្អៅ​ផង ប៉ុន្តែ​អតីតកាល​ជា​រឿង​អតីតកាល ហើយ​ចិន​និង​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​បច្ចុប្បន្នភាព តាមរយៈ​ការ​ពូន​ជ្រុំ​នូវ​ការកសាង​ភាព​ទុកចិត្ត​គ្នា តាមរយៈ​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​គ្រប់​របៀបវារៈ​កា​ទូត​អន្តរជាតិ។

ប្រធានាធិបតី​ចិន លោក​ហ្សី ជីន​ពីង ដែល​បានមក​ទស្សនកិច្ច​កម្ពុ​ជា​កាលពី​ខែ ឧសភា ឆ្នាំ២០១៧ លោក​បាន​ផ្ញើ​សារ​ដ៏​វែង​មួយ ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​រ៉ឹង​មាំ ទាំង​ផ្នែក​វ​បប្ប​ធ៌​ម ប្រវត្តិសាស្ត្រ ទំនាក់ទំនង​កា​ទូត និង​ការគាំទ្រ​របស់​កម្ពុជា។

សារ​ដ៏​រញ្ជួយ​ចិត្ត​របស់​ប្រធានាធិបតី​ចិន​ហ្សី ជីន​ពីង​បាន​លើកឡើងថា “កម្ពុជា ជា​មិត្ត​ដ៏​អាច​ទុកចិត្តបាន​របស់​ចិន ហើយ​ចិន​នឹងចូលរួម​ចំណែក​ការពារ​អធិបតេយ្យភាព បូរណៈភាព​ទឹកដី និង​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា។

សារ​ប្រកបដោយ​អត្ថន័យ​នេះ បានធ្វើ​ឲ្យ​កម្ពុជា​កាន់​តែមាន​ភាពកក់ក្តៅ ដោយសារ​ប្រទេស​ដ៏​តូច​មួយ​នេះ មាន​មហាអំណាច​មួយ​នៅ​ពីក្រោយ។ ជាមួយនឹង​សារ​ប្រកបដោយ​អត្ថន័យ​រាប់ពាន់​នេះ ប្រមុខ​មេដឹកនាំ​ចិន បាននិងកំពុង​ចាក់​បង្ហូរ​ទុនវិនិយោគ​ជាង២០ពាន់​លាន​ដុល្លារ ចាប់ពី​ទសវត្សរ៍​ទី៩០ ដល់​ឆ្នាំ២០១៧។ ចំនួន​ទឹកប្រាក់​នេះ មិនទាន់​រាប់បញ្ចូល​ឥណទាន​សម្បទា​ន ដែល​បាននិងកំពុង​ប្រើប្រាស់​ដោយ​រាជរដ្ឋាភិបាល ក្នុងការ​វិនិយោគ​ភាគច្រើន​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ សម្រាប់​កសាង​និង​ពង្រឹង​មូលដ្ឋាន នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់ខ្លួន​នៅឡើយ​ទេ។

មូលដ្ឋាន​សេដ្ឋកិច្ច

ការមកដល់​នៃ​អ្នកវិនិយោគ​ចិន​ដូច​ទឹកបាក់​ទំនប់ នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​វា​ផ្តើមចេញពី​មូល ដ្ឋា​ន ដែល​កម្ពុជា​បានរៀបចំ​ខ្លួនឯង​រួចជាស្រេច ដើម្បី​ទទួលយក​អ្នកវិនិយោគ​ទាំងនោះ ព្រោះ​ទោះ​កម្រិត​ទំនាក់ទំនង​នយោបាយ​ល្អ​បែបណា​ក្តី ប៉ុន្តែ​ប្រសិនជា​កម្ពុជា​ខ្លួនឯង មិនមាន​ភាព​ទាក់ទាញ និង​គេ​មិនអាច​រកប្រាក់​ចំណេញ​បាន​នៅទីនេះ ក៏​គេ​មិន​មក​វិនិយោគ​នៅ​កម្ពុជា​ដែរ។

ជាការ​ឆ្លើយតប រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​មូលដ្ឋានសំខាន់ៗ ដែល​មិនអាច​ខ្វះ​បាន រួចទៅហើយ ទី១ កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ទី២កំនើនសេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ ទី៣ ច្បាប់​វិនិយោគ​ដ៏​ល្អ សម្រាប់​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកវិនិយោគ​អន្តរជាតិ​នានា និង​ច្បា​ប់ព​ន្ឋ​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ។ទី៤ អនុ​ញ្ញា​ត្តិ​ឲ្យ​ជនបរទេស​មាន​សិ​ទ្ឋ​វិនិយោគ១០០ភាគរយ​នៅ​កម្ពុជា ទី៥ ការផ្ទេរ​សាច់ប្រាក់​ចេញពី​កម្ពុ ជា​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ។ ទី៦ ការប្រើប្រាស់​ប្រាក់​ដុល្លារ​ចាយវាយ​យ៉ាង​ទំ​លំ​ទូលាយ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម ដែល​ផ្តល់​ភាពកក់ក្តៅ និង​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ និង​ទី៧ ច្បាប់​សហកម្ម​សិ​ទ្ឋ ដែល​ផ្តល់​ការ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស គ្រប់គ្រង​ផ្ទះ​ចាប់ពី​ជាន់​ទី១ឡើងទៅ សុ​ទ្ឋ​តែ​ជា​មូលដ្ឋាន​ដ៏​សំខាន់​មិនអាច​ខ​បដិសេធ​បាន សម្រាប់​កាលានុវត្តន៍​ភាព​នៃ​កម្ពុជា ហើយ​កម្ពុជា​បានក្លាយ​ជា “កូនក្រមុំ​ដ៏​ស្រស់ស្អាត​មួយ” ក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​អន្តរជាតិ។

ចំណុច​ពិសេស​មួយទៀត គឺ​ការ​ឈានឡើង​របស់​កម្ពុ​ជា​ពី​ប្រទេស​ក្រីក្រ មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​ឆ្ពោះទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ ក៏​ជា​ដែក​ឆក់​មួយទៀត ដែល​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិធំៗ ល្បីៗ ពី​ជុំវិញ​ពិភពលោក​មកកាន់​កម្ពុ​ជា ដោយសារ​ពួកគេ​មើលឃើញ​កំលាំង​ទិញ​កើនឡើង ដែល​ពួកគេ​អាច​រកប្រាក់​ចំណេ ញ​បាន​ពី​ទីនេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​នាំ​កម្ពុជា​មកកាន់​កោះ “សន្តិភាព” ដោយ​ឆ្លងកាត់​ថ្លុកឈាម និង​ទឹកភ្នែក និង​គំនរ​ឆ្អឹង​រាប់រយ​កន្លែង​នៅ​ទូទាំងប្រទេស ហេតុនេះ​កម្ពុជា​ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព សម្រាប់​ប្រទេស ព្រោះ​សន្តិ​ភាពជា​មូលដ្ឋាន​នៃអ្វីៗគ្រប់យ៉ាង​សំរាប់​ការរីកចម្រើន និង​វិបុលភាព​កម្ពុជា។

សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​កម្មករ កម្ការិនី១៦,០០០នាក់​នៅ​តំបន់​ទំនប់​កប់​ស្រូវ ភាគ​ខាងជើង​រាជ ធានី​ភ្នំពេញ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា “ខ្ញុំ​នឹងមិន​ឲ្យ​អ្នកណា​មក​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​នោះទេ ដរាបណា​ខ្ញុំ​នៅទីនេះ។ សម្តេច​បន្តថា “ ខ្ញុំ​មិន​ព្រម​ទេ “។

ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ជាង២០០០ បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត ដែល​បាននិងកំពុង​ត្រៀមខ្លួន​ចូលមក​ប្រទេស​នេះ ដោយ​កាលពី​ឆ្នាំមុន មាន​ទឹកប្រាក់​ជាង៤០០០លាន​ដុល្លារ ដែល​ប្រទេស​ចិន​បាន​បង្ហូរ​មកកាន់​កម្ពុ​ជា តាមរយៈ​ឥណទាន​សម្បទាន (កម្ចី​ការប្រាក់​ទាប) និង​ទឹកប្រាក់​វិនិយោគ​របស់​អ្នកវិនិយោគ​ចិន ចំនួន ១៤០០លាន​ដុល្លារ​អាមេរិក ដែល​បាន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា។

បច្ចុប្បន្ន​ក្រុមហ៊ុន​យក្ស​ជាច្រើន​របស់​ចិន បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដូចជា ក្រុមហ៊ុន The Prince Real Estate Group, ក្រុមហ៊ុន​អចលនទ្រព្យ R&F Property Co, Ltd, ក្រុមហ៊ុន Greenland Group ក្រុមហ៊ុន Union Development Group ជាដើម ដែល​ក្រុមហ៊ុន​ទាំងនេះ​បាន​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ។

ទីក្រុង​ភ្នំពេញ ដែល​ធ្លាប់​មានឈ្មោះ​ជាទី​ក្រុង​ខ្មោច និង​មាន​មនុស្ស​តែ៧០នាក់ បច្ចុប្បន្ន​បានក្លាយ​ជាទី​ក្រុង​មួយ ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ៣លាន​នាក់ និង​កំពុង​ប្រែក្លាយជា​ទីក្រុង​នៃ​មជ្ឈមណ្ឌល​ជា​ពាណិជ្ជកម្ម និង​ហិរញ្ញ វត្ថុ​អន្តរជាតិ ដោយ​បច្ចុប្បន្ន​មាន​អាគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​លំនៅដ្ឋាន​ប្រមាណ៧០អាគារ ដែលមាន​កំពស់​ចាប់ពី៥ជាន់ រហូតដល់​ជាង៦០ជាន់​កំពុង​សាងសង់​យ៉ាងសកម្ម​ជា​រៀងរាល់ថ្ងៃ។

ក្រៅពី​វិនិយោគ​លើ​វិស័យ​សំណង់ និង​អ​ច​នវ​ត្ថុ ក្រុមហ៊ុន​ចិន​ក៏​ឈានមុខ​គេ ក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ទេសចរណ៍ ថាមពល​អគ្គិសនី និង​វិស័យ​នាំមុខ​ជាច្រើន​ទៀត។

ភ្ញៀវ​ទេសចរណ៍​ចិន​ជាង២,១លាន​នាក់ បានមក​ទស្សនា​កម្ពុជា​កាលពី​ឆ្នាំមុន និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១ ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍ ចិន​ចំនួន១៧បាន និង​កំពុង​ហោះហើរ​ត្រង់​មកកាន់​ទីក្រុង​ភ្នំពេញ ដែល​នាំមក​នូវ​អ្នកវិនិយោគ ទេសចរណ៍​មកពី​ទីក្រុង​ជាច្រើន​នៃ​ប្រទេស​ចិន​មក​ទស្សនា​កម្ពុជា។

ទំនាក់ទំនង​អន្តរជាតិ

ក្នុង​ទំនាក់ទំនង​អន្តរជាតិ ផលប្រយោជន៍​ជា​រឿង​ទី១ ព្រោះ​គ្មាន​អ្នកណា​ជួយ​យើង ដោយ​មិន​គិត​ផលប្រយោជន៍​ខ្លួនឯង​នោះទេ។ មាន​ផលប្រយោជន៍​ទើប​មាន​ទំនាក់ទំនង​ល្អ នេះ​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​កា​ទូត និង​ទំនាក់ទំនង​អន្តរជាតិ។

ក្នុង​សមរភូមិ​កា​ទូត និង​ចំណេះដឹង កម្ពុជា​បាន​ដើរតួនាទី​កាន់តែ​សកម្ម​លើ​ឆាក​អន្តរជាតិ ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក្តី ប៉ុន្តែ​កម្ពុ​ជាមាន​សម្លេង​មួយ​នៅលើ​ឆាក​អន្តរជាតិ​ដូច​ប្រទេសធំៗដែរ ហើយ​ក្នុងការ​បោះឆ្នោត ឬ​ការបញ្ចេញ​សម្លេង​អ្វីមួយ កម្ពុជា​តែងតែ​នៅ​ខាង​ចិន ដើម្បី​ក្លាយជា​មិត្ត​ដ៏​ល្អ និង​អាច​ទុកចិត្តបាន​របស់​ចិន។

ភូមិសាស្ត្រ​នយោបាយ

នៅពេល​និយាយ​ពី​ផលប្រយោជន៍ យើង​ត្រូវ​មើល​កត្តា​ភូមិសាស្ត្រ​នយោបាយ ដែល​មិនអាច​មើលរំលង​បាន។ ចិន​បាននិងកំពុង​ពង្រីក​ឥ​ទ្ឋិ​ពល​របស់ខ្លួនមកកាន់​តំបន់​អាស៊ី អាហ្វ្រិក តាមរយៈ​ការផ្តល់​ជំនួយឥតសំណង​ផង ជំនួយ​ហិរញ្ញប្បទាន​ផង និង​ជំរុញ​អ្នកវិនិយោគ​នៅតាម​បណ្តា​ប្រទេស​នានា ដែល​ខ្លួន​អាច​ពង្រីក​ឥ​ទ្ឋ ពល​បាន។ និយាយ​ជារួម។

និយាយ​ដោយឡែក​ជាមួយ​កម្ពុជា ចិន​បាន​ចាប់ដៃ​កម្ពុជា និង​ជួយ​អភិវឌ្ឍន៍ កម្ពុជា ដោយសារ​ចិន​ចង់​ពង្រីក​ឥ​ទ្ឋិ​ពល​នៅក្នុង​តំបន់ ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក្តី ប៉ុន្តែ​កម្ពុជា​ក៏មាន​សម្លេង​មួយ នៅលើ​ឆាក​អន្តរជាតិ​ដូច​ប្រទេស​ធំ​ដែរ។ ផ្ទុយទៅវិញ ចិន​មិនអាច​ជ្រៀតចូល​ពង្រីក​ឥ​ទ្ឋិ​ពល​នៅ​បណ្តា​ប្រទេសជិតខាង​កម្ពុ ជា​នោះទេ ដោយសារ​ប្រទេស​ទាំងនោះ ជាមាន​ជម្លោះ​ផលប្រយោជន៍​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ចិន និង​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​វៀតណាម ហ្វី លី​ពី​ន ម៉ាឡេស៊ី ហើយ​ប្រទេស​ទាំងនោះ​រូ​ម​ទាំង​ថៃ និង​ភូមា​ផង​បានក្លាយ​ជាស​ម្ព័​ន្ឋ​មិត្ត​អាមេរិក​រួចទៅហើយ។

ហេតុនេះ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​កម្ពុជា អាច​ធ្វើជា​មិត្ត​ស្លាប់​រស់​របស់​ចិន ដែល​ចិន​អាច​ទុកចិត្តបាន ទើប​ចិន​បាន​ផ្តល់ជំនួយ និង​ជំរុញ​អ្នកវិនិយោគ​រាប់ពាន់​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា។

ជា​ប្រតិកម្មថ្មីៗ មិន​ធ្លាប់មាន លោក​ស្យ​ង់ បូ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​រហូត​មកទល់ពេលនេះ មាន​ក្រុម​ហ៊ិ​ន​ចិន​ជាង២០០០ កំពុង​វិនិយោគ​នៅ​កម្ពុជា ដោយ​គិត​ត្រឹមតែ​ឆ្នាំ២០១៧ ទឹកប្រាក់​វិនិយោគ​របស់​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ១ ដែលមាន១៤០០លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​គិត​ប​ញ្ចួ​ល​ទាំង​ហិរញ្ញប្បទាន​វិញ ចិន​បានផ្តល់​ជាង៤០០០លាន​ដុល្លារ នៅ​កម្ពុជា​សម្រាប់តែ​ឆ្នាំ២០១៧។

ជាមួយគ្នានេះ ចិន​ក៏បានផ្តល់​សារ​ដ៏​ច្បាស់លាស់​មួយ​ថា“ចិន​វិនិយោគ​នៅ​កម្ពុជា មិនមែនជា​ការលាង​លុយកខ្វក់​ទេ ហើយ​ការលើកឡើង​របស់លោក​ខាងលិច​កន្លងមក គឺជា​ការ​ច្រណែន​ពី​ភាពជា​ដៃគូ និង​ការរីកចម្រើន​របស់​ប្រទេស​ទាំងពីរ។

សរុបមក​វិញ​ការ​ចាប់ដៃ​ជាមួយ​ចិន មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់ និង​ប្រយោល​នោះទេ ប៉ុន្តែ​ចិន​បាន​ក្លាយជា​មិត្ត​ដ៏​ល្អ​មួយ​របស់​កម្ពុជា ដែល​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ផង ជួយ​ការពារ​ឯករាជ្យ អធិបតេយ្យភាព​ដល់ក​ម្ពុ​ជា​ផង និង​នាំ​កម្ពុជា​ឆ្ពោះទៅរក​វិបុលភាព​នាពេល​អនាគត ប៉ុន្តែ​ការចាប់​ដៃ​ជា​មួ​ចិន ហើយ​បោះបង់​លោកខាងលិច អាចជា​រឿង​គ្រោះថ្នាក់​មួយ។

ជាមួយនឹង​ទំនាក់ទំនង​កា​ទូត​ដ៏​ឈ្លាសវៃ​មួយ និង​ជា​បុរស​ដែល​ត្រូវបាន​គេ​ប្រ​សិ​ទ្ឋ​នាម​ថា “ជា​បុរស​ខ្លាំង​របស់​កម្ពុជា” សម្តេច​តេ​ជោ​មាន​សុបិន​ដ៏​ធំ​មួយ​គឺ​ប្រែក្លាយ​កម្ពុជា “ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់” ដូច្នេះ​ការបោះបង់​លោកខាងលិច មិនមែនជា​ជម្រើស​របស់​សម្តេច​តេ​ជោ​ទេ ទោះជា​កម្ពុជា​បាន​ចាប់ដៃ​ជាមួយ​ចិន​មិនអាច​ព្រលែង​បាន​ក៏ដោយ ក៏​កម្ពុជា​មិន​ព្រម​លែងដៃ​លោកខាងលិច ដែល​ផ្តល់នូវ​ទីផ្សារ​សម្រាប់​នាំចេញ​ទំនិញ​ដ៏​សម្បូរបែប​ពី​កម្ពុជា​នោះទេ។

យើង​អាច​និយាយ​ប្រក​ដ​ដោយ​សុទិដ្ឋិនិយម និង​សុភ​វិ​និ​ច្ច័​យ​មួយ​ថា “ចិន ជា​អ្នកផ្តល់​ស្រូវ និង​សាប​ព្រួស​ដល់​កម្ពុជា ហើយ​លោកខាងលិច ជា​អ្នកប្រមូល​ផល​ឲ្យ​កម្ពុជា ដើម្បី​យក​អង្ករ​មក​ចំអិន​ទទួលទាន​ខ្លួនឯង”៕[:]