ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលថៃបានប្រកាសពីគម្រោងបណ្តាញផ្លូវដែកល្បឿនលឿន ដ៏ធំមួយដែលនឹងតភ្ជាប់ប្រទេសកម្ពុជា សឹង្ហបូរី និងចិន ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលលកណ្តាលក្នុងតំបន់។
ការសាងសង់គម្រោងនេះបាន និងកំពុងដំណើរការ ហើយរដ្ឋាភិបាលនឹងប្រកាសអំពីការអំពាវនាវឲ្យមានការដេញថ្លៃ ខណៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កំពុងរីកចម្រើន។ នេះបើយោងតាមអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក Pailin Chuchottaworn។
-->
គម្រោងនេះ នឹងមិនត្រឹមតែរួមបញ្ចូលការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមបញ្ចូលទាំងផ្លូវដែកបួន ដែលប្រើរថភ្លើងល្បឿនលឿន Shinkansen ផងដែរ។
លោកអនុរដ្ឋមន្ត្រីបាននិយាយថា “ប្រជាជនថៃនឹងអាចយករថភ្លើងដែលមានល្បឿនលឿន ពីស្ថានីយរថភ្លើងនៅបាងកកទៅកាន់ទីក្រុងប៉េកាំង និងសឹង្ហបូរីនាពេលអនាគត”។
បណ្តាញដឹកជញ្ជូនទំនើបនេះ នឹងគ្របដណ្តប់ចម្ងាយផ្លូវជាង៣,០០០គីឡូម៉ែត្រ និងចំណាយជាង៦៧ពាន់លានដុល្លារ។
ផ្លូវរថភ្លើងល្បឿនលឿន ដែលមានមហិច្ឆតាខ្ពស់នឹងភ្ជាប់ទីក្រុងបាងកក ទៅឈៀងម៉ៃ ឡាវ កម្ពុជា និងប្រទេសម៉ាឡេស៊ី។
ស្ថានីយ៍កណ្តាលនៅទីក្រុងបាងកក គ្រោងនឹងក្លាយជារដ្ឋធំបំផុតក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់។
ផែនការប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលថៃ នឹងផ្តល់នូវគម្លាតមួយសម្រាប់ផែនការរយៈពេលវែងរបស់ប្រទេសកម្ពុជា ដើម្បីបម្រើជាមជ្ឈមណ្ឌលភស្តុភារសម្រាប់តំបន់មេគង្គ ប៉ុន្តែការធ្វើគម្រោងជាដៃគូអាចជួយប្រទេសកម្ពុជា ក្នុងការពន្លឿនការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសថៃ។
ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធចិនរាប់ពាន់លានដុល្លារ ដែលវិនិយោគនៅក្នុងផ្លូវហាយវ៉េការ សាងសង់ស្ពាន និងអាកាសយានដ្ឋាន កម្ពុជាកំពុងឈានទៅរកដៃគូប្រកួតប្រជែងដ៏ធំ និងជាដៃគូជាមួយប្រទេសថៃ ក្នុងរយៈពេលវែងដោយសារតែទីតាំងកណ្តាលរបស់ខ្លួន។
កាលពីឆ្នាំមុនអង្គភាពអាជីវកម្មចិន បានវិនិយោគជិត៣,៨ពាន់លានដុល្លារ ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍអចលនទ្រព្យ។ ទុនរាប់ពាន់លានដុល្លារដែលបានវិនិយោគលើគម្រោងអភិវឌ្ឍន៍នៅកម្ពុជា។

ភាគច្រើននៃការវិនិយោគនាពេលបច្ចុប្បន្ននេះ ត្រូវបានផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលមានតម្លៃ ២,០៨ពាន់លានដុល្លារ ដែលនឹងក្លាយជាច្រករបៀងសំខាន់សម្រាប់ការនាំចេញ និងនាំចូល៕
[…] ប្រភព៖ Property Area […]