ដោយ Donald Lee
ភ្នំពេញៈ ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិនស្ថិតនៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពី ការតំឡើងពន្ធគយ ទីក្រុងប៉េកាំងបាននិងកំពុងប្រើប្រាស់វិស័យមួយចំនួន ក្នុងសេដ្ឋកិច្ចរបស់ខ្លួនដាក់ទណ្ឌកម្ម និងផ្តល់រង្វាន់ដល់ប្រទេសមួយចំនួនដែលជាសម្ព័ន្ធដូចជាប្រទេសកម្ពុជាដើម។
កិច្ចព្រមព្រៀងបណ្តោះអាសន្ន បានបង្កើតឡើងរវាងសហរដ្ឋអាមេរិក ចិននៅឯកិច្ចប្រជុំកំពូល G20 មិនត្រូវបានផ្តល់ភាពជឿជាក់ក្នុងតំបន់អាស៊ី ខណៈគ្មានការកំណត់ពេលជាក់លាក់ក្នុងចចារ រវាងប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរនោះទេ ។ ភាគីទាំងពីរ នៅតែប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមសេដ្ឋកិច្ចត្រជាក់ ដើម្បីធ្វើឱ្យមានផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចនៃប្រទេសដទៃ។
-->
ភ្ញៀវទេសចរណ៍ប្រទេសចិនទៅកាន់បណ្តាប្រទេសនានា និងតំបន់នៅតែជាឧបករណ៍ប្រើប្រាស់ ដ៏មានឥទ្ធិពលមួយដើម្បីដាក់ទណ្ឌកម្ម ឬផ្តល់រង្វាន់ដល់ប្រទេសនានា។ យោងតាមវិទ្យាស្ថានទេសចរណ៍ចិន (CTA) បានឱ្យដឹងថា កាលពីឆ្នាំមុនភ្ញៀវទេសចរចិនបានធ្វើដំណើរទៅកាន់ក្រៅប្រទេស មានចំនួនប្រមាណ១៤០លាននាក់ កើនឡើងប្រមាណ ១៤ភាគរយធៀបនឹងឆ្នាំមុន។
ភ្ញៀវទេសចរចិនមានសក្ដានុពល ក្នុងការបង្កើតការរីកចម្រើន នៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលទទួលប្រាក់ចំណូលអតិបរមារហូតដល់១២0ពាន់លានដុល្លារ កាលពីឆ្នាំមុន ទៅដល់ប្រទេសចំនួន១៥៧ជាពិសេសនៅអាស៊ីអាគ្នេយ៍។
ឧទាហរណ៏មួយអំពីរបៀបដែលទីក្រុងប៉េកាំង ប្រើប្រាស់ទេសចរណ៍ចិនទៅក្រៅប្រទេសជាឧបករណ៍ ដ៏មានឥទ្ធិពលមួយ ដែលអាចមើលឃើញនៅក្នុងឧទាហរណ៍ថ្មីៗចំនួនពីរ ដែលពាក់ព័ន្ធនឹងភាពតានតឹងរវាងប្រទេសអាមេរិក និងកូរ៉េខាងត្បូង។
កាលពីខែមុន ខណៈមានការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្ម រដ្ឋាភិបាលចិនបានចេញផ្សាយការព្រមានមួយស្តីពី ការធ្វើដំណើរទៅកាលសហរដ្ឋអាមេរិក ដើម្បីធ្វើកូដកម្មជាយុទ្ធសាស្ត្រដល់វិស័យទេសចរណ៍សំខាន់ៗ នៅក្នុងសេដ្ឋកិច្ចអាមេរិក។ ការប្រឹក្សាយោបល់លើការធ្វើដំណើរដ៏មានឥទ្ធិពលនេះ គឺជាសកម្មភាពផ្លូវការដ៏សំខាន់បំផុតរបស់ទីក្រុងប៉េកាំង ក្រោយពីបានផ្តល់ដំបូន្មានដល់ភ្នាក់ងារទេសចរណ៍ ដើម្បីបង្អាក់ការធ្វើដំនើររបស់សហរដ្ឋអាមេរិក។
ផលប៉ះពាល់កើតឡើងភ្លាមៗ នៅក្នុងប្រទេសសហរដ្ឋអាមេរិក។ ទេសចរណ៍ចិនទៅសហរដ្ឋអាមេរិចបានធ្លាក់ចុះជិត៦ភាគរយ ដល់ទៅ៣លាននាក់ដែលជាចំនួនភ្ញៀវទេសចរចិនដែលមានចំនួនទាប បំផុតចាប់តាំងពីឆ្នាំ២00៣ ដែលធ្វើឱ្យវិស័យទេសចរអាមេរិក។
ការវាយប្រហារទន់ភ្លន់ ដែលបានរៀបចំប្រកបដោយប្រកដប្រជា នៃសេដ្ឋកិច្ចប្រទេសមួយផ្សេងទៀត បានផ្តល់ផលប្រយោជន៍ដល់ទីក្រុងប៉េកាំង។ រដ្ឋាភិបាលចិនអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដោយមិនមានការប្រឈមមុខដាក់គ្នាទាំងស្រុង ដោយណែនាំដល់ក្រុមប្រតិបត្តិករទេសចរណ៍ ឱ្យកំណត់ការធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ ដោយមិនបង្ហាញពីអរិភាព។
នៅឆ្នាំ២0១៧កូរ៉េខាងត្បូង បានដំឡើងប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិក ដែលប្រទេសចិន បានបញ្ចុះបញ្ចូលអស់រយៈពេលជាច្រើនឆ្នាំ គឺដើម្បីបំបាក់ទឹកចិត្ត ជាការឆ្លើយតបទីក្រុងប៉េកាំងបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបង្អាក់ដល់ដំណើររបស់ទេសចរណ៍នៅប្រទេសនេះ។ ក្នុងរយៈពេលប៉ុន្មានខែក្រោយមកទៀត ភ្ញៀវទេសចរចិនទៅកាន់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះខ្លាំងរហូតដល់៥0ភាគរយ ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ។ ស្របពេលជាមួយនឹងការធ្វើដំណើរទៅកូរ៉េខាងត្បូង រដ្ឋាភិបាលបានហាមឃាត់ការចាក់ផ្សាយរៀងកូរ៉េនៅតាមទូរទស្ស និងរៀបចំប្រគុំតន្រ្តីផ្សេងៗ។
ផ្ទុយទៅវិញ ទីក្រុងប៉េកាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់បណ្តាប្រទេសសម្ព័ន្ធមិត្ត ដោយណែនាំអ្នកធ្វើដំណើរឱ្យបង្កើនការធ្វើដំណើរ ទៅកាន់បណ្តាប្រទេសទាំងនោះ ដោយបានបង្កើនជើងហោះហើរត្រង់ពីទីក្រុងនានារបស់ខេត្តរបស់ខ្លួន ហើយថែមទាំងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងប្រទេសដែលជាសម័ន្ធមិត្តផងដែរ។
ជាឧទាហរណ៍ អាជ្ញាធរកម្ពុជានៅទីក្រុងប៉េកាំង បានរៀបចំសមាគមទេសចរណ៍យ៉ាងសកម្ម ដើម្បីធ្វើជាដៃគូជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជា ហើយបានអនុម័តការហោះហើរដោយផ្ទាល់ពីទីក្រុងជាច្រើននៅទូទាំងប្រទេស។
វិស័យទេសចរណ៍ គឺជាសសរស្តម្ភដ៏សំខាន់មួយ នៃសរសរស្តម្ភសេដ្ឋកិច្ចធំៗទាំងបួនរបស់កម្ពុជា។
អ្នកវិភាគរបស់ក្រុមហ៊ុន Merril Lynch មកពីធនាគារ Bank of America បានឱ្យដឹងថា អ្នកទេសចរចិនបានជ្រើសរើសចូលមកកម្ពុជា ដោយសារតែការលើកទឹកចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើដំណើរទេសចរណ៍ ដើម្បីជំរុញភ្ញៀវទេសចរមកកាន់ប្រទេស។
បន្ទាប់ពីការបំពេញទស្សនកិច្ចប្រកប ដោយភាពជោគជ័យរបស់មន្រ្តីកម្ពុជាទៅកាន់ទីក្រុងប៉េកាំងអាជ្ញាធរចិនបានចេញកម្មវិធីជាច្រើន ដើម្បីបង្កើតការរីកចម្រើនផ្នែកទេសចរណ៍ទៅកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងៗទៀត៕