ដោយ ម៉ៃ វីរៈ
ព្រះសីហនុៈ ជាការចាត់វិធានការណ៍ក្តៅមួយ គណៈកម្មការគ្រប់គ្រងតំបន់ឆ្នេររបស់ខេត្តបានចុះរុះរើសំណង់ ដែលធ្វើគ្រោងដែកនៅលើតំបន់ឆ្នេរអូរត្រេះ១ក្រុងព្រះសីហនុ។
ក្រុមការងារគណៈកម្មការឆ្នេរថ្នាក់ខេត្ត បានចុះរុះរើសំណង់ដែលធ្វើ គ្រោងដែកនៅលើទីតាំងដីតំបន់ឆ្នេរអូរត្រេះ១ក្រុងព្រះសីហនុនារសៀលថ្ងៃទី៨ កក្កដានេះ។
មន្ត្រីជំនាញលោកបញ្ជាក់ថា កន្លងមកអាជ្ញាធរធ្លាប់បានចុះធ្វើការហាមឃាត់មិនឲ្យធ្វើការសាងសង់ទេ និងទុករយៈពេលឱ្យរុះរើចេញរួចមកហើយ ប៉ុន្តែម្ចាស់សំណង់នៅតែលួចបន្តធ្វើការសាងសង់ ទើបនៅរសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៩ នេះក្រុមការងារចម្រុះសម្រេចដឹកនាំកម្លាំងចុះយកគ្រឿងចក្រដើម្បីឲ្យចេញតែម្ដង៕








