[:km]ការធ្វើ​ធុរកិច្ច​តាម​ប្រព័ន្ធ E-Commerce នៅ​កម្ពុជា​ចាប់ផ្ដើម​មានការ​រីកចម្រើន​ខ្លាំង[:]

0

[:km]ដោយ៖ រ៉ាវី

ភ្នំពេញ៖ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ( E-Commerce ) ដូចជា​ការទិញ-លក់ទំនិញ និង​សេវាកម្ម នៅក្នុង​ប្រទេស​កម្ពុជា កំពុងមាន​សន្ទុះ​កើនឡើង​ខ្លាំង គួរឱ្យកត់សម្គាល់ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី «ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក» ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ដ្រ បានលើកឡើង​ពី​សារសំខាន់​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក E-Commerce សម្រាប់​ការចរចា​ពាណិជ្ជកម្ម​អន្តរជាតិ ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ការកំណត់​ពន្ធគយ ការជំរុញ​សេរីភាវូបនីយកម្ម​ផ្នែក​សេវា ការគ្រប់គ្រង​លំហូ​ទិន្នន័យ​ឆ្លងដែន ការផ្ទេរ​បច្ចេកវិទ្យា និង​បញ្ហា​មួយចំនួនទៀត។

លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «នាពេល​បច្ចុប្បន្ន បណ្តា​ប្រទេស​នានា​លើ​សកលលោក បាន​កំពុង​យកចិត្តទុកដាក់​ខ្លាំង​អំពី​បញ្ហា​នេះ ក្នុងនោះ​រួមមាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ ដែល​តែង​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចចរចារ​ពាណិជ្ជកម្ម ទាំង​កម្រិត​តំបន់ និង​អន្តរជាតិ» ។

លោក​ក៏បាន​សំណូមពរ​សិក្ខាកាម​ទាំងអស់ ខិតខំ​ត្រងត្រាប់​ការពន្យល់​របស់​វាគ្មិន​កិត្តិយស ដើម្បី​ធ្វើឱ្យ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ក្លាយទៅជា​វេទិកា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ល្អៗ សម្រាប់​ធ្វើជា​ធាតុ​ចូលក្នុង​ការអភិវឌ្ឍ​វិស័យ E-Commerce នៅ​កម្ពុជា នាពេល​អនាគត ជាពិសេស​បន្ទាប់ពី​ច្បាប់​ស្តីពី E-Commerce ត្រូវបាន​អនុម័ត និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលខាងមុខ។

សូមជម្រាបថា ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​សាធារណជន ក្នុង​ការធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​លុបបំបាត់​ឧបសគ្គ​រាំងស្ទះ​ទាំងឡាយ ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​រួចរាល់​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី E-Commerce ស្របតាម​បទដ្ឋាន​អន្តរជាតិ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​របស់​អង្គការសហប្រជាជាតិ និង​ច្បាប់​របស់​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​តំបន់ និង​ពិភពលោក។

សេចក្តីព្រាងច្បាប់​នេះ មាន​ចំនួន ១១ជំពូក និង​ចែកចេញជា ៥៩មាត្រា ហើយ​បច្ចុប្បន្ន កំពុង​ត្រូវបាន​លើក​យកមក​ពិភាក្សា នៅក្នុង​កម្រិត​បច្ចេកទេស ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ៕[:]

សម្តេច​តេ​ជោ​ប្រកា​សលប់​អង្គភាព “កាំសាប” កុំ​ឲ្យ​ស្មុគស្មាញ​ក្នុងការ​ធ្វើ​ធុរកិច្ច

0

ដោយ វុត្ថា

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​រំលាយ ចោល​អង្គភាព “កាំសាប” ដែលជា​អង្គភាព​ត្រួតពិនិត្យ​ទំនិញ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ដើម្បី​កាត់បន្ថយ​ភាពសាំញ៉ាំ និង​កុំ​ឲ្យ​មាន​ភាពស្មុគស្មាញ​ក្នុង​ការធ្វើ​ធុរកិច្ច​របស់​ធុរកិច្ច​ជន។

មានប្រសាសន៍​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១១,៧៣៨នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន១២ ក្នុង​ខេត្តកំពត​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នេះ  សម្តេច​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បា​ន្យ​ដឹងថា ការលុបបំបាត់​អង្គភាព​កាំសាប​នេះ គឺ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​អ្នកវិនិយោគ​ដែល​មករ​ស៊ី​នៅក្នុង​ប្រទេស ព្រោះ​អង្គភាព​កាំសាប​នេះ ត្រូវបាន​គេ​លប់ចោល​អស់ហើយ នៅតាម​បណ្តាល​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក នៅមាន​តិច​តួ​បំផុត។

សម្តេច​បន្តថា “ជម្រើស​នៃ​អង្គប្រជុំ​ដែល​ដឹកនាំ ដោយ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មាន​ជម្រើស៣ឲ្យ​ខ្ញុំ​ជ្រើសរើស។ ជម្រើស​ទី១ ទុក​កាំសាប​ឲ្យ​នៅ​ដដែល​ប៉ុន្តែ​ទំលាក់​ថ្លៃ​មួយចំនួន និង​សេវា​មួយចំនួន​ដែល​មិនចាំបាច់។ ជម្រើស​ទី២ ដាក់​ឲ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​ភ្នាក់ងារ​ឯកជន តែ​នៅពេល​ដាក់​ប្រកួតប្រជែង​មិន​ឈ្មះ​ស្ថាប័នឯកជន វា​នឹង​ក្ស័យធន ។ ឯក​ទី​ជម្រើស​ទី ៣ លប់ចោល​ស្ថាប័ន​កាំសាប​ហ្នឹង​តែម្តង។ ចឹ​ង ខ្ញុំ​ក៏​សម្រេច​ជម្រើស​ទី ៣ ដោយ​លប់ចោល​តែម្តង​កុំ​ឪ្យ​វា​សុំា​ញុំ​ា និង​ជួយ​សម្រួល​ការរកស៊ី និង​ការចំណាយ​របស់​ធុរកិច្ច​ជន​ដែល​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា។

សម្តេច​បន្តថា “សូម​ផ្តាំផ្ញើរ​ទៅ​ថ្នាក់ដឹកនាំ​កាំសាប ដែល​នាំ​នាវា​ចូល​កំពង់ផែ​រយៈពេល៤០ឆ្នាំ​មកនេះ មិនបាច់​ធ្វើ​ចឹ​ង​ទៀត​ទេ យើង​មាន​បច្ចេកវិទ្យា​សម្រាប់​ប្រើប្រាស់ ដោយ​ខាង​នាវា និង​កំ​ផែ​អាចធ្វើ​ទំនាក់ទំនង​ជាមួយគ្នា​បាន។

សម្ត​ច​តេ​ជោ​ហ៊ុន សែន​បាន​បញ្ជាក់ថា ពេលនេះ​កម្ពុជា​បានចាប់ផ្តើម​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ដូចជា​ការបញ្ចុះ​តំលៃ​អគ្គិសនី ការបញ្ចប់​វត្តមាន​ផ្នែក​កាំកុងត្រូល និង​ផ្នែកផ្សេងៗទៀត​នៅតាម​ច្រកព្រំដែន ដោយ​ទុក​តែ​នគ​បាល​អន្តោ​ប្រវេ​ស និង​គយ​តែប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ការចំណាយ​ក្រៅផ្លូវការផ្សេងៗ ដែល​នេះ​ជាការ​អនុវត្ត​ជាបណ្តើរៗទៅតាម​អភិក្រម៥យ៉ាង​គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់៕

ដំណឹង​ល្អ! គ្រឿងចក្រ​តម្លៃ ១០០លាន​ដុល្លារ​សម្រាប់​សាងសង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​បាន​មកដល់​កម្ពុជា

0

ដោយ​វុត្ថា
ភ្នំពេញ៖ ឧបករណ៍​គ្រឿងចក្រ​សុទ្ធតែថ្មីៗ មាន​ទាំង​រថយន្ត​ជាច្រើន​គ្រឿង​ដែលមាន​តម្លៃ ១០០លាន​ដុល្លារ​សម្រាប់​សាងសង​ផ្លូវ​ហៃ​វ៉េ​ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​គេ​ដឹក​មកដល់​កម្ពុជា​សម្រាប់​បើក​ការដ្ឋាន​សាងសង់​នាពេល​ខាងមុខនេះ។

លោក​ឧកញ៉ា​ម៉ុង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ទី​គ្រប់​បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី២៥ ខែមករា​ឆ្នាំ ២០១៩នេះ “វេលា​ម៉ោង៨ព្រឹក​ថ្ងៃ​សុក្រ​ទី២៥ខែមករា​ឆ្នាំ២០១៩ ចុះទៅពិនិត្យ​និង​ជម្រុញ​ការងារ​ស្ថាបនា​ផ្លូវ​ហ៊ុន សែន​កែវផុស​ដោយ​ចាក់​ក្រាល​កៅស៊ូ DBST កំពង់តែ​ដើរ​មើលផ្លូវ​ងាកមើល​ទៅខាង​ឆ្វេង​ដៃ​ភ្ញាក់​ព្រើត ដោយសារតែ​ឃើញ​គ្រឿន​ង​ចក្រ​ឧបករណ៍​រថយន្ត​សុទ្ធតែថ្មីៗជាច្រើន​គ្រឿង សម្រាប់​យកមក​បំរើអោយ​ការងារ​សាងសង់​ផ្លូវ​ហៃ​វ៉េ​ល្បឿន​លឿន ភ្នំពេញ​ខេត្ត​ព្រះសីហនុ​ហើយ។

លោក​បន្តថា “តាមមើលទៅ មិនយូ​ទេ​យើងទាំងអស់គ្នា​និង​បានធ្វើ​ដំណើរ ប្រកបដោយ​សុវត្ថិភាព​រយៈពេល៩០នាទី​ភ្នំពេញ​ខេត្ត​ព្រះសីហនុ​ហើយ សូម​ចូលរួម​អបអរសាទរ​សមត្ថ​ផល​ដ៏​ថ្មីស្រឡាង​នេះ ដែល​កើតចេញ​មកពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​របស់​យើងទាំងអស់គ្នា។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ឪ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការសាងសង់​ផ្លុ​វ​ល្បឿន​លឿន​ភ្នំពេញ-ព្រ​សីហនុ​នឹង​ចាប់ផ្តើម​បើក​រដ្ឋា​ន​សាសង់​នៅក្នុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា ឆ្នាំ ២០១៩ ខាងមុខ ក្រោយ​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ខែ​មកា​រា ឆ្នាំ ២០១៨ កន្លង​ម​នេះ។

លោក​រដ្ឋមន្ត្រី​បន្តថា គ្រឿងចក្រ​តម្លៃ​ប្រហែល ១០០ លាន​ដុល្លារ​អាមេរិក នឹង​មកដល់​ខែមករា ជាមួយនឹង​អ្នកបច្ចេកទេស​ជនជាតិ​ចិន​ចំនួន ២០០ នាក់។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នៅក្នុង​បំពេញ​ទស្ស​កិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ចិន​កាលពីពេល​ថ្មី​នេះ បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC) ដែល​ទទួលបន្ទុក​ផ្លូវ​ល្បឿន​លឿន ព​ន្លឿ​ន​ការបើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់ នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ នេះ ខណៈ​រដ្ឋាភិបាល​បានធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​រួចរាល់​មកហើយ​នោះ៕

ឧកញ៉ា​លី ហួរ៖ ទីផ្សារ​លំនៅដ្ឋាន​នៅ​ឆ្នាំនេះ​នៅតែមាន​ភាពល្អប្រសើរ

0
​លោក ច្រឹ​ក សុខ​នី​ម / ​លោក​ឧកញ៉ា​លី ហួរ​

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​លោក​ឧកញ៉ា​លី ហួរ​បាន​អះអាងថា ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា​នៅ​ឆ្នាំ២០១៩នេះ នៅតែមាន​ភាពល្អប្រសើរ ដោយសារ​កំនើនសេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​គំរោង​នានា​ដែល​បាន​សាងសង់ ពិសេស​គំរោង​លំនៅដ្ឋាន​ដែលជា​សមាជិកសមាគម​ចំនួន៥០ក្រុមហ៊ុន​នៅតែ​លក់ដាច់ និង​មាន​តម្រូវការ​ខ្ពស់។លោក​បន្តថា កត្តា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេចបាន បាននិងកំពុង​ជំរុញ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន។

លោក​បន្តថា “ក្នុង​រយៈពេល​ខ្លី​ខាងមុខ ខ្ញុំ​គិតថា​ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​សញ្ញា​វិជ្ជមាន ព្រោះ​ប្រជាជន​វ័យក្មេង​នៅ​កម្ពុ​ជាមាន​ចំនួន​ច្រើន ដែល​ពួកគេ​ត្រូវការ​លំនៅដ្ឋាន និង​ជំរុញ​ឲ្យ​តម្រូវ​ការកើនឡើង។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១លាន​ខ្នង​បន្ថែមទៀត នៅ​ចន្លោះ​ឆ្នាំ២០១៥ ២០៣០ខាងមុខ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា នៅពេល​និយាយ​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ​ថា​តើ​វា​មាន​ភាព​រីកចម្រើន​ឬ​អត់​សម្រាប់​រយៈពេល​មធ្យម និង​វែង​ចំពោះមុខ គឺ​កម្ពុជា​នៅតែមាន​ការរីកចម្រើន​ក្នុង​វិស័យនេះ។

លោក​បន្តថា “ការរីកចម្រើន​ក្នុង​វិស័យនេះ អាស្រ័យ​កត្តាសំខាន់ៗចំនួន៣ គឺ​សន្តិភាព កំនើនសេដ្ឋកិច្ច និង​ការគាំទ្រ​ពី​ប្រ​ព័​ន្ឋ​ធនាគារ​នៅ​កម្ពុជា។លោក​បន្តថា “នៅពេល​និយាយ​ពី​បញ្ហា យើង​ត្រូវ​មើល​រវាង​តម្រូវការ និង​ការផ្គត់ផ្គង់ ហើយ​យើង​ឃើញថា តម្រូវការ​នៅតែមាន ការផ្គត់ផ្គង់​នៅតែ​ឆ្លើយតប ហេតុនេះ​ទីផ្សារ​នេះ​មិន​ប្រឈម​នឹង​វិបត្តិ​ណាមួយ​ក្នុង​រយៈពេល​ខ្លី​នោះទេ”៕

ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​កើនឡើង ៤០ពាន់​លាន​ដុល្លារ​អាមេរិក

0

ដោយ ដា​រ៉ា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​កើន​ឡើងដល់ ទំហំ ៤០ពាន់​លាន​ដុល្លារ​សហ​អាមេរិក គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៨ ពោល​សម្រេចបាន​ជាង ១៩ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៧ កន្លងមកនេះ។

មានប្រសាសន៍​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ លោក ជា ចាន់តូ ទេសាភិបាល​ធនាគា​ជាតិ​នៃ​កម្ពុជា​ឪ្យ​ដឹង​ការកើនឡើង​នេះ ដោយសារ​កត្តា​កំណើន​មូលនិធិ​កម្ចី​ដើមទុន​របស់​គ្រឹះស្ថាន និង​ប្រាក់​បញ្ញើរ​អតិថិជន។

​លោក​បន្តថា “ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា មាន​ភាពអំណោយ ពី​កំណើន​សេដ្ឋកិច្ចពិភពលោក និង​ស្រប​ពេលដែល​ជំនឿ​ទុកចិត្ត និង​ទស្សនវិស័យ​អ្នក​វិនិយោគិន​មកលើ​កម្ពុ​ជាមាន​ភាពរឹងមាំ និង​វិជ្ជមាន ក្នុងនោះ​ស្ថានភាព​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា គឺជា​កំលាំងចលករ​យ៉ាងសំខាន់ ជាក់ស្តែង​ទ្រព្យសកម្ម​របស់​ធនាគា​រ និង​ហិរញ្ញវត្ថុ​បានលើកឡើង ១៩,៤% ត្រូវ​ប្រមាណ ១៦៣,១ទ្រី​លាន​រៀល ស្មើ​ប្រមាណ ៤០ពាន់​លាន​ដុល្លា​អាមេរិក” ។

លោក​បន្ថែមថា ចំណែក​ពាក់ព័ន្ធ​មូលនិធិ​កម្ចី​វិញ បាន​កើនឡើង ២៣% ត្រូវ​ប្រមាណ ១៦,៨ ទ្រី​លាន​រៀល ស្មើ​ប្រមាណ ៤,១ប៊ី​លាន​ដុល្លារ​អាមេរិក ដោយមាន​ដើមទុន​កំណើន​ជាង២៣% ត្រូវ​ប្រមាណ​ជាង ១៩ទ្រី​លាន​រៀល ស្មើ​ប្រមាណ​ជិត ៥ប៊ី​លាន​ដុល្លា ក្នុងនោះ​ប្រាក់​បញ្ញើរ​អតិថិជន បាន​កើនឡើង​ជាង ១៥% ត្រូវ​ប្រមាណ​ជិត ៩០ទ្រី​លាន​រៀល ស្មើ​ប្រមាណ​ជាង ២២ប៊ី​លាន ដុល្លារ ។ ចំណែក​ឥណទាន​បាន​កើនឡើង​ជិត ១៩% ត្រូវ​ប្រមាណ​ជិត ១០០ទ្រី​លាន​រៀល ស្មើ​ជាង ២៤ប៊ី​លាន​ដុល្លារ ក្នុងនោះ​ចំនួន​អ្នក​បញ្ញើរ​បាន​កើនឡើង​ដល់ ៦,២លាន​គណនី រួមជាមួយ​អ្នក​ខ្ចីប្រាក់​បាន​កើនឡើង ២,៦លាន​គណនី​ផងដែរ ។

លោក​បញ្ជាក់ទៀតថា ស្របតាម​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គ្រឹះស្ថាន​ធនាគារ​ភាគច្រើន​បាន​កំពុងអភិវឌ្ឍន៍​សេវា​ឌីជីថល ក្នុងនោះ​សេវា​នេះ​នឹង​ផ្តល់​ផាព​ងាយស្រួល​ដល់​អតិថិជន ក្នុងការ​ប្រើប្រាស់​សេវា​ធនាគារ តាមរយៈ​ប្រព័ន្ធ​អ៉ិ​ន​ធ័​រ​ណែ​ត និង​ទូរស័ព្ទ​ជាដើម ដោយបាន​រួមចំណែក​ក្នុងការ​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ បច្ចុប្បន្ន​គ្រឹះស្ថាន​ធនាគារ​បន្ត​ការអភិវឌ្ឍន៍ និង​ពង្រីក​បណ្តាញ​សាខា ធ្វើ​ពិពិធ​កម្ម​ផលិតកម្ម និង​សេវា​ហិរញ្ញវត្ថុ ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​តម្រូវការ​របស់​អតិថិជន និង​បន្ត​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ប្រតិបត្តិការ ការពង្រឹង​ភាពរឹងមាំ​នៃ​ដើមទុន និង​អភិបាលកិច្ច​ល្អ រួមជាមួយ​ការធ្វើ​បច្ចុប្បន្ន​កម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ការកសាង​ធនធានមនុស្ស​ជាដើម។

លោក​ឆា​រស៍ វ៉ាន់ ប្រធានស្តីទី​សមាគម​ធនាគារ​កម្ពុជា បាន​ឪ្យ​ដឹង​ដែរ​ថា សុខភាព​ក្នុង​វិស័យ​ធនាគារ​មាន​សុខ​ភាពល្អ ទោះ​មាន​កំណើន​នៃ​គ្រឹះស្ថាន​ធន​គារ​ក៏ដោយ ដែល​ធ្វើ​មានការ​ប្រកួតប្រជែង​កើនឡើង​ក្នុង​វិស័យនេះ តែ​ស្ថិតនៅក្នុង​ការប្រកួតប្រជែង​ប្រកបដោយ​ក្រមសីលធម៌។ លោក​បន្តថា វិស័យ​ធនាគារ​ដើរតួ​ទី​យ៉ាងសំខាន់​ណាស់​ក្នុងការ​ជម្រុញ​កំណើន​សេដ្ឋ​ជាតិ ដើម្បី​ធ្វើ​ឪ្យ​មាន​ចង្វាក់​ផលិតកម្ម និង​តម្រូវការ​ហិរញ្ញវត្ថុ ព្រោះ​ធនាគារ​ជា​អ្នកផ្តល់​ហិរញ្ញវត្ថុ​ក្នុង​គាំទ្រ​ដល់​ចង្វាក់​ផលិតកម្ម​ទាំងនោះ៕

The Royal government to spend over $100 million lowers the electricity price

0

By Vutha

PHNOM PENH, The Royal Government has released more than $ 100 million budget in aiding the energy sector and implementing the 2019 housing electricity-cost reduction for low-income and middle-income family.

By the government plan 2019-2020, over the 2.5 million homes which are 96 per cents of the total electricity consumer, 2.6 million homes will receive a lower tariff, said the Minister of the ministry of mines and energy Mr. Suy Sem.

He stated that the electricity consumed in January 2019 will be applying the new tariff plan with their newest bill late in January.

Minister Mr. Suy Sem has explained that the electricity cost is higher than the set price base on the rural business principle, but the government under the Rural Electrification Fund. (REF) of the Electricité Du Cambodge(EDC) has reduced the fees. REF has subsidized and paid a partial fee intend to help the low-income family.

By the planning, in 2019 tariff will be only 380 riel/kw (480 riel/kw in 2018) between 1 to 10 kWh per month consume, in 2019 & 2020 tariff will be 480 riel/kw (610 riel/kw in 2018) between 11 to 50 kWh per month and 610 riel/kw in 2019 &2020 (770 riel/kw in 2018) between 51 to 200 kWh per month.

Since 2015 the royal government has successful implemented its plan to cut the electricity tariff. Areas with the third supplier who buy electricity from the national network have been also gradually decreasing their tariff. It is now becoming so strongly support from low-income people across the country.

សម្តេច​តេ​ជោ៖ ខេត្តកំពត​នឹងមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​នាពេល​អនាគត

0

ដោយ​វុត្ថា
ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា ខេត្តកំពត អនាគត​ដ៏​ខ្លី​ខាងមុខនេះ​នឹង​ក្លាយទៅជា​ខេត្ត​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង នឹង​អាច​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​បន្ថែមទៀត ស្រប​ពេលដែល​ពេលនេះ រាជរដ្ឋាភិបាល​បានន​នឹង​កំពុងមាន​ការពង្រីក​ផ្លូវជាតិ​លេខ៣ ការ​មាន​កំពង់ផែ​ទឹក​ជ្រៅ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តសំខាន់ៗជាច្រើន​ទៀត។

សម្តេច​តេ​ជោ​នៅក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ប្រមាណ ១១,៧៣៨នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន១២ ក្នុង​ខេត្តកំពត នៅ​ថ្ងៃទី ២៥ ខែមករា​ឆ្នាំ ២០១៩នេះ​ថ្លែងថា “ ដូចដែល​យើង​ឃើញស្រាប់​ហើយ​ផ្លូវជាតិ​លេខ ៣ ពី​ង្រី​ក​ជា​ពីរ​គន្លង ពោល គឺ​ពីរ ទៅ ពីរ​មក ឃើញថា ពង្រីក​ធំ​ជាង​មុន ហើយនឹង​បន្ត​ពង្រីក​មកដល់​ខេត្តកំពត និង​បន្តទៅ​ពង្រីក​ទៅ​ខេត្ត​ព្រះសីហនុ​បន្តទៀត ។ អនាគត​នៃ​ខេត្តកំពត​នឹង​ម​កំពង់ផែ​ទឹក​ជ្រៅ ដើម្បី​បង្ក​ភាពងាយស្រួល​នៅក្នុង​ផលិតកម្ម​ជាច្រើន បើ​និយាយ​ពី​ផ្នែក​ដឹកជញ្ជូន ខេត្តកំពត​មាន​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវ​ដែក​ផងដែរ។

សម្តេច​បន្តថា កម្ពុជា​អាច​រីកចម្រើន​បាន​ដោយ​មិនត្រូវ​ពឹងផ្អែក​តែ​លើ​វិស័យ​តែមួយ​មុខ​នោះទេ គឺ​ត្រូវ​ពឹង​ផ្អែកលើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​ឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ សំណង់​ជាដើម ដើម្បី​ឈានទៅ​សម្រេច​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​ក្នុង​ឆ្នាំ២០៣០ និង​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ២០៥០ ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​បន្ថែមថា ពេលនេះ​កម្ពុជា​បានចាប់ផ្តើម​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ ដូចជា​ការបញ្ចុះ​តំលៃ​អគ្គិសនី ការបញ្ចប់​វត្តមាន​ផ្នែក​កាំកុងត្រូល និង​ផ្នែកផ្សេងៗទៀត​នៅតាម​ច្រកព្រំដែន ដោយ​ទុក​តែ​នគ​បាល​អន្តោ​ប្រវេ​ស និង​គយ​តែប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ការចំណាយ​ក្រៅផ្លូវការផ្សេងៗ ដែល​នេះ​ជាការ​អនុវត្ត​ជាបណ្តើរៗទៅតាម​អភិក្រម៥យ៉ាង​គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់៕

What are the economic potentials to grow Sihanouk Ville?

0

By Kong Soriya

PHNOM PENH, Sihanouk Ville is becoming a second most popular city after Phnom Penh, but what is the attracting in such a rapidly investing?

Mr. Yun Min, governor of Sihanouk Ville said early this week there are 4 large special economic zones which is operating daily with a total of 160 factories and 1037 handcrafts and that offers the job to 68,354 people.

Sihanouk Ville welcome tourist with 10 to 15 per cent increasing every year in average. Chinese tourist arrival number is 202,947 which is 68.79 percent. Chinese investment ranks in first and mostly invests in commercial, construction and tourism industry.

Sihanouk Ville has also another big potential in infrastructure, the only one deep-water port in Cambodia, an expressway connecting to Phnom Penh is opening the construction soon, high-speed rail project will be built and there will be an international airport in the city.

Mr. Yun Min said currently Kang Keng international airport is playing an important role to send domestic and international passenger to visit and invest in Sihanouk Ville. The airport operates with 11 airlines; domestic flight is 83 per week and 61 per week for the international flight. There is also a direct flight from 16 cities & province in China.

Kang Keng international airport soon to start its size expanding, target to land a plane with a capacity of 400 passengers which is equivalent to Phnom Penh airport today. After the construction the airport is about the same size as the Siem Reap international airport.

Cambodia’s Prime Minister Samdech Techo Hun Sen recently announced the airport expansion to reach up to 3 to 5 million passengers a year in the future.

“We will work closely with the government to expand the airport, because we are a government partners and what the government ask us to we will do,” said Pichr Sopontara, head of aviation expansion at Cambodian Airports (SCA). He adds that Sihanoukville Airports will welcome about 600,000 passengers by 2018 and will be able to reach up to about 1 million people in 2019.

ដំណឹង​ល្អ! រាជរដ្ឋាភិបាល​បញ្ចេញ​ទឹកប្រាក់​ជាង ១០០លាន​ដុល្លារ​សម្រាប់​បញ្ចុះ​ថ្លៃ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ

0

ដោយ​វុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​មូលនិធិ​ឧបត្ថម្ភ​ធន​ដល់​វិស័យ​អគ្គិសនី​ជាង ១០០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩នេះ ដើម្បី​អនុវត្ត​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​សម្រាប់​ជួយ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​មធ្យម។

លោក​ស៊ុយ សែន រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា អ្នកប្រើប្រាស់​អគ្គិសនី​ជាង ២លាន៥សែន​គ្រួសារ ស្មើនឹង​ជាង ៩៦ភាគរយ នៃ​អ្នកប្រើប្រាស់​អគ្គិសនី​សរុប​នៅ​ទូទាំង​ប្រទាំង​ប្រទេស​ជាង ២លាន៦សែន​គ្រួសារ គឺ​ទទួលបាន​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ចាប់ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២០។

លោក​បន្តថា ផែនការ​បន្ថយថ្លៃ​ថ្មី​នេះ​ចាប់ផ្តើម​អនុវត្ត​ចំពោះ​បរិមាណ​អគ្គិសនី​ដែល​ប្រើ​ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ត្រូវ​គ្នា​ជាមួយ​វិ​ក្ក័​យ​ប​ត្រ​អគ្គិសនី​ដែល​ចេញ​ចាប់ពី​ចុងខែ​មករា​នេះ​តទៅ។

លោក​រដ្ឋមន្ត្រី​ពន្យល់ថា តាមពិត​ថ្លៃ​អគ្គិសនី​ពិត​តាម​គោលការណ៍​អាជីវកម្ម​នៅតាម​ជនបទ​នានា​គឺ​ខ្ពស់ជាង​អត្រា​ថ្លៃ​ដែល​បានកំណត់ ប៉ុន្តែ​រាជរដ្ឋាភិបាល​អាចអនុវត្ត​បន្ថយថ្លៃ​នេះ​បាន គឺ​ដោយសារ​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​របស់​អគ្គិសនី​កម្ពុជា បាន​ឧបត្ថម្ភ​ធន​ជួយ​បង់ថ្លៃ​មួយផ្នែក​ជំនួស​អោយទៅ​អ្នកលក់ ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ក្រុម គ្រួសារ​មាន​កម្រិតជីវភាព​ទាប។

ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ AKP បាន​ចុះផ្សាយ​ថា នៅក្នុង​ឆ្នាំ២០១៩នេះ តម្លៃ​អគ្គិសនី​ត្រូវបាន​បញ្ចុះ​ពី ៤៨០រៀល​នៅ​ឆ្នាំ ២០១៨ មក​នៅត្រឹម ៣៨ រៀល​ឆ្នាំ២០១៩ សម្រាប់​លំនៅដ្ឋាន​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី ១ដល់១០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ និង​ការប្រើប្រាស់​ចាប់ពី១១ដល់៥០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ នឹងត្រូវ​ចុះ​ពី ៦១០ រៀល​នៅ​ឆ្នាំ ២០១៨ ទៅ ៤៨០ រៀល​នៅ​ឆ្នាំ ២០១៩ និង​ឆ្នាំ២០២០ នឹង​លំនៅដ្ឋាន​ដែល​ប្រើ​ចាប់ពី ៥១ដល់២០០ គីឡូវ៉ាត់ម៉ោង​ក្នុង ១ ខែ​តម្លៃ​អគ្គិសនី​នឹងត្រូវ​ចុះ​ពី ៧៧០ រៀល​នៅ​ឆ្នាំ២០១៨ ទៅ ៦១០ រៀល​នៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០២។

រាជរដ្ឋាភិបាល​បាន​អនុវត្ត​ផែនការ​កាត់​បន្ថយថ្លៃ​អគ្គិសនី​នេះ​ចាប់ពី​ឆ្នាំ២០១៥មក ហើយ​រហូតមក​ដល់ពេលនេះ​សម្រេចបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ ក្នុង​ថ្លៃ​លក់​អគ្គិសនី​នៅតាម​តំបន់​ផ្គត់ផ្គង់​នានា​ដែល​យក​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ ត្រូវបាន​ថយចុះ​ជា​បន្តបន្ទាប់ ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្រីក្រ៕

តើ​គម្រោង​ដី​ពុះ​ឡូ​តិ៍លក់​ត្រូវ​ចុះបញ្ជី​ឬទេ?

0

ដោយ​វុត្ថា
ភ្នំពេញ៖ គម្រោង​ពុះ​ដី​ឡូ​ដិ៍​លក់​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ពុះគញ្ជ្រោល​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​បណ្តារ​ឱ្យមាន​ចម្ងល់​ដល់​ប្រជាពលរដ្ឋ​ថា ការ​ពុះ​ដី​ឡូ​ដិ៍​លក់​នេះ ត្រូវ​ចុះបញ្ជី ឬ​បង់ពន្ធ​ដែរ​ទេ?

សូម​អាន​រឿង​ពូ​ក្រឹម និង​ធីតា​ពិភាក្សាគ្នា​ជុំវិញ​គម្រោង​ពុះ​ដី​ឡូ​ដិ៍​លក់​នេះ​ដូចខាងក្រោម៖
ពូ​ក្រឹម​កំពុង​ជូត​តុ​ក្នុង​ហាង​បាយ​របស់គាត់​បណ្តើរ រអ៊ូ ង៉ូវៗ បណ្តើរ ធីតា​ចូលមក​រួច​សួរថា ពូ​កំពុង​រអ៊ូ​រឿង​អី​នឹង?
ពូ​ក្រឹម៖ ក្មួយ​ធីតា​ទេ! ពូ​ភ្ញាក់​ព្រើត​តែម្តង ! ពូ​គ្មាន​រអ៊ូ​រឿង​អី​ទេ។
ធីតា៖ កុំ​ខ្លាច​អី​ពូ​ខ្ញុំ​លឺ​ពូ​និយាយ​ពី​ពន្ធដារ តែ​ខ្ញុំ​ស្តាប់​បានតែ​ពន្ធដារ។ ពូ​មានរឿង​អី?
ពូ​ក្រឹម៖ គ្មាន​អី​ធំដុំ​ទេ​ក្មួយ។ គ្រាន់តែ​ពូ​មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត​សោះ។
ធីតា៖ មិន​ស​ប្បា​ចិត្ត​រឿង​អ្វី​ពូ? ប្រាប់​ខ្ញុំ​មក​ក្រែង​ខ្ញុំ​អាចជួយ​បាន​ខ្លះ។
ពូ​ក្រឹម៖ ពូ​ចាប់ផ្តើម​រកស៊ី តាំងពី​ឆ្នាំ១៩៩៩ មក​ម្លេះ តែ​ពុំ​ឃើញ​មាន​ប្រាក់កាស​សល់​ច្រើន​សោះ​ក្មួយ។ តែ​ពូ​បាន​ចុះបញ្ជី​ពន្ធដារ​តាំងពី​ឆ្នាំ នោះមក​ពេលនោះ​មាន​មន្ត្រី​ពន្ធដារ​ស្រុក​មក​យកពន្ធ​ជា​រៀងរាល់ខែ​មិនដែល​ខាន​មួយខែ​ណា​ទេ ប្រាក់​ពន្ធ​នៅពេលនោះ តែ ៥០០០៛ ទេ រហូតដល់​បច្ចុប្បន្ន​ពូ​ត្រូវ​ទៅ​បង់ប្រាក់​ពន្ធ​ដោយ​ខ្លួនឯង​នៅ​សាខា​ពន្ធដារ ចំនួន​ពី ៧០០០០០៛ ទៅ ៨០០០០០៛ ក្នុង​មួយខែ ដោយសារ​ពូ​លក់បាន​ចំណូល ពី ៧៨០ ០០០៛ ទៅ ៨០០ ០០០៛ ក្នុង​មួយថ្ងៃ។
ធីតា៖ ចុះ​ពូ​មិន​សប្បាយចិត្ត​រឿង​អ្វី?
ពូ​ក្រឹម៖ ពូ​មិន​ស​ប្បា​ចិត្តត្រង់​អ្នករកស៊ី​បាន​ចំណេញ​លុយរាប់​សែន​ដុល្លារ​មិនដែល​បង់ប្រាក់​ពន្ធ​មួយ​កាក​មួយ​សេន​សោះ។
ធីតា៖ រកស៊ី​អី​ទៅ​ពូ?
ពូ​ក្រឹម៖ គម្រោង​ពុះ​ដី​ឡូ​តិ៍លក់​នោះ​អី ចំណេញកប់ៗតែម្តង។ កូន​មីង​ព្រឹម អាសា​មាន​វា​ទិញ​ដី១ហិច​តា​តែ ១០ ០០០ ដូ​ល្លារ តែ​អី​ឡូ​វ​ដី​ត្រូវប៉ាន់ វា​ពុះ​ឡូ​តិ៍លក់ ចំណេញ​រាប់សែន​ដុល្លារ។ ពូ​ឆ្ងល់​ថា​ហេតុអ្វី វា​អត់​បង់ពន្ធ​ដូច​ពូ? បើ​គណនា​ទៅ​វា​ត្រូវ​បង់ពន្ធ​ច្រើនណាស់។ រដ្ឋ​បាត់បង់​ប្រាក់​ពន្ធ​ច្រើនណាស់​ក្មួយ។
ធីតា៖ រឿង​ហ្នឹង​ទេ​ពូ?
ពូ​ក្រឹម៖ ត្រូវ​ហើយ​ក្មួយ។ ចុះ​គម្រោង​ដី​ឡូ​តិ៍​ត្រូវ​ចុះបញ្ជី​ទេ​ក្មួយ?
ធីតា៖ បើ​យោង​ច្បាប់​ស្តីពី​សារពើពន្ធ មាត្រា ១០១ គម្រោង​នោះ​ត្រូវ​ចុះបញ្ជី​ហើយ​ពូ ។
ពូ​ក្រឹម៖ គម្រោង​ដី​ឡូ​តិ៍​រីក​ដូច​ផ្សិត បើ​ពន្ធដារ​គ្រប់គ្រង​បាន​ចំណូល​ជាតិ​គឺកប់ៗតែម្តង ។
ធីតា៖ រឿងនេះ​មិនមែនជា​ការងាយស្រួល​នោះទេ​ពូ ទាល់តែ​អាជ្ញាធរ​ដែនដី មាន​ចៅសង្កាត់ មន្ត្រីនគរបាល​រដ្ឋបាល អភិបាលក្រុង​ស្រុក មន្ទីរ​សូ​រិ​យោ​ដី និង​សាខា​ពន្ធដារ​សហការគ្នា​បានល្អ។ មានតែ​រដ្ឋាភិបាល​ទេ​ទើប​អាចជួយ​រឿងនេះ​បាន មន្ត្រី​ណា​មិន​សហការ​គឺ​ដក​ចោល​ទៅ។
ពូ​ក្រឹម៖ អើ​ក្មួយ វា​មិន​យុត្តិធម៌​ចំពោះ​ពូ​ពេក​ហើយ​ខំ​បង់ពន្ធ​រាប់​ឆ្នាំ ហើយ​លទ្ធផល​គឺ​មិន​សប្បាយចិត្ត​ចឹ​ង។
ធីតា៖ ពូ​គួរតែ​សប្បាយចិត្ត​ទៅវិញ​ទេ​ពូ ព្រោះ​លុយ​ដែល​ពូ​បាន​បង់​រាប់​ឆ្នាំ​បានរួម​ចំណែក​កសាង​ជាតិ​ច្រើនណាស់ មាន​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន​ថ្នល់ ប្រឡាយទឹក ប្រាក់បៀវត្ស​មន្ត្រីរាជការ គឺ​ចូលរួម​ក្នុង​កំណើនសេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ ទើប​បងប្អូន​មាន​ឱ្យ​កាស​ពុះ​ដី​ឡូ​តិ៍លក់​យ៉ាងនេះ។ បើ​គ្មាន​ប្រាក់​ពន្ធ​សំរាប់​ចំណាយ​គឺ គ្មាន​កំណើនសេដ្ឋកិច្ច គ្មាន​ស្ថេរភាព ហើយក៏​គ្មាន​អ្នក​ពុះ​ដី​ឡូ​តិ៍លក់​ដែរ។ ហេតុនេះ​ពូ​គួ​តែ​សប្បាយចិត្ត​ព្រោះ​ភាពមានបាន​របស់​ពួកគេ​ក៏​ជា​ចំណែក​របស់​ពូ​ដែល​លះបង់​ដែរ។
ពូ​ក្រឹម៖ ពូ​ដូច​មាន​អារម្មណ៍​សប្បាយចិត្ត​វិញ​ហើយ អរគុណ​ក្មួយ។

តើ​អ្នក​យល់​ស្រប់តាម​គំនិត​ធីតា​ទេ ថា​គំរោង​ដី​ឡូ​តិ៍​ត្រូវតែ​ចុះបញ្ជី​ពន្ធដារ និង​ចូលរួម​បង់ពន្ធ?
ក. មិន​យល់ស្រប​ទេ
ខ.យល់ស្រប​តាម
គ. មានគំនិត​ផ្សេង