ចំណេះដឹង! តើ​ពន្ធ និង​អាករ មាន​លក្ខណៈ​ដូចគ្នា និង​ខុសគ្នា​ដូចម្តេចខ្លះ?

0

ដោយ​វុត្ថា

ភ្នំពេញ៖ លក្ខណៈ​ដូចគ្នា​នៃ ពន្ធ និង អាករ មានន័យ​ទូទៅ​ដូចគ្នា គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ និង​គ្រប់​សមាសភាព​សេដ្ឋកិច្ច ត្រូវ​បង់​ជូន​រដ្ឋ ទៅតាម​ច្បាប់​កំណត់។

លក្ខណៈ​ខុសគ្នា

  • ពាក្យ ពន្ធ សំដៅ​ដល់​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ និង​គ្រប់​សមាសភាព​សេដ្ឋកិច្ច​ត្រូវ​បង់ (សាច់ប្រាក់ ឬ​វត្ថុ) ជូន​រដ្ឋ​ទៅតាម​ច្បាប់​កំណត់ដោយ​ផ្ទាល់។ និយាយ​ឪ្យ​ងាយ​យល់ ពន្ធ មានន័យ​ពន្ធ​ផ្ទាល់ ឬ​បន្ទុក​ផ្ទាល់ ឬ​កាតព្វកិច្ច​ផ្ទាល់ ដែល​តម្រូវ​បង់​ឱ្យ​ផ្ទា​ល់ពី​អ្នក​ជាប់ពន្ធ។

ឧទាហរណ៍៖ ពន្ធលើប្រាក់បៀវត្ស ជា​ពន្ធ​ផ្ទាល់​ព្រោះ​ត្រូវ​ទា​ផ្ទា​ល់ពី​អ្នក​ជាប់ពន្ធ។ ពន្ធលើប្រាក់ចំណេញ ជា​ពន្ធ​ផ្ទាល់ ព្រោះ​ត្រូវ​ទារ​ផ្ទា​ល់ពី​ក្រុមហ៊ុន ឬ អាជីវករ ។ និង​ពន្ធ​លើ​ធ​ម្យោ​បាយ និង​យានជំនិះ​ជា​ពន្ធ​ផ្ទាល់​ព្រោះ​ត្រូវ​ទារ​ពី​ម្ចាស់​យានជំនិះ។

  • ពាក្យ អាករ សំដៅ​ដល់​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ និង​គ្រប់​សមាសភាព​សេដ្ឋកិច្ច ត្រូវ​បង់ (សាច់ប្រាក់ ឬ​វត្ថុ) ជូន​រដ្ឋ​ទៅតាម​ច្បាប់​កំណត់ ដោយ​ប្រយោល។ និយាយ​ឪ្យ​ងាយ​យល់ អាករ មានន័យថា ពន្ធ​ប្រយោល ឬ​បន្ទុក​ប្រយោល ឬ​កាតព្វកិច្ច​ប្រយោល​ដែល​តម្រូវ​ឪ្យ​បង់​ដោយ​ប្រយោល​ពី​អ្នក​ជាប់ពន្ធ។

ឧទាហរណ៍៖ អាករ​តម្លៃបន្ថែម​ជា​ពន្ធ​ប្រយោល ព្រើ​ត្រូវ​កំណត់​តម្លៃបន្ថែម​ទៅលើ​ទំនិញ ឬ​សេវា​ដែល​បាន​ទិញ​ពី​អ្នកប្រើប្រាស់​ចុងក្រោយ។ អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន ជា​ពន្ធ​ប្រយោល ព្រោះ​ត្រូវ​បង់​ដោយ​អ្នកប្រើប្រាស់​មិនមែន​អ្នកផ្គត់ផ្គង់​ទេ។ អាកា​រលើ​ការ​ស្នាក់នៅ​ជា​ពន្ធ​ប្រយោល ព្រោះ​ត្រូវ​បង់​ដោយ​អ្នកស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ មិនមែន​បង់​ដោយ​ម្ចាស់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ទេ៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​ធុរជន​អាមេរិក វិនិយោគ​លើ​ការកែច្នៃ​កសិផល​កសិកម្ម

0

ដោយ​វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបង្ហាញ​សក្តានុពល​វិនិយោគ​កម្ពុជា និង​ជំរុញ​ធុរជន មកពី​តំបន់​កំពង់ផែ​ឡូ​ស​អែន​ជឺ​លេស សហរដ្ឋអាមេរិក ធ្វើការ​វិនិយោគ​កែច្នៃ និង​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​កសិផល​ខ្មែរ ទៅជា​ផលិតផល​ម្ហូបអាហារ និង​ទំនិញប្រើប្រាស់ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ធុរជន​អាមេរិក ដឹកនាំ​ដោយ លោក Norman Arikawa ជំនួយការ​នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ប្រចាំ​តំបន់​កំពង់ផែ​ឡូ​ស​អែន​ជឺ​លេស ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ លោក​ប៉ាន សូរ​ស័ក្តិ បាន​ពន្យល់​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម និង​កម្មន្តសាល ដែល​វិនិយោគិន​បរទេស អាច​ទាញយក​ប្រាក់ចំណេញ​ខ្ពស់ ពី​ការកែច្នៃ​វត្ថុធាតុដើម ទៅជា​ទំនិញប្រើប្រាស់ និង​នាំចេញ​ទៅកាន់​ប្រទេស​ទី​បី។

លោក​រដ្ឋមន្ត្រី​បន្តថា «កម្ពុជា​សម្បូរ​ទៅដោយ​ភោគផល​ជាច្រើន​ដូចជា ស្រូវ និង​ដំឡូង​មី ប៉ុន្តែ​យើង​ត្រូវការ​វិនិយោគិន ជួយ​កែច្នៃ​កសិផល​ទាំងនេះ ទៅជា​ទំនិញប្រើប្រាស់ និង​ផលិតផល​សម្រេច ហើយ​លោកអ្នក​ក៏​អាច​ដាក់ទុន​ផលិត​សម្លៀកបំពាក់ និង​កាបូប​ដាក់​សម្ភារៈ​ធ្វើដំណើរ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ផងដែរ» ។

លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ទាក់ទាញ​វិនិយោគិន តាមរយៈ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ, ការដាក់ចេញ​នូវ​គោលនយោបាយ​វិនិយោគ និង​បើកចំហរ​ល្អ​ជាងគេ​នៅក្នុង​តំបន់ រួមជាមួយ​ការបន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា​ព្រលានយន្តហោះ កំពង់ផែ​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក ដើម្បី​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ ជាដើម។

លោក Norman Arikawa បាន​សម្តែង​ក្តីរំភើប​ចំពោះ​វឌ្ឍនភាព និង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា និង​បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​ពន្យល់​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ចែករំលែក​នូវ​ព័ត៌មានល្អៗ ទាក់ទិន​នឹង​ឱកាស​វិនិយោគ​លើ​វិស័យសំខាន់ៗនៅក្នុង​ប្រទេស​កម្ពុជា។

លោក​ប្រធាន​ប្រតិភូ​រូបនេះ ក៏បាន​សន្យា​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា ទៅកាន់​តំបន់​កំពង់ផែ​ឡូ​ស​អែន​ជឺ​លេស ដើម្បី​កៀងគរ​ធុរជន​អាមេរិក ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​កម្ពុជា សំដៅ​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕

ក្រុមហ៊ុន​យក្ស​របស់​រុស្សី​គ្រោង​វិនិយោគ​ផ្គត់ផ្គង់ និង​ការសាងសង់​ស្ថានីយ៍​បំ​លែង​ឧស្ម័ន​នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Novatek នៃ​សហព័ន្ធរុស្ស៊ី បានបង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ​វិនិយោគ​លើ​ឧស្ម័ន Liquified Natural Gas (LNG) នៅ​កម្ពុជា ជាពិសេស​លើ​ការផ្គត់ផ្គង់ និង​ការសាងសង់​ស្ថានីយ៍​ទទួល ផ្ទុក និង​បំ​លែង​ឧស្ម័ន LNG។

អ្នកវិនិយោគ​រុស្ស៊ី​គ្រោង​វិនិយោគ​លើ​ការផ្គត់ផ្គង់ និង​ការសាងសង់​ស្ថានីយ៍​ទទួល ផ្ទុក និង​បំ​លែង​ឧស្ម័ន LNG នៅ​កម្ពុជា។

លោក​ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន Novatek ដែលជា​ក្រុមហ៊ុន​ធំ​មួយ​របស់​ប្រទេស​រុស្សី​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា បាន​ស្វាគមន៍ និង​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព (Feasibility Study) ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​បច្ចេកទេស ព្រមទាំង​ទីផ្សារ​កម្ពុជា និង​ក្នុង​តំបន់។

លោក​បន្តថា “ភាគី​ទាំងពីរ​នឹង​បន្ត​ស្វែងយល់ និង​ពិភាក្សាគ្នា​នាឱកាស​ខាងមុខ​បន្តទៀត​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង”៕

Cambodia economic reaching a new phase tasting avocado and tofu: Analyze

0

By Yin Leangkong, CEO of the propertyarea.asia

PHNOM PENH, 20 years in the peace, Cambodia economic and prestige on the international are becomes remarkably noticed, but it was repeat attempted to against and bring down the nation again into the recession by injecting a shame political ideology.

Will the growing economy and its nation smile be slipped away again?

Currently, Cambodia’s economy has been relying on 4 strong pillars, textiles, garments and footwear, construction and real estate, tourism and agriculture, but one of them is being threatened.

Threatening

Turning direction to one other great power is a self-defending, not the Cambodia leader’s mistaken. What if a child was threatening by day and he would run to his mother to get covered.

EU removed the EBA tax on Cambodia rice is a small threat to Cambodia’s economy similarity as pouring a salt bag into the river, on the contrary if the EU’s EBA tax will be removed from Cambodia garment and footwear sector it does look like offering Cambodia a pot of burning rice. Cambodia will not stay hungry to death and will search for new pot, high or low qualities to cook rice for them self.

Thus, how Cambodia government will able to curb the wave of issues and how to push through and improve its economy? Cambodia will find the way because of the 3 strong major sectors and one other sector will appear to help growing the country economy move further.


Group of elegant politician
Cambodia has been implementing the democratization regime relying on the current economy, society and culture circumstance. You can lead a horse to water but you can’t make him drink and other fact that you never able to breed a cow with a donkey.

A group of politicians with Western ideology and the politics of revenge have exiled them self and trying to convince the international communities to impose sanctions on Cambodia, to withdraw aids, to end clothes ordering from the country and beyond that they urge to have EU’s EBA withdrawal from Cambodia.

It is a shame action for those opposition leaders who are more likely to kill the nation than to join for development. They seem want ignore the science of political and the international policy or they just act like they not aware of it.

Thailand can be a role model for them to reflect on. Thai Leaders who have been under constantly coup since Prime Minister Thaksin Shinawatra and his Pheu Thai party successors never ruin their reputation, sabotage and benefit to their own people.

It’s been already a headache for Cambodia government of having an international condemnation after the opposition party dissolution by Supreme Court, but government has no reason to allow the life of this party and to see chaos happening again in country. Hence, the European and US leaders should respond the question “Whether is it true they are happy to see Cambodia falls again into the warfare”.

Jean-François Hollande, a well-known international political analyst at RFI said, “Some Cambodian politicians who have been influenced by the West are the compliment politicians with the word of democracy and human rights as Cambodia does need variety partners to develop and restore the nation”.

Political ideology

Excluding the EBA from the country is not only referring to Cambodia only, but it is known that an influence by the Western and US by their political ideology. Intending to counteract again China influence in Cambodia and in particularly to against China influence everywhere in the world.

កម្ពុជា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែងថា កម្ពុជា​ត្រូវកា​រយៈពេល​មួយ​សមស្រប ដើម្បី​កែប្រែ​ផ្លាស់ ឬ​ប្តូរ​ទៅរក​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ រួមជាមួយ​ការ​ជម្រុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​គ្រប់​វិស័យ​ផងដែរ។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​ទឹង ស៊ី​នី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៤ មករា​នេះ​ថា បច្ចុប្បន្ន​ពិភពលោក​កំពុង​ឈានចូល​ទៅកាន់ បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដែល​កម្ពុជា​ត្រូវការ​អភិឌ្ឍន៍​លើ​ផ្នែក​បច្ចេកទេស និង​បច្ចេកវិទ្យា ពោលគឺ​ការប្រតិបត្តិ​នៅក្នុង​ដំណើរ​ឧស្សាហកម្ម ដែល​ត្រូវ​ចៀសវាង​មិន​ឲ្យ​ប៉ះពាល់​ដល់​បរិ ស្ថាន សង្គម និង​បញ្ហា​សុខភាព ជាពិសេស​ការបង្កើត​រោងចក្រ តាម​ប្រព័ន្ធ​បែប​ទំនើបកម្ម​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ជម្រុញ​ផលិត នូវ​ផលិតផល​លឿន និង​មាន​គុណភាព។

លោក​បន្តថា “ការ​ឈានចូល​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី៤ កម្ពុជា​មិនអាច​ធ្វើ​ដោយ​គំហ៊ុក​បានទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់ក​ម្មករ-កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុងពេល​បច្ចុប្បន្ន និង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ។លោក​បន្តថា “ដូច្នេះ​ការ​ជម្រុញ​អភិវឌ្ឍន៍​ដើម្បី​ឈានចូល​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ គឺ​កម្ពុជា​នឹង​ជម្រុញ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ដែល​កំពុង​អនុវត្តន៍​បច្ចុប្បន្ន និង​រោងចក្រ​ដែល​បង្កើត​ថ្មី ឈានទៅ​បំពាក់​គ្រឿង​បច្ចេកវិទ្យាទំនើប។

ជាមួយគ្នានេះ កម្ពុជា​ត្រូវការ​ជម្រុញ​អភិវឌ្ឍន៍ ផ្នែក​ធនធានមនុស្ស​នៅ​គ្រប់​វិស័យ ទាំង​ផែ្ន​ក​សាធារណៈ និង​ផ្នែក​ឯកជន ទើប​យើង​អាច​ដើរ​ឈានចូល​បដិវត្តន៍ ឧស្សាហកម្ម​ទី៤បាន។

ជំនួយការ​បច្ចេកទេស​ផ្នែក​គ្រប់គ្រង ក្រុមហ៊ុន iOne លោក អុក សេរី​វុ​ធ​បាន​មានប្រសាសន៍ថា iOne ជា​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​មួយ ក្នុង​ការផ្តល់​អត្ថប្រយោជន៍​ចំពោះ​ក្រុមហ៊ុន ឬ​ស្ថាប័ន​នានា​ដែលមាន​តម្រូវការ​ប្រើប្រាស់ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នាំចូល​ម៉ាស៊ីន គ្រប់​គ្រង់​ទិន្នន័យ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ ទោះបី​ម៉ាស៊ីន​មានការ​ឆាបឆេះ ឬ​ការខូចខាត Software យ៉ាងណាក្តី  គឺ​មិន​អាចធ្វើ​ឲ្យ​ទិន្នន័យ​របស់​យើង​បាត់បង់​នោះឡើយ ដូច្នេះ​ការវិវត្តន៍​នៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ផ្នែក​នេះ ជាការ​តម្រង់ទិស​ក្នុង​ការចូល​ចំណែក​នៅលើ​បដិវត្តន៍​ឧស្សាហកម្ម​ទី។

បណ្តា​ប្រទេស​ក្នុង​ពិភពលោក​មួយចំនួន បាននិងកំពុង​ឈានចូល​ទៅកាន់​យុគសម័យ​នៃ​បដិវត្តន៍​ថ្មី​នេះ ក្នុង​ដំណើការ​ធ្វើ​អាជីវកម្ម និង​ការរស់នៅ​របស់​មនុស្ស​ជាតិ ហើយ​ការវិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា បាននិងកំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សន្តិសុខ៕

ប្រធាន CVEA ពន្យល់​ពី​ការកើនឡើង និង​ធ្លាក់ចុះ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីកចម្រើន និង​ប្រឈម​បញ្ហា​មួយចំនួន​អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​អះអាងថា ទីផ្សារ​នេះ​នៅតែ​បន្ត​មាន​ភាព​រ៉ឹង​មាំ​សំរាប់​រយៈពេល១០ទៅ១០ឆ្នាំ​ខាងមុខ​ទៀត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ស​ន្និ​ស​ទី​សារ​ព៌​ត​មាន​នា​រសៀល​ថ្ងៃទី២៤ មករា​នេះ​ថា នៅពេល​និយាយ​ពី​ការកើនឡើង​ឬ​ថយចុះ​វិស័យនេះ គេ​ត្រូវ​និយាយ​ពី​តម្រូវការ​និង​ការផ្គត់ផ្គង់ តែបើ​និយាយ​ពី​តម្លៃ​ដី​វិញ បើ​ឡើង​ខ្ពស់​មិនអាច​វិនិយោគ​ទៅ​ចំណេញ វា​នឹង​ជាប់គាំង ព្រោះ​អ្នកទិញ​គឺ​ទិញ​វិនិយោគ​យកចំណេញ តែបើ​ទិញ​មិន​ចំណេញ​គេ​មិន​ទិញ​នោះទេ។

លោក​បន្តថា ទាក់ទង​ការចេញផ្សាយ​របស់​ធនា​គារ​ពិភពលោក​ស្តីពី បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ​កាលពីពេលថ្មីៗនេះ វា​ជាការ​ត្រឹមត្រូវ​គឺមាន​រយៈពេល១០ឆ្នាំ ដែល​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវតែ​គិតគូ​ពី​បញ្ហា​ប្រឈម។

លោក​បន្តថា “ ៥ទៅ១០ឆ្នាំ​ខាងមុខ​វិស័យនេះ​នៅតែ​រ៉ឹង​មាំ តែ ២០ឆ្នាំ​ទៅមុខ​វា​នឹងមាន​បញ្ហា​ប្រឈម តែ​បញ្ហា​កើតឡើង​ឬ​អត់ វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​ប្រទេស១ ព្រោះ​បើ​ប្រទេស​ហ្នឹង​មាន​លុយ​បំ​រ៉ុង​ច្រើន វា​អាចជួយ​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​នោះបាន។

លោក​បន្តថា “បើ​ប្រទេសមួយ​មាន​ទុន​បំ​រ៉ុង​តិច វា​ងាយ​មាន​ហានិភ័យ ព្រោះ​បើ​បញ្ហា​សាកល​កើតមានឡើង ប្រទេស​នោះ​ងាយ​រងគ្រោះ។

លោក ច្រឹ​ក សុខ​នី​ម បាន​បន្តថា បើ​ពិនិត្យមើល​ស្ថានភាព​បំណុល​របស់​កម្ពុជា ធៀប​ជាមួយ​បណ្តា​ប្រទេស​ដទៃ​នៅលើ​ពិភពលោក ស្ថានភាព​បំណុល​ប្រទេស​កម្ពុ​ជាមាន​ភាពប្រសើរ​ជាង​ប្រទេស​មួយចំនួន ប៉ុន្តែ​ដោយសារ​ផលទុនជាតិ​សរុប​សំរាប់​មនុស្ស​ម្នាក់​នៅមាន​កម្រិត​ទាប ក៏​កម្ពុ​ជាមាន​ហានិភ័យ​ផងដែរ ដូច្នេះ​បើ​រដ្ឋាភិបាល​បង្កើន​ឲ្យ​ផលទុន​ឬ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​មនុស្ស​ម្នាក់​កើន​ខ្ពស់ ទុន​បំ​រ៉ុង​អន្តរជាតិ​កើនឡើង​ខ្ពស់ ហានិភ័យ​ក្នុង​វិស័យនេះ​ក៏មាន​កម្រិត​ទាប​ផងដែរ៕

ដំណឹង​ល្អ! កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រជុំ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី៧ នៃ​គណៈកម្មាធិការ​រួម​អនុវត្ត​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នាពេលខាងមុខ ក្នុង​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប ក្រោម​ការចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​ក្នុងការ​រៀបចំ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ABD)។

លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ​គណៈប្រតិភូ​ធនា​គារ​អភិវឌ្ឍន៍អាស៊ី កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ​នេះ​បានឱ្យដឹងថា កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ និង​ធ្វើជា​ប្រធាន បន្តវេន​តាម​លំដាប់​អក្សរ​ឡាតាំង នូវ​កិច្ចប្រជុំ​លើក​ទី៧នៃ​គណៈកម្មាធិការ​រួម​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ក្រោម​ក្របខ័ណ្ឌ​មហា​អនុតំបន់​មេគង្គ (GMS-CBTA) និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សម្រួលការ​ដឹកជញ្ជូន​ឆ្លងដែន។

លោក​បន្តថា ភាគី​ទាំងពីរ (ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង (ADB) បាន​ជជែក​ពិភាក្សា​លម្អិត​លើ​ការបែងចែក​ការទទួលខុសត្រូវ និង​របៀបវារៈ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​នេះ​ឱ្យមាន​ភាពរលូន និង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី៧ នៃ​គណៈកម្មាធិការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ក្នុង​ក្របខ័ណ្ឌ​មហា​អនុតំបន់ មេគង្គ (7th JC GMS CBTA)។

បន្ទាប់ពី​ការចូល​ជាធរ​មាននូវ​កិច្ចព្រមព្រៀង ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន (CBTA) ក្នុង ឆ្នាំ២០១៥ ក្រុម​រដ្ឋមន្ត្រី​មហា​អនុតំបន់​មេគង្គ បាន​ពិភាក្សា​លើ​បែបបទ​សម្រាប់​អនុវត្ត​ឱ្យ បាន​ពេញលេញ​ដែល​ក្នុងនោះ រួមមាន ការផ្តល់​និង​ចេញ​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ទៅឱ្យ​ប្រតិបត្តិ​ករ ឆ្លងដែន​ដែលជា​វិធានការ/បទបញ្ញត្តិ​បន្ទាន់​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង CBTA។ ការធ្វើ​បច្ចុប្បន្នភាព​បទបញ្ញត្តិ​នៃ​មាត្រា CBTA និង​ទិសដៅ​បន្ត រាប់បញ្ចូល​ទាំង​ថា តើ​ធ្វើ​ដូចម្តេច​ដើម្បី​ធានាថា​CBTA ជា​កិច្ចព្រមព្រៀង​មួយ​មាន​សារៈសំខាន់ និង​ពេលវេលា​ជាក់លាក់​សម្រាប់​ការអនុវត្ត CBTA ឱ្យបាន​ពេញលេញ៕

អ្នកជំនាញ​អះអាងថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅ​បឹង​កេងកង១ នៅតែមាន​សញ្ញា​ល្អ

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាងថា ទីផ្សារ​អា​ផាយ​ត​ម៉ិ​ន​នៅ​តំបន់​បឹង​កេងកង១ នៅតែមាន​ភាព​ពេញនិយម ក្នុងចំណោម​តំបន់​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ធ្វើឱ្យ​អត្រា​ជួល​បាន​គ្របដណ្តប់​ដល់​ជាង ៩០ភាគរយ។

លោក Ken Lo អគ្គនាយក​ក្រុមហ៊ុន Century 21 Imperial Realty Co, Ltd បានឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ នេះ​ថា អា​ផាត​មិន​ប្រភេទ A និង B ត្រូវបាន​ជួល​ឱ្យ​អតិ​ជន​អស់​ស្ទើរតែ ១០០ភាគរយ ដែល​ភាគច្រើន​ជួល​ទៅឱ្យ​អ្នកជំនួញ​គ្រប់​ជាតិ​សាសន៍ តែ​ក្នុងចំណោម​នោះ ឃើញ​មានការ​ជួល​ពី​អ្នកជំនួញ​ជនជាតិ​ចិន​ច្រើនជាងគេ បន្ទាប់មក​កូរ៉េ ជប៉ុន និង​អឺរ៉ុប​ជាដើម។

 

លោក​បន្តថា “ពួកគេ​ពេញ​និយមនៃ​ការជួល​អា​ផាត​ម៉ិ​ន ប្រភេទ​ទាំងពីរ​នេះ​ច្រើនជាងគេ ដោយសារ​មានការ​បំពាក់​បរិក្ខា​ទំនើប​នៅក្នុង​បន្ទប់ ក្នុងចំណោម​អា​ផាត​មិន ប្រភេទ​ផ្សេងទៀត។

លោក​បន្តថា “លក្ខ​ខ័​ណ្ឌ​ទីតាំង​តំបន់​នេះ​ក៏មាន​ភាព​អំណោយផល ដោយ​វា​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ពួកគេ​ក្នុងការ​ធ្វើដំណើរ​ទៅវិញទៅមក ជាពិសេស​នៅក្នុង​តំបន់​នេះ មិនមាន​ការ​រ​ណី​ឆក់ ឬ​ប្លន់​នោះទេ មាន​ផ្សារ​ទំនើប ម៉ា​ត ហាង​ម៉ាក់ល្បីៗ សាលារៀន និង ភោជនីយដ្ឋាន​គ្រប់​ប្រភេទ​ទាំង​កូរ៉េ ចិន ខ្មែរ អាមេរិក និង​អឺរ៉ុប​ជាដើម​ដោយ​មិន​ចំណាយពេល​ទៅណា​ឆ្ងាយ​នោះទេ។

លោក​បញ្ជាក់ថា តម្លៃ​នៃ​ការជួល​អា​ផា​មិន​ប្រ​ភេ A ចន្លោះ​ពី១០០០ ទៅ ១៣០០ដុល្លារ​អាមេរិក និង​ប្រភេទ B មានតម្លៃ​ចន្លោះ ៨០០ ទៅ ១១០០ដុល្លារ​អាមេរិក ក្នុង​មួយខែ​សម្រាប់​មួយ​យូ​នី​ត និង​បន្ទប់​គេង១ ។

លោក​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អ្នកមាន​អា​ផាត​ជួល​នៅក្នុង​តំបន់​នេះ មាន​ជីវភាព​ធូ​ធា​ខ្លាំងណាស់​ដោយ​ទទួលបាន​ចំណូល​ពី​ការជួល ក៏ដូចជា​ប្រកបមុខរបរផ្សេង។

លោក Ken Lo បាន​បន្តថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តម្លៃ​ជួល​អា​ផាត​មិន​នៅក្នុង​តំបន់​បឹង​កេងកង១នេះ​មិនមាន​អ្វី​ប្រែល​ខ្លាំង​នោះទេ  តែ​សម្រាប់​អា​ផាត​មិនដែល​ទើប​សាងសង់​រួច​អាចមាន​កើនឡើង​ខ្លះ និង​បានដាក់​ជួល​ប្រហែល៥គំរោង​កាលពី​ដំណាច់​ឆ្នាំមុន៕

តើខេត្តព្រះសីហនុមានសក្តានុពលសេដ្ឋកិច្ចអ្វីខ្លះដែលអ្នកគួរដឹង?

0

​ដោយគង់ សូរិយា
​ភ្នំពេញ ៖​ ខេត្តព្រះសីហនុបាននិងកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញយ៉ាងស្ងៀមស្ងាត់ តើខេត្តនេះមានកត្តាអ្វីខ្លះដែលទាក់ទាញការវិនិយោគយ៉ាងឆាប់​រហ័សបែបនេះ។

អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនបានមានប្រសាសន៍ឲ្យដឹងកាលពីដើម​សប្តាហ៍នេះថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤កន្លែង កំពុងដំណើរការមានរោងចក្រតូច-ធំសរុប១៦០កន្លែង និងសិប្បកម្ម១.០៣៧កន្លែង ស្រូបយកកម្លាំងពលកម្មសរុប៦៨.៣៥៤នាក់។

ភ្ញៀវទេសចរណ៍ជាមធ្យមមានការកើនឡើងពី១០ ទៅ ១៥ភាគរយក្នុងមួយឆ្នាំ ជាពិសេសភ្ញៀវទេសចរចិន ស្ថិតក្នុងលំដាប់លេខមួយដែលមានចំនួន ២០២.៩៤៧នាក់ កើនឡើង៦៨.៧៩ភាគរយ ។ បច្ចុប្បន្នមានអ្នកវិនិយោគចិនមកខេត្តព្រះសីហនុស្ថិតក្នុងលំដាប់លេខ១ ដែលមករកស៊ី និងវិនិយោគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្មដឹកជញ្ជូន សំណង់ និងទេសចរណ៍។

ជាមួយនឹងសក្តានុពលហេដ្ឋារចនាសម្ព័ន្ឋ ដោយមានកំពង់ផែទឹកជ្រៅតែ១គត់នៅ​កម្ពុជា ខេត្តនេះក៏មានការតភ្ជាប់ផ្លូវដែក ផ្លូវគោក ផ្លូវល្បឿនលឿនដែលនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ ជាមួយគំរោងផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងសាងសង់នាពេ​លខាងមុខ ខេត្តនេះក៏មានព្រលានយន្តហោះលំដាប់អន្តរជាតិផងដែរ។


លោកយន្ត មីនបានមានប្រសាសន៍ឲ្យដឹងផងដែរថា ព្រលានយន្តហោះអន្តរជាតិ កងកេង បាននិងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិមកទស្សនា និងវិនិយោគនៅខេត្តព្រះសីហនុ បច្ចុប្បន្នព្រលានយន្តហោះប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ក្រុមហ៊ុន ក្នុងនោះមានជើងហោះហើរក្នុងស្រុកមាន៨៣ជើងក្នុងមួយសប្តាហ៍ និងក្រៅស្រុក៦១ជើង ក្នុងមួយសប្តាហ៍ ។ គោលដៅហោះហើរត្រង់ពីខេត្ត ក្រុងប្រទេសចិន មកខេត្តព្រះសីហនុមាន១៦ខេត្ត ក្រុង។


ព្រលានយន្តហោះនេះ ក៏នឹងចាប់ផ្តើមពង្រីកនាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្រោយពេលពង្រីករួចព្រលានយ​ន្តហោះនេះ អាចមានសមត្ថភាពចុះចតយន្តហោះ​ដែលអាចផ្ទុកអ្នកដំណើរបាន៤០០នាក់ ដែលមានទំហំស្មើនឹងព្រលានយន្តហោះភ្នំពេញ​សព្វថ្ងៃនេះ ខណៈបច្ចុប្បន្នព្រលានយន្តហោះនេះមានទំហំប៉ុនគ្នានឹងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះបានប្រកាសពីការពង្រីកព្រលានយន្តហោះនេះ ដើម្បីឈានទៅទទួលអ្នកដំណើរ៣ទៅ៥លាននាក់ក្នុងមួយឆ្នាំនាពេលអនាគត។


លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនអាកាយាន ដ្ឋានកម្ពុជា (SCA)បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុននឹងសហការជាមួយរដ្ឋាភិបាល​ដើម្បីពង្រីកព្រលានយន្តហោះនេះ ព្រោះយើងជាដៃគូរបស់រដ្ឋាភិបាល ហើយរដ្ឋាភិបាល​ឲ្យយើងធ្វើអ្វី យើងនឹងអនុវត្តន៍តាម។លោកបន្តថា ព្រលានយន្តហោះកងកេង ក្រុងព្រះសីហនុទទួលអ្នកដំណើរប្រមាណ៦០ម៉ឺននាក់កាលពីឆ្នាំ២០១៨ និងអាចទទួលអ្នក​ដំនើរប្រមាណ១លាននាក់នៅឆ្នាំ២០១៩នេះ៕

ចំណេះដឹង! តើប្រព័ន្ធVAT Refund គឺជាអ្វី?

0

ដោយវុត្ថា
ភ្នំពេញៈ ប្រព័ន្ធ VAT Refund គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មមួយ ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធ ដែលបានចុះបញ្ជីតាមរបបស្វ័យប្រកាស ស្របតាមច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលទៅបំពេញព័ត៌មានទិន្ន័យរបស់វិក្ក័យបត្រ(ទិញ ឬលក់) និងចំនួនទឹកប្រាក់ទៅតាមទម្រង់ស្នើរសុំបង្វិលសងប្រាក់អាករលើតម្លៃបន្ថែម តាមរយៈប្រព័ន្ធអេឡិកត្រូនិក បានគ្រប់ទីកន្លែង និងពេលវេលា។

ប្រព័ន្ធនេះ នឹងផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការបញ្ចូលទឹកប្រាក់ដែលត្រូវស្នើសុំ បញ្ចូលព័ត៌មានមួយចំនួនពាន់ព័ន្ធនឹងការស្នើសុំ ដែលតម្រូវដោយរដ្ឋបាលសារពើពន្ធ បោះពុម្ភពាក្យស្នើសុំចេញពីប្រពន្ធ ដែលមានបារកូដសម្គាល់ និងតាមដានពីទឹកប្រាក់ដែលខ្លួនបានស្នើសុំពីមុនមក។

ប្រព័ន្ធនេះ ក៏បានជួយផងដែរដល់មន្ត្រីពន្ធដារ ដូចជា ទទួល និងតាមដានការដាក់ពាក្យស្នើសុំរបស់អ្នកជាប់ពន្ធតាមរយៈលេខកូដ មិនចាំបាច់បញ្ចូលទឹកប្រាក់តាមវិក្ក័យបត្រនីមួយៗម្តងទៀត ផ្ទៀងផ្ទាត់ចំនួនទឹកប្រាក់ជាមួយនឹងវិក្ក័យបត្រជាក់ស្តែង ដោយងារយស្រួល គ្រប់គ្រងពីចំនួនខែយ៉ាងងាយស្រួល ទៅលើក្រុមហ៊ុនដែលស្នើសុំ និងគ្រប់គ្រងលើភាពមិនប្រក្រតីនៃការស្នើសុំរបស់អ្នកជាប់ពន្ធ៕