សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​ ៨៧លាន​អឺ​រ៉ូ​លើ​គំរោង​បី​ធំៗ

0

​អត្ថបទ​៖ ម៉ៃ​ វីរៈ​

ភ្នំពេញ​៖ សហភាព​អឺរ៉ុប​ បាន​ផ្ដល់​ជំនួយ​ហិរិ​រញ្ញ​ប្ប​ទាន​ឥត​សំណង​ចំនួន​ ៨៧លាន​អឺ​រ៉ូ​ សម្រាប់​ការអនុវត្ត​គ្រោង​បី​ធំៗ​ ចាប់ពី​ឆ្នាំ២០១៩​- ២០២៣​។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ជល​ផង​ នៅ​ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០១៩​ បាន​ឲ្យដឹង​ថា​ គម្រោង​នេះ​មាន​គោល​បំណង​​គាំទ្រ​ឲ្យ​មាន​និ​រន្ដរ​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​និង​បរិ​យា​ប័ន​តាមរយៈ​ការ​អនិវត្ត​ផែនការ​សកម្មភាព​សំ​ខាន់​ៗចំនួន​បី​រួមមាន​៖

១- ការ​កែ​លម្អ​ការដឹកនាំ​ ការ​គ្រប់​គ្រប់​លើ​ការអនុវត្ត​ច្បាប់​និង​បច្ចេកទេស​ ការគ្រប់គ្រង​អភិរក្ស​ត្រួតពិនិត្យ​ និង​អង្កេត​ធនធាន​ជល​ផង​ទាំង​ទឹកសាប​ និង​សមុទ្រ​។

២-ធ្វើការ​គាំទ្រ​ដល់​ការ​អភិ​វឌ្ឃ​សេដ្ឋកិច្ច​គ្រួសារ​ និង​សង្គម​តាមរយៈ​ការ​ពង្រឹងពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​ (ចិញ្ចឹម​ កែច្នៃ​) ដែល​រួមចំណែក​បង្កើត​ការងារ​នឹង​បង្កើត​ចំណូល​គ្រួសារ​។

៣- ធ្វើការ​កាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច​ និង​សង្គម​រវាង​ប្រជា​នេសាទ​ជាមួយ​ប្រជាពលរដ្ឋ​ មិនមែន​ជា​អ្នកនេសាទ​។

អង្ក​ការដែល​អនុវត្ត​គម្រោង​នេះ​រួមមាន​ អង្ក​ការ​ FAO​ UNESCO​ UNIDO​ និង​រដ្ឋបាល​ជល​ផង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here