វិភាគ៖ សេដ្ឋកិច្ចកម្ពុជាឈានដល់​ដំណាក់​​កាលភ្លក្ស​រស​ជាតិថ្មីរវាងប័រ និងតៅហ៊ូ

0

​ដោយ យិន លាងគង់ អគ្គនាយកនៃគេហទំព័រ Propertyarea.asia

ភ្នំពេញ​៖​ ​ក្រោយ​ទទួល​បាន​សន្តិភាព២០ឆ្នាំ​ ​សេដ្ឋកិច្ច​ ​និង​កិត្យានុភាព​កម្ពុជា​បាន​លេច​ត្រដែត​លើឆាកអន្តរជាតិ​ ​ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ប៉ុនប៉ង​ក្តិច​ត្រួយ​ ​ដើម្បី​ធ្វើឲ្យ​ប្រជាជាតិ​នេះ​ធ្លាក់​ក្នុង​ឳ​នភា​ព​ជាថ្មី​ ​ដោយសារ​មនោគមវិជ្ជា​នយោបាយ​ដ៏​អសោច​មួយ​។​

ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ​ការ​បង្ហាញ​ស្នាមញញឹម​ជាថ្មី​របស់​ប្រជាជាតិ​នេះ​ ​នឹង​រង​ការ​ស្លោក​ស្រពោន​ជាថ្មី​ដែរ​ឬទេ​?​ ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា​បាន​និង​កំពុង​ឈរ​លើ​មូលដ្ឋាន​រ៉ឹង​មាំ​ជាង​មុន​ ​ដោយ​ឈរ​ ​លើស​រស​រស្តម្ភ​ចំនួន៤​ ​គឺ​វិស័យ​វាយ​ណ​ភ័​ណ្ឌ​កាត់ដេរ​ ​និង​ស្បែកជើង​ ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ ​វិស័យ​ទេសចរណ៍​ ​និង​វិស័យ​កសិកម្ម​ ​ប៉ុន្តែ​ក្នុងចំណោម​វិស័យ​ទាំង៤ នោះ​មាន​វិស័យ​មួយ​ត្រូវ​រង​ការ​គំរាមកំហែង​។​

ការគំរាមកំហែង

ការ​ងាក​ទៅ​រម​កម​ហា​អំណាច​ណា​ម្នាក់​ ​ដើម្បី​ការពារ​ខ្លួន​ ​មិនមែន​ជា​កំហុស​របស់​មេដឹកនាំ​កម្ពុជា​ទេ​ ​វា​ប្រៀប​បីដូច​ជា​កុមារ​ម្នាក់​ដែល​ត្រូវ​បាន​ឳពុក​គំរាម​ ​ហើយ​គេ​រត់រក​ម្តាយ​ ​ដើម្បី​ជា​ខ្នងបង្អែក​ដែរ​។ ​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​អង្ករ​កម្ពុជា​ ​ជា​សញ្ញា​គំរាម​តូច​មួយ​ប៉ុណ្ណោះ​សំរាប់​សេដ្ឋកិច្ច​កម្ពុជា​ ​វា​ដូចជា​ការ​ចាក់​អំបិល​មួយ​បាវ​ចូលក្នុង​ទន្លេ​មួយ​ ​ប៉ុន្តែ​ប្រសិនជា​មានការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ចេញពី​វិស័យ​កាត់ដេរ​ ​ស្បែកជើង​របស់​អឺរ៉ុប​ ​វា​អាច​កាដូ​ប្រៀប ​ដូចជា​បាយ​ខ្លោច​មួយ​ឆ្នាំង​សំរាប់​កម្ពុជា​ ​ប៉ុន្តែ​វា​មិនបាន​ធ្វើឲ្យ​អ្នក​រង់ចាំ​ទទួលទាន​ដាច់ពោះ​ទេ​ ​ព្រោះ​អ្នកទទួល​ទាន​អាច​ដាំ​ឆ្នាំង​ថ្មី​បាន​ ​ប៉ុន្តែ​ឆ្នាំង​ថ្មី​ក្រាស់​ឬ​ស្តើង​ ​ដើម្បីកុំឲ្យ​បាយ​ខ្លោច​ជាថ្មី​ ​អាស្រ័យ​លើ​ជំនាញ​របស់​អ្នក​ដាំ​។​



ហេតុនេះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​រលក​បែប​ណា​ ​និង​រដ្ឋាភិបាល​អាច​ទប់ស្កាត់​រលក​បាន​ឬ​យ៉ាងណា​ ​និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​​ប្រទេស​នេះ​ ​កើនឡើង​ដ៏​ប្រសើរ​ថែមទៀត​ឬ​យ៉ាងណា​?​ ​បាន​ឬមិន​បាន​ប្រាកដជា​បាន​ ​ព្រោះ​វិស័យ​ស្នូល​ធំៗ​ចំនួន៣​នៅតែ​រ៉ឹង​មាំ​នៅឡើយ​ ​ហើយ​វិស័យ​មួយទៀត​នឹង​លេចឡើង​ ​ដើម្បី​ចូលរួម​ជា​កំលាំង​ចលករ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ប្រទេស​នេះ​ឲ្យ​បន្ត​រីកចម្រើន​បន្ថែម​ទៀត​។​

​ក្រុមអ្នកនយោបាយដ៏ឆើតឆាយ

ការ​ប្រកាន់យក​របបនយោបាយ​បែប​ប្រជាធិបតេយ្យ​និយម​ ​ត្រូវ​បាន​រដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្តន៍​ ​ក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​វប្ប​ធ៌​មរ​បស់​កម្ពុជា​ ​ព្រោះ​គេ​មិន​អាច​បង្ខំឲ្យ​សេះ​ផឹកទឹក​បាន​ឡើយ​ ​ហើយ​គេ​ក៏​មិន​អាច​បង្ខំឲ្យ​មេគោ​ទៅ​បង្កាត់ពូជ​ជាមួយ​សត្វ​លា​បាន​ដែរ​។​ ប៉ុន្តែ​ដោយ​សារ​រង​ឥទ្ឋិ​ពល​មនោគមវិជ្ជា​បែប​បញ្ចឹ​ម​ប្រទេស​ ​ការ​ប្រកាន់យក​នយោបាយ​សងសឹក​និយម​ ​ក្រុម​អ្នកនយោបាយ​មួយ​ក្រុម​ដែល​បាន​និរទេស​ខ្លួនឯង​ ​បាន​ដើរ​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​​ឲ្យ​ដា​ក់ទ័​ណ្ឌ​កម្ម​ដល់​កម្ពុជា​ ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ឈប់​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ​ជំរុញ​ឲ្យ​អន្តរជាតិ​ឈប់​បញ្ជា​ទិញ​​សម្លៀកបំពាក់​ពី​កម្ពុជា​ ​និង​ជំរុញ​ឲ្យ​គេ​ដក​ប្រព័​ន្ឋ​ ​EBA​ ​ពី​កម្ពុជា​ជាដើម​។​



ការ​ដើរ​ធ្វើ​វិ​ទង្ស​នា​នៅ​លើឆាកអន្តរជាតិ​បែបនេះ​ ​ជា​រឿង​គួរ​ឲ្យ​ខ្មាស់​អៀន​មួយ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ ​ដែល​តែង​តែ​មាន​​ចេតនា​សម្លាប់​ជាតិ​ ​ជាជាង​ចូលរួម​ស្ថាបនា​ជាតិ​ ​ហើយ​ពួកគេ​ហាក់​មិន​យល់​អ្វី​ហៅថា ​វិទ្យាសាស្រ្ត​នយោបាយ​ ​និង​ទំនាក់​ទំនង​អន្តរជាតិ​ ​ឬ​ពួកគេ​យល់​តែ​នៅតែ​ធ្វើ​មិន​យល់​?​។ ​ពួកគេ​គួរ​មើល​មេដឹកនាំ​ប្រទេស​ថៃ​ ​ដែល​បាន​រង​ការ​ធ្វើ​រដ្ឋ​ប្រហារ​​ជាបន្តបន្ទាប់​រាប់​ចាប់តាំងពី​នាយក​រដ្ឋមន្រ្តី​ថា​ក់​ស៊ីន​ ​ស៊ី​ណា​វ៉ា​ត្រា​ ​និង​អ្នក​បន្ត​តំណែង​ជានា​យក​រដ្ឋមន្រ្តី​នៃ​បក្ស​ភឿ​ថៃ​ជាច្រើន​រូប​ទៀត​ ​មិនដែល​ដើរ​បំផ្លាញ​មុខមាត់​ ​កេរ្ត៍ឈ្មោះ​ ​និង​បំផ្លិច​បំផ្លាញ​ប្រជាជាតិ​ឯង​បែបនេះ​ឡើយ​។​

ការ​រំលាយ​បក្ស​ប្រឆាំង​ ​ដោយ​តុលាការ​កំពូល​កម្ពុជា​ ​ដែល​មានការ​ប្រកាស​ថ្កោលទោស​ពី​អន្តរជាតិ​ ​ជា​រឿង​គួរឲ្យ​ឈឺក្បាល​មួយ​​សំរាប់​រដ្ឋាភិបាល​កម្ពុជា​ ​ប៉ុន្តែ​បើ​ ​រក្សាទុក​បក្ស​នេះ​​ ​នឹង​ធ្វើឲ្យ​កម្ពុជា​ចលាចល​ ​ឈាន​ទៅកាន់​កល​យុគ​ ​និង​សោក​នាដកម្ម​​ជាថ្មី​ ​តើ​គួរ​ជ្រើស​មួយ​ណា​?​ ​ហេតុនេះ​សំណួរ​ដែល​មេដឹកនាំ​អឺរ៉ុប​ ​និង​អាមេរិក​គួរ​ឆ្លើយ​ ​គឺ​តើ​វា​ពិតជា​រឿង​ដែល​អន្តរជាតិ​ ​ថ្នាក់ដឹកនាំ​អឺរ៉ុប​សប្បាយចិត្ត​នឹង​ឃើញ​កម្ពុជា​ ​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម​បន្ត​ទៀត​ឬ​យ៉ាងណា​?​។ ​អ្នកវិភាគ​នយោបាយ​​អន្តរជាតិ​ដ៏​ល្បីល្បាញ​ ​នៃ​វិទ្យា​បារាំង RFI​ ​លោ​ក​ ហ្សង់​ ហ្រ្វង់​ស្វ័​រតាន់​ បាន​មានប្រសាសន៍​ថា​ ​“​អ្នកនយោបាយ​ខ្មែរ​មួយចំនួន​ ​ដែល​ទទួល​ឥទ្ឋិ​ពល​ពី​លោកខាងលិច​ ​ជា​អ្នកនយោបាយ​ស៊ី​ជោ​ ​ជាមួយ​នឹង​ពាក្យ​លទ្ឋិ​ប្រជាធិបតេយ្យ​ ​និង​សិទ្ឋ​​មនុស្ស​ ​ខណៈ​កម្ពុជា​ត្រូវការ​ដៃគូ​ទាំងអស់​ ​ដើម្បី​អភិវឌ្ឍ​និង​ស្តារ​ប្រទេសជាតិ​របស់​ខ្លួន​”​។​

​មនោគមវិជ្ជានយោបាយ

ការ​ដក​ប្រព័​ន្ឋ​ ​EBA​ ​ពី​កម្ពុជា​ ​មិនមែន​ជា​រឿង​របស់​កម្ពុជា​បង្កឡើង​ដោយខ្លួនឯង​តែម្នាក់ឯង​នោះ​ទេ​ ​តែ​វា​ជា​ឥទ្ឋិ​ពល​នៃ​មនោគមវិជ្ជា​នយោបាយ​របស់​លោកខាងលិច​ ​និង​សហរដ្ឋអាមេរិក​ ​ដែល​បាន​និង​កំពុង​ចង់​បន្សាប​ឥទ្ឋិ​ពល​ចិន​នៅ​កម្ពុជា​ ​និយាយដោយឡែក​ ​និង​បន្សាប​ឥទ្ឋិ​ពល​ចិន​នៅ​លើ​ពិភពលោក​។

​ការ​ងាក​ទៅ​រក​ចិន​កាន់តែ​ជិ​ត​ស្និ​ទ្ឋ​ ​មិនមែន​ជា​កំហុស​របស់​មេដឹកនាំ​កម្ពុជា​ ​និង​មិនមែន​ជា​កំហុស​របស់​ប្រជាជាតិ​កម្ពុជា​នោះ​ទេ​ ​ព្រោះ​ទី១​ ​សហរដ្ឋអាមេរិក​ ​មិនដែល​ចាត់ទុក​កម្ពុជា​ជា​សម្ព័ន្ឋ​មិត្ត​ ​និង​ជា​មិត្ត​ដែល​អាច​ទុកចិត្ត​បាន​ឡើយ​ ​ទី២​ ​អឺរ៉ុប​មិន​ដែល​​ចាត់ទុក​កម្ពុជា​ជា​សម្ព័ន្ឋ​មិត្ត​ឡើយ​ ​ដោយសារ​សហគមន៍​របស់​ខ្លួន​ ​ដែល​មាន​សមាជិក ២៨ប្រទេស​ ​ជា​កូន​ចុងរ​បស់​អាមេរិក​ ​និង​ជា​បញ្ញើ​រក្អែ​ក​មួយ​ ​ទី៣​ ​កម្ពុជា​មិនបាន​ផ្តល់​ផលប្រយោជន៍​ជាដុំកំភួន​ដល់​អាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​ឡើយ​ ​និង​ទី៤​ ​ផ្ទុយទៅវិញ​ ​ចិន​បាន​ចាត់ទុក​កម្ពុជា​ជា​សម្ព័ន្ឋ​មិត្ត​ ​ជា​ដៃ​គូ​យុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​តាំងពី​ឆ្នាំ២០១២​ ​ហើយ​ចិន​ជា​មិត្ត​ដែល​អាច​ទុកចិត្ត​បាន​ ​ហើយ​កម្ពុជា​ក៏​ជា​មិត្ត​ដែកថែប​របស់​មេដឹកនាំ​ចិន​។​

គ្រាន់តែ​រំលឹក​ប្រវត្តិ​សាស្រ្ត​ ​ដែល​ទើប​កើតឡើង​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៧០​ ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ ​សិរី​មតៈ​បាន​សម្តែង​ការ​ខកចិត្ត​ ​និង​វិប្បដិសារី​រួច​ទៅ​ហើយ​ ​ដែល​មេដឹកនាំ​អាមេរិក​បាន​បោះបង់ចោល​កម្ពុជា​ ​ក្នុង​កំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ជួប​កល​យុគ​។​

ហេតុនេះ​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​កម្ពុជា​ ​វា​មិន​ត្រឹមតែ​ជា​រឿង​ដែល​ប្តឹង​ពី​ប្រទេស​អ៊ីតាលី​ ​និង​អេ​ស្បា​ញប៉ុ​ណ្ណោះ​ទេ​ ​តែ​វា​ជាច​រិក​ឈ្នានីស​មួយ​របស់​ពួក​លោកខាងលិច​ ​ដែល​មាន​ចេតនា​ធ្វើបាប​កម្ពុជា​ ​និង​បន្សាប​ឥទ្ឋិ​ពល​ចិន​នៅក្នុង​តំបន់​។​ ​ចរិ​ក​បែប​នេះ​មិន​គួរ​កើតមាន​ក្នុង​សន្តាន​ចិត្ត​ ​ក្រុម​មនុស្ស​ដែល​តាំងខ្លួន​ឯង​ជាពួក​អរិយជន​នោះ​ទេ​។​

​ជម្រើស និងការជ្រើសរើស

មនោគមវិជ្ជា​អញនិយម​ ​និង​គោលនយោបាយ​គាំពារ​និយម​ ​កាន់​តែ​មាន​ឥទ្ឋិ​ពល​លើ​បណ្តា​ប្រទេស​លោកខាងលិច​ ​ពិសេស​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ ​និង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​សហគមន៍​អឺរ៉ុប​។ ​ការ​ប្រកាន់យក​នយោបាយ​អញនិយម​បែបនេះ​ ​ជា​បណ្តើរ​ៗ​បាន​និង​កំពុង​ធ្វើឲ្យ​បណ្តា​ប្រទេស​នានា​ ​នៅ​អឺរ៉ុប​ចាប់ផ្តើម​ធ្លាក់​ក្នុង​ឱ​នភា​ព​។​ ​ហេតុនេះ​ហើយ​បាន​ជា​ប្រជាជាតិ​ទាំងឡាយ​ទាំង​នៅ​អាស៊ី​ ​អឺរ៉ុប​បាន​នាំគ្នា​បំភ្លេច​អតីតកាល​ ​ភ្លេច​នូវ​មរតក​ឈឺចាប់​ ​ហើយ​ចាប់​យក​ផលប្រយោជន៍​ធំ​ជាង​អ្វី​ៗ​ទាំងអស់​។

​ដោយសារ​អាមេរិក​ ​មិនដែល​ជ្រើសរើស​យក​កម្ពុជា​ជា​សម្ព័ន្ឋ​មិត្ត​ ​ហើយ​ចាត់ទុក​ប្រទេស​កម្ពុជា​ដ៏​អភ័ព្វ​នេះ​ ​សម្រាប់​សៃវៀន​សាកល្បង​មនោគមវិជ្ជា​និ​យោ​បាយ​ ​ទើប​កម្ពុជា​បាន​ងាក​ទៅកាន់​ប្រទេស​ចិន​ ​និង​ចង​សម្ព័ន្ឋ​មិត្ត​ជាមួយ​ចិន​ក្នុងនាម​ជា​បងប្អូន​ ​ជា​មិត្ត​ស្លាប់រស់​ ​ហើយ​ជា​ការ​ឆ្លើយតប​ចិន​បាន​ ​និង​កំពុង​ផ្តល់​វិបុលភាព​មួយ​ដល់​កម្ពុជា​ ​ដោយ​បង្ហូរ​ទុក​វិនិយោគ​ជាង ២១ពាន់​លាន​ដុល្លារ​ ​គិត​ពីដើម​ទសវត្សរ៍​ទី៩០​ ​រហូតមកដល់​ឆ្នាំ២០០៨កន្លងមក​នេះ​។​

​ប័រ និងតៅហ៊ូ

មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​ទំនាក់ទំនង​កម្ពុជា​ ​ចិន​បាន​វិវត្តន៍​ដល់​ដំណាក់កាល​ថ្មី​មួយ​ ​ដែល​បាន​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ​បន្ទាប់ពី​វា​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ​អតីត​សម្តេច​ព្រះ​បរម​រតន​កោដិ​ ​នរោត្តម​ ​សីហនុ​ ​និង​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប៉ុន្តែ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​អាមេរិក​ ​និង​អឺរ៉ុប​ ​ហាក់​មាន​ភាព​រង្គោះ​រង្គើរ​ជា​ញឹកញាប់​។​

ទំនាក់ទំនង​កម្ពុជា​ ​ចិន​បាន​ធ្វើឲ្យ​ប្រទេស​ជាច្រើន​ស្រលាំងកាំង​ ​និង​ច្រណែន​។​ ​ស្រឡាំងកាំង​ត្រង់ថា​ ​កម្ពុជា​ដែលគេ​ប្រៀបប្រដូច​ជា​សេះ​ចិន​មួយ​ ​បាន​រត់លឿន​លើស​អ្វី​ជា​ការ​រំពឹង​ទុក​។​ ​ចំណែក​បណ្តា​ប្រទេស​ច្រណែន​កម្ពុជា​ ​គឺ​ដោយសារ​ប្រទេស​នេះ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​គាបសង្កត់​ ​និង​ហ៊ុំ​ព័ទ្ឋ​សេដ្ឋកិច្ច​ ​បែរជា​អាច​លេចឡើង​លើឆាកអន្តរជាតិ​មួយ​ ​ក្នុងនាម​ជា​ប្រទេស​ ​ដែល​មា​នកំនើន​សេដ្ឋកិច្ច​ ​រីក​លូតលាស់​លឿន​ជាងគេ​លំដាប់​ទី៦លើ​ពិភពលោក​។​

ការ​ចាប់ដៃ​ជាមួយ​ចិន​ដើរឆ្ពោះ​ទៅមុខ​ ​បាន​ធ្វើឲ្យ​កម្ពុជា​ផ្លាស់​ប្តូរ​មុខ​មា​ត់​យ៉ាង​ស​ម្បើម​។​ ជាក់ស្តែង​ទំហំ​ទុន​វិនិយោគ​គិត​ចាប់តាំងពី​ដើម​ទសវត្សរ៍​ទី៩០​ ​មកដល់​ដំណាច់ឆ្នាំ២០១៨កន្លងមក​នេះ​ ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៣ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ចំនួន​នេះ​ ​មិនទាន់​រាប់បញ្ចូល​នូវ​ជំនួយឥតសំណង​របស់​ចិន​ដល់​កម្ពុជា​នៅឡើយ​ ​ពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​ ហ៊ុន​ ​សែន​ ទៅកាន់​ប្រទេស​ចិន​ចន្លោះ​ថ្ងៃទី២១ដល់២៣មករា​កន្លងមក​នេះ​ ​ប្រមុខ​រដ្ឋាភិបាល​​ចិន​បាន​ប្រកាស​ផ្តល់​ជំនួយឥតសំណង​ប្រមាណ ៦០០លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ ​ពិសេស​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៤០ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​ ​និង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត​។​

ចិន​បាន​ក្លាយជា​អ្នក​វិនិយោគ​នាំមុខ​គេ​ ​លើ​វិស័យ​វាយ​ណ​ភ័​ណ្ឌ​ ​និង​ផលិត​ស្បែកជើង​ ​វិស័យ​ថាមពល​វារីអគ្គិសនី​ ​វិស័យ​ទេសចរណ៍​ ​វិស័យ​គមនាគមន៍​ ​និង​ចុងក្រោយ​នេះ​គឺ​វិស័យ​សំណង់​និង​អចលនទ្រព្យ​។​

ជាមួយនឹង​ភាពជា​ដៃ​គូ​យុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពី​រប្តេ​ជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ ​ឲ្យ​ដល់១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៣ខាងមុខ​ ​និង​បង្កើន​កំនើន​ទេសចរណ៍​ដល់ ៥លាន​នាក់​ផង​ដែរ​។

​ងាក​ទៅកាន់​អឺរ៉ុប​វិញ​ ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​នេះ​ ​បាន​ទិញទំនិញ​ពី​កម្ពុជា​ក្នុងរង្វង់​ទឹកប្រាក់​ប្រមាណ ៨ពាន់​លាន​ដុល្លារ​​ពី​កម្ពុជា​ ​កាលពី​ឆ្នាំ២០១៨​ ​និង​អាមេរិក​ទិញទំនិញ​ពី​កម្ពុជា​ប្រមាណ៥ពាន់​លាន​ដុល្លារ​ ​ដោយ​ផ្តល់​ការ​អនុ​គ្រោះ​ពន្ឋ​ផង​ដែរ​ ​ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​ ​និង​អឺរ៉ុប​មិន​ច្រើន​ទេ​ ​បាន​បង្ហាញ​វត្តមាន​ ​និង​ធ្វើ​ឲ្យ​មាន​ឥទ្ឋិ​ពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​ជាដុំ​កំ​ភួន​​នោះ​ឡើយ​។​

សំណួរ​នៅ​ទីនេះ​ធំ​មួយ​ ​និង​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ​មួយ​ថា​តើ​កម្ពុជា​ជ្រើស​រើ​សយ​កប័រ​ ​ឬ​តៅហ៊ូ​ ​សម្រាប់​ទ្រទ្រង់​រាងកាយ ​(​សេដ្ឋកិច្ច​)​ របស់​ខ្លួន​ ​ដែល​ត្រូវការ​ធំធាត់​បន្ត​ទៀត​?​ ​កម្ពុជា​ពិតជា​ត្រូវការ​តៅហ៊ូ​ ​តែ​ក៏​ត្រូវ​កា​រប័​រ និង​ឈីស​ ​ដើម្បី​ពង្រឹង​ និង​បន្ថែម​ថាមពល​របស់​ខ្លួន​ ​ដោយ​មិន​ត្រូវ​បោះបង់​អាហារ​ណាមួយ​ឡើយ​ ​តែ​គួរ​ជ្រើសរើស​អាហារ​បែប​ចាប់ឆាយ​ជំនួស​​វិញ​ ​ដែល​មាន​បន្លែ​ចម្រុះ​ (​អាច​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​)​ ​និង​អាច​បន្ថែម​រស​ជា​តិ​ឈីស​ ​ឬ​ប័រ​ជាមួយ​បាន​ ​ដើម្បីឲ្យ​ប្រជាជាតិ​​នេះ​សម្រេច​បាន​តាម​សុបិន​របស់​ខ្លួន​ ​ហើយ​ប្រជាជាតិ​នេះ​ទទួល​បាន​វិបុលភាព​ពិតប្រាកដ​៕​

Cambodia Real Estate Association (CREA) & China CCID institute signed a mutual agreement

0

By: Siev Meng

PHNOM PENH: Cambodia Real Estate Association (CREA) signed a mutual agreement with China’s CCID Blockchain research institute to cooperate and expand the basic development of the real estate and tourism sector.

Deputy Governor of Qingdao, Mr. Liu Jianjun, Mr. Kheang Puthy, President of Cambodian Real Estate Association (CREA) and Mrs. Chhay Sivlin, President of Cambodian Association of Travel Agents attended the event.

On the 23rd January, Mr. Kheang Puthy, President of CREA spoke at the signing ceremony with Mr. Cai Quan Ji, director of the CCCT (Qingdao) Blockchain Research Institute that the agreement purposed to exchange experiences, research knowledge and modernize the real estate sector through new discoveries and to promote the real estate development in Cambodia.

He adds “Technology has played an important role for Cambodia real estate sector and even in the world, but our resources are limited compared to those developed countries,” He continues that Cambodia will be exciting with national and international institutions assistance to promote the sector with confidence and sustainable development.

In the meantime, Mr. Liu Jianjun, Deputy Governor of Qingdao also signed another cooperation agreement with the Ministry of Tourism, represented by Mr. So Visothy, Under Secretary of State of the Ministry of Tourism to further promote and connect the tourism sector between Cambodia and Qingdao province.

Mr. Liu Jianjun was so pleasant and stated that Cambodia and Chinese leaders led remarkably improving relations between the two countries and it is the fact that an increasing number of investments to Cambodia, especially real estate and tourism sector and rapidly Chinese tourists. He continues by adding that Qingdao province commits to promoting the potential and good news about Cambodia aiming to bring more Chinese tourists to the country.

កូរ៉េខាងត្បូង​គ្រោង​បង្កើត​ផ្សា​របោះ​ដំ​ផលិតផល​កសិកម្ម និង​ប្រព័ន្ធ​ព័ត៌មានទីផ្សារ​នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖  ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ (KOICA) បាននិងកំពុង​សិក្សា​ទៅលើ​គម្រោង​ស្តីពី ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​និរន្តរភាព តាមរយ:ការបង្កើត​ផ្សា​របោះ​ដំ​ផលិតផល​កសិកម្ម និង​ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​នៅ​កម្ពុជា។

លោក JEONG Yun Gilm នាយក​អង្គការ KOICA (Korea International Cooperation Agency) បាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ នៅក្នុង​ជំនួប​ពិ​ក្សា​ការងារ​ជាមួយ​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ទី២៣ ខែមករា ឆ្នាំ២០១៩នេះ។ លោក​បាន​ឲ្យ​ដឹង​ពី​គំរោង​ស្តីពី​ការសិក្សា និង​វាយតម្លៃ​បឋម​លើ​គម្រោង​ស្តីពី ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​និរន្តរភាព តាមរយ:ការបង្កើត​ផ្សា​របោះ​ដំ​ផលិតផល​កសិកម្ម និង​ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ។

លោក​វេ​ង សាខុន បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​នេះ ព្រោះ​វា​នឹង​ជួយ​រក​ទីផ្សារ​បន្លែ ផ្លែឈើ​ឱ្យ​កសិករ ជា​កន្លែង​ផ្តល់ព័ត៌មាន​ទាក់ទង​អំពី​ទីផ្សារ តម្លៃ បរិមាណ​ផ្គត់ផ្គង់ ដែល​អ្នកបញ្ជា​ទិញ ត្រូវការ និង​ជា​កន្លែង​ណាត់ជួប​រវាង​អ្នក​បរិភោគ ឈ្នួ​ញ​កណ្តាល ជាមួយ​អ្នកផ្គត់ផ្គង់ និង​ជាពិសេស​វា​នឹង​បង្កលក្ខណៈ​ងាយស្រួល ដល់​មន្ត្រី​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព អនាម័យ និង​ប្រភព​ទំនិញ​ច្បាស់លាស់ ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត និង​ការធានា​ត្រឹមត្រូវ។

ភាគី​ទាំង​ពីរបាន​ផ្តោតជាសំខាន់​លើ​ប្រធានបទ សំខាន់ៗចំនួន២ ក្នុងនោះ​រួមមាន÷ ទី១ ពិនិត្យ ពិចារណា​ឱ្យបាន​ល្អិតល្អន់​អំពី​ទីតាំង ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​បង្កើត​ផ្សារ និង​ត្រូវ​បន្ត​ជួបពិភាក្សា និង​សិក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដូចជា មន្ត្រី​ជំនាញ វិស័យ​ឯកជន សហគ្រាស​ខ្នាតតូច និង​មធ្យម ដៃគូ​អភិវឌ្ឍ តាម​អភិក្រម “រដ្ឋ-ឯកជន-ដៃគូ​អភិវឌ្ឍ-និង​សហគមន៍។ និង​ទី២ បន្ត​ជំរុញ កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​លើ​ការងារ​ច្បាប់ និង​បច្ចេកទេស។

លោក​រដ្ឋមន្ត្រី​វេ​ង សាខុន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​គាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​ជាពិសេស​វិស័យ​កសិកម្ម។ សមិទ្ធផលសំខាន់ៗជាច្រើន ដែល​កម្ពុជា​សម្រេចបាន​នាពេលនេះ គឺ​បានមកពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ។

លោក​រដ្ឋមន្ត្រី​ជឿជាក់ថា​គម្រោង​ថ្មី​នេះ​នឹង​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​ប្រជាកសិករ​កម្ពុជា៕

គម្រោង ៤ បើក​លក់​ព្រម​គ្នា​របស់​បុរី ប៉េង ហួត​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន

0

ដោយ រតនៈ

ភ្នំពេញ៖ ក្រោយពេល​ទទួលបាន​គាំទ្រ​ពី​អតិថិជន ដែល​បាន​អញ្ជើញ​មក​យ៉ាងច្រើន​កុះករ ក្នុង​ការទិញ​លំនៅដ្ឋាន​ជាច្រើន ពី​គម្រោង​ថ្មី៤គម្រោង ចាប់តាំងពី​ថ្ងៃ​បើក​លក់​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ បុរី ប៉េង ហួត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​អតិថិជន​របស់ខ្លួន ដែល​តែងតែមាន​ទំនុក​ចិត្តជា​រៀង​រហូតមក ការគាំទ្រ​របស់​អស់លោកអ្នក គឺជា​កម្លាំងចិត្ត ក្នុងការ​ស្វែងរក​ភាព​ច្នៃប្រឌិតថ្មីៗបន្ថែមទៀត មក​រចនា​លំនៅដ្ឋាន អោយមាន​សោភ័ណភាព ផាសុកភាព សម្រាប់​ការរស់នៅ ប្រកបដោយ​និរន្ត​ភាព។

គម្រោង​ថ្មី​ទាំង៤នេះ ពិតជា​ស្ថិតនៅលើ​តំបន់​សក្តានុពល​ខ្លាំង ដោយឡែក​ពីគ្នា ប្រកបដោយ​ភាព​ទាក់ទាញ និង​អំណោយផល​សម្រាប់​កា​ររ​ស់​នៅ និង​វិនិយោគ ដែល​រួមមាន គម្រោង​ដឹ​ស្តា​ដាយ​មិន២ ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ (៦០ម៉ែត្រ) គម្រោង​ដឹ​ស្តា មេ​រា​ហ្គា​ដិ​ន ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៥០ម៉ែត្រ (ផ្លូវ​ក្រវាត់ក្រុង​ទី ២) នៅក្បែរ​ផ្សារ​ទំនើប​អ៊ី​អន៣ ចំងាយ​ត្រឹមតែ៣នាទី​ប៉ុណ្ណោះ ពី​មហាវិថី​សម្តេច​តេ​ជោ (៦០ម៉ែត្រ) គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម ម៉ា​ស្ទើ​រី និង​គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម រ៉ូ​ស​វី​ល មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​គម្រោង​ធំ ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (តំបន់​បឹង​ស្នោរ)។

គ្រប់​ប្រភេទ​លំនៅដ្ឋាន​ក្នុង​គម្រោង​ទាំង៤ ក៏ត្រូវ​បាន​រចនា​ម៉ូដ​ឡើង​ដ៏​ល្អ​ឯក ដែល​ផ្អែកទៅលើ​គុណ​តម្លៃ​នៃ​សោ​ភណ្ឌ​ភាព ជាមួយ​ភាពសមស្រប​ឥតខ្ចោះ នៃ​ការរួមបញ្ចូល​រចនាបថ​ខ្មែរ និង អឺរ៉ុប ដោយ​ផ្តល់ជូន​នូវ​ភាព​ប្រណិត​ទាន់សម័យ និង​ផាសុកភាព​ក្នុងកា​រស់នៅ​ធ្វើអោយ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ។

ក្រុមហ៊ុន​បុរី ប៉េង ហួត សូម​ជម្រាប​ជូនដំណឹង ដល់​អតិថិជន​ទាំងអស់​អោយបាន​ជ្រាបថា គម្រោង​ថ្មី​ទាំង​បួន​ចាប់ផ្តើម​បើក​លក់​ព្រម​គ្នា ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់ ១០% មាន​សុពលភាព​រហូតដល់​ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៩ តែប៉ុណ្ណោះ។ ដូច្នេះហើយ លោកអ្នក​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែលមាន​ទីតាំង​ក្បែរ​លោកអ្នក រៀងរាល់​ម៉ោង​ធ្វើការ ព្រោះ​ការផ្តល់​ជូ​នេះ មាន​ពេលវេលា​កំណត់។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: [email protected]

ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuoth

ដើម្បី​ចង់​ជ្រាប​អោយ​កាន់តែច្បាស់ សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដើម្បី​ស្តាប់​មតិ​អតិថិជន​ទាំងអស់គ្នា!

សមាគម​អ្នកជំនាញ​អចលនទ្រព្យ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ CCID នៃ​ប្រទេស​ចិន

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​វិទ្យាស្ថាន CCID Blockchain Research Institute នៃ​ប្រទេស​ចិន ដើម្បី​ពង្រីក​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍។

ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​ឈី​ង តាវ​លោក Liu Jianjun លោក​ឃាង ពុ​ទ្ឋី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ជាដើម។

លោក ឃាង ពុ​ទ្ឋី បាន​មានប្រសាសន៍​ឲ្យ​ដឹង បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​ជាមួយ​លោក​Cai Quan Ji នាយក​វិទ្យាស្ថាន CCID (Qingdao ) Blockchain Research Institute នា​ព្រឹក​ថ្ងៃទី២៣ មករា​នេះ​ថា ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​ចំណេះដឹង ការស្រាវជ្រាវ និង​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ តាមរយៈ​របកគំហើញថ្មីៗ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា។

លោក​បន្តថា “បច្ចេកវិទ្យា​បាននិងកំពុង​ដើរតួនាទី កាន់​តែមាន​សារៈសំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា និង​ពិភពលោក ប៉ុន្តែ​ធនធាន​បច្ចេកវិទ្យា​រប​ស់​យើង​នៅមានកម្រិត​នៅឡើយ បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​រីកចម្រើន​នានា។លោក​បន្តថា “យើង​រីករាយ​ក្នុងការ​សហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ​ប្រកបដោយ​ទំនុកចិត្ត និង​ជំរុញ​ការអភិវឌ្ឍ​វិស័យនេះ ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព។

ជាមួយគ្នានេះ​អភិបាលរង​ខេត្ត​ឈី​វ​តាវ លោក Liu Jianjun ក៏បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ដែល​តំណាង​ដោយ​លោក​សូ វិ​សុ​ទ្ឋី​អនុ​រដ្ឋ​លេ

ខា​ធិ​ការ​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ការតភ្ជាប់​និង​លើក​កំពស់​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ខេត្ត​ឈី​ង តា​វប្រ​ទេ​ចិន​ផងដែរ។

លោក Liu Jianjun បាន​សម្តែង​ក្តីសប្បាយ​រីករាយ និង​បាន​មានប្រសាសន៍ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចិន​បានធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន និង​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរឡើង ហេតុនេះ​ទើប​មាន​កំនើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​ជាច្រើន​នៅ​កម្ពុជា ពិសេស​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍ ដោយ​កំនើន​ទេសចរណ៍​ចិន​បាន​កើន​ឡើងជា​បន្តបន្ទាប់។លោក​បន្តថា តាមរយៈ​ការសហការ​នេះ អាជ្ញាធរខេត្ត​ឈី​ង តាវ​នឹងចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល និង​ព៌​ត​មាន​ល្អ​ពី​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ទស្សនា​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត៕

Sihanouk Ville and China’s Qingdao port agreed on direct shipping

0

By Vatana

SIHANOUK VILLE, The direct cargo shipping from Cambodia to Qingdao, China is no longer requiring third country shipment as Sihanouk Ville deep-water port and Qingdao port reach a mutual agreement.

During a meeting on 22nd January with governor of Sihanouk Ville, Mr. Yun Min, Mr. Lui Jiangjun deputy governor of Qingdao city said the link between two major ports will help to grow a better economic and business of the two countries. He adds, Sihanouk Ville port and Qingdao port’s corporation commit the better transportation. While Qingdao has welcomed 100 million tourists in 2018, they hope that Qingdao and Sihanoukville will also extend working on better tourism.

Mr. Lui Jiangjun also invite Mr. Yun Min, governor of Sihanouk Ville to lead the delegation to join the beer season greeting in the province of Qingdao province to taste new wine and to enhance relations and cooperation between the two provinces closer.

Mr. Yun Min, governor of Sihanouk Ville stated with an international class port, Sihanouk Ville has a big potential. The deep-water port has a globally connecting in shipment and it now serves about 73 percent of the import and export volume crossing the country.

The governor also vowed to welcome Chinese investors who are after the Chines president’s One Belt One Road policy to develop Sihanouk Ville swiftly and urge to promote its potential and to welcome more Chinese investors.

អភិបាលស្រុកអង្គស្នូលជំរុញអ្នកពុះដីឡូត៍លក់គោរពតាមនិតិវិធី

0

​ដោយគង់ សូរិយា
​ភ្នំពេញ៖​ អភិបាលស្រុកអង្គស្នួលបានជំរុញឲ្យអ្នកពុះដីឡូត៍លក់គោរពឲ្យបានតាម​និតិវិធី ខណៈអាជីវកម្មពុះដីឡូត៍នៅក្នុងស្រុកអង្គស្នូល បានកំពុងកើតឡើងជាច្រើននិងយ៉ាងផុសផុល។

លោកនឹម នារណែត អភិបាលស្រុកអង្គស្នូល បានលើកឡើងសិក្ខាសាលាផ្សព្វ​ផ្សាយការអភិវឌ្ឍន៍ដី ការគ្រង់គ្រងដីធ្លី និងសំណង់ នៅស្រុកអង្គស្នូល ខេត្តកណ្តាលកាលពីដើមសប្តាហ៍នេះថា នៅស្រុកអង្គស្នូលការពុះដីឡូត៍លក់ គឺកំពុងមានការផុលផុសហេតុនេះដើម្បីធានាដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើអាជីវកម្មដីធ្លី ការប្រើប្រាស់ដីធ្លីឲ្យចំគោលដៅ និងធានាសុវត្ថភាពដីធ្លី ដោយឡែកការគ្រប់គ្រង កាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមិនបានចុះបញ្ជីផងដែរនោះ គឺត្រូវទាមទារឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយល់ដឹងពីនីតិវិធី អំពីការអនុវត្តន៍ច្បាប់នៅលើដីធ្លីនេះ។

លោកបន្តថា “ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុក ជាពិសេសប្រជាពលរដ្ឋនៅឃុំក្រាំងម្នាក់ គួររៀបចំនីតិវិធីប្តូរយកប្លង់ដីរឹង ដែលជាប្រព័ន្ធអនុគ្រោះរបស់រដ្ឋ ជាពិសេសការធានាដល់សិទ្ធកាន់កាប់ដីធ្លីរបស់ខ្លួន ក្នុងការស្វែងរកចំណូលនានាតាមការដែលអាចទៅបាន ក្នុងនោះចំពោះភូមិ-ឃុំ ដែលចង់ឲ្យក្រុមការងារចុះធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ត្រូវរៀបចំនីតិវិធីស្នើរសុំ មកអាជ្ញារធរពាក់ព័ន្ធ ដើម្បីចុះធ្វើប្លង់ដីជូនដល់ពួគគាត់”។

ប្រធាមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ខេត្តកណ្តាលលោកបណ្ឌិតវ៉ាន់ វ៉ាតបានមានប្រសាសន៍ឲ្យដឹងថា ការផ្សព្វផ្សាយនៃការអភិវឌ្ឍន៍ដី ការគ្រង់គ្រងដីធ្លី និងសំណង់ គឺជាការធានាការអភិវឌ្ឍន៍ដែនដី និងនគរូបនីយកម្ម ប្រកបដោយប្រសិទ្ធភាព ក្នុងនោះការគ្រប់​គ្រងអភិវឌ្ឍន៍ និងបំបែកក្បាលដី ជាពិសេសដីឡូត៍សម្រាប់លក់ ឬសាងសង់លំនៅឋានផ្សេងៗ អគារឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ត្រូវមានការស្វែងយល់ឲ្យច្បាប់អំនីតិវិធីនេះផងដែរ។


លោកបន្តថា ក្រោយពីច្បាប់ផ្សព្វផ្សាយអំពីការគ្រង់គ្រងដីធ្លី និងសំ​ណង់នេះទៅ មន្រ្តីជំនាញនឹងចុះត្រួតពិនិត្យអំពីបញ្ហាដីធ្លី ជាពិសេសការពុះដីឡូត៍សម្រាប់លក់ និងការសាងសង់សំណង់ផ្សេងៗឲ្យបានជាប្រចាំទៅតាមនីតិវិធី ដែលមានស្រប ដូច្នេះសូមបងប្អូនទាំងអស់នៅទូទាំងខេត្ត ត្រូវសហការអាជ្ញាធរឬមន្រ្តីជំនាញ ដើម្បីជម្រុញការគ្រប់គ្រ​ង​ដីធ្លី និងសំណង់ឲ្យបានស្របច្បាប់ និងធានាសុវត្ថិភាពក្នុងការរស់នៅ៕

In 5 years, National Road 1 area develops more compare to National Road 4

0

By Ravy

PHNOM PENH, In the next 5 years, there are a number of facts pushing the national road 1 area, from khan Chbar Ampov to Leuk Daek district, Kandal province have a potential remarkably development.

On 22nd January, Oknha Noun Rithy, real estate expert and CEO of Khmer Foundation Appraisal over the phone forecast that the next 5 year the national road 1 area will better than any other area in Phnom Penh suburbs. The area currently has so much potential and attractive to the investors.

“We already seen now that the area along the national road 1 is really in a strong potential and fast growing position” Oknha said. Kien Svay one of the sample to this claim, it becomes so interest to the businessmen. Either Kien Svay or Leuk Daek district believe to be one of the most rapidly develop in the near future by becoming a multi development zone, international port, factories and located in the middle between Cambodia-Vietnam border.Oknha Noun Rithy also state the area are occupied with a big resort and the 3rd ring road project are attracting many interest from developers.

Oknha continues that less than 5 years this area will change a lot more than the national road 4 as the future plan, a large project by Vattanac Properties to build a 60-meter connecting with 3rd ring road and another project by Japanese company to transform rice field to the residential area, factories and resorts, will be appearing in the area.

Another fact that Phnom Penh Capital Hall planned to move as much as factories and warehouse from the city to the 3rd ring road area soonest. It means that national road 1 area has much more opportunities to develop stronger than others are in the city.

Mr. Chrek Soknim, president of Cambodia Valuers and Estate Agents Association (CVEA) similarly said that land along the national road 1 is now very attractive and will benefit the investor and developer in the resident projects. Moreover, a bridge connecting with Kdei Ta Koy to Akreiy Ksatr is now under government planned, where is alsco located nearby the 3rd ring road.

Chbar Ampov area is becoming a commercial area while other area along side with national road 1, Kien Svay and Leuk Daek district start to have a
great potential as well.” He added. The special economic zone, a major 3d ring road project, the international port and another main road in this southern are the fact show how the development in this area.

Mr. Chrek Soknim, president of Cambodia Valuers and Estate Agents Association (CVEA) refers the land price in the area by the location and size. Land with small size, but locates in the resident area value about $ 300 per square meter while the larger plot start from about 5 hectare will be between $ 70 to $ 100 per square meter.

In remarkably, many investor actively in land plotting plan and medium or low class housing project, a big international entertainment center invested by Chinese company in Kien Svay district are making a popularity to the area.

Particularly, Leuk Daek district land is also growing it potential as on 14h January 2019, the 3d ring road project was alreadyI inaugurated by Cambodia Prime Minister Samdach Techo Hun Sen.

កម្ពុជាបន្តជំរុញនិងទាក់ទាញការវិនិយោគរបស់ចិនមកកម្ពុជាបន្ថែមទៀត

0

ដោយនៅ វឌ្ឈនា

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានលើកយកវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ បង្ហាញជូនវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩

វេទិកាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនសរុបជាង៨០០នាក់។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ បានជម្រាបជូនសម្តេចតេជោ និងអង្គវេទិកាទាំងមូល អំពីទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិនដែលបានប្រារពធ្វើកាលពី​ថ្ងៃទី២២ មករាកន្លងមកនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មដែលកម្ពុជា ចិនសម្រេចបាន កាលពីឆ្នាំ២០១៧ ដែលសម្រេចបានទឹកប្រាក់៥ពាន់លានដុល្លារ តាមផែនការកំណត់ ហើយប្រទេសទាំងពីរគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់៦ពាន់លានដុល្លារ នៅឆ្នាំ២០២០ និង១០ពាន់លានដុល្លា នៅត្រឹមឆ្នាំ២០២៣។

លើសពីនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើង ពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតាមទីក្រុងធំៗនៃប្រទេសចិន ដូចជា៖ ក្វាងចូវ, ហាយនីង, ស៊ីអាន និងហុងកុង ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ ដល់ការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ នៃប្រទេសទាំងពីរ ហើយនៅថ្ងៃខាងមុខ ក្រសួងពាណិជ្ជកម្ម ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលនេះថែមទៀត នៅទីក្រុងប៉េកាំង, គុនមីង, និងទីក្រុងផ្សេងៗទៀតផងដែរ។

វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគកម្ពុជា-ចិន គឺជាជំនួបល្អបំផុតសម្រាប់វិស័យឯកជន ដើម្បីទទួលបានអនុសាសន៍ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយក៏ជាឱកាសសម្រាប់វិនិយោគិនចិន ក្នុងការស្វែងយល់អំពីគោលនយោបាយ និងវិស័យសក្ដានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើពាណិជ្ជកម្ម និងវិនិយោគទុន ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។

កន្លងមក ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះជាច្រើនលើក នៅតាមទីក្រុងធំៗនៃប្រទេសចិន ដូចជា៖ ណាននីង, ប៉េកាំង, ហានចូវ, ម៉ាកាវ, ធានជីន, ហុងកុង និងក្វាងចូវ។ នៅក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិយោគកម្ពុជា-ចិន ចំនួនបីលើក គឺ៖ លើកទី១ នៅទីក្រុងណាននីង (ឆ្នាំ២០១៦) លើកទី២ នៅទីក្រុងប៉េកាំង (ឆ្នាំ២០១៧) និងលើកទី៣ នៅទីក្រុងប៉េកាំង ដដែល (ឆ្នាំ២០១៩) ដែលបាននឹងកំពុងប្រព្រឹត្តិទៅនាពេលនេះ៕

កម្ពុជា-ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ចំនួន ៨ ចំណុច

0

ភ្នំពេញ៖ កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ចំនួន៨ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន។

ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ចំនួន៨ រួមមាន៖

ទី១/ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលំអរ​ផ្លូវ​ជនបទ​ជំហាន​ទី។
ទី២/ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ផ្គត់​ផ្គត់​ទឹក​ជនបទ​ជំហាន​ទី។
ទី៣/ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ការងារ​វិស្វកម្ម​សម្រាប់​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ ។

ឯកសារ​ទាំងបី​នេះ​ចុះហត្ថលេខា​រវាង លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​លោក វ៉ាង ស៊ា​វ​ថាវ ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ ។

ទី៤/ លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គម្រោង​អគារ​អង្គរក្ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។

ទី៥/ លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គម្រោង​លើក​កម្រិត​ផ្លូវ ជាតិ​លេខ៧ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ចុះហត្ថលេខា​រវាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។

ទី៦/ លិខិតបញ្ជាក់​ការប្រគល់​ទទួល​ស្តីពី​គំរោង​ជួសជុល​ប្រាសាទតាកែវ​ចុះហត្ថលេខា​រវាង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។

ទី៧/ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់ គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា​ក្នុង​ខេត្តព្រះវិហារ ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត ជាមួយ​លោក ហ៊ូ ស៊ា​វ​លាន ប្រធាន​ធនាគារ​នីហរ័ណ​អាហរ័ណ​ចិន។

ទី៨/ កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត និង​ផ្លូវ​ចុះហត្ថលេខា រវាង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិ​វ ឌ្ឍ​ន៍​កម្ពុជា ជាមួយ​លោក យី ហួយ​ម៉ាន ប្រធាន​ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន៕