កំពង់ផែក្រុងព្រះសីហនុនឹងតភ្ជាប់ការដឹកជញ្ជូនផ្ទាល់ជាមួយកំពង់ផែឈីង តាវ ប្រទេសចិន

0

ដោយ នៅ វឌ្ឈនា

ព្រះសីហនុ៖ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុនឹងសហការជាមួយ​កំពង់ផែឈីង តាវរបស់ប្រទេសចិន ដើម្បីដឹកទំនិញដោយផ្ទាល់ពីកម្ពុជាទៅកាន់ទីនោះ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី២។

ក្នុងជំនួបជាមួយអភិបាលខេត្តព្រះសីហនុ លោកយន្ត មីនកាលពីថ្ងៃទី២២ មករាកន្លងមកនេះ លោកលួយ ជៀនជុន អភិបាលរងក្រុងឈីងតាវបានមានប្រសាសន៍ថាតាមរយៈការតភ្ជាប់ការដឹកជញ្ជូនរវាងកំពង់ផែទាំងពីរ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។

លោកបន្តថាកំពង់ផែឈាងតាវ និងកំពង់ផែក្រុងព្រះសីហនុ និងសហការគ្នាក្នុងការដឹកជញ្ជូនកាន់តែប្រសើរឡើង ។ ក្នុងឆ្នាំ២០១៨ ទីក្រុងឈីងតាវ ទទួលបានភ្ញៀវទេសចរ១០០លាននាក់ ហើយ សង្ឃឹមថាទីក្រុងឈីងតាវ និងទីក្រុងព្រះសីហនុ នឹងបន្តកិច្ចសហការលើវិស័យទេសចរ​ណ៍កាន់តែល្អថែមទៀត។

លោកក៏បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូទៅចូលរួមរដូវកាលស្រាបៀរនៅខេត្តឈឺងតាវ និងបានភ្លក់រសជាតិស្រាថ្មីៗ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែជិតស្និត។

លោកយន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យ​ដឹងថា ខេត្តព្រះសីហនុមានសកក្កដានុពលសេដ្ឋកិច្ច ដោយមានកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មានវិសាលភាពធំទូលាយសម្រាប់តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិបម្រើទំនិញជាកុងតឺន័រចេញ-ចូលប្រមាណជិត៧៣ភាគរយ នៃបរិមា​ណទំនិញនាំចេញ នាំចូលទូទាំងប្រទេស។

ក្នុងនាមអាជ្ញាធរដែនដី លោកអភិបាលខេត្តរូបនេះ បានគាំទ្រអ្នកវិនិយោគចិន ដែលអនុវត្តតាមគោល នយោបាយផ្លូវ១ខ្សែក្រវ៉ាត់១របស់ប្រធានាធិបតីចិន ធ្វើឱ្យខេត្តព្រះ សីហនុ មានការអភិវឌ្ឍលឿនយ៉ាងគំហុក ព្រមទាំងសំណូមពរដល់គណប្រតិភូ ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត និងជួយជម្រុញអ្នកវិនិយោគចិនមកកាន់ខេត្តព្រះសី​ហ​នុបន្ថែមទៀត៕

៥ឆ្នាំខាងមុខតំបន់នៅផ្លូវជាតិលេខ១នឹងប្រែមុខមាត់អភិវឌ្ឍខ្លាំងជាងតំបន់ ផ្លូវជាតិលេខ៤

0

ចំណេះដឹង! តើអ្នកជាប់ពន្ធអចលនទ្រព្យមានកាតព្វកិច្ចត្រូវធ្វើអ្វីខ្លះ

0

ដោយវុត្ថា
ភ្នំពេញ៖ អ្នកជាប់ពន្ធ Taxpayer គឺជារូបវ័ន្ដបុគ្គល ឬនីតិបុគ្គលដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ លើអចលនទ្រព្យទាំងមូលឬប្រភេទអចនទ្រព្យណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១ នៃប្រការ៣នៃប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ។

កម្មសិទ្ធិករសំដៅដល់រូបវ័ន្ដបុគ្គលឬនីតិបុគ្គល ដែលមានប័ណ្ណសម្គាល់សិទ្ធិឬប័ណ្ណ​សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។ ផ្ទុយទៅវិញ អ្នកកាន់កាប់ សំដៅដល់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលគ្មានប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឬវិញ្ញាបនបត្រសម្គា​ល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។

ដោយឡែក អ្នកទទួលប្រយោជន៍ចុងក្រោយ សំដៅដល់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលទទួលនូវសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យ នៅចុងក្រោយលើអចលនទ្រព្យ។


ក) កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
ផ្អែកតាមចំណុច ២ នៃសេចក្ដីជូនដំណឹងលេខ០០៦ ម្ចាស់អចលនទ្រព្យទាំងអស់ ទោះត្រូវជាប់ឬមិនត្រូវ ជាប់ពន្ធលើអចលនទ្រព្យក្ដី ត្រូវបំពេញព័ត៌មានអចលនទ្រព្យរបស់ខ្លួន ក្នុងទម្រង់លិខិតព័ត៌មានអចលនទ្រព្យ (ឧបសម្ព័ន្ធ) ផ្ដល់ឱ្យដោយសាលាសង្កាត់ ហើយត្រូវប្រគល់ឱ្យសាលាសង្កាត់វិញ ក្នុងរយៈពេលយ៉ាងយូរ១០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលទម្រង់លិខិតព័ត៌មានអចលនទ្រព្យនោះ។

អ្នកជាប់ពន្ធ taxpayer មានកាតព្វកិច្ចត្រូវចុះបញ្ជី ដាក់លិខិតប្រកាស (ឧបសម្ព័ន្ធ)និងបង់ប្រាក់ពន្ធជូន រដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ដ្រ ដែលអចលនទ្រព្យនោះស្ថិតនៅ​។

ចំពោះអ្នកជាប់ពន្ធដែលមានអចលនទ្រព្យច្រើន ការចុះបញ្ជី ការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើអចលនទ្រព្យដាច់ដោយឡែកៗពីគ្នាដែរ។

ការចុះបញ្ជី ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងចំនួន៣ប្រភេទ ជាអាទ៍(១) អត្ដសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេ​ស (២) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និង(៣)ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល​នវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែល បញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ឡើងទៅ។

ការដាក់លិខិតប្រកាសពន្ធលើអចលនទ្រព្យ ត្រូវធ្វើតាមទម្រង់កំណត់ដោយរដ្ឋបាលសារពើពន្ធចំនួន២ច្បាប់ ដែល១ច្បាប់ សម្រាប់រក្សាទុកនៅរដ្ឋបាលសារពើពន្ធ និង១ ច្បាប់ទៀត សម្រាប់ម្ចាស់អចលនទ្រព្យ។

ម្ចាស់អចលនទ្រព្យត្រូវគណនាប្រាក់ពន្ធដោយខ្លួនឯង ដោយផ្អែកលើតម្លៃអចលនទ្រព្យ ដែលបានកំណត់ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ។

ការបង់ពន្ធលើអចលនទ្រព្យ ត្រូវធ្វើឡើងជារូបិយវត្ថុជាតិ (ប្រាក់រៀល) ហើយត្រូវបង់យ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ នៅក្នុងការអនុវត្ដន៍ ពន្ធលើអចលនទ្រព្យទើបតែត្រូវបានចាប់ ប្រមូលនាឆ្នាំ ២០១១ នេះទេ ទោះបីជាពន្ធនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ មកក៏ដោយ។

យើងសង្កេត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្ដីជូនដំណឹងមួយលេខ ០២៣ សហវ.អពដ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០០១ ដើម្បីពន្យាពេលបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ២០១១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១។

ការពន្យាពេលនេះ ធ្វើឡើងក្រោមមូលហេតុថា ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធស្វ័យប្រកាសថ្មី ទាមទារឱ្យមានការស្វែងយល់អំពីបែបបទនៃការគណនា និងតម្លៃអចលនទ្រព្យដែលត្រូវជាប់ពន្ធផង និងដោយរយៈពេលនៃការបង់ពន្ធនេះជាន់គ្នា ជាមួយថ្ងៃឈប់សម្រាកបុណ្យច្រើនផង។

បន្ថែមពីលើនេះ ការពន្យាពេលនៃការបង់ពន្ធលើអច​លនទ្រព្យប្រចាំឆ្នាំ២០១១ ត្រូវបានធ្វើជាលើកទី២ ដោយកំណត់ឱ្យម្ចាស់អចលនទ្រព្យបង់យ៉ាងយឺតបំផុតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ វេលាម៉ោង ១៧:៣០ នាទីរសៀល តាមរយៈសេចក្ដីជូនដំណឹងលេខ ៣០ សហវ.អពដ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១។

ក្រៅពីនេះ នៅក្នុងការអនុវត្ដការប្រមូលពន្ធ លើអចលនទ្រព្យកាលពីឆ្នាំ២០១១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ បានចេញប្រកាសមួយលេខ១២២៥ សហវ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ស្ដីពី ការលើកលែងពន្ធលើ អចលនទ្រព្យសម្រាប់ឆ្នាំ២០១១ ចំពោះសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ។ តាមរយៈស្មារតីនៃប្រកាសនេះ សង្កាត់ចំនួន ២០ នៃខណ្ឌចំនួន៤របស់រាជធានីភ្នំពេញ ត្រូវបានលើកលែងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១១៕

កម្ពុជា-ចិនគ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យឈានដល់១០ពាន់លានដុល្លា អាមេរិកនៅឆ្នាំ ២០២៣

0

ដោយវុត្ថា
ប៉េកាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមហិច្ឆតាជម្រុញទំហំពាណិជ្ជកម្មកម្ពុជា-ចិនឲ្យកើនដល់១០ពាន់លានដុល្លាអាមេរិកត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនៅក្នុងពិធីបើកវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា ចិន នៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩កន្លងមកថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបាន ប្រមាណ៦ពាន់ លានដុល្លា ហើយផ្តើមចេញពីលទ្ធផលផ្លែផ្កា ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់១០ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២៣។

បន្ថែមពីនេះ កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើវិស័យ​នានា ទាក់ទងនិងវិស័យពាណិជ្ជកម្ម ដូចជា បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងមួយចំនួននៃប្រទេសចិន ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានផ្តល់ឲ្យកម្ពុជានូវប្រព្រឹត្តកម្មមិនជាប់ពន្ធគយ គ្រប់ដណ្តប់លើ៩៧%នៃបន្ទាត់ពន្ធគយសរុប និងការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម។

សម្តេចបន្តថា បន្ទាប់ពីកម្ពុជាសម្រេចបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ រយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថាមានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិ​សុខ សេដ្ឋកិច្ចនិងសង្គម ជាមួយនិងអាត្រានៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧%។

កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជាសម្រេចបានឋានៈជាប្រទេស មានចំណូលមធ្យ​មកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូ​លខ្ពស់នៅឆ្នាំ២០៥០។


រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តន៍ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ច ថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ដែលគោលនយោបាយនេះមានភាពស៊ីសង្វាក់គ្នា ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។

សម្តេចតេជោហ៊ុន សែនបានសង្កត់ធ្ងន់ថា សម្តេចបានសម្រេចធ្វើកំណែទំរង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវវិធានការថ្មីមួយ គឺការរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញ នៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារ ព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពុងផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ នាំចូលផ្សេងទៀត។

សម្តេចបន្តថា “ការសម្រេចបែបនេះ គឺជាការអនុវត្តនូវអភិក្រមវះកាត់ ដែលជាការកែទំរង់ដ៏ធំសំម្បើមមួយរបស់កម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងថ្លៃដើម ក្នុងការធ្វើពាណិជ្ជកម្ម សំដៅធ្វើឲ្យកាន់តែល្អប្រសើរ នូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា”៕

ទំហំវិនិយោគរបស់ចិនកើនឡើងដល់៦៨០០លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើឲ្យទំហំទុនវិនិយោគរបស់ចិន នៅកម្ពុជាកើនដល់៦៨០០លានដុល្លារអាមេរិក កាលពីដំណា​ច់ឆ្នាំ២០១៨ថ្មីៗនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន និងជួបជាមួយថ្នាក់ដឹកនាំធុរកិច្ចនៃប្រទេសចិន កាលពីថ្ងៃទី២២ មករាកន្លងមកថា ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ពាន់លានដុល្លា កើនប្រមាណ៧% ធៀបនិងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងពីចក្ខុវិស័យរបស់កម្ពុជាជាច្រើន ពិសេសគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគចិន និងអ្នកវិនិយោគដទៃទៀតឲ្យមកវិនិយោគនៅកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះទី១ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទី២ ការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ ទី៣កម្លាំងពលកម្មដែលមានភាពសំបូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២% នៃចំនួនប្រជាជនសរុបគួបផ្សំនឹងប្រាក់ឈ្នូលដែលមានភាពប្រកួតប្រេជែង

ទី៤ កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយជារោងចក្រនៃអាស៊ី។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀត ក្នុងពិភពលោក និងទី៥ កម្ពុជា ចិន មានកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលជួយជំរុញនិងផ្តល់អត្ថប្រយោជន៍យ៉ាងសំបូរបែប ជូនដល់ធុរជន និងអ្នកវិនិយោគិនចិនទាំងការលើកទឹកចិត្ត និងការធានាការវិនិយោគ៕

Six new districts are under government plan

0

By Vutha

PHNOM PENH, The government plan to establish six new districts very near future, a source from an official of the ministry of interior.

Mr. Eang Sitha, deputy director of administration and staff through the social media stated that the Royal government is setting up six new districts soonest.

Those six districts are composed in 5 provinces & capital. Phnom Penh will have two new districts, khan Beuong Keng Kong and khan Kambol. Sihanouk Ville will add Koh Rong IIl district into their lists, Steung Treng will add Borey Orsvay district while Kompong Thom will have Taing Kork district and Talor Sen Chey district in Pursat province.

Mr. Meas Meth, Phnom Penh Municipal Administration’s spokesman declined to comment and said he is not aware to any details yet.

However, the government has already issued a sub-decree following a signed sub-decree by Cambodia Prime Minister Samdach Techo Hun Sen, regarding to a new district establishment, Taing Kork district for Kompong Thom province.

ធនាគារ​ចិន​នឹង​បន្ត​ពង្រីក​ទុន​ដល់​អ្នកវិនិយោគ​នានា​នៅ​កម្ពុជា

0

ដោយ​វុត្ថា

ប៉េកាំង៖ ធនាគារ​ចិន បាន​ប្តេជ្ញា​បន្ត​វិនិយោគ​បន្ថែមទៀត និង​ផ្តល់ទុន​ដល់​ក្រុមហ៊ុន​វិនិយោគ​នានា​នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​គំនិត​ផ្តួចផ្តើម​នយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ចិន និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ស៊ីសង្វាក់ និង​ប្រទាក់ក្រឡា​គ្នា។

លោក Chen Siqing នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​កម្ពុជា​នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ នេះ​បាន​វាយតម្លៃ​កម្ពស់​ចំពោះ​ចក្ខុវិស័យ​ដឹកនាំ​របស់​សម្តេច ពោល​សម្តេច​ដែលមាន​ចក្ខុវិស័យ​ដឹកនាំ​ច្បាស់លាស់​ក្នុងការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ។ លោក​បន្តថា ធនាគារ​របស់លោក នឹង​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស គឺ​ផ្តល់ទុន​ដល់​ក្រុមហ៊ុន​វិនិយោគ​នានា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ផងដែរ អំពី​តម្រូវការ​នៃ​ទុន​ជាច្រើន ហើយ​សព្វថ្ងៃនេះ​ធនាគារ​ចិន មាន​ទុន​ច្រើន ហើយ​មាន​សាខា​ច្រើន​នៅលើ​ពិភពលោក ដូច្នេះ​ធនាគារ​ចិន​អាចជួយ​សម្រេច​នូវ​តម្រូវការ​មួយ​នេះ។ ឆ្នាំនេះ​ប្រទេស​ចិន​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ នា​ខែមេសា ខាងមុខនេះ ធនាគារ​ចិន នឹងមាន​ការចុះ​កិច្ចព្រមព្រៀង​មួយចំនួន ដើម្បី​ផ្តល់​ឥណទាន​ដល់​ក្រុមហ៊ុន​នានា ដែល​ស្ថិតនៅក្នុង​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ។

លោក​ប្រធាន​ធនាគារ ក៏បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ដែល​បានអនុញ្ញាត​ឲ្យ​រូបលោក​បាន​ជួប​កាលពី​ឆ្នាំ២០១៥កន្លងទៅ ដោយ​សម្តេច​បានផ្តល់​អ​នុ​សាសន៍​ជាច្រើន​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា ហើយ​ធនាគារ​របស់លោក ក៏បាន​ចូលរួម​បណ្តុះបណ្តាល​ជាច្រើន​ដល់​មន្ត្រី​របស់​កម្ពុជា​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ប្រធាន​ធនាគារ​ចិន ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​នានា ដែល​គាំទ្រ​ដោយ​ធនាគារ​ចិន។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ចង់ឃើញ​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង​នៃ​គម្រោង​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​ជាពិសេស​សម្តេច​បាន​ចាត់តាំង​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើការ​ជាមួយ​ធនាគារ​ចិន។

សម្តេច​តេ​ជោ បាន​ចាប់អារម្មណ៍​ចំពោះ​ការប្រកាស​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ក្នុងការ​បង្កើត​វិថី​សូត្រ​សតវត្សរ៍​ទី២១នេះ​ឡើង ដែលជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជា​សមាជិក។

សម្រាប់​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អាទិភាព​របស់​កម្ពុជា​ទាំងអស់​ទាំង​រដ្ឋ និង​ឯកជន គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យធំៗចំនួន៤ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស ទឹក ផ្លូវ និង​ភ្លើង ដែលជា​វិស័យសំខាន់ៗសម្រាប់​រាជរដ្ឋាភិបាល។ សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ សម្តេច​តេ​ជោ ចង់​ឲ្យ​ចិន​ផ្តល់នូវ​ជំនួយឥតសំណង ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ ស្ពាន ព្រលានយន្តហោះ និង​កំពង់ផែ​ជាដើម​ដែល​ត្រូវការ​ទុន​ជាច្រើន​ពី​មិត្ត​ចិន។

សម្តេច​តេ​ជោ ស្នើ​ឲ្យ​ធនាគារ​ចិន​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ ដែល​វិនិយោគ​ទៅលើ​ការបណ្តុះបណ្តាល ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​លើ​វិស័យ​កសិកម្ម​ជាដើម ដើម្បី​ជំរុញ​ការកែច្នៃ​កសិផល​របស់​កម្ពុជា។

សម្តេច​តេ​ជោ ក៏បាន​គូស​បញ្ជាក់ដែរថា ថាមពល​អគ្គិសនី ក៏​ជា​រឿង​សំខាន់​ផងដែរ​សម្រាប់​កម្ពុជា។ ក្នុងន័យនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ធនាគារ​ចិន​បន្ត​គាំទ្រ​ដល់​ការកសាង​ខ្សែបណ្តាញ​ចែកចាយ​អគ្គិសនី បន្តទៀត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ចី​របស់​កម្ពុជា​នាពេល​កន្លងទៅ គឺមាន​គោលដៅ​សំខាន់បំផុត​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដូច្នេះ​សម្តេច​ស្នើ​ធនាគារ​ចិន​ផ្តល់​ការប្រាក់​ឲ្យ​បាន​ទាប​ទៅលើ​កម្ចី​នោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបង្ហាញ​គាំទ្រ​ឲ្យ​មានការ​ចុះហត្ថលេខា​រវាង​ធនាគារ​ចិន ជាមួយ​ស្ថាប័ន​របស់​កម្ពុជា​នូវ​រាល់​គម្រោង​ទាំងឡាយ ដែល​ស្ថិតក្រោម​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ ក៏ដូចជា​ស្ថិតនៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

បើ​គម្រោង​វិនិយោគ​ស្ថិតនៅក្រោម​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​ទទួលបាន​ជោគជ័យ នោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ក៏​ជោគជ័យ​ផងដែរ៕

រដ្ឋាភិបាល​គ្រោង​បង្កើត​ខ័​ណ្ឌ និង​ស្រុក​ចំនួន ៦ទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ យោងតាម​ប្រភពពី​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​គ្រោង​បង្កើត​ខ័​ណ្ឌ និង​ស្រុកថ្មីៗចំនួន៦ទៀត​នៅពេល​ខាងមុខឆាប់ៗនេះ។

អនុប្រធាននាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក លោក អៀង ស៊ីថា​បានឱ្យ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​កាលពីពេលថ្មីៗនេះ​ថា កម្ពុជា​នឹង​បង្កើត​ស្រុក ក្រុង ខណ្ឌ ចំនួន៦ បន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។

ស្រុក ក្រុង ខណ្ឌ​ចំនួន៦ នោះ​រួមមាន​នៅក្នុង​ខេត្ត-រាជធានី​ចំនួន៥ គឺ១ រាជធានី​ភ្នំពេញ បង្កើត​ខណ្ឌ​ថ្មី២ គឺ​ខណ្ឌ​បឹង​កេងកង និង​កំបូល។ ទី២ ខេត្ត​ព្រះសីហនុ បង្កើត​ក្រុង១ គឺ​ក្រុង​កោះរ៉ុង ទី៣ ខេត្តស្ទឹងត្រែង បង្កើត​ស្រុក១ គឺ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ទី៤ ខេត្តកំពង់ធំ បង្កើត​ស្រុក១ គឺ​ស្រុក តាំងគោក និង​ទី៥ ខេត្តពោធិ៍សាត់ បង្កើត​ស្រុក១ គឺ​ស្រុក តា​លោ​សែន​ជ័យ។

លោក មាស ម៉េ​ត​ភ័​ក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​អត្ថា​ធិ ប្បាយ ដោយ​លោក​មានប្រសាសន៍ថា លោក​មិន​បានដឹង​ព៌​ត​មាន​នេះ​នៅឡើយ​ទេ។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​បានចេញ​អនុ​ក្រិត​រួចហើយ ទាក់ទង​នឹង​ការបង្កើត​ស្រុក​តាំងគោក ខេត្តកំពង់ធំ តាមរយៈ​អនុ​ក្រិត​ដែលមាន​ការចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ចំណេះដឹង! តើ​អចលនទ្រព្យ​ប្រភេទ​ណា​ដែល​ត្រូវ​លើកលែង​ពន្ធ?

0

ដោយ​វុត្ថា

ភ្នំពេញ៖ អចលនទ្រព្យ​ដែល​ត្រូវ​លើកលែង​ពន្ធ មានដូចជា អចលនទ្រព្យ​ដែលជា​ដីធ្លី​កសិកម្ម។ ដីធ្លី​កសិកម្ម សំដៅ​ដល់ ដីធ្លី​កសិកម្ម​ដែល​កំពុង​បង្កបង្កើនផល កសិកម្ម មាន​ជាអាទិ៍ ដីស្រែ ដីចំការ ដី​ដំណាំ​ក​សិ-ឧស្សាហកម្ម ដី​កសិដ្ឋាន​ចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែ​អំបិល។ ក្នុងករណី​ចំណែក​ណាមួយ​នៃ​ដីធ្លី​កសិកម្ម ត្រូវបាន​យកមក​សាងសង់​ផ្ទះ អគារ ឬ សំណង់ផ្សេងៗ ដែល​មិន បម្រើ​ផ្ទាល់​ឬ​អចិន្ដ្រៃយ៍​ដល់​សកម្មភាព​កសិកម្ម ចំណែក​ដី​នេះ​មិន​ត្រូវបាន​លើកលែង​ពន្ធ​នេះ​ទេ។

អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​រា​ជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​រាជរដ្ឋាភិបាល។ ក្នុងករណី​អចលនទ្រព្យ ដែល​បាន​កត់ត្រា​ទុកជា​ទ្រព្យសកម្ម​របស់​សហគ្រាស​សាធារណៈ ឬ​ក្រុមហ៊ុនចម្រុះ​រដ្ឋ អចលនទ្រព្យ​នោះ​មិនត្រូវ បាន​លើកលែង​ពន្ធ​នេះ​ទេ។

អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​ស​ហគ​មន៍ ឬ​បុគ្គល​ណាមួយ ដែល ៖ ត្រូវបាន​រៀបចំឡើង និង​ដំណើរការ​សម្រាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា និង​សប្បុរសធម៌ និង គ្មាន​ចំណែក​ណាមួយ​នៃ​អចលនទ្រព្យ ឬ ប្រាក់ចំណូល​ត្រូវបាន​ប្រើប្រាស់​ជា​ប្រយោជន៍​ឯកជន។

ការលើកលែង​ពន្ធ មិន​រាប់បញ្ចូល​នោះទេ ចំពោះ ៖ អចលនទ្រព្យ ដែល​ត្រូវបាន​ជួល ឬ​ផ្ដល់ឱ្យ​បណ្ដោះអាសន្ន សម្រាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា និង សប្បុរសធម៌។ អចលនទ្រព្យ ដែលជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរសធម៌ ដែល​បាន​ជួល ឬ​ផ្ដល់​ជា បណ្ដោះអាសន្ន​ឱ្យទៅ​សហគមន៍​ឬ​បុគ្គល​ណាមួយ ដែល​ប្រើប្រាស់​អចលនទ្រព្យ​នោះ ក្រៅពី​គោលដៅ សាសនា និង​សប្បុរសធម៌។

អចលនទ្រព្យ​ជា​កម្មសិទ្ធិ​របស់ ៖បេសកកម្ម​ការទូត ឬ​កុងស៊ុល​បរទេស។ អង្គការ​អន្ដរជាតិ និង ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​បច្ចេកទេស របស់​រដ្ឋាភិបាល​នានា ដែល​ទទួលស្គាល់ ដោយ​រាជរដ្ឋាភិបាល។ អចលនទ្រព្យ​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធ​ផលិត​ទឹកស្អាត​ឬ​ផលិត​អគ្គីសនី ព្រលាន យន្ដហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូល​ទាំង​អគារ និង​ការិយាល័យ​ដែល​បម្រើ​ផ្ទាល់​ដល់ សកម្មភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ។ផ្ទះ អគារ និង​សំណង់ផ្សេងៗដែល​សាងសង់​លើ​ដីធ្លី​កសិកម្ម ដែល​បម្រើ​ផ្ទាល់​និង​ជា​អចិន្ដ្រៃយ៍​ដល់​សកម្ម-ភាព​កសិកម្ម។

អចលនទ្រព្យ​ដែល​ទទួលរង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​ករណី​ប្រធាន​សក្ដិ ដែលជា​បាតុភូត​ឬ​ជា​ព្រឹ​ត្ដិ​ការណ៍ កើតឡើង​ដោយ​មិនដឹង​ជាមុន មិនអាច​ប៉ាន់ស្មាន​ជាមុន និង​មិនអាច​ជំនះបាន ដូចជា គ្រោះធម្មជាតិ (ទឹក ជំនន់ ខ្យល់ព្យុះ រញ្ជួយ​ដី) សង្គ្រាម កុប្បកម្ម អគ្គីភ័យ ឬ​គ្រោះមហន្ដរាយ​ជាយថាហេតុ។ផ្ទះ អគារ និង​សំណង់ផ្សេងៗដែល​សាងសង់​តិចជាង ៨០ ភាគរយ និង​មិនទាន់បាន​ប្រើប្រាស់។ អចលនទ្រព្យ​ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បម្រើ​ផ្ទាល់​ដល់​សកម្មភាព​ផលិតកម្ម៕

The Chinese’s CRBC to build Phnom Penh-Bavet expressway

0

By Kong Soriya

PHNOM PENH, China Road and Bridge Corporation CRBC recently announced a plan to invest the Phonm Penh-Bavet expressway’s construction as the company is underway to build the Phnom Penh-Sihaknouk Ville expressway very soon.

During a courtesy meeting with Samdach Techo Hun Sen, Cambodia Prime Minister who is now paying a visit in China, on the 21st January 2019 the CRBC representatives stated a plan to build an expressway connecting between Phnom Penh city to Cambodia-Vietnam’s border, Bavet and the national road 15-51 which are to connect Koh Kong, Pursat and Battambang province.

The CRBC’s representatives made the reports to Samdach Techo Hun Sen about their investment projects updated in Cambodia and as well their future operation plan. Representatives said that up to present CRBC has contributed a lot works in roads and bridges project in the country and plan to start the Phnom Penh-Sihaknouk Ville expressway which been scheduled the groundbreaking very near future.

Bavet city has been listed in the Industrial Development Master Plan by the government Industrial Development Policy 2015-2025, which is significant attracting many investments includes total 10 special economic zones and 2 urban cities such as Empire World and Heng Heng city. There is more foreign investment to the Bavet city, but mostly investor is Chinese.

An international real estate expert Mr. Sorm “Andy” Kev Malida, vice president of the Cambodia Real Estate Association (CREA) said Bavet city is now in the same place where Sihanouk Ville was 2 or 3 years ago. Bavet city is getting attractive to more investors and local investors gradually and as for the price land is now fairly affordable, in 2 or 3 years the land price will jump high as Sihanouk Ville and Poi Pet as now.

He adds the Empire World’s 1150 hectare urban city investment will attract national and international investors about 200 to 250 thousand by 2025.”Bavet city has great geography, in the middle road connecting between Phnom Penh city and Ho Chi Minh city, Vietnam, nearby the China mega project, One Belt One Road and city is also under the government development master plan.”

Mr. Sorm Kev Malida also said that with clear development plans, the government has prepared the development master plan and land plan, industrial zones, agricultural, residential, commercial centers, public parks, and special economic zones.