ដោយ វត្ថា
ភ្នំពេញៈ សាលាជំនាញផ្នែកទេសចរណ៍មួយ នៅប្រទេស New Zealand កំពុងពិចារណាវិនិយោលើការវិនិយោគ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ ទេសចរណ៍នៅកម្ពុជាមួយចំនួន។
ដោយ វត្ថា
ភ្នំពេញៈ សាលាជំនាញផ្នែកទេសចរណ៍មួយ នៅប្រទេស New Zealand កំពុងពិចារណាវិនិយោលើការវិនិយោគ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ ទេសចរណ៍នៅកម្ពុជាមួយចំនួន។
ក្នុងជំនួបជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបជាមួយលោក Ben Potter នាយកគ្រប់គ្រងផ្នែកទីផ្សារ និងលោកស្រី Marty Hiddleston នាយកគ្រប់គ្រងសាលាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ញូវហ្សេឡែន នៅ Willington នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ នេះបានមានចណាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ចំពោះរចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់សាលា ដែលមានលក្ខណៈសាមញ្ញ ទំនើប ហើយមានគ្រប់វិស័យ ជំនាញ ទាំងខាងឧស្សាហកម្មធ្វើដំណើរ ឧស្សាហកម្មទេសចរណ៍ដូចជា៖ Flight attendant, Cruising, House Keeping, Tour Guide,… ។ល ។ដែលជាកម្មវិធីសិក្សាខ្លីៗ៣០ម៉ោង ៦០ម៉ោង ដោយផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងនៅនឹងកន្លែង។
លោកបន្តថា“ជាងនេះទៀតសាលានេះ មិនត្រូវការដីធំដើម្បីសាងសង់ឡើយ ដែលចំណុចទាំងអស់នេះ កម្ពុជាអាចឆ្លើយតបបានទាំងនៅតំបន់សៀមរាបអង្គរ តំបន់ភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍”។
បន្ទាប់ពីបានស្តាប់ពីសភាពការណ៍អភិវឌ្ឍន៍រួម ក៏ដូចជា សំណូមពរជាក់ស្តែងនៃការអភិវឌ្ឍធនធានមនុស្ស ពិសេសផ្នែកជំនាញទេសចរណ៍កម្ពុជា ភាគី New Zealand មានការកោតសរសើរចំពោះការរីកចំរើនរបស់កម្ពុជា រួមទាំងវិស័យទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានតម្រូវការចាំបាច់ ខាងធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងផ្នែកឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍។
ភាគី NZ គាំទ្រចំពោះសំណូមពររបស់កម្ពុជា ក្នុងការផ្តល់អាហារូបករណ៍ការចែករំលែកបទពិសោធន៏ និងពិចារណាក្នុងការវិនិយោគ សាលាបណ្តុះបណ្តាលវិជ្ជាជីវះជំនាញទេសចរណ៍នៅកម្ពុជា។
កម្ពុជាបច្ចុប្បន្នមានអ្នកបំរើការដោយផ្ទាល់ ក្នុងវិស័យទេសចរណ៍ប្រមាណ៦២ម៉ឺននាក់។ ឆ្នាំ២០២០ យើងនឹងមានបុគ្គលិកបំរើការប្រមាណ១លាននាក់ និងឆ្នាំ២០២៥ ប្រមាណ១.២លាននាក់ ។ តាមការវាយតម្លៃរបស់គណកម្មាការជាតិ អ្នកជំនាញទេសចរណ៍ ឆ្នាំ២០១៨ យើងទើបមានប្រមាណ៤០% ដែលមានសមត្ថភាពជំនាញតាមស្តង់ដារអាស៊ាន។
ជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ គឺនៅឆ្នាំ២០២០ត្រូវឲ្យមាន៥០% នៃអ្នកបំរើការងារក្នុងឧស្សហកម្មទេសចរណ៍ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងវាយតំលៃសមត្ថភាពស្របតាមស្តង់ដារ សមត្ថភាពអ្នកជំនាញទេសចរអាស៊ាន និងឆ្នាំ២០២៥ ត្រូវសំរេចយុទ្ធនាការ បុគ្គលិកម្នាក់ជំនាញមួយ (One staff One Skill) ពោលគឺ ១០០% នៃអ្នកជំនាញ គឺត្រូវមានការទទួលស្គាល់សមត្ថភាពតាមស្តង់ដារអាស៊ាន៕