នាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​ចាប់អារម្មណ៍​ពី​ កំនើន​សេដ្ឋកិច្ច​របស់​កម្ពុជា​

0

ដោយ​ម៉ា​ ណេត​

ភ្នំ​ពេញៈ​ លោក​បណ្ឌិត​ រតនា​ការ​ អា​ឌីកា​រី​ (Ratnakar​ Adhikari​) នាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​ បាន​ចាប់អារម្មណ៍​ពី​ការសម្រេច​បា​នកំនើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​រក្សា​បា​នកំនើ​នក្នុ​ងរ​ង្វង់៧ភាគរយ​ រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​។

ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​ថ្ងៃទី៣​ កក្កដា​កន្លងមក​នេះ​ លោក Ratnakar​ Adhikari បាន​មានប្រសាសន៍​ថា​ លោក​មានការ​ចាប់អារម្មណ៍​អំ​ពី​កំនើន​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ទទួល​បាន​ក្នុងរង្វង់៧​%ក្នុងរយៈពេល​ជាង២ទសវត្សរ៍​កន្លងមក​នេះ​ ។

នាយក​ប្រតិបត្តិ​ចង់​ដឹង​អំពី​បទពិសោធន៍​របស់​ប្រទេស​កម្ពុជា​ហើយ​លោក​ក៏បាន​គូសបញ្ជាក់​ថា​សេដ្ឋកិច្ច៧​%កន្លងមក​នេះ​ គឺ​លើស​ពី​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដែល​បាន​កំណត់​កន្លងទៅ​នេះ​។

ជាពិសេស​ទៀត​លោក​ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ក្របខណ្ឌ​ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា​ទី១​ ទៅលើ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ របស់​ប្រទេស​កម្ពុជា​ ដែល​សម្ដេច​តេជោ​បាន​ប្រកាស​នៅពេល​សម្ដេច​ថ្លែង​ក្នុង​សុន្ទរកថា​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ ជាស​កល​លើ​ជំនួយ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ២០១៩​។

លោក​បន្ត​ទៀត​ថា​ នេះ​ជា​លើក​ទី៤ហើយ​ នៃ​ការសិក្សា​យុទ្ធសាស្ត្រ​ ដែល​កាលពី​ឆ្នាំ២០០៦​ ដែល​យើង​បាន​ផ្ដល់​នូវ​ការឧបត្ថម្ភ​គាំទ្រ​គាំទ្រ​រហូត​មក​ ហើ​យកន្លម​កនេះ​កម្ពុជា​បានការ​កសាង​សមត្ថភាព​ផ្នែក​ពាណិជ្ជកម្ម​ ជាពិសេស​លើ​វិស័យ​មួយចំនួន​ដូចជា​ វិស័យ​ទេសចរណ៍​ជាដើម​ ក្នុង​ការ​ធ្វើ​យ៉ាងណា​ពង្រីក​វិស័យ​ទេសចរណ៍​ ហើយ​អ្វី​ដែល​កម្ពុជា​បាន​អនុវត្តន៍​កន្លងមក​នេះ​ ចេញ​ជា​លទ្ធផល​គួរឲ្យ​កោតសរសើរ​ ជាពិសេស​ក្នុង​ការនាំចេញ​អង្ករ​ផង​ដែរ​។

ជា​ការ​ឆ្លើយតប​ សម្តេច​តេជោ​ហ៊ុន​ សែន​បាន​អញ្ជើញលោក​នាយក​ប្រតិបត្តិ​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​ ហើយ​សម្តេច​ក៏បាន​អរគុណ​ចំពោះ​នាយក​ប្រតិបត្តិ​ និង​ស្ថាប័ន​របស់​លោក​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការរៀបចំ​អភិវឌ្ឍ​នៃ​យុទ្ធសាស្ត្រ​សម្រាប់​សមាហរណកម្ម​ពាណិជ្ជកម្ម​នេះ​ ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់​ថា​ កន្លងមក​កម្ពុជា​បាន​ទទួលការ​គាំទ្រ​ប្រមាណ៥៧,៥០លាន​ ដើម្បី​ជំរុញ​ការងារ​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការសម្រួល​ដល់​ការរៀបចំ​យុទ្ធសាស្ត្រ​ សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​នេះ​ ហើយ​ប្រទេស​កម្ពុជា​បាន​បន្ត​បច្ចុប្បន្នភាព​ ជាពិសេស​លើ​ពាណិជ្ជកម្ម​នេះ​ និង​ជាពិសេស​ក្នុង​ការជំរុញ​ធ្វើ​យុទ្ធសាស្ត្រ​ សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​រៀបចំ​យុទ្ធ​សាស្រ្ត​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​នៅ២០០១កន្លងមក​ ពិសេស​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ដែល​ទទួល​បាន​ជោគជ័យ​កន្លងមក​។ សម្ដេច​តេជោ​ចង់​ឃើញ​បន្ទាប់​ទៀត​គឺ​ ការ​ពង្រឹង​នៃ​សមាហរណកម្ម​ប្រជាជន​ ពីព្រោះ​កន្លងមក​ប្រទេស​កម្ពុជា​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា​បាន​តស៊ូ​ជំនះ​ឧបសគ្គ​ជាបន្តបន្ទាប់​ ជាពិសេស​ការរៀបចំ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ឆ្នាំ១៩៩៨​ មករ​ហូត​ដល់​កម្ពុជា​បាន​ចូល​ជាស​មា​ជិ​កនៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ២០០៤​។

សម្តេច​តេជោ​បាន​គួស​បញ្ជាក់​ថា​ យើង​នៅ​មាន​សក្តា​នុ​ពល​ជាច្រើន​ទៀត​ ក្នុង​ក្របខណ្ឌ​អាស៊ាន​ ជាពិសេស​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ផ្ទៃក្នុង​របស់​អាស៊ាន​ ដោយសារ​បច្ចុប្បន្ន​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន​ និង​បណ្ដា​ប្រទេស​ដែល​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ ក៏អាច​ធ្វើស​មា​ហរ​ណកម្ម​ផង​ដែរ​។ ដូច្នេះ​ត្រូវតែ​ជំរុញ​ពាណិជ្ជកម្ម​ ជាមួយ​បណ្ដា​ប្រទេស​ដែល​ជា​ប្រទេស​ដៃគូ​សន្ទនា​ ដូចជា​ប្រទេស​ចិន​ជាដើម​ និង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ នៅតែ​ក្លាយជា​អង្គការ​ដែល​មាន​ស្ថិរភាព​ ហើយ​អ្វី​ដែល​សំខាន់​គឺ​យើង​នៅតែ​បន្ត​ប្រើប្រាស់​យន្តការ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here