លោក​ជា​ សុ​ផា​រ៉ា​៖ រយៈពេល១៩ឆ្នាំ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជាង​ ៤៤​,៥ពាន់​លាន​ដុល្លារ

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​បាន​ថ្លែង​ថា​ សន្ទុះ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​ដោយ​រាប់​ចាប់ពី​ឆ្នាំ២០០០​ ដល់​ឆ្នាំ២០១៩នេះ​ ដោយ​គិត​ត្រឹម​ខែឧសភា​មាន​គម្រោង​វិនិយោគ ៤៥​,២៦៥គម្រោង​ ដែល​ប៉ាន់ស្មាន​ទុន​វិនិយោគ​គិតជា​ទឹកប្រាក់​ជាង ៤៤​,៥៧៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ នា​ថ្ងៃទី​ ៤ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ការ​រីកចម្រើន​ដែល​មានសន្ទុះ​ខ្លាំងក្លា​បែបនេះ​ ដោយសារតែ​ការ​ដាក់ចេញ​នូវ​គោ​លន​យោ​យបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​កៀងគរ​អ្នក​វិ​និ​យោ​គគិ​នទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ឱ្យមក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ជា​ សុ​ផា​រ៉ា​បាន​បន្ត​ថា​ “បន្ថែម​ពីនេះ​ការចូលរួម​ពីសំណាក់​ពី​វិស័យ​ឯកជន​នៅក្នុង​ការអនុវត្ត​វិស័យ​សំណង់​កម្ពុជា​។ ជាមួយនឹង​ការ​រីកចម្រើន​នេះ​ ការគោរព​ច្បាប់​បទដ្ឋាន​និង​ស្តង់ដារ​បច្ចេកទេស​ ជា​ប្រការ​ចាំបាច់​ដែល​ត្រូវ​អនុវត្តន៍​ សម្រាប់​វិស័យ​ឯកជន​ និង​ក្រុមហ៊ុន​ដែល​រកស៊ី​ក្នុង​វិស័យ​សំណង់​ដែល​មិន​អាច​ខ្វះ​បាន​”។

លោក​ជា​សុ​ផា​រ៉ា​បញ្ជាក់​ថា​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​ ២០១៨​ មាន​ចំនួន៥​,២៥៨លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ផ្តល់​ការងារ​ធ្វើ​ជូន​ដល់​យុវជន​កម្ពុជា​ប្រមាណ​ជាង២០ម៉ឺន​នាក់​។ ដោយឡែក​សម្រាប់​គម្រោង​អគារ​ខ្ពស់​ៗនៅ​ទូទាំង​ប្រទេស​ដោយ​រាប់​ចាប់ពី៥ជាន់ឡើង​ មាន​ចំនួន១៣២៤អគារ​ ។ គម្រោង​បុរី​លំនៅឋាន​ និង​បណ្តុំ​លំនៅឋាន​មិនមែន​ជា​លក្ខណៈ​បុរី​ មាន​ចំនួន២៥៨ទីតាំង​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here