ធនាគារ​ពន្ធ​ធំ​បំផុត​មួយ​លើ​ពិភពលោក​ថា​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ល្បែង​ធំជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រទេស​សិង្ហបុរី​ និង​ម៉ាឡេស៊ី​ដែល​មាន​អាយុកាល​រយៈពេល​ជាង២៥ឆ្នាំ​ ក្នុង​វិស័យ​ល្បែង​នៅ​អាស៊ី​អាគ្នេយ៍​ ទំនងជា​នឹង​ឈាន​ដល់ទី​បញ្ចប់​ ខណៈ​កម្ពុជា​និង​ហ្វីលីពីន​នឹង​ក្លាយជា​មជ្ឈ​មណ្ឌល​ប៉​នល្បែង​ធំជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ ដោយ​ធនាគារ​ធំ​របស់​អាមេរិក​JP​ Morgan​។

របាយការណ៍​ពី​វិស័យ​ល្បែង​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​មាន​ចំនួន១០០ទំព័រ​បាន​បង្ហាញថា​ វិស័យ​ល្បែង​នៅ​កម្ពុជា​ និង​ហ្វីលីពីន​បាន​កើនឡើង២​,៤ ដង​ចាប់តាំងពី​ឆ្នាំ២០១៤​ និង​បាន​ព្យាករ​ថា​ កំណើន​នា​ពេល​អនាគត​នឹង​កើន​លើស​ដៃគូ​ ប្រកួតប្រជែង​នៅ​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ជាពិសេស​ក្រុមហ៊ុន​ហ្គេម ​Genting​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ដែល​មានតម្លៃ៣៤ពាន់​លាន​ដុល្លារ​។

ធនាគារ​វិនិយោគ​អាមេរិក​ខាងលើ​បាន​ឲ្យដឹង​ថា​ “ក្នុងរយៈពេល២៥ឆ្នាំ​ចុងក្រោយ​នេះ​ វិនិយោគិន​អាស៊ាន​បាន​មើលឃើញ​ក្រុមហ៊ុន​ Genting​ ជា​ក្រុមហ៊ុន​ភ្នាល់​សំខាន់​”។

ធនាគារ​នេះ​បន្ថែម​ថា​ “យើង​ឃើញថា​ឆ្នាំ២០១៩​ ជា​ការ​ឆ្លុះបញ្ចាំង​ពីទី​ផ្សារ​ល្បែង​របស់​សិង្ហបុរី​ និង​ម៉ាឡេស៊ី​ថា​នឹង​មានការ​ធ្លាក់ចុះ​ ខណៈ​ទីតាំង​ល្បែង​ធំ​បំផុត​នៅ​អាស៊ាន​បាន​និង​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ និង​ហ្វីលីពីន​។

វិស័យ​ល្បែង​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ក៏​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ផង​ដែរ​ ដោយសារ​ច្បាប់​ថ្មី​ នៃ​ពន្ធ​ល្បែង​នឹង​ចូលជាធរមាន​នា​ពេល​អនាគត​។ ក្រុម​អ្នកវិភាគ​បាន​ព្យាករណ៍​ថា​ តម្លៃ​ភាគហ៊ុន​នៃ​ទីផ្សារ​ល្បែង​ធ្លាក់ចុះ​ដល់១៥ភាគរយ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។

ធនាគារ​ JP​ Morgan​ បាន​ឲ្យដឹង​ថា​ “យើង​គិតថា​ក្រុមហ៊ុន​ Genting​ Singapore​ និង​ក្រុមហ៊ុន​ Genting​ ម៉ាឡេស៊ី​កំពុង​ប្រឈម​នឹង​គុណវិបត្តិ​ ហើយ​ការបាត់បង់​ចំណែក​ទីផ្សារ​ចំពោះ​ការប្រកួត​ប្រជែង​ក្នុង​តំបន់​ ជាពិសេស​ក្នុង​ប្រទេស​កម្ពុជា​ នឹង​កើនឡើង​ក្នុងរយៈពេល​ពីរបី​ឆ្នាំខាងមុខ​”។

ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​ល្បែង​នៅ​កម្ពុជា​នា​ពេល​ថ្មី​ៗនេះ​ បាន​ឈាន​ដល់កម្រិត​កំពូល​ ខណៈ​ក្រសួងហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​បាន​ចេញ​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន១៣កន្លែងនៅ​ឆ្នាំ២០១៩​ ដោយ​បង្កើន​ចំនួន​កាស៊ីណូ​សរុប​នៅ​កម្ពុជា​ដល់​ ១៦៣កន្លែង​។

លើស​ពីនេះ​ក្រុមហ៊ុន ​NagaCorp​ Ltd​ ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង​បាន​បង្ហាញ​គម្រោង​ពង្រីក​អាជីវ​កម្ម​ណា​ហ្គា៣​ ដែល​នឹង​ត្រូវ​ចំណាយ​ទុន​ប្រមាណ៣​,៥ពាន់​លាន​ដុល្លារ​ ដែល​នោះ​ទុន​វិនិយោគ​ជា​ពាក់កណ្តាល​ នឹង​វិនិយោគ​ដោយ​លោក​Chen​ Lip​ Keong​ នាយក​ប្រតិបត្តិ​បច្ចុប្បន្ន​។

គិត​ត្រឹម​ត្រីមាស​ទី១ឆ្នាំ២០១៩​ ក្រុមហ៊ុន​ NagaCorp​ Ltd​ ទទួល​បាន​ចំណូល​គិតជា​ទឹកប្រាក់​ប្រមាណ៣២១​ លាន​ដុល្លារ​ពី​វិស័យ​ល្បែង​។ កាលពី​ឆ្នាំមុន​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ NagaCorp​ Ltd​ ទទួល​បាន​ចំណូល​សរុប​ចំនួន១​,៤ពាន់​លាន​ដុល្លារ​ និង​ប្រាក់ចំណេញ​សុទ្ធ​ចំនួន៣៩០​,៦ លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here