ដោយ Donald Lee
ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលអាស៊ាន និងកូរ៉េខាងត្បូងបានប្រកាសថា គោលដៅនៃទំហំពាណិជ្ជកម្ម ២០០ ពាន់លានដុល្លារនឹងត្រូវសម្រេចបាននៅចុងឆ្នាំក្រោយ។
បណ្តាប្រទេសអាស៊ាន និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានជួបគ្នាក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ២៣ រវាងអាស៊ាន-កូរ៉េខាងត្បូងនៅប៊្រុយណេដើម្បីបញ្ជាក់ឡើងវិញនូវភាពជាដៃគូលើបញ្ហាពីការវិនិយោគបរទេសទៅការពង្រីកសេដ្ឋកិច្ចឌីជីថល និងពង្រឹងការប្តេជ្ញាចិត្តរបស់ពួកខ្លួនដើម្បីពង្រីកការធ្វើវិនិយោគទុន។
-->
គោលដៅដំបូងនៃការឈានដល់ ២០០ ពាន់លានដុល្លារនៅក្នុងពាណិជ្ជកម្មទ្វេភាគីត្រូវបានផ្តួចផ្តើមក្នុងឆ្នាំ ២០១៤។ កូរ៉េខាងត្បូងមានអតិរេកពាណិជ្ជកម្មដ៏ធំមួយនៃក្នុងទំហំទឹកប្រាក់ ៩៣,៤ ពាន់លានដុល្លារជាមួយបណ្តាអាស៊ានកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ធនាគារកណ្តាលកូរ៉េខាងត្យូង បានឲ្យដឹងថា ភាគច្រើននៃការនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍គឺគ្រឿងកុំព្យូទ័រ និងវាយនភណ្ឌ។
ទំហំពាណិជ្ជកម្មសរុបរវាងកូរ៉េ និងតំបន់អាស៊ានបានកើនឡើងដល់ ១៦០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៧ ដែលច្រើនជាងទ្វេដងនៃឆ្នាំមុន ហើយត្រូវបានកំណត់ថានឹងឈានដល់ ២០០ ពាន់លានដុល្លារនៅដំណាច់ឆ្នាំ ២០២០។
រដ្ឋបាលលោកប្រធានាធិបតី Moon Jae-in បានបង្កើនការវិនិយោគទ្វេដងនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសដែលនៅចុងក្រោយបំផុតនៅក្នុងពិភពលោកនៅតែទទួលបានកំណើនសេដ្ឋកិច្ចល្អ។
ក្រុមហ៊ុនផលិតកម្ម សំណង់ និងក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងកំពុងបង្កើតសាខានៅកម្ពុជាដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររួមគ្នាដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយកម្ពុជា។ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់ ៨៥ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។
ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងមានតម្លៃ ២១,៦ លានដុល្លារពោលគឺកើនឡើង ៤,៣៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លឹម ហេង បានសម្តែងនូវការសាទរចំពោះលទ្ធផលនៃដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកឧកញ៉ា បានមានប្រសាសន៍ថា “កូរ៉េខាងត្បូង និងកម្ពុជាមានភាពជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម”។ការចូលរួមរបស់កូរ៉េខាងត្បូងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមានទំហំធំ។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទីពីរ បន្ទាប់ចិន ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។
រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើគម្រោងវិនិយោគកូរ៉េចំនួន ២១២ ដែលមានតម្លៃ ៤,៥៦ ពាន់លានដុល្លារ។ ក្រុមហ៊ុនធុរកិច្ចកូរ៉េខាងត្បូងជិត ៣០០ ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅកម្ពុជាដោយផ្តល់ការងារដល់ប្រជាជនកម្ពុជារាប់ពាន់នាក់៕