អ្នកវិនិយោគ​៖ ទីផ្សារពោតចាប់ផ្តើមបង្ហាញសក្តានុពលកាន់តែខ្លាំង

0

ដោយ វុត្ថា

ភ្នំពេញអស់ព្រួយបារម្ភទៀតហើយ ចំពោះទីផ្សារពោតរបស់ប្រជាកសិករក្នុងភូមិបឹងលើ ឃុំខ្ពប់ ស្រុកលើកដែក ខេត្តកណ្តាល ព្រោះថា ទីផ្សារមួយនេះ កំពុងតែមានការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើន ដែលធ្វើអោយជីវភាពរបស់ពលរដ្ឋក្នុងស្រុក មួយនេះកាន់តែប្រសើរ។

ក្រុមប្រជាកសិករនៅមូលដ្ឋានខាងលើ បានរីកមុខរីកមាត់ ដោយសារតែមានការបង្ហាត់បង្រៀន តាមលក្ខណៈបច្ចេកទេស និងផ្តល់គ្រាំពូជពីក្រុមហ៊ុនអាហ្រ្គោថេក វីតា (Agrotech Vita) ដែលមានជំនាញត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវា ប្រមូលផលពូជពោតបង្កាត់ថ្មី P4554 និង P4472 របស់ផៃអូនៀនៅក្នុងភូមិបឹងលើ ឃុំខ្ពប់ ស្រុកលើកដែក ខេត្តកណ្តាល កាលពីចុងសប្តាហ៍មុន លោកឧញ៉ា ស៊ន សុខណា អគ្គនាយកក្រុមហ៊ុន អាហ្រ្គោថេក វីតា (Agrotech Vita)  បានថ្លែងថា សម្រាប់ទីផ្សារពោតនាពេលបច្ចុប្បន្ន គឺអាចនិយាយថាមានច្រើនណាស់ សម្រាប់ប្រជាកសិករ ដោយពេលខ្លះក្រុមហ៊ុនបញ្ជាទិញស្ទើរតែមិនទាន់ ព្រោះកសិករបានលក់ផលិផលអស់ ដោយមានការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅស្រុក។ មិនតែប៉ុណ្ណោះ សម្រាប់តម្លៃទីផ្សារវិញ មានលក្ខណៈសមរម្យគឺ ក្នុង១គីឡូ មានតម្លៃ៨៥០ សម្រាប់ពោតសើម និង១០០០ ទៅ១១០០រៀលសម្រាប់ពោតស្ងួត។

លោកឧញ៉ាបន្តថា “ពេលបច្ចុប្បន្ននេះ ការផលិតរបស់ប្រជាកសករនៅមានកម្រិតមិនឆ្លើយតបនឹងតម្រូវការទីផ្សារនៅឡើយ ដែលទាមទារអោយប្រជាកសិករខ្មែរបង្កើនការផលិតអោយបានច្រើនបន្ថែម ដើម្បីនាំចេញទៅលក់ក្រៅស្រុក ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ដោយក្នុងនោះក្រុមហ៊ុន អាហ្រ្គោថេក វីតា (Agrotech Vita)មានតួនាទីជួយបង្ហាត់បង្រៀនការដំាដុះ ជ្រើសរើសពូជ ស្របតាមបច្ចេកទេសចាប់តាំងពីការរៀបចំដី ការភ្ជួររាល់ដី អំឡុងពេលដំា ការប្រើប្រាស់ជី និងការប្រើប្រាស់ ថ្នាំកសិកម្ម ដើម្បីការពារមុន”។ លោកបន្តថា“គ្រប់ជំហ៊ាននីមួយៗ សុទ្ធតែមានសារៈសំខាន់នៃការលូតលាស់របស់ពោត ដើម្បីអោយប្រជាកសករទទួលបានទិន្នផលខ្ពស់”។

លោកឧញ៉ាស៊ន សុខណាបានបន្តថា ការធ្វើដូច្នេះគឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍប្រទេស និងលើកស្ទួយជីវភាពប្រជាកសិករ តាមគោលនយោបាយលរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ហើលក៏ចាត់ទុកវិស័យកសិកម្ម ជាវិស័យអទិភាព ដោយបានកំណត់យ៉ាងច្បាស់ថា វិស័យកសិកម្មនៅតែមានតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការភិវឌ្ឍជនបទ។

ប្រជាកសិករមូលដ្ឋានបានលើកឡើងដែរថា បច្ចុប្បន្ននេះ ទីផ្សារពោតរបស់ពួកគេមានទីផ្សារល្អប្រសើរជាងមុន ដោយសារតែមានការបង្ហាត់បង្រៀនបច្ចេកទេស ផ្តល់គ្រាំពូជពីក្រុមហ៊ុន អាហ្រ្គោថេក វីតា (Agrotech Vita) របស់លោកឧញ៉ា ស៊ន សុខណា បានធ្វើឲ្យពួគេមានមានជីវភាពធូធាជាងមុន និងមិនការព្រួយបរម្ភពីការលក់ចេញនោះទេ។

អ្នកស្រី  អ៊ុន ពៅប្រជាកសិករដាំពោតនៅមូលដ្ឋានខាងលើបានបញ្ជាក់ថា កាលពីមុនពុំមានទីផ្សារសមរម្យ បានធ្វើអោយប្រជាកសិករក្នុងស្រុកលើកដែកនេះ អត់ចង់ដាំនោះទេ តែនៅពេលមានទីផ្សារ និងមានការបង្រៀនពីអ្នកមានបច្ចេកទេស និងផ្តល់គ្រាប់ពូជប្រជាពលរដ្ឋបាននិងកំពុងបង្កើនការដាំឡើងវិញ។

រីឯលោក ហ៊ ផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានថ្លែងអោយដឹងដែរថា អជ្ញាធរបានជម្រុញអោយប្រជាកសិករ ដាំដំណាំគ្រប់ប្រភេទមិនថា ដំណាំពោតនោះទេ តែចាប់តាំងពីប្រជាពលរដ្ឋ បង្កើនការដាំដុះពោតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាលលើទំហំដីប្រមាណ២៧១៨ហិកតាមក បានធ្វើឲ្យពួកគាត់ទទួលបានផលចំណេញ១ ហិកតាបាន៥០០ដុល្លារ ។លោកបន្តថា ការណ៍នេះបានធ្វើឲ្យកសិករ មានជីវភាពធូរធារ ទាំងក្រុមហ៊ុនក៏ទទួលបានផលចំណេញផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ពោលគឺប្រែក្លាយកសិកម្មកម្ពុជាពីកសិកម្មតាមបែបប្រពៃណី ឈានទៅរកដំណាក់កាលថ្មីដែល  ផ្តោតទៅលើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មីព្រមទាំងការបង្កើនសមត្ថភាព ដើម្បីលើកកម្ពស់ផលិតភាពទៅលើដំណាំច្រើនមុខ រួមទាំងការចិញ្ចឹមសត្វ និងការគិតគូផងដែរ ក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធិភាព ព្រមទាំងធានាជីវភាព បរិស្ថាន និងធនធានធម្មជាតិ៕

ដំណឹងល្អ! ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនៅចុងឆ្នាំនេះ

0

ដោយ ៖ វត្ថា
ភ្នំពេញ ៖ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន Slickbooth Holding Co,.Ltd នឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart (CTM2018) លើកទី ២ នៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្នីសីទ និងពិព័រណ៍កោះពេញ រាជធានីភ្នំពេញ ក្រោយពីទទួលបានជោគជ័យនៃការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិកាលពីឆ្នាំ ២០១៧ កន្លងទៅនៅខេត្តសៀមរាប។ ពិព័រណ៍ទេសចរណ៍​កម្ពុជា​អន្តរជាតិ Cambodia Travel Mart (CTM2018) គឺជាវេទិកាជួបជុំក្នុងការធ្វើធុ រៈកិច្ច​ទេសចរណ៍​រវាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងក្រុមហ៊ុនទេសចរណ៍អន្តរជាតិ នានា ដែលជាប្រភពទីផ្សារគោលគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជារួម មានអ្នកទិញ (Buyers) ជាតិ និងអន្តរជាតិ ពាណិជ្ជករជាអ្នកផ្តល់សេវាកម្មជាតិ និងអន្តជាតិ (Sellers) សរុប ប្រមាណ ៧០០ក្រុមហ៊ុន ។ ជាមួយគ្នានេះដែរ ក៏មានការចូលរួមពីស្ថាប័ណទេសចរណ៍នានារបស់ប្រទេសអាស៊ាន អ្នកសារព័ត៌មានជាតិ និងអន្តជាតិ ជាច្រើនទៀត ដើម្បីទិញលក់កញ្ចប់ទស្សនកិច្ច នៃសេវាកម្ម​ទេសចរណ៍ ផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូ​ក្នុងធុរៈកិច្ចជាមួយគ្នា សំដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា អោយកាន់តែប្រសើរ​ឡើងថែមទៀត។

ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ នៅថ្ងៃទី ០៦ ខែមេសាឆ្នាំ ២០១៨ នា សណ្ឋាគារ Naga World លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍កម្ពុជា បានអោយដឹងដែរថា វេទិកា CTM2018 ដ៏មានសារៈសំខាន់នេះ នឹងជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយថែមទៀតដល់ទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិ ដែលមកចូលរួមព្រឹត្ដការណ៍​ខាងលើឲ្យបានស្គាល់និងដឹងថា ក្រៅពីតំបន់ទេសចរណ៍ខេត្ដ សៀមរាប កម្ពុជាក៏មាន​តំបន់ទេសចរណ៍ជាច្រើនទៀតដែលមានភាពទាក់ទាញខ្លាំងផងដែរ ពិសេសនៅខេត្ត​បាត់ដំបង កំពត និងក្រចេះជាដើម។ លោកបន្តថា “ដូច្នេះ ពិព័រណ៍CTM លើកនេះ ត្រូវផ្សារភ្ជាប់នឹងពិព័រណ៍ទេសចរណ៍ក្នុងស្រុក ដែលក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យមន្ទីរ​ទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំស្តង់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ដ៏សំខាន់នេះដោយផ្ដោតលើផលិតផលទេសចរណ៍ទាក់ទាញនានាក្នុងខេត្តរបស់ខ្លួន ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវបានឃើញ សំដៅជំរុញកំណើនទេសចរណ៍​កាន់តែច្រើនទៅ​ទស្សនាខេត្តរបស់ខ្លួន”។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ពន្យល់ថា “រាជធានីភ្នំពេញបច្ចុប្បន្ន ក៏ជាគោលដៅទេសចរណ៍ផ្តល់សេវាកម្មទេសចរណ៍ MICEs ផងដែរសម្រាប់ក្រុមហ៊ុន​ធុរកិច្ចជាតិ និងអន្តរជាតិ ក្នុងការរៀបចំកិច្ចប្រជុំ សន្និសីទ និងពិព័រណ៍នានា។ ដោយមើលឃើញពីសក្ដានុពលរបស់រាជធានីភ្នំពេញដូចបានរៀបរាប់ខាងលើនេះ ទើបក្រសួងទេសចរណ៍សម្រេចជ្រើសរើសយកធ្វើជាទីតាំងប្រារព្ធព្រឹត្តិការណ៍ពិព័រណ៍ CTM លើកទី២ក្នុងឆ្នាំ២០១៨នេះ”។ ឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវ​ទេសចរ​អន្តរជាតិចំនួន៥,៦លាននាក់ កើន១១,៨%ដែលបាននាំមកចំណូលដោយផ្ទាល់៣ ៦៣៨ លានដុល្លាអាមេរិក។ រយៈពេល២ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវ​ទេសចរអន្តរជាតិចំនួន ១,១ លាននាក់ កើន ១១ % ធៀបនឹងរយៈពេលដូចគ្នា​នៅឆ្នាំ២០១៧។ កម្ពុជា សង្ឃឹមថានឹងទទួលបានទេសចរអន្តរជាតិចំនួន៦,១ លាន​នាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ ជាមួយនឹងចំណូល​ប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ១ លាននាក់៕

ចង់ដឹងទេ តើអ្នកណាខ្លះទិញខុនដូនៅកម្ពុជា ?

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ អ្នកណាជាអតិថិជនទិញខុនដូនៅកម្ពុជាពិតប្រាកដ នៅពេលការ​ផ្គត់ផ្គង់​ខុនដូ​កើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំនេះចំនួនខុនដូ១៣០០០យូនីតទៀត​នឹងដាក់ចូលទីផ្សារ។

ភាគហ៊ុននៃគំរោងក្រុមហ៊ុនលំនៅដ្ឋានអ៊ិលកម្ពុជាភ្នំពេញលោក ទុយ ប៊ុន បានមាន​ប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការលក់ខុនដូ​នាពេលបច្ចុប្បន្ននេះ នៅតែមិនទាន់​មានរោគសញ្ញាប្រសើរនៅឡើយទេ តែយើង​នៅតែបន្តលក់ដាច់ជាបណ្តើរ ហើយយើង​នៅ​តែបន្តវិនិយោគគំរោងថ្មីមួយទៀត ដែលគ្រោងចាប់ផ្តើមនៅខែសីហាខាងមុខនេះ ព្រោះយើងគិតថាទោះជាលក់មិន​ដាច់ ក៏អាចប្រើប្រាស់សំរាប់ជួលបានផងដែរ។

លោកបន្តថា “គំរោងរបស់ខ្ញុំនៅតែដើរទៅមុខត្រឹកៗ ហើយខ្ញុំគិតថានៅតែ​មានអ្នក​ទិញ ដែលពួកគេជាអ្នកធ្វើការ និងអ្នកចង់រស់នៅទីក្រុង”។ លោកបន្តថា “ខ្ញុំផ្តោតលើ​ប្រជាជនមានប្រាក់ចំណូលមធ្យម និងលក់ក្នុងតំលៃសមរម្យក្នុងតំលៃ​១០០០ទៅ​១១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយគំរោងថ្មីរបស់យើងនឹងមានតំលៃ​ទាបជាងនេះទៀតផង”។

ជាមួយនឹងការប្រមើលមើលទៅកាន់អនាគត លោកទុយ ប៊ុនមិនបញ្ជាក់ជាក់លាក់នោះទេ តែលោកមិនមានសុទិដ្ឋិនិយមច្រើនឡើយ ដោយសារលោកដឹងថា គំរោងដែលមានតំលៃប្រហាក់ប្រហែលគំរោងខុនដូ L បានផ្អាកការសាងសង់ហើយ។

លោកបន្តថា អតិថិជនរបស់លោកភាគច្រើនជាជនជាតិខ្មែរ មានន័យក ណ្តាល ពិសេសអ្នកទើបរៀបការរួចថ្មីៗ បានមកទិញគំរោងរបស់លោក ទោះជាពួកគេ​លំបាកបន្តិចក្តី ប៉ុន្តែពួកគេអាចរស់នៅបាន ជាក់ស្តែងគំរោងទី១ និងទី២របស់លោក​ដែល​បាន​បញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៧០​ភាគរយ និងគំរោងទី៣ ដែលទើបបញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៥០ភាគរយផងដែរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន អចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានរកឃើញថា គិតរហូតដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន៧០០០យូនីត​ទៀតនឹងដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនខុនដូដាក់ដំនើរការលើទីផ្សារកើនឡើង​ដល់១២០០០យូនីត។

នាយិកាក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹង ការលក់​ខុនដូ​នៅតែដំណើការ សម្រាប់ខុនដូដែលផ្តោតលើ​ប្រជាជនមានជីវភាពមធ្យម ប៉ុន្តែ​ខុនដូ​ដែលមានតំលៃថ្លៃ ផ្តោតលើប្រជាជនមានជីវ​ភាពធូរធារខ្លាំងមានការលក់យឺត​បន្តិច។ អ្នកនាងបន្តថា “វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះ​ជាមានការបារម្ភពី​ការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ”។

នៅពេលសួរពីចំនួនខុនដូលក់ចេញពិតប្រាកដ ក្នុងគំរោងថ្មីៗអ្នកនាងធីតាបានបន្តថា “យើងពិតជាមានការលំបាកក្នុងការប្រមូលទិន្នន័យពីការលក់ ដោយ​សារគំរោងខុនដូនិមួយៗ មិនបង្ហាញពីតម្លាភាពនៃការលក់របស់ពួកគេនោះទេ”។

ទោះជាយ៉ាងណាអ្នកវិនិយោគខុនដូប្រណីតនៅកម្ពុជា មិនមានការព្រួយ​បារម្ភពីទីផ្សារ​នោះឡើយ ជាក់ស្តែងលោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land Group ដែលបានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារលើគំរោង The Bridge, The Peak និងគំរោង KOWLOON Bay បានថ្លែងថា លោក​មើលមិន ឃើញបញ្ហានោះទេ ប៉ុន្តែវានឹងជាបញ្ហាប្រសិនជាម្ចាស់ខុនដូសាងសង់​មិនផ្តោត សំខាន់លើទីតាំង មិនមានគំរោងផែនការ និងជំនាញច្បាស់លាស់។លោកបន្តថា ខុនដូដែលប្រឈមនឹងបញ្ហាដែលស្ថិតនៅទីតាំងមិនសមស្រប និង​មិនមានមូលដ្ឋាន ទុន វិនិយោគគ្រប់គ្រាន់។ លោកបន្តថា “ខុនដូរបស់ខ្ញុំផ្តោតសំខាន់លើទីតាំង គុណភាពសំណង់ និងមានមូលដ្ឋានទុនវិនិយោគរឹងមាំ ហើយខ្ញុំមិនមែនលក់ផ្ទះតែ​មួយមុខទេ តែខ្ញុំលក់Lifestyle”។

យោងតាមការសិក្សា Urban Living Solution បានរកឃើញថានៅឆ្នាំ ២០៣០​ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ នឹងកើនដល់៤លាននាក់ ដែលនឹងធ្វើឲ្យ​បែបផែននៃការរស់នៅក្នុងទីក្រុងភ្នំពេញផ្លាស់ប្តូរ ហើយចំនួនយុវជនវ័យក្មេងដែ​លមានភាពស៊ីវិល័យនឹងរស់នៅតាមខុនដូច្រើន ដោយសារកត្តាប្រជាសាស្រ្ត ការកកស្ទះចរាចរក្នុងទីក្រុង ការរីកចំរើនបច្ចេកវិទ្យា ដែលធ្វើឲ្យជីវិតពួកគេកាន់​តែ​មានភាពងាយស្រួលក្នុងការរស់នៅ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគ ខុនដូ ធំៗ ជាច្រើនគំ​រោងនៅទីក្រុងភ្នំពេញផងដែរបានថ្លែងថា ពិតណាស់ស្ថានភាពទីផ្សារ បច្ចុប្បន្ននេះ មិនមានអ្វីគួរឲ្យបារម្ភនោះទេ ព្រោះខុនដូដែលមានទីតាំងល្អនៅតែលក់ បាន ផ្ទុយទៅវិញគំរោងនៅឆ្ងាយៗមានការពិបាកលក់បន្តិច​។ លោកបន្តថា អតិថិជន​ទិញខុនដូសព្វថ្ងៃនៅតែជាជនបរទេសភាគច្រើន ពិសេ សជនជាតិចិន និងចិនតៃវ៉ាន់ នៅតែនាំមុខជនជាតិខ្មែរ ប៉ុន្តែនិន្នាការនៃការទិញខុនដូរបស់ប្រជាជនខ្មែរកើនឡើង។

លោកបន្តថា “ប្រសិនជាស្ថានភាពនយោបាយដូចសព្វថ្ងៃនេះ មិនមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាការបារម្ភ នៅតែបារម្ភ ព្រោះប្រជាជនខ្មែរគិតពីស្ថាន​ភាពពេលបោះ​ឆ្នោតមកដល់នៅពេលខាងមុខ”។

អគ្គនាយកក្រុមហ៊ុន Khmer Fondation Appraisal លោកឧកញ៉ានួន រិទ្ឋីនៅតែ​មានសុទិដ្ឋិនិយមពីទីផ្សារខុនដូ និងអាផាតម៉ិននៅកម្ពុជា ដោយលោកបានថ្លែ​ងថា ខុនដូដែលបានបញ្ចប់ការសាងសង់បច្ចុប្បន្ន មានប្រមាណ៣០ភាគរយនៃ ខុនដូសរុប និងមានគំរោងជាច្រើនទៀតនឹងចាប់ផ្តើមនៅពេលអនាគត ដោយសា​រពួកគេគិតថា ទីផ្សារនៅតែមានសក្តានុពល ហើយទីផ្សារបច្ចុប្បន្នគឺការផ្គត់ផ្គង់ និងតម្រូវការកំពុង​មាន​តុល្យភាពគ្នា ទោះជាការលក់មានភាពយឺតយ៉ាវបន្តិចបន្តួចក្តី។ លោកបន្តថា “ទោះជាការលក់ចេញយឺតបន្តិចក្តី តែខ្ញុំមានសុទិដ្ឋិនិយមសម្រាប់អនាគត”៕

លោកបណ្ឌិត គីម ហ៊ាង : តំបន់ភ្នំប្រសិទ្ឋមានសក្តានុពលនាពេលអនាគត

0

ដោយ : គង់ សូរិយា
ភ្នំពេញ :អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា តំបន់ភ្នំបាសិតមាន​សក្តានុពល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនាពេលអនាគត ខណៈតំបន់​នេះកំពុងមានសកម្មភាពពុះដីឡូត៍លក់រីកដូចផ្សិត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហាង បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា តំបន់ភ្នំប្រសិទ្ធ​មាន​សក្តានុពល​ខ្ពស់ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនាពេលអនាគត ដោយសារតំបន់នេះមានទីតាំងមិនឆ្ងាយពីទីក្រុង ជាតំបន់ដែលមានសណ្ឋាន​ដី​ខ្ពស់ ដីសល់ទំនេរច្រើន ដែលងាយស្រូលក្នុងការរៀបចំទីក្រុងនាពេល​អនាគត។ លោកបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមានការរីកចម្រើន​នាពេលអនាគត ដោយសារលក្ខខ័ណ្ឌខាងលើ និងស្ថានភាពអាកាសធាតុល្អ និងហេដ្ឋារចនាសម្ព័ន្ឋងាយតភ្ជាប់ជាមួយក្រុងភ្នំពេញ”។

ចំណែកលោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium housing Co, Ltdដែលបានបោះទុនជិត១លានដុល្លារ ដើម្បីទិញដីពុះឡូត៍លក់ជាមួយដៃគូ​របស់ខ្លួនបានថ្លែងឲ្យផងដែរថា តំបន់នេះកាន់តែខិតមកកៀករាជធានី​ភ្នំពេញ​ហើយ ដោយសារដីស្ថិតក្នុងស្រុកអង្គស្នួលនេះ ស្ថិតនៅជាប់ជាមួយ​ខ័ណ្ឌព្រែកព្នៅ និងខ័ណ្ឌពោធិសែនជ័យ ដែលជាខ័ណ្ឌបង្កើតថ្មីនៅ​រាជធានី​ភ្នំពេញ។ លោកបន្តថា តំបន់នេះមានចម្ងាយ២០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានី​ភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារមាន​ផ្លូវបេតុង និងមានភ្លើងអគ្គិសនីតចូលដល់បណ្តើរៗហើយ ប៉ុន្តែបណ្តាញទឹក​ស្អាត​មិនទាន់ភ្ជាប់នៅឡើយទេ។ លោកបន្តថា “ដីតំបន់នេះខ្ពស់ មិន​​ប្រឈម​មុខនឹងការលិចទឹក ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍នៅតំបន់នេះ មិនចាំបាច់​ចំណាយ​ទុនច្រើនក្នុងការចាក់ដីឡើយ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ មិនទាន់មានគំរោងអភិវឌ្ឍន៍ធំៗចូលទៅតំបន់នេះនៅឡើយ”។លោកបន្តថា “ដោយសារមើលឃើញស្ថានភាពបែបនេះ ទើបលោកវិនិយោគពុះដីឡូត៍​នៅ​តំបន់នេះ ដោយចាប់យកអតិថិជនជាអ្នកមានប្រាក់ចំណូលទាប និងមធ្យម ព្រោះដីមួយឡូត៍មានតំលៃចាប់ពី២៧០០ដុល្លារ -៥០០០ដុល្លារប៉ុណ្ណោះ”។

លោក ម៉ាន់ ចាន់ឌី បានសម្តែងសុទិដ្ឋិនិយមថា នាពេលអនាគតលោកជឿ ថាតំបន់នេះ នឹងកាត់ចូលរាជធានីភ្នំពេញ ព្រោះតំបន់នេះស្ថិតនៅជាប់​សង្កាត់ពន្សាំង សង្កាត់ស្នោ សង្កាត់ពញ្ញាពាន់ សង្កាត់ព្រែកព្នៅ នៃខ័ណ្ឌ​ព្រែកព្នៅ និងខ័ណ្ឌពោធិសែនជ័យរួចទៅហើយ។លោកបន្តថា ដីនៅតំបន់នេះ​បាន​កើនតំលៃចន្លោះ១០ទៅ២០ភាគរយក្នុងមួយឆ្នាំ អាស្រ័យលើទីតាំង​និមួយៗ ​និងទំហំដីជាក់ស្តែង។

តំបន់នេះស្ថិតក្នុងឃុំម្កាក់ និងឃុំទួលព្រិច ស្រុកអង្គស្នូល ខេត្តកណ្តាល ដែលភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ដែលលូនកាត់ស្រុកឧត្តុង មកកាន់ស្រុក​អង្គស្នូល ផ្លូវជាតិលេខ៤។

លោក ផិត សិរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WHP Realty Co, Ltdឧកញ៉ាជាច្រើននៅតំបន់នេះ ដូចជា ក្រុមហ៊ុនING CITY, 7NG ថ្មីមួយនាពេលអនាគតឆាប់ៗនេះ។ លោកបន្តថា “តំបន់នេះកំពុងត្រូវបានរៀបចំ”។លោកបន្តថា“តំលៃដីសមរម្យនៅតំបន់នេះ ក៏អាចទាក់ទាញអ្នកវិនិយោគអាចមានលទ្ឋភាពបោះទុនផងដែរ”។
លោក ផិត សិរីវឌ្ឍន៍ បានបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបាន​ពុះដីឡូត៍លក់នៅតំបន់នេះ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវ ពិសេស​អតិថិជន​មានប្រាក់ចំណូលមធ្យម និងមានប្រាក់ចំណូលទាបអាច​មាន​លទ្ឋភាពឆ្លើយតបបាន ជាហេតុធ្វើឲ្យអ្នកពុះដីឡូត៍លក់ទទួលបាន​ជោគជ័យជាបន្តបន្ទាប់។

កញ្ញា ពេជ្រ ស្រីវណ្ណ មានស្រុកកំនើតនៅភូមិស្រែដូនតូច សង្កាត់ពញ្ញាព័ន្ឋ ខ័ណ្ឌព្រែកព្នៅ ជាសង្កាត់ទើបកាត់ចូលមករាជធានីភ្នំពេញ និងស្ថិតនៅជាប់​តំបន់ភ្នំបាសិទ្ឋបាននិយាយថា កញ្ញាមើលឃើញតំបន់នោះមានការផ្លាស់ប្តូរ​លឿន ហើយជីវភា ពប្រជាពលរដ្ឋមានភាពល្អប្រសើរជាងមុន ដោយសារអ្នក​ស្រុកនៅតំបន់នេះមានដីលក់ ហើយយកមកធ្វើអាជីវកម្មផ្សេងៗ។ កញ្ញាបន្ត​ថា មានអ្នកវិនិយោគទៅពីរាជ ធានីភ្នំពេញបានចូលទៅទិញដីនៅតំបន់នេះ ហើយធ្វើការពុះឡូត៍លក់ដាច់ជាបន្តបន្ទាប់ផងដែរ។ កញ្ញាបន្តថា “តំបន់​ភ្នំប្រសិទ្ឋ​មានចម្ងាយប្រមាណ៧គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ៥ ត្រង់ផ្សារព្រែកព្នៅ។ វាមានចម្ងាយជិត ដែលជាហេតុធ្វើឲ្យតំបន់នោះមានការ​រីកចំរើនលឿននាពេលអនាគត”។កញ្ញាបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមាន​ការអភិវឌ្ឍលឿន ព្រោះប្រជាពលរដ្ឋនៅតំបន់នេះជាអ្នកមានចំណេះដឹង និងស្ថានភាពភូមិសាស្រ្តនៅទីនោះមានភាពអំណោយផល”។

អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានថ្លែងថា នៅក្នុងផែនការពង្រីកទីក្រុងឆ្នាំ២០៣៥ ក្រុងមិនមានគំរោងកាត់តំបន់នេះចូលមកទីក្រុងភ្នំពេញនោះទេ ដោយសារក្រុងមានផែនការពង្រឹងប្រសិទ្ឋិភាពនៃការគ្រប់គ្រងសង្កាត់ទាំង២០ ដែលទើបកាត់ចូលមកក្នុងដែលរដ្ឋបាលរាជធានីភ្នំពេញឲ្យមានរបៀបរៀបរយសិន ព្រោះបច្ចុប្បន្នសង្កាត់ទាំងនោះមានការរបៀបរៀបរយ និងតំបន់មួយចំនួនមិនទាន់មានរបៀបរៀបរយនៅឡើយទេ៕

 

ផ្សារទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយទៀតនឹងបើក ដំណើរការនៅឆ្នាំនេះ

0

 

ដោយ : គង់ សូរិយា

ភ្នំពេញ : ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិថ្មីមូយ ដែលមានទីតាំង​នៅ​លើ​បណ្តោយផ្លូវមុនីវង្ស នឹងបើកដំ​នើរការនៅក្នុងឆមាសទី២ឆ្នាំនេះហើយ ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។

ទីតាំងផ្សារទំនើបនេះ ស្ថិតនៅជាប់នឹងការិយាល័យកាសែតរស្មីកម្ពុជា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។ អាគារផ្សារទំនើបដែលមាន​ឈ្មោះ​ DOWNTOWN93 នេះ នឹងប្រើប្រាស់ជាលក្ខណៈពហុមុខងារ រួមមាន​ផ្សារទំនើប ការិយាល័យ​សហកម្មសិទ្ឋ និងសេវាកម្មមួយចំនួនទៀត ដែលផ្ទៃក្រឡា​របស់អាគារ​នេះមានទំហំ៦៩៨០ម៉ែត្រការ៉េ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃ ទី៧ មេសានេះថា DOWNTOWN93 ជាផ្សារទំនើបដែលប្រើប្រាស់​ចម្រុះថ្មីមួយ ដែលនឹងបើកដំនើរការនៅឆ្នាំនេះ ជាមួផ្សារទំនើបខ្នាតធំ និងខ្នាតមធ្យមជាង​១០ទីតាំង​ផ្សេងទៀតនៅទីក្រុងភ្នំពេញ។

អ្នកនាងបន្តថា “ការកើនឡើងនូវការវិនិយោគផ្សារទំនើប និងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនានា ដោយសារពួកគេមើលឃើញឳកាសនៃប្រាក់ចំណេញ ដោយ​សារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំលាំងទិញមានការកើនឡើង”៕

 

អាគារGold Tower42កំពុងពន្លឿនការសាងសង់ដើ​ម្បីបញ្ចប់តាមផែនការ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ការសាងសង់អាគារ Gold Towerកំពស់៤២ជាន់តម្លៃទឹកប្រាក់២៤០លានដុល្លារ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីបញ្ចប់តាមផែនការរបស់ខ្លួនដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខនេះ។

តាមគំរោងអាគារពាណិជ្ជកម្មដ៏លេចធ្លោមួយ នៅកណ្តាលក្រុងភ្នំពេញនេះ គ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៩។ នេះបើតាមអគ្គនាយកក្រុមហ៊ុន Hongtao Decoration ។

លោក Kim Tae Yeon ប្រធានក្រុមហ៊ុន YUNWOOប្រចាំកម្ពុជាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា អាគារនេះបានចំណាយប្រាក់សាងសង់អស់១០០លានដុល្លារហើយ និងត្រូវចំណាយប្រាក់១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១៩ខាង​មុខ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលផ្សារទំនើ​ប អាគារការិយាល័យ ខុនដូសរុបចំនួន៣៩៩យូនីត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YUNWOOបានចុះកិច្ចព្រមព្រៀងដើម្បីសាងសង់បញ្ចប់អាគារនេះ នៅចុងឆ្នាំ២០១៩ខាងមុខជាមួយក្រុមហ៊ុនផ្នែករចនាគឺក្រុម​ហ៊ុន Hongtao Decoration,និងក្រុមហ៊ុនសាងសង់ឈ្មោះ Waiman construction& Engineering ដែលមានមូលដ្ឋាននៅប្រទេសចិន។

អាគារ Gold Tower42 បានផ្អាកការសាងសង់នៅឆ្នាំ២០១០ ខណៈដែលក្រុមហ៊ុនសាងសង់បានបញ្ចប់ ត្រឹមជាន់ទី៣១នៃអាគារកំពស់៤២ជាន់នេះ៕

ស្វែងយល់ពីអាស៊ានៈតើទីផ្សារអចលនទ្រព្យក្នុងប្រទេសម៉ាឡេស៊ី មានសភាពដូចម្តេច?

0

ដោយ  : វុត្ថា

ភ្នំពេញ : ការសម្ភោធដាក់ឲ្យដំណើរការអចលនទ្រព្យ ក្នុងប្រទេសម៉ាឡេស៊ីនៅ តែបន្តកើនឡើង បើទោះបីស្ថិតនៅក្នុងគម្រោង ដែលលក់មិនទាន់ទទួលបាន​ជោគជ័យយ៉ាងណាក្តី។

យោងតាមការស្ទង់មតិមួយ របស់សមាជិកក្រុមហ៊ុនអចលនទ្រព្យ និងលំ​នៅដ្ឋានម៉ាឡេស៊ី (REHDA) លើក្រុមហ៊ុនចំនួន២០០បានឱ្យដឹងថា លំនៅឋាន និងអគារពាណិជ្ជកម្មចំនួន១៥,០៨២យូនីត  បានសម្ពោធដាក់ប្រើប្រាស់នៅក្នុងពាក់កណ្តាលឆ្នាំ២០១៧។នេះគឺជាចំនួនខ្ពស់បំផុតគិតត្រឹមយៈពេល៦ខែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្រាប់ទីផ្សារប្រទេសនេះ ក៏បានប្រឈមនឹងការកើនឡើងនូវការផ្គត់ផ្គង់​លើសតម្រូវការ សម្រាប់អ្នកអភិវឌ្ឍកាន់តែច្រើនក្នុងពេលតែមួយផងដែរ។

ការស្ទង់មតិដូចគ្នាបានបង្ហាញថា តម្លៃអចលនទ្រព្យចន្លោះពី១២៩,០០០ ម៉ឺនដុល្លារ ដល់២៥៩,000ដុល្លារបានកើនឡើង៤៥ភាគរយ នៃអចលនទ្រព្យដែលមិនទាន់​លក់​នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០១៧ ពោលគឺកើនឡើងពី៣១ភាគរយនៅ​ឆមាសទី1​នៃឆ្នាំដដែលនេះ ។ការស្ទង់មតិនេះបានធ្វើឡើងដោយសមាជិករបស់ ក្រុមហ៊ុន REHDA នៅ Peninsular Malaysia។

អគ្គនាយកក្រុមហ៊ុនREHDA លោក Datuk Seri Fateh Iskandar Mohamed Mansor បាននិយាយថា ភាគច្រើននៃអចលនទ្រព្យដែលមិនទាន់លក់ចេញទាំងនេះ គឺជារបស់ក្រុមហ៊យចលនទ្រព្យ Johor, Selangor និង Negri Sembilan។

អចលនទ្រព្យមានតំលៃសមរម្យក្នុងចន្លោះពី១លាន និង២,៥លានរីងហ្គីតមាន​តែ២០ភាគរយនៃអចលនទ្រព្យ ដែលមិនទាន់លក់ចេញនៅពាក់កណ្តាលឆ្នាំ២០១៧៕

 

តើកាណូតដឹកជញ្ជូនតាមផ្លូវទឹកនឹងទទួលជោគជ័យដែរឬទេ?

0

ដោយ ៖  វុត្ថា

ភ្នំពេញ ៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ជារឿងអបអរមួយសម្រាប់ក្រ​សួង​សាធារណៈការ និងដឹកជញ្ជូន ប៉ុន្តែតើសេវាកម្មបែបនេះទទួលបានជោគ​ជ័យ ឬអត់វា​នៅតែជាចម្ងល់នៅឡើយ ហើយពេលវេលានឹងបង្ហាញលទ្ឋផល។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៦ មេសានេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដាក់ឱ្យ​ដំណើរការ បណ្តោះអាសន្នកាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ

-តាខ្មៅនៅស្ថានីយនាវាដឹកអ្នកដំណើរឬស្សីកែវ គីឡូម៉ែត្រលេខ៦ ចំណុចទីលាន​ប្រជាធិបតេយ្យថ្មី មិនគិតថ្លៃរយៈពេល៣ខែ ដែលចាប់ដំណើរការ ជាផ្លូវការនៅថ្ងៃនេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារ​ណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានថ្លែងថា ៖ ការដាក់អោយដំណើរបណ្តោះអាសន្នកាណូត​ដឹក​អ្នកដំណើរនេះ គឺ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការកក់ស្ទះចររាចរណ៍ ហើយ​អាចកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។លោក​បន្ថែមថា ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាណូត ភ្នំពេញ-តាខ្មៅ គឺបានចូល​រួម​ចំណែក យ៉ាងសំខាន់ដើម្បីសម្រួល ការធ្វើដំណើររបស់ពលរដ្ឋគ្រប់នៅកម្ពុជា។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ទៀតថា “ផ្លូវទឹក គឺជាគន្លឹះសំខាន់ដែលរដ្ឋាភិបាលតែងគិតគូ និងកំពុងដោះស្រាយជូនពលរដ្ឋកម្ពុជាគ្រប់រូប”។ លោកបន្តថា “កាណូត ដែលដាក់ឱ្យ​ដំណើរជាបណ្តោះអាសន្ន គឺជាការល្បង និងវាស់ស្ទង់រកចំណុលសំខាន់រួមមួយ ដើម្បីផែនការនៅពេលអនាគត”។

ការដាក់ដំណើរការ លើកដំបូងនេះផងដែរ មានកាណូតចំនួន៣គ្រឿង ២គ្រឿង ជាកាណូតរបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង​៣គ្រឿង​ទៀត ជាកាណូតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុក​បាន៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព  ក្រោយការ​ដាក់​ដំណើរ​ការ កាណូតរបស់កំពង់ផែស្វយ័តភ្នំពេញ នឹងមកដល់បន្ថែមមួយគ្រឿង​ផ្សេងទៀត។

ទីតាំងសម្រាប់ចំណតកាណូត ដឹកអ្នកដំណើរពីភ្នំពេញ ទៅក្រុងតាខ្មៅ ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន ទី១ កំពង់ផែព្រែកព្នៅ ទី២ កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ ទី៣ កំពង់ផែ ផែបណ្តែតទល់មុខផ្សាររាត្រី, ទី៤ កំពង់ផែណាហ្គា នៅក្បែរកោះពេជ្រ ទី៥ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទី៦កំពង់ផែ សួនច្បារតាខ្មៅ។

ការដណើរការផ្លូវទឹកនេះ ជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍​ដល់អ្នក​ធ្វើដំណើរចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។

ការដឹកជញ្ជូនតាមផ្លូវទឹកចេញពីតំបន់ព្រែកព្នៅ មកកាន់ក្រុងតាខ្មៅ ខេត្ត​កណ្តាលក៏​ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ផងដែរ៕

 

ខុនដូផ្តោតលើប្រជាជនមានជីវភាពមធ្យមមានហាងឆេងល្អ

0

ដោយដែន ចែងចាំង

ភ្នំពេញ ស្របពេលចំនួនខុនដូកើនឡើងយ៉ាងគំហុក ការផ្គត់ផ្គង់កំពុងលើ​ស​តម្រូវការលើខុនដូប្រណីត អ្នកជំនាញបាននិយាយថា ការវិនិយោគលើខុនដូសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម កំពុងមានទីផ្សារល្អនៅកម្ពុជា។

ភាគហ៊ុនិកនៃក្រុមហ៊ុនលំនៅដ្ឋានL កម្ពុជាភ្នំពេញ លោកទុយ ប៊ុនបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា លោកមិនមានការព្រួយបារម្ភ ពីទីផ្សារខុនដូរបស់លោកនោះទេ ដោយសារខុនដូរបស់លោក ផ្តោតសំខាន់លើអ្នកមានជីវភាពលំដាប់មធ្យម ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ។លោកបន្តថា ក្រុមហ៊ុនលោកកំពុងសាងសង់ខុនដូគំរោងទី៥ និងកំពុងទទួលបានជោគជ័យក្នុងការ​លក់។

លោកបន្តថា “ខ្ញុំមើលមិនឃើញមានសញ្ញាណាមួយបង្កហានិភ័យ ឬលក់មិន​ចេញនូវខុនដូនោះទេ ព្រោះគំរោងអភិវឌ្ឍន៍របស់យើងផ្តោតចំតម្រូវការទីផ្សារពិតប្រាកដ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាងបានថ្លែងថា នៅក្នុងក្រុងភ្នំពេញមានខ័ណ្ឌបី ដែលមានមនុស្សរស់នៅច្រើនជាងគេ និងមិនមានដីទំនេរនោះទេ គឺខ័ណ្ឌចំការមក ដូនពេញ និងខ័ណ្ឌ៧មករា ជាកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ហើយដីនិងផ្ទះជាប់ដីមានតម្លៃថ្លៃ ហេតុនេះបើចង់ទិញផ្ទះក្នុងតម្លៃ៤ទៅ៦ម៉ឺនដុល្លារ អាចទិញបាននៅជាន់ទី២ឬទី៣ ដែលមិនមានបំពាក់សេវាកម្មជណ្តើរយន្ត និងសេវាកម្មចាំបាច់ជាច្រើនផងដែរ។

លោកបន្តថា “ប្រសិនជាមានអ្នកវិនិយោគខុនដូនៅតំបន់នេះ ក្នុងតម្លៃមធ្យ មខ្ញុំជឿថាវានឹងទទួលបានជោគជ័យ ប្រជាជននឹងជ្រើសរើសទិញខុនដូស្នាក់នៅ ជាជាងទិញផ្ទះល្វែងជាន់ទី២ឬទី៣ ដែលជាផ្ទះចាស់”។លោកបន្តថា “ដីនៅតំបន់ទាំងនេះថ្លៃ ប៉ុន្តែបើសិនជាទិញដីបានសាងសង់កំពស់២០ទៅ៣០ជាន់ តម្លៃគិតជាម៉ែត្រការ៉េនឹងថយចុះ ហេតុនេះពួកគេអាចលក់បានក្នុងតម្លៃ៥ ទៅ៦ម៉ឺនដុល្លារ​ក្នុងមួយយូនីត”។

លោកបណ្ឌិតគីម ហ៊ាងបន្តថា ខុនដួដែលសាងសង់បច្ចុប្បន្នមានតម្លៃចាប់ពី៥៥០ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហេតុនេះបើសាងសង់មួយយូនីតទំហំ​៣០ទៅ៥០ម៉ែត្រការ៉េ ការលក់ចេញអាចលក់បានក្នុងតម្លៃខាងលើ ហើយ អ្នកវិនិយោគអាចចំណេញ៣០ទៅ៤០ភាគរយបានហើយ៕

កម្ពុជាៈចាប់ផ្តើមជំរឿនមនុស្សនិងសេដ្ឋកិច្ចសាជាថ្មីនៅឆ្នាំ២០១៩

0

ដោយគង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងចាប់ផ្តើមធ្វើជំរឿងប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាលើកទី៣ ដោយគ្រោងចំណាយទឹកប្រាក់ ៨,៥លានដុល្លារ ដែលនឹងចាប់ផ្តើមថ្ងៃទី ១ខែមីនាឆ្នាំ ២០១៩ខាងមុខនេះ។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែន​ការលោក​ជំទាវ ហង់ លីណា ការលើកឡើងកាលពីម្សិលម៉ិញនេះថា ការធ្វើជំរឿនឆ្នាំ ២០១៩ នឹងប្រើប្រាស់ថវិការដ្ឋាភិបាលទាំងស្រុង ហើយកិច្ចការងារជំរឿនបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០១៦មកម្លេះ។ លោកជំទាវបន្តថា ក្នុងកិច្ចការមួយចំនួនដែលក្រសួងផែនការបានបញ្ចប់រួចហើយ រួមមានការគូសផែនទីត្រូវបានចាត់ទុកជាកិច្ចការសំខាន់។

លោកជំទាវបន្តថា “ការគូសផែនទីនេះជាការគូសព្រំដែនកំណត់មណ្ឌលជំរឿន ហើយមណ្ឌលជំរឿននីមួយៗ មានចំនួនគ្រួសារចន្លោះពី១២០ ទៅ១៥០គ្រួសារ ដោយមានមន្រ្តីជំនា​ញម្នាក់ធ្វើការសម្ភាសន៍ និងប្រមូលព័ត៌មានពីគ្រួសារក្នុងមណ្ឌលនោះ”។លោកជំទាវបន្តថា “មណ្ឌលជំរឿននាពេលខាងមុខនេះ មានចំនួនប្រមាណជា៤ម៉ឺនមណ្ឌលទូទាំងប្រទេស ដោ​យទាមទារឱ្យមានមន្ត្រីជំនាញប្រមាណ៤ម៉ឺននាក់ដើម្បីបំពេញបេសកកម្មនេះ”។

ការធ្វើជំរឿនប្រជាសាស្រ្ត និងសេដ្ឋកិច្ចតែងតែធ្វើរៀងរាល់១០ឆ្នាំម្តង ដោយលើកទី១ធ្វើនៅឆ្នាំ១៩៩៨ លើកទី២ធ្វើនៅឆ្នាំ២០០៨ និងលើកទី៣ត្រូវធ្វើនៅឆ្នាំ២០១៨នេះ ប៉ុន្តែគំរោងនេះត្រូវពន្យាពេលដល់ឆ្នាំ២០១៩ខាងមុខ។

ទេសរដ្ឋមន្រ្តីឆាយ ថនរដ្ឋមន្រ្តីក្រសួងផែនការបានពន្យល់ពីការពន្យាពេលធ្វើជំរឿននេះថា ការធ្វើជំរឿនប្រជាជននៅកម្ពុជា ជាធម្មតាធ្វើឡើងក្នុងរយៈពេល១០ឆ្នាំម្ដង ដោយជំរឿនចុងក្រោយបង្អស់ធ្វើឡើងក្នុងឆ្នាំ២០០៨ ហើយត្រូវធ្វើជាថ្មីនៅឆ្នាំ ២០១៨​។កាលបរិច្ឆេទធ្វើជំរឿនឆ្នាំ២០១៨នេះ ត្រូវបានលើកមកធ្វើនៅឆ្នាំ២០១៩​វិញ ក្រោមហេតុផលថា ឆ្នាំ២០១៨ស្របពេលដែលកម្ពុជាមានព្រឹត្តិការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦៕