តោះ​ទៅ​ស្វែងយល់​ពី​អគារ Kingkey100 ស្ថាបត្យកម្ម​សំណង់​អស្ចារ្យ​របស់​ចិន

0

ដោយ វុត្ថា

ភ្នំពេញ៖ គ្រប់​ប្រទេស​ទាំង​ប្រទេស​អស់​នៅលើ​ពិភពលោក តែងតែមាន​ក្តី​សុ​បិ​ន្ត និង​ម​ហិ​ច្ឆិ​តាក​សាង​អគារ​ខ្ពស់​កប់​ពក​ធំជាងគេ និង​ប្លែក​ជាងគេ​សម្រាប់​ទុកជា​កេ​មរតក​សម្រាប់​ជា​ប្រវត្តិសាស្ត្រ និង​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ។ ជាពិសេស​នោះ គឺ​ដើម្បី​បង្ហាញ​ពី​ម​ហិ​ច្ឆិ​តា​សេដ្ឋកិច្ច​ទៅកាន់​ពិភពលោក និង​ទាក់ទាញ​ទេសចរណ៍ និង​វិនិយោគ​ឲ្យ​ហូរ​ចូលមក​កាន់​ប្រទេស​របស់ខ្លួន ឲ្យ​បាន​កាន់តែច្រើន។

សម្រាប់​មហា​យក្ស​ចិន ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លំ​ដាក់​ទី២ ក៏​មិន​អស់ចិត្ត​ក្នុងការ​សម្រេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​ឡើយ ក្នុង​សាសង​សង់​អគារ​ខ្ពស់កប់ពពក  ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក និង​អារ៉ាប់​រួម​ដែលមាន​អគារ​ខ្ពស់​កប់​ពក​ច្រើន។

គេហទំព័រ propertyarea.asia ដែលជា​គេហទំព័​ល្បីល្បាញ​ខាង​ចុះផ្សាយ​ព័ត៌មាន​អចល​ទ្រព្យ ទេ​សេ​ចរណ៍ និង​សេដ្ឋកិច្ច នឹង​លើកយក​អគារ​មួយទៀត​យក​បង្ហាញ​ដល់​អ្នកអាន នោះ គឺ​អគារ​ខ្ពស់ Kingkey 100 ដែលជា​អគារ​ខ្ពស់កប់ពពក​លំដាប់​ទី៤ក្នុងប្រទេស​ទេស​ចិន។

អគារ Kingkey 100 ដែលជា​ទូទៅ​គេ​ស្គាល់​ថា KK 100 ឬ Kingkey Financial Center Plaza គឺជា​អគារ​ខ្ពស់កបពពក ដ៏​មាន​មោទនភាព​របស់​មហា​យក្ស​ចិន ស្ថិតនៅ​ក្នុងស្រុក Shenhen Luohu ក្នុង​ខេត្ត Guangdong ប្រទេស​ចិន ។ អគារ​ខ្ពស់កប់ពពក​នេះ មាន​កម្ពស់​ប្រមាណ​ជា៤៤១.៨ ម៉ែត្រ និង១០០ជាន់ ខ្ពស់​លំដាប់​ទី៤ក្នុងប្រទេស​ចិន និង​ខ្ពស់​លំដាប់​ទី២នៅក្នុង​តំបន់​អាស៊ី។

អគារ​ខ្ពស់កប់ពពក​នេះ ត្រូវបាន​គេ​សាងសង់ឡើង ដើម្បី​បំរើ​ដល់​ការិយាល័យ​ធ្វើការ សណ្ឋាគារ កន្លែង​កំសាន្ត ផ្សារ​ទំនើប​និង ភោជនីយដ្ឋានៗ ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុង​អគារ​នេះ មាន​ផ្សារ​ទំនើប​ដ៏​ល្បីល្បាញ គឺ KK Mall ដែល​បាន​បើក​ជូន​សាធារណៈជន កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១០ ដែលមាន​ដាក់លក់ សម្ភារៈ​ម៉ាកល្បី។  ជាងនេះទៅទៀត ក៏បាន​ដាក់​បំរើ​រោងភាពយន្ត IMAZ  ដំបូង​គេ​ក្នុងប្រទេស​ចិន​ផងដែរ។

អគារ​ខ្ពស់កប់ពពក​លំដាប់​ទី១៤ របស់​ពិភពលោក​នេះ ត្រូវបាន​ច​រចនា​ប្លង់​ដោយ​វិស្វករ​ល្បីល្បាញ​ជនជាតិ​អង់គ្លេស ដោយ​ក្នុង​អគារ​នោះ មាន​សណ្ឋាគារ​ចាប់ពី​ជាន់​ទី៩៦ឡើង និង​មាន​ជណ្តើរយន្ត។ មិនតែប៉ុណ្ណោះ អគារ​ខ្ពស់កប់ពពក​នេះ​បានទទួល​ពានរង្វាន់ Emporis Skyscraper Award ជា​អគារ​ខ្ពស់កប់ពពក​ទី ៤ លើ​ពិភព​លោ​ក្នុង​ខែធ្នូ ឆ្នាំ ២០១១។

អគារ​ដែល​ទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ បានចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ២០០៧ និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១១ ដែល​ចំណាយ​ថវិកា​វិនិយោគ​អស់​ចំនួន៧៨៥លាន​ដុល្លារ ក្នុងការ​សាសង់។

អាគារ​ដ៏​មហស្ចារ្យ​នេះ ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន  Kingkey Group៕

ឧកញ៉ា​សៀ រិ​ទ្ឋី នឹង​ចាប់ផ្តើម​គំរោង​យក្ស​ថ្មី​មួយ​នៅ​ចុង​ឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ World Bridge Land Group នឹង​ចាប់ផ្តើម​គំរោង​យក្ស​ថ្មី​មួយ​នៅ​ចុង​ឆ្នាំនេះ នៅ​ទីក្រុង​ភ្នំពេញ។

លោក​ឧកញ៉ា​ដែល​ល្បីល្បាញ ក្នុងការ​អភិវឌ្ឍន៍​អាគារ​ខ្ពស់​រូបនេះ នឹង​សាងសង់​គំរោង​មួយ​មានឈ្មោះ KOWLOON Bay ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​កំពស់៥៩ជាន់ ស្ថិតនៅ​លើផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក​រាជធានី​ភ្នំពេញ។

គម្រោង​នេះ​គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Star City Cambodia និង World Bridge Land ។ អគារ​នេះ នឹងត្រូវ​សាងសង់​លើ​ទំហំ​ផ្ទៃដី​សរុប​ចំនួន ១,៥០ ហិកតា។

អគារ​នេះ នឹង​ក្លាយជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ រួមមាន ទាំង​ខុន​ដូ និង​ផ្សារ​ទំនើប។ ប៉ុន្តែ​គម្រោង​នេះ​នៅតែ​ស្ថិតនៅក្នុង​ដំណាក់កាល នៃ​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​នៅឡើយ ដែល​ពេលអនាគត​គម្រោង​នេះ អាច​នឹង​បន្ថែម​ប្រភេទ​អ​ច​នល​ទ្រព្យ​ផ្សេងទៀត។

ថ្វីបើ​គម្រោង​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ក៏ដោយ ក៏​អ្នក​អភិវឌ្ឍន៍​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​ការអនុម័ត​លើ​ការសាងសង់​នៃ​អគារ​នេះ។

ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​ក្រុមហ៊ុន Worldbridge Group លោក​ឧកញ៉ា​សៀ រិ​ទ្ឋ​ធ្លាប់បាន​ថ្លែងថា លោក​បាន​ស្នើសុំ​សាងសង់​គំរោង​នេះ កំពស់៦១ជាន់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ប៉ុន្តែ​ជាល​ទ្ឋ​ផល​ក្រសួង​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​លោក​សាងសង់​កំពស់៥៩ជាន់​ប៉ុណ្ណោះ ដែល​ធ្វើការ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឌី​សាញ​អាគារ​នេះ​ទាំងមូល​ឡើងវិញ ព្រមទាំង​គ្រឹះ​របស់​អាគារ​ផងដែរ។

ទាក់ទង​នឹង​គំរោង​អភិវឌ្ឍន៍​ដ៏​ធំ និង​ស្ថានភាព​ទីផ្សារ​នៅ​កម្ពុជា លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​ថ្លែងថា «ខ្ញុំ​នៅតែ​យល់ឃើញថា​គម្រោង រួមជាមួយ​តម្រូវការ​នៅតែមាន​ភាព​វិជ្ជមាន»។លោក​បន្តថា: «វា​មិនមាន​បញ្ហា​អ្វី​ទេ ដែលមាន​គម្រោង​ផ្សេងទៀត​នៅលើ​ទីផ្សារ។ ការ​ផ្តោតអារម្មណ៍​តែមួយគត់​របស់ខ្ញុំ​គឺ​ទីតាំង។

ទោះជា​យ៉ាងណា​គំរោង​នេះ​ទំនងជា​ពន្យា​ពេល​សាងសង់ ព្រោះ​ទីតាំង​នៃ​គំរោង​នេះ រួមទាំង​អាគារ​តាំង​បង្ហាញ ត្រូវបាន​រុំ​ព័​ទ្ឋ​ដោយ​របង​សង្ក​សី ហើយ​មិនមាន​សកម្មភាព​សាងសង់​អ្វី​នោះទេ។

ក្រុមហ៊ុន WorldBridge Land បាន​សាងសង់​រួចមកហើយ នូវ​គម្រោង​អភិ​វ ឌ្ឍ​ន៍សំខាន់ៗមួយចំនួន នៅក្នុង​ប្រទេស ដូចជា​គម្រោង The Bridge ដែល​សាងសង់​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដែលជា​តំបន់​មាន​សក្តានុពល​ខ្ពស់​នៅមុខ​ស្ថានទូត​អូស្ត្រាលី​ក្នុង​សង្កាត់​ទន្លេបាសាក់។

ការអភិវឌ្ឍន៍​ចម្រុះ​ទាំងនោះ រួមមាន​គម្រោង The Bridge ដែលមាន​ទាំង​ការិយាល័យ អគារ​ផ្សារ​ទំនើប និង​លំនៅដ្ឋាន។ អ្នក​អភិវឌ្ឍន៍​នៃ​អគា​នេះ​ក៏​កំពុងធ្វើការ​លើ​គម្រោង​ទី២បន្ថែមទៀត​គឺ The Peak ដែលជា​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​មួយ ដែល​នៅ​មិន​ឆ្ងាយ​ប្រហែល១០០ម៉ែត្រ​ពី​គម្រោង The Bridge៕

ប្រធាន CATA អំពាវនាវឲ្យមានការវិនិយោគភោជនីយដ្ឋានខ្នាតធំនៅតំបន់ឆ្នេរ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានអំពាវនាវឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិចូលរួមវិនិយោគភោជនីយដ្ឋានខ្នាតធំ ដើម្បីអាចទទួលភ្ញៀវទេសចរណ៍អន្តរជាតិជាក្រុមបាន។

លោកស្រីបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្ននៅខេត្តកំពត កែប ខេត្តកោះកុង មិនទាន់មានភោជនីយដ្ឋានស្តង់ដាអន្តរជាតិ និងមានទំហំធំ​សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិសម្រាប់ក្រុមធំៗនៅឡើយទេ។ហេតុនេះ ទាមទារឲ្យមានការវិនិយោគភោជនីយដ្ឋានខ្នាតធំ ដែលអាចដាក់ភ្ញៀវចន្លោពី៣០០ទៅ១០០០នាក់បាន ដើម្បីឲ្យខេត្តទាំងនោះកាន់តែមានភាពទាក់ទាញ និងក្រុមប្រតិបត្តិករទេសចរណ៍ អាចរៀបចំកញ្ចប់ទេសចរណ៍បានងាយស្រួល។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា “បច្ចុប្បន្ននៅខេត្តតាមតំបន់ឆ្នេរទាំងបួន មានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលមានភោជនីយដ្ឋានស្តង់ដាអន្តរជាតិ និងអាចទទួលភ្ញៀវទេសចរណ៍បានច្រើន”។លោកស្រីបន្តថា “ខ្ញុំគិតថាយើង​នៅតែទាមទារឲ្យមានការវិនិយោគ​បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យស្នាក់នៅយូរ និងចំណាយប្រាក់​ច្រើននៅកម្ពុជា”។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនធ្លាប់បានអំពាវនាវបែបនេះផងដែរ ដើម្បីឲ្យអ្នកវិនិយោគទុនជាតិ និងអន្តរជាតិវិនិយោគលើវិស័យបដិសណ្ឋារកិច្ច ដូចជា ភោជនីយដ្ឋាន និងសណ្ឋាគារនៅខេត្តព្រះសីហនុ និងខេត្តជាប់តំបន់​ឆ្នេរដទៃទៀត ដោយសារខេត្តជាប់តំបន់ឆ្នេរមានសក្តានុពល និងចំនួនភ្ញៀវទេស​ចរណ៍បានកើនឡើងជាប់ជាប្រចាំ ដែលធ្វើឲ្យចំនួនបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់មានការខ្វះខាត។

ប៉ុន្តែលោករដ្ឋមន្រ្តីក៏អំពាវនាវឲ្យមានការគិតគូរដល់បញ្ហាបរិស្ថាន ជាចំបង​ផងដែរ ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ធានាបាននូវនិរន្តរភាព៕

លោកបណ្ឌិត គីម ហ៊ាង ស្វែងរកការគាំទ្រដើម្បីបើកសាលាអចលនទ្រព្យ

0

ដោយ​ដែន ចែងចាំង

ភ្នំពេញ៖ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត​គីម ហ៊ាង​បាន​ស្វះ​ស្វែងរក​ការគាំទ្រ ដើម្បី​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនវត្ថុ​កម្ពុជា។

នៅក្នុង​លិខិត​អំពាវនាវ​របស់​ប្រធាន​សមាគម​រូបនេះ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៦ កុម្ភៈ​នេះ​ថា សមាគម​នឹង​រៀបចំ​បើក​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនវត្ថុ​នៅ​កម្ពុជា ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ជា​សមាជិក​ទាំងអស់ ក៏ដូចជា ពង្រឹងគុណភាព​លើ​ជំនាញ​វិជ្ជាជីវៈ​អចលនវត្ថុ​ទាំងមូល និង​អ្នកជំនាន់ក្រោយ​ស្របតាម​តម្រូវការ​ទីផ្សារ​អចលនវត្ថុ ទាំង​ក្នុងប្រទេស ក្នុង​តំបន់​និង​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ ជាពិសេស​ទុក​សម្រាប់​ជា​មរតក​សម្រាប់​អ្នកជំនាន់ក្រោយ  ដែល​អស់​រយៈពេល​ជិត១០ឆ្នាំ គម្រោង​បើក​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អចលនវត្ថុ​បាន​រង​បរាជ័យ និង​ដោយសារ​ខ្វះ​ការគាំទ្រ​ពី​សមាជិកសមាគម។

អាស្រ័យហេតុនេះ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ត្រូវការ​ការចូលរួម​ជ្រោមជ្រែង ការគាំទ្រ និង​កិច្ចសហការ​ពី​សមាជិក សមាជិកា​សមាគម​ទាំងអស់ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​ការបើក​វិទ្យាស្ថាន​នេះ របស់​សមាគម​ក្នុង​ឆ្នាំ២០១៨ ទទួលបាន​ជោគជ័យ​តាម​ការរំពឹងទុក ដើម្បី​ឲ្យ​ឧស្សាហកម្ម​អចលនវត្ថុ​នៅ​កម្ពុជា មានដំណើរ​ការប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ ជំនាញ​វិជ្ជាជីវៈ ក្រម​សីល​ធ៌​ម សុច្ច​រឹត​ភាព និង​គណនេយ្យភាព។

តាម​សេចក្តីអំពាវនាវ​របស់​ប្រធាន​សមាគម​នេះ បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​សមាគម និង​សមាជិក​នឹង​ជួបគ្នា ដើម្បី​សម្រេច​បើក​ឬ​មិន​បើក​វិទ្យាស្ថាន​នេះ​នៅថ្ងៃស្អែក​នេះ ដែល​នឹង​ជួបជុំគ្នា​នៅ​ភោជនីយដ្ឋាន Park Cafe ស្ថិតនៅ​ក្រោយ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

កន្លងមក​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ចុះ​កិច្ច ព្រមព្រៀង​ជាមួយ​សាកលវិទ្យាល័យ UTM នៅ​ប្រទេស​ម៉ាឡេស៊ី​រួចហើយ ដើម្បី​សហការ​បើក​វិទ្យាស្ថាន​នេះ​ឡើង៕

Prince Real Estate បង្ហាញ​គំរោង​យក្ស​មួយទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group ដែលជា​ក្រុមហ៊ុន​យក្ស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បានបង្ហាញ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅ  ដ្ឋា​ន​ដ៏​ធំ​មួយទៀត​នៅ​ខេត្ត​ព្រះសីហនុ។

តាមរយៈ​បណ្តាញ​ព៌​ត​មាន​សង្គម​របស់ខ្លួន ក្រុមហ៊ុន​នេះ​បានសរសេរថា នៅ​ថ្ងៃទី២៦ កុម្ភៈ ព្រី​នស៍ ស៊ី​ធី សិន​ធើ ស្ថិតនៅលើ​ផ្ទៃដី​ទំហំ១៦ហិកតា កណ្តាល​ទីក្រុង​ព្រះសីហនុ។ គំរោង​នេះ​មាន​ទីតាំង​ក្បែរ​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ព្រី​នស៍​ថា​ម ហូ​ថេ​ល ដែលជា​គម្រោង​បណ្តុំ​នូវ​អគារ​ចម្រុះ​លំដាប់​ខ្ពស់ មានដូចជា៖អគារ​ស្នាក់នៅ អគារ​ការិយាល័យ និង​តំបន់​លំហែកាយ​តាម​តំបន់​ឆ្នេរសមុទ្រ​អន្តរជាតិ។

ក្រុមហ៊ុន Prince Real Estate ជា​ក្រុមហ៊ុន​យក្ស​មួយ ដែល​បាននិងកំពុង​វិនិយោគ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំនៅដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។ នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​គំរោង​លំនៅដ្ឋាន​បែប​អាជីវកម្ម និង​ខុន​ដូ Diamond One នៅ​ទីក្រុង​កោះ​ពេជ្រ និង​មជ្ឈមណ្ឌល​លំនៅដ្ឋាន និង​អាគារ​ពាណិជ្ជកម្ម Prince Plaza កំពស់៣៩ជាន់ ស្ថិតនៅតាម​មហាវិថី​ព្រះ​នរោត្តម។

អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា ក្រុមហ៊ុន​វិនិយោគ​ចិន​ជាច្រើន​បាន និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ហើយ ពួកគេ​ផ្តោតលើ​អតិថិជន​ចម្រុះ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​កត់សំគាល់​គឺ​គំរោង​របស់​ក្រុមហ៊ុន​ចិននីមួយៗ ជា​គំរោង​ដែលមាន​ទំហំធំៗ ដោយ​មិនសូវ​បាន​គិតពី​ភាព​បៃតង ឬ​លំហ​បៃតង​ក្នុង​គំរោង​របស់​ពួកគេ​នោះទេ។

អ្នកនាង​បន្តថា “នេះ​ជា​អ្វីដែល​គួរ​យកចិត្តទុកដាក់ ហើយ​រដ្ឋាភិបាល​គួរ​គិតគូរ​ពី​បញ្ហា​នេះ​ផងដែរ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Prince Real Estate បាន​ថ្លែងថា ការវិនិយោគ​នៅ​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ និង​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ ដែល​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា អ្វីដែល​រដ្ឋាភិបាល​ចិន​ចង់​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត។

លោក​បន្តថា “ទំនាក់ទំនង​ល្អ គោលនយោបាយ​ល្អ និង​ការរីកចម្រើន​សេដ្ឋកិច្ចកម្ពុជា ផ្តល់​ឳ​កាស​កាន់តែច្រើន​ដល់​អ្នកវិនិយោគ ដើម្បី​ឈាន​ជើង​មកកាន់​ប្រទេស​កម្ពុជា”៕

តើ​អា​ផាត​ម៉ិ​ន និង​សេវា​អា​ផាត​ម៉ិ​ន​ខុសគ្នា​ដូចម្តេច?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ នៅពេល​និយាយ​ពី​អា​ផាត​ម៉ិ​ន គេ​សំដៅ​ដល់​ការសាងសង់​អាគារ​សម្រាប់​ជួល និង​ប្រើប្រាស់​ដោយ​មនុស្ស​ច្រើន ប៉ុន្តែ​មាន​ម្ចាស់​តែ​ម្នាក់ ខុសពី​ខុន​ដូ​ដែលមាន​ម្ចាស់​ច្រើន។

ប៉ុន្តែ​នៅក្នុង​វិស័យ​អា​ផាត​ម៉ិ​ន មានការ​បែងចែក​គ្នារ​វាង​សេវា​អា​ផាត​ម៉ិ​ន និង​អា​ផាត​ម៉ិ​ន​ផងដែរ។

តើ​សេវា​អា​ផាត​ម៉ិ​ន និង​អា​ផាត​ម៉ិ​ន​ខុសគ្នា​ដូចម្តេច? អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaបាន​ថ្លែង​ឲ្យ​ដឹង​ដូចខាងក្រោម​នេះ។

សេវា​អា​ផាត​ម៉ិ​ន

សេវា​អា​ផាត​ម៉ិ​ន (Service Apartment )សំដៅ​ដល់​អា​ផាត​ម៉ិ​ន​កម្រិត​A ឬ​B ដែល​អ្នកវិនិយោគ បានផ្តល់​សេវា​ពេញលេញ​ដល់​អ្នក​ជួល ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ស្ទី​ម សោ​ណា សន្តិសុខ២៤ម៉ោង អ៊ី​ន​ធើ​ណេ​ត​ល្បឿន​លឿន​ជាដើម។ លើសពីនេះ​សេវា​អា​ផាត​ម៉ិ​ន ក៏មាន​ភោជនីយដ្ឋាន​នៅលើ​អាកាស និង​មាន​មី​នី​ម៉ា​ត​នៅ​ជាន់​ខាងក្រោម​ផងដែរ។

បច្ចុប្បន្ន​សេវា​អា​ផាត​ម៉ិ​ន ដែលមាន​សេវាកម្ម​ពេញលេញ​បែបនេះ អាច​ជួល​បាន​តម្លៃ២០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។

អា​ផាត​ម៉ិ​ន​ឬ​អា​ផាត​ម៉ិ​ន​ធម្មតា

អា​ផាត​ម៉ិ​ន​បែបនេះ មាន​ច្រើនជាង​សេវា​អា​ផាត​ម៉ិ​ន ដោយសារ​អ្នក​អភិវឌ្ឍន៍​ពួកគេ​មាន​ជម្រើស​ច្រើន និង​មិនសូវ​ពិបាក​ក្នុង​ការផ្តល់​សេវាកម្ម​ច្រើន​ដល់​អតិថិជន​របស់ខ្លួន។ អា​ផាត​ម៉ិ​ន​ធម្មតា​បែបនេះ មិនមាន​អាង​ហែល​ទឹក ស្ទី​ម សោ ណា និង​ភោជនីយដ្ឋាន ឬ​មី​នី​ម៉ា​ត​នោះទេ។

អា​ផាត​ម៉ិ​ន​ធម្មតា​បែបនេះ អាច​ជួល​បាន​ក្នុងតម្លៃ​ចន្លោះ​ពី១០ ទៅ១៥ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ៕

ពិធីបុណ្យ​ទន្លេ​កាន់​តែមាន​សក្តានុពល ខណៈ​ចំនួន​មនុស្ស​ជាង១លាននាក់​នឹងចូលរួម

0

ដោយ គង់ សូរិយា

ភ្នំពេញ ការរៀបចំ​បុណ្យ​ទន្លេ​លើក​ទី៤ ដែល​នឹង​ប្រារ​ព​ធ្វើឡើង​នី​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាននិងកំពុង​ចាប់ផ្តើម​យ៉ាង​សស្រាក់សស្រាំ ស្របពេល​មានការ​រំពឹងទុក​ថា ចំនួន​មនុស្ស​ជាង១លាន​នាក់ នឹងចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍​ប្រចាំ​ឆ្នាំនេះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ការចុះ​ពិ​និ ត្យ​ដំណើរ​ការរៀបចំ​កម្មវិធី​បុណ្យ​ទន្លេ ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី៩ ដល់១១ មិនា​ខាងមុខនេះ​ថា ការរៀបចំ​ឲ្យ​មាន​ជា​កម្មវិធី​បុណ្យ​ទន្លេ ជាការ​ជម្រុញ​រួមគ្នា​ថែរក្សា​នូវ​បរិស្ថាន និង​ជីវចម្រុះ​នៅតាម​ដង​ទន្លេ ដើម្បី​នាំ​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា។លោក​បន្តថា ការរៀបចំ​ឲ្យ​មានបុណ្យ​ទន្លេ​នេះ គឺ​កម្ពុជា​បាន​អនុវត្តន៍​ទៅតាម​ក្របខណ្ឌ សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាច្រើន រួមមាន ក្របខណ្ឌ​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ មហា​សេដ្ឋកិច្ច​នៅក្នុង​ឡាន​ឆាង​មេគង្គ មេគង្គ​គង្គា កិច្ចសហការ​មេគង្គ​ជប៉ុន និង​កិច្ចសហការ​សេដ្ឋកិច្ច ចំពោះ​វិស័យ​នៅក្នុង​អាស៊ាន​ផងដែរ ក្នុងនោះ​គឺ​គោលបំណង ឲ្យ​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​រក្សា ឲ្យ​បាន ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​នៅតាម​ដង​ទន្លេរ ។

លោក​បន្តថា “បុណ្យ​ទន្លេ​មាន​សារសំខាន់​ណាស់ ព្រោះ​ទន្លេមេគង្គ​មាន​ប្រភព​ដ៏​វែងឆ្ងាយ ដោយបាន​ឆ្លងកាត់​ប្រទេស​ចំនួន៥ ដែលមាន​ប្រវែង​ជាង៤ពាន់​គីឡូម៉ែត្រ និង​ឆ្លងកាត់ កម្ពុ​ជាមាន​ចំនួន​ជាង៥០០គីឡូម៉ែត្រ ក្នុងនោះ​ទន្លេមេគង្គ នាំមក​នូវ​ផលប្រយោជន៍​ជូន​ប្រជាជន នៅតាម​ដង​ទន្លេ​ជាច្រើន​ផងដែរ។

អភិបាល​ខេត្តកណ្តាល​លោក​ម៉ៅ ភិ​រុន​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការរៀបចំ​បុណ្យ​ទន្លេ​ដែល រាជរដ្ឋាភិបាល​បានជ្រើសរើស​យក​ខេត្តកណ្តាល​រៀបចំ​កម្មវិធី​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ផ្សព្វផ្សាយ​បន្ថែមទៀត​នូវ​ស​ក្ត​នុព​ល​របស់​ខេត្ត ដូចជា វិស័យ​ទេសចរណ៍ វិស័យសេដ្ឋកិច្ច និង​វប្បធម៌ ដែល​ខេត្តកណ្តាល​មាន​រាបរយឆ្នាំ​មក ហើយ ។ ក្នុងនោះ​ការ​រៀ​ចំ​ពិធីបុណ្យ​នេះ សាលាខេត្ត​ក៏បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​ផែនការ​ជាច្រើន ដើម្បី​ឲ្យ​កម្មវិធី​នេះ​ប្រ​ព្រិ​ត្ត​ទៅដោយ​រលូន និង​ដោយ​ជោគជ័យ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ វណ្ឌី​បាន​ថ្លែងថា​បុណ្យ​ទន្លេ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ ដែល​វិស័យ​ឯកជន​តែងតែ​ស្វាគមន៍​និង​រួមសហការ ព្រោះ​ព្រឹត្តិការណ៍​បែបនេះ ជាការ​លើកមុខ​មាត់ ក៏ដូចជា​ផ្សព្វផ្សាយ​សក្តានុពល​នៅតាម​ដង​ទន្លេ និង​ការ​ថែរ​រក្សា​បរិស្ថាន និង​ជីវចម្រុះ​នៅតាម​ដង​ទន្លេ​ឲ្យ​មាន​និរន្តរភាព និង​ទាក់ទាញ​ទេសចរណ៍​ជាតិ អន្តរជាតិ​បាន​កាន់តែច្រើន។

លោក​បន្តថា “វា​ជា​ព្រឹត្តិការណ៍​មួយ​ជួយ​រំញោច ពី​សក្តានុពល​តាម​ដង​ទន្លេ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​មានការ​យល់ដឹង និង​ចូលរួម​ថែរ​រក្សា​ជីវចម្រុះ​និង​សក្តានុពល​តាម​ដង​ទន្លេ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត”៕

ហេតុផល4យ៉ាង ដែល​អ្នក​គួរតែ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ

0

បើទោះជា​នៅពេល​បច្ចុប្បន្ន ការវិនិយោគ​នៅលើ​វិស័យ​អចលនទ្រព្យ​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងណាក៏ដោយ ក៏មាន​មនុស្ស​មួយចំនួនទៀត​នៅតែ​បង្ហាញ​ពី​ភាពមិនច្បាស់លាស់​ក្នុង​ចិត្ត និង​មិន​ហ៊ាន​ចូលរួម​នៅក្នុង​ការវិនិយោគ​ដើម្បី​ទទួលបាន​ចំណេញ​នៅពេល​អនាគត​នោះឡើយ ។ ភាពស្ទាក់ស្ទើរ​ទាំងនេះ ក៏​ព្រោះ​អ្នក​ទាំងនោះ គ្មាន​ជំនឿ​ចិត្ត​ថា​នឹង​បានទទួល​ភាគលាភ​ពី​វិស័យនេះ ។ ជាការ​ចូលរួម​ជា​គំនិត និង​ផ្តល់​ជំនឿ​ចិត្ត​ដល់​លោកអ្នក​ក្នុងការ​វិនិយោគ​ក្នុង​វិស័យនេះ គេហទំព័រ Propertyarea.asia សូម​លើកយក​ចំណុច​សំខាន់​ចំនួន4មក​បង្ហាញ ដែល​ហេតុផល​បញ្ជាក់​ប្រាប់ថា ប្រសើ​ន​បើ​មានលទ្ធភាព លោកអ្នក​គួរតែ​ចូលរួម​នៅក្នុង​វិស័យនេះ ។

1- ជា​ទ្រព្យ​អសកម្ម ប៉ុន្តែ​អាចបំពេញ​តម្លៃបន្ថែម​បាន​ឡើងជារឿយៗ ៖

ចំណុចខ្លាំង​របស់​អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាចបំពេញ​តម្លៃ​ខ្ពស់​ឡើង​ស្ទើរ​ជា​រៀងរាល់ឆ្នាំ ហើយ​តម្លៃ​មិនអាច​ធ្លាក់ចុះ​ទៅតាម​អាយុកាល​នោះទេ មានន័យថា កាន់តែ​យូរ កាន់តែ​មានតម្លៃ​កើនឡើង ដែលជា​ទូទៅ មាន​ពេលវេលា​ច្រើនជាង5ឆ្នាំ ទើប​អាច​ឃើញ​ពី​ភាពច្បាស់លាស់​នៃ​ការ​កើន​តម្លៃ ។ ប៉ុន្តែ​ប្រសិន​អចលនទ្រព្យ​ទាំងនោះ​ស្ថិតក្នុង​ទីតាំង​ល្អ មាន​សក្តានុពល នឹង​កាន់តែ​បង្កើត​តម្លៃ​បាន​ខ្ពស់ ។ ប៉ុន្តែ​ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ គឺ​អាស្រ័យ​លើ​កត្តាបរិស្ថានផ្សេងៗ ព្រមទាំង​មជ្ឈដ្ឋាន​នៃ​ការអភិវឌ្ឍ​ទីតាំង​នោះ​ផងដែរ ។ មុននឹង​សម្រេចចិត្ត​ទិញ អ្នក​គួរ​ពិចារណា​ឱ្យ​ល្អ​ថា ទីតាំង​នោះ​មាន​សក្តានុពល​នាពេល​អនាគត ឬ​អត់ ។

2-អត្រា​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ ៖

ការវិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជាការ​វិនិយោគ​មួយ​ដែលមាន​អត្រា​ខ្ពស់​ក្នុងការ​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ជាង​អត្រា​អតិផរណា ។ ការវិនិយោគ​ក្នុង​អចលនទ្រព្យ ជាទូទៅ តែង​បាន​ផល​ត្រឡប់មកវិញ ជា​មធ្យម​ប្រមាណ 5%-15%ក្នុង1ឆ្នាំ ដែល​ចាត់ទុកថា ខ្ពស់ជាង​អត្រា​អតិផរណា និង​ខ្ពស់ជាង​អត្រា​ការប្រាក់​ពី​ប្រាក់​បញ្ញើ​នៅក្នុង​ធនាគារ ។ នេះ​ជា​ហេតុផល​ចម្បង​ដែល​មនុស្ស​ជាច្រើន​ងាក​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ។

3-បង្កើត​ប្រាក់ចំណូល​បាន​ច្រើន ៖ 

ការវិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ការទិញ​សម្រាប់​លក់​បន្ត ដើម្បី​ទទួល​ប្រាក់ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាចបង្កើត​ប្រាក់ចំណូល​បាន​ច្រើនយ៉ាង មិន​ថា​ជា​ការជួល​សម្រាប់​ស្នាក់នៅ, ជួល​សម្រាប់​មុខ​ជំនួញ និង​ប្រើប្រាស់​ជា​ប្រយោជន៍ផ្សេងៗជាដើម ត្រង់ចំណុច​នេះ​អាច​ចាត់ទុកថា ជា​ប្រាក់ចំណូល​មួយ​ដែល​អាច​ប្រមូល​មុននឹង​ធ្វើ​ការលក់​ចេញ ។ ដូច្នេះ រឿង​ដែល​វិនិយោគិន​និយម​បំផុត​ក្នុង​ការទិញ​អចលនទ្រព្យ គឺ​ការជួល​ប្រចាំខែ បន្ទាប់មក​លក់​ចេញ​ដើម្បី​ទទួល​តម្លៃ​ចំណេញ​បន្ថែម ។

4-ជា​មរតក​ដល់​កូនចៅ ៖ 

អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាច​ផ្ទេរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន មិន​ថា​ចំពោះ ដី លំនៅដ្ឋាន ឬ អគារ​សណ្ឋាគារ ។ល។ ដែល​ក្រៅពី​អាចជួយ​បង្កើន​ធនធាន​ច្រើន​ដល់​ខ្លួនឯង​ហើយ អ្នក​ក៏​អាច​ផ្ទេរ​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ទាំងនេះ​ដល់​កូនចៅ​ជំនាន់ក្រោយៗបាន​ទៀតផង ៕

តើ Eiffel Tower ស្ថាបត្យកម្មកំពូលរបស់បារំាងមានភាពអស្ចារ្យប៉ុណ្ណា?

0

ប្រែសម្រួល វុត្ថា

ភ្នំពេញ នៅពេលលើកឡើងពីតួអេហ្វែល ឬ Eiffel Tower ឬជាភាសាបារាំងហៅថា Tour Eiffel មនុស្សទូទាំងពិភពលោកបានស្គាល់ និងដឹងថា វាស្ថិតនៅក្នុងទីក្រុងប៉ារីស ដ៏រ៉ូមែនទិក នៃប្រទេសបារាំង ដែលធ្លាប់ដាក់អាណានិគមនៅកម្ពុជា។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមបកប្រែក្រៅផ្លូវការទាក់ទងនឹងអាគារដែកដ៏ល្បីល្បាញនេះ ដើម្បីលោក អ្នកបានសិក្សាស្វែងយល់ពីភាពអស្ចារ្យ ការសាងសង់ និងភាពទាក់ទាញរបស់វា។

Eiffel Tower ឬជាភាសាបារាំងហៅថា Tour Eiffel ត្រូវបានគេសាងសង់ឡើងពីដែកថែបនៅក្នុងតំបន់ Cham de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ អគារនេះ ត្រូវបានគេដាក់ឈ្មោះ Eiffel បន្ទាប់ក្រុមហ៊ុនរបស់ស្ថាបត្យករ លោក Gustave Eiffel បានរចនាគូប្លង់ និងសងសង់ប៉មនៃអគារនេះ។ Eiffel Tower  បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៨៨៧ និងបញ្ចប់នៅក្នុងឆ្នាំ១៨៨៩ ស្ថិតនៅច្រកចូលមជ្ឈមណ្ឌលតាំងពិព័ណលំដាប់ពិភពលោក ឆ្នាំ១៨៨៩។ ក្រោយពេលសាង​សង់ចប់ ប៉មដែកនេះក៏មានការរិះគន់ពីសំណាក់សីល្បៈករ និងអ្នកជំនាញបារាំងមួយចំនួនផងដែរ ចំពោះការរចនាប្លង់នៃប៉មអគារ។

យ៉ាងណាក៏ដោយ ក្រោយមកវាបានក្លាយទៅជានិមិត្តរូបនៃវប្បធម៌ពិភពលោករបស់ប្រទេសបារំាង និងត្រូវបានគេទទួលស្គាល់ថា ជាស្ថាបត្យកម្មកំពូលល្អឯកគ្មានពីររបស់ពិភពលោក។

អគារ Eiffel Tower នេះ មានការទាក់ទាញសម្រាប់អ្នកទេសចរណ៍ជាច្រើនបំផុតក្នុងលោក ដោយគ្រាន់តែឆ្នាំ២០១៥សោះ មានអ្នកទៅលេងកំសាន្តនៅអាគារនេះចំនួន៦.៩១លាននាក់។

កំពូលស្ថាបត្យកម្មពិភពលោកនេះ មានកំពស់៣២៤ម៉ែត្រ ស្ថិតនៅលើទំហំដី១២៥ ម៉ែត្រការ៉េ ហើយវាមានកំពស់ប្រហែលនឹងអគារកំពស់៨១ជាន់ក្នុងទីក្រុងប៉ារីស។

ក្នុងអំឡុងពេលសាងសង់អគារ Eiffel Tower នេះមានភាពល្បីល្បាញប្រហាក់ប្រហែលទៅនឹងវិមាន Washington ដែលក្លាយជាស្ថាបត្យកម្មខ្ពស់បំផុតក្នុងពិភពលោក ដែលបង្កើតឡើងដោយមនុស្ស។

បច្ចុប្បន្ន អគារ Eiffel នេះ មានកំពស់លំដាប់ទីពីរ ដោយខ្ពស់ជាងប្រមាណជា៥.២ម៉ែត្រ ក្នុងប្រទេសបារាំងបន្ទាប់ពីអគារ Millau Viaduct។

អគារនេះមានបីជាន់ សម្រាប់អោយអ្នកទេសចរ ដោយមានភោជនីយដ្ឋាន នៅជាន់ទី១ និងទី ២ ។ នៅជាន់កំពូលខាងលើ ដែលស្ថិតក្នុងកម្រិតកំពស់២៧៦ម៉ែត្រ ជាចំណុចខ្ពស់បំផុត បានបើកជាសាធារណៈសម្រាប់ អ្នកទេសចរណ៍ទិញសំបុត្រចូលទៅទស្សនា ដោយជិះជណ្តើរយន្តពីជាន់ទី១ និងទី២ឡើង ទៅខាងលើកំពូលនៃអគារ។

ការចូលទៅលេងកម្សាន្តម្តងៗ ក្នុងអគារនេះត្រូវចំណាយក្នុងរង្វង់១០អឺរ៉ូ ក្នុងសំបុត្រមួយ សម្រាប់មនុស្សពេញវ័យនៃជាន់នីមួយៗ៕

ចង់ដឹងពីព័ត៌មានព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅរង់ចាំ៦ខែទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការប្រកាសសាងសង់ព្រលានយន្តហោះថ្មី ស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើឲ្យព្យុះព៌តមាន និងតម្លៃដីធ្លីផ្ទុះឡើងយ៉ាងខ្លាំង ប៉ុន្តែរហូតមកទល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ហាក់ស្ងាត់ដូចចោរលួចសេះ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កុម្ភៈនេះថា រហូតមកទល់ពេល​នេះ លោកមិនទាន់មានព៌តមានបច្ចុប្បន្នភាព ទាក់ទងនឹងការចាប់ផ្តើមសាងសង់ ព្រលានយន្តហោះភ្នំពេញអន្តរជាតិ ដែលស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាល​ស្ទឹងទេ។

លោកបន្តថា “សូមរង់ចាំរយៈពេល៦ខែទៀត ទើបមានព៌តមានថ្មីទាក់ទងនឹងការសាងសង់គំរោងនេះ នឹងចាប់ផ្តើមនៅពេលណា និងចាប់ផ្តើមយ៉ាងដូចម្តេច”។

កន្លងមកលោកសិរីវុត្ថាបានប្រាប់ថា គម្រោងព្រលានយន្តហោះថ្មីនេះ នឹងមិនពន្យាពេលសាងសង់យូរឡើយ ដោយសារប្លង់ស្ថាបត្យកម្មព្រលាន ការចុះហត្ថលេខា និងថវិកាសម្រាប់គំរោងនេះបានរៀបចំរួចរាល់ហើយ។

លោកបន្តថា គំរោងនេះស្ថិតនៅលើផ្ទៃដីបឹង “រៀន”ស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងលាតសន្ឋឹងលើផ្ទៃដី២៦០០ហិកតា ក្នុង​នោះផ្ទៃដីជាង៨០០ហិកតា នឹងប្រើប្រាស់សម្រាប់សាងសង់ព្រលានយន្តហោះ

និងផ្ទៃដីនៅសល់ នឹងប្រើប្រាស់សម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មនានា។

គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ បានចុះហត្ថលេខាក្នុងឳកាស​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តមលី ខឺឈាងនៅកម្ពុជា កាលពីកំឡូងខែធ្នូកន្លងមកនេះ។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លីខឺឈាង។

ក្រុមហ៊ុន OCIC ជាភាគហ៊ុនិកដ៏ធំ ដែលជាអ្នកវិនិយោគព្រលានយន្តហោះ​ថ្មីនេះ ដោយគ្រោងបោះទុនវិនិយោគលើទឹកប្រាក់១៥០០លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Cambodia airport Investment៕