ដោយស៊ីវ ម៉េង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសឲ្យគ្រប់មន្ទីររាជធានី ខេត្ត ដកហូតប័ណ្ណដីធ្លីចាស់ទាំងអស់យកមកកំទេចចោល ដោយចេញប័ណ្ណថ្មីជំនួស ជាប័ណ្ណដែលមាន QR Code ងាយក្នុងការគ្រប់គ្រង និងចៀសវាងការក្លែងបន្លំ។
មានប្រសាសន៍ឲ្យដឹងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ២០១៨ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាបានមានប្រសាសន៍ឲ្យដឹងថា ការអនុវត្តន៍ចេញប័ណ្ណថ្មីជំនួស ជាប័ណ្ណដែលមានភ្ជាប់ QR Code គឺជាការផ្តល់លក្ខណៈងាយស្រួល ដល់មន្ត្រីជំនាញគ្រប់គ្រង និងដឹងអំពីព័តមានស្ថានភាពដីច្បាស់លាស់ អំពីតំបន់ និងទំហំក្បាលដី និងជាដីនៅតំបន់ណាមួយ តាមរយៈការគ្រប់គ្រងដោយគ្រប់គ្រងដោយម៉ាស៊ីន Server ជាពិសេសការផ្តល់ភាពងាយស្រួលដល់អ្នកចង់ទិញ ចង់លក់ ថាជាដីក្លែងក្លាយ ឬជាដីពិតប្រាកដផងដែរ។







