Work starts on long-delayed $9bn casino in Japan

A quarter-century after gambling resorts were first proposed in Japan, officials have finally broken ground on construction of what could become Asia’s highest-grossing casino.

Executives from MGM Resorts International and Orix Corp and local politicians gathered on an artificial island in Osaka Bay on Thursday, breaking barrels of sake to signify a new beginning in Japanese tradition.

The ceremonial event marked the most tangible step that the development has taken towards realisation after years of being beset by delays and scandal.

“I’ve been working on this for more than 15 years, and no one is more happy than I am to see this happen,” said Ed Bowers, the chief executive officer of MGM Resorts Japan. “It’s not been an easy road, and we will continue to see challenges until and after this opens.”

The ¥1.27 trillion ($9 billion) project, a joint venture of MGM and the local financial conglomerate Orix, is scheduled to open in 2030. It’s likely to become the largest casino in Asia, with an estimated gross gaming revenue of $5.9 billion per year when it opens making Japan the world’s third-largest gaming market after the US and Macau, according to Bloomberg Intelligence.

Last year, the Galaxy Macau was the largest casino in Asia, pulling in roughly $4.5 billion in gross gaming revenue.

In addition to the casino, the development will include three hotels, meeting and convention space, and a concert theatre, along with dining and shopping venues.

It will sit on the outskirts of Osaka Japan’s second largest metropolitan area adjacent to where the 2025 World Expo is now being held for the next six months on the artificial island of Yumeshima. Japan spent about $570 million building up infrastructure to access the area.

Source: Bloomberg

ផ្ទះ Penthouseមួយនៅទីក្រុងញូវយ៉កប្រកាសដាក់លក់ក្នុងតម្លៃរហូតដល់១១០លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្ទះប្រភេទ Penthouse ស្ថិតក្នុងអគារមានរាងស្តើងខ្ពស់កប់ពពកមួយនៅក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសដាក់លក់លើទីផ្សារ ក្នុង ទឹកប្រាក់រហូតដល់១១០លានដុល្លារ។

ផ្ទះនេះមានកម្ពស់ចំនួន៤ជាន់ ដោយលាតសន្ធឹងពីជាន់ទី៨០ រហូតដល់ជាន់ទី៨៣ នៃអគារ 111 W 57th Street និងអាចមើលឃើញទេសភាពឧទ្យាន Central Park ដ៏ល្បីល្បាញនៅក្នុងទីក្រុងញូវយ៉ក។

យោងតាមសារព័ត៌មានCNN បានរាយការណ៍ថា ផ្ទះ Penthouse តម្លៃ១១០លានដុល្លារនេះ មានបន្ទប់គេងចំនួន៥ បន្ទប់ទឹកចំនួន៦ និងទីធ្លាខាងក្រៅអគារចំនួន២ រួមជាមួយទិដ្ឋភាព៣៦០ដឺក្រេនៃទីក្រុងញូវយ៉ក។

អគារ 111 W 57th Street ឬត្រូវបានគេហៅម៉្យាងទៀតថា ជាអគារ Steinway Tower ត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ស្ថិតនៅលើទីតាំងដី ដែលធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនព្យាណូ Steinway & Sons។

អគារមានរាងស្តើងជាងគេ នៅលើពិភពលោកមួយនេះ មានកម្ពស់៤៣៥ម៉ែត្រ ឬស្មើនឹង៨៤ជាន់ និងមានទទឹងត្រឹមតែ១៧,៥ម៉ែត្រប៉ុណ្ណោះ ដែលត្រូវបានរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្ម SHoP Architects និងក្រុមហ៊ុនStudio Sofield។

កាលពីឆ្នាំ២០១៩ អាផាតមុិនទំហំ២៤.០០០ហ្វីតការ៉េ ស្ថិតនៅក្នុងអគារ 220 Central Park South  បានបំបែកឯតទគ្គកម្ម ដោយបានលក់ចេញ ក្នុងតម្លៃ២៣៨លានដុល្លារ និងបានក្លាយជាផ្ទះមានតម្លៃខ្ពស់ជាងគេបំផុត មិនធ្លាប់មាននៅសហរដ្ឋអាមេរិក៕ប្រភព: CNN៕

អភិបាលខេត្តព្រះសីហនុលើកទឹកចិត្តម្ចាស់អាគារជាប់គាំងឲ្យបន្តអភិវឌ្ឍន៍ជាមួយគោលការណ៍លើកទឹកចិត្តពីកម្មវិធីជម្រុញការវិនិយោគ

ដោយៈ ម៉ាណា

    ព្រះសីហនុៈ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកអ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភា​ក្សា ជាមួយម្ចាស់អគារជាប់គាំង ដែលមិនទាន់បានដាក់ពាក្យស្នើសុំ នៅក្នុងកម្មវិធីពិសេស “ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។

អភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានលើកឡើងថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ អគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយលោក លោកស្រី ដែលជាម្ចាស់អគារឬក៏ម្ចាស់ក្រុមហ៊ុន អាចស្នើសុំមកក្រុមការងារដើម្បីទទួលបានការលើកទឹកចិត្ត។

ទន្ទឹមនេះ ការលើកទឹកចិត្តបន្ថែម ចំពោះពន្ធលើអចលនទព្យសម្រាប់ គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៥។

ការផ្ដល់ជូននេះមានវិសាលភាពគ្របដណ្ដប់ ចំពោះគម្រោងអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។  ម្ចាស់គម្រោ​ងអាចដាក់ពាក្យស្នើសុំ មកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងៗទៀត ក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។

រដ្ឋបាលខេត្ត ផ្តល់ការគាំទ្រដល់គម្រោងអគារជាប់គាំង និងការសម្របសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការជូនដល់ម្ចាស់គម្រោង។ ដូចនេះសូមឱ្យម្ចាស់អគារ ឬម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវទៅស្នើសុំ កម្មវិធីពិសេសជំរុញការវិនិយោគឱ្យបានគ្រប់ៗគ្នា ដោយមិនមានបង់ថវិកាអ្វីនោះឡើយ៕

Thailand plans to inject $15B into economy

Thailand’s Ministry of Finance aims to inject over THB500 billion ($15 billion) into the economy to boost the country’s GDP growth by over 1.8%, focusing on stimulating consumption, investment, and providing soft loans.

This comes after the International Monetary Fund (IMF) revised Thailand’s 2025 GDP growth forecast downward from 2.9% to 1.8%, citing the impact of US reciprocal tariffs. Thailand remains the only ASEAN country whose GDP projection has been cut to below 2%. For 2026, the IMF anticipates a further decline to 1.6%.

Deputy Prime Minister and Minister of Finance Pichai Chunhavajira said that he views the IMF forecast as a preliminary assessment.

He acknowledged that U.S. President Donald Trump’s tariff policies may have some impacts, but affirmed that the government is closely monitoring developments and stands ready to implement stimulus measures to cushion the GDP slowdown and
sustain growth at prior levels.

He added that the source of funding remains under review, with several options being considered.

Consultations are ongoing with key agencies, including the National Economic and Social Development Council and the Bank of Thailand.

Meanwhile, the Finance Ministry’s Permanent Secretary Lavaron Sangsnit affirmed that Thailand’s fiscal position remains robust.
Lavaron said that the final
decision on the funding
source has yet to be made.

Options include budget reallocation, utilisation of the remaining 150 billion THB from previous stimulus efforts, and mobilising funds from state financial institutions for lending purposes. Details of the proposed projects should become clearer by next month, pending further global economic developments.

Source: VNA

កម្ពុជា អូស្រ្តាលីពិភាក្សាពីការតភ្ជាប់ជើងហោះហើរត្រង់រវាង ប្រទេសទាំងពីរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពជា លោកហួត ហាក់ បានពិភាក្សាជាមួយលោកYIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ និងជម្រុញការទភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាការងារនេះ មានការផ្លាស់ប្តូរទស្សនស៊ីជម្រៅស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគី លើវិស័យទេសចរណ៍ និងកិច្ចសហការជួយជំរុញ ការតភ្ជាប់ជើងហោះហើរត្រង់ ពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួល ដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តាលី និងកម្ពុជា ជាពិសេសផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋអូស្រ្តាលី ធ្វើដំណើរមកទស្សនាកម្ពុជា ដែលពោរពេញដោយសក្តានុពលទេសចរណ៍ និងជាប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពនយោបាយល្អ ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ ដ៏ពេញនិយមរបស់ប្រ​ជាជនអូស្រ្តាលី ឱ្យកាន់តែច្រើនឡើងថែមទៀត៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ដោយសារការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន និងខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក ដើម្បីអាចស្វែងយល់អំពីទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៧ភាគរយដល់៣៣០៦,៩១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥៣ភាគរយដល់៣៣១៥,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦០,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់ត្រឹម៩៩,៣៤ពិន្ទុនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,២៤ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២៥ភាគរយដល់៣២,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៧៣ភាគរយដល់៩៧៨,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣៤ភាគរយដល់៩៣៣,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

រដ្ឋាភិបាលថៃគ្រោងនឹងចាក់បញ្ចូលទំហំទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារអាមេរិកដើម្បីជម្រុញកំណើនសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមកាសែតVNA បានចុះផ្សាយថា ក្រសួងហិរញ្ញវត្ថុថៃ គ្រោងចាក់បញ្ចូលទំហំទឹកប្រាក់ជាង៥០០ពាន់លានបាត(ប្រមាណ១៥ពាន់លានដុល្លារ) ទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដើម្បីជំរុញឱ្យអត្រាកំណើនផលទុនជាតិសរុប(GDP) របស់ប្រទេសថៃកើនឡើងលើសពី១,៨ភាគរយ។

ការបោះទុនវិនិយោគ១៥ពាន់លានដុល្លារនេះ នឹងផ្តោតលើការជំរុញតម្រូវការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាប។

ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនGDP របស់ប្រទេសថៃសម្រា​ប់ឆ្នាំ២០២៥ ពីអត្រាកំណើន២,៩ភាគរយ មកនៅសល់ត្រឹម១,៨ភាគរយ ដោយសារផលប៉ះពាល់នៃការដំឡើង ពន្ធគយរបស់សហរដ្ឋអាមេរិក។

ប្រទេស​ថៃ ​ជា​ប្រទេស​សមាជិកអាស៊ាន​តែ​មួយ​គត់​ ដែល​ត្រូវបានមូលនិធិ IMF បន្ទាបការ​ព្យាករ​ណ៍អត្រាកំណើនGDP មកនៅ​ក្រោម​២ភាគរយ។ សម្រាប់ឆ្នាំ២០២៦ មូលនិធិIMF រំពឹងថា កំណើនសេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម១,៦ភាគរយ។

លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានចាត់ទុកការព្យាករណ៍របស់ស្ថាប័នIMF ជាការវាយតម្លៃបឋម។

លោកបានទទួលស្គាល់ថា គោលនយោបាយពន្ធរបស់ប្រធា​នាធិបតីអាមេរិក លោកដូណាល់ ត្រាំ ពិតជាអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃកំពុងបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍វិធានការជំរុញសន្ទុះសេដ្ឋកិច្ច។

លោក​Pichai បាន​បន្ថែម​ថា​ “ប្រភព​មូលនិធិ​ចំនួន១៥ពាន់លានដុល្លារនេះ នៅ​តែ​បន្តស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ខណៈ​ជម្រើស​ជា​ច្រើន​ត្រូវ​បាន​ពិចារណា”។លោកបន្ថែមថា “យើងកំពុងបន្តធ្វើការពិ​គ្រោះ​យោបល់ជាមួយភ្នាក់ងារសំខាន់ៗ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងធនាគារកណ្តាលថៃ”៕ប្រភព: VNA៕

គំរោងអភិវឌ្ឍន៍តំបន់តារាសាគរនៅខេត្តកោះកុងសុំកិច្ចសហការពីក្រសួងទេសចរណ៍

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោក LI MENG CHEN អគ្គនាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបមិន គ្រុប ឯ.ក ស្នើសុំអនុសាសន៍ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការគាំទ្រផ្សព្វផ្សាយគម្រោងតារាសាគររបស់ក្រុមហ៊ុន ព្រមទាំងសំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រ ឆ្នាំ២០២៥។

សំណើនេះបានធ្វើឡើងក្នុងឱកាស ដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក LI MENG CHEN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីគោរពរាយការណ៍ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

តបតាមការស្នើសុំរបស់ក្រុមហ៊ុន ក្រសួងនឹងសហការជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក រួមទាំង Influencer ជួយផ្សព្វផ្សាយពីគម្រោងរបស់ក្រុមហ៊ុន ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឲ្យបានច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនចំពោះសំណើចូលរួម ក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ខាងមុខនេះ និងកិច្ចសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាពលរដ្ឋចិន ជាពិសេសពីកត្តាសុខសន្តិភាព ស្ថិរភាពនយោ​បាយ សង្គម និងសណ្តាប់ធ្នាប់សាធារណៈល្អ។

ក្នុងជំនួបប្រកបដោយផ្លែផ្កា លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពលើ ការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនកន្លងមក ដើម្បីទាក់ទាញអ្នកទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិនមកទស្សនាកម្ពុជា ពោលគឺតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។

លើសពីនេះ ការអភិវឌ្ឍលើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកឲ្យកាន់តែសំបូរបែប និងងាយស្រួល ព្រមទាំងផលិតផលទេសចរណ៍ថ្មី និងមានតម្លៃជាច្រើន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍៕

បើកចំហរជើងមេឃ! ក្រុមហ៊ុនAir Cambodiaគ្រោងនឹងធ្វើការហោះហើរត្រង់ទៅកាន់ប្រទេសជប៉ុន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) គ្រោងបើកប្រតិបត្តិការ​ហោះហើរ​រវាង​​​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ជា​មួយ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​កាន់សៃ(Kansai) នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន​ នាអំឡុង​​ត្រីមាស​ទី​៤ ឆ្នាំ​នេះ។

    ការប្រកាសនេះ ធ្វើឡើងបន្ទាប់​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ ​ផ្នែក​​អាកាសចរណ៍​​នៃប្រទេសទាំងពីរ​ បានឯកភាពតាម​ការស្នើសុំរបស់ក្រុមហ៊ុនរួចមក​​។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ​បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៩ មេសាថា បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ពី​ស្ថាប័នមានសមត្ថកិច្ច​ផ្លូវ​អាកាស ​នៃប្រទេស​ទាំង២ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​កន្លងមក ​ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាAir Cambodia គ្រោ​ង​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ហោះហើរ​របស់​ខ្លួន​ ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​តេជោ ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​កាន់សៃ​(Kansai)​ នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន។

ការហោះហើរនេះនឹងមានការ ​ឆ្លងកាត់ទី​ក្រុង​ហ្វូចូវ(Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH – ហ្វូចូវ/FOC – កាន់សៃ/KIX)។

តាម​គម្រោង​ គឺ​ប្រតិបត្តិការនេះ​នឹងធ្វើ​ឡើង​ចំនួន៤ជើងក្នុង ១​សប្តាហ៍ គឺថ្ងៃច័ន្ទ ពុធ សុក្រ និងអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A321។

លោកវុត្ថាបានបន្តថា “ប្រសិនបើគ្មានអ្វីប្រែប្រួល​ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា​​ អាចនឹងចាប់ផ្តើមដំណើរការប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ​របស់ខ្លួន នៅអំឡុង​ខែ​តុលា ឆ្នាំ២០២៥ ​ខាងមុខ”។

របាយការណ៍របស់ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាទទួល​បាន​ភ្ញៀវ​បរទេស​សរុប៦,៧​លាន​នាក់ កើន​ឡើង ២២,៩​ ភាគរយ​បើធៀប​ឆ្នាំ​២០២៣ ក្នុង​នោះ​ជន​ជាតិ​ជប៉ុនមាន​ចំនួន​ ១១២,៧១៨​នាក់ កើន​ឡើង៣០,៤​ភាគ​រយ។

​លោក ស៊ីន ចាន់សិរីវុត្ថាបានឲ្យដឹងទៀតថា នៅ​ខែឧសភាខាង​មុខ ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) នឹង​ទទួល​បាន​យន្តហោះ​ថ្មី ប្រភេទ ATR 72-600 MSN 1716 ដែលបាន​​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​​បារាំង សម្រាប់មក​​បន្ថែម​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​​។

លោក​បាន​ប្រាប់​ទៀត​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​​​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) លោក ម៉ៅ ហាវណ្ណាល់ ក៏​នឹងត្រូវ​​ធ្វើ​​ដំណើរ​ទៅ​ប្រទេស​បារាំង នៅ​ខែ​ឧសភា ខាង​មុខផងដែរ​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុនATR លើ​ការ​ងារ​​ពង្រឹង​សុវត្ថិភាព ​នៃ​ការ​ប្រើ​ប្រាស់​អាកាសយាន​ប្រភេទ ATR និង​ចូល​រួម​កម្ម​វិធី​ប្រគល់ និង​ទទួល​យក​អាកាស​យាន​ប្រភេទ ATR 72-600 MSN 1716 នៅ​ទីក្រុង​ទូលូ(Toulouse) ប្រទេស​បារាំង​។​

ក្នុង​ឆ្នាំ​២០២៤ កន្លងមក​ប្រតិបត្តិការ​របស់Air Cambodia បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​នោះ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន បាន​កើន​ឡើងប្រមាណ២៩ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២៣។ សម្រាប់​ចំនួន​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ បានកើន​ឡើង​១៩​ភាគរយ និង​ការ​ដឹក​ជញ្ជូន​ទំនិញ កើន៤៩​ភាគរយ​។​

សម្រាប់​ឆ្នាំ​២០២៥នេះ ក្រុមហ៊ុន​បានព្យាករណ៍ថា ប្រាក់​ចំណូល​នឹង​អាច​កើនឡើង៤៣,៤​ភាគរយ ក្នុង​នោះ​អ្នក​ដំណើរ​​អាច​កើន​ឡើង ៤៩​ភាគរយ និង​ចំនួន​ជើងហោះហើរអាច​កើន២៩,៥​ភាគរយ​។

យោងតាមក្រុមហ៊ុន Air Cambodia បច្ចុប្បន្ន​ក្រៅ​ពី​គោលដៅ​ក្នុង​ស្រុក ក្រុមហ៊ុនកំពុង​មាន​ប្រតិបត្តិការ​ហោះហើរ ​ទៅ​កាន់​​ប្រទេស​ចំនួន៤ រួម​មាន ប្រទេសចិន(គ័ងចូវ, ស៊ិនចូវ, ណាននីង, ហុងកុង) ប្រទេស​វៀតណាម (ទីក្រុង​ហូជីមិញ, ដាណាង, ហាណូយ, ភូគុក) ថៃ(បាងកក) និង​ប្រទេស​ឥណ្ឌា(ញ៉ូដេលី)។

យោងតាមរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ទទួលបានជើងហោះហើរចំនួន១៧,៤៣៤ជើង កើន១៩ភាគរយ ក្នុងនោះអ្នក​ដំណើរ​ចំនួន១,៩៦០,៦៣៥នាក់ កើន១៩ភាគរយ និងទំនិញចេញ-ចូលជិត២ម៉ឺនតោន កើនឡើង១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាលកាលពីឆ្នាំមុន។

ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ជប៉ុន ក្នុង​ឆ្នាំ​២០២៤ មាន​ទឹក​ប្រាក់​សរុប​​២,១៦ ពាន់​លាន​ដុល្លារ កើន​ឡើង២០,១​ភាគរយបើ​​ធៀប​ឆ្នាំ​២០២៣ ​ក្នុង​នោះកម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន១,៤១ ពាន់​លាន​ដុល្លារ កើន​ឡើង១៩,៨​ភាគរយ។ ចំណែក​​ជប៉ុន​នាំ​ចូល ៧៥២ លាន​ដុល្លារ កើន​ឡើង ២០,៧​ភាគរយ​។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)៕

តម្លៃដីលើផ្លូវ៦០ម៉ែត្រធ្លាក់ចុះប្រមាណ២០ភាគរយ តើបច្ចុប្បន្នមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមអ្នកជំនាញបានលើកឡើងថា តម្លៃដីធ្លីនៅប្របនឹងផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោ បានធ្លាក់ចុះប្រមាណ២០ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

    ទោះជាយ៉ាងណាអ្នកជំនាញយល់ថា ស្ថានភាពនៃការទិញ លក់ដីនៅតាមបណ្តោយផ្លួវនេះ មានភាពសកម្មនាពេលថ្មីៗនេះ នឹងជម្រុញតម្លៃដីនៅស្របតាមផ្លូវនេះ កើនឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៦ខាងមុខ។

    អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ មេសាកន្លងមកថា បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ពិសេសជនជាតិចិន បានស្វែងរកទិញដីនៅចន្លោះពីចំណុចក្បាលថ្នល់ ដល់ផ្លូវជាតិលេខ២ច្រើនជាងមុន ប៉ុន្តែយ៉ាងណាតម្លៃមិនទាន់កើនឡើងនៅឡើយទេ។

    លោកបន្តថា “តំបន់នៅស្របនឹងផ្លូវ៦០ម៉ែត្រ មិនទាន់មានសញ្ញាប្រែប្រួលជាដុំកំភួនទេ ប៉ុន្តែអាចមានសញ្ញាល្អច្រើននៅចុងឆ្នាំនេះ ដែ​លតម្លៃនឹងអាចកើនឡើងនៅចុងឆ្នាំ ឬដើមឆ្នាំ២០២៦”។

    លោកឌិត ចណ្ណាបានបន្តថា ព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ នឹងបើកដំណើរការជាផ្លូវការ នៅខែកក្កដា ឆ្នាំនេះ នឹងជួយលើកកំពស់សកម្មភាពសេដ្ឋកិច្ច សង្គម នៅតាមបណ្តោយផ្លូវដ៏ធំនេះ ពិសេសទឹកដីខេត្តកណ្តាល ក្នុងស្រុកបាទី និងស្រុកកណ្តាលស្ទឹងជាដើម។

    ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance realtyបាមានប្រសាសន៍ឲ្យដឹងផងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដីនៅលើមហាវិថីតេជោ បានធ្លាក់ចុះចន្លោះពី១០ទៅ២០ភាគរយ អាស្រ័យលើទំហំ ទីតាំង និងលក្ខខ័ណ្ឌរបស់ដីនិមួយៗ។

    លោកបន្តថា “ការថមថយតម្លៃ ដោយសារវាទាក់ទងនឹងតម្រូវការ និងការផ្គង់ផ្គង់ ដែលភាពស្ងប់ស្ងាត់ប៉ុន្មានឆ្នាំមកនេះ បានទាញតម្លៃធ្លាក់ចុះនៅក្នុងទីផ្សារ”។

តើដីនៅលើបណ្តោយផ្លូវនេះ មានតម្លៃប៉ុន្មាននាពេលបច្ចប្បន្ន? លោកប៉ួ អ់ាវគថ់បានវាយតម្លៃថា តម្លៃដីនៅតំបន់នេះគិតពីផ្លូវជាតិលេខ២ទៅកាន់ព្រលានថ្មី មានតម្លៃចន្លោះពី១៥០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកផ្លូវ៦០ម៉ែត្រ គិតពីតំបន់ក្បាលថ្នល់ ដល់ផ្សារទំនើបអ៊ីអន៣ មានតម្លៃចន្លោះពី៨០០ ទៅ១២០០ក្នុងមួយម៉ែត្រការ៉េ និងពីអ៊ីអនដល់ផ្លូវ៥០ម៉ែត្រ មានតម្លៃចន្លោះពី៧០០ ទៅ៩០០ដុល្លារ និងពីចន្លោះផ្លូវ៥០ម៉ែត្រ ដល់ផ្លូវជាតិលេខ២ មានតម្លៃចន្លោះពី៥០០ដល់ ៦០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

    លោកប៉ូ អ៊ាវគង់បានពន្យល់ថា តម្លៃដីអាចប្រែប្រួលខុសគ្នា អាស្រ័យលើទំហំ រូបរាង ទីតាំង និងភាពអំណោយផលនៃទីតាំងនិមួយៗផងដែរ។ លោកបន្តថា ដីនៅតាមបណ្តោយផ្លូវនេះ ជាប្រភេទដីធំៗ ងាយស្រួលអភិវឌ្ឍន៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា។

    ភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវបានសិក្សាដោយសាលាបារាំងចុងបូព៌ា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីប៉ុន្មានឆ្នាំកន្ល​ងមកនេះ ដែលការសិក្សានេះ មានគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍នាពេលអនាគត និងរៀបចំផែនការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីជាតំបន់បៃតង៕