ក្រុមហ៊ុនទេសចរណ៍ World Express ទទួលបានពានរង្វាន់ពីជប៉ុន

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ជាមួយនឹងការផ្តល់សេវាកម្មប្រកបដិយទំណុកចិត្ត ភាពស្មោះត្រង់ និងឆាប់រហ័ស ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ World Express បានទទួលពានរង្វាន់ពីជប៉ុនក្នុង​នាមជាក្រុមហ៊ុន ដែលបាននាំភ្ញៀវទេសចរណ៍ទៅទស្សនាប្រទេសជប៉ុនបានច្រើន។

ក្រុមហ៊ុន World Express Tours &Travel នៅឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ននេះ បន្ទាប់ពីលោក ហូ វណ្ឌី បានប្រឡូកក្នុងអាជីពជាមគ្គុទេសក៍ទេសចរណ៍ និងការងារពាក់ព័ន្ឋយ៉ាងច្រើន។

លោក ហូ វណ្ឌី បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី២៩ ឧសភាកន្លងមកថា ពានរង្វាន់នាំភ្ញៀវទេសចរណ៍ទៅលេងជប៉ុនច្រើន ជប៉ុនយកមកជូនដល់កន្លែង(ផ្ទះ)។ ខ្ញុំបាទសូមថ្លែងអំណរគុណ បងប្អូន មិត្តភ័ក្តិអតិថិជនស្មោះត្រង់គ្រប់​រូប ដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ក្រុមហ៊ុនវើលដ៏ អិចប្រេស(សេវាកម្មភ្ជាប់ជាមួយ​គុណធ៌ម) រក្សាខ្ជាប់ជានិច្ចណាទាន។ លោកបន្តថា “ការធ្វើការងារក្នុងវិស័យទេសចរណ៍ ត្រូវទន់ភ្លន់ទាំងកាយ ទាំង​ចិត្ត ហើយខ្ញុំតែងនិយាយប្រាប់និស្សិតជំនាន់ក្រោយថា ចង់ចេះត្រូវតែរៀន ចង់ចេះត្រូវប្រើពេល និងខិតខំប្រឹងប្រែងទើបបានលទ្ឋផលល្អ”។ លោកបន្តថា “បើសិនជាខ្ញុំមិនប្រឹងប្រែងរៀនសូត្រ និងមានការប្តេជ្ញាចិត្តខ្ពស់ មិនអាចទទួលបានជោគ​ជ័យនោះទេ”។

លោកបានផ្តើមពីក្រុមហ៊ុនតូច រហូតដល់ក្លាយជាក្រុមហ៊ុនធំមួយក្នុងវិស័យនេះ និងទទួ​លបានការទទួលស្គាល់ជាអន្តរជាតិ តាមរយៈលទ្ឋផលការងារជាច្រើនដូចជា ការលក់សំបុត្រយន្តហោះបានច្រើនជាងគេ បំរើសេវាកម្មបានល្អជាងគេជាដើម។

ជាមួយនឹងការធ្វើឲ្យប្រាកដថា ក្រុមហ៊ុនទទួលបានជោគជ័យដោយនិរន្តរភាព លោក ហូ វណ្ឌី តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗជាច្រើនដូចជា ទី១ បុគ្គលិកត្រូវបង្រៀន ណែនាំបណ្តុះបណ្តាល ទើបគាត់ត្រលប់មកធ្វើការងារ​វិញ ពិសេសបុគ្គលិកនិមួយៗត្រូវធ្វើការងា​រដោយឯករាជ្យ និងការទទួលខុសត្រូវ។ ការបែងចែកផលប្រយោជន៍ជាមួយវិន័យ និងបទពិសោធន៍ជាក់លាក់ ទី២ ត្រូវតែភ្ជាប់គាត់ជាមួយអតិថិជន ដោយរាក់ទាក់ផ្តល់ព៌តមានច្បាស់លាស់ និងមិន​ព្យាយាមនិយាយជាមួយអតិថិជនពីរដង ព្រោះអ្នក​បំរើសេវាកម្មត្រូវច្បាស់ខ្លួនឯងសិន ទើបនិយាយជាមួ​យអតិថិជន ព្រោះបើអតិថិជនបាត់បង់ជំនឿ និងធ្វើឲ្យបាត់បង់សេចក្តីទុកចិត្តពីអតិថិជន និងឈានទៅបាត់បង់ការគាំទ្រ និងធ្វើឲ្យបាត់បងអតិថិជនដទៃទៀត។ ទី៣ ការរក្សានូវគុណធ៌មរបស់របស់យើង ប្រសិនជាអតិថិជនមានជំងឺឬធុរៈបន្ទាន់ យើងនឹងផ្តល់សេ​វា ដោយមិនគិតពីប្រាក់ចំណេញ។ យើងផ្តល់សេវាដោយភ្ជាប់ជាមួយគុណធ៌ម ព្រោះយើងមិនចង់យកប្រាក់ចំណេញ ពីអ្នកមានទុក្ខលំបាកនោះទេ។ លោកបន្តថា “អ្វីដែលខ្ញុំធ្វើ ព្រោះចង់ឃើញសង្គមមួយដែលមានសណ្តាប់ធ្នាប់ល្អ សង្គមមួយចេះចែករំលែកគ្នា សង្គមមួយដែលមានវិន័យ កុំគិតថាសក់អ្នកណាក្បាលអ្នកហ្នឹង និងសង្គមមួយមិនមានការកាប់ចាក់គ្នា និងមិនសងសឹកគ្នា”៕

តើរដ្ឋាភិបាលគ្រោងបង្កើតតំបន់ជ្រៃធំជាទីក្រុងនៅពេលណា?

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ប្លង់គោលនៃទីក្រុងជ្រៃធំ បាននិងកំពុងជិតទទួលបានការអនុម័តពីថ្នាក់ជាតិហើយ បន្ទាប់ពីពង្រាងនេះបានដាក់ឆ្លងមន្រ្តីជំនាញថ្នាក់ខេត្ត និងថ្នាក់ជាតិប៉ុន្មានលើ​ករួចហើយ។

អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល លោកបណ្ឌិត វ៉ាន់ វ៉ាត បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ការងាររៀបចំប្លង់គោលក្រុងតាខ្មៅ និងក្រុងជ្រៃធំកំពុងប្រព្រឹត្តិទៅយ៉ាងរលូន និងកំពុងរង់ចាំការអនុម័តពីថ្នាក់ក្រសួង និងប្រមុខរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា រដ្ឋាភិបាលនឹងរៀបចំតំបន់ជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាទីក្រុងថ្មីមួយនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម។     លោកបន្តថា “ការបង្កើតទីក្រុងនៅតំបន់ជ្រៃធំ ដើម្បីពង្រីកការអភិវឌ្ឍន៍ ក៏ដូចជា ដើម្បីការពារបូរណភាពដែនដី និងដែនអធិបតេយ្យភាពកម្ពុជាផងដែរ”។

លោកបណ្ឌិត វ៉ាន់ វ៉ាត បានបន្តថា ការបង្កើតទីក្រុងកាន់តែច្រើនជារឿងល្អប្រសើរ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះនៅពេលមានការ​រៀបចំជាទីក្រុង នឹងមានការអភិវឌ្ឍនិងរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីក្លាយជាទីក្រុងមួយប្រកបដោយភាពស៊ីវិល័យ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងផងដែរថា លោកស្វាគមន៍នឹងផែនការបង្កើតទីក្រុងថ្មីៗរបស់រដ្ឋាភិបាលនៅតាមបណ្តា​ស្រុកនានា ព្រោះវានឹងជួយឲ្យតំបន់នោះមានភាពរីកចម្រើន ហើយនឹងទាក់ទាញការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគលំនៅដ្ឋាន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ដោយសារពេលរដ្ឋាភិបាលរៀបចំជាក្រុង នឹងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ ហើយវានឹងធ្វើឲ្យតំបន់នោះមានភាពទាក់ទាញ និងរីកចម្រើនលឿន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ង​មហាផ្ទៃបានបង្ហើបឲ្យដឹងពីរឿងនេះដោយសម្តេចបានថ្លែងថា ក្រសួងមហាផ្ទៃនឹងរៀប​ចំទីក្រុង នៅតាមទីប្រ​ជុំជនស្រុក និងបណ្តាឃុំដែលមានការរីកចម្រើននានាឲ្យក្លាយជាទីក្រុង ដើម្បីពង្រីកការអភិវឌ្ឍនៅតាមមូលដ្ឋាន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគ ព្រោះការរៀបចំជាទីក្រុង នឹងធ្វើឲ្យតំបន់នោះ កាន់តែមានភាពទាក់ទាញពីអ្នកវិនិយោគជាតិ និងអន្តរជាតិនានា។ សម្តេចបន្តថា “ការរៀបចំទីក្រុងនៅតាមបណ្តាស្រុក និងឃុំមួយចំនួន ក៏ជាការផ្តល់​សេវាដល់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និងជម្រុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋានកាន់តែឆាប់រហ័ស”៕

វិស័យចំនួនបួននៅពីក្រោយការរីកចម្រើនអចលនទ្រព្យនៅកម្ពុជា

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ វិស័យសំខាន់ៗចំនួនបួន បាន និងកំពុងក្លាយជាកំលាំងចលករជម្រុញកំនើន​វិស័យអចលនទ្រព្យនៅកម្ពុជា ដោយក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យបានក្លាយជាមូលដ្ឋានគាំទ្រកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសនេះ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹង​កាលពីពេលថ្មីៗនេះថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបាន​ប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកបន្តថា “ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)”។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភព​លោក CBRE Cambodia បានលើកឡើងផងដែរថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ ជាមូលដ្ឋានដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញការវិនិយោគពី​បរទេស ដែលបានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីលើឆាកអន្តរជាតិ ហើយកម្ពុជាស្ថិតក្នុង​ក្រសែភ្នែកឬគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។

មូលដ្ឋានច្បាប់វិនិយោគដ៏ល្អ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋធ្វើម្ចាស់ក្រុមហ៊ុន១០០ភាគរយនៅកម្ពុជា ការផ្ទេរសាច់ប្រាក់ចំណេញទៅបរទេសមិនមានការបង់ពន្ឋ ច្បាប់សហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញផ្ទះចាប់ពីជាន់ទី១ឡើងទៅ ជាដើម សុទ្ឋតែជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការគាំទ្រការរីកចម្រើននៃវិស័យនេះ៕

 

CATA នឹងចាប់ផ្ដើមពិព័រណ៍ទេសចរណ៍លើកដំបូងនៅខែកក្កដាខាងមុខ

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ CATA នឹងរៀបចំពិព័រណ៍ទេស​ចរណ៍លើកដំបូង ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ខែកក្កដាខាងមុខ ក្នុងសាលពិពរ័ណ៍កោះពេជ្រ។ ពិព័រណ៍ទេសចរណ៍នេះធ្វើឡើង ក្រោមប្រធានបទ “កំណប់ទ្រព្យទេសចរណ៍កម្ពុជា” ដើម្បីបំផុសបំផុលបន្ថែមក្នុងវិស័យទេសចរណ៍។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមាន​ប្រ​សាសន៍ ក្នុងសន្និសីទសារព៌តមាននារសៀលថ្ងៃទី៤ មិថុនាកន្លងមកថា ប្រធានបទ“កំណ​ប់ទ្រព្យទេសចរណ៍កម្ពុជា” គឺចង់រម្លឹករំលេចដល់យុវជន ក៏ដូចជាប្រជាជនទូទៅថា តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍វប្បធ៌ម មានតម្លៃពុំអាចកាត់ថ្លៃបាននោះទេ។ ក្នុងនោះរាល់សេវាកម្មទេសចរណ៍ទាំងអស់ ក៏មានសារៈសំខាន់ខ្លាំងក្នុងការបម្រើវិស័យទេសចរណ៍អោយកាន់តែប្រសើរផងដែរ។

លោកស្រីបន្តថា ក្នុងពិព័រណទេសចរណ៍នាពេលខាងមុខនេះ នឹងមានការចូលរួមពីសហគ្រាសពាក់ព័ន្ឋក្នុងវិស័យទេសចរណ៍ ដូចជា បណ្ដាសណ្ឋាគារ ផ្ទះសំណា​ក់ រមណី​យដ្ឋាន អាកាសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ រថយន្តដឹកជញ្ជូន កាណូតល្បឿនលឿន រថភ្លើងជាដើម។

 

ពិព័រណ៍ខាងមុខនេះ មានស្តង់ចូលរួមទាំងអស់ចំនួន១៥០ស្តង់ ដោយ១០០ស្តង់សម្រាប់ទីភ្នាក់ងារទេសចរណ៍ និង៥០ស្តង់ទៀត សម្រាប់តាំងផលិតផលទេសចរណ៍ដូចជា វត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារបែបខ្មែរ ដោយសមាគមសហគ្រិនស្រ្តីកម្ពុជា។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ហូ វ៉ាន់ឌី បានថ្លែងថា ពិព័រណ៍ទេសចរណ៍ដំបូងនេះ នឹងជំរុញអោយទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែផុសផុលខ្លាំង។ លោកបន្តថា ពិព័រណ៍ខាងមុខនេះ ក៏ជាឱកាសម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មទេស​ចរណ៍ ជួបជាមួយអ្នកផ្គត់ផ្គង់សេវាកម្មទេសចរណ៍ដទៃទៀត ដែលអាចជាឱកាសធ្វើការចាប់ដៃគូរសហការគ្នាបន្ថែម ហើយក៏ជាឱកាសសម្រាប់អតិថិជន មកជួបជាមួយអ្នកផ្គត់ផ្គង់សេវាកម្មទេសចរណ៍ សួរនាំពីព័ត៌មាន និងទិញសេវាដោយផ្ទាល់ផងដែរ៕

កាន់តែច្បាស់! អភិបាលខេត្តកណ្តាលថាមិនដែលដឹងពីគំរោងសាងសង់ព្រលានយន្តហោះថ្មីទេ

ដោយ គង់ សូរិយា

ភ្នំពេញ៖ ព៌តមានទាក់ទងនឹងការលុបចោល ការសាងសង់ព្រលានយន្តហោះថ្មីកាន់​តែច្បាស់លាស់ហើយ ដោយអភិបាលខេត្តកណ្តាលបានអះអាងថា លោកមិនដែលដឹងពីគំរោងសាងសង់ព្រលានយន្តហោះថ្មីក្នុងទឹកដី ខេត្តកណ្តាលនោះទេ។

អភិបាលខេត្តកណ្តាលលោកម៉ៅ ភិរុនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៤ មិថុនានេះថា លោកមិនដែលបានដឹងពីគំរោងសាងសង់ ព្រលានយន្តហោះថ្មីនេះនោះទេ ហើយក៏មិនបានដឹងថាគេនឹងសាងសង់នៅទីណាដែរ។ លោកបន្តថា ព៌តមានកន្លងមក ជាការនិយា​យតៗគ្នាប៉ុណ្ណោះ វាជាពាក្យចចាមអារ៉ាម មិនមានប្រភពព៌តមានច្បាស់​លាស់ឡើយ។

លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានឯកសារឬព៌តមានពីក្រុមហ៊ុនណាថាចង់សាងសង់ព្រលានយន្តហោះថ្មីនេះនោះឡើយ”។

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា លោកធ្លាប់បានគិតថា ទីតាំងព្រលានយន្តហោះថ្មីនេះ វាកៀក​ក្រុងពេក ដែលវាជាឧបសគ្គក្នុងការពង្រីកក្រុងនាពេលអនាគត។ លោកបន្តដោយលើកជា​សំណួរថា តើព្រលានយន្តហោះ និងផ្លូវល្បឿនលឿនផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចបែបណា ផ្តល់ការងារដល់ប្រជាពលរដ្ឋយ៉ាងដូចម្តេច? តែសម្រាប់គំនិតលោកបានគិតថា ការ​បង្កើតតំបន់ឧស្សាហកម្ម គឺផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងផ្តល់ការងារដល់មនុស្សច្រើនជាង និងផ្តល់តម្លៃបន្ថែមដល់សេដ្ឋកិច្ចច្រើនជាង។

លោកបន្តថា “បើការសា​ងសង់ព្រលានយន្តហោះ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពិតមែនវាមិនសមហេតុសមផល”៕

ការលក់ដូរអចលនទ្រព្យនៅកោះតៃវ៉ាន់ផ្ទុះឡើងក្នុងខែឧសភា

ដោយ វុត្ថា

ភ្នំពេញ៖ ទីក្រុងសំខាន់ៗចំនួន៦របស់កោះតៃវ៉ាន់ កំពុងមានសន្ទុះឡើងយ៉ាងខ្លាំងក្នុងប្រតិបត្តិការលក់ដូរអចនលទ្រព្យលំនៅដ្ឋាន និងអគារពាណិជ្ជកម្មក្នុងខែឧសភា ឆ្នាំ ២០១៨នេះ ក្រោយមានការធ្លាក់ចុះរយៈពេល២ឆ្នាំកន្លងមក។

យោងតាមសេចក្តីរាយការណ៍បន្តថា ក្នុងចំណោមទីក្រុងទំាង៦រួមមាន ទីក្រុង Taipei ទីក្រុង New Taipei ទីក្រុង Taoyuan ទីក្រុង Taichung ទីក្រុង Tainan និង Kaohsiung បានជាប់កំណត់ត្រាលើការប្រតិបត្តិការលក់ដូរ អចលនទ្រព្យមានទាំងលំ   នៅដ្ឋាន ការិយាល័យធ្វើការ និងហាងលក់ទំនិញ កើនឡើងដល់ចំនួន២០,៤០៩យូនីត។

បើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយរដ្ឋាភិបាល កោះតៃវ៉ាន់បានឲ្យដឹងថា កំនើននៃការទិញលក់នៅក្នុងទីក្រុងទាំង៦នោះ បានកើនឡើង៣៦,៦ភាគរយចាប់តាំងពីខែមេសា និងកើន១៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នៅក្នុង ទីផ្សារទិញលក់លំនៅដ្ឋាននៅដើមឆ្នាំ២០១៨ មានភាពរឹងមាំជាមួយនឹងចំនួនប្រតិបត្តិការលក់ដូរអចលនទ្រព្យ ក្នុងរយៈពេល៥ ខែដំបូងនៃឆ្នាំនេះ សរុបមានចំនួន៨៤.៦៣១ យូនីតឬកើនឡើង៨.១% កាលពីមួយឆ្នាំមុន។

ការលក់អចនលទ្រព្យនៅទីក្រុងតៃប៉ិ គិតតែនៅក្នុងខែឧសភាបានកើនឡើងដល់៤៦,៩ភាគរយធៀបនឹងខែមុន ដោយមានប្រតិបត្តិការអចលនទ្រព្យ និងអគារពាណិជ្ជកម្មដែលមានចំនួន២.៦៣១យូនីត ដែលជាកំណើនខ្ពស់បំផុត ក្នុងចំណោមទីក្រុងចំនួន៦នេះ។

លោក Chang Ching-yun ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យជាតិ បានអោយដឹងថា ការកើនឡើងនៃការលក់នៅក្នុងទីក្រុងតៃប៉ិ ស្ថិតនៅក្នុងសង្កាត់ Zhongzheng សង្កាត់ Xinyi និង សង្កាត់ Da’an ដែលការលក់បានកើនឡើងចំនួន៥០ភាគរយកាលពីមួយខែមុន។

ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ប្រតិបត្តិការលក់លំនៅដ្ឋាននៅទូទាំងកោះតៃវ៉ានត្រូវតែមានមានការពង្រឹងបន្ថែមទៀត បើទោះបីជាលទ្ធផលនៃការលក់ដូរមានការការរីកចម្រើននៅទីផ្សារក្នុងខែឧសភាក៏ដោយ។ អ្នកទិញលំនៅដ្ឋាន ហាក់ដូចជាកំពុងរង់ចាំរបៀបស្វែងរកតម្លៃទាបមុនពេលលោតចូលទីផ្សារលក់បន្ត៕

ដំណឹងល្អ! សម្តេចតេជោសម្រួលនិតិវិធីលើការបង់ពន្ឋអចលនវត្ថុ

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជួយសម្រួលនិតិវិធីលើការបង់ពន្ឋអចលនវត្ថុពីការបង់ពន្ឋច្រើនដង មកបង់តែម្តងទោះបីជាមានការផ្ទេរកម្មសិទ្ឋអចលនវត្ថុច្រើនដងក្តី។

កន្លងមកមានបញ្ហានិតិវិធីលើបញ្ហានេះ ប៉ុន្តែបន្ទាប់ពីបានដឹងដំណឹងនេះសម្តេចតេជោបានចេញអនុក្រិត ដើម្បីសម្រួលនិតិវិធីលើបញ្ហានេះ ដោយឲ្យភ្នាក់ងារពន្ឋដាយកពន្ឋតែម្តង ទោះបីជាមានការផ្ទេរអចលនទ្រព្យច្រើនដងក៏ដោយ។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងកាលពីសប្តាហ៍មុនបានបើកកិច្ចប្រជុំជាមួយមន្រ្តីជំនាញពន្ឋដា ដើម្បីផ្សព្វផ្សាយពីបញ្ហានេះ និងបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន​ផ្សព្វផ្សាយពីនិតិវិធីថ្មីនេះដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការយយកពន្ឋច្រើនលើកលើករណីផ្ទេរកម្មសិទ្ឋអចលនវត្ថុពីម្ចាស់មួយទៅម្ចាស់មួយទៀត។លោកអភិបាលក្រុងក៏បាន​ព្រលានអាជ្ញាធរមូលដ្ឋាន កុំឲ្យមានការកេងប្រវញ្ច័បញ្ហានេះជាមួយប្រជាពលរដ្ឋ នៅពេល​អនុវត្តន៍ការងាររបស់ខ្លួន។

លោកបន្តថា “សម្តេចតេជោតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពល​រដ្ឋជាប្រចាំ ហើយការសម្រេចថ្មីនេះ ពិតជាបានជួយសម្រួលយ៉ាងច្រើនដល់ជីវភាពរបស់​ប្រជាពលរដ្ឋ”។

មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ឋដាបានយល់ស្របលើបញ្ហានេះ ដោយលោកលើកឡើងថា ការជួយសម្របសម្រួល ដើម្បីកាត់បន្ថយនិតិវិធី និងការបង់ពន្ឋច្រើនលើកពី​សំណាក់សម្តេចតេជោហ៊ុន សែន ពិតជាការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

CVEA ប្រកាសជ្រើសរើសបេក្ខភាពឈរឈ្មោះសម្រាប់តំណែងប្រធានអាណត្តិថ្មី

ដោយ គង់ សូរិយា

ភ្នំពេញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានជូនដំណឹង និងប្រកាសស្វែងរកបេក្ខជនឈរឈ្មោះជាប្រធាន និងអនុប្រធានសមាគនេះសម្រាប់អាណត្តិទី៦ សម្រាប់ឆ្នាំ២០១៩ ២០២០ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខភាព ប្រធានសមាគមអ្នកវាយ​តម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពយជា ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ឧសភា​កន្លងមកបានឲ្យដឹងថា សមាគមនឹងរៀបចំធ្វើមហាសន្និបាតលើកទី៥ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមបន្តអាណត្តិទី៦ ឆ្នាំ២០១៩ ២០២០ ដែលនឹងរៀបចំធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែលបានបន្តថា អាស្រ័យហេតុនេះ ប្រសិនជាលោកឧកញ៉ា លោកជំទាវ លោក លោកស្រីប្រធានក្រុមហ៊ុន ដែលជាសមាជិកពេញសិទ្ឋរបស់សមាគម មានបំណងឈរឈ្មោះជាបេក្ខភាពប្រធានសមាគម ក្នុងអាណត្តិទី៦នាពេលខាងមុខនេះ សូមមេត្តារៀបចំជាប្រវត្តិរូបសង្ខេប និងគោលនយោបាយដឹកនាំសមាគមរយៈពេលពីរឆ្នាំ មកកាន់ការិយាល័យសមាគមចាប់ពីថ្ងៃជូនដំណឹងនេះ។

ចំពោះលក្ខខ័ណ្ឌបេក្ខភាពប្រធានសមាគម គឺមានចែងក្នុងលក្ខន្តិកៈរបស់សមាគម  ក្នុងប្រកាទី៦ ដែលបានចែងថា បេក្ខជនដែលអាចឈឈ្មោះជាប្រធានសមាគម ត្រូវមាន​សញ្ជាតិខ្មែរពីកំនើត អាយុចាប់ពី២៥ឆ្នាំឡើង និងមានកម្រិតសញ្ញាបត្របរិញ្ញាបត្រ។បេក្ខ ជនត្រូវតែជាម្ចាស់ ឬប្រធានក្រុមហ៊ុនណាមួយ ក្នុងវិស័យអចលនវត្ថុដែលមានអាជ្ញាប័ណ្ណ ឬភ្នាក់ងារអចលនវត្ថុ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចូលជាសមាជិកសមាគមយ៉ាងតិច១២ខែ។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ថា លោកនឹងមិនឈរឈ្មោះសម្រាប់អាណត្តិការងារថ្មីនោះទេ ដោយ​សារហេតុផលមួយចំនួន ទី១ លោកជាប់រវល់ការងារផ្ទាល់ខ្លួនកាន់តែច្រើន ទី២ លោកចង់ផ្តល់ឳកាសឲ្យបេក្ខជនថ្មីៗ មានឳកាសបង្ហាញសមត្ថភាពសមត្ថភាពរបស់ខ្លួន និងទី៣លក្ខន្តិកៈរបស់សមាគម មិនអនុញ្ញាត្តឲ្យលោកឈរឈ្មោះលើសពីពីរអាណត្តិនោះទេ​៕

គំរោងព្រលានយន្តហោះក្នុងខេត្តកណ្តាលត្រូវបាលុបចោលហើយ

ដោយ គង់ សូរិយា

ភ្នំពេញ៖ គម្រោងវិនិយោគព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលគ្រោងបោះទុនវិនិយោគ ១៥០០លានដុល្លារ ត្រូវបានលុបចោលហើយ ដោយសារ​ហេតុផលមួយចំនួន។

យោងតាមប្រភពព៌តមានស្និទ្ឋនឹងរដ្ឋាភិបាលបានឲ្យដឹងនាព្រឹកថ្ងៃទី៤ មិថុនានេះថា គម្រោងព្រលានយន្តហោះស្ថិតនៅលើផ្ទៃដីទំហំ២៦០០ហិកតា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ដែលគ្រោងវិនិយោគដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិនត្រូវបានលុបចោលដោយស្ងាត់ៗហើយ ដោយសារហេតុផលសំខាន់ៗចំនួនបី ទី១ ទីតាំងព្រលានយន្តហោះនេះ ស្ថិតនៅលើផ្ទៃបឹងដែលនាំឲ្យពិបាកក្នុងការសាងសង់ ដោយសារដីខាងក្រោមជ្រាយ ។

បន្ទាប់ពីអ្នកជំនាញចិនបានសិក្សាចប់ ពួកគេបានលើកជាយោបល់ថា ព្រលានយន្តហោះនៅទីតាំងនេះ មិនអាចសាងសង់បាននោះទេ ទី២ ទីតាំងព្រលានយន្តហោះនេះ ស្ថិតនៅជិតក្រុងភ្នំពេញពេក ព្រោះរយៈពេលយ៉ាងយូរ១០ឆ្នាំទៀត ទីក្រុងភ្នំពេញនឹងរីកទៅដល់តំបន់​ខាងលើហើយ។

ទី៣ ព្រលានយន្តហោះនេះ ស្ថិតនៅក្បែរនឹងភូមិគ្រឹះសម្តេចតេជោនាយករដ្ឋមន្រ្តី ពេក ហេតុនេះការសាងសង់ព្រលានយន្តហោះនេះ នឹងត្រូវលុបចោលដោយសារលក្ខខ័ណ្ឌទីតាំង បច្ចេកទេស និងនគរូបនីយកម្ម។

ប្រភពព៌តមានដដែលបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងសិក្សាសាងសង់ព្រ​លានថ្មី នៅទីតាំងព្រលានយន្តហោះចាស់ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលព្រលាននេះមាន​ភាពល្អប្រសើរ និងទីតាំងថ្មីមួយទៀតស្ថិតក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែការសិក្សាលំអិតនិងប​   ញ្ច​ប់នៅពេលណា និងជ្រើសរើសទីតាំងណាមួយពិតប្រាកដ មិនទាន់បញ្ចប់នៅឡើយទេ។

ទោះជាយ៉ាងណាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ព្រលានយន្តហោះនេះមិនបាន​ផ្លាស់ប្តូរទីតាំងនោះទេ ព្រោះក្រុមហ៊ុនមិនបានជូនដំណឹងពីការផ្លាស់ប្តូរនេះទេ។

ការទាក់ទងសុំការបញ្ជាក់ជាថ្មីនាព្រឹកថ្ងៃទី៤នេះ គេហទំព័រ Propertyarea.asiaមិនអាចទាក់ទងបានទេ។

គម្រោងសាងសង់ព្រលានយន្តហោះនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាង ជាពេលដែលនាយករដ្ឋមន្រ្តីចិនរូបនេះ បានមកទស្សនកិច្ចកម្ពុជាកាល ពីដើមឆ្នាំនេះ៕

អ្នកទិញលំនៅដ្ឋាននៅតាមបុរីមួយចំនួនប្រឈមបញ្ហាផ្នែកច្បាប់

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកទិញលំនៅដ្ឋានក្នុងបុរីមួយចំនួនបានប្រឈមមុខនឹងបញ្ហាស្មុគ្រស្មាញជាច្រើន ដោយពួកគេលក់ផ្ទះមិនចេញ ដោយសារផ្ទេរលំនៅដ្ឋានរបស់ខ្លួនទៅអ្នកដទៃទៀតពេ​លត្រូវការលក់ឬដូរលំនៅដ្ឋានរបស់ខ្លួន។

លោកង៉ែត ជូអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរសាកសួរម្ចាស់បុរីទាក់​ទងនឹងប្លង់លំនៅដ្ឋានដែលខ្លួនបានទិញ ថាជាប្លង់រ៉ឹងឬជាប្លង់ទន់ ព្រោះបើប្លង់រ៉ឹងអ្នរោះបើប្លង់រ៉ឹងទាម​ទារថាជាប្លង់រ៉ឹងឬជាប្លង់ទន់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរីគួរសាកសួរម្ចាស់បុរីទាកទិញត្រូវទាមទារការកាត់ប្លង់ផ្លូវការ និងធ្វើឡើងតាមនិតិវិធីច្បាប់ ហើយការបង់ថ្លៃសេវាកម្មនៃការរត់ប្លង់កម្មសិទ្ឋ អាស្រ័យលើការចចារវាងភាគីអ្នកលក់ និងអ្នកទិញ។

លោកបន្តថា មានករណីខ្លះម្ចាស់គ្រប់គ្រងបុរី ឬអ្នកសាងសង់ផ្ទះល្វែងលក់ មានប្លង់មេរបស់ខ្លួន និងមិនបានផ្ទេរកម្មសិទ្ឋរបស់ខ្លួន ដល់អ្នកទិញលំនៅដ្ឋានរបស់ខ្លួននោះទេ គឺធ្វើប្លង់ជូនអ្នកទិញត្រឹមអាជ្ញាធរមូលដ្ឋានខ័ណ្ឌ ឬស្រុកប៉ុណ្ណោះ។

នៅពេលមានបញ្ហាគំរោងបែបនេះ អ្នកទិញលំនៅដ្ឋានមិនអាចលក់ផ្ទះរបស់ខ្លួនបាន​ទេ គឺត្រូវតម្រូវឲ្យម្ចាស់ឬអ្នកអភិវឌ្ឍន៍មកកាត់ប្លង់ជូន ដែលត្រូវបង់ពន្ឋជូនខាងពន្ឋដា ហើយមានម្ចាស់បុរីខ្លះខិលខូច មិនព្រមកាត់ប្លង់ជូនអ្នកទិញឡើយ ដោយទាមទារឲ្យអ្នកទិញឬម្ចាស់ផ្ទះថ្មីបង់លុយមួយចំនួនដល់ខ្លួន ទើបព្រមផ្ទេរកម្មសិទ្ឋជូនម្ចាស់លំនៅដ្ឋាន​ដែលបានទិញផ្ទះពីគំរោងរបស់ខ្លួន។

លោកង៉ែត ជូបានបន្តថា ហេតុនេះអ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរតែរួបរួមគ្នាដើម្បីមានសម្លេងរ៉ឹងមាំ ដែលអាចធ្វើការតវ៉ាជាមួយម្ចាស់បុរី ឬសំណង់លំ​នៅ​ដ្ឋានដែលខ្លួនបានទិញ ដើម្បីទទួលបានប្លង់កម្មសិទ្ឋស្របច្បាប់ជាប័ណ្ណកម្មសិទ្ឋ ដែលទទួលស្គាល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរាជធានី ខេត្ត​ដែលខ្លួនរស់នៅ។

លោកបន្តថា បច្ចុប្បន្នមានម្ចាស់លំនៅដ្ឋានមួយចំនួន មិនអាចលក់ផ្ទះឬផ្ទេរកម្មសិទ្ឋបាន ដោយសារបញ្ហាខាងលើនេះ ហើយក្នុងករណីចង់ផ្ទេរឬលក់ទៅម្ចាស់ថ្មីត្រូវទាក់​ទងជាមួយម្ចាស់បុរី និងធ្វើការជាមួយអាជ្ញាធរ ដែលមាននិតិវិធីស្មុគ្រស្មាញនិងត្រូវ​បង់ពន្ឋជូនអគ្គនាយកដ្ឋានពន្ឋដាជាច្រើនដង និងត្រូវចំណាយអស់ប្រាក់ច្រើនដែលជារឿងមិនគួរឲ្យកើតមាននោះទេ។

ប្រជាពលរដ្ឋមួយរូបដែលបានទិញផ្ទះនៅបុរីចំការស្វាយ ស្ថិតក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា លោកបានទិញលំនៅដ្ឋាន​ក្នុងបុរីនេះកាលពីកំឡុងឆ្នាំ២០១៣ ដែលពេលនោះលោកមិនបានដឹងពីនិតិវិធីច្បាប់ច្រើន​នោះទេ ដោយសារលោកគិតថា ផ្ទះរបស់លោកមានភាពស្របច្បាប់ហើយ ព្រោះ​ខាងធនាគារបានផ្តល់កម្ចីដល់លោក ហើយអាជ្ញាធរអតីតខ័ណ្ឌមានជ័យ បានចេញច្បាប់ដល់លោក។

លោកបន្តថា “ប៉ុន្តែនៅពេលខ្ញុំលក់ផ្ទះ មិនអាចលក់បាន ដោយសារម្ចាស់ថ្មីទាមទារ​ប្លង់រ៉ឹង ហើយមិនអាចកាត់បាន ព្រោះប្លង់មេរបស់បុរីនេះស្ថិតនៅលើដៃម្ចាស់បុរីទាំងអស់ និងមិនបានកាត់ជូនខ្ញុំនោះទេ”។លោកបន្តថា “បច្ចុប្បន្នអ្នករស់នៅបុរីនេះ មិនមានប្លង់      រ៉ឹង្ចុប្បន្នអ្នករស់នៅបុរីនេះ មិនមានប្លង់នោះទេៅលើដៃម្ចាស់បុរីទាំងស្រុងឹង ហើធនាគារបានផ្តល់កម្ចីដល់លោក ហើយអាជ្ញាធរខ័ណ្ឌច្ថ្លែងថា លោកនោះទេ ពួកគេពិបាកក្នុងការលក់ ប៉ុន្តែអាជ្ញាធរខ័ណ្ឌបានជួយសម្របសម្រួលក្នុងរឿងនេះ ដោយបានអញ្ជើញម្ចាស់បុរីមកកាត់ប្លង់ជូនលោកវិញ”។

លោកសម្បត្តិបានបន្តថា លោកអំពាវនាវឲ្យម្ចាស់បុរីជួយសម្របសម្រួលក្នុងរឿងនេះ ហើយអ្នកទិញគួរមានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសហានិភ័យលើបញ្ហានេះ ដែល​នាំឲ្យមានការលំបាកនៅពេលត្រូវលក់ ឬផ្ទេរលំនៅដ្ឋានរបស់ខ្លួន៕