អ្នកជំនាញៈដីធ្លីក្នុងរង្វង់៣០គីឡូម៉ែត្រនៅមានឱកាសចំណេញ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញ និងជាអ្នកអភិវឌ្ឈន៍លេចធ្លោមួយរូបបានលើកឡើងថា ដីធ្លីស្ថិតក្នុងរង្វង់៣០គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ នឹងមានឱកាសឡើងថ្លៃខ្ពស់ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។

    ប្រធានសម្ព័ន្ឋក្រុមហ៊ុនSAM SN Groupអ្នកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ការវិនិយោគដីធ្លីនៅជុំវិញរាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រ នឹងមានឱកាសចំណេញខ្ពស់នៅក្នុងរយៈពេល១០ខាងមុខ។

    អ្នកឧកញ៉ាបន្តថា “នៅរយៈពេល១០ឆ្នាំខាងមុខ រាជធានីភ្នំពេញកាន់តែរីក ចំនួនប្រជាពលរដ្ឋកើនឡើង ការអភិវឌ្ឍន៍នឹងកាន់តែសកម្ម ហេតុនេះដីធ្លីស្ថិតក្នុងទីតាំងខាងលើ នឹងមានឱកាសរីកចម្រើន និងទទួលបានផលចំណេញ បើអ្នកវិនិយោគពីពេលបច្ចុប្បន្ននេះ”។

    រាជរដ្ឋាភិបាល និតិកាលទី៦ បានដាក់ចេញផែនការមេពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រការ៉េ ដោយគិតចេញពីអ័ក្សវត្តភ្នំ។

    ទោះជាយ៉ាងណាផែនការនេះ អាចត្រូវបានផ្លាស់ប្តូរនៅភាគខាងកើតរាជធានីភ្នំពេញ ដោយរដ្ឋាភិបាលបង្កើតក្រុងអរិយក្សត្រ ចំណុះឲ្យទឹកដីខេត្តកណ្តាល និងបង្កើតទីក្រុងឧត្តុងម៉ែជ័យ ដែលស្ថិតនៅភាគខាងលិច រាជធានីភ្នំពេញ៕

អាស៊ាននឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅលើ ពិភពលោកនៅឆ្នាំ២០៣០

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) កំពុងកំណ​ត់ទស្សនៈរបស់ខ្លួន ក្នុងការក្លាយជាសមាគមដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកនៅឆ្នាំ២០៣០ ខណៈដែលតំបន់នេះពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចចំពេលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង។​

ថ្លែងនៅក្នុងវេទិកាចក្ខុវិស័យ របស់អគ្គលេខាធិការអាស៊ានឆ្នាំ ២០៤៥ ដែលធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានលើកឡើងពីវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់ និងបញ្ហាប្រឈមនាពេលខាងមុខ។

លោកគឹមហួន បាន​ថ្លែង​ថា “អាស៊ាន​ស្ថិតក្នុង​លំដាប់​កំពូលលេខ ៥ នៃ​សេដ្ឋកិច្ច​ពិភពលោក​។ យោង​តាម​ការ​ព្យាករ​នៃ​កំណើន​សេដ្ឋកិច្ច អាស៊ាន​ នឹង​ឡើង​ដល់​លំដាប់​កំពូល​លេខ៤ នៅ​ឆ្នាំ​២០៣០ ខាង​មុខ​។ ដូច្នេះ រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​ ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​មកកាន់​តំបន់​អាស៊ាន”។

ឆ្នាំ​២០២៣ អាស៊ាន​មាន​ទឹក​ប្រាក់​ពាណិជ្ជកម្ម​ចំនួន ៣,៥​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ក្នុង​ចំណោម​ ២១,៥​ភាគ​រយ​នៃ​តួលេខ​នេះ ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​។

លោក កៅ គឹមហួនបាន​ឱ្យ​ដឹងថា ក្រៅ​ពីនេះ អាស៊ាន​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ ដូចជា អាស៊ានចិន អាស៊ានកូរ៉េ អាស៊ាន​ជប៉ុន អាស៊ាន​អូស្ដ្រាលី ជាមួយ​នូវែលសេឡង់ និង​អាស៊ាន​ឥណ្ឌា​ជាដើម។

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់អាស៊ាន ជាមួយនឹងពាណិជ្ជកម្ម ទ្វេរភាគីឈានដល់៩១១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ខណៈពេលដែលសហរដ្ឋអាមេរិក តាមដានយ៉ាងជិតស្និទ្ធក្នុងនាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់។

នេះ​បើ​យោង​តាម​ការ​ក្រឡេក​មើល​ទៅ​អនាគត៖ ការ​ស្វែង​រក​ការ​អភិវឌ្ឍ​រួម​ ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន-ចិន​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​អនាគត​រួម ដែល​ចុះ​ផ្សាយ​ក្នុង​​បេសកកម្ម​របស់ PRC ទៅ​អាស៊ាន​ក្នុង​ខែ​មីនា ឆ្នាំ​២០២៤។

សហរដ្ឋអាមេរិកគឺជាប្រភពកំពូល នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់អាស៊ាន ជាមួយនឹងការវិនិយោគកើនឡើងដល់ទៅជិត ៤៨០ ពាន់លានដុល្លារ ដែលស្ទើរតែទ្វេដងនៃការវិនិយោគរបស់សហរដ្ឋអាមេរិករួមគ្នានៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។ នេះបើយោងតាម ​​On. US-ASEAN Relations & Trade ដែលបានចេញផ្សាយនៅលើAsia Society។

ទាក់ទង​នឹង​កិច្ច​សហប្រតិបត្ដិការ​រវាង​អាស៊ាន-ចិន និង​អាស៊ាន​-សហរដ្ឋ​អាមេរិក លោក កៅ គឹមហួន បាន​ឱ្យ​ដឹងថា អាស៊ាន​នៅតែរក្សា​ជំហ​ចង​មិត្ដ​រវាង​មហាយក្ស​ទាំងពីរ​។

លោក​បានថ្លែងថា ចិន​ជា​មិត្ដភូមិផង​របង​ជាមួយ ខណៈ​អាមេរិក​ក៏​មាន​មូលដ្ឋាន​មិន​ឆ្ងាយ​ប៉ុន្មាន​ដែរ ដូចជា កោះ​ហ្គាំ​ ជាដើម​។

លោក គឹមហួន បានមានប្រសាសន៍ឲ្យដឹងទៀតថា ​អាមេរិក​គឺជា​ប្រភព​ទីមួយ​ លើ​វិស័យ​វិនិយោគ​នៅ​អាស៊ាន​ ខណៈ​ពាណិជ្ជកម្ម​ស្ថិត​ក្នុង​លំដាប់​ទីពីរ​បន្ទាប់​ពី​ចិន​។ ចំណែក​ឯ​ចិន​ឈរ​លំដាប់​លេខ​មួយ​លើវិស័យ​ពាណិជ្ជកម្ម ខណៈ​ការ​វិនិយោគ​ឈរលេខ​ពីរ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។

លោក​បាន​បន្ដថា ​ទាំង​សហរដ្ឋ​អាមេរិក និង​ចិន ផ្ដោត​ការ​យកចិត្ដ​ទុក​ដាក់​ខ្លាំង​មក​លើ​អាស៊ាន​ ដោយ​អាស៊ាន​រក្សា​នូវ​ភាព​កណ្ដាល​ និង​ក្លាយ​ជា​អ្នក​សម្របសម្រួល​ ដោយ​អាស៊ាន​ចង់​មើល​ឃើញ​មហាអំណាច​ទាំងពីរ​ត្រូវ​រ៉ូវ​គ្នា​។ ​

អាស៊ានក៏បានមើលឃើញពីការកើនឡើង នៃការវិនិយោគពីប្រទេសចិន ដោយការវិនិយោគផ្ទាល់ឈានដល់២៥,១២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣​ កើនឡើង៣៤,៧​ភាគរយ​ ពីមួយឆ្នាំទៅមួយឆ្នាំ។

នេះ​បើ​យោង​តាម​ការ​ពន្លឿន​ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាស៊ាន​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ពិព័រណ៍​នាំចូល​អន្តរជាតិ​របស់​ចិន​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០២៤។

នៅពាក់កណ្តាលឆ្នាំ ២០២៤​ ការវិនិយោគទ្វេភាគីរបស់ចិនជាមួយអាស៊ានបានកើនឡើងលើសពី៤០០ ពាន់លានដុល្លារ ដែលធ្វើអោយទំនាក់ទំនងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅថែមទៀត រវាងតំបន់ទាំងពីរ។

ការជំរុញ​​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បាន និងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម ​ដើម្បី​ពង្រីក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ក្រោម​ក្របខណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ដែលមាន​គោលបំណង​បង្កើត​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ​។​

លោកកៅ គីមហួន បាន​បន្ដថា រយៈ​ពេល​ចុងក្រោយ​នេះ រដ្ឋមន្ដ្រីសេដ្ឋកិច្ច​អាស៊ាន​ បាន​ខ្នះ​ខ្នែង​ក្នុង​ការ​បង្កើន ​កិច្ច​ព្រមព្រៀង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រួមគ្នា​ទាំង១០ប្រទេស​នេះ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ធម្មនុញ្ញ​អាស៊ាន​ គឺ​ទីផ្សារ​តែមួយ​​។

​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ​ទៅក្នុង​អាស៊ាន​បាន​ឈានដល់ ២៤០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២៣ ហើយអាស៊ាន​កំពុង​ខិតខំ​រក្សា​កំណើន​​នេះ ដោយ​បង្កើត​គោលនយោបាយ​មិត្តភាព ​វិនិយោគិន​បន្ថែមទៀត និង​ការពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

ទាក់ទង​​ពាណិជ្ជកម្ម​អន្តរជាតិនៅ​ប្រទេស​កម្ពុជា វា​​បាន​រក្សា​កំនើន​រឹងមាំ​ក្នុង​ខែមករា​ឆ្នាំ ២០២៥​ លើសពី៥ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង​ជិត២៥ភាគរយ​ ធៀប​នឹង​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៤​ ជាមួយនឹង​ការនាំចេញ​មាន​ចំនួន​ប្រមាណ៤៥ភាគរយ​ នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​៕

ឆ្នាំថ្មី គម្រោងថ្មី ពីបុរី ប៉េង ហួត ទិញមុនគេ ចំណេញមុខគេ!

ដើមឆ្នាំថ្មី 2025 ភ្លាម បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងដ៏ថ្មីសន្លាងមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីអ្នកឧញ៉ា ហ៊ុន នាង តំបន់ ៦០ម៉ែត្រ ដែលជាតំបន់កំពុងមានសន្ទុះយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍យ៉ាងលឿនគួរឱ្យកត់សំគាល់។​

គម្រោងលំនៅឋានចម្រុះដ៏ថ្មីសន្លាងនេះ មានទីតាំងនៅភាគខាងត្បូងរាជធានីភ្នំពេញនឹងលេចរូបរាងឡើងនាពេលខាងមុខនេះ ជាមួយទីតាំងដ៏មានសក្ដានុពលឥតខ្ចោះ ដោយមានចរន្តផ្លូវតភ្ជាប់ខ្វាត់ខ្វែងនៅជុំវិញគម្រោងដូចជា​មហាវិថីសម្ដេចហ៊ុន នាង មហាវិថីសម្ដេច តេជោ ហ៊ុនសែន ផ្លូវ 371 និងផ្លូវសំខាន់ៗផ្សេងទៀត សុទ្ធសឹងតែជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ច​។

ក្នុងកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនៅថ្ងៃទី 15-16 ខែមីនា ឆ្នាំ2025 ខាងមុខនេះ លោកអ្នកដែលមានបំណងចង់ស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលផ្លូវ 60ម៉ែត្រ លោកអ្នកនឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។

គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នក ចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡា​ភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោង។

កម្មវិធីដ៏ពិសេសមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 15-16 ខែមីនា ឆ្នាំ2025 ខាងមុខនេះ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។ លោកអ្នកនឹងទទួលបានការផ្តល់ជូនដ៏ចំណេញប្រូម៉ូសិនពិសេសៗមុនគេ ឱកាសចំណេញមិនធ្លាប់មាន។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ  ទទួលបានតម្លៃដំបូងដែលល្អបំផុត​។ បន្ថែមពីនេះ គ្រប់ប្រភេទផ្ទះនៅក្នុងគម្រោងផ្ទាល់គឺសុទ្ធតែមានសល់ទំហំដីកាន់តែធំ រចនាបទកាន់តែស៊ីវិល័យ កាន់តែស្កឹមស្កៃ និងមុខងារនៃផ្ទះកាន់តែប្រណីត។

ចង់ដឹងថាកម្មវិធីការបើកលក់Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះទៅ? សូមលោកអ្នកអញ្ជើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី 15-16 ខែមីនា ឆ្នាំ2025​ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី​ ប៉េង​ ហួត​ នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Borey Peng Huoth – ភូមិមរកត 

ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

Video Announcement:  https://youtu.be/QtYpnt0M-Ao

 

 

 

 

 

 

 

Gov’t urged to fill regulatory loopholes on foreigners’ home buying

The government is facing growing calls to tackle loopholes that let foreign nationals avoid tighter housing rules introduced to bring down surging home prices and prevent land speculation, industry analysts said Monday.

Such loopholes are mainly associated with mortgage ceilings and taxes for owning multiple homes. The relevant regulations have been disputed as Korean nationals are subject to stringent screening to take on loans and heavy taxation for owning two or more homes.

But the rules do not apply to foreign nationals, prompting concerns that they discriminate against the country’s own citizens and fail to address housing market problems, the analysts said.

“The problems need to be resolved urgently, as wealthy foreign nationals are buying homes at higher prices and add to volatility in the housing market,” said Kwon Dae-jung, a real estate professor at Sogang
University.

The professor referred to two recent cases of foreign nationals’ home buying sprees in Seoul’s pricey neighborhoods.

An Uzbek bought a 244-square-meter apartment unit in Banpo, southern Seoul, for a record 7.4 billion won ($5.09 million), while a Malaysian also paid a record 18 billion won for a 268-square-meter apartment unit in Hannam-dong, Yongsan District.

The cases come as the number of homes owned by foreign nationals has continued to increase, from 83,512 in December 2022 to 87,233 in June 2023, 91,453 in December 2023 and 95,058 in June 2024. The survey on foreigners’ home ownership is released every May and November by the Ministry of Land, Infrastructure and Transport.

Under the circumstances, Kwon said the home purchases in Banpo and Hannam suggest “growing influence of the foreign nationals on the domestic housing market.”

The professor attributed the foreign nationals’ home buying sprees to a lack of housing policy for foreigners who therefore can get sufficient loans from abroad regardless of their income.
According to industry officials, they prefer borrowing money from their respective countries due to the complicated process and paperwork required by banks in Korea.

“But even so, Korean nationals are in a more unfavorable condition to buy homes,” Kwon noted, referring to stressed debt service ratio and other toughened housing rules that determine a loan’s maximum amount based on a borrower’s income.

The professor brought up cases of homes owned by minors from China and the United States, saying “Such cases are unthinkable for Koreans in the corresponding age group as they apparently do not have sufficient income to buy a house.”

Source: Korea Times

ក្រុមអ្នកវិភាគបង្ហាញក្តីបារម្ភអំពីការហក់ឡើងខ្ពស់នៃតម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូង ខណៈមានការប្រកួតប្រជែងខ្លាំងពីជនបរទេស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Korea Times បានចុះផ្សាយថា ក្រុមអ្នកជំនាញកំពុងជំរុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងដោះស្រាយចន្លោះប្រហោងមួយចំនួន ដែលបានធ្វើឱ្យជនបរទេសអាចគេចវេសផុតពីសំណាញ់ច្បាប់លំនៅដ្ឋានដ៏តឹងរ៉ឹង។

ច្បាប់លំនៅដ្ឋានមានគោលដៅ ដើម្បីទប់ស្កាត់ការហក់ឡើងខ្ពស់កប់ពពកនៃតម្លៃផ្ទះនៅក្នុងប្រទេសកូរ៉េខាងត្បូង និងទប់ស្កាត់ការទិញដីដើម្បីស្តុកទុកលក់យកប្រាក់ចំណេញនាពេលក្រោយ។

បញ្ហាចន្លោះប្រហោងនៃច្បាប់លំនៅដ្ឋានរបស់កូរ៉េខាងត្បូង រួមមានដូចជា ការកំណត់កម្រិតអតិបរមានៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការដាក់កាតព្វកិច្ចពន្ធលើការទិញផ្ទះច្រើន។

នៅក្រោមបទប្បញ្ញត្តិ​ទាំង២ខាងលើនេះ​ ប្រជាជនកូរ៉េ​ខាងត្បូងត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាង​តឹងរ៉ឹង​ មុននឹងទទួល​បានប្រាក់កម្ចី​ និង​ត្រូវប្រឈមមុខចំពោះការបង់ពន្ធ​ខ្ពស់ទៅលើការ​ទិញផ្ទះ​ចំនួន២ខ្នងឡើងទៅ។

ទោះជាយ៉ាងណាក្តី បទប្បញ្ញត្តិ​នេះ​មិន​ត្រូវបានអនុវត្ត​ន៍ចំពោះ​ជនបរទេស​នោះទេ ដោយជំរុញ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា​ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ទីផ្សារ​លំនៅដ្ឋាន​បាន​ឡើយ។

លោក Kwon Dae-jung សាស្ត្រាចារ្យផ្នែកអចលនទ្រព្យនៅសកលវិទ្យាល័យ Sogang បានលើកឡើងថា “បញ្ហានេះចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ព្រោះជនបរទេសហ៊ានទិញផ្ទះក្នុងតម្លៃខ្ពស់ជាងប្រជាជនកូរ៉េខាងត្បូង និងនាំឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារលំនៅដ្ឋាន”។

ជាក់ស្តែង ជនជាតិអ៊ូសបេគីស្ថានម្នាក់ បានទិញអាផាតមុិនទំហំ២៤៤ម៉ែត្រការ៉េនៅតំបន់ Banpo ស្ថិតនៅភាគខាងត្បូងនៃទីក្រុងសេអ៊ូលក្នុងទំហំទឹកប្រាក់ខ្ពស់កប់ពពកចំនួន៧,៤ពាន់លានវ៉ុន (ប្រហែល៥,០៩លានដុល្លារអាមេរិក)។

ជាមួយគ្នានេះ ជនជាតិម៉ាឡេស៊ីម្នាក់បានទិញអាផាតមុិនទំហំ២៦៨ម៉ែត្រការ៉េ ក្នុងទំហំទឹកប្រាក់ចំនួន១៨ពាន់លានវ៉ុន(ប្រហែល១២,៣៥លានដុល្លារអាមេរិក) នៅតំបន់ Hannam-dong នៃសង្កាត់ Yongsan ស្ថិតក្នុងរដ្ឋធានីសេអ៊ូល។

លោកសាស្ត្រាចារ្យ Kwon Dae-jung បានវាយតម្លៃថា “ការទិញផ្ទះក្នុងតម្លៃខ្ពស់កប់ពពកដោយជនបរទេស បណ្តាលមកពីកង្វះនៃគោលនយោបាយលំនៅដ្ឋាន។ ជនបរទេសបានខ្ចីប្រាក់ពីប្រទេសកំណើតរបស់ខ្លួន ដោយសារការខ្ចីប្រាក់ពីធនាគារក្នុងប្រទេសកូរ៉េខាងត្បូងមានដំណើរការស្មុគស្មាញ និងទាមទារឯកសារច្រើន”៕ប្រភព: Korea Times៕

មន្រ្តីជាន់ខ្ពស់ដឹកនាំកិច្ចប្រជុំលើវឌ្ឍនភាពនៃផែនការសកម្មភាពកសាងសហគមន៍វាសនារួមជាមួយចិន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ពិនិត្យលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី (២០២៤-២០២៨)។

កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពការងារសម្រា​ប់ឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តផែនការសកម្មភាពនៃការកសា​ងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) និងកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។

ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៦ដូចជា៖ (១)កិច្ចសហប្រតិ​បត្តិការនយោបាយ (២)សមត្ថភាពផលិត និងវិនិយោគ (៣)កសិកម្ម (៤)ថាមពល និងអភិវឌ្ឍន៍បៃតង (៥)សន្តិសុខ និង (៦)ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលក្នុងនោះ មានការចូលរួមអនុវត្តដោយក្រសួង ស្ថាប័នចំនួន២៧។

ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយតំណាងនៃរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្កុជា និងលោកវ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានការិយាល័យ គណៈកម្មាធិការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជាសហហត្ថលេខី៕

ពលករមកពីកម្ពុជានឹងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីមុខរបររបស់ប្រទេសសិង្ហបុរីក្នុងខែមិថុនាខាងមុខ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត The Business Times បានចុះផ្សាយឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខនេះ បណ្តានិយោជកនៅក្នុងប្រទេសសិង្ហបុរីនឹងអាចជួលពលករបរទេសមកពីបណ្តាប្រទេសចំនួន៣បន្ថែមទៀត រួមមានទាំងកម្ពុជា។

ទាក់ទងនឹងរឿងនេះ លោក Tan See Leng រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​នៃប្រទេសសិង្ហបុរីបាន​ថ្លែង​ថា “ការ​ណ៍នេះនឹងអនុញ្ញាត​ឱ្យ​បណ្តាក្រុមហ៊ុន​សិង្ហបុរីនានា​អាច​កសាងកម្លាំង​ពលកម្ម​ ដែល​មាន​ជំនាញ​ និង​ភាព​ធន់​កាន់តែល្អប្រសើរជាង​មុន”។​

ជនបរទេស ដែលកាន់លិខិតអនុញ្ញាតការងារ អាចធ្វើការក្នុងវិស័យសំណង់ ទីតាំងផលិតកប៉ាល់សមុទ្រ និងឧស្សាហកម្មកែច្នៃនៅសិង្ហបុរី ព្រមទាំងវិស័យផលិតកម្ម និងសេវាកម្មមួយចំនួន ដែលត្រូវបានគូសបញ្ជាក់នៅក្នុងបញ្ជីមុខរបរមិនមែនប្រពៃណី ឬ Non-Traditional Sources(NTS)។

នាពេលបច្ចុប្បន្ន ជនបរទេស ដែលជាប់នៅក្នុងបញ្ជីមុខរបរ NTS របស់ប្រទេសសិង្ហបុរី រួមមានដូចជា ជនជាតិបង់ក្លាដែស ជនជាតិឥណ្ឌា ជនជាតិមីយ៉ាន់ម៉ា ជនជាតិហ្វីលីពីន ជនជាតិស្រីលង្កា និងជនជាតិថៃ។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខតទៅ ជនជាតិប៊ូតាន(Bhutan) ពលរដ្ឋកម្ពុជា និងជនជាតិឡាវក៏នឹងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីមុខរបរ NTS របស់សិង្ហបុរីផងដែរ។

ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ តួនាទីការងារចំនួន៣ នឹងត្រូវបានដាក់បញ្ចូលបន្ថែមទៀតទៅក្នុងបញ្ជីមុខរបរ NTS របស់សិង្ហបុរី រួមមានដូចជា អ្នកបើកបររថយន្តធុនធ្ងន់ ប្រតិបត្តិករផលិតកម្ម និងចុងភៅ។

លើសពីនេះ ជនបរទេស ដែលកាន់លិខិតអនុញ្ញាតការងារនឹងអាចស្នាក់នៅក្នុងប្រទេសសិង្ហបុរីនៅក្នុងរយៈពេលវែង ខណៈសិង្ហបុរីគ្រោងនឹងលុបចោលវិធានការកំណត់រយៈពេលស្នាក់នៅចន្លោះពី១៤ឆ្នាំទៅ២៦ឆ្នាំ ដោយផ្អែកលើកម្រិតជំនាញ វិស័យ និងប្រទេសដើមកំណើត ចាប់ពីខែកក្កដា ឆ្នាំនេះ។

ម៉្យាងវិញទៀត ការកំណត់កម្រិតអាយុអតិបរមារបស់ពលករបរទេសទាំងនេះនឹងត្រូវបានដំឡើងពីអាយុ៦០ឆ្នាំដល់៦៣ឆ្នាំ ដែលស្មើនឹងអាយុចូលនិវត្តន៍នៅក្នុងប្រទេសសិង្ហបុរី។

ទន្ទឹមនឹងនោះ ការកំណត់កម្រិតអាយុអតិបរមាសម្រាប់អ្នកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតការងារថ្មីនឹងត្រូវបានដំឡើងដល់អាយុ៦១ឆ្នាំ៕ប្រភព: The Business Times៕

អភិបាលខេត្តព្រះសីហនុប្រាប់ប្រជាពលរដ្ឋឲ្យបញ្ជូនកូនទៅរៀន ឲ្យមានចំណេះ ជំនាញ នឹងទទួលបានប្រាក់ខែច្រើន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានប្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបញ្ជូនកូនទៅសាលារៀន ដើម្បីបានទទួលចំណេះដឹង ជំនាញ និងទទួលបានប្រាក់ខែច្រើន។

លោកបានថ្លែងបែបនេះ ក្នុងពេលដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់អភិវឌ្ឍន៍ថវិកាខេត្តឆ្នាំ២០២៤ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវដែលទើបសាងសង់ថ្មី ស្ថិតនៅសង្កាត់រាម សង្កាត់ បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកម៉ាង ស៊ីណេត ​បានធ្វើការសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅអមសងខាងផ្លូវបេតុងទាំង៣ខ្សែខាងលើ ប្រកបដោយភាពស្និតស្នាលរវាងថ្នាក់ដឹកនាំខេត្ត ក្រុង អាជ្ញាធរសង្កាត់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានសំណូមពរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសាងខាងផ្លូវបេតុងសូមជួយថែរក្សា ការពារខ្សែផ្លូវក្នុងភូមិរបស់យើងឱ្យបានល្អ ព្រោះខ្សែផ្លូវបេតុងទាំងនេះ គឺជាសមិទ្ធផលថ្មីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក្នុងការសម្រួលធ្វើចរាចរណ៍ចេញចូល ដឹកផលិតផលកសិកម្មទៅកាន់ទីផ្សារបានងាយស្រួល។

ជាពិសេសថែមទៀតនោះ គឺជួយសម្រួលដល់កូនចៅរបស់យើងធ្វើដំណើរទៅកាន់សាលារៀន បានកាន់តែងាយស្រួល ម្យ៉ាងទៀតផ្លូវបេតុងនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចរកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ទីលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ចាប់ពីទីប្រជុំជន រហូតដល់ជនបទ ហើយផ្លូវបេតុងដែលកើតឡើងនៅទីនេះ បានមកពីកត្តាសុខសន្តិភាពនេះ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ជូនកូនចៅចូលសាលារៀនឱ្យបានគ្រប់គ្នា ព្រោះនៅខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មជាច្រើន បំរើការងារនៅតាមរោងចក្រ សហគ្រាស ទាមទារឱ្យកូនចៅរបស់យើងមានចំណេះដឹង ជំនាញ និងសមត្ថភាពបំរើការងារ និងទទួលបានប្រាក់ខែកាន់តែច្រើនជួយបង្កើនជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ។

ដោយឡែកប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត លោកអភិបាលក្រុង និងអាជ្ញាធរដែលបានយល់ពីសុខទុក្ខ របស់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានធ្វើការអភិវឌ្ឍប្រែក្លាយពីផ្លូវក្រាលក្រួសក្រហម ផ្លូវដីមកជាផ្លូវបេតុង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលាបានច្រើនថែមទៀតផង ពិសេសងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ទីប្រជុំជននានាក្នុងខេត្តព្រះសីហនុ៕

China’s high-end rental market struggles post-Covid amid dwindling expats, firms

More than two years after China’s stringent Covid-19 lockdowns triggered an exodus of international businesses and expatriates, the country’s high-end property market continues to suffer from falling rents, with analysts warning the downturn could persist for some time amid declining home prices.

The average rent for flats in Beijing’s central business district, home to more than 118 multinational companies, declined as much as 17 per cent year on year in February to 11,385 yuan (US$1,750) per square metre, according to data compiled by Beike, a real estate services provider owned by KE Holdings.

Rents in neighbouring Dawanglu, as well as those in Jianguomen Wai, an upscale neighbourhood near the diplomatic enclave, both fell 6 per cent. The average rent in the city has dropped by 11 per cent since before the pandemic.

Shanghai fared no better. In Pudong’s Lujiazui, a financial hub known for its luxury high-rises, rents fell 8 per cent, while those near the landmark Jingan Temple tumbled 13 per cent last month. The average rent in the city has fallen 13 per cent compared with pre-pandemic levels.

“The decline in these areas isn’t recent,” said Lu Wenxi, an analyst at Centaline Property, noting that this has been the case since people left in droves following the pandemic lockdown.

“Normally, an apartment listed at 12,000 yuan to 13,000 yuan per month would find a tenant within three months, but now it’s taking much longer, and the difference is noticeable,” Lu added.

Beyond the lockdown that drove market is suffering as multinational companies, known for offering generous housing allowances for employees, scale back their presence in China amid dimming prospects due to slowing economic growth, lacklustre consumer spending and geopolitical uncertainties.

Source: SCMP

គំរោងវិនិយោគតម្លៃ១០០០លានដុល្លារត្រូវបានអនុម័តក្នុងរយៈ ពេល២ខែដើមឆ្នាំនេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​​រយៈ​ពេល២​ខែ​ដើម​ឆ្នាំ ​២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងចំនួន១១២គម្រោង​ និង​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ១ពាន់​លាន​ដុល្លារ​។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា បាន​ឱ្យ​ដឹង​ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ និងអាចបង្កើតការងារបាន២៥ពាន់កន្លែង។

ក្នុងចំណោមគំរោងទាំងនោះ គម្រោងវិនិយោគ ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២១គម្រោង និង​ក្នុងតំបន់សេដ្ឋកិច្ចពិសេស២៣គម្រោង។

ជារួម​ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តគម្រោងវិនិយោគ បាន​កើនឡើងចំនួន៧គម្រោង បើ​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤​។

ចំនួនគម្រោង​វិនិយោគរយៈពេល២ខែដើមឆ្នាំនេះ មានការកើនឡើង៤៣​គម្រោង  ​បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤​។

យោង​តាមCDCគម្រោង​ធំៗ ​ដែល​បាន​អនុម័ត​ក្នុង​ខែ​កុម្ភៈ មាន​ដូចជា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ៍ ​ផលិត​អគ្គិសនីដើរ​ដោយ​ថាម​ពល​ព្រះ​អាទិត្យ​ នៅ​​ស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង មាន​ទុន​វិនិយោគ ៣៣​លាន​ដុល្លារ គម្រោងវិនិយោគ​បង្កើតរោងចក្រ កែច្នៃលោហធាតុ ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត មាន​ទុន​វិនិយោគ ៣១​លាន​ដុល្លារ គម្រោង​វិនិយោគបង្កើតរោងចក្រ​កាត់ដេរ ចាក់សម្លៀកបំពាក់ និង​ជ្រលក់ពណ៌ នៅ​ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ ទុន​វិនិយោគ១៨​លាន​ដុល្លារ។ គម្រោងវិនិយោគ ​បង្កើតរោងចក្រផលិតឧបករណ៍ និង​សម្ភារ​ប្រើ​ប្រាស់​ធ្វើ​ពីលោហៈ និង​ប្លាស្ទិក នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ចេជាង មាន​ទុន២២​លាន​ដុល្លារ និង​គម្រោង​វិនិយោគបង្កើតរោងចក្រ​ផលិតគ្រឿង​សង្ហារិម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្វ័រសុន ហ្គីហ្គា(ខេត្ត​ស្វាយរៀង) មាន​ទុន​វិនិយោគ១៦,៨លាន​ដុល្លារ ជា​ដើម​។​

ក្នុង​ចំណោម​គម្រោងដែលCDC ​អនុម័ត​ក្នុង​ខែ​កុម្ភៈ គឺ​មាន​ប្រ​ភព​ទុន​មក​ពីវិនិយោគិន​ចិន​ចំនួន ៨៦,៧៥​ភាគរយ, សិង្ហបុរី ១១,៩៧​ភាគរយ, អូស្រ្តាលី០,៨​ភាគរយ និង​អង់គ្លេស ០,៤៨​ភាគរយ​។​

ភាគ​ច្រើន​នៃ​គម្រោងទាំង៤៤ ស្ថិត​ក្នុង​ខេត្តស្វាយរៀង ​កំពង់ស្ពឺ កោះកុង រាជធានីភ្នំពេញ តាកែវ ​ព្រះសីហនុ និង​ខេត្ត​កំពង់​ឆ្នាំង។

ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំង៣២១លាន​ដុល្លារ គឺ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​ចំនួន២៨៨​លាន​ដុល្លារ ក្រៅ​ពី​នោះ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ​។​

កាលពី​ឆ្នាំ​ ២០២៤ បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន៤១៤ គម្រោង កើន​ឡើង៥៤ភាគ​រយ​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន២៦៨គម្រោង។

ទុន​វិនិយោគ​សរុប​របស់​គម្រោង​ទាំង៤១៤ គឺ​​ប្រមាណ៦,៩ ពាន់​លាន​ដុល្លារ កើន​ឡើង៤០​ភាគ​រយ ពី​ចំនួន៤,៩២ពាន់​លាន​ដុល្លារ៕