Chinese Delegation Explores Investment Opportunities in Cambodia’s Preah Sihanouk SEZ Master Plan

0

On November 8, 2024, Peng Dan, President of the Institute of International Economic Strategy, led a high-profile delegation of business leaders from Henan and Shenzhen to meet with the Secretariat of the Preah Sihanouk Multi-Purpose SEZ Master Plan (MPSEZ).

The group, representing major enterprises, explored investment opportunities in Cambodia’s strategically positioned in Preah Sihanouk Province.

Peng highlighted how shifting global trade dynamics, potential trade tension under Trump administration, are creating a pressing need for businesses to diversify production bases outside of China.

During the meeting, His Excellency Chea Kok Hong, Secretariat Director of the MPSEZ, affirmed Cambodia’s readiness to work with Chinese investors, detailing the Preah Sihanouk Master Plan’s vision of transforming Sihanoukville into a major logistics, tourism, and industrial hub.

He highlighted that Cambodia has positioned itself as a prime destination for these relocations, building a welcoming investment ecosystem designed to attract foreign enterprises and support their sustainable growth through regulatory improvements, infrastructure upgrades, and incentives designed to support Chinese enterprises relocating to Preah Sihanouk Province, ultimately strengthening the China-Cambodia partnership and driving shared economic growth.

Source: Kiripost

ទំហំនៃការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិកហក់ឡើងខ្លាំងនៅត្រីមាសទី៣

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការវិនិយោគលើប្រភេទអចលនទ្រព្យ ពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានទំហំទឹកប្រាក់៣៨,៨ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំនេះ កើនឡើង៨២%ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។

តួលេខខាងលើនេះ ជាទំហំទឹកប្រាក់នៃការវិនិយោគប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការដំឡើងអត្រាការប្រាក់បានចាប់ផ្តើមនៅឆ្នាំ២០២២។

ដោយឡែក ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ ការវិនិយោគ​សរុប​ទូទាំងតំបន់ មាន​ទំហំទឹកប្រាក់ចំនួន៩៦,៣ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង២៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL។

រីឯការវិនិយោគឆ្លងដែន នៅក្នុងវិស័យអចលនទ្រព្យគ្រប់ផ្នែកទាំងអស់ លើកលែងតែការទិញអចលនទ្រព្យ សម្រាប់ការរស់នៅ សម្រេចបានទំហំទឹកប្រាក់សរុប ចំនួន១៤,៥ពាន់លានដុល្លារ ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ កើនឡើង៦%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការកើនឡើងនៃការវិនិយោគពីបរទេស ត្រូវបានជំរុញដោយទីផ្សារការិយាល័យ និងអចលនទ្រព្យក្នុងវិស័យភស្តុភារ។

ប្រទេសកូរ៉េខាងត្បូង បានក្លាយជាទីផ្សារសកម្មបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទទួលបានត្រឡប់មកវិញនូវកិច្ចព្រមព្រៀងការិយាល័យខ្នាតធំ។ ចំណែក ប្រទេសជប៉ុនបានទាក់ទាញ ការវិនិយោគអចលនទ្រព្យ គ្រប់ផ្នែកទាំងអស់ចំនួន៨,៤ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី៣ ជាពិសេសការទិញយកផលប័ត្រសណ្ឋាគារធំៗ ដោយបណ្តាវិនិយោគិនបរទេស។

ប្រទេសសិង្ហបុរី បានទាក់ទាញការវិនិយោគអចលនទ្រព្យគ្រប់ផ្នែកទាំងអស់ចំនួន៤,៤ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ កើនឡើង១១៨%បើធៀបនឹងឆ្នាំមុន ដោយសារកំណើននៃតម្រូវការវិនិយោគអចលនទ្រព្យ ផ្នែកឧស្សាហកម្ម និងផ្នែកលក់រាយ៕ប្រភព: JLL៕

ក្រសួងអំពាវនាវឲ្យក្រុមហ៊ុនសំណង់គោរពបទបញ្ញត្តិច្បាប់ ស្តីពីសំណង់

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការ​ដ្ឋានរបស់ខ្លួនជាកំហិត។

យោងតាមការលើកឡើងរបស់ក្រសួងនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ បានឲ្យដឹងបន្តថា បន្ថែ​មពីនេះ ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុ នៅពេលដំណើរការសាងសង់ ម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់របស់ខ្លួនស្របតាមលក្ខខណ្ឌនៃការ អនុវត្តការងារសាងសង់ ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រូវមានបុគ្គលទទួលខុសត្រូវ ផ្នែកសុវត្ថិភាពការដ្ឋានសំណង់ជាប្រចាំ៕

អ្នកជំនាញអន្តរជាតិៈ កម្ពុជាជាគោលដៅដ៏មានសក្តានុពលខ្ពស់សម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេស

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជា​កំពុង​លេច​មុខ​យ៉ាង​ឆាប់​រហ័ស​ ក្នុង​នាម​ជា​គោលដៅ​វិនិយោគ​កំពូល​មួយ នៅ​តំបន់អាស៊ាន។ កម្ពុជាមានភាពទាក់ទាញ សម្រាប់ទាំងក្រុមអ្នកវិនិយោគក្នុងស្រុក និងបរទេស ជាមួយនឹងច្បាប់កម្មសិទ្ធិ ការលើកទឹកចិត្តផ្នែកពន្ធ ស្ថិរភាពនយោបាយ និងមានទីតាំងពិសេសជាមជ្ឈមណ្ឌលក្នុងតំបន់។

ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលធ្វើឱ្យប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ សម្រាប់អ្នកវិនិយោគ ដែលលើកឡើងដោយលោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc.។

ទី១: ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតក្នុងទិសដៅកើនឡើងជាវិជ្ជមាន

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ​បានស្គាល់នូវការ​រីក​ចម្រើ​ន​មិន​ធ្លាប់​មាន ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការអះអាងបែបនេះ របស់លោកបណ្ឌិត Alexander Evengroen ធ្វើឡើង ខណៈលោកមានបទពិសោធន៍ផ្ទាល់ ​នៅក្នុងទីផ្សារអច​លនទ្រព្យជាច្រើនឆ្នាំមកហើយ។

អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន UK Condo រូបនេះបានដឹកនាំការអភិវឌ្ឍន៍ និងការលក់ខុនដូ ចំនួនជាង៤.០០០យូនីតនៅក្នុងគម្រោងជាង១០។ ការណ៍នេះបង្ហាញពីសក្តានុពលដ៏ធំសម្បើម សម្រាប់ទាំងការអភិវឌ្ឍន៍ និងផលចំណេញត្រឡប់មកវិញលើការវិនិយោគ នៅក្នុងទីផ្សារអចលនទ្រព្យរបស់កម្ពុជា។

តម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ដែលមានគុណភាពខ្ពស់នៅតែបន្តកើនឡើង ស្របពេលមានការកើនឡើង នៃចំនួនប្រជាជនវណ្ណៈកណ្តាល ការធ្វើចំណាកស្រុកមករស់នៅទីក្រុង និងការហូរចូលនៃជនបរទេសជាបន្តបន្ទាប់។

ទី២: ច្បាប់ពន្ធ និងកម្មសិទ្ធិអចលនទ្រព្យ

ភាពបត់បែននៃគោលនយោបាយពន្ធ និងការសម្រួលច្បាប់កម្មសិទ្ធិអចលនទ្រព្យ សម្រាប់វិនិយោគិនបរទេស ជាកត្តាជំរុញបន្ថែមទៀតដល់សេដ្ឋកិច្ចកម្ពុជា។ ជនបរទេសអាចទទួលបានប្លង់រឹង លើការវិនិយោគអចលនទ្រព្យ និងធានានូវភាពជាម្ចាស់កម្មសិទ្ធិប្រកបដោយសុវត្ថិភាព។

លើសពីនេះ គោលនយោបាយពន្ធរបស់កម្ពុជា មានភាពអំណោយផល ចំពោះបណ្តាអ្នកវិនិយោគ ដែលធ្វើឱ្យវិនិយោ​គិនបុគ្គល និងសាជីវកម្ម មានឱកាសទទួលបានផលចំណេញជាច្រើន និងកាត់បន្ថយបំណុលពន្ធ។

ទី៣: ភាពរីកចម្រើននៃទីផ្សារក្នុងវិស័យកសិកម្មនៅកម្ពុជា និងសក្តានុពលនៃការនាំចេញ

កម្ពុជាជាប្រទេសមានដី​សម្បូរ​ជីជាតិ​ ដែលការណ៍នេះ ​ផ្តល់​ឱកាស​យ៉ាងច្រើន​ ដល់​អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម។ វិស័យកសិកម្ម បានក្លាយជាកម្លាំងចូលរួមចំណែកយ៉ាងសំខាន់មួយ ដល់ផលទុនជាតិសរុប និងការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា។

កត្តាអាកាសធាតុ និងទីតាំងភូមិសាស្ត្ររបស់កម្ពុជាមានភាពសមស្របសម្រាប់ការនាំចេញ ដែលអនុញ្ញាតឱ្យវិនិយោ​គិនទាញយកតម្រូវការ ដែលកំពុងកើនឡើង នៅលើទីផ្សារអន្តរជាតិ។

ទី៤: និន្នាការឆ្ពោះទៅរកថាមពលកកើតឡើងវិញ

ស្របពេលដែលបណ្តាប្រទេសនានា នៅជុំវិញពិភពលោ​កកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកប្រភពថាមពលស្អាត កម្ពុជាបានសម្រេចជ្រើសរើស យកការផលិតថាមពលកកើតឡើងវិញ ជាផ្លូវឈានឆ្ពោះទៅរកភាពគ្រប់គ្រាន់ និងនិរន្តរភាព។

សមាគមថាមពលកកើតឡើងវិញកម្ពុជា (CARE) ដែលដឹកនាំដោយលោកបណ្ឌិត Alexander Evengroen បាននិងកំពុងស្វែងរកយ៉ាងសកម្ម នូវសក្តានុពលនៃការវិនិយោគលើថាមពលកកើតឡើងវិញ។

លោកបណ្ឌិតជឿជាក់ថា ទីផ្សារថាមពលកកើតឡើងវិញរបស់កម្ពុជា កំពុងត្រៀមខ្លួនឆ្ពោះទៅកាន់ភាពរីកចម្រើន ដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងទំនប់វារីអគ្គិសនីជាដើម។

ទី៥: ទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា

ទីតាំងអំណោយផលរបស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលមួយក្នុងតំបន់អាស៊ាន បានផ្តល់អត្ថប្រយោជន៍ដល់បណ្តាអ្នកវិនិយោគ។ ស្ថិរភាពនយោបាយក្នុងស្រុក បានជួយកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា និងធ្វើឱ្យអាជីវកម្មនានាអាចរីកចម្រើន ខណៈរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញគោលនយោ​បាយជាច្រើន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ពីបរទេស និងភាពជាដៃគូអន្តរជាតិ។

ជាពិសេស កំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានភាពរឹងមាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានគូសបញ្ជា​ក់អំពីស្ថិរភាព និងភាពធន់របស់ខ្លួន ទោះបីជាសេដ្ឋកិច្ចរបស់ពិភពលោកកំពុងប្រឈមមុខ នឹងភាពតានតឹងយ៉ាងណាក្តី។

កម្ពុជាស្ថិតនៅចំចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន។ ការណ៍នេះបង្កជាភាពងាយស្រួល ក្នុងការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗ ដូចជា ប្រទេសចិន វៀតណាម និងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋានដ៏មានសក្តានុពល សម្រាប់បណ្តាក្រុមហ៊ុនផលិតកម្ម ដែលកំពុងស្វែងរកឱកាសពង្រីកខ្លួននៅក្នុងតំបន់។

ទី៦: កត្តាប្រជាសាស្ត្រ

ក្រៅពីភាពទាក់ទាញផ្នែកសេដ្ឋកិច្ច កម្ពុជាក៏ជាប្រទេស ដែលមានវប្បធម៌រស់រវើក និងប្រជាជនមានភាពធន់។ បណ្តាវិនិយោគិនបានវាយតម្លៃខ្ពស់ ចំពោះកម្លាំងពលកម្មនៅកម្ពុជា ដូចជាការខិតខំប្រឹងប្រែង ការសម្របខ្លួន និងការបើកចិត្តទូលា​យដើម្បីទទួលយកការបណ្តុះបណ្តាល។

កត្តាប្រជាសាស្ត្រជាកម្លាំងចលករ ស្ថិតនៅពីក្រោយភាពជោគជ័យ ខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រោះទាំងបណ្តាអ្នកធុរកិច្ចក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិទទួលបានអត្ថប្រយោជន៍ដូចគ្នាពីកម្លាំងពលកម្ម ដែលមានឆន្ទៈចូលរួមចំណែ​កដល់ការជំរុញ កំណើនសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន។

ទី៧: ការចេះចាប់យកឱកាស

កម្ពុជាផ្តល់ឱកាសពិសេស សម្រាប់បណ្តាអ្នកវិនិយោគមកពីជុំវិញពិភពលោក ខណៈឧស្សាហកម្មជាច្រើននៅកម្ពុជាកំពុងរីកចម្រើន រាប់ចាប់ពីអចលនទ្រព្យ កសិកម្ម ដល់ថាមព​លកកើតឡើងវិញ និងវិស័យជាច្រើនទៀត។

លោកបណ្ឌិតលើកឡើងថា ការប្រមូលផ្តុំមនុស្សមានប្រា​ជ្ញាឆ្លាតវៃ និងមនុស្សមានផ្នត់គំនិតដូចគ្នា ដើម្បីជំរុញការសន្ទ​នាប្រកបដោយអត្ថន័យ ចែករំលែកការយល់ដឹង នឹងបង្កើតដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតរបស់កម្ពុជា។

លោកបន្ថែមថា “នេះជាពេលវេលា ដែលបណ្តាអ្នកវិនិយោគត្រូវចាប់យកឱកាស ដែលកម្ពុជាផ្តល់ជូន ដោយមិនត្រឹមតែចូលរួមចំណែក ដល់ភាពជោគជ័យរបស់បុគ្គលប៉ុណ្ណោះទេ។ ប៉ុន្តែការណ៍នេះ ថែមទាំងចូលរួមចំណែកដល់អនាគតដ៏រស់រវើក និងមានភាពធន់របស់ប្រទេសកម្ពុជាជារួម”៕ ប្រភព: Linkedin៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈជ័យជម្នះរបស់លោកដូ ណាល់ត្រាំ អាចបង្កជាផលប៉ះពាល់ទៅលើអនាគតនៃគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥៥ភាគរយដល់២៦៦៩,១១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៧ភាគរយដល់២៦៧៦,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៨៣,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៩៤,៨០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៦,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៥ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៦%ដល់៣១,៣៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៤២%ដល់៩៨២,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៨%ដល់៩៩៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៨នាទីព្រឹក៕

គណៈប្រតិភូធុរកិច្ចមកពីសហគ្រាសធំៗរបស់ចិនបង្ហាញការចាប់អារម្មណ៍លើឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: កាលពីពេលថ្មីៗនេះ លោក Peng Dan ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិ បានដឹកនាំគណៈប្រតិ ភូជាន់ខ្ពស់ នៃថ្នាក់ដឹកនាំធុរកិច្ចពីទីក្រុង Henan និងទីក្រុង Shenzhen របស់ប្រទេសចិន មកជួបជាមួយមន្ដ្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ។

ក្រុមគណៈប្រតិភូជាន់ខ្ពស់នេះ តំណាងឱ្យសហគ្រាសចិនធំៗ ដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ច នៅកម្ពុជាដើម្បីស្វែងរកឱកាសនៃការវិនិយោគ នៅក្នុងទីតាំងយុទ្ធសាស្ត្ររបស់ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក Peng Dan បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរ នៃសក្ដានុពលពាណិជ្ជកម្មសកល នាពេលបច្ចប្បន្ន និងភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលអាចកើតមានរវាងប្រ ទេសចិន និងសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលដឹកនាំសារជាថ្មីរបស់លោកដូណាល់ ត្រាំ។

លោកបានលើកឡើងបន្ថែមទៀតថា បញ្ហាប្រឈមទាំងនេះ កំពុងជំរុញឱ្យបណ្តាក្រុមហ៊ុនចិននានា ខិតខំធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ពួកគេ ទៅក្រៅប្រទេសជាបន្ទាន់។

ក្នុងជំនួបនោះ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសអន្ដរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការជាមួយបណ្តាអ្នកវិនិយោគចិន។

លោកបានរៀបរាប់យ៉ាងលម្អិត អំពីចក្ខុវិស័យរបស់គម្រោ ងផែនការមេខេត្តព្រះសីហនុ ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ទេសចរណ៍ និងឧស្សាហកម្មដ៏សំខាន់ក្នុងតំបន់។

លោកបានឱ្យដឹងថា “កម្ពុជាបានក្លាយជាគោលដៅទីតាំងវិនិយោគដ៏សំខាន់មួយ សម្រាប់ការធ្វើពិពិធកម្ម។ ក្នុងនោះ កម្ពុជាបានកសាងប្រព័ន្ធអេកូវិនិយោគ ក្នុងគោលបំណងដើម្បីទាក់ទាញសហគ្រាសបរទេស និងគាំទ្រកំណើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនទាំងនោះ”។

លោកបានបន្ថែមថា កម្ពុជាបានធ្វើការកែលម្អច្បាប់បទប្បញ្ញត្តិផ្សេងៗ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តដល់សហគ្រាសចិន ដែលបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួន មកកាន់ខេត្តព្រះសីហនុ។ កត្តាទាំងនោះនឹងចូលរួមចំណែក ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងចិន-កម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចរួមគ្នា”៕

 

លោកយិន លាងគង់សំណូមពរអ្នកឧកញ៉ាចេន ហ្ស៊ីអនុវត្តន៍យកគោលនយោបានឈ្នះ ឈ្នះរបស់សម្តេចតេជោ

0

ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ បានសំណូមពរដល់អ្នកឧកញ៉ាចេន ហ្ស៊ី ប្រធានក្រុមហ៊ុនPrince Real Estate Groupអនុវត្តន៍នូវគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធា​នព្រឹទ្ឋសភា។

        ការលើកឡើងរបស់លោកយិន លាងគង់ បានធ្វើឡើងបន្ទា​ប់ពីក្រុមហ៊ុននេះ បានយកខុនដូរបស់លោក នៅក្នុងគំរោងPrince Happiness Plaza ដែលលោកបានទិញក្នុងតម្លៃជាង៨០,០០០ដុល្លារអាមេរិក។

        លោកបានទិញខុនដូ នៅយូនីតលេខ2-32-10 ស្ថិតនៅជាន់ទី៣២ ជាជាន់សំរាប់ធ្វើការិយាល័យ។ លោកបានទិញគំរោងនេះ តាមរយៈភ្នាក់ងារលក់ ពីក្រុមហ៊ុនGC Realty ដែលជាក្រុមហ៊ុនភ្នាក់ងារលក់គំរោងមួយនេះ។

        លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ វិច្ឆិកាថា ការទិញយូនីតខុនដូ សម្រាប់ធ្វើការិយាល័យនេះ មានគោលបំណងសម្រាប់ធ្វើ ជាការិយាល័យរបស់ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ ឈានមុខគេមួយនៅកម្ពុជា គឺ Propertyarea.asia & Cambodiafinancialtimes.com ប៉ុន្តែជាអកុសលចំណូលក្រុមហ៊ុនបានធ្លាក់ចុះ ដោយសារវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ និងបញ្ហាសង្រ្គាម បានធ្វើឲ្យលោកខកខានបង់ប្រាក់ ជូនក្រុមហ៊ុនរយៈពេលប្រមាណ១ឆ្នាំមកហើយ។

        លោកយិន លាងគង់បានបន្តថា អាស្រ័យហេតុនេះ លោកសំណូមពរដល់អ្នកឧកញ៉ាចេន ហ្ស៊ី ដែលកំពុងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាយ៉ាងសកម្ម និងមានចំណែកដ៏ធំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជួយសម្រូលផ្តល់ប្រាក់ត្រលប់វិញ ដល់លោក៥០ភាគរយ ហើយជាថ្នូត្រលប់វិញ លោកនឹងផ្តល់ជូននូវសេវាកម្មផ្សព្វផ្សាយ គំរោងនានារបស់ក្រុមហ៊ុនPrince Real estate រយៈពេល២ឆ្នាំដោយឥតគិតថ្លៃ។

        លោកបន្តថា “គោលការណ៍នេះ ជានយោបាយឈ្នះ ឈ្នះ ដែលបានអនុវត្តន៍ដោយសម្តេចតេជោ ដែលបានសមាហរណកម្មខ្មែរក្រហម ចូលក្នុងសង្គមជាតិវិញ ដោយគោលនយោ​បា​យនេះ បាននាំសន្តិភាពពេញផ្ទៃប្រទេស បន្ទាប់ពីប្រទេសនេះបានបែកបាក់រយៈពេលប្រមាណ៥០០ឆ្នាំ។

        សម្តេចតេជោជាមហាបុរសជាតិ ដែលបាននិងកំពុងរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីរបបខ្មែរក្រហ​មរហូតទទួលបានជោគជ័យ និងក្លាយជាប្រទេសលេចត្រដែតឡើងលើឆាកអន្តរជាតិ តាមរយៈការសមាហរណកម្មខ្លួនឯងទៅក្នុងសហគមន៍តំបន់ និងពិភពលោក ដែលជាលទ្ឋផលធនាគារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋនាម “កម្ពុជា ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” កាលពីឆ្នាំ២០១៦ និងជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយសម្តេចបាននិងកំពុងដើរតួនាទីជាមគ្គុទេសក៏ ​ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនា​យករដ្ឋមន្រ្តីនៃកម្ពុ​ជា ដើម្បីនាំប្រទេសនេះ ទៅកាន់ឋានៈជាប្រ​ទេសមានប្រាក់ចំណូលមធ្យម ​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេ​សមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕

បុរីវិមានសំណាងផ្តោតលើផ្នែកអាទិភាពធំៗចំនួន៥

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ សាងសង់ឡើងលើតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស បុរីវិមានសំណាងបាននិងកំពុងសម្រេចវឌ្ឍនភាពលើការលក់ និងការសាងសង់។

បុរីនេះបានផ្តោតលើអាទិភាពសំខាន់ៗចំនួន៥រូមមានទី១ផ្តោតលើគុណភាពសំណង់ជាមួយការប្រើប្រាស់ឥដ្ឋ២០និងចាក់បេតុងគ្រប់ជាន់ទី២ផ្តោតលើគុណភាពសំណង់និងសោភ័ណភាពទី៣ផ្តោតលើបរិស្ថានបៃតងដែលផ្សារភ្ជាប់សំណង់ទឹកនិងរុក្ខជាតិទី៤ផ្តោតលើរសនិយមរបស់អតិថិជនដែលចង់បានលំនៅដ្ឋានដែលមានការរស់នៅតាមបែបសហគមន៍ស៊ីវិល័យនិងទី៥ផ្តោតលើសំណង់បែបក្លាសិកជារចនាបទសហសម័យដែលតម្លៃនៃការសាងសង់ខ្ពស់ជាងបុរីដទៃទៀត។

លោកជំទាវឧកញ៉ាគង់សំណាងអគ្គនាយិកាបុរីវិមានសំណាងមានប្រសាសន៍ឲ្យដឹងថាការអភិវឌ្ឍបុរីនេះឡើងយើងមិនផ្តោតអាទិភាពលើប្រាក់ចំណេញនោះទេតែផ្តោតលើគុណភាពជីវិតនិងភាពស៊ីវិល័យសម្រាប់ផ្តល់ឲ្យអតិថិជននូវអារម្មណ៍កក់ក្តៅនិងផាសុខភាព។

លោកជំទាវបន្តថាយើងបានសិក្សា និងស្គាល់ពីរសនិយមរបស់អតិថិជនថា ពួកគាត់ចង់បានអ្វី ហើយយើងបំពេញតាមក្តីស្រម័យរបស់ពួកគាត់

បុរីវិមានសំណាងមានទីតាំងលើមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចម្ងាយ២៥០០ម៉ែត្រ។

លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា ការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យចំនួនអ្នកមានកើនឡើងខ្ពស់ ជាហេតុធ្វើឲ្យលោកជំទាវ សម្រេចចិត្តវិនិយោគបុរីនេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរស់អតិថិជន ដែលចង់បានលំនៅដ្ឋានស្អាត មានផាសុខភាព និងស៊ីវិល័យ៕

រោងចក្រថ្មីមួយបានបើកសម្ភោធនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រោងចក្រថ្មីមួយរបស់ក្រុមហ៊ុន Metal Jewelry Cambodia ត្រូវបានបើកសម្ភោធនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។

ក្រុមហ៊ុន Metal Jewelry Cambodia បានទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ បង្កើតរោងចក្រផលិតផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក កាលពីខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនៃពិធីបើកសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រនេះ លោកអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Metal Jewelry Cambodia ដែលបានធ្វើការសម្រេចចិត្ត ជាយុទ្ធសាស្ត្រក្នុងការរួមបញ្ចូលកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។

ការបណ្តាក់ទុនវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជាជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ច ប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារ ដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍឧស្សា​ហកម្មគ្រឿងអលង្ការរបស់របស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាយើងផងដែរ។

ការជ្រើសរើសបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិ​សេសនៅកម្ពុជា របស់ក្រុមហ៊ុនMetal Jewelry Cambodia ជាការសម្រេចចិត្ត ប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែ អាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្ត ដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ច សម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលអាចជួយឱ្យប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សម្រេចបាននូវប្រសិទ្ធផល និងប្រាក់ចំណេ​ញខ្ពស់ផងដែរ។

បន្ថែមលើនេះ លោកជា វុទ្ឋីក៏បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលក្នុងរយៈពេលប្រ​មាណជាង១ឆ្នាំ ចុងក្រោយនេះ មានការកើនឡើងទាំងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ទាំងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕

កាសែតល្បីឈ្មោះឥណ្ឌាចុះផ្សាយថារដ្ឋបាលលោកចូ បៃឌិននៅពីក្រោយគំរោងការណ៍បង្កើតបដិវត្តន៍ព៌ណនៅកម្ពុជា

0

ដោយៈ សហសេវិក

       ញូដេលីៈ  កាសែតឥណ្ឌា​ The Sunday Guardian ចុះផ្សាយអត្ថបទមួយដោយទម្លាយថា រដ្ឋបាលបៃឌិនរបស់សហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍ បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។

កាសែតមួយនេះទម្លាយទៀតថា គម្រោងផែនការធ្វើរដ្ឋប្រហារនៅកម្ពុជា បានកើតឡើងតាមរយៈមូលនិធិ របស់លោក​ George Soros និងអង្គការOpen Society Foundations(OSF) ផ្អែកលើភស្តុតាងឯកសារបែកធ្លាយ ដែលពួកគេទទួលបាន។

និពន្ធនាយកនៃកាសែតមួយនេះ បានទាញសេចក្តីសន្និ​ដ្ឋាន ដោយយោងតាមខ្លឹមសារផ្ញើសារតាម email របស់សកម្មជននៃអតីតគណបក្សប្រឆាំង សកម្មភាពនៃបណ្តាអង្គការសង្គ​មស៊ីវិល ដែលមានទំនាក់ទំនងនឹងមន្ត្រី របស់បៃឌិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសកម្មភាព ដោយប្រយោលនានាទៀតនៃមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundation(OSF) នៅក្នុងការផ្តល់ថវិការក្រោមរូបភាពគម្រោងនានា ជាពិសេសគម្រោងស្តារលទ្ធិប្រជាធិបតេយ្យ នៅអាស៊ី ជាពិសេសបានទាញឧទារហរណ៍ នៃគម្រោងចលនាបះបោរដ៏ជោគជ័យ នៅប្រទេសបង់ក្លាដេសនាពេលថ្មីៗនេះ៕