Hotel Operators Blame Government Austerity for Sluggish Sales

The Indonesian Hotel and Restaurant Association (PHRI) on Wednesday blamed the government’s ongoing austerity measures for the declining occupancy rates that have plagued the hospitality sector since the beginning of the year.

PHRI Secretary-General Maulana Yusran said that many hotels rely heavily on bookings from government institutions, which contribute between 40 to 60 percent of total revenue for most establishments.

“In some regions, government-related bookings account for up to 80 percent of hotel revenue,” Maulana said in Jakarta. “The government’s efficiency campaign has significantly impacted the hospitality industry, as ministries, state agencies, and even local governments have scaled back public events.”

According to PHRI estimates, the national hotel occupancy rate fell to around 20 percent last month, down sharply from 40 to 60 percent during the same month in the previous year.

Data from the Central Statistics Agency (BPS) showed that during the January–February period, the national hotel occupancy rate stood at 37.77 percent, a modest decline of 0.51 percentage points compared to the same period last year.

The hospitality industry has long relied on MICE (meetings, incentives, conventions, and exhibitions) activities — particularly those funded by the government — as a key revenue stream.

However, President Prabowo Subianto’s recently announced cost-cutting drive, aimed at saving over Rp 300 trillion in government spending, has led to strict curbs on non-essential travel, seminars, and meetings by state officials and agencies.

Adding to the sector’s woes, Maulana noted that waning consumer purchasing power has further discouraged travel and leisure spending.

“We’re seeing signs that people are holding back on recreational expenses,” he said.

Source: Jakarta Globe

កម្ពុជា អង់គ្លេសកាន់តែខិតជិតគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្ម

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោក​ស្រី Catherine West រដ្ឋមន្ត្រី​​ចក្រភព​អង់​គ្លេស​សម្រាប់​កិច្ច​ការ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​​​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច ភាព​ធន់​នឹង​អាកាសធាតុ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ។

លោកស្រីបំពេញ​ទស្សនកិច្ច​ ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នៅ​ថ្ងៃ​ទី២២ ខែ​មេសា​នេះ ដែលអាកាសយានដ្ឋាន​នេះ​ត្រូវ​បាន​គូរ​ប្លង់​ ដោយ​ក្រុមហ៊ុន​ចក្រភព​អង់គ្លេស Foster + Partners។ នេះ​តាម​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា។

ស្ថានទូត​ចក្រភព​អង់គ្លេស​បញ្ជាក់​ថា​ លោកស្រី Catherine West នឹង​ជួប​ជាមួយលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

លោក​ស្រី Catherine West ថ្លែង​ថា “ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​នៅ​ថ្ងៃ​នេះ គឺ​ជា​សក្ខីភាព​នៃ​ភាព​ជាដៃគូ​ទំនើប ​រវាង​ចក្រភព​អង់គ្លេស​ និង​កម្ពុជា”។ លោកស្រីបន្តថា “ហេដ្ឋារចនា​សម្ព័ន្ធ​បែប​នវានុវត្ត​និង​បៃតងបែប​នេះ​​ សក្តិសម​ទៅ​នឹង​អនាគត​របស់​កម្ពុជា ហើយ​អាកាសយានដ្ឋាន​នេះ ​ត្រូវ​បាន​គូរប្លង់​ដោយ​ក្រុមហ៊ុន​ចក្រភព​អង់គ្លេស។ នេះ​​ជា​សមិទ្ធផល​មួយដែល​​យើង​មិន​អាច​គិត​ថា​កើត​មាន​កាល​ពី​៣០​ឆ្នាំ​មុន”។

លោកស្រីបន្ត​ថា ទំនាក់​ទំនង​រវាង​ចក្រភព​អង់គ្លេស ​និង​កម្ពុជា មាន​លើស​ពី​អគារ​មួយ​នេះ គឺ​មាន​ទៅ​លើ​ភាព​ជា​ដៃគូ​ជា​ច្រើន​ទៀត ទាំង​ការ​ពង្រីក​ពាណិជ្ជកម្ម​ដែល​បង្កើត​ការងារ ការពារ​អាកាសធាតុ និង​ធម្មជាតិ និង​ការ​​ពង្រីក​ការ​ទទួល​បាន​ការ​អប់រំ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​នឹង​ចុះអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុស្ដី​ពី ​ការ​អភិវឌ្ឍ​ហេរដ្ឋារចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ រួម​ទាំង​ការ​គាំទ្រ​ដល់​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង និង​គំនិត​ផ្ដួច​ផ្ដើម​មួយ​ចំនួន​ទៀត។​

លោកស្រី​ក៏​នឹង​ជួប​ពិភាក្សា ​​​ជាមួយ​សភាពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស និង​សាកល​វិទ្យាល័យ​​ចក្រភព​អង់គ្លេសDe Montfort ផង​ដែរ៕

Cambodia’s Chinese casino city bets big on Beijing

Once a collection of sleepy fishing villages, vast Chinese investments have transformed Cambodia’s Sihanoukville into a half-finished gambling resort with signs everywhere in Mandarin.

China is the largest investor and trading partner in Cambodia, much of it directed towards the Gulf of Thailand port, a key strategic location in the Belt and Road Initiative (BRI) championed by leader Xi Jinping, who arrives in the country Thursday.

“Sihanoukville changes year-on-year,” said Xiaofan, a Chinese tourist visiting friends who started businesses.

“This year I came back and it was entirely a Chinese city. There are so many Chinese people.”

According to the Preah Sihanouk provincial administration, the area boasts a GDP per capita of $4,000 — around double the Cambodian average — driven largely by a Chinese-run manufacturing hub.

The Sihanoukville Special Economic Zone is a symbol of the Cambodia-China relationship, says provincial vice-governor Long Dimanche, who was sanguine about the prospect of his city becoming little more than a casino boomtown.

“For me, whatever,” he told AFP. “Look at Macau, look at Las Vegas.”

He says Sihanoukville welcomed investment from anyone, on a first come, first served basis.

“Cambodia is a small country. We don’t have any choice.”

Cranes from Chinese construction firms swing around on the coastline frantically building a luxury seafront shopping resort, Peninsula Bay.

A project representative described the developer as a “Chinese-Cambodian” company and said it was designed to “make Sihanoukville great again”.

Source: AFP

សម្តេចធិបតីបង្ហាញពីទស្សនវិស័យក្នុងការចាប់យកឱកាសនិងផលប្រយោជន៍សម្រាប់ជាតិ

ដោយៈ គង់ សូរិយា

    ពោធិ៍សាត់ៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃលកម្ពុជាបានបង្ហាញពីការរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចបានបន្តថា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅ​ហួសមកហួស សកម្មភាពសេដ្ឋកិច្ចក៏​មិនសូវមាន តែបច្ចុប្បន្ន បានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃ​ក្រុម​ហ៊ុន អ​ អិម អេ (ខេមបូឌា) ម.ក នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២២ មេសានេះ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ត្រឹម​រយៈ​ពេល៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើន​ដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ។ ឆ្នាំ២០២២ មានរោងចក្រជាង៣០០ បង្កើតការងារបានជិត១ម៉ឺននាក់ តែបច្ចុប្បន្នមាន​រោងចក្រជាង៤០០ បង្កើតការងារបានជាង១,៥ម៉ឺននាក់។

ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា កម្ពុជាពីមុនជាប្រទេស​ដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្នបានប្រែក្លាយជា​ប្រទេស ដែលអាចផលិតក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។ ថ្ងៃនេះ យើងក្លាយជាអ្នក​ផលិតរថយន្ត និងនាំចេញទៅក្រៅមកពីគ្រប់​ម្ចាស់ផលិតកម្មនៃបណ្តាប្រទេស និងក្រុមហ៊ុន​ល្បឺៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន​​ និង កូរ៉េ ជាដើម។

ជាមួយនឹងសមិទ្ធផលនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈ​សម្រាប់​ក្រុមហ៊ុន អាចចូលមកវិនិយោគ ដោយត្រូវថែរក្សាទាំងអ្នកចាស់ និងអ្នកថ្មី ហើយជំរុញ និងខិតខំឱ្យ​​វិនិយោ​គិនដែលកំពុងមានវត្តមាននៅកម្ពុជា កាន់តែរីកចម្រើន។

សម្តចបានបញ្ជាក់ថា “ភាពជោគជ័យ និងការរីកចម្រើននេះ គឺកើតចេញពីភាពនឹងនរ សន្តិភាព និង​ស្ថេររភាពនយោបាយ ដែលជាទំនុកចិត្តដ៏សំខាន់របស់វិនិយោគិន​ ការជឿទុកចិត្ត និងការមិនមានហានិភ័យ ជំរុញឱ្យមានការវិនិយោគបន្ថែម​ តួយ៉ាងក្រុមហ៊ុន​ អ​​ អិម​ អេ ​(ខេមបូឌា) នេះ​ បានអភិវឌ្ឍន៍ខ្លួនក្នុងការពង្រីកសក្តានុពល និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែធំ”។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអត្ថ​ប្រយោជន៍ ដែលទទួលបានអំពីការវិនិយោគរបស់ក្រុមក្នុងស្រុកដែលជួយ៖ ១/ បង្កើតការងារ ដើម្បី​លើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ និង២/ ការបង្កលក្ខណៈ បន្ធូរបន្ថយពន្ធ។ ការផលិត​ក្នុងស្រុក ជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាព​ទិញ​រថយន្តដែលផលិតក្នុងប្រទេសកម្ពុជា​​ ជាមួយគុណភាពខ្ពស់ និង​តម្លៃ​សមរម្យ។

ទន្ទឹមនឹងភាពវិជ្ជមាននេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត ត្រូវបង្កលក្ខណៈ បង្កើនការប្រកួតប្រជែង​វិជ្ជមាន ដើម្បីធានាដល់ការសម្របសម្រួល​ និងដោះស្រាយបញ្ហាផ្សេងៗជូន​វិនិយោគិន ក៏ដូចជាការសម្រេចចិត្ត ហើយបន្តនៅជាមួយយើងបានយូរអង្វែង ពិសេសអាចទុកចិត្ត​យើង និងពង្រីកសេវាកម្មនៅយើង។​ ដូចនេះ យើងត្រូវបន្តទៀត។ ភ្ជាប់ជាមួយនេះ រាជរដ្ឋា​ភិបាល​កំពុងដាក់គោលនយោបាយ និងលើកទឹកចិត្តក្រុមហ៊ុន ឱ្យខិតខំជំរុញ​ការផលិត​គ្រឿង​បង្គំក្នុងស្រុក ដែលកម្ពុជាអាចមានលទ្ធភាព និងសមត្ថភាព​ផលិតក្នុងស្រុកបាន ជាមួយ​គុណភាពល្អ និងភាពទុកចិត្តបាន សំដៅកាត់បន្ថយ​ការ​នាំចូលពីខាងក្រៅ​ ដែលនឹងបង្កើតបាន “ភាពធន់ និងធនធានមនុស្សរយៈពេលវែង”៕

សម្ដេចធិបតី៖ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅក្នុងស្រុកនាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia ថែមទៀតផង។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើង គ្រឿង បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិត នៅ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃ ទី ២២ ខែមេសា ឆ្នាំ២០២៥នេះសម្ដេចធិបតី បានលើកឡើងថា កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលប្រមូលធាតុផ្គុំពីខាងក្រៅមកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំខ្លួនឯង និងនាំចេញទៅក្រៅប្រទេសផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានរោងចក្រដំឡើងរថយន្តចំនួន៩ ក្នុងនោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ និងនៅខាងក្រៅចំនួន៣។

ជាមួយគ្នានេះសម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងស្រុកខិតខំស្វែងរកដៃគូសហការដើម្បីផលិតគ្រឿងបង្គុំក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនផងដែរ៕

   

   

      

ឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រាប់ពីប្រភេទអចលនទ្រព្យល្អដែលគួរទិញនាពេលនេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាអ្នកជំនាញ និងក្លាយជាអ្នកអភិវឌ្ឍន៍យ៉ាងលេចធ្លោមួយរូប លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង បានលើកឡើងថា នៅឆ្នាំ២០២៥នេះ គឺជាឆ្នាំដែលល្អបំផុតសម្រាប់ការទិញផ្ទះ ខណៈផ្ទះដែលបានសង់រួចរាល់ជាច្រើន កំពុងនៅសល់នៅក្នុងទីផ្សារ។

លោកបានពន្យល់ថា នៅឆ្នាំ២០២១ ២០២២ និង២០២៣ ចំនួនផ្ទះ ដែលបានសាងសង់រួចរាល់នៅសល់ច្រើន ដែលធ្វើឱ្យម្ចាស់ផ្ទះមួយចំនួនចង់បញ្ចេញលក់ឱ្យអស់។ ទន្ទឹមគ្នានេះ ធនាគារមួយចំនួនក៏អាចនៅសល់លុយ ដែលទទួលបានពីការដាក់ប្រាក់បញ្ញើ កាលពីឆ្នាំ២០២៤ ដែលត្រូវបញ្ចេញឱ្យអ្នកស្វែងរកប្រាក់កម្ចី។ នេះគឺជាឱកាសសម្រាប់អ្នកដែលចង់ទិញផ្ទះ ហើយបង់រំលស់ជាមួយធនាគារ។

លោកបានពន្យល់បន្តថា វាជាឱកាសយ៉ាងម៉េច? គឺធនាគារមួយចំនួន នៅឆ្នាំ២០២៤បានទទួលប្រាក់បញ្ញើច្រើន ដែលត្រូវការបញ្ចេញ រកអ្នកមកខ្ចី។ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលសង់ផ្ទះ នៅសល់ផ្ទះ អីចឹងនៅឆ្នាំ២០២៥នេះ អ្នកដែលចង់ទិញ គួរទៅទិញផ្ទះ។

លោកបញ្ជាក់ថា “យុទ្ធសាស្រ្តដែលខ្ញុំប្រាប់ស្រួលទេ គឺនាំគ្នាទៅទិញលើសពីមួយផ្ទះ ដើម្បីអាចចរចាបញ្ចុះតម្លៃ”។

លោកឧកញ៉ាបណ្ឌិតគីម​ ហ៊ាបបានបន្ថែមថា បច្ចុប្បន្ននេះ ផ្ទះដែលមានតម្លៃ១០ម៉ឺនដុល្លារ ប្រសិនបើចរចាឱ្យបញ្ចុះមក៧ម៉ឺន ឬ៨ម៉ឺន គេនឹងអាចលក់ ព្រោះផ្ទះដែលសង់ហើយ គេមិនចង់ទុកនាំឱ្យខូចនោះទេ ដូច្នេះហើយម្ចាស់នឹងសប្បាយចិត្តលក់ ក្នុងតម្លៃដែលបានបញ្ចុះសមរម្យមួយ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលក៏ផ្តល់ភាពអនុគ្រោះលើការមិនបង់ពន្ធប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះលើកដំបូង ដែលមានតម្លៃក្រោម២០ម៉ឺនដុល្លារ។ ដូច្នេះហើយ បើមិនទិញក្នុងឆ្នាំ២០២៥ទេ គឺគ្មានឆ្នាំណាដែលល្អជាងនេះនោះទេ។ ប្រសិនបើរងចាំ២ទៅ៣ឆ្នាំទៀតបាន អាចនឹងមិនបានតម្លៃល្អ ឬលក្ខខណ្ឌល្អនោះទេ៕

ក្តីស្រមៃជិតក្លាយជាការពិត ខណៈក្រុមហ៊ុនចិន Xpeng ប្រកាសផលិតរថយន្តហោះឱ្យបានច្រើនគ្រឿងនៅឆ្នាំ២០២៦

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្តីស្រមៃក្នុងការជិះរថយន្ត​ហោះ​(Flying Car)អាច​នឹង​ក្លាយ​ជា​ការ​ពិត​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​ក្រុមហ៊ុន​យានយន្ត​អគ្គិសនី​របស់​ចិន បានប្រកាស​ពី​គម្រោង​ចាប់​ផ្តើម​ផលិត​រថយន្តហោះជា​ច្រើន​គ្រឿងនៅ​ឆ្នាំ២០២៦។

កាលពីពេលថ្មីៗនេះ លោក He Xiaopeng ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng ដែលមានមូលដ្ឋាននៅក្នុងទីក្រុងក្វាងចូវ បានបង្ហើបផែនការ និងចក្ខុវិស័យរបស់លោកនៅក្នុងការអភិវឌ្ឍន៍រថយន្តហោះ។

លោកបានអះអាងថា “យើងកំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងការហោះហើរថ្មីនៅក្នុងរថយន្តហោះទាំងនេះ ក្នុងគោលដៅធ្វើឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់ជាងមុន”។

ក្រុមហ៊ុន Xpeng បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រថយន្តហោះរបស់ខ្លួនឈ្មោះ Xpeng Aeroht មានភាពលេចធ្លោ ដែលនឹងបើកទំព័រសករាជថ្មីនៃទិដ្ឋភាពនៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន”។

រថយន្តហោះ Xpeng Aeroht បានធ្វើការហោះហើរជាសាធារណៈលើកដំបូងនៅឯពិព័រណ៍ China Airshow ដែលប្រារព្ធឡើងនៅទីក្រុង Zhuhai កាលពីខែវិច្ឆិកាឆ្នាំមុន និងបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិនៅក្នុងពិព័រណ៍អេឡិចត្រូនិក CES នៅក្នុងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ២០២៥។

បន្ថែមពីលើរថយន្តហោះ លោក He Xiaopeng ក៏បានទម្លាយពីផែនការបណ្តាក់ទុនវិនិយោគដ៏ធំសម្រាប់ការផលិតមនុស្សយន្ត ក្រោមទុនវិនិយោគចំនួន១០០ពាន់លានយ័ន(ប្រហែល១៣,៨ពាន់លានដុល្លារអាមេរិក)។

ក្រុមហ៊ុនចិន Xpeng បានដាក់តាំងបង្ហាញមនុស្សយន្តឈ្មោះ “Iron humanoid” របស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីប្រកួតប្រជែងនឹងមនុស្សយន្ត “Tesla Bot”របស់ក្រុមហ៊ុនយក្ស Tesla របស់សហរដ្ឋអាមេរិក៕ប្រភព: CNA៕

ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅប្រទេសឥណ្ឌូនេសុីកំពុងជួបប្រទះការលំបាក ខណៈតម្រូវការស្នាក់នៅធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Jakarta Globe បានរាយការណ៍ថា ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅប្រទេសឥណ្ឌូនេសុីកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការដាក់ចេញវិធានការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលឥណ្ឌូនេសុីក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto។

ឧស្សាហកម្មបដិសណ្ឋារកិច្ចបានពឹងផ្អែកយ៉ាងខ្លាំងទៅលើសកម្មភាព MICE (រួមមានការប្រជុំ ការលើកទឹកចិត្ត សន្និបាត និងការតាំងពិពណ៌) ដោយទទួលបានមូលនិធិពីរដ្ឋាភិបាល ដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់សណ្ឋាគារ។

ទោះបីជាយ៉ាងណា ថ្មីៗនេះ គម្រោងកាត់បន្ថយការចំណាយថវិកាជាតិរបស់ប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto ដែលមានគោលបំណងសន្សំប្រាក់ចំនួនជាង៣០០ទ្រីលានរូពៀ បានជំរុញឱ្យមន្ត្រី និងទីភ្នាក់ងាររដ្ឋនានាកាត់បន្ថយការធ្វើដំណើរ សិក្ខាសាលា និងការប្រជុំដែលមិនចាំបាច់។

ជាមួយគ្នានេះ ការធ្លាក់ចុះអំណាចនៃការទិញរបស់អ្នកប្រើប្រាស់បានបង្កឱ្យមានការរាំងស្ទុះដល់ការចំណាយលើការធ្វើដំណើរ និងការកម្សាន្ត។

អគ្គលេខាធិការសមាគមសណ្ឋាគារ និមងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) លោក Maulana Yusran បានលើកឡើងថា សណ្ឋាគារជាច្រើនពឹងផ្អែកយ៉ាងខ្លាំងលើការកក់បន្ទប់សាលប្រជុំដោយស្ថាប័នរដ្ឋាភិបាល ដែលរួមចំណែកចន្លោះពី៤០ភាគរយទៅ៦០ភាគរយនៃប្រាក់ចំណូលសរុបសម្រាប់សណ្ឋាគារភាគច្រើន។

លោក Maulana បានបន្តថា យុទ្ធនាការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មបដិសណ្ឋារកិច្ច ដោយសារក្រសួង ភ្នាក់ងាររដ្ឋ និងរដ្ឋបាលក្នុងតំបន់មូលដ្ឋានបានកាត់បន្ថយការរៀបចំព្រឹត្តិការណ៍សាធារណៈ។

អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារទូទាំងប្រទេសឥណ្ឌូនេសុីបានធ្លាក់ចុះមកនៅត្រឹមប្រហែល២០ភាគរយកាលពីខែមីនា ឆ្នាំ២០២៥។ តួលេខនេះបានដាំក្បាលចុះយ៉ាងគំហុក បើប្រៀបធៀបនឹងអត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារទូទាំងប្រទេសឥណ្ឌូនេសុីចន្លោះពី៤០ភាគរយទៅ៦០ភាគរយភាគរយក្នុងខែមីនាដូចគ្នា កាលពីឆ្នាំ២០២៤៕ប្រភព: Jakarta Globe៕

លំហូរវិនិយោគផ្ទាល់មកពីប្រទេសចិនបានជួយធ្វើឱ្យទីក្រុងព្រះសីហនុមានភាពរីកចម្រើន

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាសែត AFP របស់ប្រទេសបារាំងបានចុះផ្សាយថា លំហូរវិនិយោគផ្ទាល់មកពីប្រទេសចិនបានជួយប្រែក្លាយទីក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា ដែលធ្លាប់ជាភូមិនេសាទដ៏ស្ងប់ស្ងាត់មួយទៅជាទីក្រុងរមណីយដ្ឋានកាសុីណូដ៏អ៊ូអរ។

ប្រទេសចិនជាប្រភពអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ខណៈការវិនិយោគភាគច្រើនរបស់ចិនផ្តោតលើការកសាងកំពង់ផែនៅឈូងសមុទ្រថៃ ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់រដ្ឋាភិបាលចិន។

កម្ពុជា​បាន​ទាក់ទាញ​យ៉ាងសកម្ម​នូវ​ការបណ្តាក់ទុនវិនិយោគ​ពី​បណ្តាសហគ្រាស​រដ្ឋ​របស់​ទីក្រុង​ប៉េកាំង។ការណ៍នេះបានធ្វើឱ្យខេត្តព្រះសីហនុ មានការប្រែប្រួលជារៀងរាល់ឆ្នាំ។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា តំបន់នេះមានផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ៗ( GDP Per Capita)ចំនួន៤.០០០ដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹងប្រមាណ២ដងនៃមធ្យមភាគប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ប្រាក់ចំណូលនេះត្រូវបានជំរុញភាគច្រើនដោយរោងចក្រផលិតកម្មរបស់វិនិយោគិនចិននៅខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា “តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជានិមិត្តរូបនៃទំនាក់ទំនងកម្ពុជា-ចិន”។ លោកបានបង្ហាញក្តីសង្ឃឹមថា ក្រៅពីកាសុីណូ ខេត្តព្រះសីហនុនឹងមានការរីកចម្រើនលើសពីនេះ។

លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ទៅកាន់កាសែត AFP ថា “ខេត្តព្រះសីហនុស្វាគមន៍ការវិនិយោគពីគ្រប់ប្រទេសទាំងអស់។កម្ពុជា​ជា​ប្រទេស​តូច​មួយ។ ដូច្នេះ យើង​មិន​មាន​ជម្រើស​ទេ”។

ជាក់ស្តែង គម្រោងអចលនទ្រព្យ Peninsula Bay តម្លៃ១ពាន់លានដុល្លារអាមេរិកស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងស្ថិតក្រោមការសាងសង់ ក្នុងគោលដៅធ្វើឱ្យទីក្រុងព្រះសីហនុមានភាពអស្ចារ្យសារជាថ្មី៕ប្រភព: AFP៕

សម្តេចធិបតីណែនាំឲ្យក្រុមហ៊ុនសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតគិតគូរពីការបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ដោយៈ គង់ ម៉ាណា

    កំពតៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឲ្យក្រុមហ៊ុន សាងសង់កំពង់ផែទេសចរ៤ណ៍អន្តរជាតិខេត្តកំពត រៀបចំកម្មវិធីជាផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់កំពពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពតនាព្រឹកថ្ងៃទី២១ មេសានេះ។

លើសពីនេះសម្តេចបានណែនាំ ក្រុមហ៊ុនត្រូវបន្តលើកកម្ពស់​ការផ្តល់សេវាកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព រហ័ស ងាយស្រួល និង ភាពជឿទុកចិត្ត ដោយរក្សាតម្លៃសមរម្យ និង ធានាឱ្យបាននូវអនាម័យ និងសោភ័ណភាពនៅទីតាំងកំពង់ផែ ជាពិសេសពង្រឹងសន្តិសុខ និង សុវត្ថិភាព សម្រាប់បុគ្គលិក អ្នកដំណើរ និងនាវា។

ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រង កិច្ចព្រមព្រៀមស្ដីពីប្រតិបត្តិការ និង ការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ក៏ត្រូវតាមដាន ត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុន និងធានាឱ្យបាននូវស្តង់ដារ និង គុណភាពសេវាកម្មរបស់កំពង់ផែ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និង ពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ ដូចជា៖ ការជិះកម្សាន្ត ការបរិភោគអាហារ ការរៀបចំពិធីកម្សាន្ត ឬទម្រង់ជាទេសចរណ៍ តាមនាវានៅតាមព្រែកកំពង់បាយ ឬ ព្រែកកំពង់សំរោង ជាពិសេសនៅពេលរាត្រីជាដើម និងការជំរុញផ្សព្វផ្សាយឱ្យកាន់តែ ទូលំទូលាយ សម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់តំបន់កម្សាន្តផ្សេងៗ។

លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី​រៀប​ចំ និងពន្លឿនការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ជាមួយ​បណ្តាប្រទេសជិតខាង ដែលកិច្ចការនេះគឺផ្ដោតសំខាន់ទៅ​លើតែ​សកម្មភាពពាណិជ្ជកម្ម និង ទេសចរណ៍ប៉ុណ្ណោះ ដោយមិនត្រូវពាក់ព័ន្ធនឹងការចរចាអំពីព្រំដែនទឹក ជាមួយបណ្តាប្រទេសជិតខាងនោះទេ៕