មន្ត្រី​ជាន់ខ្ពស់ចិន​: វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​កំពុង​បង្ហាញ​នូវការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Ni Hong រដ្ឋ​មន្ត្រី​ក្រសួង​លំនៅដ្ឋានចិនបានអះអាងថា វិស័យអចលនទ្រព្យរបស់ប្រទេសចិនកំពុងបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាន ស្របពេលទំនុកចិត្តនៅលើទីផ្សារមានសភាពល្អប្រសើរឡើង។

ប្រឈមមុខនឹងសម្ពាធពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ក្រុមមន្ត្រីទទួលបន្ទុកបង្កើតគោលនយោបាយរបស់ប្រទេសចិនបាននិងកំពុងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យសម្រេចបានអត្រាយ៉ាងតិច៥ភាគរយនៅឆ្នាំនេះ។

ការធ្វើអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់ចិនបានកើតឡើង បន្ទាប់ពីទីផ្សារអចលនទ្រព្យចិនបានជួបប្រទះការលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការវិនិយោគអចលនទ្រព្យបានធ្លាក់ចុះខ្លាំងបំផុតកាលពីឆ្នាំមុន។

ជាមួយគ្នានោះ ការលក់លំនៅដ្ឋាន និងការបើកការដ្ឋានគម្រោងសំណង់អចលនទ្រព្យថ្មីៗបានដាំក្បាលចុះយ៉ាងគំហុក។ ការណ៍នេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

លោក Ni Hong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា“គិតចាប់តាំងពីខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥មក ទីផ្សារអចលនទ្រព្យចិនបានរក្សានូវនិន្នាការវិជ្ជមាន និងត្រឡប់ទៅរកស្ថិរភាពវិញ”។

ដោយឡែក ក្រុមអ្នកវិភាគនៅធនាគារវិនិយោគខ្នាតយក្ស Nomura របស់ប្រទេសជប៉ុនបានបង្ហើបឱ្យដឹងនាពេលថ្មីៗនេះថា “ការលក់ផ្ទះ និងតម្លៃផ្ទះនៅតាមទីក្រុងធំៗរបស់ប្រទេសចិននៅដើមឆ្នាំ២០២៥នេះមានការកើនឡើងលើសពីការរំពឹងទុក”។

លើសពីនោះ ការបង្ហាញសញ្ញានៃស្ថិរភាពនៅក្នុងទីផ្សារអចលនទ្រព្យនាពេលនេះអាចជួយទប់ស្កាត់សេដ្ឋកិច្ចរបស់ប្រទេសចិនពីផលប៉ះពាល់នៃការប្រកាសដំឡើងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើទំនិញចិន៕ប្រភព: Reuters៕

Chinese contractor for Cambodia’s biggest airport project a source of skill transfers to Cambodian talents

Chhorn Meta, 27, has now quite mastered plumbing engineering after having worked for a Chinese contractor for the construction of the Techo International Airport for nearly three years.

Soon after receiving a bachelor’s degree in architectural engineering from Dali University in southwest China’s Yunnan Province, the young Cambodian joined China State Construction Engineering Corporation (CSCEC) in 2022 to develop the 4F-class Techo
International Airport.

Meta was proud of working on such an immense airport project, saying that it had given him invaluable experience, as the project was a significant source of practical skill transfers from Chinese engineers and workers to their Cambodian counterparts.

“My duties here are in charge
of installing water systems including clean water pipes, fire water pipes, and wastewater pipes in the airport,” he told Xinhua on Thursday.

Meta said he had learned a lot of experience relevant to practical tasks on site and other technical skills from Chinese engineers and experts.

“This project has offered a very important opportunity to help develop the skills for Cambodian engineers and workers,” he said. “There are a lot of things that our Cambodian engineers have never experienced before.”

Meta said the airport, adorned with Khmer architectural styles, will be able to handle long-haul direct flights from the European continent and other continents when it opens for commercial operations.

“I feel excited to see such a huge airport in Cambodia, which will handle a large number of passengers in the future, and hopefully will further boost Cambodia’s economy,” he said.

Kham Vilai, a 25-year-old electrician at the Techo International Airport, said his responsibilities included installing electrical cabins, lamps or primary electrical cables.

“Through this new airport, Cambodia-China ties will get even closer,” he said.

Source: Xinhua

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារការធ្លាក់ថ្លៃចុះយ៉ាងគំហុកនៃតម្លៃប្រាក់ដុល្លារអាមេរិកនាពេលថ្មីៗនេះ គួបផ្សំនឹងការកើនឡើងនៃតម្រូវការមាស ស្របពេលដែលមានភាពតានតឹងពាណិជ្ជកម្ម។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៣ភាគរយដល់២៨៩៦,០៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២៨៩៩,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥០នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៣,៨០ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,៩៨ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៩ភាគរយដល់៣២,៥៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,២៤ភាគរយដល់៩៦៤,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៧ភាគរយដល់៩៤៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក៕

ក្រុមហ៊ុនឯកជនខ្នាតយក្សវៀតណាម Vingroup គ្រោងសាងសង់តំបន់ទីក្រុងតម្លៃ៩ពាន់លានដុល្លារនៅទីក្រុងហូជីមិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់ប្រទេសវៀតណាម Vingroup បានស្នើសុំការអនុញ្ញាតពីអាជ្ញាធរទីក្រុងហូជីមិញ ដើម្បីសាងសង់គម្រោងអភិវឌ្ឍន៍ទីក្រុង“Can Gio Sea Reclamation”នៅខែមេសាខាងមុខ។

គម្រោងនេះមានទីតាំងនៅសង្កាត់ Can Gio នៃទីក្រុងហូជីមិញ ដោយគ្របដណ្តប់លើផ្ទៃដីទំហំ២.៨៧០ហិកតា និងគ្រោងចំណាយទុនវិនិយោគជិត៩ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម Vnexpress។

សង្កាត់ Can Gio ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីតំបន់កណ្តាលទីក្រុងហូជីមិញ ជាសង្កាត់ជាប់ឆ្នេរសមុទ្រតែមួយគត់នៅក្នុងទីក្រុងហូជីមិញ។

សង្កាត់នេះនឹងត្រូវបានអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ រមណីយដ្ឋាន ទីក្រុងឆ្លាតវៃ សេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងជាតំបន់លំនៅដ្ឋាន និងសណ្ឋាគារ ដោយដាក់ឈ្មោះថាជាគម្រោងអភិវឌ្ឍន៍ទីក្រុង“Can Gio Sea Reclamation”។

នៅពេលសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០៣០ខាងមុខ គម្រោងទីក្រុងថ្មីនេះត្រូវបានគេរំពឹងថា នឹងមានអ្នករស់នៅចំនួន២៣០.០០០នាក់ និងទាក់ទាញភ្ញៀវទេសចរណ៍ចំនួន៩លាននាក់ជារៀងរាល់ឆ្នាំ។

រដ្ឋាភិបាលវៀតណាមគ្រោងប្រែក្លាយសង្កាត់ Can Gio ទៅជាទីក្រុងអេកូឡូស៊ី តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមផ្លូវសមុទ្ររបស់ខ្លួន ជាពិសេសការសាងសង់កំពង់ផែដឹកជញ្ជូន និងតំបន់ពាណិជ្ជកម្មសេរី ព្រមទាំងការជំរុញវិស័យទេសចរណ៍បែបធម្មជាតិ និងថាមពលកកើតឡើងវិញ។

តួយ៉ាង ទីក្រុងហូជីមិញគ្រោងនឹងសាងសង់កំពង់ផែដឹកជញ្ជូនអន្តរជាតិ Can Gio ក្រោមទំហំទុនវិនិយោគប្រហែល៦ពាន់លានដុល្លារអាមេរិក៕ប្រភព: Vnexpess៕

ក្រុមមន្រ្តីបើកកិច្ចប្រជុំពាក់ព័ន្ឋវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបានចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍ​នភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.រ.ជ. ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤កាលពីថ្ងៃទី១០ មិនា។

កិច្ចប្រជុំនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ និងទិន្នន័យនានានៅក្នុងសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤ សំដៅឱ្យមានភាពត្រឹមត្រូវសព្វជ្រុងជ្រោយ និងប្រកបដោយឯកសណ្ឋានភាព មុននឹងបន្តការងារជំហា​នបន្ទាប់ ក្នុងការរៀបចំបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ថែមពីនេះ អង្គប្រជុំក៏បានពិនិត្យពិភាក្សាផងដែរ ពាក់ព័ន្ធនឹងសមិទ្ធផលដែលសម្រេចបាន និងទិសដៅការងារបន្ទាប់របស់ គ.ស.រ.ជ. ដែលនឹងត្រូវអនុវត្តបន្ត៕

មន្រ្តីជាន់ខ្ពស់ពិភាក្សាពីកិច្ចសហកាលើវិនិយោគតំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា ចិន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ លោកLi Yongjun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្ម នៃសាធា​រណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្លាស់ប្ដួរទស្សនស្ដីពី កិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន។

ក្នុងពិធីនោះ លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះភាគីមិត្ត ដែលបានចំណាយពេលវេលាអញ្ជើញ មកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹង និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការវិនិយោគទ្វេទិសកម្ពុជា-ចិន។

លោកសួន សុផលបានលើកឡើងថា ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្ត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយទៅជាមជ្ឈមណ្ឌល ទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា។

បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានរួមចំណែ​កដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានា​ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ស្របគ្នានេះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងផុលផុសប្រកប​ដោយផ្លែផ្កា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈយន្ដការការងារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាមានភាពទាក់ទាញ ដល់ការវិនិយោគដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយគុណភាពខ្ពស់៕

ក្រុមហ៊ុនPTTប្រកាសពង្រីកគំរោងវិនិយោគនៅកម្ពុជា ជាមួយការតែងតាំងនាយកប្រតិបត្តិថ្មី

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន PTT Oil & Retail Business Public Limited (OR) បានតែងតាំងលោក M.L. Peekthong Thongyai ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន។

ក្រុមហ៊ុននេះបានកំណត់គោលដៅ សម្រាប់កំណើនជាយុទ្ធសាស្ត្រនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តោតលើការពង្រីកទីផ្សារថាម​ពល និងការលក់រាយនៅកម្ពុជា។

ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន OR ត្រូវបានកំណត់ ដើម្បីពន្លឿនការផ្លាស់ប្តូររបស់ខ្លួន ទៅជាមហាអំណាចក្នុងតំបន់ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល និងយុទ្ធសាស្រ្តវិនិយោគ ប្រកបដោយនិរន្តរភាព ដើម្បីជំរុញការបង្កើតគុណតម្លៃរយៈពេលវែង។

លោកM.L.  Peekthong គឺផ្តោតលើសសរស្តម្ភស្នូលចំនួន៣៖ ការបំលាស់ទីដោយរលូន (Seamless Mobility), គ្រប់របៀបរស់នៅ (All Lifestyles) និងការពង្រីកទីផ្សារសកល (Global Market Expansion) ហើយប្រទេសកម្ពុជា កំពុងក្លាយជាទីផ្សារមួយដ៏សំខាន់នៅក្នុង យុទ្ធសាស្ត្រកំណើនជាអន្តរជាតិរបស់OR ។

ក្រុមហ៊ុនOR មានគោលដៅពង្រឹងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធ​ថាមពលរបស់ថៃ និងកម្ពុជា ខណៈដែលការរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺដើម្បីបំពេញតម្រូវការ និងអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ដែលកំពុងកើនឡើងនៅក្នុងតំបន់។

ពង្រីកវត្តមានរបស់ORនៅកម្ពុជា

ជាមួយនឹងកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃតម្រូវការថាមពល ក្រុមហ៊ុនOR កំពុងស្វែងរកយ៉ា​ងសកម្មនូវឱកាសវិនិយោគ ដើម្បីពង្រីកការបោះជំហានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនកំពុងស្វែងរកភាព ជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតស្ថានីយ៍សេវាកម្មថ្មីៗ ដំណោះស្រាយថាមពលជំនួស និងអាជីវកម្មលក់រាយ ដោយពង្រឹងវត្តមានរបស់ខ្លួននៅក្នុងវិស័យប្រេងឥន្ធនៈ EV និងF&B របស់កម្ពុជា។

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍នៅក្នុងការវិ

និយោគ

ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការប្រកួតប្រជែងទីផ្សារ

ក្រុមហ៊ុន OR កំពុងពន្លឿនយុទ្ធសាស្ត្រ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ខ្លួន។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុនOR កំពុងណែនាំប្រព័ន្ធទូទាត់ ដោយមិនប្រើសាច់ប្រាក់ (cashless payment systems) ភាពវៃឆ្លាតនៃអាជីវកម្មដែល   ជំរុញដោយ AI (AI-driven business intelligence) និងការវិភាគទិន្នន័យ (real-time data analytics) នៅក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។

ក្រុមហ៊ុនក៏បានអនុវត្តន៍ ការប្រើប្រាស់កម្មវិធីSAPS/4 H ANA  ដោយធ្វើឱ្យវាក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈ និងលក់រាយដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេក  វិទ្យានេះសម្រាប់ការធ្វើទំនើបកម្មឌីជីថលសហគ្រាសឱ្យកាន់តែទូលំទូលាយ។

ការពង្រីកវិសាលភាព យុទ្ធសាស្ត្រកំណើនជាអន្តរជាតិ

ការពង្រីករបស់ OR ទៅកាន់ប្រទេសកម្ពុជា ឡាវ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន អូម៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសបារ៉ែន បានឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយជាអ្នកឈានមុខគេ នៅក្នុងពិភពលោកក្នុងអាជីវកម្មប្រេងឥន្ធនៈ និងលក់រាយ។

ជាមួយនឹងស្ថានីយប្រេងឥន្ធនៈ PTT ចំនួន៤១១កន្លែង និងហាងកាហ្វេ Café Amazon ចំនួន៣៨២កន្លែង។ ឥឡូវនេះកំពុងដំណើរការនៅទូទាំង ទីផ្សារអាស៊ីអាគ្នេយ៍សំខាន់ៗ ហើយក្រុមហ៊ុន OR នៅតែបន្តពង្រឹងវត្តមានរបស់ខ្លួនក្នុងតំបន់  ខណៈពេលដែលជំរុ​ញកំណើន និងនវានុវត្តន៍ប្រកបដោយនិរន្តរភាព។

កម្ពុជាកំពុងលេចធ្លោក្លាយជាទីផ្សារដ៏សំខាន់ ដោយមានស្ថានីយ៍ប្រេង PTT ចំនួន១៨៣ និងហាងកាហ្វេCafé Amazon ចំនួន២៤៨ ហាង ខណៈដែលប្រទេសហ្វីលីពីនមានស្ថានីយប្រេង PTT ចំនួន ១៧០  និងប្រទេសឡាវចំនួនស្ថានីយ៍ប្រេង PTT ចំនួន ៥៨។ យីហោកាហ្វេ Café Amazon របស់ក្រុមហ៊ុនOR ផ្តល់បទពិសោធន៍នៃការញុំាកាហ្វេលំដាប់ខ្ពស់ បានបន្តរីកចម្រើនជាអន្តរជាតិ ដោយពង្រឹងវត្តមានរបស់OR នៅក្នុងទីផ្សារដែលមានសក្តានុពលខ្ពស់។

ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាឱ្យកាន់តែរឹងមាំ

ក្រុមហ៊ុនOR មើលឃើញថា ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ការពង្រីកវត្តមានរបស់ខ្លួន នៅក្នុងតំបន់ ហើយលោក M.L. Peekthong បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការ និងការវិនិយោគឆ្លងព្រំដែនមួយនេះ។

លោក M.L. Peekthong Thongyai បានមានប្រសាសន៍ថា ខណៈកម្ពុជា  កំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ នៅក្នុងតំបន់ ក្រុមហ៊ុន OR ប្តេជ្ញាគាំទ្រដល់កំណើនរបស់ខ្លួន តាមរយៈការវិនិយោគជាយុទ្ធសាស្រ្ត នវានុវត្កន៍ និងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព។

លោកបានបន្តថា យុទ្ធសាស្ត្ររបស់យើងគឺ “ពួកគេរីកចម្រើន” “យើងរីកចម្រើន” (They Grow, We Grow) ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើង សម្រាប់ភាពរុងរឿងទៅវិញទៅមក និងភាពជោគ​ជ័យយូរអង្វែងនៅក្នុងទីផ្សារកម្ពុជា”៕

Hanoi apartment rents among highest in Asia

A two-bedroom apartment in Hanoi costs US$715 per month on average to lease, higher than in Kuala Lumpur, Jakarta or Mumbai, a study has found.

The Vietnamese capital is the 11th most expensive in Asia, according to research firm Global Property Guide, which analyzed apartment rental markets as of this month in 15 major cities on the continent.

A tenant sentiment report by property listing platform Batdongsan indicated that average rents in the capital rose 10% last year to VND19 million per month compared
to HCMC’s VND14 million.

Pham Duc Toan, CEO of property developer EZ Property, said the sharp rise in apartment prices has also driven up rents in Hanoi.

Toan suggested increasing the supply of social housing for both buying and lease by offering subsidies on interest rates and taxes and easing access to land, thus attracting private investment.

Source: Vnexpress

Is international tourist spending power in Pattaya enough to boost the economy?

Pattaya, one of Thailand’s most popular tourist destinations, relies heavily on tourism as a significant driver of its economy.

The city attracts millions of visitors annually, drawn by its vibrant nightlife, beautiful beaches, cultural attractions, and wide range of leisure activities. But the question remains: Is the spending power of these tourists sufficient to drive Pattaya’s economy forward?
Tourists in Pattaya spend money across various sectors, including accommodation, food and beverage, entertainment, transportation, shopping, and recreational activities.

This diverse spending helps sustain local businesses and generates jobs in the hospitality, service, and retail sectors. However, while the influx of international visitors provides a substantial boost to Pattaya’s economy, there are several challenges that hinder the sustainability and growth of this economic
impact.

One of the primary concerns is the concentration of tourism in specific areas like the beach, Walking Street, and large resorts.

While this ensures high revenue in the short term, it limits the spread of economic benefits to other parts of the city. Additionally, many visitors tend to spend only on basic needs like dining and accommodation, rather than on long-term investments or higher-value products and services.

In conclusion, while tourist spending power in Pattaya plays a key role in the city’s economy, the sustainability and growth of this contribution depend on diversification, resilience to global changes, and a long-term strategy that includes investment in infrastructure and new tourism markets.

Source: Pattya Mail

ការផ្គត់ផ្គង់លើសតម្រូវការបានធ្វើឲ្យផ្សារទំនើបតូចៗបិទទ្វារ នៅទីក្រុងភ្នំពេញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ផ្សារទំនើបខ្នាតមធ្យមមួយចំនួន បានបិទទ្វារដោយសារមួយផ្នែកជាការផ្គត់ផ្គង់លើសតម្រុវការ និងមួយផ្នែកដោយសារការឌីសាញ និងវប្បធ៌មនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

អ្នកជំនាញបានលើកឡើងថា ខណៈការប្រកួតប្រជែងកើនឡើង បានធ្វើឲ្យទីផ្សារតូចៗ ដែលមិនមានស្តង់ដាបានបន្តបិទទ្វារ។

កំហុសនៃការសាងសង់ជាផ្នែកមួយ ដែលបញ្ហាទាំងនោះមានដូចជា កង្វះចំណតយានយន្ត កង្វះបន្ទប់ទឹកសាធារណៈ កង្វះទីសម្រាកលំហែរ អំណាចនៃការទិញធ្លាក់ចុះ និងបញ្ហាឥរិយាបទរបស់ប្រជាពលរដ្ឋ មិនសូវនិយមធ្វើដំណើរដោយថ្មើរជើង ជាហេតុធ្វើឲ្យផ្សារមិនមានចំណតយានយន្តធំទូលាយ មិនអាចទាក់ទាញបានអតិថិជន។

អគ្គនាយិកាក្រុមហ៊ុនPropnex Cambodia លោកស្រីអាន សុធីតាធ្លាប់បានលើកឡើងថា ការផ្គត់ផ្គង់លើសតម្រូវការ ទីតាំងរបស់ផ្សារជាបញ្ហាប្រឈម របស់វិស័យលក់រាយនៅកម្ពុជា ពិសេ​សផ្សារនិមួយៗ អ្នកអភិវឌ្ឍន៍ត្រូវការរៀបចំប្លង់ និងការឌីសាញឡើងវិញរៀងរាល់៥ឆ្នាំម្តង ដើម្បីឲ្យផ្សារមានភាពទាក់ទាញអតិថិជន។

លោកស្រីបន្តថា “ទីតាំងមួយចំនួន មិនស័ក្តិសមសម្រាប់សាងសង់ផ្សារទំនើបឡើយ ដោយសារខ្វះចំណត និងមិនមានទីលានសាធារណៈ សម្រាប់ចតយានយន្ត និងការលំហែរ”។

អ្នកជនាញអចលនទ្រព្យជើងចាស់មួយរូប បានលើកឡើងថា ស្ថានភាពបែបនេះ អ្នកអភិវឌ្ឍន៍គួរជ្រើសរើសវិធីសាស្រ្តថ្មី ធ្វើដូចនៅប្រទេសមួយចំនួន ដែលផ្សារមួយចំនួនបាន លក់ផលិតផលតែមួយមុខផ្តាច់មុខ ដូចជា សម្លៀកបំពាក់ គ្រឿងអេឡិកត្រូនិក ឬផលិតផលថែររក្សសម្រស់ជាដើម។

លោកបញ្ជាក់ថា “នៅពេលផ្សារណាមួយមានកម្រិតភាពយូនីករបស់ខ្លួន អតិថិជននឹងទៅកាន់ផ្សារនោះ ដែលពួកគេអាចស្វែងរកអ្វីដែលពួកគេចង់បាន”។ លោកបន្ថែមថា “ការមានជម្រើសផលិតផលច្រើនមុខនៅផ្សារមួយ មិនប្រាកដថាល្អគ្រប់យ៉ាងនោះទេ”៕