ByteDance founder Zhang Yiming jumps to top of China’s rich list

0

Zhang Yiming, founder of tech giant ByteDance, which owns the TikTok social media platform, is China’s richest person with personal wealth of US$49.3 billion.

Zhang, 41, who stepped down as chief executive of ByteDance in 2021, becomes the 18th individual to be crowned China’s richest person in the 26 years since the annual Hurun China Rich List was first published.

He overtook bottled water magnate Zhong Shanshan, who slipped to second place as his fortune dropped 24% to $47.9 billion, according to this year’s list published Tuesday.
Despite a legal battle over its U.S. assets, ByteDance’s global revenue grew 30% last year to $110 billion, Hurun said, helping to propel Zhang’s personal fortune.

Third on the list was Tencent’s low-profile founder, Pony Ma, while Colin Huang, founder of PDD Holdings, slipped to fourth place from third last year, even as his firm’s discount-focused e-commerce platforms, Pinduoduo and Temu, continue to show healthy revenue growth.

The number of billionaires on the list dropped by 142 to 753, shrinking more than a third from its 2021 peak.
“China’s economy and stock markets had a difficult year,” said Hurun Report Chairman Rupert Hoogewerf.

The most dramatic falls in fortunes have come from China’s real estate sector, he added, while consumer electronics is clearly rising fast, with Xiaomi founder Lei Jun adding $5 billion to his wealth this year.

“Solar panel, lithium battery and EV makers have had a challenging year, as competition intensified, leading to a glut, and the threat of tariffs added to uncertainties,” said Hoogewerf, who is also the list’s chief researcher.

“Solar panel makers saw their wealth down as much as 80% from the 2021 peak, while battery and EV makers were down by half and a quarter respectively.”

Source: Reuters

ពិធីបុណ្យសមុទ្រនៅខេត្តកំពតចុងឆ្នាំនេះអាចនឹងមានភាពទាក់ទាញ ដើម្បីបង្ហាញទៅកាន់ពិភពលោក

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ានលោកហួត ហាក់បអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុង តាមដានវឌ្ឍនភាពការរៀបចំបុណ្យសមុទ្រ ដែលនឹងប្រារពធ្វើនៅខេត្តកំពតនាចុងសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់កម្ពុជា បង្ហាញឱ្យពិភពលោក បានដឹងអំពីជោគជ័យរបស់កម្ពុជា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកម្សាន្ដនៅប្រទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យសមុទ្រនាពេលខាងមុខ។

ព្រឹត្តិការណ៍បុណ្យសមុទ្រ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ខណៈនៅសល់រយៈពេល ត្រឹមតែជា១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍នឹងឈានមកដល់ ដែលជាព្រឹត្តិការណ៍ជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន  ជាពិសេសក៏នឹងរួមចំណែក ជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជា ប្រទេសកម្ពុជាទាំង​មូល និងជួយជំរុញឱ្យខេត្តកំពត មានកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ជាលំដាប់៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីស្ទុះងើបឡើងថ្លៃយ៉ាងគំហុកកាលពីវេលាយប់ម្សិលមិញ ខណៈ​ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) របស់សហរដ្ឋអាមេរិក បន្ទាប់ពីទិន្នន័យបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងអត្រា២,៨%នៅត្រីមាសទី៣ធៀបនឹងឆ្នាំមុន។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៧៨៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះត្រឹមតែ០,០៦ភាគរយដល់២.៧៩៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៨៦,១៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៨០០,៨០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,១៣ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,៩៩ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៧៨%ដល់៣៣,៨១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣២%ដល់១០១៨,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៦២%ដល់១.១៤៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៣នាទីព្រឹក៕

ស្ថាប័នជំនាញព្យាករណ៍ថា តម្រូវការអគារការិយាល័យបៃតងក្នុងប្រទេសម៉ាឡេស៊ីនឹងហក់ឡើងខ្ពស់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្រូវការអគារការិយាល័យបៃតង នៅក្នុងប្រទេ សម៉ាឡេស៊ី ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយអាចឈានដល់ប្រហែល១០លានហ្វីតការ៉េជារៀងរាល់ឆ្នាំ។

ទោះជាយ៉ាងណា បច្ចុប្បន្នតម្រូវការនេះ នៅមិនទាន់ត្រូវបានឆ្លើយតបនៅឡើយទេ។ នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់អចលនទ្រព្យ JLL Malaysia។

លោកស្រី Yulia Nikulicheva ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន JLL Malaysia បានលើកឡើងថា ការផ្គត់ផ្គង់គ្រប់គ្រាន់ នៃអគារបៃតងអាចសម្រេចទៅបាន តាមរយៈការធ្វើឱ្យប្រសើរឡើង នូវអគារដែលមានស្រាប់ ឬការសា ងសង់អគាររចនាសម្ព័ន្ធថ្មី។

លោកស្រីបន្តថា “ខ្ញុំ​ជឿ​ថា​ នេះ​ជា​បញ្ហា​ដែលមានដំណោះស្រាយ ​ព្រោះ​អគារ​ចាស់ៗ​ជា​ច្រើន​មាន​សក្ដានុពល​ និងអាចត្រូវបានធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ដោយ​លក្ខណៈ​បៃតង”។

លោកស្រីបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងពេលបើកសម្ពោធ របាយការណ៍ស្តីពី សក្ដានុពលទីផ្សារការិយាល័យប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ថា “បច្ចុប្បន្ននេះ ទិដ្ឋភាពផ្នែកហិរញ្ញវត្ថុ មានការប្រកួតប្រជែងខ្លាំង ហើយអគារមួយចំនួន ក៏អាចត្រូវបានគេប្រើប្រាស់ឡើងវិញ ក្នុងគោលបំណងផ្សេងទៀតផងដែរ”។

លោកស្រី Nikulicheva បានកត់សម្គាល់ថា ទីផ្សារអគារការិយាល័យបៃតង នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងដំណើរការល្អ។ ប៉ុន្តែ ម៉ាឡេស៊ី នៅតែដើរយឺតជាងប្រទេសសិង្ហបុរី ដែលមានទំហំផ្ទៃក្រឡា អគារការិយាល័យបៃតងច្រើនជាង។

អ្នកជំនាញរូបនេះបានចង្អុលបង្ហាញថា ទីផ្សារការិយា​ល័យចាស់ៗមួយចំនួន ដូចជា អគារនៅក្នុងប្រទេសជប៉ុន និងទីក្រុងហុងកុង កំពុងប្រឈមមុខនឹងបញ្ហាកាន់តែច្រើន ក្នុងការផ្លាស់ប្តូរទៅរកស្ថានភាពថ្មី។

ប៉ុន្តែចំពោះលក្ខខណ្ឌនៅប្រទេសម៉ាឡេស៊ី លោកស្រីបានគូសបញ្ជាក់ថា“ យើងមានស្ថានភាពល្អណាស់ ដោយសារអគា​រជាច្រើន ត្រូវបានសាងសង់នាពេលថ្មីៗនេះ។ ទោះបីជាអគារទាំងនោះ មិនមានលក្ខណៈពិសេសបែបបៃតង យ៉ាងណាក្តី យើងយល់ឃើញថា ម្ចាស់អគារទាំងនេះ អាចអនុវត្តន៍ការផ្លាស់ប្តូរបៃតងបាន”។

លោកស្រីបន្ថែមថា ចាប់ពីឆ្នាំនេះ យើងបានសង្កេតឃើញម្ចាស់អគារកាន់តែច្រើន កំពុងអនុវត្តន៍គំនិតផ្តួចផ្តើម ក្នុងការធ្វើឱ្យអគាររបស់ពួកគេមានភាពបៃតង ហើយនៅឆ្នាំក្រោយ និងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត គម្រោងអភិវឌ្ឍន៍បែបនេះ នឹងកើនឡើងកាន់តែច្រើន៕ប្រភព: Bernama៕


ក្រុមហ៊ុនធំមួយចាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

0

ដោយៈ ម៉ាលីន

       ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកហេង ណន បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន ឡេង រដ្ឋា ផាមខាង ខនស្ត្រាក់សិន ឯ.ក ដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា។

ជំនួបពិភាក្សានេះធ្វើឡើង ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីឱកាស ដ៏មានសក្កានុពលក្នុងការសហការ និងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងភស្តុភាកម្មនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះ គណៈប្រតិភូក្រុមហ៊ុន បានចែករំលែកពីការងារវិនិយោគ របស់ក្រុមហ៊ុនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា និងបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ាន និងបានស្នើសុំការគាំទ្រកិច្ចសហការ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួង លើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។

លោករដ្ឋលេខាធិការ បានលើកឡើងពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសំខាន់ៗមួយចំនួន ដែលក្រសួងបាននឹងកំពុងអនុវត្ត ជាពិសេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ការងារដឹកជញ្ជូនលើផ្លូវដែក និងភស្តុភារកម្មកម្ពុជា ដែលបានកំណត់ក្នុងផែនការមេ គ្រប់ជ្រុងជ្រោយ សំដៅចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕

អគ្គនាយកPropertyarea.asia បានស្នើឲ្យអ្នកឧកញ៉ាចេន ហ្ស៊ីពិនិត្យលើស្តង់ដាលក់ខុនដូដែលប្រើប្រាស់ស្តង់ដា២

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រសារព័ត៌មានអនឡាញ ផ្នែកអចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia បានស្នើអ្នកឧកញ៉ាចេន ហ្សី ប្រធានអគ្គនាយកក្រុមហ៊ុនPrince Real estate Group ពិនិត្យការងារបុគ្គលិករបស់ខ្លួន ដែលបានលក់ខុនដូដល់អតិថិជន ដោយប្រើប្រាស់ស្តង់ដាចំនួន២។

អ្នកបានទិញខុនដូរបស់ក្រុមហ៊ុនPrince Real estate របស់អ្នកឧកញ៉ាចេន ហ្ស៊ី បានរងគ្រោះជាច្រើនបានផ្ញើរសារមកកាន់គេហទំព័រPropertyarea.asia ដោយសារពួកគេត្រូវបានបុគ្គលិកក្រុមហ៊ុននេះ និងក្រុមហ៊ុនដែលជាដៃគូលក់​មួយចំនួនរបស់ក្រុមហ៊ុនPrince Real estate បានដំឡើងតម្លៃខុសពីគោលការណ៍របស់ក្រុមហ៊ុន ដើម្បីទទូលបានកម្រៃជើងសារខ្ពស់។

លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com បានក្លាយជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើ​ន ដោយសារជឿទុកចិត្តភ្នាក់ងារ ដែលជាដៃគូរបស់ក្រុមហ៊ុននេះ។

លោកយិន លាងគង់ បានទិញខុនដូក្នុងគំរោងPrince Happiness Plaza យូនីតខុនដូនៅជាន់៣២ ជាជាន់សម្រាប់ធ្វើការិយាល័យ។ លោកបានទិញខុនដូ ស្ថិតនៅយូនីតលេខ2-32-10 ក្នុងតម្លៃ៨០,៧៧៨ដុល្លារអាមេរិក។ ការទិញខុនដូនេះ ក្នុងគោលដៅសំរាប់ធ្វើការិយាល័យរបស់ក្រុមហ៊ុន និងបានបង់ប្រាក់អស់ចំនួន២៤,២៣២ដុល្លារអាមេរិករួចហើយ ប៉ុន្តែបច្ចុ​ប្បន្នយូនីតនោះ ត្រូវបានក្រុមហ៊ុនរឹបអូសយក បន្ទាប់ពីខកខានបង់ប្រាក់អស់រយៈពេលជាច្រើនខែ។

ការលក់ខុនដូរបស់បុគ្គលិក ក្រុមហ៊ុនPrince Real Estate មួយចំនួន ពួកគេបានសហការជាមួយក្រុមហ៊ុនភ្នាក់ងារ មិនគោរពក្រមវិជ្ជាជីវៈមួយចំនួន ដោយបានដាក់តម្លៃ ខុសស្តង់ដាកំ​ណត់របស់ក្រុមហ៊ុន ដែលបញ្ហានេះបានបង្កការខកចិត្ត និងបង្ហាញពីភាពគ្មានមូលដ្ឋានវិជ្ជាជីវៈ របស់បុគ្គលិកក្រុមហ៊ុនលំដាប់យក្សនេះផងដែរ។

ការងារតូចតាចនេះ បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់មុខមាត់អ្នកឧកញ៉ាចេន ហ្ស៊ីបន្ថែមទៀត ដែលការពិតអ្នកឧកញ៉ាបានធ្វើការងារយ៉ាងល្អ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។

ហេតុអ្វីបានជាលោកដឹងថា ក្រុមហ៊ុនបានប្រើប្រាស់ស្តង់ដាចំនួន២ដល់អតិថិជន លោកយិន លាងគង់បានពន្យល់ថា នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៤ កន្លងមកនេះ លោកបានទៅពិនិត្យខុនដូជាមួយលោកValent Chou ដែលជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនPrince Real EstateនៅគំរោងPrince Happiness Plaza ដោយបានឡើងតាមជណ្តើរប្រអប់ ទៅជាន់ទី៣៧ នៃអាគារទី១របស់គម្រោងនេះ។

នៅពេលទៅដល់ លោកValent Chou បានណែនាំពីយូនីតខុនដូ ដែលមានឌីសាញបញ្ចប់ បំពាក់សម្ភារៈពេញ មានទំហំក្នុងNet Area ទំហំផ្ទៃក្រឡាជាង៤០ម៉ែត្រការ៉េ និងអាចមើលឃើញដល់ទន្លេចតុមុខ ជាមួយទេសភាព១៨០ដឺក្រេ គឺក្រុមហ៊ុនលក់ ត្រឹមតម្លៃជាង៨ម៉ឺនដុល្លារប៉ុណ្ណោះ ដែលវាជាតម្លៃមិនទាន់បានតថ្លៃនៅឡើយ។

យូនីតខុនដូមួយជ្រុងទៀត ដែលអាចគយគន់ទេសភាពទៅកាន់ភាគខាងជើងរាជធានី និងទន្លេចតុមុខ ក៏មានតម្លៃដូចគ្នាផងដែរ។

លោកយិន លាងគង់ បានលើកជាចម្ងល់ថា តើវាចម្លែកឬទេ ដែលខុនដូខ្ញុំនៅជាន់ទី៣២ ដែលគ្មានអ្វីទាំងអស់ គ្មានទាំងបង្គន់ គ្មានទាំងអំពូលភ្លើង គ្មានការ៉ូ ព្រមទាំងអ្វីៗសព្វបែបយ៉ាង បែរជាមានតម្លៃដូចគ្នានឹងយូនីត ដែលបានឌីសាញ និងនិងបំពាក់សម្ភារៈពេញទៅវិញ?”។

លោកបន្តថា “តើវាមិនចម្លែកទេឬ? ខ្ញុំពិតជាខកចិត្ត”។

នៅពេលលើកឡើងពីបញ្ហានេះ លោកValent Chou បានសម្តែងការភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍ដូចជា មិនជឿថាលោកយិន លាងគង់ បានទិញក្នុងតម្លៃខាងលើឡើយ ដោយគាត់បានស្នើឲ្យបុគ្គលិក ក្នុងក្រុមហ៊ុននេះដែលបានស្ថិតក្នុងគ្រុបមួយមានឈ្មោះPHP 2-32-10 ទម្លាក់SPA ជូនលោ​ក ប៉ុន្តែក្រោយមក លោកValent Chouបានបដិសេធមិនឲ្យទៅវិញ ដោយប្រាប់ថា វាជាកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុន។

បុគ្គលិកក្រុមហ៊ុននេះ ឈ្មោះSeling Zheng ដែលនិយាយភាសាខ្មែរច្បាស់ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកថា ខុនដូរបស់បង ក្រុមហ៊ុនបានរំលាយកិច្ចសន្យា ​និងយកត្រលប់មកវិញហើយ។

ការប្រកាសរឹបអូសត្រលប់មកវិញនេះ ធ្វើឡើងរវាងតែក្រុ​ម​ហ៊ុន និងអតិថិជនរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែបើយោងតាមទិដ្ឋ​ភាពច្បាប់នៅកម្ពុជា កា​ររំលាយកិច្ចសន្យាអ្វីមួយ ទាល់តែតុលា​ការទើបមានសិទ្ឋសម្រេច។

ការសម្រេចរឹបអូស ឬរំលាយកិច្ចសន្យានេះ        ធ្វើឡើងផ្ទុយ នឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេសផងដែរ។

សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវជារឿយៗឲ្យអ្នកអភិវឌ្ឍន៍ យោគយល់ដល់អតិថិជនរបស់ខ្លួន ដោយមិនត្រូវរឹបអូសយកផ្ទះរបស់អតិថិជន ឬអ្នកទិញគំរោងរបស់ពួកគេឡើយ។

តើលោកយិន លាងគង់សំណូមពរអ្វី? លោកបានលើកឡើងថា អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺស្នើក្រុមហ៊ុនPrince Real Estate បង់ប្រាក់ចំនួន៥០ភាគរយមកកាន់ខ្ញុំវិញ សម្រាប់ទឹកប្រាក់ដែលលោក បានបង់រួចចំនួន ២៤២៣២ ដុល្លាររួចហើយ និងស្នើសុំឲ្យថ្នាក់ដឹកនាំក្រុមហ៊ុននេះ ធ្វើការវាយតម្លៃស្តង់ដាការងាររបស់ក្រុមហ៊ុនឡើងវិញ ដើម្បីកុំឲ្យប្រជាជនដែលជាអ្នកស្រលាញ់ និងពេញចិត្តរស់នៅខុនដូ ហើយសម្រេចចិត្តទិញខុនដូនេះរងគ្រោះតទៅទៀត។

តាមការពិត អ្នកឧកញ៉ាចេន ហ្សីបាននិងកំពុងរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលលកម្ពុជា ដើម្បីជម្រុញការរីកចម្រើនសេដ្ឋកិច្ច សង្គមរបស់ប្រទេសនេះ៕

ក្រុមហ៊ុនផ្នែកតន្រ្តីជប៉ុនដ៏ធំមួយឈានជើងចូលទីផ្សារកម្ពុជា និងត្រៀមរៀបចំព្រឹត្តិការណ៍ធំៗនៅប្រទេសនេះ

0

ដោយៈ និស្ស័យ

       ភ្នំពេញៈ Sun Music Group ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុនលើជំនាញរៀបចំព្រឹត្តិការណ៍នានា បានឈានជើងចូលទីផ្សារកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ លោកហួត ហាក់ លោក HIROYUKI  OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group និងសហការីបានស្នើសុំការគាំទ្រ និងសហការ លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិតកម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកនាយកក្រុមហ៊ុន និងសហការីដែលបានអញ្ជើញមកទស្សនាកម្ពុជា ព្រមទាំងថ្លែងអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសប្រទេសកម្ពុជា ក្នុងការវិនិយោគ និងមានឆន្ទៈ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅកម្ពុជា៕

 

Indonesia revives plans for 2nd airport on Bali as tourism rebounds

0

Indonesia’s new administration under President Prabowo Subianto is expediting a long-delayed project to build a second airport on tourist hotspot Bali Island.

Prabowo has fully endorsed the project, which aims to alleviate congestion at the existing Gusti Ngurah Rai Airport, Singapore’s The Straits Times reported, citing an unidentified Indonesian
politician.

The second airport is planned for Kubutambahan District in northern Bali, two hours by road from the capital Denpasar.

This initiative follows a notable rebound in Bali’s tourism: Last year the island received 15.5 million visitors, or almost the same as in 2019 before Covid.

In the first seven months of
this year the number was 3.89 million, up from 2.9 million in the same period last year.

Construction of the second airport was first proposed in 2020, but the project faced delays due to a lack of support from Bali’s local government, Bloomberg reported.

It was estimated to take two or three years to complete, serve 20 million passengers a year and accommodate wide-body aircraft such as the Boeing 777-300 and Airbus A380.

Source: Vnexpress

IMF sees weak yen beneficial for Japan’s economy

0

A weak yen is beneficial for Japan’s economy as the boost to exports exceeds the increase in the cost of imports, a senior International Monetary Fund (IMF) official said on Friday.

Nada Choueiri, the IMF’s Japan mission chief, also urged Japan to raise interest rates at a gradual pace and compile supplementary budgets only when a big
shock hits the economy.

“We would advise the Bank of Japan to remain cautious, as they have been so far, and to be gradual” in the pace of rate hikes, since there was high uncertainty over the inflation outlook, she said in an interview.

The yen has resumed its declines recently against the dollar on expectations that the U.S.-Japan interest rate divergence will remain wide, posing a headache for authorities who fret of the hit to households from rising import costs from a weak yen.

But Choueiri said the benefit from rising exports from a weak yen exceeded the rising costs in imports for Japan, which is “a very outward-oriented” economy. “So, the yen depreciation on net benefits growth in Japan,” she said.

The yen’s falls triggered warnings from Japanese Finance Minister Katsunobu Kato, who said on Wednesday the yen’s recent “one-sided, rapid” moves warranted “heightened
vigilance.”

“It’s important to recognize that the Japanese authorities are committed to a flexible exchange rate regime,” she said, when asked whether rapid yen moves would justify Tokyo intervening in the currency market.

The Bank of Japan is widely expected at a two-day policy meeting next week to keep its short-term policy rate steady at 0.25%. Most economists polled by Reuters expect it to hike rates again by March next year.

In its World Economic Outlook issued this month, the IMF projected Japan’s economic growth to accelerate to 1.1% in 2025 from 0.3% this year as rising real wages boost consumption.

Source : Reuters

ឥណ្ឌូនេស៊ី​គ្រោងសាងសង់​ព្រលាន​យន្តហោះ​ទី​២​នៅ​លើកោះ​បាលី​ ខណៈ​វិស័យទេសចរណ៍​ ស្ទុះ​ងើប​ឡើង​វិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេសុីក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក Prabowo Subianto គ្រោងពន្លឿនគម្រោងសាងសង់ព្រលានយន្តហោះទី២នៅលើកោះបាលី បន្ទាប់គម្រោងនេះត្រូវបានពន្យារពេលជាយូរមកហើយ។

លោក Prabowo បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ។នៅពេលសាងសង់រួចរាល់ ព្រលានយន្តហោះថ្មីទី២ នឹងជួយកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋានចាស់ Gusti Ngurah Rai។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី The Straits Times ដោយដកស្រង់សម្តីអ្នកនយោបាយឥណ្ឌូនេស៊ីមួយរូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណ។

ឥណ្ឌូនេស៊ីគ្រោងសាងសង់អាកាសយានដ្ឋានទី២នេះ នៅក្នុងស្រុក Kubutambahan ដែលស្ថិតនៅភាគខាងជើងនៃកោះបាលី។ អ្នកដំណើរត្រូវចំណាយពេលចំនួន២ម៉ោង ក្នុងការធ្វើដំណើរតាមផ្លូវចេញពីទីក្រុង Denpasar នៃខេត្តបាលី។

គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសឡើង បន្ទាប់ពីវិស័យទេសចរណ៍របស់កោះបាលីបានស្ទុះងើបឡើងវិញ។ កាលពីឆ្នាំមុន កោះនេះទទួលបានភ្ញៀវទេសចរណ៍ចំនួន១៥,៥លាននាក់។តួលេខនេះជិតស្មើនឹងកម្រិតក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ដោយឡែក ក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំ២០២៤នេះ ភ្ញៀវទេសចរណ៍ចំនួន៣,៨៩លាននាក់បានចូលមកកំសាន្តកោះបាលី កើនឡើងពីចំនួន២,៩លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីភ្នាក់ងារសារពត៌មាន Bloomberg បានរាយការណ៍ថា ផែនការសាងសង់អាកាសយានដ្ឋានទី២ ត្រូវបានស្នើឡើងជាលើកដំបូងក្នុងឆ្នាំ២០២០។ ប៉ុន្តែគម្រោងនេះបានប្រឈមនឹងការពន្យារពេល ដោយសារកង្វះការគាំទ្រពីរដ្ឋបាលក្នុងតំបន់របស់កោះបាលី។

គម្រោងនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយពេលពី២ឆ្នាំ ឬ៣ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ អាកាសយានដ្ឋានទី២ នឹងមានសមត្ថភាពបម្រើអ្នកដំណើរ ចំនួន២០លាននាក់ក្នុងមួយឆ្នាំ និងអាចផ្ទុកយន្តហោះដែលមានតួខ្លួនធំដូចជា យន្តហោះ Boeing 777-300 និងយន្តហោះ Airbus A380៕ប្រភព: Vnexpress៕