ហ្វីលីពីននឹងនៅតែបន្តរក្សាបានតំណែងជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហ្វីលីពីនគ្រោងនឹងបន្តនាំចូលអង្ករបន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយរក្សាតំណែងជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុតរបស់ពិភពលោក ខណៈបាតុភូត El Niño បាតុភូត La Niña និងព្យុះទីហ្វុងថ្មីៗនេះបានជះផលប៉ះពាល់លើផលិតកម្មអង្ករក្នុងស្រុក។

យោងតាម​តាម​របាយការណ៍​ពី​ស្ថាប័នចំណុះក្រោមក្រសួង​កសិកម្ម​អាមេរិក​ (USDA)​ បានព្យាករណ៍ថា ការ​នាំ​ចូល​អង្ករ​របស់​ប្រទេស​ហ្វីលីពីននឹង​កើន​ឡើង​ដល់ទំហំ៤,៧លាន​តោន​នៅ​ឆ្នាំ​នេះ កើន​ឡើង២,២ភាគរយ​បើធៀប​នឹង​ការ​ព្យាករណ៍​ពី​មុន​ចំនួន៤,៦លាន​តោន ដោយ​សារហ្វីលីពីនកំពុងសម្រុក​ទិញ​អង្ករ​ពីប្រទេសវៀតណាម​ក្នុងបរិមាណយ៉ាង​ច្រើន។

ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតដល់ទំហំ៤,៩លានតោននៅក្នុងឆ្នាំ២០២៥ខាងមុខ ដោយសារតែកសិករក្នុងស្រុកដាំដំណាំស្រូវកាន់តែតិចជាងមុន។ការណ៍នេះបង្ខំឱ្យរដ្ឋាភិបាលក្រុងម៉ានីលត្រូវបង្កើនការនាំចូលអង្ករ ដើម្បីបំពេញតម្រូវការក្នុងស្រុក។

ការព្យាករណ៍ថ្មីចុងក្រោយបង្អស់របស់ USDA កើតឡើង ខណៈមានការព្យាករណ៍ថា ការនាំចូលអង្ករទូទាំងពិភពលោកនឹងកើនឡើងនៅឆ្នាំនេះ ដែលបណ្តាលមកពីការកើនឡើងនៃតម្រូវការពីប្រទេសម៉ាឡេស៊ី និងនេប៉ាល់។

របាយការណ៍ខាងលើក៏បានព្យាករណ៍ថា ការនាំចូលអង្ករជាសកលនៅឆ្នាំក្រោយនឹងបន្តកើនឡើង ដោយសារកំណើនតម្រូវការពីទីផ្សារអាហ្រ្វិក និងប្រទេសមួយចំនួននៅតំបន់អាស៊ី ខណៈការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ឥណ្ឌាត្រូវបានគេរំពឹងថា នឹងជួយជំរុញការផ្គត់ផ្គង់អង្ករជាសកល និងធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះ។

USDA បានប៉ាន់ប្រមាណថា ហ្វីលីពីននឹងផលិតអង្ករក្នុងស្រុកបានចំនួន១២,៧លានតោននៅឆ្នាំ២០២៤ ហើយការផលិតក្នុងស្រុកនឹងធ្លាក់ចុះមកនៅត្រឹម១២,៣លានតោននៅឆ្នាំក្រោយ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា បរិមាណនៃការនាំចូលអង្ករទៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងជាលំដាប់ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ មុនពេលធ្លាក់ចុះមកវិញនៅឆ្នាំ២០២៣កន្លងទៅ៕ប្រភព:Inquirer. net៕

Hanoi villa, townhouse prices drop on primary market

0

Villa and townhouse prices in Hanoi in the third quarter fell by around 16-17% from the previous quarter, a new report has shown.

In the outskirt areas, villa prices on the primary market – where developers sell directly to buyers – declined by 16% to VND150 million (US$6,038) per square meter, according to a report by property consultancy Savills Vietnam.

Townhouse prices plunged 17% to VND156 million.
But a contrasting trend was seen on the secondary market – where buyers sell to other buyers.

Villa prices have gone up 3% quarter-on-quarter to VND169 million, while those of townhouse gained 4% to VND187 million.

This means villas on the secondary market were 13% more expensive than those on the primary market. The gap was 20% for townhouses.
“This shows that villas and townhouse are considered attractive products on the secondary market,” the report said.

On the primary market, however, a surge in supply in the outskirts districts of Me Linh and Thuong Tin has brought prices down, said Do Thu Hang, Savills Vietnam
senior director of advisory services.

It added that despite fluctuations in supply and prices, Hanoi’s villa and townhouse markets saw positive signs in the third quarter, with absorption rate reaching 48%, up 30 percentage points from the second quarter.

High demand came from the districts of Ha Dong, Me Linh and Thuong Tin, Savills said.
A new project is set to launch 2,600 units to the market this month, and another three will add almost 3,000 units in the upcoming months, it added.

Another property consultancy, CBRE, expects 5,000 units to be launched until the end of the year, which will likely end a supply shortage in Hanoi which has been recorded in the last several years.

Source: Vnexpress

តម្លៃមាសនៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យតម្រូវការមាសកើនឡើង បន្ទាប់ពីក្រុម Hezbollah អះអាងថា ខ្លួននឹងបង្កើនកំដៅសង្គ្រាមជាមួយអុីស្រាអែល ហើយការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិកក៏កាន់តែខិតជិតមកដល់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៤ភាគរយដល់២៧០៧,១៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥៩ភាគរយដល់២៧២៣,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៩២,៥៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧០៧,៥០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៦៩ពិន្ទុគិតនៅត្រឹមម៉ោង១០:៤៩នាទីព្រឹកនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៣,៨៣ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,០៦%ដល់៣២,១១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៦%ដល់១០០៨,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៧៧%ដល់១០៥៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥០នាទីព្រឹក។

ធនាគារ ហត្ថា និងក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ប្រារព្ធពិធីបញ្ចប់ដោយជោគជ័យនូវអគារការិយាល័យកណ្តាលថ្មីរបស់ធនាគារ ហត្ថា

0

ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទនភាពក្នុងការប្រកាសពីការបញ្ចប់ដោយជោគជ័យ និងការប្រគល់-ទទួលអគារការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីអឹមអីុឌី ខនស្ត្រាក់សិន។ ពិធីប្រគល់-ទទួលជាផ្លូវការដែលបានធ្វើឡើងនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារ ហត្ថា ក្នុងការទទួលបានកម្មសិទ្ធិ និងការគ្រប់គ្រងប្រតិបត្តិការនៃអគារពេញលេញ។

ជាងនេះទៅទៀត អគារដ៏ទំនើបនេះ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងរាជធានីភ្នំពេញ គឺជាសក្ខីភាពដ៏រឹងមាំនៃការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ចំពោះប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ហត្ថា និង ក្រុមហ៊ុន ស៊ីអឹមអីុឌី ខនស្ត្រាក់សិន ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការដ៏រឹងមាំ ដែលបានធ្វើឱ្យគម្រោងអគារនេះមានរូបរាងឡើង។

នៅក្នុងបរិបទនេះ លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការិយាល័យកណ្តាលថ្មីនេះ មិនត្រឹមតែជាអគារការិយាល័យធ្វើការប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវឱកាស និងជាសក្ខីភាពចំពោះចក្ខុវិស័យ និងគុណតម្លៃដែលជំរុញធនាគារ ហត្ថា ឱ្យមានវឌ្ឍនភាពទៅមុខ”។ លោកបានបន្ថែមថា “អគារការិយាល័យកណ្តាលថ្មីនេះ នឹងដើរតួជាបណ្តុំនៃប្រតិបត្តិការរបស់យើង ដែលអាចឱ្យយើងបម្រើអតិថិជនបានកាន់តែប្រសើរ ជំរុញនវានុវត្តភាព​​ និងបង្កើតកន្លែងធ្វើការងារដ៏ប្រសើរដែលបុគ្គលិករបស់យើងអាចបន្តផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនរបស់យើង”។

ក្រុមហ៊ុន ស៊ីអឹមអីុឌី ខនស្ត្រាក់សិន បានទទួលសិទ្ធិផ្នែកគូសប្លង់ និងសាងសង់សម្រាប់គម្រោងនេះ។ នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន ស៊ីអឹមអីុឌី ខនស្ត្រាក់សិន លោកស្រី ជេននី ជា សុខយូ មានប្រសាសន៍ថា “អគារនេះត្រូវបានរចនា និងសាងសង់ដោយគិតគូរពីប្រតិបត្តិករអគារ ដោយបំពេញតាមស្តង់ដារអន្តរជាតិ និងគោរពតាមមាត្រដ្ឋានអគារ BS Code”។ ជាការទទួលស្គាល់ចំពោះសមិទ្ធិផលរបស់គម្រោង លោកស្រីបានបន្ថែមថា អគារនេះគឺជា “អគារទីមួយក្នុងប្រទេសកម្ពុជាដែលបំពេញតាមតម្រូវការរបស់ក្រសួងបរិស្ថានយ៉ាងពេញលេញ ដោយអនុលោមតាមស្តង់ដាររោងចក្របន្សុទ្ធទឹកទំហំអង្កត់ផ្ចិត១០ (STP) ហើយត្រូវបានបញ្ជាក់ដោយ Green Mark ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាព និងការទទួលខុសត្រូវបរិស្ថាន”។ ដោយសារសុវត្ថិភាពគឺជាអាទិភាពចម្បងរបស់ CMED សម្រាប់គម្រោងទាំងអស់ លោកស្រីមានសេចក្តីសោមនស្សរីករាយក្នុងការនិយាយថា “គម្រោងនេះសម្រេចបានដោយគ្មានគ្រោះថ្នាក់ការងារទាំងអស់ ដែលជាសក្ខីភាពមួយចំពោះពិធីសារសុវត្ថិភាពដ៏តឹងរឹង និងការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៅគ្រប់ដំណាក់កាលសាងសង់ទាំងអស់”។

ធនាគារ ហត្ថា មានការវិវត្តជាច្រើនដំណាក់កាលចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ដោយបានកម្លាយខ្លួនដោយជោគជ័យពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ទៅជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ការបញ្ចប់ការិយាល័យកណ្តាលថ្មីដ៏លេចធ្លោនេះ គឺជានិមិត្តរូបនៃការយកចិត្តទុកដាក់របស់ធនាគារ ហត្ថា ចំពោះវិបុលភាព ឧត្តមភាពសេវាកម្ម និងនវានុវត្តភាព។ វាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយបទដ្ឋានខ្ពស់បំផុត ការបង្កើត និងផ្តល់នូវបរិយាកាសការងារដ៏ប្រសើរសម្រាប់បុគ្គលិករបស់ខ្លួន បន្ថែមពីលើការរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគាររបស់កម្ពុជា។

ជាមួយនឹងការិយាល័យកណ្តាលថ្មីនេះ ធនាគារ ហត្ថានឹងសម្រេចបាននូវសមិទ្ធផលកាន់តែអស្ចារ្យមួយកម្រិតទៀត និងបង្កើតនូវគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន បុគ្គលិក ព្រមទាំងភាគទុនិករបស់ខ្លួនផងដែរ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

K Mall ប្រកាសបើកទីតាំងពង្រីកថ្មី ដើម្បីបង្កើនបទពិសោធន៍ទិញទំនិញកាន់តែប្រសើរជាងមុន

0
ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ 2024

ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកនៅកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ 2024 នេះ។ ការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យរំភើបមួយនេះមានគោលបំណងដើម្បីបង្កើននូវបទពិសោធន៍ទិញទំនិញកាន់​តែប្រសើរជាងមុន ដោយបង្កើតឱ្យមានទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗបន្ថែមទៀតក្នុងការផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។

ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ 2024
ផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្វាគមន៍ភ្ញៀវប្រមាណ 6,300 នាក់ ជារៀងរាល់ថ្ងៃ

សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ 6,300 នាក់ជារៀងរាល់ថ្ងៃ មានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង 300 គ្រឿង និងម៉ូតូចំនួន 700 គ្រឿង ដែលបាននេងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, កីឡដ្ឋានបាល់ទាត់ AIA និងផ្ទះអាជីវកម្មចន្ទគីរី។

ផ្សារទំនើប ខេ ម៉ល បានក្លាយជាគោលដៅពិសាអាហារដែលមានហាងល្បីៗជាង 43

ផ្សារទំនើប ខេ ម៉ល វេង ស្រេង ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតសម្រាប់បម្រើដល់សហគមន៍ជុំវិញតំបន់ដែលមានអ្នករស់នៅជាង 500,000 នាក់ និងជាគោលដៅជួបជុំគ្រួសារ និង​មិត្តភក្តិពិសាអាហារដ៏ល្អបំផុតជាមួយហាងល្បីៗជាង 43 រួមមាន ហាងកាហ្វេ BROWN, The Pizza Company, Marugame Udon, ភោជនីយដ្ឋានថៃ Kai Zaab, Kungfu Kitchen, KaiXin, រោងភាពយន្ត Legend, Master Suki Soup និងហាងទំនិញផ្សេងៗជាច្រើនទៀត។

ការពង្រីកទីតាំងចំណតរថយន្តថ្មីនៅតាមបណ្តោយផ្លូវផ្សារទំនើប ខេ ម៉ល វេង ស្រេង

បន្ថែមពីលើទីតាំងពង្រីកបន្ថែមថ្មីនេះ ផ្សារទំនើប ខេ ម៉ល វេង ស្រេង ក៏គ្រោងនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដោយបង្កើតឱ្យមានកន្លែងចតរថយន្តតាមដងផ្លូវថ្មីផងដែរ។

ផ្សារទំនើប ខេ ម៉ល វេង ស្រេង គ្រោងនឹងសម្ពោធទីតាំងពង្រីកថ្មីនាចុងឆ្នាំ 2024 ដោយនឹងត្រូវបានរួមបញ្ចូលយ៉ាងរលូនជាមួយទីតាំងបច្ចុប្បន្ន ដើម្បីផ្តល់នូវបទពិសោធន៍ជួបជុំពិសេសសម្រាប់មិត្តភក្តិ ក្រុមការងារ និងក្រុមគ្រួសារ។

ទទួលយកឱកាសពិសេសនេះ ដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នកដំបូងគេនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង ថ្ងៃនេះ!  ផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់វេងស្រេង ត្រឹមតែ 5 នាទីពីផ្លូវបំបែកស្ទឹងមានជ័យ 10 នាទីពីស្ពានអាកាសចោមចៅ និង 15 នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ខេ ម៉ល វេង ស្រេង និងគម្រោងទីតាំងពង្រីកបន្ថែមនេះ សូមទាក់ទងក្រុមការងារតាមរយៈ៖ 099 888 596 ឬ E-mail: [email protected] ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអឺបេនលែន។

តម្លៃផ្ទះវីឡា និងផ្ទះ Townhouse ក្នុង​ទីក្រុង​ហាណូយ ដាំក្បាលចុះនៅត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយ​ការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា តម្លៃ​ផ្ទះ​វីឡា និង​ផ្ទះ​Townhouse ក្នុង​ទីក្រុង​ហាណូយ​ ប្រទេសវៀតណាមនៅក្នុង​ត្រីមាស​ទី៣ បាន​ដាំក្បាលចុះ​ប្រហែលពី១៦%ទៅ១៧%ធៀប​នឹង​ត្រីមាស​មុន។

តម្លៃផ្ទះវីឡានៅតំបន់ជាយក្រុងហាណូយក្នុងទីផ្សារបឋម(Primary Market) ដែលអ្នកអភិវឌ្ឍន៍លក់ដោយផ្ទាល់ទៅឱ្យអ្នកទិញ បានធ្លាក់ចុះ១៦% មកនៅត្រឹម១៥០លានដុង(៦.០៣៨ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam។

ចំណែក តម្លៃផ្ទះ Townhouse ក្នុងទីផ្សារបឋមដូចគ្នាបានធ្លាក់ចុះ១៧ភាគរយមកនៅត្រឹម១៥៦លានដុងក្នុងមួយម៉ែត្រការ៉េ។

ផ្ទុយទៅវិញ តម្លៃផ្ទះវីឡានៅក្នុងទីផ្សារបន្ទាប់បន្សំ(Secondary Market) ដែលអ្នកទិញបានលក់បន្តទៅឱ្យអ្នកទិញដទៃផ្សេងទៀត បានកើនឡើង៣%ធៀបនឹងត្រីមាសទី២ដល់១៦៩លានដុង ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃផ្ទះ Townhouse បានកើនឡើង៤% ដល់១៨៧លានដុងក្នុងមួយម៉ែត្រការ៉េ។

បើយោងតាមការប្រៀបធៀបបានបង្ហាញថា តម្លៃផ្ទះវីឡាលើទីផ្សារបន្ទាប់បន្សំមានតម្លៃថ្លៃជាងផ្ទះវីឡានៅលើទីផ្សារបឋមប្រមាណ១៣ភាគរយ ខណៈតម្លៃផ្ទះ Townhouse នៅលើទីផ្សារបន្ទាប់បន្សំ មានតម្លៃថ្លៃជាងផ្ទះ Townhouse លើទីផ្សារបឋមចំនួន២០ភាគរយ។

លោកស្រី Do Thu Hang នាយកជាន់ខ្ពស់ផ្នែកសេវាប្រឹក្សាយោបល់នៅក្រុមហ៊ុនអចលនទ្រព្យ Savills Vietnam បានអះអាងថា ការកើនឡើងនៃការផ្គត់ផ្គង់ផ្ទះវីឡា និងផ្ទះTownhouse នៅតំបន់ជាយក្រុងហាណូយ ដូចជាសង្កាត់ Me Linh និងសង្កាត់ Thuong Tin បានធ្វើឱ្យតម្លៃធ្លាក់ចុះ។

ថ្វីបើការផ្គត់ផ្គង់ និងតម្លៃមានការប្រែប្រួល ក៏ប៉ុន្តែ ទីផ្សារផ្ទះវីឡា និងផ្ទះ Townhouse ទូទាំងទីក្រុងហាណូយ បាបង្ហាញសញ្ញាវិជ្ជមាននៅក្នុងត្រីមាសទី៣ ដោយសារកំណើននៃតម្រូវការខ្ពស់នៅសង្កាត់ Ha Dong សង្កាត់ Me Linh និងសង្កាត់ Thuong Tin៕ប្រភព: Vnexpress៕

បំណុលសាធារណៈសរុបរបស់ពិភពលោកនឹងកើនឡើងដល់ចំនួន១០០ភាគរយនៃ GDP សកលនៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករណ៍ថា បំណុលសាធារណៈសរុបរបស់ពិភពលោកនឹងកើនឡើងដល់ទំហំទឹកប្រាក់លើស១០០ទ្រីលានដុល្លារជាលើកដំបូងនៅឆ្នាំនេះ ហើយអាចនឹងកើនឡើងលឿនជាងការព្យាករណ៍។

របាយការណ៍តាមដានសារពើពន្ធថ្មីចុងក្រោយរបស់ IMF បានបង្ហាញថា បំណុលសាធារណៈសកលនឹងកើនឡើងដល់ចំនួន៩៣% នៃផលទុនជាតិសរុប(GDP)របស់ពិភពលោកនៅចុងឆ្នាំ២០២៤ និងបន្តកើនឡើងដល់១០០%នៃ GDP សកលនៅឆ្នាំ២០៣០។

បំណុលសាធារណៈសរុបរបស់ពិភពលោកធ្លាប់បានកើនឡើងដល់ចំនួន៩៩ភាគរយនៃទំហំផលទុនជាតិសរុប(GDP) របស់ពិភពលោកក្នុងកំឡុងពេលផ្ទុះវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្ខំឱ្យរដ្ឋាភិបាលទូទាំងពិភពលោកបង្កើនថវិកាចំណាយដើម្បីទប់ទល់នឹងវិបត្តិ។នេះបើយោងតាមការដកស្រង់ដោយសារពត៌មាន Reuters។

ការព្យាករណ៍នេះត្រូវបានចេញផ្សាយមួយសប្តាហ៍ មុនពេលដែលមូលនិធិ IMF និងធនាគារពិភពលោករៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីនតោន។ មូលនិធិ IMF ជឿថា កម្រិតបំណុលនាពេលអនាគតអាចមានអត្រាខ្ពស់ជាងការព្យាករណ៍នាពេលបច្ចុប្បន្ន ខណៈប្រជាជនអាមេរិកមានបំណងចំណាយប្រាក់កាន់តែច្រើន។

IMF បានគូសបញ្ជាក់នៅក្នុងរបាយការណ៍នេះថា ភាពមិនប្រាកដប្រជានៃគោលនយោបាយសារពើពន្ធបានកើនឡើង ហើយបន្ទាត់ក្រហមនយោបាយស្តីពីការយកពន្ធកាន់តែមានភាពរឹងមាំ។

ជាមួយគ្នានេះ សម្ពាធលើការចំណាយដើម្បីដោះស្រាយការផ្លាស់ប្តូរទៅរកភាពបៃតង កំណើននៃចំនួនប្រជាជនមានវ័យចំណាស់ បូករួមទាំងការព្រួយបារម្ភអំពីសុវត្ថិភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍន៍រយៈពេលវែងក៏កំពុងកើនឡើងផងដែរ។

ក្តីបារម្ភរបស់មូលនិធិ IMF អំពីការកើនឡើងនៃកម្រិតបំណុលសកលកើតឡើង មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់ក្នុងពេលឆាប់ៗនេះ។ បេក្ខជនទាំង២ ទាំងខាងគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានប្តេជ្ញាកាត់បន្ថយពន្ធដែលការណ៍នេះអាចធ្វើឱ្យឱនភាពរបស់រដ្ឋាភិបាលសហព័ន្ធកើនឡើងរាប់ពាន់លានដុល្លារ។

បំណុលក៏នឹងអាចកើនឡើងបន្ថែមទៀយដោយសារការថយចុះនៃកំណើនសេដ្ឋកិច្ចសកល លក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងភាពមិនច្បាស់លាស់នៃគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុកាន់តែច្រើននៅក្នុងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងប្រទេសចិន៕ប្រភព: Reuters៕

ទីក្រុងហុងកុងបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ពាក្យសុំទិដ្ឋាការដល់ភ្ញៀវទេសចរណ៍កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហុងកុងគ្រោងនឹងបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យចំពោះពលរដ្ឋមកពីបណ្តាប្រទេសអាស៊ានចំនួន៣ ដែលដាក់ពាក្យស្នើសុំទិដ្ឋាការចូលមកកាន់ទីក្រុងហុងកុងបានច្រើនលើក(Multiple-entry visa)ក្នុងគោលបំណងនៃការធ្វើដំណើរ និងអាជីវកម្ម។

បណ្តាប្រទេសទាំង៣នោះ រួមមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារពត៌មាន xinhua កាលពីថ្ងៃពុធម្សិលមិញនេះ។

សុពលភាពនៃទិដ្ឋាការសម្រាប់ពលរដ្ឋមកពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ នឹងត្រូវបានពង្រីកដល់រយៈពេល៣ឆ្នាំ។ លោក Lee បានថ្លែងសុន្ទរកថាគោលនយោបាយរបស់លោកទៅកាន់ក្រុមប្រឹក្សានីតិប្បញ្ញត្តិហុងកុងថាវិធានការនេះក៏បានអនុវត្តន៍ចំពោះជនជាតិវៀតណាម ដែលទទួលបានអត្ថប្រយោជន៍ពីការបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការចាប់តាំងពីឆ្នាំមុន។

លោក Lee បានអះអាងថា ចំណាត់ការថ្មីនេះមានគោលដៅដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន។ រដ្ឋបាលហុងកុងនឹងពន្លឿនដំណើរការនៃការទទួលពាក្យស្នើសុំទិដ្ឋាការពីសំណាក់ភ្ញៀវទេសចរណ៍នៃបណ្តាប្រទេសអាស៊ានដែលបានដាក់ជូនតាមរយៈភ្នាក់ងារទេសចរណ៍ក្នុងស្រុក។

លោក Lee បានបន្តថា ដើម្បីទាក់ទាគប្រភពភ្ញៀវទេសចរណ៍មកពីតំបន់មជ្ឈិមបូព៌ា និងអាស៊ាន រដ្ឋបាលហុងកុងនឹងជំរុញយ៉ាងសកម្មនូវផ្នែកផ្សេងៗនៃសហគមន៍ ដើម្បីបង្កើនវិធានការគាំទ្រវិស័យទេសចរណ៍ សំដៅបង្កើតបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។

វិធានការគាំទ្រភ្ញៀវទេសចរណ៍មកពីតំបន់មជ្ឈឹមបូព៌ា រួមមាន ការផ្តល់ព័ត៌មាននៅអាកាសយានដ្ឋានជាភាសាអារ៉ាប់ និងចងក្រងបញ្ជីភោជនីយដ្ឋាន ដែលផ្តល់អាហារបែបហាឡាល់។

លើសពីនេះ រដ្ឋបាលទីក្រុងហុងកុងក៏បានប្រកាសលុបចោលលក្ខខណ្ឌតម្រូវឱ្យភ្ញៀវទេសចរណ៍ផ្តល់ប័ណ្ណមកដល់ ឬចេញដំណើរ ដើម្បីជួយសម្រួលដល់នីតិវិធីអន្តោប្រវេសន៍ឱ្យកាន់តែលឿន និងមានភាពងាយស្រួលជាងមុន៕ប្រភព: Xinhua៕

Thailand, China, Laos agree on plan to build a connectivity corridor

0

China and Laos have signed a joint statement aimed at elevating bilateral cooperation, focusing on the ambitious development of a connectivity development corridor between the two countries and Thailand.

During his official visit to Laos from October 11-12, Chinese Premier Li Qiang and Lao Prime Minister Sonexay Siphandone concurred to enhance practical cooperation. This comes after Thailand had also agreed to the programme.

The two sides agreed to promote the operation, maintenance and development of the China-Laos Railway with high quality, actively push for the “juxtaposed border control” of the China-Laos Railway to achieve substantial progress as soon as possible and strive for the standard gauge connection of China-Laos Railway and Thailand railway.

The three countries have also agreed on an early date to promote the implementation of the China-Laos-Thailand Connectivity Development Corridor Outlook, according to the statement reported by China’s Xinhua News Agency.

To this end, China and Laos will work together to implement the zero-tariff arrangement for 100% of Lao products exported to China, and push for more high-quality Lao agricultural and food exports to China, the document added.

Source:Viet Nam News &Asia News Network

Top Chinese developers’ sales up slightly in September following Beijing support

0

Sales for China’s largest developers edged up in September after Beijing rolled out a programme to support the struggling property market, as China Vanke, Country Garden Holdings and Shimao Property Holdings reported month-on-month growth.

But analysts said given the uncertainty surrounding the government’s plans for stimulus in the future, are the gains sustainable?

Shanghai-based Shimao reported a 13.1 per cent month-on-month increase in contracted sales, which reached 2.9 billion yuan (US$415.4 million) in September, according to a Monday filing with the Hong Kong stock exchange. Sales rose 45.5 per cent from a year earlier, as sentiment improved after the People’s Bank of China last month cut mortgage rates and down payment requirements, while local governments eased restrictions for homebuyers.

Meanwhile, China Vanke recorded new home sales worth 10 billion yuan during the weeklong “golden week” holiday. And Country Garden said the number of people who indicated they were interested in a project by paying a deposit surged 34 per cent when compared with another weeklong holiday back in May.

After authorities unleashed their most aggressive support package since the Covid-19 pandemic in September, China’s finance ministry over the weekend did not deliver a broad-based fiscal stimulus package. Instead, it said it would be more forceful in dealing with local government debt and the property market. Specifically, it encouraged local governments to buy unsold homes and stabilise the property market by issuing special bonds.

“If funds from special bonds can be used to purchase existing housing stock, it would effectively address the issue of funding sources for local governments’ property acquisitions, significantly expanding the scale of such purchases,” said Wang Xingping, a senior analyst at Fitch Bohua. “This, in turn, would boost developers’ sales and ease their liquidity pressures.”

“However, in practice, low purchase prices and strict acquisition standards set by local governments have limited some developers’ willingness to sell. The future effectiveness of these policies will depend on balancing the interests of all parties, but overall, they should support an improvement in developers’ sales performance,” she added.

Source: SCMP