បណ្តាប្រទេស​អាស៊ាន​ចំនួន​៥​ ឯកភាព​ចែករំលែក​ទិន្នន័យ​សុវត្ថិភាព​អាកាសចរណ៍ទៅវិញទៅមក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសអាស៊ានចំនួន៥ បានប្រកាសពីការឯកភាពចែករំលែកទិន្នន័យអាកាសចរណ៍ និងព័ត៌មានឱ្យគ្នាទៅវិញទៅមក ព្រមទាំងរាយការណ៍ក្នុងករណីមានភាពចលាចលធ្ងន់ធ្ងរ ដើម្បីជួយធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានសុវត្ថិភាព។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសទាំង៥បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយក្នុងគោលបំណងចាប់ផ្តើមអនុវត្តន៍ផែនការនេះនៅចុងឆ្នាំ២០២៤។

កិច្ចព្រមព្រៀងនេះកើតឡើង ស្របពេលដែលការធ្វើដំណើរតាមផ្លូវអាកាសបាននិងកំពុងបន្តស្ទុះងើបឡើងវិញពីផលប៉ះពាល់នៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដែលបានរំខានដល់វិស័យទេសចរណ៍ក្នុងតំបន់នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។

គំនិតផ្តួចផ្តើមនេះត្រូវបានលើកយកទៅពិភាក្សាកាលពីឆ្នាំមុន។ ប៉ុន្តែ ប្រទេសអាស៊ានទាំង៥ បានចំណាយពេលវេលាយូរ មុនពេលឈានដល់ការឯកភាពគ្នាលើទិន្នន័យដែលត្រូវចែករំលែក និងបង្កើតពិធីការ ដើម្បីគ្រប់គ្រងការសម្ងាត់របស់ទិន្នន័យ។

សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា “នេះជាគំនិតផ្តួចផ្តើមដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រដ្ឋទាំង៥គ្រោងសហការ និងចែករំលែកទិន្នន័យ និងព័ត៌មានសុវត្ថិភាពដើម្បីកំណត់អត្តសញ្ញាណគ្រោះថ្នាក់ និងនិន្នាការ ព្រមទាំងបង្កើតវិធានការកាត់បន្ថយហានិភ័យដើម្បីគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពឱ្យបានកាន់តែប្រសើរឡើង”។

ប្រទេសទាំង៥បានកំណត់ប្រភេទទិន្នន័យដំបូងចំនួន៧ ដែលត្រូវចែករំលែកគ្នាទៅវិញទៅមក រួមមានទាំងការព្រមានពីការប៉ះទង្គិចគ្នា គម្លាតពីរយៈកម្ពស់ដែលកំណត់ដោយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបញ្ជូនសញ្ញាព្រមាន។

ចំណែក សេចក្តីរាយការណ៍ពត៌មានអំពីស្ថានភាពខ្យល់កួចធ្ងន់ធ្ងរ ខ្យល់បោកបក់ ការវាយប្រហារដោយក្រុមហ្វូងសត្វបក្សី និងការដឹកជញ្ជូនទំនិញដែលមានគ្រោះថ្នាក់ក៏នឹងត្រូវបានចែករំលែកទៅវិញទៅមកផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ខាងលើបានបន្តឱ្យដឹងទៀតថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃនឹងដើរតួជាអ្នកទទួលខុសត្រូវលើការថែរក្សាទុកទិន្នន័យ ហើយប្រទេសសិង្ហបុរីនឹងដើរតួជាអ្នកវិភាគទិន្នន័យ៕ប្រភព: AFP៕

វៀតណាមសម្រេចបញ្ចុះតម្លៃសណ្ឋាគារដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឡើងវិញ ក្រោយរងគ្រោះដោយព្យុះទឹកជំនន់

0

ដោយ: គង់ លាងហួរ
ហាណូយ: ប្រទេសវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដូចជាការបញ្ចុះតម្លៃសណ្ឋាគារ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ត្រឡប់ទៅកាន់ខេត្ត Ha Giang ក្រោយពីខេត្តមួយនេះរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារព្យុះកំណាចទីហ្វុង Yagi។

លោក Lai Quoc Tinh ប្រធានសមាគមទេសចរណ៍ខេត្ត Ha Giang បានប្រកាសក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៅទីក្រុងហាណូយថា “សណ្ឋាគារនឹងផ្តល់ការបញ្ចុះតម្លៃពី ១០%ទៅ៣០% ដល់ដំណាច់រដូវកាលសម្បូរភ្ញៀវទេសចរណ៍(Peak season)”។

លោក​បាន​បន្ត​ថា សណ្ឋាគារ និង​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​ Ha Giang បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់​ស្វាគមន៍ភ្ញៀវ​ទេសចរណ៍មកកំសាន្ត និងស្នាក់នៅ។

រដូវកាលសម្បូរភ្ញៀវទេសចរណ៍នៅខេត្ត Ha Giang ដែលជាតំបន់ភ្នំនៅក្នុងប្រទេសវៀតណាម រួមមាននៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ ចាប់ពីខែមីនាដល់ខែឧសភា និងចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។

ចាប់តាំងពីដើមខែតុលា ភ្នាក់ងារទេសចរណ៍ជាច្រើនបានធ្វើដំណើរទៅកាន់ខេត្ត Ha Giang ដើម្បីវាយតម្លៃស្ថានភាព។ ខេត្ត​នេះបាន​ដាំ​ផ្កា Buckwheat ឡើងវិញជាថ្មី និង​ជួសជុល​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ និង​ទីតាំង​សម្គាល់​ប្រវត្តិសាស្ត្រ។

ខេត្ត​នេះ​បានរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារទឹក​ជំនន់​ក្នុង​ខែ​សីហា និង​ព្យុះ​ទីហ្វុង Yagi ក្នុង​ខែ​កញ្ញា។ ភ្ញៀវទេសចរណ៍ជាច្រើនបានសម្រុកលុបចោលការធ្វើដំណើររបស់ពួកគេក្នុងខែកញ្ញា ដែលបណ្តាលឱ្យភោជនីយដ្ឋានមួយចំនួននៅខេត្ត Ha Giang ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែកង្វះអតិថិជន និងប្រាក់ចំណូលធ្លាក់ចុះ។

ចំនួនភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាក្នុងអំឡុងពេលនេះភាគច្រើនជាជនបរទេស ដោយសារប្រជាជនក្នុងស្រុកនៅតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ និងព្យុះទីហ្វុងនាពេលថ្មីៗនេះ។

លោក Nguyen Hong Hai ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានមានប្រសាសន៍ឱ្យដឹងថា យើងបានដាក់ចេញវិធានការសុវត្ថិភាពចាំបាច់ទាំងអស់ ហើយយើងមិនមានការរឹតបន្តឹងការធ្វើដំណើរនោះទេ។

ក្នុងឆ្នាំ២០២៣ ខេត្ត Ha Giang បានទាក់ទាញភ្ញៀវទេសចរណ៍ជាង៣លាននាក់ ដោយបង្កើតប្រាក់ចំណូលជិត៧,១ទ្រីលានដុង (ប្រហែល២៩៥លានដុល្លារអាមេរិក) និងចូលរួមចំណែកចំនួន១០%ទៅក្នុងផលទុនជាតិសរុប (GDP)របស់ខេត្តនៃតំបន់ភ្នំមួយនេះ៕ប្រភព: Vnexpress ៕

Housing price of new projects jumps over 145% in two Delhi-NCR areas in 5 years; check property price rise in your city

0

The Indian real estate market has seen a significant surge in prices, with average prices for new launches in top 10 cities increasing by 88% in the last five years.

This trend was highlighted in a recent report by PropEquity, a real estate data analytics firm.

The report highlights that Gurugram experienced the most significant increase in newly-launched housing prices, jumping from Rs 7,500 per square foot in 2019 to Rs 19,500 per square foot in 2024. It marks an increase of 160% in five years.

Noida experienced a price jump from Rs 6,500 in 2019 to Rs 16,000 in 2024, reflecting a rise of 146% in five years. Bengaluru prices rose from Rs 5,051 in 2019 to Rs 10,020 in 2024, a notable increase of 98% in five years. In Hyderabad, the price jumped from Rs 4,686 in 2019 to Rs 8,500 in 2024, representing an 81% rise in five years. Chennai recorded a surge from Rs 4,451 in 2019 to Rs 8,023 in 2024, indicating an 80% rise during the five-year period.

In contrast, Mumbai witnessed a more modest jump of 37%, with prices moving from Rs 25,820 per square foot to Rs 35,500 per square foot during the period under review.

Between 2019 and 2024, approximately 15,000 projects, including apartments, floors, and villas, were launched in these top 10 cities, which include Bengaluru, Chennai, Hyderabad, Kolkata, Mumbai, Thane, Navi Mumbai, Pune, Noida, and Gurugram.

Samir Jasuja, Founder and CEO of PropEquity, commented on the findings: “Real estate prices have gone up exponentially across all major cities in the last five years. Factors such as massive infrastructure development, increased interest from non-resident Indians (NRIs), high-net-worth individuals (HNIs) and ultra-high-net-worth individuals (UHNIs), stock market gains leading to wealth creation, rising homeownership sentiments, and a shift towards luxury and super-luxury homes have all contributed to this steep rise.”

Source: The Economic Times

តម្លៃផ្ទះជាមធ្យមក្នុងទីក្រុងធំទាំង១០របស់ឥណ្ឌាហក់ឡើង៨៨ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅលើទីផ្សារអចលនទ្រព្យឥណ្ឌាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយតម្លៃលំនៅដ្ឋានជាមធ្យមក្នុងគម្រោងបើកដំណើរការថ្មីនៅទីក្រុងកំពូលទាំង១០របស់ឥណ្ឌា បានកើនឡើង៨៨ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៤។

និន្នាការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ថ្មីរបស់ក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យ PropEquity ដែលមានទីស្នាក់ការនៅទីក្រុង Gurgaon ក្នុងរដ្ឋHaryana របស់ប្រទេសឥណ្ឌា។

របាយការណ៍បានបង្ហាញថា តម្លៃលំនៅដ្ឋានជាមធ្យមក្នុងគម្រោងបើកដំណើរការលក់ថ្មីនៅទីក្រុង Gurugram បានកើនឡើងយ៉ាងលឿនបំផុតលំដាប់លេខរៀងទី១ ពី៧.៥០០រូពី(ប្រហែល៨៩,២ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ ដល់១៩.៥០០រូពី(ប្រហែល២៣២ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ តួលេខនេះមានការកើនឡើង១៦០% ក្នុងរយៈពេល៥ឆ្នាំ។

ចំណែក តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុង Noida បានឈរនៅលេខរៀងទី២ ដោយតម្លៃផ្ទះបានកើនឡើងពី៦.៥០០រូពី(ប្រហែល៧៧,៣ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ ដល់១៦.០០០រូពី(ប្រហែល១៩០,៣ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ ចំនួននេះបង្ហាញពីការកើនឡើង១៤៦% ក្នុងរយៈពេល៥ឆ្នាំ។

ជាមួយគ្នានេះ តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុង Bengaluru បានឈរនៅលេខរៀងទី៣ ខណៈតម្លៃផ្ទះបានកើនឡើងពី៥.០៥១រូពី(ប្រហែល៦០ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ដល់១០.០២០រូពី(ប្រហែល១២០ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ ចំនួននេះបង្ហាញពីការកើនឡើង៩៨% ក្នុងរយៈពេល៥ឆ្នាំ។

តម្លៃលំនៅដ្ឋានជាមធ្យមនៅទីក្រុង Hyderabad បានឈរនៅលេខរៀងទី៤ ខណៈតម្លៃផ្ទះបានកើនឡើងពី៤.៦៨៦រូពី(ប្រហែល៥៥,៧ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ ដល់៨.៥០០រូពី(ប្រហែល១០១ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ ចំនួននេះបង្ហាញពីការកើនឡើង៨១% ក្នុងរយៈពេល៥ឆ្នាំ។

រីឯ ចំណាត់ថ្នាក់លេខ៥ បានទៅលើទីក្រុង Chennai ខណៈតម្លៃផ្ទះបានកើនឡើងពី៤.៤៥១រូពី(ប្រហែល៥៣ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០១៩ ដល់៨.០២៣រូពី(ប្រហែល៩៥,៤ដុល្លារ)ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំ២០២៤។ ចំនួននេះបង្ហាញពីការកើនឡើង៨០% ក្នុងរយៈពេល៥ឆ្នាំ។

ចំណែក ចំណាត់ថ្នាក់លេខ៦ លេខ៧ លេខ៨ លេខ៩ និងលេខ១០ បានទៅលើទីក្រុង Pune ទីក្រុង Navi Mumbai ទីក្រុង Kolkata ទីក្រុង Thane និងទីក្រុង Mumbai រៀងគ្នា។

នៅចន្លោះឆ្នាំ២០១៩ដល់ឆ្នាំ២០២៤ គម្រោងប្រមាណ១៥.០០០គម្រោង រួមមានទាំងអគារអាផាតមុិន និងផ្ទះវីឡា ត្រូវបានបើកដំណើរការលក់នៅក្នុងទីក្រុងកំពូលទាំង១០ខាងលើ។

លោក Samir Jasuja ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យ PropEquity បានលើកឡើងថា “តម្លៃលំនៅដ្ឋានបានកើនឡើងយ៉ាងគំហុកនៅទូទាំងទីក្រុងធំៗទាំង១០ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ”។

ការកើនឡើងនៃតម្លៃផ្ទះបានបណ្តាលមកពីកត្តានានាដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ការចាប់អារម្មណ៍ពីសំណាក់ប្រជាជនឥណ្ឌា បុគ្គលដែលមានទ្រព្យចាប់ពី១លានដុល្លារទៅ៥លានដុល្លារ (HNIs) និងបុគ្គលដែលមានទ្រព្យចាប់ពី៣០លានដុល្លារទៅ៩៩៩លានដុល្លារ (UHNIs) រួមទាំងការហក់ឡើងថ្លៃនៃផ្សារហ៊ុនឥណ្ឌា។

ជាមួយគ្នានេះ ការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងការទិញផ្ទះដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិពេញលេញ និងការងាកឆ្ពោះទៅរកផ្ទះប្រណីត និងទំនើបៗក៏បានរួមចំណែកដល់ការកើនឡើងនៃតម្លៃផ្ទះផងដែរ៕ប្រភព: The Economic Times៕

គម្រោងលំនៅឋានដែលពោរពេញដោយក្ដីសុខតាំងពីវ័យក្មេងដល់វ័យចូលនិវត្តន៍នៅក្នុងទីក្រុងភ្នំពេញ

0

ជាការពិតណាស់ ការរស់នៅក្នុងរាជធានីភ្នំពេញតែងមានភាពរំខានដោយសារសំឡេងអ៊ូអរ ផ្សែងយានយន្ត និងខ្យល់មិនបរិសុទ្ធជាដើមដែលធ្វើឱ្យប៉ះពាល់សុខុមាលភាពរបស់មនុស្សវ័យចំណាស់។

អីចឹងតើកន្លែងណាដែលមិនមានភាពអ៊ូអរពេក មិនស្ងាត់ពេក មិនមានផ្សែងពុលច្រើនពេក នៅរាជធានីភ្នំពេញយើងនេះ?

ថ្ងៃនេះ យើងខ្ញុំសូមណែនាំគម្រោងលំនៅឋានមួយកន្លែងរបស់ បុរី ប៉េង ហួត គឺគម្រោង ដឹស្ដា មេរាហ្កាដិន ដែលជាគម្រោងស្ថិតនៅក្នុងរាជធានី​ភ្នំពេញ ប៉ុន្តែមានខ្យល់អាកាសបរិសុទ្ធល្អ មានសួនច្បារដ៏ធំសម្រាប់ការដើរហាត់ប្រាណជាមួយនឹងដើមឈើធំៗ និងផ្កាស្អាតៗ ហើយក៏មានក្លឹបហាត់ប្រាណ អាងហែលទឹក ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុងគម្រោងក៏មានដាំដើមឈើជាច្រើន​ថែមទៀត ដើម្បីជួយកាត់បន្ថយផ្សែងពុល និងបញ្ចេញនូវខ្យល់ដែលមានអុកស៊ីសែនខ្ពស់។




ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិយាកាសល្អបែបនេះ នឹងនាំឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ អាចជាពីជំងឺធុញធប់អារម្មណ៍ និងសុខភាពកាន់តែល្អ។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកគេហដ្ឋានសម្រាប់ការរស់នៅក្នុងវ័យចំណាស់ ឬដើម្បីឪពុកម្ដាយវ័យចំណាស់រស់នៅ ហេតុនេះហើយ សូមជ្រើសរើសគម្រោង ដឹស្ដា មេរាហ្កាដិន មួយនេះពិតជាមិនខុសបំណងនោះទេ។


តាមការឱ្យដឹង នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏មានការផ្ដល់ជូនយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមកទៀត គឺការរំលស់ជាមួយបុរី ដែលមានអត្រាការប្រាក់ត្រឹមតែ 9% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយរយៈពេលបង់រហូតដល់ ១៩ ឆ្នាំ។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌកាន់តែពិសេស គឺមិនសិក្សាលើប្រាក់ចំណូលរបស់លោកអ្នក​ គោលការណ៍បង់ប្រាក់ក៏មានភាពងាយស្រួល និងបត់បែនផងដែរ។

បន្ថែមពីការផ្ដល់ជូនទាំងនេះ ក្រុមហ៊ុនក៍មានការផ្ដល់ជូនកាដូពិសេសជាច្រើនទៀតដូចជា ៖

១- ទទួលបានប័ណ្ណទឹកប្រាក់ផ្នែកថែមថយរហូតដល់ USD 5,000

២- ទទួលបាន Voucher រៀបចំវាំងននរហូតដល់ USD 3,000

៣- ទទួលបានប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិករហូតដល់ USD 3,000

៤- អាចទិញផ្ទះភ្លាមអាចចូលរស់នៅភ្លាម ត្រឹមតែរយៈពេល ១ សប្ដាហ៍។

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាយល័យលក់ផ្ទះរបស់បុរី ប៉េង ហួតគ្រប់ទីតាំង ដូចជានៅ គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (ផ្លូវជាតិលេខ១) គម្រោង ដឹស្ដា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ ៥០ ម៉ែត្រ) និង គម្រោង ដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A) ឬ ទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789 ៕

ការសិក្សា: កង្វះកម្លាំងពលកម្មរបស់ប្រទេសជប៉ុននឹងកើនឡើងដល់ចំនួនជិត៤លាននាក់នៅឆ្នាំ២០៣៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនបានរាយការណ៍ថា ប្រទេសជប៉ុនត្រូវបានព្យាករណ៍ថា នឹងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ដែលស្មើនឹង៣,៨៤លាននាក់នៅត្រឹមឆ្នាំ២០៣៥ខាងមុខ។នេះបើយោងតាមការដកស្រង់ចុះផ្សាយបន្តដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។

យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Persol Research and Consulting និងសាកលវិទ្យាល័យ Chuo បានព្យាករណ៍ថា កង្វះកម្លាំងពលកម្មនៅប្រទេសជប៉ុននឹងកើនឡើង១,៨៥ដងធៀបនឹងឆ្នាំ២០២៣។ វិបត្តិនេះបណ្តាលមកពីការថយចុះនៃម៉ោងធ្វើការរបស់បុគ្គល ដោយសារតែការកែទម្រង់បែបបទការងារ និងវិធានការផ្សេងទៀត ក្នុងគោលបំណងកែលម្អតុល្យភាពជីវិតការងារ។

ចំនួនកម្លាំងពលកម្ម ត្រូវបានគេរំពឹងថានឹងកើនឡើងពី៦៧,៤៧លាននាក់ក្នុងឆ្នាំ២០២៣ ដល់៧១,២២លាននាក់ក្នុងឆ្នាំ២០៣៥ ដោយរួមមានស្ត្រី កម្មករវ័យចាស់ជរា និងលំហូរជនបរទេសកាន់តែច្រើនចូលក្នុងទីផ្សារការងារជប៉ុន។ទោះបីជាចំនួនកម្លាំងពលកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើងយ៉ាងណាក្តី ក៏ចំនួននេះនៅតែមិនអាចបំពេញកំណើននៃតម្រូវការបានគ្រប់គ្រាន់នោះទេ។

ជាមួយគ្នានេះ ចំនួន​ពលករ​បរទេស​ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​ នឹង​កើន​ឡើង​ពី​២,០៥​លាន​ដល់​៣,៧៧​លាន​នាក់​នៅឆ្នាំ២០៣៥។

ទោះជាយ៉ាងណាក្តី ចំនួនម៉ោងធ្វើការជាមធ្យមប្រចាំឆ្នាំក្នុងមនុស្សម្នាក់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៨,៨ភាគរយនៅឆ្នាំ២០៣៥ខាងមុខ ដោយសារតែការកើនឡើងនៃចំនួនពលករដែលមានវ័យចំណាស់ និងការអនុវត្តន៍កំណែទម្រង់ក្នុងវិស័យការងារ។

ដើម្បីកាត់បន្ថយបញ្ហាខ្វះខាតកម្លាំងពលកម្ម របាយការណ៍បានផ្តល់ជាអនុសាសន៍លើកំណែទម្រង់ រួមទាំងការកែសម្រួលប្រព័ន្ធពន្ធ និងរបបសន្តិសុខសង្គម ដើម្បីទប់ស្កាត់ការកាត់បន្ថយម៉ោងធ្វើការ ការលើកទឹកចិត្តការងារ និងការបង្កើនផលិតភាព ជាពិសេសតាមរយៈការច្របាច់រួមបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕ប្រភព: Xinhua៕

សេដ្ឋវិទូរបស់មូលនិធិ IMF ជំរុញឱ្យប្រទេសចិនធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចងាកពីការនាំចេញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានអះអាងថា ប្រទេសចិនមិនអាចបន្តពឹងផ្អែកលើការនាំចេញដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួនបានទៀតនោះទេ លុះត្រាតែចិនងាកឆ្ពោះទៅរកគម្រូសេដ្ឋកិច្ច ដែលជំរុញដោយអ្នកប្រើប្រាស់។

លោកស្រី Georgieva បានថ្លែងប្រាប់សារពត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនអាចធ្លាក់ចុះមកនៅក្រោម៤% ក្នុងរយៈពេលមធ្យម ប្រសិនបើចិនបន្តដើរនៅលើផ្លូវបច្ចុប្បន្នរបស់ខ្លួន។តួលេខនៃកំណើននេះជាកម្រិតមួយដ៏ទាប ដែលនឹងបង្កការលំបាកដល់ប្រទេសចិន និងទស្សនៈក្នុងសង្គម។

ភាពតានតឹងផ្នែកពាណិជ្ជកម្មជុំវិញបញ្ហាលំហូរទំនិញថោកៗចេញពីប្រទេសចិននឹងក្លាយជាប្រធានបទដ៏ក្តៅ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Georgieva បានអះអាងថា កំណើនសេដ្ឋកិច្ចចិន​អាច​នឹង​កើនឡើង​ក្នុង​អត្រា​កាន់តែ​ខ្ពស់​ ប្រសិនបើ​ចិនធ្វើ​ការផ្លាស់ប្តូរ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​ឱ្យចំណាយ​ប្រាក់កាន់តែច្រើន​។

លោកស្រី Georgieva បានអះអាងថា “ប្រទេសចិនបានដើរដល់ផ្លូវបំបែកហើយ។ ដូច្នេះចិនត្រូវសម្រេចចិត្តថា តើខ្លួនគួរដើរលើផ្លូវមួយណា?។ ប្រសិនបើចិនបន្តដើរលើផ្លូវបច្ចុប្បន្ន ដោយនៅតែពឹងផ្អែកលើការនាំចេញ នោះប្រាកដជានឹងមានបញ្ហា ដោយ​សារ​តែ​សេដ្ឋកិច្ច​ចិន​បាន​រីក​ចម្រើន​ដល់​ចំណុច​មួយ​ ដែល​ការ​នាំ​ចេញ​ទំនិញរបស់​ចិន​មិនមែនជា​រឿង​ ឬចំណែកដ៏តូចនៅក្នុង​ទំហំពាណិជ្ជកម្ម​របស់ពិភពលោក​ដូចកាលពីមុនទៀតនោះទេ”។

លោកស្រី Georgieva បានលើកទឹកចិត្តថា ការប្រកាសដាក់ចេញផែនការជំរុញសារពើពន្ធនាពេលថ្មីៗនេះរបស់ប្រទេសចិនមានទិសដៅត្រឹមត្រូវ ក្នុងគោលបំណងស្តារឡើងវិញនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលត្រូវបានបំផ្លាញដោយវិបត្តិអចលនទ្រព្យអស់រយៈពេលជាច្រើនឆ្នាំ។

ការដាំក្បាលចុះនៃតម្រូវការប្រើប្រាស់ក្នុងប្រទេសចិន បានបង្វែរទិន្នផលផលិតកម្មជាច្រើនរបស់ចិនទៅជាការនាំចេញ ដែលនាំឱ្យសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃទៀតបង្កើនរបាំងពន្ធគយដើម្បីការពារកម្មករ និងក្រុមហ៊ុនក្នុងស្រុករបស់ពួកគេ ក្នុងវិស័យនានាដូចជារថយន្តអគ្គិសនីជាដើម។

លោកស្រី Georgieva បានមានប្រសាសន៍ឱ្យដឹងបន្តថា ប្រទេសចិនចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុក ជំនួសឱ្យការនាំចេញ។

សេដ្ឋវិទូជាន់ខ្ពស់រូបនេះបានផ្តល់អនុសាសន៍ថា ការកែទម្រង់ដើម្បីជំរុញការប្រើប្រាស់របស់ប្រជាជនចិន រួមមានកំណែទម្រង់ប្រាក់សោធននិវត្តន៍ និងការបង្កើតបណ្តាញសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយការសន្សំប្រាក់ទុកជាមុន ហើយប្រទេសចិនក៏គួរបោះទុនវិនិយោគលើវិស័យសេដ្ឋកិច្ចផ្សេងទៀត រួមទាំងការថែទាំសុខភាព និងការអប់រំ៕ប្រភព: Reuters៕

កូរ៉េខាងត្បូងគ្រោងបើកដំណើរការតំបន់តេស្តសាកល្បងចល័តតាក់ស៊ីហោះនៅលើកោះ Jeju

0

ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងកំណត់យកកោះ Jeju ជាតំបន់ធ្វើតេស្តសាកល្បងចល័តតាក់សុីហោះ(flying taxis) ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍នៅលើកោះដ៏ល្បីមួយនេះ។

លោក Yoon ក៏បានរៀបរាប់ពីផែនការដើម្បីជំរុញប្រែក្លាយកោះ Jeju ជាមជ្ឈមណ្ឌលទេសចរណ៍ និងថាមពលបៃតង ក្នុងសម័យប្រជុំពិភាក្សាដេញដោលអំពីគោលនយោបាយដែលបានរៀបចំឡើងនៅលើកោះ Jeju កាលពីថ្ងៃទី១៥ ខែតុលា។

តាក់សុីហោះជាប្រព័ន្ធមធ្យោបាយដឹកជញ្ជូន ដែលប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីដឹកជញ្ជូនមនុស្ស និងទំនិញនៅក្នុងតំបន់ទីក្រុង។

ហេតុនេះ កោះ Jeju ដែលមានតំបន់ទេសចរណ៍សំខាន់ៗដូចជាភ្នំភ្លើង Halla និងភ្នំភ្លើង Seongsan Ilchulbong ត្រូវបានគេមើលឃើញថា ជាទីតាំងដ៏ល្អសម្រាប់តេស្តសាកល្បងតាក់សុីហោះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តនាពេលអនាគត។

លោក Yoon ក៏បានប្តេជ្ញាធ្វើការជាមួយរដ្ឋបាលខេត្តស្វយ័ត Jeju ដើម្បីសាងសង់កំពង់ផែថ្មីមួយនៅលើកោះនេះដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងនាវាទេសចរណ៍ ព្រមទាំងកសាងព្រលានយន្តហោះថ្មីមួយនៅលើកោះនេះផងដែរ។

ក្នុងវេទិកាជជែកដេញដោលគ្នា រដ្ឋាភិបាលរបស់លោក Yoon បានប្រកាសផែនការបណ្តាក់ទុនវិនិយោគចំនួន៥៦ពាន់លានវ៉ុន (ប្រហែល៤១លានដុល្លារ) នៅឆ្នាំ២០២៦ សម្រាប់គម្រោងផលិតថាមពលអុីដ្រូសែនបៃតង និងចាប់ផ្តើមគម្រោងសាកល្បងកែច្នៃអាគុយរថយន្តអគ្គិសនីដែលបានប្រើប្រាស់រួច។

ថាមពលអុីដ្រូសែនពណ៌បៃតងត្រូវបានផលិតដោយប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាខ្យល់ ពន្លឺព្រះអាទិត្យ ឬទំនប់វារីអគ្គិសនី តាមរយៈដំណើរការមួយហៅថា “Electrolysis”៕ប្រភព:Yonhap៕

 

រដ្ឋាភិបាលថៃ​គ្រោង​ផ្តល់​ប្រាក់កម្ចី​ចំនួន១,៧ពាន់​លាន​ដុល្លារ​សម្រាប់​ជួយវិស័យ​អចលន​ទ្រព្យ

0

ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃគ្រោងនឹងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបចំនួន៥៥ពាន់លានបាត (ប្រហែល១,៦៦ពាន់លានដុល្លារ) ដើម្បីគាំទ្រវិស័យអចលនទ្រព្យ និងជួយជំរុញសេដ្ឋកិច្ច។

លោក Paopoom Rojanasakul អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជូនសារមួយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ផែនការនេះនឹងត្រូវបានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីធ្វើការអនុម័ត។

លោក Paopoom បានអះអាងកាលពីសប្តាហ៍មុនថា វិធានការជំរុញអចលនទ្រព្យនឹងកំណត់គោលដៅទាំងតម្រូវការ និងការផ្គត់ផ្គង់ ដែលមានបំណងជួយទាំងអ្នកទិញ និងអ្នកអភិវឌ្ឍន៍ ដើម្បីបង្កើតឥទ្ធិពលគ្រប់ជ្រុងជ្រោយ។

លោក​បាន​មានប្រសាសន៍ឱ្យដឹងបន្ត​ថា យើងចាំបាច់ត្រូវដាក់ចេញវិធានការ​ជំរុញ​ថ្មី​ ​ព្រោះ​វិធានការដែល​មាន​ស្រាប់​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ពេញលេញរួចទៅហើយ។

នាពេលកន្លងមកថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុថៃបានប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ ដូចជា ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (GH) ដើម្បីគាំទ្រដល់ការជំរុញវិស័យអចលនទ្រព្យ។

កាលពីខែមេសា ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (GH) បានដាក់ចេញកម្មវិធីផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ឈ្មោះថា “ផ្ទះរីករាយ(Happy Home)”ជាមួយនឹងទំហំទឹកប្រាក់កម្ចីសរុបចំនួន២០ពាន់លានបាត។

កម្មវិធី“ផ្ទះរីករាយ”របស់ធនាគារខាងលើ បានកំណត់លក្ខខណ្ឌផ្តល់ប្រាក់កម្ចីដែលអាចបត់បែនបាន ដើម្បីជួយបុគ្គលដែលមានចំណូលទាប សំដៅធ្វើយ៉ាងណាឱ្យពួកគេអាចទទួលបានកម្ចីទិញផ្ទះ ដោយមនុស្ស១នាក់អាចទទួលបានប្រាក់កម្ចីជាអតិបរមា៣លានបាត និងបង់អត្រាការប្រាក់ថេរ៣% សម្រាប់រយៈពេល៥ឆ្នាំដំបូង។

ដោយឡែក កាលពីថ្ងៃពុធសប្តាហ៍នេះ ធនាគារកណ្តាលរបស់ប្រទេសថៃបានកាត់បន្ថយអត្រាការប្រាក់ដោយមិននឹកស្មានដល់ចំនួន០,២៥ភាគរយជាលើក​ដំបូង​គិតចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០២០។

ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុថៃក៏គ្រោងនឹងជួបប្រជុំគ្នាម្តងទៀតនៅចុងខែតុលានេះ ដើម្បីពិភាក្សាអំពីការកំណត់ទិសដៅអតិផរណា៕ប្រភព: Bangkok Post៕

PH remains world’s largest rice importer

0

The Philippines is expected to import more rice this year and next, remaining as the world’s top importer of this staple food as the El Niño, La Niña and recent typhoons have curbed local production.

In its latest Grain: World Markets and Trade report, the US Department of Agriculture’s Foreign Agricultural Service estimated that the country’s rice imports would reach 4.7 million metric tons (MT) this year, up by 2.2 percent from its previous estimate of 4.6 million MT, citing “strong buying of Vietnam rice.”

Philippine rice imports are expected to further increase to 4.9 million MT in 2025 because of “smaller crop” delivered by local farms.
The latest USDA projection aligns with a higher forecast for global rice imports this year, attributed to increases in demand from Malaysia and Nepal, despite estimates of
higher worldwide production.

The report sees a surge in global imports next year, underpinned by higher demand from several African and Asian markets even as India’s trade policy changes are expected to boost global supply and lower prices.
India recently lifted the export ban on non-basmati white rice that had been imposed 14 months ago.

A previous report by the foreign agency slashed its rice production forecast for the Philippines due to crop damage from successive typhoons and a reduction in area harvested due to land conversion.

Vietnam remains as the top rice supplier (2.61 million MT) during the reference period, followed by Thailand (416,185.19 MT) and Pakistan (157,564.48 MT). India shipped 76,971 MT of grains.

The latest figure on rice imports already amounted to 91.3 percent of the country’s purchases last year.

Government data showed that rice import volume in the country had risen consistently from 2019 to 2022 before declining in 2023.

The country produced 8.53 MT of palay (unhusked rice) in the first half of this year, down 5.5 percent from last year, according to the Philippine Statistics Authority.

Source: Inquirer. net