Singapore private home sales plummet to 16-year low in August

0

Singapore’s private home sales dropped to a 16-year low in August, reflecting weak buyer sentiment, although new launches and anticipated interest rate cuts are expected to drive demand in the coming months.

Developers sold 208 units, down 47% year-on-year, according to Urban Redevelopment Authority data released Monday as cited by The Straits Times.

“This is a record low for the month of August since 325 units were sold in August 2008,” Tricia Song, property consultancy CBRE’s head of research for Southeast Asia, was quoted as saying.

The year 2024 is on track to be the weakest for annual new home sales since 2008, when 4,264 units were sold. Market sentiment has remained cautious since late 2023, Song added.

In the first eight months sales reached 2,668 units, down 49% year-on-year.

Most developers are waiting for home-buyers’ enthusiasm and more risk appetite to return, said Nicholas Mak, the chief research officer at property portal Mogul.sg, as reported by Bloomberg.

Demand is set to be tested in the coming months, as 56.2% of developers anticipate a moderately or significantly higher number of units to be launched in the second half of the year, according to a June quarterly survey of senior executives in Singapore’s real estate and development industry.

Source: Vnexpress

មហាសេដ្ឋីអាមេរិកដ៏មានបទពិសោធន៍ខ្ពស់មួយរូបបង្ហើបកត្តាសំខាន់ចំនួន៥ ដែលអាចកំណត់វាសនាសេដ្ឋកិច្ចពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីអាមេរិកលោក Ray Dalio ស្ថាបនិកក្រុមហ៊ុន Bridgewater Associates បានបង្ហើបកត្តាធំៗចំនួន៥ ដែលកំពុងកំណត់ជោគវាសនារបស់សេដ្ឋកិច្ចនៅលើពិភពលោក។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន CNBC។

ខាងក្រោមនេះជាកត្តាចំនួន៥ ដែលលោក Ray Dalio បានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ីរបស់វិទ្យាស្ថាន Milken នៅក្នុងប្រទេសសិង្ហបុរី៖

កត្តាទី១: បំណុល

លោក Ray Dalio បានបង្ហាញក្តីបារម្ភអំពីភាពមិនច្បាស់លាស់នៃរបៀបដោះស្រាយទំហំបំណុលជាតិជាង៣៥ទ្រីលានដុល្លាររបស់សហរដ្ឋអាមេរិក ស្របពេលដែលធនាគារកណ្តាលអាមេរិក(Fed) ចាប់ផ្តើមបន្ធូរបន្ថយអត្រាការប្រាក់។

លោកបានចោទជាសំណួរថា តើនឹងមានអ្វីកើតឡើងចំពោះបំណុលទាំងអស់ ហើយតើបញ្ហានេះនឹងត្រូវ​បានដោះ​ស្រាយ​ដោយ​របៀប​ណា ខណៈភាពមិនច្បាស់លាស់ផ្សេងៗផ្នែកសេដ្ឋកិច្ចនៅតែបន្តកើតមាន?។

កត្តាទី២: សណ្តាប់ធ្នាប់ផ្ទៃក្នុង និងអស្ថិរភាព

លោក Dalio បាន​​សំដៅ​ទៅ​លើ​ស្ថានភាពនយោបាយ​របស់សហរដ្ឋ​អាមេរិក​នៅ​មុន​ការ​បោះ​ឆ្នោត​ ដែលគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យមានគោលជំហរខុសគ្នានិងមិនអាចផ្សះផ្សារគ្នាបាន”។

យោងតាមការស្ទង់មតិរបស់សារពត៌មាន CNBC ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញាបានបង្ហាញថា លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris មានឱកាសឈ្នះឆ្នោតខ្ពស់ជាងអតីតប្រធានាធិបតីលោក Donald Trump។

នៅក្នុងវេទិកាជជែកដេញដោលតទល់គ្នាកាលពីពេលថ្មីៗនេះ បេក្ខជនទាំង២បានពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិរំលូតកូន ពន្ធគយ និងសំណើគោលនយោបាយផ្សេងៗទៀត។

ទោះបីជាយ៉ាងណាក្តី លោក Ray Dalio ជឿជាក់ថា “មិនថា បេក្ខជនរូបណាជាអ្នកឈ្នះឆ្នោតនោះទេ ក៏របៀបវារៈគោលនយោបាយរបស់ប្រធានាធិបតីនៅតែមានឥទ្ធិពលតិចតួចលើសុខភាពទាំងមូលនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

កត្តាទី៣: ជម្លោះរវាងប្រទេសមហាអំណាច

លោក Dalio បាន​ចាត់ទុកបញ្ហា​ភូមិសាស្ត្រ​នយោបាយ​ និងទំនាក់ទំនង​ដ៏តានតឹងរវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិនជា​កង្វល់​ដ៏ធំទី​៣របស់​លោក​។

ទំនាក់ទំនងរវាងអាមេរិក និងចិនបានជួបប្រទះភាពតានតឹងជាបន្តបន្ទាប់ ដូចជាបញ្ហាដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង ស្ថានភាពនយោបាយរបស់កោះតៃវ៉ាន់ និងការដំឡើងពន្ធលើការនាំចូលផលិតផលចិន។

កត្ដាទី៤: គ្រោះមហន្តរាយធម្មជាតិ

ត្រង់ចំណុចនេះ លោក Dalio បានគូសបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិជាប្រវត្តិសាស្ត្របានគំរាមកំហែងដល់មនុស្សជាតិ និងសង្គមច្រើនជាងសង្គ្រាម។ លោកបានកត់សម្គាល់ថា “គ្រោះធម្មជាតិ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងជំងឺរាតត្បាតបានសម្លាប់ជីវិតមនុស្សកាន់តែច្រើន និងទទួលខុសត្រូវចំពោះការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់អន្តរជាតិ”។

កត្ដាទី៥: សង្គ្រាមបច្ចេកវិទ្យា

មហាសេដ្ឋីរូបនេះបានអះអាងថា វិស័យបច្ចេកវិទ្យានឹងវិវត្តន៍ឆ្ពោះទៅមុខកាន់តែអស្ចារ្យ ប្រសិនបើយើងអាចចាប់យក និងបណ្តាក់ទុនវិនិយោគលើវិស័យមួយនេះឱ្យបានត្រឹមត្រូវ។

លោកបានមានប្រសាសន៍ឱ្យដឹងថា “បច្ចេកវិទ្យានវានុវត្តន៍អាចជួយបង្កើនផលិតភាពការងារបានក្នុងកម្រិតមួយដ៏ធំ ហើយប្រសិនបើប្រទេសណា​មួយអាចយកឈ្នះ​សង្គ្រាម​បច្ចេកវិទ្យា​ ដូច្នេះប្រទេសនោះនឹង​យកឈ្នះ​សង្គ្រាម​យោធា​បានដូចគ្នា”៕ប្រភព:CNBC៕

ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិកគ្រោងកាត់បន្ថយការចំណាយ ខណៈកូដកម្មធ្វើឱ្យខ្លួនខាតបង់រាប់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិកគ្រោងកាត់​បន្ថយ​ការ​ចំណាយ​ តាមរយៈការផ្អាក​ជ្រើសរើស​បុគ្គលិកបន្ថែម និង​ពិចារណា​​បញ្ឈប់​ការងារ​មួយចំនួនជាបណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​បញ្ហាកូដកម្មដ៏រ៉ាំរ៉ៃ។

បច្ចុប្បន្ន ការបន្តធ្វើកូដកម្មរបស់កម្មករជាង៣០.០០០នាក់ កំពុងជះផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក។

តាមរយៈលិខិតមួយផ្ញើទៅកាន់បុគ្គលិក លោក Brian West ប្រធានទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Boeing បានគូសបញ្ជាក់ថា កូដកម្មនាពេលបច្ចុប្បន្ន បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការស្តារឡើងវិញរបស់ក្រុមហ៊ុន។ លោកក៏បានទាមទារឱ្យមានការចាត់វិធានការចាំបាច់ ដើម្បីការពារដើមទុន និងធានាឱ្យបាននូវអនាគតរបស់ក្រុមហ៊ុនមួយនេះ។

ជាមួយគ្នានេះ ក្រុមហ៊ុន Boeing ក៏គ្រោងផ្អាកការបញ្ជាទិញគ្រឿងបន្លាស់ជាច្រើនសម្រាប់កម្មវិធីផលិតយន្តហោះប្រភេទ Boeing 737 យន្តហោះ Boeing 767 និងយន្តហោះ Boeing 777។

ការផ្អាកការបញ្ជាទិញគ្រឿងបន្លាស់សម្រាប់កម្មវិធីផលិតយន្តហោះភាគច្រើនរបស់ក្រុមហ៊ុន Boeing បានក្លាយជាការសម្រេចចិត្តដ៏កម្រមាន។ ការណ៍នេះនឹងបណ្តាលឱ្យមានបញ្ហាកង្វះយន្តហោះនៅក្នុងឧស្សាហកម្មអាកាសចរណ៍។

កាលពីពេលថ្មីៗកន្លងមក កម្មកររោងចក្រ Boeing Group នៅទីក្រុង West Coast របស់សហរដ្ឋអាមេរិក បានបន្តចុះតាមដងផ្លូវធ្វើកូដកម្មនៅថ្ងៃទី១៣ ខែកញ្ញា ក្រោយពីកម្មករប្រមាណ៩៦ភាគរយនៅទីក្រុង Seattle និងទីក្រុង Portland បានបោះឆ្នោតគាំទ្រកូដកម្មនេះ ជំនួសឱ្យការទទួលយកកិច្ចសន្យាថ្មីរបស់ក្រុមហ៊ុន។

កិច្ចសន្យាថ្មីរបស់ក្រុមហ៊ុនយក្ស Boeing បានចែងពីគោលដៅបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងតំបន់ Puget Sound និងការដំឡើងប្រាក់ឈ្នួលចំនួន២៥ភាគរយសម្រាប់កម្មករក្នុងរយៈពេល៤ឆ្នាំ។

យ៉ាងណាមិញ កម្មករភាគច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការដំឡើងប្រាក់បៀវត្សរ៍ក្នុងអត្រា២៥ភាគរយ បើធៀបនឹងការស្នើសុំដំឡើង៤០ភាគរយ ហើយកិច្ចសន្យាថ្មីនោះក៏បានលុបចោលផងដែរនូវការផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំ ។

លោក Chris Olin អ្នកជំនាញនៅក្រុមហ៊ុន Northcoast Research បានលើកឡើងថា ក្រុមហ៊ុន Boeing ប្រហែលជាត្រូវកាត់បន្ថយចំនួនយន្តហោះចន្លោះពី៣៣គ្រឿងទៅ៣៥គ្រឿងចេញពីផែនការផលិតកម្មរបស់ខ្លួន ដោយសារតែកូដកម្មបានបណ្តាលឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណូលប្រមាណ១០២លានដុល្លារក្នុងមួយថ្ងៃ៕ប្រភព: Fortune៕

តម្លៃដីនៅប្រទេសជប៉ុនកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីមានវិបត្តិពពុះអចលនទ្រព្យក្នុងឆ្នាំ១៩៩២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យពីរដ្ឋាភិបាលជប៉ុន បានបង្ហាញឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញាថា តម្លៃដីនៅក្នុងប្រទេសជប៉ុនគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានកើនឡើងក្នុងរង្វង់ជាមធ្យម១,៤ភាគរយបើធៀបនឹងឆ្នាំមុន។

តួលេខខាងលើបានបង្ហាញសញ្ញានៃការកើនឡើងរយៈពេល៣ឆ្នាំជាប់ៗគ្នា និងជាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩២ ស្របពេលមានការកើនឡើងនៃវិស័យទេសចរណ៍ និងការវិនិយោគពីបរទេស ដោយសារតែតម្លៃប្រាក់យ៉េនដាំក្បាលចុះ។

តួយ៉ាង តម្លៃដីពាណិជ្ជកម្មបានកើនឡើង២,៤ភាគរយ ហើយតម្លៃដីលំនៅដ្ឋានបានកើនឡើង០,៩ភាគរយ។តម្លៃដីទាំង២ប្រភេទនេះបានកើនឡើងចំនួន៣ឆ្នាំជាប់ៗគ្នាក្នុងល្បឿនលឿនបំផុតមិនធ្លាប់ជួបប្រទះ ចាប់តាំងពីឆ្នាំ១៩៩២មក។

យោង​តាម​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុនបាន​ឱ្យដឹង​ថា ឆ្នាំ១៩៩២ ជាឆ្នាំដែលតម្លៃ​ដីធ្លី​នៅប្រទេសជប៉ុនបាន​ដាំក្បាលចុះ ដោយសារពពុះ​​ក្នុងវិស័យអចលនទ្រព្យបាន​ផ្ទុះ​ឡើង។

យោងតាមរបាយ​ការណ៍​របស់ក្រសួង​ដដែលបាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន តម្លៃ​ដីកំពុង​កើនឡើង​ជា​លំដាប់ ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ជាក់ស្តែង និងខុសប្លែកពី​ការ​ទិញ​-លក់​រយៈពេល​ខ្លី​ក្នុង​អំឡុង​ពេល​មាន​ពពុះ”។

បន្ទាប់ពីឆ្លងផុតវិបត្តិហិរញ្ញវត្ថុ ដែលបង្កឡើងដោយការដួលរលំនៃធនាគារ Lehman Brothers Holdings របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៨ និងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ គេសង្កេតឃើញថា ទីផ្សារដីធ្លីនៅប្រទេសជប៉ុនមាននិន្នាការកម្រើកកាន់តែខ្លាំង។

តម្លៃដីនៅក្នុងទីក្រុងធំជាងគេទាំង៣របស់ប្រទេសជប៉ុន រួមមាន ទីក្រុងតូក្យូ ទីក្រុងអូសាកា និងទីក្រុងណាហ្គោយ៉ាបានកើនឡើងយ៉ាងគំហុក ខណៈតម្លៃដីលំនៅដ្ឋាននៅតំបន់ទាំងនោះបានកើនឡើងចំនួន៣ជាប់ៗគ្នា ហើយតម្លៃដីពាណិជ្ជកម្មបានកើនឡើងក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា។

តម្លៃដីនៅម្តុំទីតាំងអគារពាណិជ្ជកម្ម Meidi-ya Ginza ក្នុងតំបន់ផ្សារទំនើប Ginza នៃទីក្រុងតូក្យូ មានតម្លៃខ្ពស់បំផុតចំនួន៤២,១លានយ៉េន ឬ៣០មុឺនដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីនៅទីនោះបានបន្តនាំមុខគេក្នុងបញ្ជីរយៈពេល១៩ឆ្នាំជាប់ៗគ្នា៕ប្រភព: Kyodo News៕

ធនាគារ ហត្ថា និងក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អ៊ិនសួរេន ម. ក ពួតដៃគ្នាក្នុងការផ្តល់នូវដំណោះស្រាយទូទាត់តាមបែបឌីជីថលដ៏ទំនើប ដើម្បីបង្កើនបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ

0

ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG និងក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ល្បីល្បាញមួយ បានប្រកាសនៅថ្ងៃនេះអំពីភាពជាដៃគូយុទ្ធសាស្រ្តតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU)។ កិច្ចសហការនេះមានគោលបំណងពង្រីកសេវាកម្មហិរញ្ញវត្ថុ និងផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់អតិថិជន តាមរយៈការរួមបញ្ចូលការទូទាត់បុព្វលាភធានារ៉ាប់រងទៅក្នុងប្រព័ន្ធឌីជីថលរបស់ធនាគារ ហត្ថា។

ក្រោមភាពជាដៃគូថ្មីនេះ អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក អាចទូទាត់បុព្វលាភធានារ៉ាប់រងបានយ៉ាងរលូនតាមរយៈមធ្យោបាយផ្សេងៗ រួមមានកម្មវិធីធនាគារចល័ត ហត្ថា ម៉ូបាល និងហត្ថា អុីនធឺណិតប៊ែងឃីង ដ៏ទំនើប។ លើសពីនេះ អតិថិជនក៏អាចធ្វើការទូទាត់នៅគ្រប់សាខាទាំងអស់របស់ធនាគារ ហត្ថា ទូទាំងប្រទេស ផងដែរ។

លោក Wee Mun Seng អនុប្រធានអគ្គនាយក ធនាគារ ហត្ថា បានសម្តែងការសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយមានប្រសាសន៍ថា “តាមរយៈការចូលរួមជាមួយក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក យើងកំពុងអះអាងបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើអតិថិជនជាអាទិភាព។ ភាពជាដៃគូនេះគឺជាសក្ខីភាពមួយចំពោះគោលដៅរួមរបស់យើងក្នុងការធ្វើឱ្យសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងកាន់តែងាយស្រួលប្រើប្រាស់ និងមានប្រយោជន៍សម្រាប់អតិថិជន និងបុគ្គលិករបស់យើងដូចគ្នា”។

អ្នកឧកញ៉ា លី សុភាព នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជានិមិត្តរូបនៃជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងស្មារតីនៃភាពជាដៃគូ ការរីកចម្រើន និងចក្ខុវិស័យរួមគ្នា។ កិច្ចសហការនេះមិនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ វា​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​តម្លៃ​កាន់​តែ​ច្រើន និង​សេវាកម្ម​កាន់​តែ​ប្រសើរ​ដល់​អតិថិជន​ទៅ​វិញ​ទៅ​មក​នៅ​ទូទាំង​ប្រទេស​កម្ពុជា”។

ដូច្នេះហើយ សម្ព័ន្ធភាពជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុនទាំងពីរនេះតំណាងឱ្យជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថលនៃសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា។ វារួមបញ្ចូលគ្នានូវភាពរឹងខ្លាំង និងភាពជឿជាក់នៃថ្នាលឌីជីថល និងបណ្តាញសាខាយ៉ាងទូលំទូលាយរបស់ធនាគារ ហត្ថា ជាមួយនឹងការផ្តល់ជូននូវធានារ៉ាប់រងដែលអាចជឿទុកចិត្តបានរបស់ ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក ដើម្បីផ្តល់នូវបទពិសោធកាន់តែមានប្រសិទ្ធភាព សន្សំសំចៃ និងងាយស្រួលប្រើសម្រាប់អតិថិជនទាំងអស់។ ជាលទ្ធផលចុងក្រោយ វានឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសហគមន៍របស់ខ្លួន។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

អំពី លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន

លី ហួរ អេស ប៊ី អាយ អ៊ិន (LHSBI) គឺជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន លី ហួរ គ្រុប ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ លី ហួរ អ៊ិនសួរេន ម.ក ដែលក្រោយមកបានប្តូរនាមករណ៍ជា លី ហួរ អេស ប៊ី អាយ អ៊ិន ដែលកើតចេញពីការរួមបញ្ចូលគ្នានៃ លី ហួរ អ៊ិនសួរេន ម.ក និងក្រុមហ៊ុនជប៉ុន SBI Holdings, Inc. ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចុះបញ្ជីលេខ ០០០២៧៤១៥ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដ៏ទូលំទូលាយ។ ក្រុមហ៊ុនបានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំសម្រាប់ភាពជឿជាក់ និងការយកចិត្តទុកដាក់ចំពោះការពេញចិត្តរបស់អតិថិជន ទទួលបានទំនុកចិត្ត និងការគោរពពីអតិថិជនរបស់ខ្លួន។

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺជាការរួមបញ្ចូលគ្នានូវកម្លាំង និងគុណតម្លៃរបស់ក្រុមហ៊ុន លី ហួរ គ្រុប និង ក្រុមហ៊ុន SBI Holdings, Inc. ដើម្បីពង្រឹងវិស័យធានារ៉ាប់រង និងបង្កើននូវបទពិសោធន៍ថ្មីជូនដល់អតិថិជន ព្រមទាំងនាំមកនូវយុទ្ធសាស្រ្តសមាហរណកម្ម ដើម្បីធានាបាននូវការផ្លាស់ប្តូរមួយប្រកបដោយភាពរលូននៃសេវាកម្ម និងបទពិសោធន៍ថ្មីជូនអតិថិជនឱ្យកាន់តែប្រសើរឡើង។ ការប្តេជ្ញាចិត្ត ភាពជឿជាក់ និងក្រមសីលធម៌ដែលផ្តោតលើអតិថិជនដោយស្មើភាពដែលដៃគូរអាជីវកម្ម និងអតិថិជនធ្លាប់ស្គាល់និងទទួលបានពី លី ហួរ អ៊ិនសួរេន ម.ក ឥឡូវនេះត្រូវបាន​បង្កើនសមត្ថភាពរួមបញ្ចូលគ្នារជា ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ។

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ប្ដេជ្ញាក្នុងការរក្សានូវស្តង់ដារវិជ្ជាជីវៈលំដាប់កំពូល សុចរិតភាព និងផ្តោតលើអតិថិជនប្រកបការយកចិត្តទុកដាក់ សង្កត់ធ្ងន់លើការផ្តល់ដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រង។

Funds Pour Into Southeast Asia as Easing Cycle Gets Underway

0

Global funds are snapping up Southeast Asian assets as the prospect of interest-rate cuts and attractive valuations holds out the promise of supersized returns.

Money managers have boosted positions in sovereign bonds in Thailand, Indonesia and Malaysia for the past two months, and have been net buyers of Indonesia, Malaysia and Philippine equities for three months. Those inflows have helped make Southeast Asian currencies the best performers in emerging markets this quarter, while regional stocks have easily beaten their broader EM peers.

Southeast Asian central banks are on the brink of a rate-cut cycle with the Philippines already easing in August, and Indonesia forecast by some economists to follow this week. Real interest rates, or borrowing costs adjusted for inflation, are at historically high levels in the region, creating additional room for policy easing.

“In the medium term, we continue to be positive about Southeast Asian bonds and currencies, particularly in higher-yielding countries,” said Joevin Teo Chin-Ker, head of investment at Amundi Singapore Ltd. “Real rates across Southeast Asian economies are also higher than a year ago, which suggests room to ease, a situation likely to benefit the local bond market.”

Indonesia’s real policy rate is currently 4.1%, which is 1.8 standard deviations above the five-year average, suggesting plenty of room to cut rates. The same gauge for the Philippines is 1.5 standard deviations above the five-year mean. That ranks the two countries in the top four of a Bloomberg survey of emerging-markets worldwide, along with India and South Korea.

BlackRock Inc. intends to use any volatility this month to buy bonds in Asian countries such as the Philippines and Indonesia in a bet that potential rate cuts by the Federal Reserve and local central banks will bolster the region’s debt.

The money manager prefers medium-to-longer maturities in the two nations as their central banks have more room to ease monetary policies, said Neeraj Seth, head of Asian fundamental fixed income at BlackRock in Singapore.

Source: Bloomberg

សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា នឹងមានវគ្គសិក្ខាសាលាពិសេស នៅថ្ងៃទី២៧កញ្ញា ដោយមានការចូលរួមសហការ ពីនិយ័តករមូលបត្រកម្ពុជា

0

សិក្ខាសាលាស្តីពី ទិដ្ឋភាពទូទៅនៃការវិនិយោគ ក្នុងទីផ្សារឧបករណ៍និស្សន្ទ ត្រូវបានរៀបចំឡើងដោយសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា​ និងចូលរួមសហការដោយនិយ័តករមូលបត្រកម្ពុជា នឹងចាប់ផ្តើមពីម៉ោង១៖0០នាទីរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤តទៅ នៅអាគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

កម្មវិធីនេះ នឹងមានមតិបើកសិក្ខាសាលាដ៏ឧត្តងឧត្តមដោយ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងសុន្ទរកថាស្វាគមន៍ដោយលោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទនៅកម្ពុជា ។

សិក្ខាសាលានេះ បើកឱ្យមានការចូលរួមដោយសេរី ដោយគ្រាន់តែចុះឈ្មោះជាមុនតាមរយៈការស្កេនQR ដែលមានភ្ជាប់ជូននៅក្នុងខិតបណ្ណខាងក្រោម ឬទំនាក់ទំនងលេខទូរសព្ទ 093 35 30 22 ។

ក្នុងនោះមានការធ្វើបទបង្ហាញស្តីពី៖
-ការត្រៀមលក្ខណៈក្នុងការចាប់ផ្តើមជួញដូរឧបរណ៍និស្សន្ទប្រកបដោយប្រសិទ្ធភាព (ដោយលោក ម៉ា សាវឿន និងលោក យ៉ិន ប៊ុនថេង)
-អត្ថប្រយោជន៍ និងភាពខុសគ្នារវាងការទិញ-លក់មាសដោយផ្ទាល់ និងតាមទម្រង់កិច្ចសន្យាគម្លាតថ្លៃ (ដោយលោក ឡុង សំណាង និងលោក ឈា ឆាយហេង)

វគ្គសិក្ខាសាលាពិសេសនេះ ចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីពេលផ្សាយដំណឹងនេះតទៅ ចូលរួមដោយឥតគិតថ្លៃ ប្រញ៉ាប់ឡើង ចំនួនមានកំណត់ ។កម្មវិធីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នៅអាគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

ឥណ្ឌូនេស៊ីគ្រោងដាក់បម្រាមហាម​ឃាត់សាងសង់​អគារពាណិជ្ជកម្មនៅ​កោះ​ បាលីចំនួន១០ឆ្នាំ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចដាក់បម្រាមផ្អាកការសាងសង់សណ្ឋាគារ វីឡា និងក្លឹបរាត្រី នៅតំបន់មួយចំនួនលើកោះបាលី ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការអភិវឌ្ឍន៍អគារច្រើនហួសកម្រិត។

លោកស្រី Hermin Esti មន្ត្រីជាន់ខ្ពស់នៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់សារពត៌មាន Reuters ថា រដ្ឋាភិបាលបានយល់ព្រមកំណត់ការផ្អាកនេះ។ប៉ុន្តែពេលវេលាពិតប្រាកដកំពុងស្ថិតក្នុងកិច្ចពិភាក្សានៅឡើយ។

លោក Sang Made Mahendra Jaya អភិបាលស្តីទីរបស់កោះបាលី បានអះអាងថា លោកបានស្នើឱ្យរដ្ឋាភិបាលដាក់បម្រាមផ្អាកការសាងសង់អគារនៅតំបន់មមាញឹកចំនួន៤លើកោះបាលី ដោយសារតំបន់ទាំងនេះមានការអភិវឌ្ឍន៍អគារពាណិជ្ជកម្មច្រើនហួសហេតុ ដូចជាសណ្ឋាគារ វីឡា និងក្លឹបជាដើម។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ ខុទ្ទកាល័យអភិបាលកោះបាលី និងក្រសួងទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី ត្រូវបានដកស្រង់សម្តីដោយគេហទំព័រព័ត៌មាន Detik មកចុះផ្សាយថា ការដាក់បម្រាមអាចអូសបន្លាយចំនួន១០ឆ្នាំ។

លោក Luhut ធ្លាប់បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន ជនបរទេសប្រហែល២០០.០០០នាក់កំពុងរស់នៅក្នុងកោះបាលី និងបានរួមចំណែកបង្កើតបញ្ហានានាដូចជាឧក្រិដ្ឋកម្ម ការអភិវឌ្ឍន៍ច្រើនហួសហេតុ និងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។

ការមកដល់របស់ជនបរទេសនៅកោះបាលីបានកើនឡើង ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចបើកទ្វារប្រទេសឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ ភ្ញៀវ​ទេសចរ​ណ៍បរទេសមួយចំនួនបានបង្ហោះវីដេអូ​បង្ហាញអាកប្បកិរិយា​មិន​សមរម្យ។ ការណ៍នេះបានធ្វើ​ឱ្យអ្នក​ស្រុក​ខឹង​សម្បា និង​បង្ក​ឱ្យមាន​ការ​ឆ្លើយ​តប​យ៉ាង​គំហុក​ពី​អ្នក​ប្រើ​ប្រាស់បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

យោងតាមតួលេខរបស់រដ្ឋាភិបាលបង្ហាញថា ភ្ញៀវបរទេសចំនួន២,៩លាននាក់បានធ្វើដំណើរមកដល់អាកាសយានដ្ឋានកោះបាលីក្នុងឆមាសទីមួយឆ្នាំនេះ ឬស្មើនឹងចំនួន៦៥% នៃចំនួនភ្ញៀវបរទេសសរុបទាំងអស់ទូទាំងប្រទេសឥណ្ឌូនេស៊ី។

កាលពីឆ្នាំមុន នៅកោះបាលីមានសណ្ឋាគារសរុបចំនួន៥៤១ទីតាំង កើនឡើងពីសណ្ឋាគារចំនួន៥០៧ទីតាំងនៅក្នុងឆ្នាំ២០១៩៕ប្រភព: Vnexpress៕

កាន់តែចំណេញពី Weekend Special របស់បុរី ប៉េង ហួត!

0

សម្រាប់អតិថិជនដែលទន្ទឹងរង់ចាំឱកាសចំណេញបានមកដល់ហើយ ព្រោះនៅថ្ងៃទី20-21 ខែកញ្ញា ឆ្នាំ2024 នេះ ក្រុមហ៊ុនបុរី ប៉េង ហួត នឹងរៀបចំកម្មវិធី Weekend Special ជាថ្មីម្តងទៀត ជាមួយនឹងកម្មវិធីទស្សនាផ្ទះគំរូពិត នៅទីតាំងផ្ទះគំរូវីឡា ព្រីនសេស៍ ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ)។

កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបាននូវការផ្តល់ជូនប្រ៉ូម៉ូសិនកាន់តែចំណេញរួមមាន៖

* ទទួលបានឡានអាគុយសេរីថ្មី ឆ្នាំ 2024 ចំនួន 01គ្រឿង

* ទទួលបានសេវា Internet ឥតគិតថ្លៃ រយៈពេល 5 ឆ្នាំ​

* ​បង់រំលស់ដោយអត្រាការប្រាក់កាន់តែពិសេស 3% ក្នុង 1ឆ្នាំ ជាមួយធនាគាដៃគូ
* គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។

លើពីនេះទៀត អតិថិជនក៏អាចចូលទស្សនាផ្ទះគំរូម៉ូតថ្មី​ជាច្រើនប្រភេទ ដូចជា វីឡា ព្រីន, វីឡា ព្រីនសេស៍, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ភ្លោះ ម៉ូដឺន, វីឡា ភ្លោះ អេ-ប៊ី និង ប្រភេទម៉ូតផ្ទះកំពុងពេញនិយមផ្សេងទៀត។ សូមកុំឱ្យអាក់ខានកម្មវិធីនេះឱ្យ​សោះ ព្រោះមានរយៈពេលតែ 2ថ្ងៃ ប៉ុណ្ណោះ!

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីWeekend Special សូមទាក់ទងមកកាន់​ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

  1. វីឡា ព្រីន ម៉ូតថ្មី

  1. វីឡា ព្រីនសេស៍

3. វីឡា ចាស្មីនណា ម៉ូដឺន

4. វីឡា ភ្លោះ ម៉ូដឺន

5. វីឡា ភ្លោះ អេ ប៊ី

It looks like the commercial-real-estate market has finally bottomed out — and experts say it’s time to invest

0

The embattled commercial-real-estate market may finally have a few things going its way, according to recent data.

A Moody’s analysis found declining transactions had bottomed, with year-on-year sale volumes positive for the first time in two years. In the second quarter, the four core real-estate sectors notched $64 billion in transactions — marking a 9% upside turnaround.

The credit-rating agency
noted persistent weakness in the office space, as last quarter’s vacancy rates hit another record high, at 20.1%. However, national office utilization has increased enough to stabilize the
market.

Post-COVID norms have been the chief culprit behind office-sector strain, as remote work became an entrenched part of US corporate culture. With fewer employees using the office, buildings lost tenants. That left owners with harder-to-pay debt, made worse by high interest rates and tighter bank lending. Defaults have not been uncommon.
Yet lending volumes are slightly improving, Moody’s said.

Second-quarter mortgage-origination volumes are up 3% year to year, an improvement that was led by commercial mortgage-backed securities. In the same quarter, they’ve jumped 155% on an annual basis.

Moody’s expects bank lending to turn positive by the end of 2024. That may be welcome news for Wall Street, as fear has mounted of a distress wave looming over smaller dealers. As these lenders are most exposed to commercial real estate, some analysts have said that hundreds of banks risk failing in the next few years.

Analysts at KKR agreed that sector conditions had bottomed but predicted that banks would become limited participants in the market moving forward. If these dealers reduce lending to 30% of the market, that would create a $300 billion gap, the
firm said.

“We think this will be an
attractive vintage for real estate credit,” the analysts Matt Salem and Dakota Sagnelli wrote, later adding:
“A growing number of commercial real estate transactions should increase the number of opportunities to lend, while the dearth of bank capital should keep yields attractive and spreads relative to corporate credit elevated.”

For instance, KKR noted that spreads on B-level commercial mortgage-backed securities had widened 400 basis points since 2022.

“For lenders, this means a larger equity cushion and a smaller overall debt burden,” the note said. “We are often lending at some 50% of peak valuations.”

Source: Business Insider