It looks like the commercial-real-estate market has finally bottomed out — and experts say it’s time to invest

0

The embattled commercial-real-estate market may finally have a few things going its way, according to recent data.

A Moody’s analysis found declining transactions had bottomed, with year-on-year sale volumes positive for the first time in two years. In the second quarter, the four core real-estate sectors notched $64 billion in transactions — marking a 9% upside turnaround.

The credit-rating agency
noted persistent weakness in the office space, as last quarter’s vacancy rates hit another record high, at 20.1%. However, national office utilization has increased enough to stabilize the
market.

Post-COVID norms have been the chief culprit behind office-sector strain, as remote work became an entrenched part of US corporate culture. With fewer employees using the office, buildings lost tenants. That left owners with harder-to-pay debt, made worse by high interest rates and tighter bank lending. Defaults have not been uncommon.
Yet lending volumes are slightly improving, Moody’s said.

Second-quarter mortgage-origination volumes are up 3% year to year, an improvement that was led by commercial mortgage-backed securities. In the same quarter, they’ve jumped 155% on an annual basis.

Moody’s expects bank lending to turn positive by the end of 2024. That may be welcome news for Wall Street, as fear has mounted of a distress wave looming over smaller dealers. As these lenders are most exposed to commercial real estate, some analysts have said that hundreds of banks risk failing in the next few years.

Analysts at KKR agreed that sector conditions had bottomed but predicted that banks would become limited participants in the market moving forward. If these dealers reduce lending to 30% of the market, that would create a $300 billion gap, the
firm said.

“We think this will be an
attractive vintage for real estate credit,” the analysts Matt Salem and Dakota Sagnelli wrote, later adding:
“A growing number of commercial real estate transactions should increase the number of opportunities to lend, while the dearth of bank capital should keep yields attractive and spreads relative to corporate credit elevated.”

For instance, KKR noted that spreads on B-level commercial mortgage-backed securities had widened 400 basis points since 2022.

“For lenders, this means a larger equity cushion and a smaller overall debt burden,” the note said. “We are often lending at some 50% of peak valuations.”

Source: Business Insider

ម៉ាឡេស៊ី និង​កម្ពុជា​នាំមុខ​លើ​ការ​ពង្រីក​ការ​ទូទាត់​តាមប្រព័ន្ធ QR កូដនៅក្នុង​តំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការទូទាត់ប្រាក់តាមរយៈការស្កែន QR កូដជាមួយទូរស័ព្ទដៃស្មាតហ្វូន កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន ដោយក្នុងនោះម៉ាឡេស៊ី និងកម្ពុជាបាននាំមុខគេ ក្នុងការសម្រេចបានកំណើននៃប្រតិបត្តិការទូទាត់ថ្មីនេះ។

ការទូទាត់តាម QR កូដបានចាប់ផ្តើមរីករាលដាលនៅក្នុងតំបន់ ដោយសារចំនួនម្ចាស់គណនីធនាគារនៅមានកម្រិតទាប កង្វះបណ្តាញទូរ ATM នៅតាមតំបន់ជនបទ និងការហូរចូលមកដល់នៃទូរស័ព្ទស្មាតហ្វូនតម្លៃទាប។ និន្នាការ​នេះ​បាន​រីក​រាលដាល​ខ្លាំង ដោយសារ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ទេសចរណ៍ និង​ការ​តភ្ជាប់​ឆ្លង​ដែន។

យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅកម្ពុជា ប្រតិបត្តិការទូទាត់តាម QR កូដបានកើនឡើង២៩% ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ៦០១លានប្រតិបត្តិការ។ចំនួននេះមានការកើនឡើង១០ដងក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។

កាលពីខែមុន ធនាគារជាតិនៃកម្ពុជា បានបើកសម្ពោធប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ “Bakong Tourists” ដើម្បីសម្រួលឱ្យអ្នកធ្វើដំណើរអាចធ្វើប្រតិបត្តិការទូទាត់ដោយគ្មានសាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា។

ប្រព័ន្ធ Bakong Tourists ត្រូវបានបង្កើតឡើងនៅលើប្រព័ន្ធទូទាត់ឌីជីថលបាគង ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២០ និងត្រូវបានគេស្គាល់ថា ជារូបិយប័ណ្ណឌីជីថលរបស់ធនាគារជាតិនៃកម្ពុជា។

លោកស្រី ជា សិរី អគ្គទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សេវាកម្មទេសចរណ៍បាគងក្នុងខេត្តសៀមរាបថា “ យើងមានទីតាំងទូទាត់តាមកូដ KHQR ចំនួន៣,៣លានកន្លែងនៅទូទាំងប្រទេស។ អ្នកលក់ដូរខ្នាតតូច និងអ្នកលក់ដូរតាមដងផ្លូវ ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបក៏ប្រើប្រាស់ប្រព័ន្ធ QR កូដផងដែរ”។

មគ្គុទ្ទេសក៍ទេសចរណ៍មួយរូបវ័យ៣៧ឆ្នាំនៅខេត្តសៀមរាប បានថ្លែងប្រាប់សារពត៌មាន Nikkei Asia ថា “ការបង្កើតប្រព័ន្ធ Bakong Tourists ជាគំនិតដ៏ល្អមួយក្នុងការជួយសម្រួលដល់ការបង់ប្រាក់របស់ភ្ញៀវទេសចរណ៍ និងមានសារៈប្រយោជន៍ក្នុងការលើកកម្ពស់ការយល់ដឹង និងចំណេះដឹងអំពីកម្មវិធី App ទេសចរណ៍ក្នុងចំណោមប្រតិបត្តិករទេសចរណ៍ មគ្គុទ្ទេសក៍ និងអ្នកពាក់ព័ន្ធផ្សេងទៀតតាមរយៈសិក្ខាសាលា”។

ចំណែក ប្រព័ន្ធទូទាត់ DuitNow QR ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៩នៅក្នុងប្រទេសម៉ាឡេស៊ី បានក្លាយជាមូលដ្ឋានគ្រឹះយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់តាមឌីជីថល។

យោងតាមធនាគារកណ្តាលម៉ាឡេសុី (Bank Negara Malaysia) បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ ការទូទាត់តាមប្រព័ន្ធទូទាត់ DuitNow QR មានចំនួន១,៥ពាន់លានប្រតិបត្តិការ កើនឡើង៦៤% ឬគិតសរុបជាទឹកប្រាក់ចំនួន១,៣៧ពាន់លានរីងហ្គីត (ប្រហែល៣២០លានដុល្លារ) កើនឡើង៣៧%ធៀបនឹងឆ្នាំមុន។

ប្រព័ន្ធ DuitNow QR អាច​ធ្វើការទូទាត់​ជាមួយ​នឹង​ប្រព័ន្ធ​នៅក្នុងបណ្តា​ប្រទេស​​ផ្សេង​ទៀត។ជាឧទាហរណ៍ ជនជាតិម៉ាឡេស៊ីអាចស្កែន QR កូដជាមួយប្រព័ន្ធ QRIS របស់ប្រទេសឥណ្ឌូនេស៊ី ប្រព័ន្ធ NETS របស់សិង្ហបុរី ប្រព័ន្ធ PromptPay របស់ប្រទេសថៃ ឬ ប្រព័ន្ធ Alipay របស់ចិន ដើម្បីទូទាត់ប្រាក់នៅបរទេស ហើយភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ប្រទេសម៉ាឡេស៊ីក៏អាចស្កេនលេខកូដ DuitNow QR នៅទីនោះផងដែរ។

លោក Farhan Ahmad នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PayNet និងជាអ្នកចូលរួមបង្កើតប្រព័ន្ធ DuitNow QR បានថ្លែងប្រាប់សារពត៌មាន Nikkei Asia ថា “យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់របស់យើង ដើម្បីបន្តបង្កើតបណ្តាញទូទាត់ឆ្លងដែនបន្ថែមទៀតសម្រាប់ប្រតិបត្តិការកូដ QR ហើយយើងក៏ផ្តោតលើពាណិជ្ជករខ្នាតតូចផងដែរ”៕ប្រភព:Nikkei Asia៕

ការដាំក្បាលចុះដល់បាតនៃទីផ្សារការិយាល័យអាមេរិកក្លាយជាឱកាសសម្រាប់អ្នកវិនិយោគឥណទាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញលើកឡើងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មអាមេរិកបានបង្ហាញសញ្ញានៃការដាំក្បាលចុះដល់បាត និងបានឈានដល់ពេលវេលាមួយដែលក្រុមវិនិយោគិនគួរតែបណ្តាក់ទុនវិនិយោគ។នេះបើយោងតាមសារពត៌មានធុរកិច្ច Business Insider។

យោងតាមការវិភាគរបស់ទីភ្នាក់ងារវាយតម្លៃឥណទាន Moody បានរកឃើញថា ប្រតិបត្តិការទីផ្សារបានធ្លាក់ចុះដល់បាតទៅហើយ ព្រោះទំហំនៃការលក់ប្រចាំឆ្នាំបានចាប់ផ្តើមបង្ហាញភាពវិជ្ជមានឡើងវិញជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល២ឆ្នាំកន្លងមក។

នៅក្នុងត្រីមាសទី២ ឆ្នាំនេះ ប្រតិបត្តិការទិញ-លក់របស់វិស័យអចលនទ្រព្យស្នូលចំនួន៤ សម្រេចបានទំហំទឹកប្រាក់ប្រមាណ៦៤ពាន់លានដុល្លារអាមេរិក។តួលេខនេះមានការកើនឡើងចំនួន៩ភាគរយ។ យ៉ាងណាមិញ ការណ៍នេះពុំមែនមានន័យថា គ្រប់ផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យទាំងមូលសុទ្ធតែកម្រើកឡើងវិញនោះទេ។

ទីភ្នាក់ងារវាយតម្លៃឥណទាន Moody បានកត់សម្គាល់ថា ផ្នែកការិយាល័យនៅតែបន្តធ្លាក់ចុះ ខណៈអត្រាការិយាល័យទំនេរនៅត្រីមាសទី២បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរង្វង់២០,១%។ទោះជាយ៉ាងណាក្តីការប្រើប្រាស់ទំហំ Space នៃការិយាល័យ បានកើនឡើងក្នុងកម្រិតមួយដែលអាចជួយរក្សាបាននូវស្ថិរភាពទីផ្សារ។

ស្ថាប័ន Moody រំពឹងថា ទំហំនៃការផ្តល់ប្រាក់កម្ចីរបស់ធនាគារនឹងបង្ហាញសញ្ញាវិជ្ជមាននៅដំណាច់ចុងឆ្នាំ២០២៤។ ការណ៍នេះអាចក្លាយជាដំណឹងដ៏ល្អមួយសម្រាប់បណ្តាអ្នកវិនិយោគនៅក្នុងផ្សារហ៊ុនអាមេរិក Wall Street។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនវិនិយោគសកល Kohlberg Kravis Roberts & Co លើកឡើងថា នេះជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគលើឥណទានអចលនទ្រព្យ ខណៈប្រតិបត្តិការនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មងើបឡើងវិញ។ ការណ៍នេះនឹងបង្កើនតម្រូវការក្នុងការផ្តល់ឥណទាន។

ជាមួយគ្នានេះ និន្នាការនៃការបំពេញការងារពីផ្ទះនឹងជំរុញឱ្យអត្រាការិយាល័យទំនេរនៅសហរដ្ឋអាមេរិក កើនឡើងដល់កម្រិតមធ្យមភាគខ្ពស់បំផុតក្នុងរង្វង់២៤ភាគរយនៅឆ្នាំ២០២៦ និងធ្វើឱ្យតម្លៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្មដាំក្បាលចុះចំនួន២៥០ពាន់លានដុល្លារ៕ប្រភព: Business Insider៕

ក្រុមហ៊ុនហ្វីលីពីនគ្រោងសាងសង់រមណីយដ្ឋានកាសុីណូថ្មីមួយនៅខេត្តទេសចរណ៍ Cebu

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Travelers International Hotel Group របស់លោកមហាសេដ្ឋីហ្វីលីពីនដើមកំណើតចិន Andrew Tan គ្រោងបណ្តាក់ទុនប្រហែល៤០០លានដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានកាសុីណូថ្មីមួយនៅខេត្តសេប៊ូ(Cebu)ប្រទេសហ្វីលីពីន។

លោក Kevin Tan នាយកប្រតិបត្តិក្រុមហ៊ុន Alliance Global Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Travelers International Hotel Group និងត្រូវជាកូនប្រុសរបស់លោក Andrew Tan បានលើកឡើងថា ក្រុមហ៊ុនកំពុងរៀបចំផែនការចាប់ផ្តើមសាងសង់គម្រោងនេះនៅឆមាសទីមួយនៃឆ្នាំក្រោយ។

លោក Tan បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​នៅខាងក្រៅកិច្ចប្រជុំកំពូល Inside Asian Game ​ថា​ “យើង​គ្រោងចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​រមណីយដ្ឋាននេះនឹង​មានទីតាំងស្ថិតនៅ​សង្កាត់ Mactan Newtown នៃទីក្រុង Lapu-Lapu ក្នុងខេត្ត Cebu របស់​យើង​”។

យោងតាមលោក Tan បានឱ្យដឹងថា ក្រុមហ៊ុន​របស់លោកជិត​ទទួល​បាន​អាជ្ញាប័ណ្ណ​ហើយ ខណៈគម្រោងនេះបានកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅចុងឆ្នាំ២០២៦ខាងមុខ។

គម្រោងសាងសង់អគាររមណីយដ្ឋានកាសុីណូនេះ នឹងរួមមានទាំងទីតាំងលេងហ្គេម ហាងលក់អាហារ និងភេសជ្ជៈ វីឡា និងសណ្ឋាគារលំដាប់ផ្កាយប្រាំ។

ការប្រកាសគម្រោងសាងសង់កាសុីណូនៅខេត្ត Cebu នាពេលខាងមុខ កើតឡើង បន្ទាប់ពីក្រុមហ៊ុនTravelers International Hotel Group បានទទួលជោគជ័យពីការបើកអាជីវកម្មកាសុីណូឈ្មោះ “Newport World Resorts” នៅទីក្រុង Pasay។

លើសពីនេះ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងសម្រុកសាងសង់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Mactan Expo ដែលមានកៅអីសម្រាប់ទស្សនិកជនចំនួន២.៥០០កៅអី។ មជ្ឈមណ្ឌលនេះមានទីតាំងនៅជាប់នឹងសណ្ឋាគារដែលមានស្រាប់ចំនួន២ នៅខាងក្នុងសង្កាត់ Mactan Newtown ដូចគ្នា៕ប្រភព:Philstar៕

ក្រុមហ៊ុនម៉ាកយីហោល្បីៗបិទទីតាំងមួយចំនួននៅទីក្រុងហូជីមិញ ខណៈតម្លៃជួលទីតាំងលក់រាយហក់ឡើងយ៉ាងគំហុក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន Vnexpress បានចុះផ្សាយថា ក្រុមហ៊ុនខ្សែសង្វាក់អាហាររហ័សរបស់សហរដ្ឋអាមេរិក McDonald’s គ្រោងនឹងបិទហាងចំណាស់ជាងគេមួយរបស់ខ្លួននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ហាង McDonald’s នៅតំបន់់ Ben Thanh ក្នុងសង្កាត់លេខ១ នឹងបញ្ឈប់ប្រតិបត្តិការនៅត្រឹមម៉ោង២ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីបានបើកដំណើរការចាប់តាំងពីឆ្នាំ២០១៤។ ក្រុមហ៊ុនបានប្រកាសឱ្យដឹងបែបនេះក្នុងសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយពុំបានបញ្ជាក់ពីមូលហេតុនោះទេ។

បន្ទាប់ពីបិទហាងខាងលើ ក្រុមហ៊ុន McDonald’s នឹងនៅសេសសល់ហាងចំនួន៣៥ទីតាំងទៀតនៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះហាងចំនួន១៧ទីតាំងស្ថិតនៅទីក្រុងហូជីមិញ។

ចំណែក ក្រុមហ៊ុន Starbucks ដែលជាខ្សែសង្វាក់ F&B របស់អាមេរិកដ៏ល្បីល្បាញមួយទៀត បានបិទហាងនៅទីតាំងសំខាន់មួយក្នុងសង្កាត់លេខ១នៃទីក្រុងហូជីមិញ កាលពីខែសីហា បន្ទាប់ពីបើកដំណើរការបានរយៈពេល៧ឆ្នាំ។

ការបិទទីតាំងហាងមួយចំនួនរបស់ក្រុមហ៊ុនម៉ាកយីហោល្បីៗទាំងនេះ កើតឡើង ខណៈតម្លៃជួលទីតាំងលក់រាយលំដាប់ខ្ពស់ជាមធ្យមនៅទីក្រុងហូជីមិញ បានកើនឡើងដល់កំណត់ត្រា២៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆមាសទី១ ឆ្នាំនេះ ដោយសារការផ្គត់ផ្គង់នៅមានកម្រិត។

តួលេខខាងលើតំណាងឱ្យការកើនឡើង១៨ភាគរយបើធៀបនឹងរយៈពេល៦ខែដំបូងដូចគ្នាកាលពីឆ្នាំ២០២៣ និងកើនឡើងចន្លោះពី៦០%ទៅ៧០%បើធៀបនឹងតម្លៃជួលកាលពី៧ឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Vietnam ។

ដោយឡែក យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានបង្ហាញថា ការផ្គត់ផ្គង់ទីតាំងលក់រាយលំដាប់ខ្ពស់នៅប៉ែកកណ្តាលនៃទីក្រុងហូជីមិញបានបន្តស្ថិតនៅទ្រឹងត្រឹម១,៥លានម៉ែត្រការ៉េចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២២៕ប្រភព: vnexpress៕

Thai-Chinese train contract awaits PM nod

0

Deputy Transport Minister Surapong Piyachote is seeking approval from Prime Minister Paetongtarn Shinawatra of the State Railway of Thailand’s (SRT) intent to sign one of the last two construction contracts in the first phase of the long-delayed Thai-Chinese high-speed train project.

Contract 4-5 for the construction of a 13.3-kilometre section of the first phase project has already been awarded to Boonchai Panich Co via bidding, according to the minister.

However, he said the contract signing has been held back due to an issue regarding the site of its Ayutthaya Station, located 1.5km from the Ayutthaya Historical Park. Even though this section’s planned route will not cut through or be adjacent to the Unesco World Heritage site, its proximity has sparked public concern.

According to Mr Surapong, it prompted the SRT to seek consultations with Unesco and the Office of Natural Resources and Environmental Policy and Planning (Onep) to conduct a Heritage Impact Assessment (HIA) on the construction plan. The assessment has been completed, and an HIA report has been submitted to Unesco for consideration.

Mr Surapong said the SRT has also agreed to reduce the height of the elevated high-speed train track in this section from 19 metres to 17m.

Source: Bangkok Post

India Eyes Global Shipbuilding Market With New Mega Parks On East And West Coasts By 2030

0

India plans to set up two operational Mega shipbuilding parks by 2030, targeting a slice of the $100 billion global shipbuilding industry, said Union Minister Sarbananda Sonowal.

“The immediate target is to have four Mega shipbuilding parks with two each on the East and West coast. Gujarat, Maharashtra, Odisha, and Andhra Pradesh are showing positive signs,” Sonowal, the Union Minister for Ports, Shipping, and Waterways, was quoted as saying by Economic Times.

The minister added that states reiterated their commitments for these projects at the 20th Maritime State Development Council (MSDC).

Sonowal said there will be one operational Mega shipbuilding park each on the West and East coast of the country by 2030.

Under the proposed plan, the government will develop basic infrastructure such as roads, land development, and utilities like power and water while the private players will provide critical equipment such as cranes, machines for lifting and cutting, besides dry dock making, and manpower.

These projects are likely to be awarded through global bidding on revenue or profit share commitment.

This initiative is set to significantly enhance the capability of India’s shipbuilding industry, enabling the construction of larger vessels with a cargo capacity of up to 3 million tonnes, compared to the current maximum of 1.25 million tonnes.

Sonowal also highlighted that these parks would spur the growth of ancillary industries and generate employment opportunities.

The need for such facilities gained prominence after MV Maersk Frankfurt caught fire in the Arabian Sea in July this year.

“We will develop PoR along both the East and West coast to aid in rescue operations during mishaps at sea,” he said.

Source: The Economic times

ទស្សនាវដ្ដីដ៏ល្បីល្បាញមួយរបស់លោកខាងលិចចាត់ទុករមណីយដ្ឋានអង្គរជាគោលដៅដ៏ស្រស់ស្អាតមួយនៅតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទស្សនាវដ្ដី World Wild Schooling ដែលមានមូលដ្ឋាននៅទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្សិក បានចុះផ្សាយអំពីរមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាតចំនួន១២ នៅតំបន់អាស៊ាន ដែលគួរតែស្ថិតនៅក្នុងបញ្ជីរបស់អ្នកដំណើរគ្រប់រូប។

ក្នុងចំណោមនោះ រមណីយដ្ឋានបុរាណអង្គរស្ថិតនៅលើទឹកដីនៃខេត្តសៀមរាបបានឈរនៅលេខរៀងទី៣ បន្ទាប់ពីឆ្នេរសមុទ្រ Ha Long របស់ប្រទេសវៀតណាម និងឆ្នេរសមុទ្រ Boracay របស់ប្រទេសហ្វីលីពីន។

ទស្សនាវដ្ដីខាងលើសរសេរថា ប្រាសាទអង្គរវត្តជាប្រាសាទមួយដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២។ ប្រាសាទនេះត្រូវ​បាន​ចាត់​ទុក​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ និង​ជា​និមិត្តរូប​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង​របស់​កម្ពុជា និងជារមណីយដ្ឋានបុរាណ​វិទ្យា​ដ៏​សំខាន់​បំផុត​មួយ​នៅ​តំបន់អាស៊ាន។

រមណីយដ្ឋានប្រាសាទអង្គរវត្តគ្របដណ្តប់លើផ្ទៃដីជាង១៦០ហិកតា ដោយលោកអ្នកអាចចំណាយពេលជាច្រើនថ្ងៃដើម្បីស្វែងយល់។ ប៉ុន្តែ ប្រាសាទអង្គរវត្តផ្តល់ជូនអ្វីៗជាច្រើន ដែលលោកអ្នកមិនអាចទស្សនាអស់។

ទោះយ៉ាងណា ប្រសិនបើលោកអ្នកសម្រេចចិត្តស្នាក់នៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះក្នុងរយៈពេលវែង នោះអ្នកអាចក្រោកពីដំណេក ដើម្បីគយគន់មើលថ្ងៃរះចំកំពូលប្រាសាទបានយ៉ាងតិចណាស់ចំនួនមួយដង។

ទស្សនាវដ្ដី World Wild Schooling អះអាងថា លោកអ្នកប្រហែលជាត្រូវប្រជ្រៀតជាមួយហ្វូងមនុស្សមួយចំនួនដើម្បីសម្លឹងមើលថ្ងៃរះ។ ប៉ុន្តែ នេះពិតជាមានតម្លៃណាស់ នៅពេលអ្នកបានឃើញស្រមោលប្រាសាទអង្គរវត្តចាំងទៅលើគូទឹកហ៊ុមព័ទ្ធជុំវិញប្រាសាទ អមជាមួយផ្ទៃមេឃនាពេលព្រឹកព្រលឹមដ៏ក្រហមឆើតឆាយ។

ចំណែក រមណីយដ្ឋានផ្សេងទៀតដែលត្រូវបានចុះផ្សាយនៅក្នុងអត្ថបទរបស់ទស្សនាវដ្ដី World Wild Schooling រួមមាន កោះបាលី និងសួនឧទ្យានជាតិ Komodo របស់ឥណ្ឌូនេស៊ី ខេត្ត Ninh Binh និងតំបន់ជួរភ្នំ Sapa របស់វៀតណាម កោះ Langkawi និងភ្នំ Kinabalu របស់ម៉ាឡេសុី ទីក្រុងហ្លួងព្រះបាងរបស់ឡាវ កោះ Phi Phi របស់ថៃ និងកោះ Palawan របស់ហ្វីលីពីន៕ប្រភព: World Wild Schooling៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ នៃ​អតីត​រាជធានី​លិង្គ​បុ​រ ឬ​ឆោ​ក​គ​គ៌្យ​រ របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ដាក់​បញ្ចូល ប្រាសាទ​កោះ​កេរ គឺជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ នា​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤៥ ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ា​ត ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕

ខាងក្រោមនេះ ជាសារលិខិតទាំងស្រុងរបស់សម្តេចធិបតី៖


ប្រភព៖ https://fna.asia/85cba38

សកម្មភាពមួយចំនួននៃព្រឹត្តិការណ៍ Gumball 3000 ក្នុងថ្ងៃទី២ ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តសៀមរាប (Photo inside)

0

(សៀមរាប)៖ ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 បានបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ហើយក្នុងដំណើរបើកបរដោយខ្លួនឯងនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចេញមកស្វាគមន៍តាមដងផ្លូវ។

ប្រតិភូ Gumball 3000 បានជិះទស្សនាតាមផ្លូវវង់តូច និងបានចូលរួមពិធីរាត្រីស្រមោលស នៅប្រាសាទបាយ័ន្ត ដោយមានការសម្ដែងទស្សនីយភាពសិល្បៈ របាំង ចម្រៀងយ៉ាងសប្បាយរីករាយ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រៅពីនោះក៏មានការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាបផងដែរ៕