សកម្មភាពមួយចំនួននៃព្រឹត្តិការណ៍ Gumball 3000 ក្នុងថ្ងៃទី២ ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តសៀមរាប (Photo inside)

0

(សៀមរាប)៖ ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 បានបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ហើយក្នុងដំណើរបើកបរដោយខ្លួនឯងនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចេញមកស្វាគមន៍តាមដងផ្លូវ។

ប្រតិភូ Gumball 3000 បានជិះទស្សនាតាមផ្លូវវង់តូច និងបានចូលរួមពិធីរាត្រីស្រមោលស នៅប្រាសាទបាយ័ន្ត ដោយមានការសម្ដែងទស្សនីយភាពសិល្បៈ របាំង ចម្រៀងយ៉ាងសប្បាយរីករាយ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រៅពីនោះក៏មានការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាបផងដែរ៕

 

រដ្ឋាភិបាលឥណ្ឌាប្រកាសបង្កើតតំបន់ឧស្សាហកម្មផលិតកប៉ាល់ខ្នាតយក្សចំនួន៤ទីតាំងនៅក្នុងរដ្ឋសំខាន់ៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Sarbananda Sonowal រដ្ឋមន្ត្រីក្រសួងសហភាពឥណ្ឌា បានបង្ហើបឱ្យដឹងថា ប្រទេសឥណ្ឌាគ្រោងនឹងបង្កើតតំបន់សួនសាងសង់កប៉ាល់ខ្នាតយក្សចំនួន៤ទីតាំង។ ប៉ុន្តែ ក្នុងដំណាក់កាលដំបូង ឥណ្ឌាគ្រោងដាក់ឱ្យដំណើរការចំនួន២ទីតាំងនៅត្រឹមឆ្នាំ២០៣០។

ការប្រកាសបង្កើតតំបន់សាងសង់កប៉ាល់របស់ឥណ្ឌាមានគោលបំណង ដើម្បីចាប់យកចំណែកទីផ្សារផលិតកប៉ាល់នៅលើពិភពលោកដែលមានទំហំទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារអាមេរិក។

តំបន់ទាំង៤អាចមានទីតាំងនៅរដ្ឋចំនួន៤ រួមមាន រដ្ឋ Gujarat រដ្ឋ Maharashtra រដ្ឋ Odisha និងរដ្ឋ Andhra Pradesh។នេះបើយោងតាមសម្តីរបស់លោកSarbananda Sonowal ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Economic Times។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា បណ្តារដ្ឋនានាបានក្រើនរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេសម្រាប់គម្រោងសាងសង់កប៉ាល់ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍រដ្ឋដែនសមុទ្រលើកទី២០ (MSDC)។

លោក Sonowal បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា នៅតំបន់ឆ្នេរភាគខាងលិច និងឆ្នេរភាគខាងកើតនៃប្រទេសឥណ្ឌានៅឆ្នាំ២០៣០ នឹងក្លាយជាតំបន់ប្រតិបត្តិការសាងសង់កប៉ាល់ខ្នាតយក្ស។

យោងតាមផែនការបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi គ្រោងនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជាផ្លូវថ្នល់ ការអភិវឌ្ឍន៍ដី និងប្រព័ន្ធប្រើប្រាស់ដូចជា ថាមពល និងទឹក ខណៈវិស័យឯកជននឹងផ្តល់ឧបករណ៍សម្ភារៈសំខាន់ៗដូចជា ម៉ាសុីនស្ទូច ម៉ាស៊ីនលើកដាក់ទំនិញ និងម៉ាសុីនកាត់ដែក។

គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពនៃឧស្សាហកម្មផលិតកប៉ាល់របស់ប្រទេសឥណ្ឌា និងអនុញ្ញាតឱ្យមានការសាងសង់នាវាធំៗដែលមានសមត្ថភាពដឹកទំនិញចំណុះ៣លានតោន បើធៀបនឹងចំណុះអតិបរមាបច្ចុប្បន្នចំនួន១,២៥លានតោន។

លោក Sonowal ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា សួនឧស្សាហកម្មទាំងនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាជនឥណ្ឌា។

លោក Sonowal បន្ថែមថា បច្ចុប្បន្ននេះ វិវាទទាក់ទងនឹងការដឹកជញ្ជូនភាគច្រើនត្រូវបានវិនិច្ឆ័យដោះស្រាយនៅទីក្រុងឡុងដ៍ ទីក្រុងសិង្ហបុរី និងទីក្រុងហុងកុង ខណៈសមត្ថភាពដោះស្រាយវិវាទតាមដែនសមុទ្ររបស់ប្រទេសឥណ្ឌាមាននៅមានកម្រិតនៅឡើយ៕ប្រភព: Economic Times៕

តើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន នឹងមានអនាគតដូចម្តេចក្នុងរយៈពេល១០ឆ្នាំខាងមុខ?

0

ដោយ: គង់ លាងហួរ
ប៉េកាំង: គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចចិនទៅកាន់ពិភពលោក តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវទឹក បានឈានចូលដំណាក់កាលមួយ ដែលទីក្រុងប៉េកាំងចាត់ទុកជា “លេខបូក”។

ខាងក្រោមនេះជាចំណុចគួរឱ្យចាប់អារម្មណ៍ និងមានសារៈសំខាន់ស្តីពីអនាគតនៃគំនិតផ្តួចផ្តើម BRI ក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ៖

មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ(CSIS) បានប៉ាន់ប្រមាណថា នៅទីបំផុត គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ អាចនឹងធ្វើឱ្យទីក្រុងប៉េកាំងខាតបង់ប្រាក់ចន្លោះពី១ទ្រីលានដុល្លារដល់៨ទ្រីលានដុល្លារក្នុងរយៈពេលមិនជាក់លាក់មួយ។

លោក Jayant Menon មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថាន Yusof Ishak ក្នុងប្រទេសសិង្ហបុរីបានលើកឡើងថា ក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ ប្រទេសចិនអាចនឹងផ្លាស់ប្តូរអាទិភាពនៃគម្រោង BRI ទៅកាន់តំបន់អាស៊ីកណ្តាល និងតំបន់អាស៊ាន។

លោកបានពន្យល់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិននៅតំបន់អាស៊ីកណ្តាលអាចជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ចិនទៅកាន់តំបន់អឺរ៉ុបបាន។

លោក Menon បានព្យាករណ៍ថា គម្រោងអភិវឌ្ឍន៍នាពេលអនាគតក្រោមគំនិតផ្តួចផ្តើម BRI នឹងមានហានិភ័យបំណុលតិចជាងគម្រោងពីមុនៗ ហើយនឹងកាត់បន្ថយការរិះគន់ពីបរទេសអំពីការរិចរិលបរិស្ថាន ឬការតាំងទីលំនៅថ្មីរបស់ប្រជាជន ប្រសិនបើគម្រោងទាំងនោះមានទំហំតូច និងមិនបញ្ចេញឧស្ម័នបំពុលទៅក្នុងបរិយាកាស។

បច្ចុប្បន្ន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងងាកស្វែងរកមូលនិធិពីបណ្តាធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងប្រទេសផ្សេងទៀត។

លោក Menon ជឿជាក់​ថា ទីក្រុង​ប៉េកាំង​អាច​យកលំនាំ​នេះ តាមរយៈការទាញយកប្រភពមូលនិធិពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ខណៈប្រទេសចិនបានដឹកនាំបង្កើតធនាគារ AIIB ក្នុងឆ្នាំ២០១៦ ហើយបច្ចុប្បន្នធនាគារនេះមានបណ្តាប្រទេសសមាជិកចំនួន១០៩ប្រទេស”។

ចំណែក លោក John Simon ទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ(CSIS) របស់សហរដ្ឋអាមេរិក បានអះអាងថា បណ្តាប្រទេសអភិវឌ្ឍន៍នឹងបញ្ចៀសមិនចូលរួមក្នុងគំនិតផ្តួចផ្តើមនេះឡើយ។

លោក John Simon បានបន្តថា បណ្តាប្រទេសអភិវឌ្ឍន៍ទាំងនោះសម្លឹងឃើញឱកាសទាញបានផលប្រយោជន៍តិចតួចណាស់ពីគំនិតផ្តួចផ្តើម BRI របស់ប្រទេសចិន។ ជាក់ស្តែង ប្រទេសអុីតាលីក្នុងនាមជាប្រទេសសមាជិករបស់សហភាពអឺរ៉ុប បានប្រកាសដកខ្លួនចេញពីគំនិតផ្តួចផ្តើមនេះនៅក្នុងខែធ្នូ ឆ្នាំ២០២៣”។

ចំណែក លោក Christoph Nedopil Wang នាយកមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍បៃតង ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានលើកឡើងថា “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនឹងក្លាយជាគម្រោងអភិវឌ្ឍន៍ផ្តោតលើពាណិជ្ជកម្មកាន់តែច្រើន និងមានគម្រូនៃការអភិវឌ្ឍន៍ខុសពីបណ្តាប្រទេសលោកខាងលិច”៕ប្រភព:SCMP៕

កម្ពុជាបង្ហាញបំណងទាញយកសក្តានុពលទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ជាមួយទីក្រុងហុងកុង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុង បានកើនឡើង ខណៈទំនាក់ទំនងរវាងភាគីទាំងពីរបានបង្ហាញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។

លោកបានគូសបញ្ជាក់ក្នុងសុន្ទរកថារយៈពេល១០នាទី ក្នុងកិច្ចប្រជុំកំពូលហុងកុង-អាស៊ាន ឆ្នាំ២០២៤ នៅទីក្រុងហុងកុង កាលពីថ្ងៃសប្តាហ៍មុនថា ប្រទេសកម្ពុជាក៏គ្រោងបង្កើនចំនួននៃការបើកជើងហោះហើរត្រង់រវាងទីក្រុងហុងកុង និងខេត្តសៀមរាបផងដែរ។

កិច្ចប្រជុំកំពូលហុងកុង-អាស៊ានឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយកាសែត South China Morning Post ដោយសហការជាដៃគូជាមួយមូលនិធិហុងកុង-អាស៊ាន និងមូលនិធិ Our Hong Kong Foundation។

ទំនាក់ទំនងរវាងកម្ពុជា និងហុងកុងជាឧទាហរណ៍ដ៏ភ្លឺចិញ្ចាចនៃសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងហុងកុង និងកម្ពុជាសម្រេចបានទំហំទឹកប្រាក់លើសពី៣៤៦លានដុល្លារអាមេរិក កើនឡើង៥១ភាគរយធៀបនឹងឆ្នាំមុន។

ការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់រូបនេះបានធ្វើឡើង បន្ទាប់ពីលោក John Lee ប្រធានប្រតិបត្តិរដ្ឋបាលពិសេសហុងកុងបានបំពេញទស្សនកិច្ចផ្លូវការនៅតំបន់អាស៊ានកាលពីជាង១ខែមុន។ ក្នុងឱកាសនោះ លោកក៏បានជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

លោក Lee បានលើកឡើងថា “យើងអាចធ្វើការរួមគ្នាដើម្បីលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ ដោយសារតែប្រទេសកម្ពុជាមានធនធានទេសចរណ៍ច្រើនក្រៃលែង ខណៈទីក្រុងហុងកុងក៏មានគោលដៅទាក់ទាញជាច្រើនផងដែរ”។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លោក ផាន់ណារ៉ា បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរ ដោយកត់សម្គាល់ថា ទីក្រុងហុងកុងបានស្វាគមន៍ភ្ញៀវទេសចរណ៍ពិភពលោកចំនួន៣៤លាននាក់ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរណ៍ចំនួន២,៤លាននាក់បានធ្វើដំណើរមកពីតំបន់អាស៊ាន។

លោក​បាន​បន្ត​ថា​ “តាមរយៈការ​ជំរុញ​ការ​យល់​ដឹង​កាន់​តែ​ខ្លាំង​ និង​ការ​តភ្ជាប់​ជើងហោះហើរដោយ​ផ្ទាល់​ យើង​អាច​បង្កើន​លំហូរ​ភ្ញៀវ​ទេសចរណ៍​រវាង​តំបន់​របស់​យើង​ ពង្រឹង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​យើង​”។

លោកបន្ថែមថា “ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា អាស៊ាន និងហុងកុង មានច្រើនណាស់ មិនថាតាមរយៈការបង្កើនពាណិជ្ជកម្ម ជំរុញការបង្កើតថ្មី ឬការធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅនោះទេ ខណៈផ្លូវឆ្ពោះទៅមុខជាផលប្រយោជន៍រួម និងវិបុលភាព”។

លោកបានថ្លែងកោតសរសើរថា “ទីក្រុងហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់។ការណ៍នេះបានធ្វើឱ្យហុងកុងក្លាយជា ដៃគូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការអនុវត្តន៍សក្តានុពលទេសចរណ៍សម្រាប់កម្ពុជា និងអាស៊ាន”។

លោក ប្រាក់ ផាន់ណារ៉ា បានមានប្រសាសន៍ឱ្យដឹងទៀតថា តាមរយៈការប្រើប្រាស់ឋានៈទីក្រុងហុងកុងជាមជ្ឈមណ្ឌលអាកាសចរណ៍ និងការធ្វើដំណើរ ការតភ្ជាប់រវាងប្រទេសកម្ពុជា និងតំបន់ផ្សេងទៀតអាចនឹងត្រូវបានពង្រឹងយ៉ាងឆាប់រហ័ស”៕ប្រភព: SCMP៕

i-City unveils SkyCity Tower, Malaysia’s tallest glass water slide

0

SHAH ALAM: i-City, Malaysia’s premier digital city, has unveiled SkyCity Tower, the country’s highest glass water slide standing at 60 metres.

This new attraction, coupled with the existing tourism products in i-City, is expected to play a crucial role in the success of Visit Selangor 2025 by drawing about five million local and international tourists next year, said Tengku Datuk Seri Ahmad Shah Sultan Salahuddin Abdul Aziz Shah, chairman of i-City Selangor.

He believes that i-City’s efforts will help Selangor surpass its seven million tourist target in 2025.

Tengku Ahmad Shah said that i-City has a long-standing reputation for being at the forefront of urban development and tourism in Selangor.

He noted that i-City plays a vital role in supporting the tourism industry through leisure and hospitality activities that reflect a cosmopolitan lifestyle.

Today, i-City serves as a hub where local businesses can thrive, benefiting from the influx of tourists and the vibrant economy it supports. The One Shah Alam, One Destination initiative launched last year is a clear demonstration of our commitment to supporting the local tourism industry.

“It showcases the best of Shah Alam in one destination, and SkyCity will continue the impact of this programme for the local tourism industry,” he said.

Recognised by the Ministry of Tourism, Arts, and Culture Malaysia as a prime destination for both international and local tourists, i-City consistently provides unique and memorable experiences to visitors worldwide, he said during the ground-breaking ceremony of SkyCity Tower today.

The event was officiated by Selangor Menteri Besar, Datuk Seri Amirudin Shari.

Tengku Ahmad Shah said that the 60-metre SkyCity tower, featuring a 600-meter glass slide, will soon become a distinctive feature of Shah Alam’s skyline.

Source: Nst

Dubai to build three office towers, sidestepping global slump

0

Dubai is building three new office towers in the heart of its financial district, expanding to catch up with rising demand in stark contrast to slumping occupancy rates for commercial property in cities around the world.

DIFC Square will be built within the Dubai International Financial Centre (DIFC) and span one million sq ft — 60% of which will be dedicated to office space, according to the government communications office.

The towers will feature 17,200 sq ft of retail space and restaurants, and cost about US$270 million (RM1.27 billion) to build, DIFC governor Essa Kazim said in a phone interview.

The buildings are set to be completed in the first quarter of 2026, and will cater to a rush of businesses that continue to flock to Dubai.

That influx has boosted the city’s commercial real estate market, helping it rebound from a multi-year slump.
City-wide office occupancy rates have hit an all-time high of 91.3%, according to CBRE Group Inc, at a time when other hubs including London and New York are struggling.

“The demand is there from both incumbent firms that want to upgrade or expand and new companies coming in to set up,” said Taimur Khan, head of research at the global property advisory firm.
That’s partly due to reforms adopted by the United Arab Emirates — of which Dubai is a part — to make it easier for expatriates to work and live in the country. They include include widening the eligibility net for long-term visas and abolishing a requirement for companies to have a majority local partner.
In addition, firms have been drawn by a tax-free environment and a timezone that’s conducive for trading with Asia, Europe and the US.

Alongside Dubai, neighbouring Abu Dhabi also stands as one of the few bright spots in global commercial real estate.
Within the DIFC, there’s been an influx of asset management and insurance firms, as well as hedge funds. The number of entities registered there rose 34% in 2023 from a year earlier to over 5,500, the free-zone said in February.

“The momentum is still verystrong, which is a reflection of the growth in businesses licensed here and the development of the DIFC as an attractive place for hedge funds,” Kazim said. “We have sectors that are growing very fast like wealth and asset management, family offices and fintech.”

Source: The edge Malaysia

Chief Bank Launches CHIEF CHILD Account to Promote Early Financial Education

0

Chief (Cambodia) Commercial Bank Plc. has introduced the CHIEF CHILD Account, a specialized savings product aimed at providing children under the age of 18 with early exposure to financial management. This initiative is part of the bank’s broader commitment to promoting financial literacy among Cambodia’s younger generation.

Dr. Soeung Morarith, Chief Executive Officer (CEO) of Chief Bank, emphasized the importance of early financial education. “We believe that teaching financial skills from a young age is crucial for fostering responsible money management habits. The CHIEF CHILD Account is designed to provide both security and growth for children’s savings while giving parents the tools to manage their funds effectively.”

Competitive Interest Rates and Flexible Features

The CHIEF CHILD Account offers an attractive 3.70% interest rate for US Dollar accounts. It operates as a savings account without an ATM card, ensuring that parents or guardians have full control over the management of the funds. Additionally, a passbook is provided during account opening, allowing easy tracking of all transactions.

The account has a six-month locking period, after which unlimited deposits and transfers are allowed by the parent or guardian. Interest is calculated daily and credited to the account monthly, providing steady growth for long-term savings.

Fostering Financial Responsibility

Chief Bank views the CHIEF CHILD Account as an important tool for fostering financial responsibility from an early age. By providing children with a structured and secure savings option, parents can instill key financial principles in their children, such as the value of saving and the importance of planning for the future.

Through products like the CHIEF CHILD Account, Chief Bank continues to support financial education initiatives in Cambodia, empowering future generations with the tools they need for long-term financial success.

Customers interested in these services are encouraged to visit the nearest Chief Bank branch for further assistance. The bank continues to prioritize customer satisfaction by offering services that align with their financial needs and expectations.

Find Out More: https://www.chiefbank.com.kh/en/Products/CHIEFChildAccount

Join Our Telegram Channel: https://t.me/chiefbankcambodia

Facebook: https://www.facebook.com/ChiefCambodiaBank

Instagram: https://www.instagram.com/chief_bank/

YouTube: https://www.youtube.com/@chiefbank7042

☎️ 023 900 878 (Head Office)

☎️ 023 900 879 (Local Branch Khan Doun Penh – Sangkat Phsar Kandal Ti Pir)

☎️ 023 212 878 (Local Branch Khan Prampir Meakkakra – Sangkat Veal Vong)

☎️ 023 230 488 (Local Branch Khan Chbar Ampov – Sangkat Chbar Ampov Ti Pir)

☎️ 023 998 878 (AEON Mean Chey Branch)

 

ធនាគារ ឈីហ្វ ដាក់ឱ្យប្រើប្រាស់គណនីកុមារ “Chief Child Account” ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ

0

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានដាក់ឱ្យប្រើប្រាស់គណនីកុមារ (Chief Child Account) ដែលជាគណនីសន្សំ​ ក្នុងគោលបំណងផ្តល់ឱ្យកុមារដែលមានអាយុក្រោម ១៨ឆ្នាំ​ យល់ដឹង និងរៀនសូត្រអំពីការគ្រប់គ្រងហិរញ្ញវត្ថុតាំងពីនៅវ័យក្មេង។ គំនិត​ផ្តួច​ផ្តើម​នេះ​គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់ធនាគារ ក្នុងការលើកកម្ពស់ចំណេះដឹង​ហិរញ្ញវត្ថុ ក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។  បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈីហ្វ បានសង្កត់ធ្ងន់​លើ​សារៈ​សំខាន់​នៃការ​ផ្តល់​ចំណេះដឹងហិរញ្ញវត្ថុតាំងពីកុមារភាពនេះថា ៖«យើងជឿជាក់ថា ការបង្រៀនពី​ជំនាញ​ហិរញ្ញវត្ថុ   តាំងពីកុមារភាព គឺជាកត្តាដ៏សំខាន់មួយសម្រាប់ជំរុញទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយ​ការ​ទទួលខុសត្រូវ។ គណនីកុមារ (Chief Child Account) នេះ គឺត្រូវបានរៀបចំឡើង​ដើម្បីផ្តល់​នូវ​សុវត្ថិភាព និង​បង្កើនទឹកប្រាក់សម្រាប់ការសន្សំរបស់កុមារ ខណៈដែលឪពុកម្តាយអាចគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់កូនៗប្រកបដោយប្រសិទ្ធភាព»។

អត្រាការប្រាក់ប្រកួតប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន

 គណនីកុមារ (Chief Child Account) ផ្តល់អត្រាការប្រាក់រហូតដល់ ៣,៧% សម្រាប់គណនីជា​ប្រាក់​ដុល្លារ​។ គណនីនេះដំណើរការជាគណនីសន្សំ ដោយមិនចាំបាច់ប្រើប្រាស់កាត ATM ដើម្បី​ធានាថា ឪពុកម្តាយ ឬអាណាព្យាបាល មានការគ្រប់គ្រងបានពេញលេញលើការហិរញ្ញវត្ថុរបស់កូនៗ។ លើសពីនេះ សៀវភៅធនាគារត្រូវបានផ្តល់ជូនក្នុងអំឡុងពេលបើកគណនីដែល​ផ្តល់ភាពងាយស្រួល ក្នុងការ​តាមដានរាល់ប្រតិបត្តិការទាំងឡាយ។  ការបង្កកគណនីនេះគឺមានរយៈពេល ៦ខែ ហើយការដាក់ប្រាក់ និងការផ្ទេរប្រាក់​គឺ​គ្មានដែនកំណត់ ដែលត្រូវបានធ្វើឡើងដោយមាតាបិតា ឬអាណាព្យាបាល។ ការប្រាក់​ត្រូវបានគណនា​ជារៀងរាល់ថ្ងៃ និង​បញ្ចូលទៅក្នុងគណនីកុមារប្រចាំខែ ដែលធ្វើឱ្យកើនទឹកប្រាក់ក្នុងគណនី​សម្រាប់ការ​សន្សំរយៈពេលវែង។  ជំរុញឱ្យមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ធនាគារ ឈីហ្វ ចាត់ទុកគណនីកុមារ (Chief Child Account) ជាគណនីដ៏​សំខាន់មួយសម្រាប់​ជំរុញដល់​ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុតាំងពីកុមារភាព។ តាមរយៈការផ្តល់ឱ្យកុមារនូវ​ជម្រើស​សន្សំ ដែលមានរចនាសម្ព័ន្ធ និងសុវត្ថិភាព ខណៈដែល​មាតាបិតា​អាច​បង្រៀនគោលការណ៍ហិរញ្ញវត្ថុសំខាន់ៗ ចំពោះបុត្រធីតា ដូចជាគុណតម្លៃនៃការសន្សំ និង​សារៈ​សំខាន់​នៃការធ្វើផែនការ​សម្រាប់ពេលអនាគត ជាដើម។ តាមរយៈគណនីកុមារនេះ ធនាគារ ឈីហ្វ បន្តគាំទ្រគំនិតផ្តួចផ្តើម ការអប់រំផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ឱ្យ​មនុស្សជំនាន់ក្រោយជាមួយនឹង​របៀបរបប​ដែលត្រូវការសម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរយៈពេលវែង។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ផលិតផល​នេះ សូម​អញ្ជើញ​ទៅ​កាន់​សាខា​​ធនាគារ ឈីហ្វ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម៕

សម្រាប់ព័ត៌មានបន្ថែម: https://www.chiefbank.com.kh/en/Products/CHIEFChildAccount

Join Our Telegram Channel: https://t.me/chiefbankcambodia

Facebook: https://www.facebook.com/ChiefCambodiaBank

Instagram: https://www.instagram.com/chief_bank/

YouTube: https://www.youtube.com/@chiefbank7042

023 900 878 (ទីស្នាក់ការកណ្ដាល)

023 900 879 (សាខាខណ្ឌដូនពេញ – សង្កាត់ផ្សារកណ្ដាលទី២)

023 212 878  (សាខាខណ្ឌ ៧ មករា – សង្កាត់វាលវង់)

023 230 488 (សាខាខណ្ឌច្បារអំពៅ – សង្កាត់ច្បារអំពៅទី២)

023 998 878  (សាខាអ៊ីអនមានជ័យ)

Singapore to begin building Changi Airport’s fifth terminal next year

0

The new terminal aims to link Singapore to more than 200 cities, up from almost 150 now, Prime Minister Lawrence Wong said at an event Friday, as reported by The Straits Times.

Terminal 5, a mega project, is expected to increase Changi’s annual passenger capacity by 50 million, bringing the total to 140 million when completed by the mid-2030s.

Wong said that several countries in the region and beyond are upgrading their airport infrastructure to serve an increasing demand.

“Some have announced plans for mega airports that can handle more than 100 million passengers a year. So they are narrowing the gap with Singapore,” he said.
“We cannot rest on our laurels.”

Southeast Asia is currently experiencing a surge in airport upgrades and new constructions.

Thailand, Vietnam, the Philippines, Malaysia, Indonesia, Singapore and Cambodia – will see total annual passenger handling capacity reaching at least 653 million people by 2030, nearly doubling from the 336 million people as of January 2023, according to a research by Nikkei Asia.

Long Thanh International Airport in southern Vietnam, which is the country’s most ambitious airport project, is under construction and will receive its first commercial flights in September 2026.

The airport will initially accommodate 25 million passengers annually, but will eventually serve 100 million passengers when all three phases are completed.

Source: Vnexpress

សម្ដេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ការវិនិយោគអគារចំណតនៅភ្នំពេញ នឹងមានច្រើននៅថ្ងៃខាងមុខ ខណៈរថយន្ដកើនឡើងរាល់ថ្ងៃ

0

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្ដីរំពឹងថា ការវិនិយោគអគារចំណតរថយន្ដនៅរាជធានីភ្នំពេញ នឹងមានកាន់តែច្រើននៅថ្ងៃអនាគត ខណៈនៅពេលបច្ចុប្បន្ននេះ កំណើនរថយន្ដក៏មានការកើនឡើងជារៀងរាល់ថ្ងៃ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជា មិនអាចហាមឃាត់ឲ្យប្រជាពលរដ្ឋទិញរថយន្ដថែមនោះទេ ដូច្នេះជាមួយនឹងកំណើតរថយន្ដរៀងរាល់ថ្ងៃ ទាំងតែផ្ទៃដីមិនរីកបែបនេះ ដំណោះស្រាយមានតែសាងសង់អគារសម្រាប់ធ្វើចំណតរថយន្ដតែម្ដង ក្នុងនោះមានទាំងការសាងសង់អគារឲ្យខ្ពស់​ និងមានទាំងការសាងសង់ក្រោមដី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគិតថា នៅថ្ងៃខាងមុខទៀតនៅក្នុងរាជធានីភ្នំពេញ យើងនឹងឃើញអគារចំណត (Parking) ច្រើនជាន់ ព្រោះដីអស់ហើយ តិចទៀតមានក្រោមដីខ្លះហើយនៅខាងមុខ Vattanac។ ហើយតទៅមុខទៀតប្រហែលជាមានការវិនិយោគសម្រាប់ដាក់អគាររថយន្ត យើងមិនអាចហាមឲ្យប្រជាជនមានឡានថែមទៀត»

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សូម្បីតែអគារថ្មីដែលត្រូវសាងសង់បន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ក៏បានគិតគូយ៉ាងហ្ម​ត់ចត់ចំពោះទីតាំងសម្រាប់ចំណតរថយន្ដផងដែរ ពោលសម្រាប់អគារថ្មីនេះ បើតាមសេចក្ដីរាយការណ៍របស់លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អាចចតរថយន្ដបានប្រមាណ៥០០គ្រឿង។ សម្ដេចបន្ដថា សម្រាប់បរិវេណមន្ទីរពេទ្យកាល់ម៉ែតនៅពេលនេះ គឺអត់ទំហំដីសម្រាប់សាងសង់អគារទៀតហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដំណាលថា មន្ទីរពេទ្យកាល់ម៉ែត សម្ដេចធ្លាប់មកកាលពីអតីតកាលមានតែអគារតូចៗប៉ុណ្ណោះ ប៉ុន្ដែនៅពេលនេះមានអគារខ្ពស់ៗកាន់តែច្រើន ដើម្បីបំពេញតម្រូវការក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបមានចំនួន៧,៥៦៣,៣៩៥គ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប១,៣៣៥គ្រឿង។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសបាន ២០០,៨២៤គ្រឿង ក្នុងនោះ​ម៉ូតូ ១៧០,៧៤៦គ្រឿង, យានយន្តធុនស្រាល២៦,៣៨០គ្រឿង និងយានយន្តធុនធ្ងន់ ៣,៦៩៨គ្រឿង៕ ប្រភព៖ https://fna.asia/7cd1a04