ពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ទាក់ទាញមនុស្សប្រមាណ ១០ម៉ឺននាក់ ចូលរួមនៅរាជធានីភ្នំពេញ

0

(ភ្នំពេញ)៖ ក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយដែលមានតាំងបង្ហាញរថយន្ត ជ្រែរថយន្ត និងការប្រគុំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិផងនោះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះចាប់ពី៨-១០ម៉ឺននាក់។

គួរជម្រាបថា ពិធីបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង លោក Maximillion Cooper ស្ថាបនិក Gumball 3000 អមដោយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីរាជកាជាច្រើនរូប។

បើតាមលោក គុជ បញ្ជាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ បានឲ្យដឹងថា «បើតាមការគណនា និងការឯកភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងសមត្ថកិច្ច គឺក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ យប់មិញនេះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះពី៨-១០ម៉ឺននាក់»

ព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យជូនសាធារណជនទស្សនា និងការប្រគុំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិដោយមានការចូលរួមពីប្រតិភូ Gumball 3000 Rally ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម កីឡាករ និងតារារ៉េបល្បីៗជាច្រើនរូប ដែលរៀបចំឡើងនៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ៕ ប្រភព៖ https://fna.asia/c80ccc0

ទីក្រុងឌូបៃគ្រោងសាងសង់អគារការិយាល័យចំនួន៣ ដើម្បីបំពេញតាមកំណើនតម្រូវការជួលពីក្រុមហ៊ុនធំៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប់រួមគ្រោងសាងសង់អគារការិយាល័យថ្មីចំនួន៣ នៅចំកណ្តាលទីក្រុងឌូបៃ ដើម្បីបំពេញឱ្យទាន់កំណើនតម្រូវការប្រើប្រាស់។ ការណ៍នេះហាក់ខុសផ្ទុយស្រឡះទៅនឹងស្ថានភាពទីផ្សារការិយាល័យនៅក្នុងទីក្រុងនានាជុំវិញពិភពលោកដែលកំពុងដាំក្បាលចុះនាពេលបច្ចុប្បន្ន។

អគារ DIFC Square ចំនួន៣ នឹងត្រូវបានសាងសង់នៅក្នុងតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឌូបៃ (DIFC) ដែលមានទំហំផ្ទៃក្រឡាសរុបចំនួន១លានម៉ែត្រការ៉េ។ ក្នុងនោះ ចំនួន៦០%នៃទីធ្លាសរុប(Space) នៅក្នុងអគារទាំងនេះ ជាការិយាល័យ។ នេះបើយោងតាមការឱ្យដឹងពីការិយាល័យទំនាក់ទំនងរដ្ឋាភិបាលអារ៉ាប់រួម។

លោក Essa Kazim អគ្គនាយកមជ្ឈមណ្ឌល DIFC បានបញ្ជាក់ឱ្យដឹងនៅក្នុងបទសម្ភាសតាមប្រព័ន្ធទូរស័ព្ទថា អគារទាំងនេះ នឹងរួមមានទីតាំងលក់រាយ និងភោជនីយដ្ឋានសរុបទំហំ១៧.២០០ហ្វីតការ៉េ ហើយត្រូវចំណាយដើមទុនវិនិយោគប្រហែល២៧០លានដុល្លារអាមេរិកដើម្បីស្ថាបនាឱ្យលេចចេញជារូបរាងឡើង។

អគារ​ទាំង​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់នៅ​ត្រីមាស​ទី​១ ​ឆ្នាំ២០២៦ ដើម្បីឆ្លើយតប​ចំពោះការ​កើនឡើង​នៃ​ការជួលការិយាល័យ ខណៈបណ្តាក្រុមហ៊ុនធំៗជាច្រើនកំពុង​បន្ត​សម្រុក​បើកអាជីវកម្មរបស់ពួកគេនៅទីក្រុង​ឌូបៃ។ និន្នាការនេះបាន​ជំរុញ​ឱ្យទីផ្សារ​អចលនទ្រព្យ​ពាណិជ្ជកម្ម​​ស្ទុះងើប​ឡើង​វិញ​យ៉ាងឆាប់រហ័ស។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​CBRE Group បានឱ្យដឹងថា អត្រាគ្របដណ្តប់ការជួលការិយាល័យ(Occupancy rates)នៅទូទាំងទីក្រុងឌូបៃ បានកើនឡើងដល់៩១,៣% ខណៈទីផ្សារការិយាល័យនៅទីក្រុងធំៗផ្សេងទៀតនៅលើពិភពលោក រួមមាន ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស និងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក កំពុងជួបប្រទះការលំបាក។

លោក Taimur Khan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានលើកឡើងថា “តម្រូវការការិយាល័យនៅទីក្រុងឌូបៃបានកើនឡើងយ៉ាងគំហុក ដោយសារក្រុមហ៊ុននានា ដែលកំពុងដំណើរការស្រាប់នៅទីនោះ មានបំណកពង្រីកទំហំការិយាល័យរបស់ខ្លួន និងបណ្តាក្រុមហ៊ុនថ្មីៗ ដែលកំពុងចូលមកបង្កើតអាជីវកម្ម”៕ប្រភព:The edge Malaysia៕

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត

0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។

មន្ទីរពេទ្យកាល់ម៉ែត ជាកន្លែងផ្តល់សេវាសុខាភិបាលដ៏សំខាន់មួយនៅកម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីឆ្លើយតបសេចក្តីត្រូវការកាន់តែច្រើនឡើងលើសេវាសុខាភិបាល មន្ទីរពេទ្យបានពង្រីកហេដ្ឋា​រចនា​សម្ព័ន្ធ រួមមានការសង់អគារផ្តល់សេវាសុខាភិបាលកាន់តែច្រើន និងបំពាក់បរិក្ខាបម្រើការ​ព្យាបាលកាន់តែទំនើបៗផងដែរ។ បើទោះបីមានអគារជាច្រើនត្រូវបានសាងសង់យ៉ាងណាក្តី ក៏មិន​ទាន់ឆ្លើយតបនឹងកំណើននៃតម្រូវការផ្នែកសុខាភិបាលនោះដែរ ជាហេតុតម្រូវឱ្យមន្ទីរពេទ្យត្រូវ​សាងសង់អគារផ្តល់សេវាសុខាភិបាលបន្ថែម។

អគារទាំង៣ដែលបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ គឺជាអគារផ្តល់សេវាសុខាភិបាល​ដ៏ចាំ​បាច់​បំផុតនៅក្នុងមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ អគារមន្ទីរពេទ្យ​ដែល​បើក​ការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ ​នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់​ពី​គម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និងសម្តេច បានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស» រួមនឹងថវិកាស្វយ័តសន្សំ​រំលស់​របស់​មន្ទីរ​ពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួន ៦២,៤១៥,៦០០ដុល្លារ។

អគារមន្ទីរពេទ្យដែលបើកការដ្ឋានសាងសង់នេះ មានតួនាទីសំខាន់ៗដូចខាងក្រោម៖

ទី១៖ អគារមជ្ឈមណ្ឌលកណ្តាល នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពមន្ទីរពេទ្យក្នុង​ការទទួល​ពិនិត្យ​ព្យាលអ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសមត្ថភាពបច្ចេកទេស ឬគ្លីនិក​នៃ​សេវាព្យាបាលតាមឯកទេសនីមួយៗ ប្រកបដោយនវានុវត្តដែលផ្តោតលើគុណ​ភាពជាមូល​ដ្ឋាន​។ មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង ៤៩,៥០ម៉ែត្រ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។

ទី២៖ អគារចំណត និងរោងជាង នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់​មធ្យោបា​​យធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណតនិងរោងជាងនេះ មានបណ្តោយ៧២ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ម៉ែត្រក្រឡា។

ទី៣៖ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង គឺជាគម្រោងទី១ ក្នុងប្រវត្តិសាស្ត្រនៃវេជ្ជសាស្រ្ត​កម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យ​កាល់​ម៉ែត និងបានធ្វើការប្រឹក្សាយោបល់លើបច្ចេកទេសសាងសង់អគារ និងបំពាក់ឧបករណ៍សម្ភារ: ដែលទាមទារបច្ចេកទេសសំណង់ក្រោមដីស្មុគស្មាញតាមនិយាមសកល ដោយសហការជាមួយ​អ្នក​ជំនាញ​ការក្រុមហ៊ុន Archetype និង G.E. HealthCare PTE LTD និងទីភ្នាក់ងារថាម​ពល​បរមាណូអន្តរជាតិ (IAEA)។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ពិសិដ្ឋសម្រាប់អ្នកជំងឺ ជាពិសេសអ្នកជំងឺមហារីក។

អគារនេះនឹងបំពាក់ដោយម៉ាស៊ីនស៊ីក្លូត្រុងទំនើបថ្មីមួយ ដែលអាចផលិតឱសថវិទ្យុសកម្មប្រើ​ប្រាស់​ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ជំងឺឆ្លង និងជំងឺផ្សេងដទៃជាច្រើនទៀត តាមបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរទំនើប ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក។

បន្ថែមលើនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការផលិតឱសថ​វិទ្យុសកម្ម​បន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមាន​បំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុង​រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។

អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ មានបណ្តោយ ១៤,៩ម៉ែត្រ ទទឹង ១១,៧ម៉ែត្រ និងកម្ពស់២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ម៉ែត្រការ៉េ។

សូមបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែតត្រូវបានសាងសង់ក្នុងឆ្នាំ១៩៥៨-១៩៦០ និងមានឈ្មោះថា មូលនិធិកាល់ម៉ែត។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មន្ទីរពេទ្យត្រូវបានបោះបង់ចោល និង​បំផ្លាញ​ស្ទើរទាំងស្រុង។ ក្រោយថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជានាពេ​លនោះ​បានជួសជុល និងបើកមន្ទីរពេទ្យឱ្យដំណើរការឡើងវិញ ដោយមានការជួយឧបត្ថម្ភគាំទ្រពីបណ្ដា​ប្រទេសជាមិត្ត។

ក្នុងអំឡុងជាងមួយ​ទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចសម្ព័ន្ធ និងសមត្ថភាពធ្វើរោគ​វិនិច្ឆ័យ និងផ្តល់​សេវា​ព្យាបាលថែទាំ រួមទាំងសេវាឯកទេស របស់មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឈានឡើងជា​បន្ត​បន្ទាប់ ក្នុងនោះរួមមានជាអាទិ៍៖ ការជួសជុលកែលម្អអគារមួយចំនួន និងសាងសង់ថ្មីបន្ថែម ដូច​ជា​មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង មជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលព្យាបាល​ជំងឺមហារីក អគារសម្ភពសន្តិភាព និងអគារតេជោអភិវឌ្ឍន៍ដែលត្រូវបានសម្ពោធឱ្យដំណើរការ​ជា​ផ្លូវ​ការកាលពីពាក់កណ្ដាល ឆ្នាំ២០២៣ ក្រោមការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល និងសប្បុរស​ជន។

ទន្ទឹមនឹងនេះមន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើប​បែប​ឌីជី​ថល ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់សេវារបស់ប្រជាជនក្នុងប្រទេស និងជនបរទេសដែល​កំពុងរស់​នៅបំពេញការងារ ឬធុរកិច្ចនៅកម្ពុជា។

គិតត្រឹមខែសីហា ឆ្នាំ២០២៤ មន្ទីរពេទ្យកាល់ម៉ែត មានមន្ត្រី-បុគ្គលិក កំពុងបម្រើការងារ​សរុប​ចំនួន ២.១៦១នាក់ (ស្រី ១.១៧៤នាក់) ក្នុងនោះរួមមាន៖ សាស្រ្តាចារ្យ ៤៣នាក់ វេជ្ជបណ្ឌិត​ឯក​ទេស ៣៦៤នាក់ វេជ្ជបណ្ឌិត ១៣នាក់ ឱសថបណ្ឌិត និងឱសថការីឧត្តម ២១នាក់ គិលានុ​បដ្ឋាក-យិកា ៨៥៣នាក់ ឆ្មប ១៨៤នាក់ និងមន្ត្រី-បុគ្គលិកផ្សេងៗ ចំនួន ៦៨៣នាក់៕ ប្រភព៖ https://fna.asia/821d40f

បណ្តាប្រទេសក្នុងតំបន់អាស៊ានសម្រេចបានវឌ្ឍនភាពយឺតយ៉ាវក្នុងការឆ្ពោះទៅរកថាមពលស្អាត

0

ដោយ: គង់ លាងហួរ
អន្តរជាត: បណ្តាប្រទេសនៅក្នុងតំបន់អាស៊ានត្រូវបានគេរំពឹងថា នឹងបង្កើនការដោះដូរពាណិជ្ជកម្ម និងការប្រើប្រាស់ធ្យូងថ្មក្នុងទសវត្សរ៍នេះ ខណៈតម្រូវការនៅប្រទេសចិនកាន់តែខិតជិតដល់ចំណុចនៃកម្រិតកំពូល។

សមាគមអ្នកជីករ៉ែធ្យូងថ្មឥណ្ឌូនេស៊ី (ICMA) បានរំពឹងថា ការនាំចូលធ្យូងថ្មទៅកាន់ប្រទេសចិន និងឥណ្ឌានឹងហក់ឡើងដល់កម្រិតកំពូលនៅឆ្នាំ២០២៥ខាងមុខ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ទោះជាយ៉ាងណា សមាគម ICMA រំពឹងថា ការនាំចូលធ្យូងថ្មប្រចាំឆ្នាំដោយបណ្តាប្រទេសអាស៊ាន ដូចជាវៀតណាម និងហ្វីលីពីននឹងកើនឡើងជិត៣ភាគរយគិតជាមធ្យមក្នុងមួយឆ្នាំដល់១៧០,៩លានតោនក្នុងឆ្នាំ២០៣០ បើធៀបនឹងចំនួន១៤០,៩លានតោនក្នុងឆ្នាំ២០២៣។

ការផលិតថាមពលអគ្គិសនីដើម្បីបំពេញតម្រូវការនៅក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា ជាទីផ្សារកំណើនដ៏ជោគជ័យបំផុតសម្រាប់ធ្យូងថ្ម ខណៈបច្ចុប្បន្ន វៀតណាមជាប្រទេសមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតមួយក្នុងតំបន់។

ចំណែក ការនាំចូលធ្យូងថ្មដោយប្រទេសហ្វីលីពីនបានកើនឡើង៧,៦ភាគរយក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០២៤ ខណៈការនាំចូលរបស់ម៉ាឡេស៊ីបានកើនឡើង៤ភាគរយ។

បណ្តាប្រទេសអាស៊ានត្រូវបានគេរំពឹងថា នឹងចូលមកជំនួសប្រទេសចិន និងឥណ្ឌាក្នុងនាមជាទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុននាំចេញធ្យូងថ្ម។ ប៉ុន្តែ ក្រុមមន្ត្រីឧស្សាហកម្មនៅតែរំពឹងថា ការប្រើប្រាស់នៅក្នុងប្រទេសចិន និងឥណ្ឌានឹងនៅតែមានកម្រិតខ្ពស់។

បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមបណ្តាប្រទេសផលិតថាមពលកកើតឡើងវិញបានក្នុងទំហំទាបបំផុត និងដើរយឺតយ៉ាវខ្លាំងបើធៀបនឹងបណ្តាប្រទេសផលិតថាមពលបៃតងធំៗ ដូចជាប្រទេសចិន និងឥណ្ឌា៕ប្រភព:Reuters៕

ម៉ាឡេសុីគ្រោងអភិវឌ្ឍន៍តំបន់ទាក់ទាញទេសចរណ៍បន្ថែមនៅក្នុងទីក្រុងឌីជីថល i-City

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: i-City ជាទីក្រុងឌីជីថលឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី បានដាក់បង្ហាញគម្រោងអគារសួនកំសាន្ត SkyCity Tower ដែលមានកម្ពស់៦០ម៉ែត្រផុតពីផ្ទៃដី។នេះបើយោងតាមសារពត៌មាន NST Online។

មន្ត្រីជាន់ខ្ពស់ម៉ាឡេសុីមួយរូប បានលើកឡើងថា គោលដៅទាក់ទាញថ្មី រួមជាមួយនឹងផលិតផលទេសចរណ៍ដែលមានស្រាប់នៅក្នុងទីក្រុង i-City នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញយុទ្ធនាការ “Visit Selangor”ឆ្នាំ២០២៥ឱ្យទទួលបានជោគជ័យ។ តំបន់នេះរំពឹងថា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន៥លាននាក់នៅឆ្នាំក្រោយ។

ទីក្រុងឌីជីថល i-City មានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរយារណាស់មកហើយ និងបានបោះជំហានឈានមុខគេក្នុងការអភិវឌ្ឍន៍ទីក្រុង និងទីតាំងទេសចរណ៍នៅក្នុងរដ្ឋ Selangor។បច្ចុប្បន្ន i-City បានក្លាយ​ជា​មជ្ឈមណ្ឌល​មួយ​ ដែលអាចជួយឱ្យ​អាជីវកម្ម​ក្នុង​ស្រុក​រីក​ចម្រើន ដោយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​លំហូរ​ភ្ញៀវ​ទេសចរណ៍ និង​សេដ្ឋកិច្ច​។

រដ្ឋបាលរដ្ឋ Selangor បានកត់សម្គាល់ថា ទីក្រុង i-City បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់ឧស្សាហកម្មទេសចរណ៍តាមរយៈការផ្តល់សកម្មភាពកម្សាន្ត និងបដិសណ្ឋារកិច្ច ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅបែបសកល។

អគារប៉ម SkyCity Tower កំពស់៦០ម៉ែត្រនេះ ដែលមានបំពង់បង្ហូរទឹកធ្វើអំពីកញ្ចក់(Water Slide) ប្រវែង៦០០ម៉ែត្រ នឹងក្លាយជាលក្ខណៈពិសេសប្លែកសម្រាប់តំបន់ទេសចរណ៍របស់ទីក្រុងឌីជីថល i-City ក្នុងពេលឆាប់ៗនេះ។

SkyCity គ្រោងនឹងបើកដាក់ឱ្យដំណើរការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្របពេលជាមួយនឹងថ្ងៃកំណើតរបស់ព្រះចៅស៊ុលតង់ Sultan Sharafuddin Idris Shah ថ្នាក់ដឹកនាំកំពូលនៃរដ្ឋ Selangor របស់ម៉ាឡេសុី៕ ប្រភព: NST Online ៕

មន្ត្រីជាន់ខ្ពស់ឥណ្ឌាទម្លាយបំណងបើកជើងហោះហើរត្រង់ជាមួយប្រទេសចិនឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Ram Mohan Naidu Kinjarapu រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌាបានទម្លាយឱ្យដឹងថា ប្រទេសឥណ្ឌា និងចិនបានពិភាក្សាគ្នាអំពីការចាប់ផ្តើមឡើងវិញនៃជើងហោះហើរត្រង់ដោយផ្ទាល់រវាងប្រទេសទាំងពីរ។

សារពត៌មាន Reuters ធ្លាប់បានរាយការណ៍កាលពីខែមិថុនាថា ប្រទេសចិនកំពុងដាក់សម្ពាធលើប្រទេសឥណ្ឌាឱ្យចាប់ផ្តើមជើងហោះហើរដឹកអ្នកដំណើរដោយផ្ទាល់ឡើងវិញ។ ប៉ុន្តែទីក្រុងញូវដែលីកំពុងពិចារណា ខណៈការប្រឈមមុខដាក់គ្នានៅតាមព្រំដែននៅតែបន្តជះផលអវិជ្ជមានលើទំនាក់ទំនងរវាងគូប្រជែងទាំង២។

បណ្តាប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ ត្រូវបានខណ្ឌចែកពីគ្នាដោយជួរភ្នំព្រំដែនហិម៉ាឡៃយ៉ា។ ចិន និងឥណ្ឌាមានភាពតានតឹង ចាប់តាំងពីមានការប៉ះទង្គិចគ្នាដោយកម្លាំងយោធាក្នុងឆ្នាំ២០២០។

ចាប់តាំងពីពេលនោះមក ឥណ្ឌាបានរឹតបន្តឹងការត្រួតពិនិត្យលើការវិនិយោគពីប្រទេសចិន ការបិទហាមឃាត់កម្មវិធី App ដ៏ពេញនិយមរាប់រយរបស់ក្រុមហ៊ុនចិន និងកាត់ផ្តាច់ផ្លូវហោះហើរដឹកអ្នកដំណើររវាងប្រទេសដៃគូប្រជែងទាំង២។

កាលពីថ្ងៃទី១២ ខែកញ្ញា លោក Kinjarapu បានបង្ហើបថា លោកបានជួបជាមួយប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិននៅខាងក្រៅវេទិកាសន្និសីទថ្នាក់រដ្ឋមន្ត្រីមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីអាកាសចរណ៍ស៊ីវិល រៀបចំឡើងនៅទីក្រុងញូវដេលី។

រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ភាគីទាំង២បានពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងប្រទេសទាំងពីរ ជាពិសេសការជំរុញឱ្យមានការដំណើរការឡើងវិញនូវជើងហោះហើរអ្នកដំណើរឱ្យបានឆាប់៕ប្រភព: Reuters៕

ដីឡូត៍នៅជិតតំបន់គម្រោងលំនៅដ្ឋាននៅជាយទីក្រុងហាណូយបានលក់ចេញក្នុងតម្លៃខ្ពស់កប់ពពក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្ទះវីឡា និងផ្ទះ Townhouses រាប់ពាន់យូនីតនៅសង្កាត់ Hoai Duc ជាយទីក្រុងហាណូយ ត្រូវបានទុកនៅទំនេរអស់ជាច្រើនឆ្នាំ។ ប៉ុន្តែ ដីឡូត៍មួយកន្លែងនៅក្បែរតំបន់នោះត្រូវបានដាក់លក់កាលពីពេលថ្មីៗនេះក្នុងតម្លៃ១៣៣លានដុង (ប្រហែល៥.៣៤០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ។

សង្កាត់ Hoai Duc បានជាប់ឈ្មោះនៅលើគេហទំព័រសារពត៌មានជាច្រើន ខណៈសាធារណៈជនមានការភ្ញាក់ផ្អើលចំពោះការដេញថ្លៃលើដីឡូតិ៍ទំហំ១៣៣ម៉ែត្រការ៉េ ក្នុងតម្លៃជាង១៥ពាន់លានដុង(ប្រហែល៦០៣.៥៦១ដុល្លារ) ជាតម្លៃខ្ពស់មិនធម្មតាសម្រាប់ដីនៅតំបន់ជាយក្រុង។

ចំណែក ផ្ទះ Townhouses ចំនួន១៥០យូនីត ត្រូវបានទុកចោលនៅក្នុងគម្រោង Son Dong Center នៃសង្កាត់ Hoai Duc មានតម្លៃចាប់ពី១០០លានដុង ទៅ១៨០លានដុងក្នុងមួយម៉ែត្រការ៉េ។ នេះមានន័យថា ផ្ទះមួយយូនីត អាចមានតម្លៃប្រហែល១៥ពាន់លានដុង។

គម្រោងខាងលើពិបាកស្វែងរកអ្នកចូលរស់នៅ បើទោះបីជាអ្នកអភិវឌ្ឍន៍អះអាងថា គម្រោងនេះស្ថិតនៅក្នុងតំបន់សំខាន់មួយ នៅជិតទីតាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងទីក្រុង ដូចជាផ្លូវក្រវ៉ាត់ក្រុងទី៤យ៉ាងណាក្តី។

លោក Huu Tuan អ្នកវិនិយោគអចលនទ្រព្យក្នុងស្រុកមួយរូបលើកឡើងថា តម្លៃផ្ទះនៅទីនោះបានកើនឡើងយ៉ាងគំហុក ខណៈប្រជាជនត្រូវការលំនៅដ្ឋានពិតប្រាកដមិនមានលទ្ធភាពអាចទិញបាន។ ជំនួសមកវិញ អតិថិជនខ្លះបានទិញផ្ទះទុក ដើម្បីទាញផលចំណេញប៉ុណ្ណោះ។

លោកបានចង្អុលបង្ហាញថា ការទិញគ្រឿងសង្ហារឹម និងការរចនាខាងក្នុងផ្ទះល្វែង ឬផ្ទះវីឡានៅសង្កាត់ជាយក្រុងត្រូវចំណាយទុនអស់៣ពាន់លានដុង។ ចំនួនទឹកប្រាក់នេះគ្រប់គ្រាន់សម្រាប់ទិញអាផាតមុិននៅចំកណ្តាលទីក្រុងហាណូយ។

លោក Dang Hung Vo អ្នកវិភាគអចលនទ្រព្យមួយរូបទៀតបាន លើកឡើងថា យូនីតលំនៅដ្ឋានចំនួន៧០ភាគរយនៅក្នុងទីតាំងនៃទីក្រុងជាច្រើនដែលមានដង់ស៊ីតេប្រជាជនខ្ពស់ត្រូវបានទិញទុកលក់ចំណេញនាពេលក្រោយ។

លោក​បន្ថែម​ថា នេះ​ជាមូលហេតុ​នាំឱ្យលំនៅដ្ឋាន​រាប់ពាន់​យូនីតនៅសង្កាត់ Hoai Duc នៅតែ​គ្មាន​អ្នកចូលរស់នៅ​អស់​ជាច្រើន​ឆ្នាំ ព្រោះអតិថិជនដែលបានទិញទុកចោលកាលពីឆ្នាំមុនកំពុង​រង់​ចាំ​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​លក់ចេញវិញ៕ប្រភព: Vnexpress៕

China’s central government will ‘expand’ Hong Kong’s role in Belt and Road Initiative

0

The central government has pledged that Hong Kong will play a bigger part in the Belt and Road Initiative, with mainland Chinese officials throwing their weight behind the city’s “irreplaceable” role in financial and professional services at a high-level conference.

Beijing made the assurance at the opening of the Belt and Road Summit at the Hong Kong Convention and Exhibition Centre on Wednesday, where the newly appointed deputy prime minister of Vietnam, Nguyen Hoa Binh, also called on city authorities to promote two-way tourism and business links with his country.

Li Yongjie, China’s deputy international trade representative, said in opening remarks that the Ministry of Commerce would further “expand the space” for Hong Kong to participate in joint developments in the Belt and Road Initiative, Beijing’s push to link economies across Asia, Europe, Africa and South America into a China-centred trade network.

“We will jointly promote practical cooperation projects to further elevate Hong Kong’s participation in the Belt and Road Initiative and continue to support mainland and Hong Kong businesses to strengthen information exchanges and deepen cooperation on belt and road projects,” she said.

Listing the areas in which Beijing would support Hong Kong in expanding into overseas markets, Li said: “We will continue to guide Hong Kong businesses to leverage their international advantages in service industries such as finance, the legal sector, shipping and accounting, and provide high-level professional services for overseas economic and trade cooperation zones, foreign investment and contracting projects.”

Source: SCMP

Higher prices for new homes near waterfront expected under Singapore’s plans to remake city centre: Analysts

0

SINGAPORE: Prime waterfront living will become more accessible, as development plans for Singapore’s city centre set aside land for housing, said real estate analysts.

But these locations are likely to come with a higher price tag, they stressed.

In his maiden National Day Rally speech last Sunday (Aug 18), Prime Minister Lawrence Wong highlighted five residential and mixed-use precincts to be developed near the waterfront.

Mr Wong said these redevelopments are major investments and will take decades to bear fruit, but it is critical to lay the foundations for a better Singapore now.
PRIME WATERFRONT LIVING
For instance, more than 10,000 new homes will be built at Marina South and Marina East. These areas can be sustainable and car-lite precincts, with cycling networks and pedestrian-friendly streets.

At Tanjong Rhu, which is currently made up of private housing, new Housing and Development Board (HDB) flats will be introduced so more Singaporeans can access affordable homes near the city centre.
The precincts of Nicoll and Kampong Bugis, which are near historic districts, will have new residential and recreational uses.

They are either in the city area or they are at the fringe of the city area, but I believe the government also has the intention to build communities there that are more inclusive and not just sell the land to private developers to build private condominiums or mixed-use developments,” said Mr Nicholas Mak, chief research officer at property search portal Mogul.sg.

“The value or the price also depends on what kind of restrictions the government is going to put on the new developments there.”

HDB flats that will be built in these locations are likely to be in the Prime category, he added, referring to a classification of Build-To-Order (BTO) projects with the tightest sale conditions.
“They will probably come with a longer minimum occupation period and also other restrictions.”

Mr Mak believes prices for four-room BTO flats in the Nicoll and Kampong Bugis precincts, for instance, if launched within the next few years, could range from “S$800,000 (US$611,000) to just shy of S$900,000”.

“It’s very likely not to cross that million-dollar benchmark,” he said, adding that there would be little impact on existing housing prices, as the plans will be implemented gradually and over a long period.

Source: CNA

រដ្ឋាភិបាលទីក្រុងប៉េកាំងគាំទ្រឱ្យតំបន់រដ្ឋបាលពិសេសហុងកុងដើរតួនៅក្នុងគំនិតផ្តួចផ្តើម BRI

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលកណ្ដាលចិនបានប្តេជ្ញាខិតខំធ្វើឱ្យអស់លទ្ធភាពដើម្បីគាំទ្រឱ្យតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងដើរតួនាទីយ៉ាងធំនៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI)របស់លោកប្រធានាធិបតីចិន សុី ជីនពីង។

លោកស្រី Li Yongjie តំណាងរងទទួលបន្ទុកផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវលើកទី៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុងថា “ក្រសួងពាណិជ្ជកម្មចិននឹងនាំទីក្រុងហុងកុងចូលរួមក្នុងការអភិវឌ្ឍន៍រួមគ្នាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។

លោកស្រីបានបន្តថា “យើងនឹងរួមគ្នាលើកកម្ពស់គម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់ការចូលរួមរបស់ហុងកុងនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងបន្តគាំទ្រអ្នកធុរកិច្ចចិនដីគោក និងហុងកុង ដើម្បីពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើគម្រោង BRI”។

ទីក្រុងប៉េកាំងនឹងគាំទ្រតំបន់រដ្ឋបាលពិសេសហុងកុងក្នុងការពង្រីកវត្តមានទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងវិស័យឧស្សាហកម្មសេវាកម្មដូចជា វិស័យហិរញ្ញវត្ថុ វិស័យច្បាប់ ការដឹកជញ្ជូន និងគណនេយ្យ និងផ្តល់សេវាកម្មវិជ្ជាជីវៈកម្រិតខ្ពស់សម្រាប់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស ការវិនិយោគបរទេស និងគម្រោងកិច្ចសន្យា។

ជាមួយគ្នានេះ លោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានមានប្រសាសន៍ឱ្យដឹងថា ទីក្រុងហុងកុងមានចំណុចខ្លាំងជាច្រើនដើម្បីបញ្ចេញក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងមានតួនាទីសំខាន់ក្នុងការលើកកម្ពស់និរន្តរភាព។

លោក Lee បន្តថា វិនិយោគិនជុំវិញពិភពលោក រួមទាំងការិយាល័យគ្រួសារជាង២៧០០ការិយាល័យ អាចទាញយកអត្ថប្រយោជន៍បានយ៉ាងពេញលេញពីទីក្រុងហុងកុង រាប់ចាប់ពីសេវាហិរញ្ញវត្ថុ និងច្បាប់ ដល់វិស័យស្ថាបត្យកម្ម វិស្វកម្ម ភស្តុភារ និងវិស័យជាច្រើនទៀតសម្រាប់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ពួកគេ”។

លោកបានបញ្ជាក់បន្ថែមថា ទីក្រុងហុងកុងអាចបន្តបង្កើនសមត្ថភាពផ្នែកនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួនដើម្បីជំរុញផលិតភាពមានគុណភាពថ្មី តាមរយៈបច្ចេកវិទ្យាបៃតង និងហិរញ្ញវត្ថុបៃតង។

លោក Peter KN Lam ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) បានលើកឡើងថា ហុងកុងជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area ដោយមានការតភ្ជាប់ជាមួយទីផ្សារចិនដីគោក។ តំបន់នេះអាចជួយសម្រួលការបណ្តាក់ទុនវិនិយោគនៅប្រទេសចិនរបស់សហគ្រាសមកពីតំបន់អាស៊ី និងតំបន់ផ្សេងទៀត៕ប្រភព:SCMP & Xinhua៕