អគារការិយាល័យកម្រិតAកប់ពពកមួយនឹងផុសត្រដែតឡើងនៅតំបន់ Chinatown ក្នុងរដ្ឋធានីម៉ានីល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសហ្វីលីពីន គ្រោងនឹងសាងសង់អគារការិយាល័យកម្រិតA ខ្ពស់កប់ពពកមួយ នៅក្នុងតំបន់ Chinatown ក្នុងរដ្ឋធានីម៉ានីល ដើម្បីជំរុញសកម្មភាពហិរញ្ញវត្ថុ។

អគារការិយាល័យនេះ នឹងមានទីតាំងស្ថិតនៅតាមបណ្តោ​យផ្លូវ Quintin Paredes និងត្រូវបានប្រសិទ្ធនាមឈ្មោះថា “One Financial Center”។ នៅពេលសាងសង់រួចរាល់ អគារ One Financial Cente rនឹងក្លាយជាកន្លែងសម្គាល់ សាជីវកម្មសហសម័យដំបូងគេ នៅតំបន់ Chinatown នៃទីក្រុងម៉ានីល។

ដើម្បីជំរុញឱ្យអគារមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីនេះក្លាយជាកេរ្តិ៍ដំណែលដ៏យូរលង់ សម្រាប់មនុស្សជំនាន់ក្រោយ ក្រុមហ៊ុនអចលនទ្រព្យ Anchor Land បានរចនាគម្រូអគារនេះឡើង ដើម្បីរក្សាបាន នូវអត្តសញ្ញាណប្រវត្តិសាស្រ្ត ដោយច្របាច់បញ្ចូលធាតុផ្សំ បែបសហសម័យ និងរក្សាទុករចនាបថផ្នែកខាងមុខរបស់អគារ Uy Su Bin ឱ្យនៅដដែល។

ក្រៅពីសោភ័ណភាព និរន្តរភាពជាអាទិភាពមួយទៀតក្នុងការអភិវឌ្ឍន៍ ដោយមានជញ្ជាំងកញ្ចក់ប្រភេទ Low-E ចំនួន២ជាន់ត្រូវបានដាក់បញ្ចូល ដើម្បីរំលេចបន្ថែមនូវភាពឆើតឆាយរបស់អគារ និងរក្សាសីតុណ្ហភាព ក្នុងអគារឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបាននូវផលិតភាពខ្ពស់ និងការប្រើប្រាស់ថាម​ព​លតិច។

អគារការិយាល័យ One Financial Center ក៏នឹងផ្តល់ជូនផងដែរនូវ Space ដែលអាចបត់បែនបាន និងអាចពង្រីកបានយ៉ាងងាយស្រួល ដើម្បីបំពេញតម្រូវការអាជីវកម្មផ្សេងៗ។ អគារនេះ ត្រូវបានគូសប្លង់យ៉ាងយកចិត្ដទុកដាក់ ដោយមានកន្លែងទទួលភ្ញៀវ កន្លែងចតរថយន្ត៩ជាន់ និងជណ្តើរយន្តល្បឿនលឿនចំនួន៥ ដើម្បីធានាបាននូវការបំពេញការងារប្រចាំថ្ងៃដោយរលូន។

ស្របតាមគោលដៅរបស់អ្នកអភិវឌ្ឍន៍ ក្នុងការបង្កើនផលិតភាពសម្រាប់អតិថិជន អគារការិយាល័យកំពស់៤៥ជាន់នេះក៏ត្រូវបានបំពាក់ ដោយបច្ចេកវិទ្យា fiber optic ដើម្បីធានាបាននូវការផ្ទេរទិន្នន័យដោយរលូន និងការទំនាក់ទំនងដោយគ្មានការរំខាននៅក្នុងកន្លែងធ្វើការ។

ជាមួយនឹងការតភ្ជាប់ ប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿន និងអាចទុកចិត្តបាន អ្នកជួលមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការប្រើប្រាស់វេទិកា និងកម្មវិធីអនឡាញ ដើម្បីផ្សព្វផ្សាយសេវាកម្ម ឬផលិតផល ស្របពេលអាជីវកម្មរបស់ពួកគេ កំពុងផ្លាស់ប្តូរយ៉ាងលឿនទៅរកឌីជីថល៕

ប្រភព: Inquirer.Net

ប្រតិភូសភាពាណិជ្ជកម្មស្វែងយល់ពីសក្តានុពលខេត្តកោះកុង

0

ដោយៈ និស្ស័យ

កោះកុងៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោ​យ​ឧកញ៉ាលឹម សុជាតិបានអញ្ជើញទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពល គោលនយោបាយលើកទឹកចិត្តនៅខេត្តកោះកុង។

លោកឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឧកញ៉ា លឹម សុជាតិ និងប្រតិភូ ដែលដឹកនាំពាណិជ្ជករ អាជីវករ ពីបណ្តាខេត្តផ្សេងៗមក ទស្សនកិច្ចខេត្តកោះកុង ក្នុងគោលបំណងឈ្វេងយល់ពីសក្តានុពលខេត្ត និងគោលនយោបាយលើកទឹកចិត្ត នានាពីរដ្ឋបាលខេត្ត និងរកដៃគូពាណិជ្ជកម្មផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពភាពភូមិសាស្រ្ត និងប្រជាសាស្ត្រ នៃខេត្តកោះកុង ជាពិសេសសក្តានុពល រួមមានផ្លូវជាតិលេខ៤៨ នឹង ដែលបញ្ចប់ការសាងនាពេលខាងមុខនេះ ជាផ្លូវដែលមានសក្តានុពល ក្នុងការធ្វើចរាចរណ៍ ដឹកទំនិញ និងសកម្មភាពពាណិជ្ជកម្មនានា កាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយនឹងផ្លូវជាតិលេខ១០ ដែលតភ្ជាប់យ៉ាងសំខាន់ពីតាមខេត្តបណ្តោយកោះកុង ពោធិ៍សាត់ បាត់ដំបង ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយទៀត សក្តានុពលមួយទៀតជាខេត្ត ដែលមានឆ្នេរសមុទ្រវែងជាងគេ មានតំបន់ទេសចរណ៍បែបធម្មជាតិច្រើនកន្លែង និងកោះដែលមានសម្រស់ស្រស់ស្អាត អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកម្សាន្ត។

ខេត្តកោះកុងក៏បានច្រកទ្វាព្រំដែនអន្តរជាតិ មានតំបន់សេដ្ឋកិច្ចពិសេសផងដែរ មានគម្រោងវិនិយោគជាច្រើនកំពុងដំណើការ និងដាក់ឱ្យដំណើរការបន្ថែមទៀត ជាពិសេសវារីអគ្គិសនី ដែលជាធុងអាគុយដ៏ធំ ដែលផ្តល់ថាមពលអគ្គិសនីជាច្រើន។

ជាមួយទិន្នផលពីសមុទ្រ ក៏ជាធនធានដ៏សំខាន់ផងដែរ ក៏ប៉ុន្តែដោយសារមិនទាន់មានអ្នកវិនិយោគ មិនទាន់ចូលរួមបានច្រើននៅឡើយ ដើម្បីលើកស្ទួយនូវសក្តានុពល ដែលខេត្តមាន ក្នុងនាមថ្នាក់ដឹកនាំខេត្ត ស្នើឯកឧត្ដម លោកជំទាវ ដែលជាប្រតិភូ ពិនិត្យលទ្ធភាព ក្នុងការដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងន័យចូលរួមអភិវឌ្ឍន៍ខេត្ត និងមុខរបររបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងក្លាយជាប្រទេសដែលមានការអភិវឌ្ឍ៕

តើនរណានឹងអាចក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី បន្ទាប់ពីលោកសេដ្ឋា ថាវីស៊ីន?

0

ដោយ: គង់ លាងហួរ

បាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកហូតចេញពីមុខតំណែងកាលពីថ្ងៃពុធ ទី១៤ ខែសីហា ពីបទរំលោភបំពានក្រមសីលធម៌ ក្នុងការតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០០៨ ពីបទសូកប៉ាន់មន្ត្រីតុលាការកំពូលថៃ។

តើព្រឹត្តិការណ៍អ្វីនឹងកើតឡើង បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន របូតកៅអីជានាយករដ្ឋមន្ដ្រីថៃ?

គណរដ្ឋមន្ត្រីថៃបច្ចុប្បន្ន នឹងក្លាយជាគណរដ្ឋមន្ត្រីចាំផ្ទះ ខណៈលោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបនាយករដ្ឋមន្ត្រី នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទីជំនួសឱ្យលោកសេដ្ឋាជាបណ្តោះអាសន្ន។

បណ្តាគណបក្សនានាត្រូវតែសម្រេចចិត្តថា តើពួកគេនឹងតែងតាំងនរណា និងបោះឆ្នោតឱ្យនរណា ធ្វើជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីលោកសេដ្ឋា ដោយផ្អែកលើបញ្ជីបេក្ខជន ដែលត្រូវបានដាក់ស្នើ ទៅកាន់សភាមុនការបោះឆ្នោតឆ្នាំ២០២៣។

យ៉ាងណាមិញ ក្រុមអ្នកវិភាគរំពឹងថា ពុំមែនគ្រប់បេក្ខជនទាំងអស់ សុទ្ធតែនឹងត្រូវបានដាក់ស្នើ ទៅកាន់សភាដើម្បីបោះឆ្នោតអនុម័តនោះទេ ដោយអាចមានការចរចា រវាងគណបក្សនានា ដើម្បីជាថ្នូរនឹងការទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្ត្រី។

ម្យ៉ាងទៀត ប្រធានសភាថៃ នឹងកោះប្រជុំសភាជាន់ទាបដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

ប៉ុន្តែប្រទេសថៃពុំមាន​ច្បាប់​ណា​មួយ​ ដែលបញ្ជាក់​ច្បាស់​លាស់ថា​ តើពេល​ណា​សភា​ត្រូវ​កោះ​ប្រជុំ ​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​នោះ​ទេ។

ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីបាន បេក្ខជនមួយរូបត្រូវការសំឡេងគាំទ្រ ពីសមាជិកសភាជាន់ទាប ជាងពាក់កណ្តាលនៃសមាជិកសភាសរុបចំនួន៤៩៣នាក់ ឬស្មើនឹង២៤៧សំឡេង។ ប្រសិនបើបេក្ខជនរូបនោះ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ សភាត្រូវកោះប្រជុំម្តងទៀត នៅពេលក្រោយដើម្បីបោះឆ្នោតឡើងវិញ ដោយបេក្ខជនដទៃផ្សេងទៀត អាចត្រូវបានតែងតាំង។

រដ្ឋាភិបាលចម្រុះថៃ ដែលមានគណបក្សចំនួន១១ចងសម្ព័ន្ធ មានកៅអីសរុបចំនួន៣១៤អាសនៈ នៅក្នុងសភាជាន់ទាប។ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងគណៈរដ្ឋមន្ត្រី និងធ្វើបទបង្ហាញអំពីគោលនយោបាយ របស់ខ្លួនទៅកាន់សភា មុនពេលស្បថចូលកាន់តំណែងជាផ្លូវការ។

តើនរណានឹងអាចក្លាយជាបេក្ខជនប្រជែងយកដំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ?

ក្រុមអ្នកវិភាគនយោបាយលើកឡើងថា លោកស្រី Paetongtarn Shinawatra វ័យ៣៧ឆ្នាំ ប្រធានគណបក្ស ភឿ ថៃ និងជាកូនស្រីរបស់លោក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងឡើងមកកាន់តំណែង ជំនួសលោកសេដ្ឋា ថាវីស៊ីន។

ប្រសិនបើទទួលបានសំឡេងគាំទ្រ គ្រប់គ្រាន់ពីសភា លោកស្រី នឹងក្លាយជានាយករដ្ឋមន្ដ្រីត្រកូល ស៊ីណាវ៉ាត្រាទី៣ បន្ទាប់ពីលោកថាក់ស៊ីន ដែលត្រូវជាឪពុក និងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវជាម្តាយមីង។

រីឯ លោកឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាបេក្ខជនមួយរូបទៀត ដែលអាចប្រជែងតំណែងជានាយករដ្ឋមន្ត្រី។

លោកបានជំរុញឱ្យមានការធ្វើ សេរីភាវូបនីយកម្មកញ្ឆានៅក្នុងប្រទេសថៃដោយជោគជ័យ។

លោក Anutin ជាមេដឹកនាំគណបក្ស Bhumjaithai ហើយជាដៃគូធំបំផុតទីពីរ នៅក្នុងរដ្ឋាភិបាលចម្រុះ បន្ទាប់ពីគណបក្សភឿ ថៃ។

ទន្ទឹមនឹងនេះ លោក Prawit Wongsuwan ជាអតីតមេទ័ពដ៏មានឥទ្ធិពលមួយរូប មកពីគណបក្សអភិរក្សនិយម Palang Pracharat ក៏អាចក្លាយជាជម្រើសបេក្ខជន នាយករដ្ឋមន្ដ្រីផងដែរ។ ក្នុងនាមជាអ្នកបង្កើត កិច្ចព្រមព្រៀងនយោបាយដ៏ល្បីឈ្មោះមួយរូប លោក Prawit បានជាប់ពាក់ព័ន្ធ ក្នុងការធ្វើរដ្ឋប្រហារចំនួន២លើកចុងក្រោយ ប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយត្រកូលស៊ីណាវ៉ាត្រា។

ចំណែក លោក Chaikasem Nitisiri អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអ្នកស្មោះស្ម័គ្រ ចំពោះគណបក្សភឿថៃ និងរដ្ឋមន្ត្រីក្រសួងថាមពលលោក Pirapan Salirathavibhaga អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់គណបក្សអភិរក្សនិយម Thai Raksa Chart ក៏អាចឈរឈ្មោះជាបេក្ខជន ដើម្បីប្រជែងយកតំណែងនាយករដ្ឋមន្ត្រីផងដែរ៕

ប្រភព: Reuters

នាយករដ្ឋមន្រ្តីថៃត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងហើយ

0

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា បានសម្រេចដកតំណែងលោកស្រេថា ថាវីស៊ីន ដែលជានាយករដ្ឋមន្រ្តីចេញពីតំណែង ពីបទរំលោភរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តអំពើពុករលួយសូកប៉ាន់។ ការសម្រេចចិត្តរបស់តុលាការថៃនេះធ្វើឡើងក្រោយពីរងពាក្យបណ្តឹងពីសមាជិកសភាថៃបានប្តឹងលោកស្រេថា ពីបទតែងតែតាំងមន្រ្តីដោយចិត្តឯងមិនឆ្លងតាមច្បាប់ និងមាត្រានៃប្រទេសថៃ សេចក្តីសម្រេចថ្ងៃនេះកើតឡើងក្រោយពីតុលាការថៃបើកការស៊ើបអង្កេតអស់ជាច្រើនខែ។

លោកស្រេថា ថាវីស៊ីន បានបដិសេធការប្រព្រឹត្តខុសក្នុងការតែងតាំងលោក Pichit Chuenban អតីតមេធាវីរបស់ខុទ្ទកាល័យលោក ថាកស៊ីន ដែលរូបលោកត្រូវបានគេដាក់ពន្ធនាគារមួយរយៈខ្លីពីបទមើលងាយតុលាការក្នុងឆ្នាំ ២០០៨ ជុំវិញការប៉ុនប៉ងសូកប៉ាន់មន្រ្តីតុលាការ។ លោក Pichit Chuenban ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ដោយលោកបានលាលែងពីគណៈរដ្ឋមន្ត្រីក្នុងគោលបំណងជួយសង្គ្រោះលោកស្រេថា ប៉ុន្តែតុលាការបានបន្តសំណុំរឿងនេះ។

គួរបញ្ជាក់ថាការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃនេះកើតឡើងប៉ុន្មានថ្ងៃខាងមុខទៀតតែប៉ុណ្ណោះជាគម្រប់ខួបមួយឆ្នាំរបស់លោកស្រេថា ក្នុងនាមជានាយករដ្ឋមន្រ្តីថៃថ្មី៕

បុរីវិមានសំណាងផ្តោតការធ្វើទីផ្សារកាន់តែសកម្ម ខណៈការលក់សម្រេចបានវឌ្ឈនភាព

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ បុរីវិមានសំណាង បាននិងកំពុងជម្រុញការធ្វើទីផ្សារកាន់តែសកម្មជាងមុន ខណៈការលក់កំពុងសម្រេចបានវឌ្ឍនភាព។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីនេះ តែងតែឲ្យតម្លៃលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមតាំងពីដើមរៀងមក។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងថា ការលក់បុរីវិមានសំណាង យើងសម្រេចបានទិសដៅតាមអ្វី ដែលបានគ្រោងទុក ជចក្ខុវិស័យមួយដែលយើង ក្នុងនាមជាអ្នកអភិវឌ្ឍន៍ តែងតែបានសិក្សាទីផ្សារ សិក្សារសនិយមរបស់អតិថិជន និងការសាងសង់បុរី​​ ជាមួយរចនាបទបែបយូនីក ដែលក្រុមហ៊ុនបានប្រកាន់យក។

លោកឧញ៉ាបានបន្តថា “មុនសាងសង់បុរីនេះឡើង យើងបានសិក្សាពីបុរី នៅជុំវិញតំបន់នេះជាង១០គំរោង មុនសម្រេច​ចិត្តវិនិយោគគំរោងនេះឡើង”។ លោបន្តថា “យើងំពុងសាងសង់បុរី ដែលផ្តោតលើការសាងសហគមន៍ បែបអភិជនមួយ ដែលមានបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងម៉ូតផ្ទះប្រកបដោយភាពស៊ីវិល័យ តាមរចនាបទបែបសហសម័យ”។

ជាមួយការសាងសង់ដោយប្រើប្រាស់ឥដ្ឋ២០ ចាក់បេតុងនៅជាន់ដំបូល លំនៅដ្ឋាននិមួយៗរបស់បុរីវិមានសំណាង មានភាពត្រជាក់ បញ្ចៀសបាននូវការជ្រាបទឹក និងការពារបាននូវពពួកកណ្តៀរ ដែលតែងរំខានដល់ការរស់នៅរបស់ម្ខាស់ផ្ទះ។

បុរីវិមានសំណាង បាននិងកំពុងសាងសង់ នៅលើផ្ទៃដីទំហំ២៥ហិកតា មានព្រែកធម្មជាតិហូរកាត់ប្រវែង១គីឡូម៉ែត្រ មានសួនច្បារ ហាងកាហ្វេរ កន្លែងហាត់ប្រាណ ស្ទីម សោណាសម្រាប់អតិថិជន ដដែលរស់នៅក្នុងបុរីនេះផងដែរ។

មានចម្ងាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បុរីវិមានសំណាងព័ទ្ឋជុំវិញដោយមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ផ្សារទំនើបEAON MALL2, ផ្សារMAKRO សួនសត្វសាហ្វារីវើលដ៏ សួនទឹកកំសាន្តធំលំដាប់ទី២ នៅតំបន់អាស៊ានផងដែរ៕

Biden allows more solar cell imports to avoid Trump-era tariffs

0

U.S. President Joe Biden on Monday more than doubled the volume of solar cells that are allowed to be imported tariff-free to help domestic panel producers that rely on components made overseas.

According to a White House proclamation released late on Monday, the so-called tariff-rate quota on solar cells will increase to 12.5 gigawatts from 5 GW. The tariff currently is set at 14.25%

The tariffs were first imposed by former President Donald Trump in 2018 under section 201 of the 1974 trade act to protect the small U.S. solar manufacturing sector against competition from low-priced imports made mainly in Asia.

The Biden administration had said in May it would consider raising the quota if imports approached the 5 GW level.

Biden has pledged to revitalized American manufacturing jobs in part by producing clean energy equipment to support his climate change agenda.

Source: Reuters

China’s foreign trade hits new high in first 7 months

0

China’s foreign trade hit a new high in the first seven months of this year, injecting impetus to the country’s economic growth, official data showed Wednesday.

The goods trade volume expanded 6.2 percent year on year in yuan terms in the first seven months. Exports rose 6.7 percent year on year, while imports climbed 5.4 percent, according to the General Administration of Customs (GAC).

“China’s economy has been running steadily since the beginning of this year, and the foreign trade has maintained a stable and positive momentum,” said Lyu Daliang, director of the GAC’s Department of Statistics and Analysis.

“The year-on-year growth of China’s foreign trade maintained above 5 percent for the fourth consecutive month in July,” Lyu added.

In U.S. dollar terms, the country’s foreign trade in goods stood at 3.5 trillion dollars from January to July. Exports reached 2.01 trillion dollars, while imports hit 1.49 trillion dollars.

Trade surplus expanded by 7.9 percent year on year to 518 billion dollars during the seven-month period.

ASEAN remained China’s largest trading partner, with bilateral trade volume reaching 3.92 trillion yuan in the first seven months, up 10.5 percent from a year ago, accounting for 15.8 percent of the country’s total foreign trade. It was followed by the European Union with trade volume standing at 3.22 trillion yuan, the United States at 2.72 trillion yuan, and the Republic of Korea at 1.32 trillion yuan.

China’s goods trade with countries participating in the Belt and Road Initiative surged by 7.1 percent to 11.72 trillion yuan in the first seven months.

Mechanical and electrical products continued to dominate China’s exports during the period, accounting for nearly 60 percent of the total.

Specifically, exports of automatic data processing equipment and components rose 11.6 percent year on year in the first seven months, integrated circuits increased by 25.8 percent and automobiles by 20.7 percent.

China aims to raise the volume and quality of foreign trade, boost imports of high-quality goods, and help foreign trade enterprises lower costs and boost efficiency, according to this year’s government work report.

Source: Gov. CN

SIA to increase flights to key cities from March to October 2025 amid higher demand

0

SINGAPORE: Singapore Airlines (SIA) will increase flight frequencies and boost passenger capacity to key cities from March to October 2025.

The move is in support of a
higher demand for air travel to several popular destinations, SIA in a news release on Monday (Aug 12).

The airline will have a daily service to London Gatwick Airport from Mar 30, 2025. This is an increase from its five times weekly services.
Combined with SIA’s current four-times daily flights to London’s Heathrow Airport, the airline will have five daily services to the United Kingdom.

Flights to Rome will also increase to five times a week between Jun 26, 2025, and Aug 28, 2025 – up from the current four weekly flights.

There will also be more direct flights to Milan and Barcelona, said SIA.
The airline will delink its three-times weekly Singapore-Milan-Barcelona flights from Jun 24, 2025, to Sep 7, 2025.

Instead, it will mount five-times weekly direct flights to Barcelona during this period, up from the current two weekly flights.
Ho Chi Minh City will be a thrice daily route –  up from 19 times weekly, and services to Siem Reap will be twice daily, up from a daily service.

SIA said it will also increase flights to Johannesburg to 10 times a week from Dec 11. 2024, to Jan 10, 2025, and Apr 2, 2025, to Oct 24, 2025.
SIA will also be suspending its services to Houston via Manchester from Apr 1 next year but it will still maintain a five times a week service between Singapore and
Manchester.

Meanwhile, flights to Tokyo’s Narita airport will be on an Airbus A380 between Mar 30, 2025, and May 31, 2025, on one of its two daily services. This replaces the Boeing 787-10.

The A380 will also stop operating to Mumbai from Jul 28, 2025, to Aug 31, 2025, and Delhi from Jun 23, 2025, to Jul 27, 2025, and will be replaced by the Boeing 777-300ER, said SIA.

“Singapore Airlines regularly reviews our network and routes to align our capacity with demand,” said the airline’s acting senior vice president for marketing planning Dai Haoyu.

Source: CNA

តើគម្រោងរដ្ឋធានីថ្មីតម្លៃ៣៥ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ីនឹងមានជោគវាសនាបែបណាក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកសង្កេតការណ៍នយោបាយ និងសេដ្ឋវិទូមួយចំនួន បានចោទសួរថា តើលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត​ថ្មី​របស់​ឥណ្ឌូនេស៊ី នឹងបន្តគម្រោងរដ្ឋធានីថ្មី​ឬយ៉ាងណា ដោយសារលោក​ធ្លាប់​បានប្រកាស​ផ្តល់អាទិភាពសំខាន់​ លើការវិភាជន៍ថវិកា​រដ្ឋ ​​ទៅក្នុង​​គោលនយោបាយសុខុមាលភាព​នា​ពេល​កន្លង​មក។

ទាក់ទងនឹងបញ្ហាខាងលើ នាពេលថ្មីៗនេះ លោក Prabowo បានប្តេជ្ញាបន្តបញ្ចប់​គម្រោង​រដ្ឋធានីថ្មី​ Nusantara ដើម្បី​ជម្រះមន្ទិលសង្ស័យ​ថា តើ​ថ្នាក់ដឹកនាំ​ថ្មី​នា​ពេល​ខាង​មុខ​នឹង​បោះបង់ចោល​ គម្រោង​តម្លៃរាប់ពាន់​លានដុល្លារ​របស់​ប្រ​ធា​នាធិបតី​មុន​ឬ​​ក៏​យ៉ាង​ណា។

បន្ទាប់បំពេញទស្សនកិច្ច​​ទៅកាន់រដ្ឋធានី​ថ្មី​ Nusantara កា​ល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា លោក Prabowo ដែលគ្រោងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៨​ របស់ឥណ្ឌូនេស៊ី​ក្នុងខែតុលា​ខាង​មុខ បានប៉ាន់ប្រមាណថា រដ្ឋធានីថ្មីនេះនឹង​​អាច​ដាក់​ឱ្យដំ​ណើរ​បាន​ទាំងស្រុង ​​​ក្នុងរយៈពេល៤​ឆ្នាំ ឬ​៥​​ឆ្នាំ​​​ខាង​មុខ។

លោក Prabowo និងប្រធានាធិបតីចាំផ្ទះលោក លោក Joko Widodo បានចុះត្រួតពិនិត្យរដ្ឋធានីថ្មីរួមគ្នា ស្របពេលថ្ងៃបុណ្យឯករាជ្យជាតិរបស់ឥណ្ឌូនេស៊ី គ្រោងប្រារព្ធឡើងនៅតំបន់នោះនៅថ្ងៃទី១៧​ ខែសីហានេះ។

លោក Joko Widodo បាន​និង​កំពុងខិតខំលុបបំបាត់មន្ទិលសង្ស័យលើអនាគត គម្រោង​រដ្ឋធានីថ្មីតម្លៃ​៣៥​ពាន់លានដុល្លារមួយនេះ ចាប់តាំងពីប្រធាន​គ្រប់គ្រងការងារ ស្ថាបនាគម្រោង​រដ្ឋធានីថ្មី បានលាលែងពីតំណែង កាលពីខែមិថុនាកន្លងទៅ។

យោងតាមប្រធានាធិបតីរូបនេះ បានបង្ហើបឱ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា គម្រោងរដ្ឋធានីថ្មី Nusantara បានទាក់ទាញទុនវិនិយោគ សរុបចំនួន៥៦,២ទ្រីលានរូពៀ (ប្រ​ហែល៣,៥ពាន់លានដុល្លារអាមេរិក) គិតមកទល់ពេលបច្ចប្បន្ន។

តួលេខនេះមិនរាប់បញ្ចូលថវិការដ្ឋ ដែលប្រើប្រាស់សម្រា​ប់ការសាងសង់អគាររដ្ឋាភិបាល និងកន្លែងសាធារណៈផ្សេងទៀតនោះទេ។ បណ្តាវិនិយោគិនចំនួន៥៥រូប បានចាប់ផ្ដើមសាងសង់អគារអាជីវកម្ម នៅក្នុងវិស័យនានាដូចជា ធនាគារ ការថែទាំសុខភាព ការលក់រាយ ថាមពល បដិសណ្ឋារកិច្ច ភស្តុភារ និងលំនៅដ្ឋាន។

វិនិយោគិនម្នាក់ ក្នុងចំណោមអ្នកវិនិយោគទាំងនេះ ក៏រួមមានលោក Prabowo Subianto ផងដែរ ខណៈលោកជាពា​ណិជ្ជករជំនួញមួយរូប និងជាប្រធានាធិបតីជាប់ឆ្នោតថ្មី។

ទីក្រុង Nusantara នឹង​ក្លាយ​​ជា​រដ្ឋធានី​ថ្មី​ជំនួស​ឱ្យរដ្ឋធានី​​ហ្សាការតា ​នា​ពេលបច្ចុប្បន្ន ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដីទំហំ២.៥៦០​គីឡូម៉ែត្រ​ការ៉េ​​​ ស្ថិត​នៅ​​ភាគ​ខាង​កើត​កោះ Borneo ក្នុងខេត្ត North Kalimantan។

គម្រោង​​នេះបាន​ចាប់​ផ្ដើម ​បើកការដ្ឋានសាងសង់នៅ​​ខែ​កក្កដា ឆ្នាំ​២០២២​។ ​ក្នុងដំណាក់កាល​ដំបូង ឥណ្ឌូនេស៊ីមាន​គម្រោង​បញ្ជូន​មន្ត្រី​រដ្ឋការ ​ចំនួន១២.០០០នាក់​ទៅ​រស់នៅ​ទីក្រុង​ថ្មី​នេះ នៅ​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ​២០២៤។

ប៉ុន្តែគម្រោងនេះ ត្រូវ​បាន​​ប្រកាសពន្យារ​ពេល​វិញ ខណៈ   ​រដ្ឋាភិបាល ​​​​មិន​​អាច​សាងសង់​​ហេដ្ឋារចនា សម្ព័ន្ធ​សំខាន់ៗ​ឱ្យ​បាន​ទាន់​ពេល​វេលា៕

ប្រភព: Xinhua

ទំហំពាណិជ្ជកម្មរវាងចិន និងតំបន់អាស៊ានសម្រេចបានទំហំទឹកប្រាក់៥៤៦ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសចិន និងតំបន់អាស៊ាន​ សម្រេចបានទំហំទឹកប្រាក់ប្រមាណ៥៤៦,៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំនេះ កើនឡើង១០,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យពីគយចិន ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា តំបន់អាស៊ាននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។ ក្នុង​ចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេសវៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​​របស់​ចិន តាមពីក្រោយដោយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

បើគិតជាប្រាក់យ័ន ទំហំពាណិជ្ជកម្មសរុបរវាង​ចិន ​និង​តំបន់អាស៊ាន​សម្រេចបានទំហំទឹកប្រាក់ជាង​៣,៩២ទ្រីលាន​យ័ន។ ​ក្នុងរយៈពេល៧​ខែ​ដើមឆ្នាំ​នេះ ទំហំពាណិជ្ជកម្ម​ចិន​-​វៀតណាម​បាន​ហក់ឡើង​ខ្លាំង​ជាងគេបំផុត​ក្នុង​តំបន់​អាស៊ាន​ក្នុងរង្វង់២៤,១ភាគរយ ខណៈទំហំពាណិជ្ជកម្មរវាងចិន និងម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានកើនឡើង១៣,៧ភាគរយ និង៤,១ភាគរយរៀងគ្នា។

សង្គ្រាមពាណិជ្ជកម្មរវាងចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនការដោះដូរពាណិជ្ជកម្ម និងការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់អាស៊ាន។ ក្រុមអ្នកវិនិយោគចិនបានបោះទុនយ៉ាងច្រើននៅប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ីក្នុងវិស័យថាមពលថ្មី រថយន្តអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពឹងផ្អែកលើកម្លាំងពលកម្ម។

ទន្ទឹមនឹងនេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក បានក្លាយជាប្រភពទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មកែច្នៃ និងអាហារសមុទ្ររបស់តំបន់អាស៊ាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារចិន និងតំបន់អាស៊ាន ដែលមានប្រជាជនជាង២ពាន់លាននាក់ ឬស្មើនឹងចំណែក១ភាគ៥នៃសេដ្ឋកិច្ចពិភពលោក បានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល៕

ប្រភព: Gov. CN