ប៉ោយប៉ែតគ្រាប់ពេជ្រមិនទាន់ច្នៃ ជាមួយនឹងបញ្ហាប្រឈមចំនួន៣ចំពោះមុខ

0

ដោយៈ គង់ សូរិយា

បន្ទាយមានជ័យៈ ស្ថិតនៅព្រំប្រទល់កម្ពុជា ថៃ ទីក្រុងប៉ោយប៉ែត បាននិងកំពុងរះឡើងក្នុងសញ្ញាវិជ្ជមាន ជាមួយនឹងកំណើនប្រជាសាស្រ្ត និងលំហូរចូលនៃទុនវិនិយោគពីបរទេស។

ជាទីក្រុងតូចមួយ ដែលបច្ចុប្បន្នមានមនុស្សរស់នៅ ប្រមា​ណ២០ម៉ឺននាក់។ ទីក្រុងនេះមានសភាពរសរវើកទាំងពេលថ្ងៃ និងពេលរាត្រី។

ក្នុងដំណើរសិក្សាស្វែងយល់ រយៈពេល២ថ្ងៃមួយយប់ នៅទីក្រុងនេះ អគ្គនាយកគេហទំព័រ​ Propertyarea.asia បានមើលឃើញចក្ខុវស័យដ៏វែងឆ្ងាយរបស់ទីក្រុងនេះ ជាមួយនឹងល្បឿននៃការអភិវឌ្ឍយ៉ាងលឿន ដោយអាគារកំពស់ចាប់ពី៥ដល់ជាង​៣០ជាន់ រាប់រយបាននិងកំពុងសាងសង់ ស្របពេលផ្សារាត្រីនៅទីក្រុងនេះ មានសភាពរសរវើកដូចទីក្រុងបាងកក ប្រទេសថៃ ដែលអាជីវករនានាញញឹម និងបន្តលក់ដូរទំនិញរបស់ពួកគេ​រហុតដល់ម៉ោង២ទៅម៉ោង៣ទាបភ្លឺ។

បច្ចុប្បន្នទីក្រុងនេះ មានកាស៊ីណូចំនួន២០ មានហាងកាហ្វេទំនើបៗដូចជា Starbuck, Brown , ផ្សារទំនើបBic C និងសំណង់អាគារ ដែលបានសាងសង់បញ្ចប់ និងកំពុងសាងសង់ទាំងយប់ទាំងថ្ងៃជាច្រើនអាគារទៀត។

ប៉ុន្តែបញ្ហាប្រឈមចំនួន៣ គឺផ្លូវ ទឹក និងអគ្គិសនី បាននិងកំពុងក្លាយជាឧបសគ្គចំបង សម្រាប់ជម្រុញជាកំលាំងចលកររបស់អ្នកអភិវឌ្ឍន៍នៅទីក្រុងនេះ។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៦ សីហាបានមានប្រសាសន៍ឲ្យដឹងថា លោកបានទៅទស្សនាទីក្រុងនេះ កាលពីសប្តាហ៍កន្លងមកនេះផងដែរ។ ទីក្រុងដែលពោរពេញ ដោយដើមត្រែងកាលពីអតីតកាល បានជំនួសមកវិញនូវសំណង់អាគារតូច ធំ ខ្ពស់ៗ ជាមួយភោជនីយដ្ឋាន ហាងទំនើបៗ មិនចាញ់បណ្តាទីក្រុង ដែលមានសភាពរីកចម្រើននានាប៉ុន្មានឡើយ។

លោកបន្តថា “ការសាងសង់អាគារខ្ពស់ៗពី២០ ទៅ៤០ជាន់ជាង បាននិងកំពុងត្រៀមចាប់ផ្តើមបន្តទៀត ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះ កាន់តែលេចត្រដែតនៅឯនាយប្រទេស”។ លោកបន្តថា “ការរីកចម្រើននេះ មិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់រដ្ឋាភិបាលឡើយ ស្របពេលទីក្រុងនេះត្រូវការការសាងសង់​ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ឲ្យមានភាពប្រសើរជាងមុន មានប្រព័ន្ឋផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ និងការផ្គត់ផ្គង់អគ្គិសនីមានស្ថេរភាព”។

លោកយិន លាងគង់បានបន្តថា បញ្ហាទឹកស្អាតកំពុងចោទជាបញ្ហាប្រឈមធំ ដោយក្រុមហ៊ុនផ្គត់ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋរស់នៅទីក្រុងនេះប្រើប្រាស់ ពោរពេញដោយភាពគ្មានអនាម័យ និងស្តង់ដា ដោយសារក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងទីក្រុងនេះ បានបង្ហូរទឹកឆៅ ដែលមិនឆ្លងកាត់អាងប្រព្រឹត្តកម្មឲ្យប្រជាជនប្រើប្រាស់ ដែលជាលទ្ឋផលហ្វូងដង្កូវ ស្លែ ក្លិនស្អូយ និងមេរោគផ្សេងៗ បានបង្ហូរចួលផ្ទះប្រជាពលរដ្ឋស្ទើរមិនគួរឲ្យជឿ។

ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងទីក្រុងនេះ បាននិងកំពុងសំណូមពរឲ្យប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីជាប្រមុខ សូមជួយពិនិត្យ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងបីខាងលើ ដើម្បីឲ្យទីក្រុងនេះទាក់ទាញ បានការវិនិយោគកាន់តែច្រើន និងផ្តល់ឲ្យប្រជាពលរដ្ឋ នូវស្នាមញញឹមប្រកប​ដោយវិបុលភាព៕

អារ៉ាប៊ីសាអូឌីតគ្រោងសាងសង់ពហុកីឡដ្ឋានខ្នាតយក្សនៅលើដំបូងអគារទីក្រុងខ្ពស់កប់ពពក The Line

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Bussiness Insider បានចុះផ្សាយថា ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មី នៅលើដំបូងអគារខ្ពស់កប់ពពកមួយ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

យោងតាមប្រភពសារពត៌មានខាងលើបានឱ្យដឹងថា រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានដាក់សំណើរជាផ្លូវការ ក្នុងការធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនាឆ្នាំ២០៣៤។

ប្រសិនបើទទួលបានការឯកភាពពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជាផ្លូវការ ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបោះទុនរាប់ពាន់លានដុល្លារ ដើម្បីសាងសង់កីឡដ្ឋានថ្មីៗ ចំនួន១១ នៅតាមទីក្រុងចំនួន៥។

ក្នុងនោះ កីឡដ្ឋានមួយ ក្នុងចំណោមកីឡដ្ឋានទាំង១១ នឹងមានទីតាំងស្ថិតនៅលើដំបូលនៃគម្រោងអគារខ្ពស់កប់ពពក The LINE ដែលមានកៅអីអង្គុយសម្រាប់អ្នកទស្សនាជាង៤៦.០០០នាក់។

យោងតាមគេហទំព័រ Technology Innovation បានរាយការណ៍ថា កីឡដ្ឋាននេះត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០៣២។ ស្របពេល ទីលានមានកំពស់ជាង៣៥០ម៉ែត្រពីលើដី ពហុកីឡដ្ឋានមួយនេះ នឹងបំពាក់បច្ចេកវិទ្យាទំនើប ដូចជាច្រកទ្វារអេឡិចត្រូនិក និងការផ្សាយកម្រិត 4K Ultra HD។ កីឡដ្ឋាននេះនឹងដំណើរការ ដោយថាមពលកកើតឡើងវិញ ដូចជា ប្រភពដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ។

យោងតាមសារពត៌មាន Bloomberg បានឱ្យដឹងថា នៅខែធ្នូ ឆ្នាំ២០២៤នេះ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) គ្រោងប្រកាសជាផ្លូវការអំពីការសម្រេចចិត្តចំពោះសំណើររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាប្រទេសម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣៤៕ប្រភព:Business Insider៕

តម្រូវការបញ្ជាទិញយន្តហោះឯកជននៅទូទាំងតំបន់អាស៊ីកំពុងបន្តកើនឡើង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះឯកជន ខ្នាតយក្ស Dassault Aviation របស់ប្រទេសបារាំង បានអះអាងថា ទីផ្សារយន្តហោះឯកជន នៅក្នុងតំបន់អាស៊ីកំពុងបន្តរីកចម្រើន ស្របពេលដែលមានកំណើន នៃការបញ្ជាទិញពីអតិថិជននៅទូទាំងតំបន់ ដោយមិនចាំបាច់ពឹងផ្អែកខ្លាំង តែលើចិនដូចកាលពីមុន។

ជាក់ស្ដែង កាលពី១០ឆ្នាំមុន ចិន ជាប្រទេសដែលមានតម្រូវការយន្តហោះឯកជន ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ី ដោយសារការហក់ឡើង នៃកំណើនសេដ្ឋកិច្ចចិននាពេលនោះ។នេះបើយោងតាមសារពត៌មាន Bangkok Post។

លោក Carlos Brana  អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកយន្តហោះស៊ីវិលរបស់ក្រុមហ៊ុនបារាំង Dassault Aviation បានលើកឡើងថា តម្រូវការការប្រើប្រាស់យន្តហោះឯកជន មានការកើនឡើង ដោយអាស្រ័យលើកំណើន សេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនីមួយៗ។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក គេសង្កេតឃើញមានយន្តហោះឯកជនប្រភេទ Falcon ប្រមាណ១០០​គ្រឿង នាពេលបច្ចុប្បន្ន។ ក្នុងនោះ ចិនមានចំនួន២២គ្រឿង។ជាមួយគ្នានេះ ក្នុងតំបន់អាស៊ាន ប្រទេសម៉ាឡេស៊ី មានយន្តហោះឯកជនប្រភេទ Falcon ច្រើនជាងគេចំនួន៨​គ្រឿង ខណៈប្រទេសថៃមានចំនួន៤​គ្រឿង។

លោក Carlos Brana បានអះអាងទៀតថា អតិថិជនគោលដៅរបស់យើង ពុំមែនមានតែក្រុមហ៊ុន នៅតំបន់អាស៊ីនោះទេ​។ ប៉ុន្តែ យើងក៏លក់យន្ដហោះឯកជន ទៅឱ្យក្រុមហ៊ុនទូទាំងពិភពលោក និងរដ្ឋាភិបាលផងដែរ ហើយអតិថិជនភាគច្រើនចូលចិត្តទិញយន្តហោះ ដែលអាចហោះបានចម្ងាយឆ្ងាយ ក្នុងមួយលើក។

លោក Brana បានបង្ហាញសុទិដ្ឋិនិយម អំពីតម្រូវការបញ្ជាទិញយន្តហោះ Falcon នៅតំបន់អាស៊ី។

ក្រុមហ៊ុន Dassault បានដាក់គោលដៅផលិតយន្តហោះ Falcon ឱ្យបានយ៉ាងតិច៣៥គ្រឿងក្នុងឆ្នាំ២០២៤នេះ។ យន្តហោះប្រភេទ Falcon ត្រូវបានលក់ចេញ៣២គ្រឿងក្នុងឆ្នាំ២០២២ និង២៦គ្រឿងក្នុងឆ្នាំ ២០២៣។

លោក Brana បានគូសបញ្ជាក់បន្ថែមថា “ថ្វីបើក្រុមហ៊ុន Dassault ផលិតយន្តហោះឯកជន បានតិចជាងគេក៏ពិតមែន ក៏ប៉ុន្តែទីផ្សារបានបង្ហាញសញ្ញាប្រសើរឡើង ខុសផ្ទុយពីក្រុមហ៊ុនផ្សេងទៀត ដែលផលិតយន្តហោះច្រើនជ្រុល បែរជាបង្កឱ្យមានផលប៉ះពាល់វិញ”។

យន្តហោះឯកជនអាចសម្រួល ដល់ការធ្វើដំណើរសម្រាប់អ្នកមានភារកិច្ចអាជីវកម្ម នៅបរទេសបានច្រើន និងអាចហោះហើរទៅកាន់គ្រប់អាកាសយានដ្ឋាននានាបាន ដោយមានភាពបត់បែន និងមិនត្រូវចាំបាច់រង់ចាំជើងហោះហើរ៕ ប្រភព: Bangkok  Post៕

ក្រុមវិនិយោគិនចិនមើលឃើញឱកាសស្វែងរកផលចំណេញ

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property DNA បានលើកឡើងថា ចំនួនក្រុមហ៊ុនដែលផ្តល់មូលនិធិដោយក្រុមអ្នកវិនិយោគចិនកំពុងកើនឡើង ខណៈពួកគេបានទិញអចលនទ្រព្យ នៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសថៃ សម្រា ប់ជួល និងលក់បន្ត(resale) ដើម្បីស្វែងរកផលចំណេញនាពេលក្រោយ។

ផែនការរបស់រដ្ឋាភិបាលថៃ នៅក្នុងការបង្កើនរយៈពេលជួលដីសម្រាប់ជនបរទេសពី៥០ឆ្នាំ ទៅដល់៩៩ឆ្នាំ និងបង្កើនកូតាកម្មសិទ្ធិរបស់ជនបរទេស នៅក្នុងគម្រោងខុនដូដល់៧៥% ត្រូវបានក្រុមអ្នកជំនាញរំពឹងថា នឹងជួយជំរុញបន្ថែមទៀតនូវនិន្នាការនេះ។

លោក Surachet Kongcheep នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property DNA បានមានប្រសាសន៍ឱ្យដឹងថា “ក្រុមហ៊ុនចិនទាំងនេះ ត្រូវបានបង្កើតឡើងក្រោមច្បាប់ថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ។ ពួកគេបាននិងកំពុងប្រើប្រាស់មូលនិធិវិនិយោគពីប្រទេសចិន ដើម្បីទិញខុនដូ និងផ្ទះនៅក្នុងទីក្រុងធំៗ” ។

លោក​បាន​បន្ថែម​ថា​ “វិនិយោគិនចិន​ មាន​គោលបំណង​លក់​ ឬ​ជួល​អចលនទ្រព្យ​ទាំងនេះ​ ជាបន្តទៅ​ឱ្យជនជាតិ​ថៃ​ដែល​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ ឬ​ជនបរទេស​នៅពេល​ក្រោយ ជាពិសេស​អ្នក​ចូលចិត្តស្វែងរក ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​បាងកក ទីក្រុងប៉ាតាយ៉ា និង​កោះភូកេត​”។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property DNA បានប៉ាន់ប្រមាណថា បណ្តាក្រុមហ៊ុនដែលផ្តល់មូលនិធិ ដោយអ្នកវិនិយោគចិន បានបោះទុនជាង១០០ពាន់លានបាត នៅក្នុងទីក្រុងទាំង៣ខាងលើ ក្នុងរយៈពេល១៥ឆ្នាំកន្លងមក។

លោក Surachet បានបន្ថែមថា អ្នកវិនិយោគចិននឹងសម្រុ កចូលមក ក្នុងទីផ្សារអចលនទ្រព្យថៃកាន់តែច្រើន ដើម្បីឆក់ឱកាសទិញអចលនទ្រព្យ ដើម្បីលក់ ឬជួលបន្ត នៅពេលឱកាសចំណេញមកដល់ ប្រសិនបើផែនការបង្កើនរយៈពេលជួលដី និងកូតាកម្មសិទ្ធិខុនដូ ដល់ជនបរទេសត្រូវបានអនុម័ត។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខុនដូនៅទីក្រុងបាងកកដែលមានក្នុងស្តុក មានចំនួន៤៨៦.៤២០យូនីត។  អត្រានៃការលក់ខុនដូមុន(pre-sale) សរុបបានកើនឡើងដល់៥៩,៥% នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹង៥៧,៥% នៅក្នុងឆមាសទី២ ឆ្នាំ២០២៣។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman&Wakefield។

នៅឆមាសទី១ ខុនដូសម្រាបដាក់លក់ នៅរាជធានីបាងក ក មានតម្លៃជាមធ្យមចំនួន១៥៨.៤៨៦បាត (ប្រហែល៤.៤៦៨ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៣,៥% បើប្រៀបធៀបទៅនឹងកម្រិតនៅឆមាសទី២ ឆ្នាំ២០២៣៕ប្រភព: The Nation ៕

តើការស្នាក់នៅសណ្ឋាគារ និងជួលការិយាល័យនៅអគារខ្ពស់ជាងគេក្នុងទីក្រុងហុងកុងមានតម្លៃប៉ុន្មាន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុង​ហុងកុង ​គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅលើពិភពលោក និង​ជាទី​ក្រុង​ទនើបប្រណីត ដែ លភ្ញៀវទេសចរ​ណ៍​គ្រប់រូប ប្រាថ្នា​ចង់ទៅ​ទស្សនា ខណៈ​ទីក្រុង​មួយ​នេះ ពោរពេញទៅដោយអគារ​ខ្ពស់កប់ពពក​ ដែលបង្អួត​ភាពទាក់ទាញទៅកាន់ពិភពលោក​ផងដែរ។]

តួយ៉ាង អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center) ស្ថិតក្នុង​តំបន់ West Kowloon នៃទីក្រុងហុងកុងមាន​កំពស់៤៨៤ម៉ែត្រ និង១០៨ជាន់។អគារ​ពាណិជ្ជកម្ម​​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​ឡើងកាលពីឆ្នាំ២០០២ និង​សាងសង់បញ្ចប់ ព្រមទាំង​បានបើកដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ ​នៅក្នុង​ឆ្នាំ២០១០ ដោយចំណាយទុនវិនិយោគអស់៥,១ពាន់លានដុល្លារអាមេរិក។

អគារមជ្ឈមណ្ឌល​ពាណិជ្ជ​កម្មមួយនេះ គឺជា​ផ្នែក​មួយ​នៅក្នុងគម្រោងអចលនទ្រព្យពហុមុខងារ Union Square ។ បច្ចុប្បន្ន អគារ​International Commerce Centre នេះ គឺជា​អគារ​ខ្ពស់ជាងគេ នៅតំបន់រដ្ឋបាលពិសេសហុងកុង និង​ធ្លាប់ជាប់ឈ្មោះជាអគារខ្ពស់​ជាងគេលំដាប់៣ នៅតំបន់​អាស៊ី​កាលពី​ឆ្នាំ២០១០។

អគារស្ថាបត្យកម្ម​ដ៏​អច្ឆរិយៈ​នេះ ​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ The Ritz-Carton ការិយាល័យ​ពាណិជ្ជកម្ម និង​មានកន្លែង​ទស្សនា​ទេសភាពផ្ទៃមេឃ “Sky100” ក្នុង​ទីក្រុង​ហុងកុងថែមទៀតផង។ ជណ្តើរយន្តនៅក្នុងអគារនេះ មានល្បឿនលឿនបំផុតប្រមាណ៩ម៉ែត្រក្នុងមួយវិនាទី។

ការជួលការិយាល័យ នៅក្នុងអគារដ៏ប្រណីតនេះ មានតម្លៃចាប់ពី១០,២៤ដុល្លារអាមេរិក ទៅ១១,៧៨ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈថ្លៃចំណាយលើសេវាកម្មមានតម្លៃប្រមាណ១,៣៧ដុល្លារប៉ុណ្ណោះ ក្នុងមួយហ្វីតការ៉េ។

ចំណែក ការស្នាក់នៅសណ្ឋាគារThe Ritz-Carton ដែលមានទីតាំងនៅជាន់ទី១០២ នៃអគារInternational Commerce Centre មានតម្លៃប្រមាណ៤៣៦ដុល្លារអាមេរិក ក្នុងមួយយប់់។នេះបើយោងតាមវេទិកាអនឡាញ Booking. Com។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ ត្រូវបានអភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Sun Hung Kai Properties ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Hennderson Land។ ក្រុមហ៊ុន​ទាំងពីរ​នេះ គឺជា​ប្រតិបត្តិ​ករ​រថភ្លើង​ក្រោម​ដី (Metro) របស់​ទីក្រុង​ហុងកុង និង​ជា​ក្រុមហ៊ុន​អ​ភ​វិ​ឌ្ឍ​ន៍​អ​ច​លនទ្រព្យ​ដ៏​ធំ និង​ល្បីល្បាញ​បំផុត ​ខាង​សាងសង់​អគារ​ខ្ពស់កប់ពពក៕ប្រភព: Kayak.Com & JLL៕

Deepening Reform and Modernization: China’s driverless market booms, with 20 cities vying to lead future

0

China is accelerating efforts to develop emerging industries. One example is autonomous driving. Reporter He Jingyi is in Wuhan to learn about China’s booming driverless market. Wuhan aims to become the world’s first driverless city.

The world’s biggest experiment in driverless cars is underway.

HE JINGYI, Wuhan “I’m at my hotel here in Wuhan, and I’m now heading to today’s shooting location in a self-driving taxi. Let’s see how it goes!”

Here comes my driverless ride.

We’re moving at about 30-kilometers an hour. The robo-taxi smoothly handles complex urban challenges, like making a U-turn on a ramp and maneuvering around bicyclists and hesitant drivers.

This fleet of nearly 500 vehicles now serves an area covering half of Wuhan’s population. The company in charge, the Chinese tech giant Baidu, has ambitious plans to double the number, aiming for 1,000 fully self-driving taxis by the end of the year.

“You’ll often see Baidu robot taxis pulling up right here. People say they’re pretty safe, and I guess it’s because they’re loaded with cameras all around. So, they’re usually better at avoiding bumps and scrapes than cars driven by people.”

Wuhan is just one of twenty Chinese cities pioneering self-driving technology under a government initiative to promote what’s called vehicle-road-cloud integration. The country aimed at putting smart connected vehicles on the road by 2026.

ZHAO XIA, Deputy Director, Regional Economic Research Institute of Yangtze River “The initial investment for vehicle-road collaboration is significant, with costs for intelligent upgrades exceeding 2-million yuan, or 276-thousand US dollars per kilometer.”

Despite the cost, the country remains determined. The just-concluded third plenary session emphasized the importance of planning and guiding the rapid development of emerging and future industries.”

HAN WENXIU, Executive Deputy Director, Office of the Central Committee for Financial and Economic Affairs “We must follow the directives of the third plenary session to develop new quality productive forces locally, expand emerging industries, and plan for future industries.”

Source: CGTN

ទីក្រុងធំៗចំនួន២០នៅប្រទេសចិនចាប់ផ្តើមសាកល្បងរថយន្តតាក់ស៊ីគ្មានមនុស្សបើកនៅលើផ្លូវសាធារណៈ

0

ដោយ: គង់ លាងហួរ

ប៉េកាំង: រដ្ឋបាលតំបន់មូលដ្ឋាន នៅតាមបណ្តាទីក្រុងធំៗចំនួន២០នៅទូទាំងប្រទេសចិន កំពុងចាប់ផ្តើមបើកដាក់ឱ្យដំណើរការតេស្តសាកល្បង សេវាកម្មរថយន្តដឹកអ្នកដំណើរស្វ័យប្រវត្តិជាលើកដំបូង ដោយគ្មានមនុស្សបើក។

ការតេស្តសាកល្បងខាងលើ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីលើកកម្ពស់ផែនការអភិវឌ្ឍន៍ “មធ្យោបាយដឹកជញ្ជូនឆ្លាតវៃ” សំដៅកែប្រែមុខមាត់របស់ប្រ​ទេសចិន ឱ្យកាន់តែទំនើបជឿនលឿន ស្របតាមបរិបទបច្ចេកវិទ្យាសម័យថ្មី។

ជាក់ស្ដែង រដ្ឋបាលនៅក្នុងទីក្រុងWuhan ខេត្ត Hubei  ភាគកណ្តាលប្រទេសចិន បានដាក់ឱ្យសាកល្បងរថយន្តតាក់ស៊ីស្វ័យប្រវត្តិប្រភេទ (Apollo Go) ចំនួន៥០០គ្រឿង ដើម្បីធើ្វចរាចរណ៍នៅលើដងវិថីធំៗ ស្ទើរពាសពេញទីក្រុងទាំងមូល ជាពិសេសនៅតាមសង្កាត់ ដែលមានមនុស្សរស់នៅច្រើន។

យោងតាមក្រុមហ៊ុនបច្ចេកវិទ្យា Baidu ដែលជាអ្នកឌីហ្សា​ញបង្កើតរថយន្តប្រភេទនេះឡើង បានអះអាងថា យើងគ្រោងដាក់ឱ្យដំណើរការរថយន្តតាក់ស៊ី ស្វ័យប្រវត្តិក្នុងទីក្រុង Wuhan  ឱ្យបានចំនួន១០០០គ្រឿង ត្រឹមចុងឆ្នាំ២០២៤ ដើម្បីពន្លឿនដល់ផែនការអភិវឌ្ឍន៍ “មធ្យោបាយដឹកជញ្ជូនឆ្លាតវៃ”។

នៅក្នុងអំឡុងពេលបើក ដំណើរការសាកល្បង រថយន្តតាក់ស៊ីស្វ័យប្រវត្តិ (Apollo Go) ត្រូវមានសមត្ថភាពធ្វើប្រតិបត្តិការគ្រប់គ្រងយានជំនិះដោយខ្លួនឯង ទោះបីជារថយន្តនោះកំពុងស្ថិតក្នុងកាលៈទេសៈលំបាក ឬចរាចរណ៍ស្ទះចង្អៀត ឬផ្លូវមានសភាពបត់បែនយ៉ាងណាក្តី។

ប្រជាជនទីក្រុង Wuhan មួយរូបដែលបានសាកល្បងធើ្វដំណើរលើរថយន្តតាក់ស៊ី Apollo Go បានបង្ហាញទំនុកចិត្តខ្ពស់លើផ្នែកសុវត្ថិភាព ក្នុងការធើ្វដំណើរតាមដងផ្លូវ តាមរយៈសេវាកម្មយានជំនិះស្វ័យប្រវត្តិដ៏ទំនើបមួយនេះ។

ផែនការអភិវឌ្ឍន៍ស្តីពី “មធ្យោបាយដឹកជញ្ជូនឆ្លាតវៃ”រប​ស់រដ្ឋាភិបាលចិន មានគោលដៅដាក់ឱ្យដំណើរការ ជាផ្លូវការជាប្រភេទរថយន្តគ្មានមនុស្សបើក នៅតាមដងផ្លូវសាធារណៈទូទាំងប្រទេសឱ្យបានជាស្ថាពរ ត្រឹមចុងឆ្នាំ២០២៦ខាងមុខ៕ប្រភព: Reuters៕

ហ្វីលីពីន និងជប៉ុនបោះទុនរួមគ្នាសាងសង់ទីក្រុងរណប ធំមួយនៅតំបន់កោះ Luzon

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុង Cavite ដែលមានទីតាំងស្ថិតនៅភាគនិរតីនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កំពុងប្រែប្រួលមុខមាត់ ស្របពេលដែលមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ទីក្រុង Cavite នៅតំបន់កោះ Luzon បានទាក់ទាញការវិនិយោគ ប្រកបដោយជោគជ័យ ពីក្រុមហ៊ុនបរទេស ដែលគ្រោងនឹងបង្កើត ឬពង្រីកប្រតិបត្តិការ ដូចជាការបង្កើនទំហំឧស្សាហកម្ម និងឃ្លាំង។ ការរីកចំរើនផ្នែកឧស្សាហកម្មនេះ នឹងបង្កើតការងារកាន់តែច្រើន និងជំរុញតម្រូវការលំនៅដ្ឋាន និងសេដ្ឋកិច្ចក្នុងស្រុកឱ្យរីកចម្រើន។

ជាក់ស្ដែង ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Federal Land របស់ហ្វីលីពីន និងក្រុមហ៊ុនជប៉ុន Nomura Real Estate Development បានបោះទុនវិនិយោគរួមគ្នា ដើម្បីបង្កើតសហគមន៍ Riverpark North ដែលមានទំហំ៦០០ហិកតា។

ទីក្រុងរណប Riverpark North នឹងផ្តល់ជូននូវការរស់នៅដ៏រស់រវើក និងទេសភាព ដែលរួមបញ្ចូលនូវបទពិសោធន៍ទាំងសងខាងទន្លេរ និងសួនច្បារ។

សហគមន៍ថ្មីនេះ នឹងរួមបញ្ចូលហាងលក់រាយ និងសកម្ម​ភាពនៃការកម្សាន្ត នៅក្នុងថ្ងៃចុងសប្តាហ៍ ក៏ដូចជាជម្រើសលំនៅដ្ឋាន រួមមានគម្រោងលំនៅដ្ឋាន ដីឡូតិ៍ពាណិជ្ជកម្ម ការិ​យាល័យ និងទីតាំងឧស្សាហកម្មជាដើម។

ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍បានសាងសង់ផ្លូវជិះកង់ដោយដាក់ឈ្មោះថា“Riverpark Trails”ដែលមានចម្ងាយប្រមាណ១,៨គីឡូម៉ែត្រ និងត្រូវបានរចនាឌីហ្សាញឡើង សម្រាប់អ្នកចូលចិត្តជិះកង់គ្រប់កម្រិតបទពិសោធន៍។

ចំណែក The Central Park ដើរតួនាទីជាផ្លូវហាយវេបៃតង ដែលតភ្ជាប់រវាងចុងភាគខាងជើង និងចុងភាគខាងត្បូងនៃគម្រោងទីក្រុងខាងលើ ដោយផ្តល់ឱ្យប្រជាជនទទួលបាននូវទីធ្លាទំនេរគ្រប់គ្រាន់ សម្រាប់សម្រាកលំហែកាយ។

ទីក្រុងរណបនេះរួមមាន លក្ខណៈពិសេសផ្សេងទៀត ដូចជាផ្លូវដើរលេង សួនច្បារដ៏ខៀវស្រងាត់ និងការដាំព្រៃឬស្សី ដែលបំផុសគំនិតដោយ រមណីយដ្ឋាន Arashiyama Bamboo Grove ក្នុងទីក្រុង Kyoto របស់ប្រទេសជប៉ុន។

សហគមន៍ទីក្រុង Riverpark North នឹងរួមមាន ទីតាំងប្រើប្រាស់ចម្រុះទំហំ៤ហិចតា រួមជាមួយនឹងការផ្តល់ជូនដីឡូតិ៍ពាណិជ្ជកម្ម សម្រាប់សាងសង់អគារ អាផាតម៉ិន អគារសិក្ខាសាលា ការិយាល័យ និងអគារអន្តេវាសិកដ្ឋានដែលមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េទៅ២.៤០០ម៉ែត្រការ៉េ៕ ប្រភព: Phil star.com៕

Indonesia banks on Batang special economic zone to lure factories

0

Coordinating Maritime Affairs and Investment Minister Luhut Pandjaitan says the government has decided to designate the Batang Integrated Industrial Zone (KITB) as a special economic zone (SEZ).

That status means the KITB is set to benefit from certain incentives reserved for SEZs. “Thus, we will provide the same incentives, tax holidays and various other benefits as those given to other SEZs,” he said on Friday at the inauguration ceremony for the new industrial area, as reported by Kumparan.

The industrial zone in Central Java is expected to create at least 250,000 jobs in the area and attract trillions of rupiah in investment.

President Joko “Jokowi” Widodo, who headlined the opening event, praised the KITB as an opportunity to attract overseas investors to build factories in Indonesia, noting that the country’s rank in a global competitiveness index had improved to 27th position.

The Institute for Management Development’s (IMD) World Competitiveness Ranking (WCR) 2024 published last month ranked Indonesia 27th out of 67 countries assessed, marking an improvement from the 34th place the archipelago achieved in 2023. In Southeast Asia, only Singapore and Thailand ranked higher than Indonesia.

The President said several factors had contributed to the improved ranking, including the country’s economic and political stability and a relatively low level of inflation.

“This is our strength, and I’m pleased that, with my decision to have an industrial zone located in Batang with an area of 400 hectares, which is fully occupied, we have now opened another 400 ha on the northern side of the toll road. The total planned area is 4,300 ha, which will eventually accommodate [more] industries,” Jokowi said.

However, the President cautioned that, unless the opportunities were seized wisely, the area would not benefit the country.

“I see that there is a lot of interest for industries to relocate their factories to countries that have stable economic growth, low inflation and a [high degree of] political stability, and that’s how a lot of investors view Indonesia. However, if we fail to make the right decisions, those opportunities will surely disappear,” the President warned.

Investment Minister Bahlil Lahadalia, who was also present at the opening ceremony, noted that various firms had already invested in the industrial zone, with 18 businesses having invested a total of more than Rp 14 trillion to create some 19,000 jobs.

The minister said the Batang industrial area was set to serve high-technology and labor-intensive industries, with a focus on small and medium enterprises.

The Jakarta Post reported in December last year that the government was negotiating a deal worth US$600 to $800 million with South Korea’s LG Energy Solution (LGES) to build an electric vehicle (EV) battery cathode plant in Batang.

Source: Asianews. Network

10 Housing Markets Where Home Prices Are Falling the Most in 2024

0

Miami, Florida

Of the 50 largest metro areas included in Realtor.com’s study, Miami topped the list of falling prices with a more than 8% decline.

Oklahoma City, Oklahoma

“Several traditionally more affordable, Midwestern markets also saw prices fall,” the Realtor.com report noted. For places like Oklahoma City, the decline in prices may be attributed to less expensive homes going up for sale and bringing down the median list prices. The median list price in Oklahoma City fell 7.4% year over year.

Cincinnati, Ohio

The city known for its amusement park fun and signature chili restaurant also saw home prices fall. Here the February median home list price was $337,000, and median list prices fell 6.4% year over year.

Kansas City, Missouri

An increase in more modest, inexpensive homes going up for sale also may be a big reason median home prices dropped in Kansas City. The February median listing price here was $421,000, and median list prices dropped nearly 5%.

Denver, Colorado

Denver also made the list of top housing markets where home prices are falling the most in 2024. The February median home list price was $610,000, and median list prices dropped 3.6% year over year.

San Jose, California

Some of the country’s pricier metro areas on the West Coast also are seeing drops in home prices. Take San Jose, for instance, where list prices dropped 2.3%. It’s an area closely tied to the tech industry, which has seen some trouble in recent years.

Raleigh, North Carolina

As the only city from the East Coast on this list, Raleigh saw the median list price drop 2.2% year over year. The February median home list price was $440,000.

San Antonio, Texas

Some parts of Texas can be very affordable — and some parts can be quite pricey. San Antonio is among the housing markets in the U.S. to see home prices falling the most in 2024. In fact, the median February home list price dropped 1.5%.

San Francisco, California
The situation in San Francisco is similar to that of San Jose. Home list prices in San Francisco dropped 1.3%. In addition to troubles for the tech industry, San Francisco and San Jose have seen remote workers move to more affordable parts of the United States.

Portland, Oregon
Another West Coast city rounds out the list. Portland saw home list prices drop 1.2%. The February median home list price was $600,000.

Source: Yahoo finance