កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រនិងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចបវរធិបតីបានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែល​លេីកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន​ ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន។

ក្រុមហ៊ុន Trump Organization គ្រោងសាងសង់គម្រោងអគារខុនដូចំនួន៧ ដែលមានតម្លៃចាប់ពី២លានដុល្លារក្នុងមួយយូនីត

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរមូលដ្ឋានបានសម្រេចអនុម័តឱ្យក្រុមហ៊ុន Trump Organization សាងសង់គម្រោងខុនដូ ក្រោមទុនវិនិយោគចំនួន៣ពាន់លានដុល្លារអាមេរិកនៅរមណីយដ្ឋានវាយកូនហ្គោលរបស់ខ្លួននៅក្នុងទីក្រុង Miami នៃរដ្ឋ Florida។

ទីភ្នាក់ងារសារពត៌មាន Bloomberg បានរាយការណ៍ថា អាជីវកម្មគ្រួសាររបស់ប្រធានាធិបតីអាមេរិកលោកដូ ណាល់ត្រាំ Donald Trump នឹងសាងសង់អគារខុនដូកម្ពស់២០ជាន់ចំនួន៥អគារ នៅរមណីយដ្ឋាន Trump National Doral។

នាពេលបច្ចុប្បន្ន តម្លៃ​រមណីយដ្ឋាន​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ទំហំទឹកប្រាក់ប្រហែល៣៥០លាន​ដុល្លារ​អាមេរិក ហើយរំពឹង​ថា​ នឹង​កើនឡើងបន្ថែមទៀត នៅពេលដែល​អគារ​ខុនដូទាំងនេះត្រូវបានសាងសង់បញ្ចប់រួចរាល់។

លោក Eric Trump អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Trump Organization បានលើកឡើងថា “វាពិតជាមិនគួរឱ្យជឿ ដែលគម្រោងនេះទទួលបានការគាំទ្រជាឯកច្ឆ័ន្ទពីអាជ្ញាធរមូលដ្ឋាន”។

លោក Eric Trump បានបញ្ជាក់បន្ថែមថា “យើងនឹងកសាងអ្វីមួយដែលមនុស្សគ្រប់គ្នានឹងមានមោទនភាពមិនគួរឱ្យជឿ”។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Bloomberg។

ក្រុមហ៊ុន Trump Organization បានស្នើគម្រោងនេះជាលើកដំបូងក្នុងឆ្នាំ២០២២។ គម្រោងនេះនឹងរួមមានចំនួនលំនៅដ្ឋានជិត១.៥០០យូនីត សណ្ឋាគារចំនួន៤៧០បន្ទប់ និងតំបន់ពាណិជ្ជកម្មទំហំ១៣.១៦០ម៉ែត្រការ៉េ។

លោក Felix Lasarte សមាជិកក្រុមអ្នកបញ្ចុះបញ្ចូល ឬហៅថា “Lobby” របស់ក្រុមហ៊ុន Trump Organization បានបង្ហើបឱ្យដឹងថា ខុនដូនីមួយៗនឹងមានតម្លៃចាប់ពី២លានដុល្លារក្នុងមួយយូនីត។នេះបើយោងទៅតាមកាសែត Miami Herald៕ប្រភព: Vnexpress៕

Will higher school fees, new taxes turn Hongkongers away from UK properties?

Hong Kong-based investors are the largest foreign buyers of homes in the UK, but additional education fees, a new tax scheme and slowing growth in rental rates could conspire to turn people away from the country.

As of December 5, Hong Kong investors had registered 25,972 property titles in the UK, up 5.7 per cent from 2023, accounting for 13.7 per cent of all foreign homebuyers, according to data provided by London-based property agency Benham and Reeves.
In 2024, about 190,000 properties in England and Wales were owned by foreigners, up 2.6 per cent from a year earlier, the data showed.

Recent developments in the UK, however, stand to put a damper on demand.

“The residential property market saw continued interest from Hong Kong buyers, especially in cities like London, and this demand was driven by several factors including investment diversification, political and economic stability as well as education,” said Amber Zhao, director and head of the China desk at London-based property agency Chestertons. “Looking ahead to 2025, the outlook for the UK residential property market is expected to be cautious.”

One reason for that is rental rates in the UK grew by 3.9 per cent in the 12 months to October, the slowest pace in three years, according to Zoopla, a property listing portal. It also said demand fell and supply increased in the market. The portal said demand for rented homes dropped 29 per cent for the same period as effects from the Covid-19 pandemic faded and migration related to work and education slowed.

On top of the rental rates, some tax-related changes in the UK are likely to make the market less appealing to Hongkongers, Zhao said.

Starting this year, fees for private schools, including boarding and vocational training institutions, will be subject to a value-added tax (VAT) of 20 per cent. And in April, new arrivals to the UK and people who have non-domicile status will lose certain perks in terms of exemptions and inheritance levies.

“The introduction of a VAT on private school fees and the revamp of the non-domiciled tax scheme are likely to affect Hong Kong buyers in the UK property market as these changes could increase the overall cost of living and investment,” Zhao said. “Those considering the UK primarily for educational opportunities or tax benefits might reassess their plans, which could lead to a shift in demand for luxury properties in the UK, especially in the cities with a high concentration of international buyers.”

Source: SCMP

អ្នកជំនាញរំពឹងថា អ្នកវិនិយោគហុងកុងអាចនឹងចាកចេញពីទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេស

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាវិនិយោគិនមកពីទីក្រុងហុងកុងជាប្រភពជនបរទេស ដែលបានទិញផ្ទះច្រើនបំផុតនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែ ការប្រកាសដំឡើងថ្លៃសិក្សា និងការអនុវត្តន៍គម្រោងពន្ធថ្មីពីសំណាក់រដ្ឋាភិបាលអង់គ្លេសនាពេលថ្មីៗនេះអាចនាំឱ្យប្រជាជនហុងកុងចាកចេញពីប្រទេសនេះ។

វិនិយោគិនហុងកុងបានចុះបញ្ជីអចលនទ្រព្យលំនៅដ្ឋានចំនួន២៥.៩៧២យូនីត នៅប្រទេសអង់គ្លេសកាលពីឆ្នាំ២០២៤ កើនឡើង៥,៧ភាគរយធៀបនឹងឆ្នាំ២០២៣ ដោយគ្របដណ្តប់ចំណែកចំនួន១៣,៧ភាគរយនៃអ្នកទិញផ្ទះសរុបទាំងអស់ជាជនបរទេស។ នេះបើយោងតាមទិន្នន័យពីភ្នាក់ងារអចលនទ្រព្យ Benham and Reeves ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ទោះបីជាយ៉ាងណាក្តី ការវិវឌ្ឍន៍ថ្មីៗនេះនៅក្នុងប្រទេសអង់គ្លេសត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្រូវការធ្លាក់ចុះនាពេលខាងមុខ។

លោកស្រី Amber Zhao នាយក និងជាប្រធានទីភ្នាក់ងារអចលនទ្រព្យ Chestertons ក្នុងទីក្រុងឡុងដ៍ អះអាងថា “ទីផ្សារលំនៅដ្ឋានបានបន្តទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនហុងកុង ជាពិសេសលំនៅដ្ឋាននៅទីក្រុងឡុងដ៍។ តម្រូវការនេះត្រូវបានជំរុញដោយកត្តាជាច្រើនរួមមាន ការធ្វើពិពិធកម្មការវិនិយោគ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាការអប់រំ”។

លោកស្រីបន្តថា “ចំពោះឆ្នាំ២០២៥នេះ ទស្សនវិស័យសម្រាប់ទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេសត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងសភាពមិនច្បាស់លាស់ និងមានការប្រុងប្រយ័ត្នពីអ្នកវិនិយោគ”។

យោងតាមវេទិកាចុះបញ្ជីអចលនទ្រព្យ
​​Zoopla បានឱ្យដឹងថា តម្លៃផ្ទះជួលក្នុងប្រទេសអង់គ្លេសបានកើនឡើងត្រឹមតែ៣,៩ភាគរយប៉ុណ្ណោះនៅក្នុងខែតុលា ឆ្នាំ២០២៤ បើធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលជាល្បឿនយឺតបំផុតក្នុងរយៈពេល៣ឆ្នាំ។ នេះជាមូលហេតុមួយដែលអាចនាំឱ្យអ្នកវិនិយោគពិចារណាយ៉ាងល្អិតល្អន់ មុននឹងទិញផ្ទះសម្រាប់គោលបំណងវិនិយោគនៅប្រទេសអង់គ្លេស។

ក្រៅពីនេះ ការផ្លាស់ប្តូរទាក់ទងនឹងគោលនយោបាយពន្ធមួយចំនួននៅក្នុងប្រទេសអង់គ្លេសក៏អាចធ្វើឱ្យទីផ្សារលំនៅដ្ឋានធ្លាក់ចុះផងដែរ។

ចាប់ពីឆ្នាំ២០២៥នេះតទៅ រដ្ឋាភិបាលអង់គ្លេសបានតម្រូវឱ្យសាលារៀនឯកជន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ចំនួន២០ភាគរយចំពោះថ្លៃសិក្សា។

លោកស្រី Zhao បានអះអាងបន្ថែមទៀតថា “ការដាក់ពន្ធអាករលើតម្លៃបន្ថែមលើថ្លៃសិក្សារបស់សាលារៀនឯកជនអាចបង្កផលប៉ះពាល់ដល់អតិថិជនហុងកុង ដោយសារវិធានការនេះអាចបង្កើនថ្លៃចំណាយនៃការរស់នៅ និងការសិក្សា ព្រមទាំងជះផលប៉ះពាល់ដល់ផលចំណេញពីការវិនិយោគ”៕ប្រភព: SCMP៕

Japanese tourist magnet Kyoto to hike hotel taxes

Authorities in Kyoto announced on Tuesday (Jan 14) plans for a big hike in hotel lodging taxes, as Japan’s picture-perfect ancient capital seeks to assuage grumbles from locals about too many tourists.

Lured by its myriad sights and a weak yen, Japan has seen foreign tourism numbers explode in recent years, with arrivals in 2024 expected to have hit a record of more than
35 million.

But like other hotspots worldwide such as Venice or Maya Bay in Thailand, this is not universally welcome – particularly in tradition-steeped Kyoto.

The city, which is a modest bullet train ride away from Tokyo – with a view of Mount Fuji on the way – is famed for its kimono-clad geisha performers and Buddhist temples.

Residents have complained of disrespectful tourists harassing the geisha like paparazzi in their frenzy for photos, as well as causing traffic congestion and littering.

For rooms costing between 20,000 to 50,000 yen (US$127 to US$317) per night, visitors will now see their tax double to 1,000 yen per person per night, under the plans.
For accommodation over 100,000 yen per night, it will soar tenfold to 10,000 yen.

The new levies will take effect next year, subject to approval from the city assembly.

“We intend to hike accommodation tax to realise ‘sustainable tourism’ with a high level of satisfaction for citizens, tourists and businesses,” a statement said.

Source: AFP

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារតែការធ្លាក់ថ្លៃចុះយ៉ាងគំហុកនៃតម្លៃសន្ទស្សន៍ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៨ភាគរយដល់២៧២៣,៧៥ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៥ភាគរយដល់២៧៤៤,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៤៤,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៨,២០ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៩,៣៥ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,០៤ភាគរយដល់៣១,៤៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,១១ភាគរយដល់៩៦៤,៤ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៥៦ភាគរយដល់៩៥២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕

តើវិស័យទេសចរណ៍របស់កម្ពុជាជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ដែលត្រូវដោះស្រាយ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: លំហូរភ្ញៀវទេសចរណ៍អន្តរជាតិ កំពុងហូរចូលមកកាន់ប្រទេសកម្ពុជាឡើងវិញ។ ជាក់ស្ដែង កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរបរទេសចំនួន៦,៧លាននាក់ កើនឡើង២២,៩ភាគរយបើធៀបនឹងឆ្នាំ២០២៣។

យ៉ាងណាមិញ អាជីវកម្មនានា ដែលពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍កំពុងជួបប្រទះការលំបាកនៅឡើយ ខណៈអ្នកដំណើរភាគច្រើនហាក់មិនបានធ្វើដំណើរទៅកាន់ទីតាំងកំសាន្តដ៏ពេញនិយមកាលពីឆ្នាំ២០១៩ ជាពិសេសខេត្តសៀមរាប។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “ទោះបីជាវិស័យទេសចរណ៍បានស្ទុះងើបឡើងវិញយ៉ាងណាក្តី ក៏ប៉ុន្តែភ្ញៀវទេសចរណ៍មិនបានចំណាយប្រាក់ច្រើនលើសេវាបដិសណ្ឋារកិច្ចនានា ដូចជាសណ្ឋាគារ និងភោជនីយដ្ឋានដូចពីមុនឡើយ”។

លោកស្រីបានបញ្ជាក់ប្រាប់ទៅកាន់កាសែត Nikkei Asia ថា “ការធ្លាក់ចុះនៃប្រាក់ចំណូលពីភ្ញៀវទេសចរណ៍បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងបង្កផងប៉ះពាល់ដល់វិស័យផ្សេងទៀតផងដែរ”។

កម្ពុជាបានស្រូបទាញភ្ញៀវទេសចរណ៍បរទេសភាគច្រើន មកពីប្រទេសថៃ ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសឡាវ ខណៈដែលកាស៊ីណូធំៗនៅរាជធានីភ្នំពេញរបស់ក្រុមហ៊ុន NagaCorp អាចជាមេដែកមួយទាក់ទាញភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសជិតខាងទាំងនេះ។

យ៉ាង​ណា​មិញ ផល​ប៉ះពាល់​ដ៏​ធំ​បំផុត​ចំពោះ​វិស័យ​ទេសចរណ៍​កម្ពុជាបាន​បណ្តាលមក​ពី​ការធ្លាក់ចុះនៃ​​ចំនួនភ្ញៀវទេសចរណ៍​ជនជាតិ​ចិន។

លោកស្រី ឆាយ សុីវលីន បានគូសបញ្ជាក់ទៀតថា “អាជីវកម្មដែលពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរណ៍ចិនបានប្រឈមមុខនឹងបញ្ហាជាច្រើន ហើយអាជីវកម្មជាច្រើនត្រូវសម្របខ្លួន ឬបង្ខំចិត្តបិទទ្វារ”។

លោក យិន សូរិយា ទីប្រឹក្សា និងជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកទេសចរណ៍ ធុរកិច្ច និងការអភិវឌ្ឍន៍សហគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា “វិស័យទេសចរណ៍ជុំវិញពិភពលោកមិនទាន់វិលទៅរកសភាពប្រក្រតីដូចមុនវិបត្តិជំងឺកូវីដនោះទេ ហើយកម្ពុជាក៏កំពុងជួបប្រទះបញ្ហានេះដូចគ្នាដែរ”។

លោកបានបញ្ជាក់ប្រាប់កាសែត Nikkei Asia ថា “បន្ទាប់ពីបញ្ហាជំងឺកូវីដ-១៩ បញ្ចប់ទៅ មនុស្សភាគច្រើនមានទំនោរដើរលេងកំសាន្តនៅទីតាំងជិតៗ ឬបណ្តាប្រទេសជិតខាង។ ប្រាក់ សុខភាព និងសុវត្ថិភាពនៅតែជាបញ្ហាសម្រាប់មនុស្សក្នុងការធ្វើដំណើរផ្លូវឆ្ងាយ”។

លោក Toan Nguyen នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ក្នុងតំបន់ DMC Mekong Image លើកឡើងថា ប្រទេសកម្ពុជាមានគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើន ជាពិសេសសម្រាប់ព្រឹត្តិការណ៍ និងការធ្វើដំណើរទាក់ទងនឹងការងារ។

ដោយសារវិស័យទេសចរណ៍របស់កម្ពុជានៅតែតាមដើរពីក្រោយបណ្តាប្រទេសជិតខាងដូចជា ថៃ និងវៀតណាម លោក Nguyen បានស្នើឱ្យកម្ពុជាក្រឡេកមើលទៅកាន់ទិដ្ឋភាពជារួម ទាំងការជំរុញឱ្យមានតម្រូវការជើងហោះហើរនៅក្រៅប្រទេស ដើម្បីលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗបើកជើងហោះហើរញឹកញាប់ជាងមុនមកកាន់កម្ពុជា៕ប្រភព: Nikkei Asia៕

ក្រសួងរៀបចំដែនដីកំពុងរៀបចំគោលនយោបាយជាតិនគរូបនីយកម្ម

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងតាក់តែងនូវ “គោលនយោបាយជាតិស្តីពីនគរូបនីយកម្ម”។

លោករស់ សាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគោលនយោបាយនិងយុទ្ធសាស្រ្ត បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោ​បល់ និងធាតុចូលលើសេចក្តីព្រាង “គោលនយោបាយជាតិស្តីពី នគរូបនីយកម្ម”នេះ។

ការរៀបចំនេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និង អាទិភាពគោលនយោបាយរបស់វិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្នុងបរិការណ៍នៃការវិវត្ត សេដ្ឋកិច្ច  សង្គម  បច្ចេកវិទ្យា  និងការអភិដោយចីរភាព៕

ដំណឹងល្អៈ ផ្លូវប្រវត្តិសាស្រ្តតភ្ជាប់តំបន់ពាព័យ្យទៅកាន់តំបន់ឆ្នេរលើកដំបូងជិតបញ្ចប់ការស្ថាបនាហើយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គំរោងស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរនៃទឹកដី ខេត្តកោះកុងបានបញ្ចប់ការសាងសង់ជាង៩៦ភាគរយហើយ។

ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ  ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម៩៦,១៦% ហើយ។

វឌ្ឍនភាពនេះរួមមាន៖ ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រ សម្រេចបាន៩៣% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ), ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេ។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហ​ម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ។ បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាពដូចតទៅ៖ ពីPK0(សំឡូត)-PK60(ក្រពើពីរ)កៅស៊ូDBST ,ពីPK 60-PK 85 ក្រួសក្រហម និងកំពុងចាក់ថ្មធ្វើស្រទាប់គ្រឹះ បាញ់កៅស៊ូ,ពីPK 85-PK112(អូរសោម)កៅស៊ូ DBST,ពីPK 112 -PK 175 កំពុងបាញ់កៅស៊ូ DBST។ បើគិតពីPK 122 ដល់PK129 ប្រើប្រាស់ផ្លូវចាស់ ដែលជាផ្លូវក្រួសក្រហមវាងស្ពានខ្ពស់)និងពីចំណុចPK 175-PK 198 (កោះកុង)កៅស៊ូDBST។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវGrade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល៦៦ខែ ដោយបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ក្រសួងរៀបចំដែនដីកំពុងគិតដល់ការរស់នៅរបស់ “អ្នកស្រុកអង្គរ”ចំនួន១១៤ភូមិ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តជួបពិគ្រោះពិភាក្សា ការងារជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ ក្នុងគោលបំណងឈានទៅរៀបចំគោលការណ៍ និងផែនការគ្រប់គ្រងតំបន់រមណីយដ្ឋាន បេតិក​ភណ្ឌពិភពលោកអង្គរ ។

គោលដៅនៃកម្មវិធីនេះធ្វើឡើង ដើម្បីពង្រឹងការធ្វើការអភិរក្សប្រាសាទ ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ ដែលជាបេតិកភណ្ឌរស់ ហើយនិងរៀបចំថែទាំឱ្យបានដាច់ខាត នូវទស្សនីយភាពពាក់ព័ន្ធនឹងទឹក ព្រៃឈើ និងសត្វ ក្នុងតំបន់អង្គរ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ដើម្បីកសាងផែនការអនាគត ក្នុងការរៀបចំតំបន់បេតិកភណ្ឌអង្គរ ឱ្យកាន់តែល្អប្រសើរនោះ គឺត្រូវរៀបចំផែនការប្រើប្រាស់ដីភូមិទាំង១១៤ ភូមិ កែសម្រួលលក្ខខណ្ឌ នៃការប្រើប្រាស់ដី ចុះបញ្ជីតំបន់បេតិកភណ្ឌ រៀបចំគោលនយោបាយលើកទឹកចិត្ត ជំរុញការអភិវឌ្ឍន៍លំនៅដ្ឋានរុនតាឯកនិងពាក់ស្នែងឱ្យបានរួចរាល់។

លើសពីនេះក្រសួងក៏មានផែនការ រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍និងខ្សែទស្សនាទេសចរណ៍ ហើយត្រូវមានការឯកភាពគ្នាលើការគ្រប់គ្រងអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រ និងការអភិវឌ្ឍន៍ផងដែរ ដែលទាំងនេះ គឺជាការចាប់ផ្ដើមសារជាថ្មីម្ដងទៀត ទាក់ទិនទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ៕