តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃវិញ ដោយសារក្រុមអ្នកវិនិយោគនៅតែមានក្តីបារម្ភចំពោះគោលនយោបាយពន្ធគយក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២ភាគរយដល់២៧៤៩,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៨ភាគរយដល់២៧៦០,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៤៥,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូបានងើបឡើងថ្លៃដល់១០៨,២៨ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៨,១៧ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨១ភាគរយដល់៣១,១៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៥ភាគរយដល់៩៦៦,២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៧៣ភាគរយដល់៩៩៧,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក៕

រដ្ឋាភិបាលសិង្ហបុរីប្រកាសកំណត់តម្លៃលំនៅដ្ឋានសាធារណៈឱ្យស័ក្តិសមនឹងកម្រិតប្រាក់ចំណូលប្រជាជនរបស់ខ្លួន

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក Lawrence Wong បានប្រកាសថា រដ្ឋាភិបាលសិង្ហបុរីប្តេជ្ញារក្សាលំនៅដ្ឋានសាធារណៈឱ្យបន្តមានតម្លៃសមរម្យ សម្រាប់លក់ជូនប្រជាជនរបស់ខ្លួន។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត CNA។

លោកបានបញ្ជាក់ថា “អាផាតមុិនថ្មីប្រភេទ Build-to-Order (BTO) នឹងត្រូវបានកំណត់តម្លៃ ឱ្យស័ក្តិសមនឹងកម្រិតប្រាក់ចំណូលរបស់ប្រជាជនសិង្ហបុរី ខណៈការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​​ឯកជន​ក៏​កំពុង​ត្រូវ​បាន​បង្កើន​ផង​ដែរ ដើម្បីជួយ​រក្សា​ស្ថិរភាព​តម្លៃ​អចលនទ្រព្យ​”។

អាផាតមុិនប្រភេទ Build-to-Order (BTO) ជាអាផាតមុិនសាធារណៈរបស់រដ្ឋាភិបាលសិង្ហបុរី។ អាផាតមុិនប្រភេទនេះត្រូវបានចាប់ផ្តើមសាងសង់ឡើង លុះត្រាតែចំនួនយូនីតចន្លោះពី៦៥%ទៅ៧០% នៃអគារអាផាតមុិនណាមួយនោះទទួលបានការកក់ទុកពីអតិថិជន។

លោក Lawrence Wong ដែលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីផងដែរនោះ បានប្រកាសទទួលស្គាល់អំពីការព្រួយបារម្ភចំពោះលទ្ធភាពទិញផ្ទះក្នុងចំណោមប្រជាជនរបស់ខ្លួន ខណៈរបាយការណ៍បង្ហាញថា តម្លៃអាផាតមុិនសាធារណៈបានកើនឡើងដល់ទំហំទឹកប្រាក់រាប់លានដុល្លារ។

យ៉ាងណាមិញ លោកបានអះអាងថា “ប៉ុន្តែ នោះគ្រាន់តែជាការពិនិត្យមើលចំណុចមួយជ្រុងប៉ុណ្ណោះ។ យើងចាំបាច់ត្រូវក្រឡេកមើលចំណុចមួយជ្រុងផ្សេងទៀត ព្រោះប្រាក់ចំណូលរបស់ប្រជាជនយើងក៏បានកើនឡើងផងដែរ”។

លោកបន្ថែមថា យើងមិន​ត្រឹម​តែ​បង្កើន​ការសាងសង់លំនៅដ្ឋាន​សាធារណៈ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ យើងក៏​បង្កើន​ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​ដោយអ្នកអភិវឌ្ឍន៍ឯកជន​ផងដែរ តាម​រយៈ​កម្មវិធី​លក់​ដី​របស់​រដ្ឋាភិបាល​​ ដោយសារ​ទីផ្សារ​ទាំង​ពីរ​នេះមាន​ទំនាក់ទំនង​គ្នា​។

លោក Lawrence Wong បានគូសបញ្ជាក់ទៀតថា “ការផ្គត់ផ្គង់ ដែលយើងកំពុងចាក់បញ្ចូលទៅកាន់ទីផ្សារនឹងជះឥទ្ធិពលដល់ស្ថិរភាពទីផ្សារអចលនទ្រព្យទាំងមូលរបស់សិង្ហបុរី”៕ប្រភព: CNA៕

បណ្តាអ្នកវិនិយោគបរទេសអាចនឹងសម្រេចដាក់លក់អចលនទ្រព្យរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិននៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកវិនិយោគបរទេសកាន់តែច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិនអាចនឹងសម្រេចចិត្តដាក់លក់អចលនទ្រព្យរបស់ខ្លួននៅឆ្នាំនេះ ដោយសារភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យចិន។

ក្រុមអ្នកវិភាគអះអាងថា ការរំពឹងទុកបែបនេះបានធ្វើឡើង ដោយយោងទៅលើការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ និងការទទួលបានផលចំណេញទាបពីការវិនិយោគ ខណៈទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់ Greater Bay Area កំពុងត្រូវបានញាំញី ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។

ជាមួយគ្នានេះ ភាពមិនច្បាស់លាស់ជុំវិញសមត្ថភាពរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke ក្នុងការគ្រប់គ្រងបញ្ហាបំណុលក្នុងស្រុក និងបំណុលក្រៅប្រទេស ដែលមានទំហំទឹកប្រាក់សរុបចំនួន៤,៩ពាន់លានដុល្លារបានរួមចំណែកបង្កជាក្តីព្រួយបារម្ភដល់បណ្តាអ្នកវិនិយោគអន្តរជាតិ។

លោកស្រី Charli Chan អគ្គនាយករងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman និង Wakefield បានលើកឡើងថា “វាពិតជាបញ្ហាលំបាកណាស់សម្រាប់បណ្តាអ្នកវិនិយោគអន្តរជាតិក្នុងការសម្រេចចិត្តវិលត្រឡប់មកវិញនៅឆ្នាំនេះ ដោយសារតែកត្តាអត្រាការប្រាក់ និងបញ្ហាភូមិសាស្ត្រនយោបាយ”។

ក្នុងន័យនេះ លោកស្រី Charli Chan បានគូសបញ្ជាក់ថា ក្រុមអ្នកវិនិយោគបរទេសនឹងត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេស Greater Bay Area របស់ប្រទេសចិនវិញ ប្រសិនបើពួកគេសម្លឹងឃើញឱកាសទទួលបានផលចំណេញខ្ពស់”។

លោកស្រីបានអះអាងឱ្យដឹងបន្ថែមទៀតថា “ហេតុដូច្នេះ​ហើយ! យើង​សង្កេតឃើញ​ថា ក្រុមអ្នក​វិនិយោគ​អន្តរជាតិបាន​ផ្លាស់​ប្តូរ​តួនាទី​របស់​ពួក​គេ​ពី​អ្នក​ទិញ​ទៅ​ជា​អ្នក​លក់វិញម្តង”។

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area ជាគំនិតផ្តួចផ្តើមរបស់ទីក្រុងប៉េកាំងក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងទីក្រុងចំនួន៩ក្នុងខេត្តក្វាងទុងឱ្យក្លាយទៅជាមជ្ឈមណ្ឌលអំណាចសេដ្ឋកិច្ច ដែលមានសមត្ថភាពប្រកួតប្រជែងនៅលើពិភពលោក៕ប្រភព: SCMP៕

ដំណឹងល្អៈ តំបន់សេដ្ឋកិច្ចពិសេសចំនួន១០ត្រូវបានអនុម័តនៅកម្ពុជាជាមួយទុនវិនិយោគ៨៥០លានដុល្លារ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​កម្ពុជា​​ក្នុង​ឆ្នាំ​២០២៤ បានទាក់​ទាញ​​វិនិយោគិន​មក​​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ចំនួន១០​ ដែល​មាន​ទុនចុះបញ្ជី​​សរុប​ប្រមាណ៨៥០លាន​ដុល្លារ ខណៈ​ការនាំចេញទំនិញរបស់​តំបន់សេដ្ឋកិច្ចពិសេស​ទាំង​អស់​នៅ​កម្ពុជា​ មាន​ទឹក​ប្រាក់​​ជាង៥ពាន់លាន​ដុល្លារ។

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ជា វុទ្ធី ក្នុង​ពិធី​​សម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ កាលពី​ពេល​ថ្មីៗ​នេះបាន​និយាយ​​​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​លើ​ការ​អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បានចូលរួមចំណែក​យ៉ាង​ច្រើន ​ក្នុង​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ​ឱ្យ​បោះ​ជំហាន​ទៅមុខ​យ៉ាង​លឿន​ តាម​រយៈ​ការ​លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង​នៅក្នុងតំបន់ និង​ពិភពលោក​ ការ​បង្កើនផលិតភាព ការពង្រីកទីផ្សារនាំចេញ ព្រមទាំងបានចូលរួមប្រែក្លាយឧស្សា​ហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។

លោកបាន​បញ្ជាក់​​​ថា ក្នុង​ឆ្នាំ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត ​លើ​​គម្រោងវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០គម្រោង ក្រោម​​ទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបាន៤ពាន់កន្លែង។

ឧស្សាហកម្ម នៅតែជាវិស័យឈានមុខគេ​ ដែលបានស្រូបទាញការវិនិយោគច្រើន។ ​ក្នុងឆ្នាំ២០២៤ ទុន​វិនិយោគ​ក្នុង​វិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ៦៩ភាគរយ ​នៃទុនវិនិយោគសរុប​ដែល​បាន​អនុម័តដោយCDC​។

លោក​បាន​ថ្លែង​ថា “រំហូរវិនិយោគចូលមកកម្ពុជា នឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការ នៃការផ្លាស់ប្តូរមូលដ្ឋានផលិត​កម្មរ បស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានា របស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា”។

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ស្ថិត​លើផ្ទៃដីទំហំ២០៦ ហិកតា នៅក្នុង​ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសមួយ​នេះ មាន​ទុនវិនិយោគ​ប្រមាណ៥០លានដុល្លារ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​មានប្រសាសន៍ថា ទោះ​​បី​កំណើន​សេដ្ឋកិច្ចពិភពលោក​ នៅមិន​ទាន់​មាន​សម្ទុះ​ខ្លាំង​ ដូចមុន​ពេលពិភពលោក​ជួប​នឹងវិបត្តិ ​បណ្តាល​មក​ពី​ជំងឺកូវីដ​១៩ ក៏​កម្ពុជា​នៅតែ​អាច​ទទួល​បានការ ​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។

ភាព​ទាក់ទាញ​ដែល​កម្ពុ​ជាមាន​នោះ​ គឺ​ដោយសារតែ​កម្ពុជា​រក្សាបាន​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​រឹងមាំ ច្បាប់​វិនិយោគអំណោ​យផល​ ទីតាំង​ភូមិសាស្ត្រល្អប្រសើរ សម្បូរ​កម្លាំង​ពលកម្ម និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ល្អប្រសើរ​។

លោក​បន្ត​ថា ក្រៅពីនេះ​ផលិត​ផល​កម្ពុជា ​ក៏​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​នាំចូល ​​ទៅ​ប្រទេស​ធំៗ​មួយចំនួន​ដូចជា អាមេរិក តំបន់​អឺរ៉ុប ចិន កូរ៉េ និង​ជប៉ុន ជាដើម​។

លើសពីនោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​ដែល​កម្ពុជា​បានចុះ​ហត្ថលេខា​​​ជាមួយ​ប្រទេស​ដៃគូ​សំខាន់ៗ​ដូចជា ចិន កូរ៉េ និង​កិច្ចព្រមព្រៀង RCEP ក៏​កំពុង​រួមចំណែក​ក្នុងការ​ទាក់ទាញ ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

អ្នកឧកញ៉ាបញ្ជាក់ថា “​ការវិនិយោគ​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​នៅ​កម្ពុជា ​នឹង​កើនឡើង​ថែមទៀត ​នៅពេល​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ពិ​ភព​លោក​ប្រសើរ”​។លោកបន្ថែមថា “ការវិនិយោគ​ផ្ទាល់ ​គឺ​ពិតជា​សំខាន់​ណាស់​ សម្រាប់​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច ព្រោះ​ក្រៅពី​ជួយ​បង្កើត​ការងារ វា​ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ផលិតផល​សម្រេច​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែខ្លាំង​”។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​និយាយ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ​ជា​បណ្តុះ​នៃ​រោងចក្រ​/សហគ្រាស​ផលិត​ទំនិញ​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។​

ការ​​បង្កើត​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន គឺ​វា​អាច​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់។

លោក​លើក​ឡើង​ថា សម្រាប់​អ្នក​វិនិយោគ​ ដែល​ចង់​បើក​រោងចក្រ/​សហគ្រាស ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ពួក​គេ​នឹង​ទទួល​បាន​ភាព​អនុគ្រោះ និង​ងាយ​ស្រួល​មួយ​ចំនួន​ដូច​ជា មាន​ហេដ្ឋារចនា​សម្ព័ន្ធដឹក​ជញ្ជូនគ្រប់​គ្រាន់ មាន​ប្រភព​ថាមពល មាន​ការ​រៀបច​ប្រព័ន្ធ​បង្ហូរ​ទឹក/​បរិស្ថាន​ នីតិវិធី​ក្នុង​ការ​រៀបចំ​ឯកសារ​នាំចូល-​នាំចេញ​ទំនិញ និង​សម្បូរ​កម្លាំង​ពលកម្ម។ល៕

តើទីផ្សារសណ្ឋាគារ លំនៅដ្ឋាន ការិយាល័យ និងឧស្សាហកម្មនៅប្រទេសហ្វីលីពីននឹងមានសភាពយ៉ាងណានៅឆ្នាំនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថាប័នជំនាញផ្នែកអចលនទ្រព្យមួយបានវាយតម្លៃថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីននៅឆ្នាំ២០២៥នេះនឹងសម្រេចបានវឌ្ឍនភាព និងការផ្លាស់ប្តូរជាវិជ្ជមានគួរឱ្យកត់សម្គាល់។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines បានឱ្យដឹងថា ទីផ្សារសណ្ឋាគារនៅហ្វីលីពីនកំពុងត្រូវបានពង្រីក ខណៈទីផ្សារលំនៅដ្ឋានកំពុងងាកចេញពីទីក្រុង។

ចំណែក អគារការិយាល័យកំពុងត្រូវបានមានរចនាឡើងស្របតាមនិរន្តរភាពបៃតង ហើយទីផ្សារអចលនទ្រព្យឧស្សាហកម្មកំពុងសម្រេចបានភាពរីកចម្រើន។

ខាងក្រោមនេះជាផ្នែកសំខាន់ៗ
ចំនួន៤នៃទីផ្សារអចលនទ្រព្យហ្វីលីពីនសម្រាប់ឆ្នាំ២០២៥៖

ទី១: ទីផ្សារសណ្ឋាគារ។

វិស័យ​ទេសចរណ៍​ហ្វីលីពីនបានស្ទុះងើបឡើងវិញ ដែលជះឥទ្ធិពលវិជ្ជមានលើអាជីវកម្មសណ្ឋាគារ។ ជាក់ស្ដែង ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិធំៗដូចជាក្រុមហ៊ុន JW Marriott និងក្រុមហ៊ុន InterContinental Hotels កំពុងឈានជើងចូលប្រទេសហ្វីលីពីន។

ក្រុមហ៊ុន Colliers ព្យាករណ៍ថា ការផ្គត់ផ្គង់បន្ទប់សណ្ឋាគារនៅទូទាំងប្រទេសហ្វីលីពីននឹងកើនឡើងចំនួន១២ភាគរយ ផ្នែកប្រណីត និងទំហំធំនាំមុខគេ។

ការអភិវឌ្ឍន៍សណ្ឋាគារថ្មីៗនៅកោះទេសចរណ៍ Palawan និងកោះ Boracay នឹងផ្គត់ផ្គង់បន្ទប់សណ្ឋាគារបន្ថែមជាង៥.០០០បន្ទប់ នៅឆ្នាំ២០២៥ ដើម្បីបំពេញកំណើននៃតម្រូវការពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ទី២: ទីផ្សារលំនៅដ្ឋាន។

ទីផ្សារខុនដូនៅរដ្ឋធានីម៉ានីល (Metro Manila) កំពុងធ្លាក់ចុះ ដោយសារខុនដូជាច្រើនលក់ចេញមិនដាច់។ ស្ថានភាពនេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ងាកទៅសាងសង់ខុនដូនៅតំបន់ជាយក្រុងម៉ានីល ដូចជាតំបន់ Calabarzon និងតំបន់ Central Visayas។

ជាមួយគ្នានេះ ផ្ទះសម្រាប់លំហែកាយនៅតំបន់ទេសចរណ៍ល្បីៗរបស់ហ្វីលីពីនដូចជាទីក្រុងឆ្នេរសមុទ្រ Batangas និងកោះ Palawan ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ។

ទី៣: ទីផ្សារការិយាល័យ។

អគារការិយាល័យនានានៅប្រទេសហ្វីលីពីនត្រូវបានតុបតែងស្របតាមស្តង់ដារបៃតង ដោយសារបណ្តាក្រុមហ៊ុនភាគច្រើននាពេលបច្ចុប្បន្នបានផ្តល់អាទិភាពដល់និរន្តរភាព ជាពិសេសអគារ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្តង់ដារការិយាល័យបៃតង កំពុងទាក់ទាញចិត្តអ្នកជួល។

ទីក្រុងទេសចរណ៍ល្បីៗដូចជាទីក្រុង Pampanga ទីក្រុង Cebu និងទីក្រុង Davao បានប្រែក្លាយជាជម្រើសពិសេសសម្រាប់បណ្តាក្រុមហ៊ុននានា ដែលស្វែងរកការិយាល័យថ្មីនៅខាងក្រៅរដ្ឋធានីម៉ានីល។

ក្នុងន័យនេះ ក្រុមហ៊ុន Colliers បានព្យាករណ៍ឃើញថា តម្រូវការនៃទំហំការិយាល័យស្តង់ដារបៃតងនឹងកើនឡើងចំនួន២០ភាគរយនៅឆ្នាំនេះ ខណៈអគារថ្មីចំនួន៣០អគារបន្ថែមទៀតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីស្តង់ដារការិយាល័យបៃតង។

ទី៤: ទីផ្សារអចលនទ្រព្យឧស្សាហកម្ម។

ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ហ្វីលីពីនបានបន្តស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយសារការកើនឡើងនៃតម្រូវការផលិតកម្មយានជំនិះអគ្គិសនី និងតម្រូវការឧស្សាហកម្មម្ហូបអាហារ។

សមត្ថភាព ឬចំណុះឃ្លាំងផ្ទុកទំនិញក្នុងសីតុណ្ហភាពត្រជាក់(Cold storage capacity)របស់ហ្វីលីពីនត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងចំនួន៨ភាគរយនៅឆ្នាំ២០២៥ ដែលនឹងនាំឱ្យទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ហ្វីលីពីនបន្តរីកចម្រើន។

ក្រុមហ៊ុន Colliers ក៏បានកត់សម្គាល់ឃើញផងដែរអំពីការកើនឡើងនៃតម្រូវការផ្នែកភស្តុភា និងឃ្លាំង ជាពិសេសនៅក្នុងតំបន់ជាយក្រុងម៉ានីលដូចជាតំបន់ Central Luzon និងតំបន់ Calabarzon ជាដើម៕ប្រភព: Inquirer.Net៕

ធនាគារហត្ថារៀបចំវេទិការហុងស៊ុយប្រចាំឆ្នាំ២០២៥

ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកម្មវិធីដ៏ពិសេសជូនដល់អតិថិជន ក្រោមប្រធានបទ “វេទិការស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥”។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អតិថិជនក្នុងការទទួលបានគន្លឺះសំខាន់ៗនៃហុងស៊ុយ និងយុត្តិសាស្រ្ត អំពីការផ្លាស់ប្តូរឆ្នាំចាស់ឈានចូលឈ្នាំថ្មី (ឆ្នាំម្សាញ់) ដែលអាចជួយដល់អតិថិជនក្នុងការគ្រប់គ្រងអាជីវកម្មឆ្នាំថ្មីដោយមានទំនុកចិត្ត និងឈានទៅរកជោគជ័យ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានចែករំលែកក្តីរំភើបចំពោះព្រឹត្តិការណ៍នេះដោយបានមានប្រសាសន៍ថា៖
“ធនាគារ ហត្ថា យើងជឿជាក់ថា ការផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អ គឺជាចំណុចដ៏សំខាន់សម្រាប់ងអត្តិថិជន ប៉ុន្តែការបន្ថែមនៅចំណេះដឹងនិងចែករំលែក ផ្សេងៗ ដូចជា “វេទិការស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥” ដែលរៀបចំសម្រាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនដែលនឹងចូលមកដល់នាដ៏ខ្លីខាងមុខនេះ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ ដែលអាចជំរុញអតិថិជនរបស់យើងបានស្វែងយល់កាន់ច្បាស់ និងត្រៀមខ្លួនអោយបានកាន់តែល្អសម្រាប់អាជីវកម្ម ឱ្យមានភាពរីកចម្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកជីវិតផ្ទាល់ខ្លួន។

ស្របជាមួយផងដែលនោះ លោក អ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានចែករំលែកចំណេះដឹងអំពីក្បួនច្បាប់ហុង ស៊ុយ ផ្សេងៗ ក្នុង” វេទិការស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥” ដល់អតិថិជនរបស់យើង។ ការចែករំលែកនេះរួមមានវិធីសាស្រ្តរៀបចំគេហដ្ឋានសម្រាប់ពិធីបុណ្យចូលឆ្នាំចិន និងគន្លឹះហុងស៊ុយសម្រាប់អាជីវកម្ម ដើម្បីជំរុញការរីកចម្រើនទាំងផ្នែកហិរញ្ញវត្ថុ និងជីវិតផ្ទាល់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនេះ ធនាគារ ហត្ថាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងភ្ញៀវកិត្តិយសទាំងអស់ ចំពោះការបន្តគាំទ្រ ជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ហត្ថា ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញការរីកលូតលាស់ ភាពជោគជ័យ និង រឹងមាំរបស់ធនាគារ រហូតមកដល់សព្វថ្ងៃនេះ។ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា គណៈគ្រប់គ្រង ព្រមទាំងអតិថិជន និងភ្ញៀវកិត្តិយសទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន!

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែល​ទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

Malaysia to work on single visa programme for tourists as Asean chair — report

Malaysia is leading the agenda to plan and implement single visa for tourists as the chair of Asean this year, Utusan Malaysia reported on Monday, citing Foreign Minister Datuk Seri Mohamad Hasan.

The effort is in line with the concept of integration and togetherness under this year’s theme that will see all member countries work to accelerate mutual economic growth, he was reported as saying by Utusan on its online portal.

“Many people come to Malaysia, and then they want to go to Singapore or Thailand, or they come to Malaysia from Thailand,” Mohamad  was quoted as saying. “However, there are several hurdles, all of them involving administrative issues.”

The idea for a common visa was first proposed by former Thai prime minister Srettha Thavisin in 2024, originally conceived to allow entry into the six mainland Asean countries — Thailand, Vietnam, Malaysia, Laos, Cambodia and Myanmar.

The proposal by Thailand, which is highly dependent on tourism for economic growth, would mirror the European Union’s visa programme that allows stay of up to 90 days in 29 countries and free cross-border movements within the so-called Schengen area.

Malaysia also relies on tourism for a large chunk of its foreign exchange income and counts on rapidly-growing medical tourists who flocked in for treatments such as hip replacements at a fraction of cost of such services offered in Western countries.

Source: The Edge Malaysia

តើក្រសួងសាធារណៈការដាក់ចេញផែនការនិងទិសដៅអ្វីខ្លះដើម្បីពង្រីកការក្សាហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សន្និបាតនេះ មានរៀបចំឡើងដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរយៈ ពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១ ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។

ទី២ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។ ដើម្បីសម្រេចចក្ខុវិស័យទាំងពីរខាងលើ ក្រសួងបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសផ្តោតលើការពង្រឹង គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។

ក្រសួងក៏បានជំរុញ ការរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងប្រសិទ្ធ ភាពនៃការគ្រប់គ្រងក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងអង្គពិធី ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ នៃការអនុវត្តការងារឆ្នាំ២០២៤ និងឆន្ទៈក្នុងការជំរុញនូវគុណភាព និងប្រសិទ្ធភាពការងារនៅក្នុងឆ្នាំ២០២៥នេះ លោករដ្ឋមន្រ្តី បានស្នើឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទាំងអស់ បន្តខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយចូលរួមអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យ នូវទិសដៅការងារស្របតាមកម្មវិធីនយោ​បាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត  ដើម្បីឈានទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ក្រសួងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ដោយពិធីបើកនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងពិធីបិទសន្និបាត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

តើវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៥ផ្តោតលើបញ្ហាអ្វីខ្លះ?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បណ្តាមេដឹកនាំ អ្នធុរកិច្ចអន្តរជាតិរាប់ពាន់នាក់បាននិងកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០២៥ ដែលបាននិងកំពុងពិភាក្សាគ្នានៅទីក្រុងដាវូស ប្រទេសស្វីស។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ វេទិកាសេដ្ឋកិច្ចពិភពលោកនឹងពិភាក្សាលើប្រធានបទ កិច្ចសហការសម្រាប់យុគសម័យឆ្លាតវៃ “Collaboration for the Intelligent Age” ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ប្រមាណ៣០០០នាក់ មកពីជាង១៣០ប្រទេ​សនៅទូទាំងពិភពលោក។

វេទិកាសេដ្ឋកិច្ចពិភពលលោក ដែលរៀបចំឡើងក្នុងឆ្នាំ២០២៥ នេះ នឹងជួយជំរុញភាពជាដៃគូ និងការយល់ដឹងថ្មីៗ ដើម្បីអាចរៀបចំផែនការទៅថ្ងៃអនាគត បានប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងយុគសម័យ ដែលបច្ចេកវិទ្យាមានភាពជឿនលឿន យ៉ាងឆាប់រហ័ស ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន៥។

ចំណុចសំខាន់ៗទាំងនោះរួមមាន ៖ (១) ការប្រមើមើលឡើងវិញនូវកំណើន (Reimagining Growth), (២) ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ (Industries in the Intelligent Age), (៣) ការវិនិយោគលើមូលធនមនុស្ស (Investing in People), (៤) ការការពារភពផែនដី (Safeguarding the Planet), និង (៥) ការកសាងទំនុកចិត្តឡើងវិញ (Rebuilding Trust )៕

ស្ថាប័នអន្តរជាតិធំៗចំនួន២ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ក្នុងរង្វង់ជាង៥ភាគរយ និងឈរលេខរៀងទី៣នៅអាស៊ាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងបន្តងើបឡើងវិញយ៉ាងសន្សឹមៗ ហើយនឹងអាចកើនឡើងក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៥នេះ។

តាមរយៈរបាយការណ៍ស្តីពី បច្ចុប្បន្នភាពប្រចាំត្រីមាស ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញ ស្ថាប័នAMRO បានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងបន្តស្ថិត ក្នុងចំណោមបណ្តាប្រទេសចំនួន៥ ក្នុងតំបន់អាស៊ាន ដែលសម្រេចបានកំណើនសេដ្ឋកិច្ច លឿនបំផុតនៅឆ្នាំ២០២៥។

របាយ​ការណ៍​បាន​គូសបញ្ជាក់ថា ប្រទេស​វៀតណាម​នឹងស្ថិត​នៅ​លំដាប់​កំពូល​ទី១ ក្នុងតំបន់អាស៊ាន ដោយ​ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រា​កំណើន ​សេដ្ឋកិច្ចចំនួន៦,៥​ភាគរយនៅឆ្នាំនេះ។

ចំណែក ប្រទេសហ្វីលីពីន​ឈរនៅលេខរៀងទី២ ដោយ​ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រា​កំណើន​សេដ្ឋកិច្ចចំនួន៦,៣​ភាគរយនៅឆ្នាំ២០២៥ ខណៈកម្ពុជា​ឈរនៅលេខរៀងទី៣ តាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ី​ និង​ប្រទេសម៉ាឡេស៊ី។

ស្ថាប័ន AMRO បានវាយតម្លៃថា កំណើននៃវិស័យកាត់ដេរនៅកម្ពុជានឹងស្ទុះងើបឡើងវិញ ជាលំដាប់នៅឆ្នាំ២០២៥នេះ ដោយសារតែតម្រូវការបញ្ជាទិញកាន់តែច្រើន ពីបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ។

ដោយឡែក វិស័យកម្មន្តសាល មិនមែនកាត់ដេរត្រូវបានព្យាករ ណ៍ថា នឹងរក្សាបាននូវសន្ទុះកំណើនយ៉ាងរឹងមាំ ដោយសារស្ថិរភាពនៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលមកកម្ពុជា។

ជាមួយគ្នានេះ វិស័យទេសចរណ៍របស់កម្ពុជា នឹងត្រូវបានជួយជំរុញដោយការកើនឡើង នៃចំនួនជើងហោះហើរថ្មី ការបន្តវិលត្រឡប់មកវិញនៃភ្ញៀវទេសចរណ៍បរទេស ជាពិសេសពីប្រទេសចិន និងតម្រូវការប្រើប្រាស់ក្នុងស្រុក។ ការណ៍នេះនឹងជួយពង្រឹងបន្ថែមទៀតនូវការងើបឡើងវិញនៃវិស័យសេវាកម្ម។

ទោះបីជាយ៉ាងណាក្តី វិស័យសំណង់អាចបន្តជួបប្រទះបញ្ហាប្រឈម ដោយសារការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ ប៉ុន្តែការបង្កើនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយផលប៉ះពាល់ ពីបញ្ហាទីផ្សារអចលនទ្រព្យ។

ដោយឡែក របាយការណ៍ស្តីពីទស្សនវិស័យ សេដ្ឋកិច្ចសកលថ្មីចុងក្រោយបង្អស់ របស់ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងក្នុងអត្រា៥,៥ភាគរយ សម្រាប់ឆ្នាំ២០២៥នេះ បើធៀបនឹងកំណើនប្រមាណ៥,៣ភាគរយ កាលពីឆ្នាំ២០២៤៕ប្រភព: AMRO៕