ដោយៈ គង់ សូរិយា
ភ្នំពេញៈ បណ្តាមេដឹកនាំ អ្នធុរកិច្ចអន្តរជាតិរាប់ពាន់នាក់បាននិងកំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០២៥ ដែលបាននិងកំពុងពិភាក្សាគ្នានៅទីក្រុងដាវូស ប្រទេសស្វីស។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ វេទិកាសេដ្ឋកិច្ចពិភពលោកនឹងពិភាក្សាលើប្រធានបទ កិច្ចសហការសម្រាប់យុគសម័យឆ្លាតវៃ “Collaboration for the Intelligent Age” ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ប្រមាណ៣០០០នាក់ មកពីជាង១៣០ប្រទេសនៅទូទាំងពិភពលោក។
-->
វេទិកាសេដ្ឋកិច្ចពិភពលលោក ដែលរៀបចំឡើងក្នុងឆ្នាំ២០២៥ នេះ នឹងជួយជំរុញភាពជាដៃគូ និងការយល់ដឹងថ្មីៗ ដើម្បីអាចរៀបចំផែនការទៅថ្ងៃអនាគត បានប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងយុគសម័យ ដែលបច្ចេកវិទ្យាមានភាពជឿនលឿន យ៉ាងឆាប់រហ័ស ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន៥។
ចំណុចសំខាន់ៗទាំងនោះរួមមាន ៖ (១) ការប្រមើមើលឡើងវិញនូវកំណើន (Reimagining Growth), (២) ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ (Industries in the Intelligent Age), (៣) ការវិនិយោគលើមូលធនមនុស្ស (Investing in People), (៤) ការការពារភពផែនដី (Safeguarding the Planet), និង (៥) ការកសាងទំនុកចិត្តឡើងវិញ (Rebuilding Trust )៕
