ពិធីសម្ពោធប្រភេទផ្ទះថ្មី និងការបើកដំណើរការសួនច្បារ វង្សហ្គាដិន

0

កាលពីព្រឹកថ្ងៃទី​០៧ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះគម្រោងលំនៅដ្ឋានវង្ស នៃក្រុមហ៊ុន វីអាយ លែន អ៊ិនវេសម៉ិន​ ឯ.ក បានធ្វើការបើកដំណើរការជាផ្លូវការនៃសួនច្បារ វង្សហ្គាដិន និងបើកសម្ពោធនូវប្រភេទផ្ទះថ្មីចំនួន 3 ប្រភេទរួមគ្នាតែម្តង។

គម្រោងលំនៅឋានវង្ស ជាគម្រោងអភិវឌ្ឍន៍ទី២ របស់ក្រុមហ៊ុនវីអាយលែន អ៊ិនវេសមិន ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ 20អា (ផ្លូវលេខ 104) ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងគម្រោងនេះផងដែរ យើងមានប្រភេទផ្ទះដូចជា៖ អគាពាណិជ្ជកម្ម ហ្សបហោស៍-អេ ផ្ទះលំហវីឡា វិសុទ្ធវីឡា រុក្ខវីឡា​ និងទើបតែបង្កើតនូវប្រភេទផ្ទះថ្មីបីបន្ថែមទៀងគឺ លំហតូច ផ្ទះអាជីវកម្ម-ប៊ី និងក្ងោកវីឡា។

ដោយផ្ទះថ្មីទាំងបីប្រភេទនេះមានតម្លៃចាប់ពី​ជាង​​​ $7X,XXX រហូតដល់ $​ 19X,XXX ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងថ្មី និងចាស់ និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី។

អ្វីដែលកាន់តែពិសេសនោះប្រភេទផ្ទះថ្មីទាំងបីបានធ្វើការបញ្ជាកក់ពីសំណាក់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកបានប្រមាណ 55%​ ហើយ។  ដូចគ្នានេះដែរសួនច្បារ វង្ស​ហ្គាដិន ដែលបានបើកសម្ភោធដាក់អោយប្រើប្រាស់នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ និងមានភាពទាក់ទាញសម្រាប់កុមារ និងមនុស្សធំ ដែលពួកគាត់អាចមកធ្វើការហាត់ប្រាណ សម្រាកកម្សាន្ត លំហែរកាយ​ ស្រូបយកខ្យល់អាកាសបរិសុទ្ធិ ពីសំណាក់រុក្ខជាតិបៃតង សម្រុះជាច្រើនប្រភេទ មានដូចជាដើមឡហាន ដើមគង្សស៊ីអ៊ីមដែលមានអាយុកាលជាង៤០០ឆ្នាំមកហើយ និងដើមផ្កាចម្រុះជាច្រើនផ្សេងទៀតផងដែរ។

លក្ខណពិសេសរបស់គម្រោងលំនៅឋានវង្សយើងខ្ញុំបានគិតគូយ៉ាងម៉ត់ចត់លើការរចនាម៉ួត គ្រប់ភេទផ្ទះ សុទ្ធតែរៀបចំ SKY LIGHT ដែ​លធ្វើអោយខាងក្នុងផ្ទះមានលំហូរខ្យល់ចេញចូល មាន​ពន្លឺគ្រប់គ្រាន់ នៅពេលថ្ងៃ ជួយកាត់បន្ថយនូវការប្រើប្រាស់អគ្គិសនី និងជាចំណែកមួយជួយទៅដល់បរិស្ថានធម្មជាតិផងដែរ។

ជាចុងក្រោយគម្រោងលំនៅដ្ឋានវង្ស នៃក្រុមហ៊ុន វីអាយ លែន អ៊ិនវេសម៉ិន យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោក លោកស្រីអ្នកនាងកញ្ញា ទាំងអស់ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបើកដំណើរការជាផ្លូវការនៃសួនច្បារ វង្សហ្គាដិន និងបើកសម្ពោធនូវប្រភេទផ្ទះថ្មីចំនួន 3ប្រភេទរបស់យើងខ្ញុំ។

សម្រាប់ព័ត៌មានលម្អិតពីគម្រោងសូមទំនាក់ទំនងមកកាន់

☎️ 089/ 070/ 066 971 797

📧 [email protected]

🌐 vongresidence.com

https://t.me/+5P-NZhO28YYyYWE9

https://web.facebook.com/

Madani housing blocks required in new projects, says PM

0

Prime Minister Datuk Seri Anwar Ibrahim has instructed the Federal Territories Department and the Kuala Lumpur City Hall (DBKL) to incorporate Madani housing blocks in every new residential project.

Anwar said this requirement is crucial for the approval of new housing developments, ensuring opportunities for low-income groups to become homeowners.

“The requirement is that one or two Madani housing blocks be included in new projects to benefit the public, as Madani housing is intended to meet the needs of not only civil servants, but also the more vulnerable B40 and M40 groups.

“The wealthy can build as many houses as they want, I don’t care… but the rest of the people need to be helped. That’s why government machinery must be mobilised to resolve the complicated housing issue. I see a list of 60,000 people queuing to get public housing.”

He made these remarks during the launch of the Malaysia Madani Civil Servants’ Housing programme in Bandar Sri Permaisuri here on Tuesday.

Anwar further said that the requirement reflects the government’s firmness, considering past housing projects did not emphasise the importance of affordable housing for the people.
“That’s why I say that if the leadership and civil servants are firm, many issues can be resolved. Otherwise, some people get a substantial sum, and the case is closed.

“Block ratios, green conditions, parks, school sites — all of these were ignored because they didn’t think about the people,” he said.
Therefore, the prime minister reiterated the importance of not taking the issues of governance, corruption and leakage lightly, as these matters impact the people’s welfare.

Source: The edge Malaysia

សង្គ្រាមប្រជែងតម្លៃ កំពុងធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតតូចរបស់ចិនប្រកាសក្ស័យធនជាបន្តបន្ទាប់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬសូឡារបស់ចិនកាន់តែច្រើន កំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬក្ស័យធន ស្របពេលមានការផ្គត់ផ្គង់លើសតម្រូវការ និងសង្គ្រាមប្រកួតប្រជែងតម្លៃ ដែលបណ្តាលឱ្យក្រុមហ៊ុនខ្នាតតូចមានការខាតបង់ចំណូលយ៉ាងគំហុក។

ថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតតូច New Energy Technology Co បានប្រកាសក្ស័យធន បន្ទាប់ពីតុលាការបានបញ្ជាឱ្យក្រុមហ៊ុននេះ រៀបចំរចនាសម្ព័ន្ធឡើងវិញ ព្រោះក្រុមហ៊ុនមិនអាចទូទាត់សងបំណុលបាន និងពុំមានដំណោះស្រា យច្បាស់លាស់សម្រាប់ម្ចាស់បំណុល។

ការប្រកាសក្ស័យធន របស់ក្រុមហ៊ុនខាងលើ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនផលិតកម្មខ្នាតតូចជាងនេះ Gansu Golden Solar Co បានឈានចូលដំណើរការ រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ នៅដើមខែកក្កដា។

ឧស្សាហកម្មផលិតបន្ទះសូឡា ឈានមុខគេលើពិភពលោករបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការក្ស័យធន ខណៈការផលិតច្រើនលើសលប់ ហួសពីតម្រូវការបានបង្ខំឱ្យក្រុមហ៊ុននានាលក់បន្ទះសូឡា ក្នុងតម្លៃទាបជាងថ្លៃចំណាយលើការផលិត។

ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលចិនបានប្តេជ្ញាថា នឹងធ្វើឱ្យវិស័យបន្ទះសូឡា ដំណើរការរលូនល្អឡើងវិញ តាមរយៈការពង្រឹងយន្តការទីផ្សារ ដូចជាការលុបបំបាត់ក្រុមហ៊ុនផលិតកម្មដែលមានសមត្ថភាពទាប និងហួសសម័យ ព្រមទាំងទប់ស្កាត់ការប្រកួតប្រជែងតម្លៃខ្លាំងជ្រុលហួសហេតុ។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតធំ ដូចជាក្រុមហ៊ុន Longi Green Energy Technology បានរួចផុតពីការក្ស័យធន បន្ទាប់ពីក្រុមហ៊ុនបានសម្រេចចិត្ត ផ្អាកផលិត​កម្ម និងកាត់បន្ថយចំនួនបុគ្គលិក។

ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានអំពាវនាវ ឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការ ដើម្បីជួយពន្លឿនការច្របាច់ក្រុមហ៊ុនតូចៗបញ្ចូលគ្នា និងមិនត្រូវបញ្ជូនជំនួយផ្នែកហិរញ្ញវត្ថុ ទៅឱ្យក្រុមហ៊ុន ដែលគ្រោងប្រកាសក្ស័យធន ព្រមទាំងលើកទឹកចិត្តក្រុមហ៊ុនធំៗទិញបណ្តារោងចក្រផលិតកម្មខ្នាតតូច៕ប្រភព:Bloomberg៕

10 ប្រូម៉ូសិន សម្រាប់តែ 10ផ្ទះ ផ្តល់ជូនតែ 2ថ្ងៃប៉ុណ្ណោះពីបុរី ប៉េង ហួត!

0

កម្មវិធី Weekend Special ដ៏ពិសេសនាចុងសប្តាហ៍នេះ  បានត្រលប់មកសាជាថ្មីជាមួយការផ្តល់ជូនដ៏អស្ចារ្យ កាន់តែធំ និងកាន់តែចំណេញ នឹងប្រារព្ធធ្វើឡើងនៅទីតាំងផ្ទះគំរូវីឡាភ្លោះម៉ូតថ្មី ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ) ដែលមានរយៈពេល 2ថ្ងៃប៉ុណ្ណោះក្នុងថ្ងៃទី 10-11 ខែសីហា ឆ្នាំ2024 ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 7ល្ងាច។

អតិថិជននឹងទទួលបានការផ្តល់ជូនមិនធ្លាប់មាន និងកាន់តែចំណេញនៅក្នុងកម្មវិធីរួមមាន៖

* ទទួលបានសម្ភារៈគ្រឿងសង្ហារិមដូចផ្ទះគំរូវីឡាភ្លោះម៉ូតថ្មី

* ទទួលបានបណ្ណ័ទឹកប្រាក់ទិញវាំងនន ទទួលបានបណ្ណ័ទឹកប្រាក់ថែមថយ

* ទទួលបានបណ្ណ័ទឹកប្រាក់ទិញគ្រឿង Electronic

* ទទួលបាន Free សេវា Internet រយៈពេល 5 ឆ្នាំ
* គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។

បើមិនអញ្ជើញមកប្រយ័ត្នខកទៅលើការផ្តល់ជូនមិនធ្លាប់មានខាងលើនេះ! លើសពីទទួលបានការផ្តល់ជូនធំៗ អតិថិជនក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡា ភ្លោះ ម៉ូតថ្មី ភ្លាមៗទទួលបានបទបង្ហាញពីស្ថាបត្យកម្មនៃវីឡាពីសហការីផ្នែកលក់ដ៏ជំនាញ ថែមទាំងអាចសាកសួរពីតម្លៃនៃវីឡា ភ្លោះ ម៉ូតថ្មី ឬ​ប្រភេទផ្ទះផ្សេងៗជាច្រើនទៀត!

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីWeekend Special នៅផ្ទះគំរូវីឡាភ្លោះម៉ូតថ្មីសូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

Central Tokyo condo price down 16% in Jan.-June, level still high

0

The average price of a new condominium in Tokyo’s 23 central wards in the first half of 2024 dropped 16.3 percent from a year earlier to 108.6 million yen ($690,000) after hitting a record high the previous year, but property prices remain at a high level, a research institute said Monday.

Affected by the decline in central Tokyo, the average for the wider metropolitan area covering the whole of the capital and surrounding prefectures also fell 13.5 percent to 76.8 million yen, the first decrease in three years, the Real Estate Economic Institute said.

The average unit price for the 23 wards slid from the record 129.6 million yen marked in the same period last year but exceeded 100 million yen for the second straight year.
With high-value property sales scheduled in some of the wards, the institute expects the average price to rise in the future.

The prices for the rest of Tokyo as well as the three surrounding prefectures — Saitama, Kanagawa and Chiba — climbed, respectively, with Chiba marking a 22.3 percent increase to a record 58.3 million yen.

The number of new condominiums listed for sale in Tokyo and the neighboring prefectures tumbled 13.7 percent to 9,066 units, falling below 10,000 for the first time in four years for the January-June period. Those in Tokyo’s 23 wards declined 32.3 percent to 3,319 units.

Source: Kyodo

ការស្ថាបនាផ្លូវជាតិលេខ៣៣សម្រេចវឌ្ឍនភាពការងារសាងសង់បាន៩០,៨៤ភាគរយហើយ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង៩០ភាគរយហើយ គិតរហូតមកទល់ពេលនេះ។

ព៌តមាននេះ ត្រូវបានបញ្ជាក់ឲ្យដឹងកាលពីព្រឹកថ្ងៃទី៧ សីហា ក្នុងឱកាសលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំ ក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពគំរោងនេះ។

បេសកកម្មនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

លោករដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

បេសកកម្មលើកនេះ ក្រុមការងារបានចុះពិនិត្យទីតាំងចាក់បេតុង ការដ្ឋានស្ពានក្បាលរមាស ប្រឡាយតាមដងផ្លូវ និងទីតាំងផ្លូវថ្មើរជើង ត្រង់រង្វង់មូលសេះស ស្ថិតក្នុងខេត្តកែប និងសកម្មភាពអ៊ុតគំនូស ចរាចរណ៍នៅលើទ្រូងផ្លូវ ដើម្បីធានាឱ្យបានគុណភាពត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

គម្រោងនេះ មានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន៕

Chinese solar firm forced into bankruptcy as glut deepens

0

More Chinese solar manufacturers are falling into restructuring or bankruptcy, with a deepening oversupply and fierce price wars causing massive financial losses and threatening many smaller
players’ survival.

A subsidiary of Zhejiang
Akcome New Energy Technology Co was the latest to declare bankruptcy when it was ordered by a court to undertake a reorganising process after a creditor said the manufacturer “was not able to pay debts” and “clearly lacks solvency”, according to a filing by the parent company on Monday.

China’s world-leading solar industry is grappling with a wave of company failures and consolidation as excessive capacity pushes prices below production costs. The ruling Chinese Communist Party (CCP) on Tuesday pledged to smooth the process of allowing low-quality and outdated production capacities to exit, and prevent
vicious competition.

China “should strengthen the market mechanism that allows the superior to win and the inferior to be eliminated”, the CCP said in an online statement on Tuesday.

While bigger players like Longi Green Energy Technology Co have so far survived billions of yuan in losses by imposing production halts and lay-offs, smaller companies have fewer ways to plug financial gaps. The failure of Zhejiang Akcome Photoelectric Technology Co comes after another smaller manufacturer, Gansu Golden
Solar Co, entered a pre-reorganisation process earlier this month.

Akcome has been reporting net losses every year since 2019 and last month had to suspend solar module and cell production in four of its subsidiaries, including the arm that has now been forced into bankruptcy, according to its stock filings. The Shenzhen Stock Exchange terminated Akcome’s listing last month after its shares traded under one yuan
(14 US cents or 64 sen) for 20 consecutive days.

An industry group last week called on the government to roll out measures to facilitate faster consolidation, including not sending financial help to companies that are set to fail. The group also encouraged larger players to buy smaller plants.

Source: Bloomberg

តើខុនដូនៅទីក្រុងតូក្យូ និងខេត្តជុំវិញមានតម្លៃប៉ុន្មានក្នុងមួយយូនីត?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ តម្លៃខុនដូថ្មីជាមធ្យម នៅតំបន់កណ្តាលទីក្រុងតូក្យូ បានធ្លាក់ចុះ១៦,៣%មកនៅត្រឹម១០៨,៦លានយ៉េន (ប្រហែល៦៩ម៉ឺនដុល្លារ)ក្នុងមួយយូនីត បន្ទាប់ពីបានហក់ឡើង ដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។

វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ ជប៉ុនបានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃខុនដូ នៅតំបន់កណ្តាលទីក្រុងតូក្យូ បានអូសទាញឱ្យតម្លៃខុនដូ ជាមធ្យមនៅទូទាំងទីក្រុងតូក្យូ ទាំងមូ​ល និងបណ្តាខេត្តជុំវិញ ធ្លាក់ចុះអស់១៣,៥%ដល់៧៦,៨លានយ៉េនក្នុងមួយយូនីត ដែលជាការថយចុះជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ។

កាលពីឆមាសទី១ ឆ្នាំ២០២៣កន្លងទៅ តម្លៃខុនដូជាមធ្យមនៅតំបន់កណ្តាល ទីក្រុងតូក្យូ បានហក់ឡើងដល់កំ​ណត់ត្រា១២៩,៦លានយ៉េន(ប្រហែល៨៣៧.៩៨០ដុល្លារ)ក្នុងមួយយូនីត។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Kyodo។

ផ្ទុយទៅវិញ តម្លៃខុនដូជាមធ្យមនៅខេត្ត Chiba ដែលជាខេត្តមួយ ស្ថិតនៅក្បែរទីក្រុងតូក្យូ បានកើនឡើង២២,៣ភាគរយ ដល់កំណត់ត្រា៥៨,៣លានយ៉េនក្នុងមួយយូនីត។

ទោះជាយ៉ាងណា វិទ្យាស្ថានខាងលើរំពឹងថា តម្លៃខុនដូជាមធ្យមនៅតំបន់កណ្តាលទីក្រុងតូក្យូ នឹងស្ទុះងើបឡើងវិញនាពេលអនាគត ស្របពេលដែលអ្នកអភិវឌ្ឍន៍ គ្រោងបើកលក់គម្រោងខុនដូ ដែលមានតម្លៃខ្ពស់កប់ពពក នៅក្នុងសង្កាត់មួយចំនួន ។

ចំនួនខុនដូថ្មី ដែលបានចុះបញ្ជី សម្រាប់ដាក់លក់នៅក្នុងទីក្រុងតូក្យូ និងបណ្តាខេត្តជិតខាង ក្នុងឆមាសទី១ បានធ្លាក់ចុះ១៣,៧ភាគរយដល់៩.០៦៦យូនីត។ ចំនួននេះស្ថិតក្រោមកម្រិត១ម៉ឺនយូនីត ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំកន្លងមក៕

ប្រភព: Kyodo

រដ្ឋាភិបាលអនុម័តគំរោងវិ​និយោគ​មានទឹកប្រាក់ជិត៤០០លានដុល្លារក្នុងខែកក្កដា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គម្រោងវិនិយោគចំនួន៤៤បន្ថែមទៀត ដែលមានទុនវិនិយោគ សរុបប្រមាណ៣៩៦លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងបន្តថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤៤នេះ ក្នុងនោះ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុបនេះ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣១គម្រោង និងគម្រោងវិនិយោគ មានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៣គម្រោង ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា គម្រោងវិនិយោគ ដែលមានភាពលេចធ្លោ ជាងគេប្រចាំខែកក្កដារួមមាន ទី១.គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគ បង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ បន្ថែមប្រមាណ២១លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន៧៤កន្លែង (ក្រៅតំបន់សេដ្ឋកិច្ចពិសេស) ។

២.គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំង ស្ថិតនៅភូមិអូរជ្រៅភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាងនៃឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុន វិនិយោគចំនួន១០០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង (ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ។

ទី៣.គម្រោងវិនិយោគ បង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន១៩៤កន្លែង (ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ។

កាលពីខែកក្កដា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រ​ទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៦៨,០៦%នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុក គ្របដណ្តប់ ១៤,២៤% នៃទុនវិនិយោគសរុប៕

តើការស្នាក់នៅ និងការប្រើប្រាស់ផ្សេងៗ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនត្រូវចំណាយបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ម៉ានីល ជាឈ្មោះរដ្ឋធានីរបស់ប្រទេសហ្វីលីពីន ដែលមានប្រជាជនរស់នៅជិត១៥លាននាក់។

ទីក្រុងម៉ានីល ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ របស់ហ្វីលីពីន ព្រោះទីក្រុងនេះ ប្រមូលផ្តុំដោយសកម្មភាពភ្ញៀវទេសចរណ៍ វិស័យសេវាកម្ម និងទីផ្សារអចលនទ្រព្យ ដ៏ទាក់ទាញសម្រាប់ជនបរទេស។

ទីក្រុងម៉ានីល ជាមជ្ឈមណ្ឌលវប្បធម៌ និងមាន Lifestyle ទំនើបបែបលោកខាងលិច ដែលជនបរទេសប្រាថ្នាចូលមករស់នៅ ខណៈទីក្រុងនេះមាននិរន្តរភាពខ្ពស់។ ប៉ុន្តែការស្នាក់នៅ និងការប្រើប្រាស់ផ្សេងៗ ក្នុងរដ្ឋធានីម៉ានីល មានតម្លៃខ្ពស់មិនធម្មតាឡើយ។

គិតត្រឹមខែសីហា ឆ្នាំ២០២៤ ការជួលកន្លែងស្នាក់នៅទូទៅ(Accommodation) ទំហំ៨៥ម៉ែត្រការ៉េ ក្នុងតំបន់កណ្តាលទីក្រុងម៉ានីល ដែលមានបំពាក់គ្រឿងសង្ហារឹម មានតម្លៃជាមធ្យមចំនួន៦២.១០៣ប៉េសូ(ប្រហែល១.០៧៩ដុល្លារ)ក្នុងមួយខែ។

ចំណែក ការជួលកន្លែងស្នាក់នៅទូទៅ ទំហំ៨៥ម៉ែត្រការ៉េដូចគ្នាក្នុងតំបន់ធម្មតា(Normal area) ដែលមានបំពាក់គ្រឿងសង្ហារឹមដូចគ្នា មានតម្លៃជាមធ្យមត្រឹមតែ៣៩.២៧៧ប៉េសូ(ប្រហែ​ល៦៨៣ដុល្លារ)ក្នុងមួយខែ។

រីឯ ការជួលអាផាតម៉ិនប្រភេទ Studio ទំហំ៤៥ម៉ែត្រការ៉េក្នុងតំបន់ធម្មតា ដែលមានបំពាក់គ្រឿងសង្ហារឹម មានតម្លៃជាមធ្យមចំនួន២០.២៥៩ប៉េសូ (ប្រហែល៣៥២ដុល្លារ)ក្នុងមួយខែ។

ចំណែក ការប្រើប្រាស់ចាំបាច់ផ្សេងៗ ក្នុងជីវិតរស់នៅប្រចាំឆ្នាំ ដូចជា ថ្លៃចំណាយប្រចាំខែលើទឹកភ្លើង កំដៅ និងហ្គាស សម្រាប់មនុស្សចំនួន១នាក់ ដែលរស់នៅក្នុងអាផាតម៉ិនទំហំ៤៥ម៉ែត្រការ៉េ មានតម្លៃ៤.៨០០ប៉េសូ (ប្រហែល៨៤ដុល្លារអាមេរិក)ក្នុងមួយខែ។

ចំណែក ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ដែលមានល្បឿន៨មេហ្គាប៊ីត ក្នុងមួយវិនាទីមានតម្លៃ១.៣៤៥ប៉េសូ(ប្រហែល២៣,៤ដុល្លារ) ក្នុងមួយខែ ខណៈថ្លៃបោសសំអាត និងអនាម័យ មានតម្លៃប្រហែល១១,៦០ដុល្លារក្នុងមួយម៉ោង៕ប្រភព: expatistan.com៕