ដំណឹងល្អៈ រដ្ឋបាលរាជធានីភ្នំពេញរកឃើញតម្រាយផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១មកកាន់ស្ពានព្រែកប្រា ចក្រអង្រែក្រោម

        ដោយៈ​ ជេស៊ីកា

        ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញតម្រាយផ្លូវថ្មីដែលតភ្ជាប់ពីផ្លូវជាតិលេខ១ មកកាន់ស្ពានចក្រអង្រែក្រោម ព្រែកប្រាហើយ ដោយផ្លូវនេះនឹងកាត់តាមបុរីប៉េង ហួតបឹងស្នោ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹង ក្នុងពេលចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍ លើ​កំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។

លោកបន្តថា “ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាច​រណ៍ជៀសមិនរួច តែនៅពេលយើងបើកផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះមួយខ្សែទៀតវានឹងដោះស្រាយការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត”។

ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) អាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យ និងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។

អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ាបានមានប្រសាសន៍អោយដឹងផងដែរថា គម្រោងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ មានផលប៉ះពាក់ដីប្រជាពលរដ្ឋមួយចំនួន តែការងារនេះយើងបាន នឹងកំពុងខិតខំដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអោយគម្រោងនេះទទួលបានជោគជ័យ ដោះស្រាយបាននូវការកកស្ទះចរាចរណ៍ ពីផ្លូវជាតិលេខ១។

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០%ហើយ ដោយបច្ចុប្បន្ននេះ សសរគ្រឹះចំនួន២៤ដើម បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍ លើ​កំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់នេះ មានប្រវែងសរុប១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។

ស្ពានចាក់អង្រែ ក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

Dubai making $1 billion world’s tallest residential building near Burj Khalifa

Dubai is building the world’s tallest residential building by the name of Tiger Sky Tower.

The world’s tallest residential building will be located in Business Bay and is being developed by the UAE’s Tiger Properties. Dubai is full of amazing skyscrapers and this will be another grand addition, according to Fact Dubai.

Tiger Sky Tower is anticipated to cost $1 billion. Its completion date has yet to be confirmed. Reaching a whopping 532 metres and covering 122 floors, this building will break records with its height.
Interestingly, it is also home to the world’s highest penthouse, which will stand 427 metres.

Dubai’s Tiger Sky Tower has amazing-looking renders. Passers-by can see rooms with floor-to-ceiling windows and views of Burj Khalifa, as it is not far away from the world’s tallest building.

A basketball court surrounded by pretty greenery as well as a lounge area with palm trees were also seen in the shots that filmed the new building.
Moreover, it will also be home to the world’s highest adventure park, infinity pool and restaurant.

Additional facilities will include a cigar lounge, kids’ play area, gym, shops and spa. And this is not it as Dubai’s Tiger Sky Tower will also have the tallest rainforest in a residential building in the world.

“We are moving in a new direction, trying to build something we have never done before. It’s tall, sustainable, and magnificent. This tower represents Tiger Group’s admiration for the city and the promises it stands for,” stated Tiger Properties CEO Eng Waleed Mohammed AlZoubi. Source: The news.com.pk

ADB launches new country partnership for Cambodia

MANILA, May 29 (Xinhua) — The Asian Development Bank (ADB) on Wednesday said it has launched a new country partnership strategy for Cambodia, spanning the period 2024-2028.

The multilateral lender said the new strategy aims to strengthen pathways for a sustained, inclusive, and resilient Cambodian economy.

“The 5-year strategy focuses on working with the government and other partners to accelerate private-sector-led economic diversification, advance human development, and strengthen climate resilience,” the ADB said.

It added that the comprehensive strategy also incorporates crosscutting priorities to address climate change, enhance governance and institutional capacity, improve gender equality, promote digitalization, and deepen regional cooperation and integration.

According to the ADB, the strategy emphasizes prosperity by accelerating economic diversification, recognizing the private sector’s pivotal role in driving sustainable growth.

“The key to this approach is enhancing high-quality, climate-resilient infrastructure to attract private sector investments and create an enabling business environment that is particularly beneficial for micro, small, and medium-sized enterprises.”

Moreover, the strategy seeks to ensure inclusive access to quality and affordable services, including education, skills development, health care, clean water supply, and
sanitation services.

“It also prioritizes the expansion of renewable energy sources and mobilization of concessional climate finance, reassuring our commitment to a greener and more resilient future for Cambodia,” the ADB said. Source: Xinhua

តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បើធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ ក្រោយពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed)មួយចំនួនបង្ហាញមតិជំទាស់មិនឱ្យបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះនោះទេ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៨%ដល់២៣៣៦,៩៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៧ភាគរយដល់២៣៣២,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:១៤នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៣៨,៧៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤១,២០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានបន្តធ្លាក់ថ្លៃចុះ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បើសិនយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ៕

U.S. economic growth will eclipse China’s by 2031, and the transformation Beijing needs for a revival may take ‘several decades, if not longer,’ top demographer says

China’s rapidly aging population will be an obstacle to its economic growth, which will be surpassed by the U.S. in the next several years, according to a top demographer.

Fu-Xian Yi, a specialist in reproductive science at the University of Wisconsin-Madison and an expert on China’s demographics, pointed out that the share of the Chinese population that’s over 65 had jumped to 15.4% in 2023 from 7% in 1998.

“Historically, no country has managed to achieve 4% growth in the subsequent 12 years after the elderly made up 15% of the population,” he wrote Wednesday in Project Syndicate. “The average growth rate for high-income countries during this period is just 1.8%.”

While the U.S. remains the world’s largest economy, its growth rate has lagged China’s, even as the No. 2 economy has slowed sharply in recent years. Last year, China’s GDP expanded by 5.2%, compared to 2.5% for the U.S.

But Yi sees the tables turning by the next decade and drew a parallel between China’s aging population and how similar demographic trajectories cooled off the Japanese and German economies.

“Based on these historical trends, China’s growth rate is likely to slow to 3% by 2028 and fall below that of the U.S. from 2031 to 2035,” he predicted. Source: Fortune

អភិបាលខេត្តព្រះសីហនុដាំកូនផ្កាក្ងោកជិត៩០០ដើមនៅសងខាងផ្លូវជាតិលេខ៤

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដាំកូនក្ងោកចំនួន៨៨៤ដើម ធ្វើការដាំដុះអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីខាងមុខផ្លូវល្បឿនលឿនមកដល់រោងចក្រក្រោន។

កម្មវិធីនេះ មានការសម្របសម្រួលដោយមន្ទីរកសិកម្មររុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ អ.ម.ត និងសិក្សានុសិស្សមេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបអំពីសាវតា និងមូលហេតុ នៃការដាំដើមក្ងោក កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ជាកងពលសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តព្រះសីហនុ។ បានចាត់តាំងមន្ទីរកសិកម្ម ខេត្តព្រះសីហនុ បេះផ្លែទុំ និងរើសយកមកបណ្តុះ ដើម្បីដាំតាមដងផ្លូវជាតិក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតសោភ័ណ្ឌភាពតាមដងផ្លូវ និងជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន រវាងរដ្ឋបាលខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។

មន្ត្រីបច្ចេកទេសមន្ទីរ ធ្វើការបណ្តុះដើមក្ងោកបានចំនួន១២ ៥០០ដើម មកទល់ពេលនេះមានរយៈពេល១ឆ្នាំ កូនក្ងោកមានកំពស់ប្រមាណ១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ គ្រោងយកទៅដាំតាមដងផ្លូវជាតិលេខ៤ ចាប់ពីចំណុចរង្វង់មូលនាគកងកេង មកទល់ច្រកចូលទី១ នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ ចំនួន១០ ០០០ដើម។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយការចុះសួរសុខទុកកងទ័ព គ្រួសារទ័ពកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ជាកងពលសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តព្រះសីហនុ មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣កន្លងមក ឃើញដើមក្ងោកចេញផ្កាមានភាពស្រស់ស្អាត ទើបឱ្យប្រធានមន្ទីរកសិកម្មរើសយកគ្រាប់មកធ្វើការបណ្តុះ ដាំដុះនៅខេត្តព្រះសីហនុ បណ្តុះបានរហូតដល់ ១២ ៥០០ដើម ហើយអ្វីដែលយើងបានសុំមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ យកផ្លែក្ងោកមកបណ្តុះនាពេលនេះ បានដុះល្អ។

លោកបន្តថា “យើងធ្វើការដាំដុះនៅកណ្តាល ក្រុងព្រះសីហនុ របស់យើងការដាំដើមក្ងោកថ្ងៃនេះ ជានិមិត្តរូបនៃចំណងសម្ព័ន្ធមេត្រីភាពព្រះសីហនុ កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តមមានជ័យ “។

លោកបន្តថា ថ្ងៃនេះ ក៏មានតំណាងកងពលតូចអន្តរាគមន៍លេខ៤ បានចូលរួមក្នុងការដាំដុះ ក្នុងការទំនាក់ទំនងគ្នា ដែលជានិមិត្តរូប ហើយអ្នកឧកញ៉ា លោកឧកញ៉ាមួយចំនួន បានចូលរួមក្នុងព្រឹត្តការ​ណ៍ជាមួយគ្នា រហូតដល់ពេលដាំដុះកូនក្ងោកថ្ងៃនេះ ធ្វើឱ្យនិមិត្តរូបសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤កាន់តែមានភាពជិតស្និតជាមួយ និងខេត្តព្រះសីហនុ។

លោកបន្តថា នេះជាអ្វីដែលយើងបានដំណើរការ ទាក់ទងនឹងដើមក្ងោក ពីដើមឡើយមិនមែនជារុក្ខជាតិរបស់កម្ពុជា យើងនោះទេ ជារុក្ខាជាតិមួយ ដុះលូតលាស់ក្នុងតំបន់អាព្រិក តែនៅក្នុងតំបន់ត្រូពិកដូចគ្នា នៅជំនាន់សម័យបារាំង បារាំងធ្វើអាណានិគមនៅកម្ពុជា បារាំងក៏បានយកមកចែកចាយនៅតំបន់ឥណ្ឌូចិន បារាំងពង្រាយការដាំដុះនៅកម្ពុជា នៅខេត្តធំៗដូចរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង និងកន្លែងសាធារណមួយចំនួន ឥឡូវក្ងោករីកសាយភាពពេញទូទាំងប្រទេស ហើយថ្ងៃនេះយើងយកពូជក្ងោក មកធ្វើការដាំដុះនៅខេត្តព្រះសីហនុ មកពីទីតាំង កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តមមានជ័យ៕

 

What is special about Borey DE ELEMENTS?

Borey DE ELEMENTS is built in a contemporary style that offers a unique living and entertainment environment.

The Borey can allow foreigners to buy a house with 100% Strata Title, private elevator ,private car park, private roof garden, fully furnished , Smart Home system and Alkaline Water System imported from Germany.

In addition, Borey DE ELEMENTS also has a Club House “Gym & Cafe”, Pool & Kids Play Ground as well as 24/7 CCTV with Security Patrolling.

Mr. Wee Keigo, General Director of DE ELEMENTS, also said that we are not the number one Borey in Cambodia, but the company has met the first living conditions and housing standards in Phnom Penh that allow foreigners to have the right to buy the house because our house is built according to the standard of semi-condo so that the residents can feel off the ground with a favorable environment and International design standards.

“We welcome Cambodian and foreign customers to study and invest in this Borey, which is located in front of Pochentong Airport, which is packed with shopping malls, business centers, famous cafes and convenient living services,” he said.

Borey DE ELEMENTS is located behind Bodaiju Condo in Chamkar Ovloek Village, Sangkat Kakab, Khan Por Senchey, Phnom Penh.

គម្រោងសាងសង់ផ្លូវជាតិលេខ៥០C និងស្ពានឆ្លងកាត់ទន្លេរសាបត្រូវបានបង្ហាញ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ៥០C និងស្ពានឆ្លងកាត់ទន្លេសាប ពីកំពង់ធំ ទៅកំពង់ឆ្នាំង ត្រូវបានលើកយកមកធ្វើបទបង្ហាញ ជូនថ្នាក់ដឹកនាំក្រ​សួងសាធារណការ និងដឹកជញ្ជូន។

លទ្ឋផលនេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំ ដោយលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ អ្នកជំនាញបច្ចេកទេស ធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួច លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យ ថ្នាក់ដឹកនាំទទួលបន្ទុកគម្រោងខាងលើ ដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដោយមានការចូលរួមពី អគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីជជែកពិភាក្សា និងពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម៕

 

សម្តេចធិបតី នឹងបើកការដ្ឋាន”ព្រែកជីកហ្វូណនតេជោ” នៅខែសីហាខាងមុខនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង​ ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។

ជាក់ស្តែង ការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ ។ ទន្ទឹមនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល ព្រមទាំងជាជម្រកសម្រាប់កុមារ ​យុវជន សិស្ស និស្សិតខ្វះលទ្ធភាព បានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា ។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៥ នៃបញ្ចកោណទី ១ គឺ ការពង្រឹងភាពជាពលរដ្ឋ​ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ។ លើសពីនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ផងដែរ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអរគុណចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និងការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់សប្បុរជនក្នុង និងក្រៅប្រទេស ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ​​ទាំងស្មារតី សម្ភារ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និងសាសនា, គណៈសង្ឃនាយក, និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាសម្បត្តិជាតិ និងជាបូជនីយដ្ឋានព្រះពុទ្ធសាសនា ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្នុងពិធីនោះផងដែរថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ

សម្តេចធិបតីអញ្ចើញសម្ភោធឆ្លងសមិទ្ធិផលជាច្រើនក្នុងវិស័យពុទ្ធសាសនា


ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ២០២៤ សម្តេចធិបតីអញ្ចើញចូលរួមពិធី សម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្តីពីការកំណត់តំបន់ គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជា តំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា។ គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨គម្រោង ដែល ប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និងបញ្ញា រួមមានការសាងសង់ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់ តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤ ០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា ផងដែរ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នេះគឺបានញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម៕