តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះបន្តិចបន្តួចនៅល្ងាចថ្ងៃសុក្រនេះ ឬអាចនិយាយបានថា ស្ថិតនៅទ្រឹង

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះបន្តិចបន្តួចប៉ុណ្ណោះ នៅល្ងាចថ្ងៃសុក្រនេះ ឬអាចនិយាយបានថា ស្ថិតនៅទ្រឹងតែម្តង ព្រោះអ្នកវិនិយោគកំពុងរង់ចាំអ៊ុតទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលជាហេតុនាំឱ្យតម្លៃមាសពុំមានការប្រែប្រួលខ្លាំងនៅល្ងាចនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០១%ដល់២៣៤២,៧០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយដល់២៣៤១,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:៤៣នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២.៣៤៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤២,៩០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានបន្តធ្លាក់ថ្លៃចុះបន្តិចបន្តួច នៅល្ងាចថ្ងៃសុក្រនេះ បើសិនយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

តើការជួលការិយាល័យកម្រិតA នៅទីក្រុងតូក្យូមានតម្លៃប៉ុន្មាន ក្នុងមួយខែ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុន JLL បង្ហាញថា ថ្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានតម្លៃ២១៦ដុល្លារ ក្នុងមួយTsubo ក្នុងមួយខែ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង០,៩%បើធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។(១ Tsubo=៣,៣ម៉ែត្រការ៉េ)។

របាយការណ៍បានបន្តថា ថ្លៃជួលការិយាល័យកម្រិត A បានកើនឡើងជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេល១៥ត្រីមាស កន្លងមកនេះ នៅក្នុងតំបន់ចំនួន២នៃទីក្រុងតូក្យូ គឺតំបន់ Akasaka និងតំបន់ Roppongi។

ចំណែក ប្រតិបត្តិការទិញការិយាល័យកម្រិតA ខ្នាតធំ នៅក្នុងត្រីមាសទី១ រួមមាន អគារពាណិជ្ជកម្មដែលមានឈ្មោះថា Toranomon Hills Business Tower ដែលក្រុមហ៊ុន United Urban Investment Corporation បានទិញយកក្នុងតម្លៃ២,៣ពាន់លានយ៉េន(ប្រហែល១៤,៦៦លានដុល្លារ)។

អត្រាការិយាល័យកម្រិតA ដែលត្រូវបានគេទំនេរចោលនៅទីក្រុងតូក្យូ ស្ថិតក្នុងរង្វង់ជាមធ្យម៤,២% ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលជាការថយចុះ០,៤ភាគរយ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ និងស្ថិតក្នុងសភាពទ្រឹង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ គេពុំសង្កេតឃើញមានអគារការិយាល័យ កម្រិត A ណាមួយត្រូវបានផ្គត់ផ្គង់ចូលទៅក្នុងទីផ្សារ កាលពីត្រីមាសទី១នោះទេ ខណៈអត្រាស្រូបយកសុទ្ធ(Net absorption)នៅក្នុងទីផ្សារការិយាល័យកម្រិតA នៅទីក្រុងតូក្យូ បានកើនឡើងដល់ទំហំ៤៩.៧០០ម៉ែត្រការ៉េ ក្នុងត្រីមាសទី១ ដែលជំរុញដោយក្រុមហ៊ុនរកសុីក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ថាមពល ហិរញ្ញវត្ថុ និងការធានារ៉ាប់រង។

ទោះជាយ៉ាងណាក្តី បរិមាណ ឬទំហំនៃការជួល ត្រូវបានគេរំពឹងថា នឹងថយចុះ ធៀបនឹងឆ្នាំមុន មុនពេលស្ទុះងើបឡើងវិញនៅឆមាសទី២ ដោយសារនៅឆ្នាំនេះចំនួនការិយាល័យ ដែលគ្រោងនឹងបើកដំណើរការថ្មី មានចំនួនតិចតួចណាស់។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Oxford Economics បង្ហាញថា សេដ្ឋកិច្ចជប៉ុន នឹងកើនឡើងត្រឹមតែ០,៥%ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នឹងស្ថិតក្នុងរង្វង់១,៩% ខណៈហានិភ័យរួមមាន ការដំឡើងអត្រាការប្រាក់ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បញ្ហាអតិផរណា និងការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ៕ប្រភព: Real Estate Asia៕

Incheon airport to become world’s 3rd-largest air hub by year-end

Incheon International Airport will become the world’s third-largest airport once its fourth phase of development is completed by the end of this year, potentially accommodating over 100 million international passengers annually, its operator Incheon International Airport Corp. (IIAC) announced, Wednesday.

According to IIAC, the airport’s second passenger terminal (T2) expansion, a seven-year-long 4.8 trillion won ($3.5 billion) project that started in 2017, is 95.34 percent complete as of April.

In November at its earliest, Incheon International Airport looks forward to holding the
“second grand opening” since its establishment in 2001. With the completion of this expansion, the airport will be capable of handling up to 106 million passengers annually across its two terminals.

This will make it the third-largest airport in the world in terms of passenger throughput, just behind Dubai International Airport and Istanbul Airport. The figure represents a 37.6 percent increase from the current level of 77 million.
The development comes amid the expansion of neighboring international air hubs.

Hong Kong International Airport, Singapore Changi Airport, Shanghai Pudong International Airport in China, and Japan’s Narita International Airport are all under construction to expand their facilities to accommodate some 130 million yearly international passengers once completed later in the 2030s.

As the country’s largest and busiest global air hub, the Incheon airport has seen an average annual growth of 7.5 percent in international passengers from 2001 to 2019.

According to the Ministry of Land, Infrastructure and Transport, the airport is projected to see over 100 million passengers per year from 2031.

Through the expansion, the airport’s cargo capacity will increase by 26 percent from 5 million tons to 6.3 million tons a year, while its number of flight operations will rise by 20 percent from 500,000 to 600,000 travels a year.

Notably, the airport seeks to introduce innovative digital technology such as the facial recognition identification service across the airport to reduce passenger stress and waiting time. The airport aims to shorten the immigration process for both departure and entry to 40 minutes each, significantly less than the International Civil Aviation Organization’s (ICAO) averages of 60 minutes and 45 minutes, respectively.

Also, the expanded terminal will showcase ultra-high-definition digital screens in the arrival and departure halls that show flight information and digital media arts.

The terminal will also feature an outdoor garden with a replica of Seungjaejeong, a picturesque pavilion in Changdeok Palace in Seoul, to offer Korea’s traditional beauty to visitors.

“The IIAC plans to prepare the completion of the fourth phase of development and grand opening seamlessly with all its capacities,” IIAC President Lee Hag-jae said.

“Through a successful second grand opening, Incheon airport will provide the world’s best service to its passengers and welcome 100 million passengers annually to Incheon.”

As of 2019, the Incheon airport ranked fifth in the world for the number of international passengers and second in international cargo. The airport created 53 trillion won of ripple effects on the country’s economy that year.Source: Korea Times

អាកាសយានដ្ឋាន Incheon នឹងក្លាយជាអាកាសយានដ្ឋានធំបំផុតទី៣ របស់ពិភពលោកនៅចុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ
សេអ៊ូល: អាកាសយានដ្ឋានអន្តរជាតិ Incheon នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីការអភិវឌ្ឍន៍ដំណាក់កាលទី៤ នឹងត្រូវបានបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ ដែលអាចផ្ទុកអ្នកដំណើរអន្តរជាតិបានជាង១០០លាននាក់ជារៀងរាល់ឆ្នាំ។

យោងតាមប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ Incheon Corp. (IIAC) បានឱ្យដឹងថា ការពង្រីកចំណតអ្នកដំណើរទី២ (T2) របស់ព្រលានយន្តហោះ Incheon ក្នុងទំហំទឹកប្រាក់៣,៥ពាន់លានដុល្លារ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧ សម្រេចបានវឌ្ឍនភាពប្រមាណ៩៥,៣៤%គិតត្រឹមខែមេសា។

ការពង្រីកចំណត T2 នេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងខែវិច្ឆិកាខាងមុខ និងមានសមត្ថភាពទទួលស្វាគមន៍អ្នកដំណើរបានចំនួន១០៦លាននាក់ក្នុងមួយឆ្នាំៗ ប្រសិនបើគិតទាំងចំណត T1 របស់អាកាសយានដ្ឋាននេះ។សមត្ថភាពផ្ទុកអ្នកដំណើរដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ Incheon ក្លាយជាអាកាសយានដ្ឋានធំជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ និងអាកាសយានដ្ឋានអុីស្តង់ប៊ុល។

ការអភិវឌ្ឍន៍នេះបានធ្វើឡើង ស្របពេលដែលបណ្តាប្រទេសជិតខាងរបស់កូរ៉េខាងត្បូង ក៏កំពុងសម្រុកពង្រីកអាកាសយានដ្ឋានអន្តរជាតិរបស់ពួកគេរៀងៗខ្លួនផងដែរ។

តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិហុងកុង អាកាសយានដ្ឋាន Changi របស់សិង្ហបុរី អាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong ក្នុងប្រទេសចិន និងអាកាសយានដ្ឋានអន្តរជាតិ Narita របស់ប្រទេសជប៉ុន សុទ្ធតែកំពុងត្រូវបានពង្រីក ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរអន្តរជាតិឱ្យបានប្រមាណ១៣០លាននាក់ក្នុងមួយឆ្នាំ ដែលគ្រោងនឹងបញ្ចប់នៅទសវត្សរ៍ឆ្នាំ២០៣០។ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំ បំផុតរបស់ប្រទេសកូរ៉េខាងត្បូង អាកាសយានដ្ឋាន Incheon សម្រេចបានកំណើននៃចំនួនអ្នកដំណើរអន្តរជាតិប្រចាំឆ្នាំជាមធ្យម៧,៥ភាគរយ ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩។

អាកាសយានដ្ឋានខ្នាតយក្សនេះត្រូវបានគេព្យាករណ៍ថា នឹងទទួលបានអ្នកដំណើរជាង១០០លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣១ខាងមុខ។ នេះបើយោងតាមប្រភពពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសកូរ៉េខាងត្បូង៕ប្រភព: Korea Times៕

កំពង់ផែនៅសិង្ហបុរីកំពុងកកស្ទះខ្លាំង ខណៈកប៉ាល់ដឹកជញ្ជូនទំនិញធំៗសម្រុកចូលចត

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការពន្យារពេលនៃការដឹកជញ្ជូននៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងជាង២ដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈក្រុមអ្នកសង្កេតការណ៍យល់ឃើញថា ការណ៍នេះអាចនាំឱ្យតម្លៃទំនិញកើនឡើងខ្ពស់សម្រាប់អ្នកប្រើប្រាស់់។

ស្ថានភាពនេះបានកើតឡើង ដោយសារតែកង្វះខាតនៃកប៉ាល់កុងតឺន័រ ក៏ដូចជាការកកស្ទះនៅកំពង់ផែ ដែលនឹងធ្វើឱ្យវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខិតជិតចូលមកដល់។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA។

ជុំវិញបញ្ហានេះ ប្រតិបត្តិករកំពង់ផែ PSA Singapore បានអះអាងថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្សែបណ្តាញដឹកជញ្ជូន ដើម្បីកាត់បន្ថយការរំខាន ដោយបន្ថែមថា ខ្លួនកំពុងទាក់ទងជាមួយអ្នកបើកបរកប៉ាល់ ដើម្បីដឹងទុកជាមុនអំពីម៉ោងមកដល់ និងបរិមាណទំនិញនៅលើកប៉ាល់។ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ការកកស្ទះនៅកំពង់ផែសិង្ហបុរីបណ្តាលមកពីការបង្វែរផ្លូវដឹកជញ្ជូន ដែលបង្កឡើងដោយភាពចលាចលនៅក្នុងសមុទ្រក្រហម គួបផ្សំនឹងក្រុមហ៊ុននាំចេញរបស់ចិនកំពុងសម្រុកដឹកជញ្ជូនទំនិញ មុនពេលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកចូលជាធរមាន។

កាលពីដើមខែឧសភា សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន ដែលមានតម្លៃ១៨ពាន់លានដុល្លារ ដោយផ្តោតលើ វិស័យយុទ្ធសាស្ត្រដូចជា រថយន្តអគ្គិសនី (EVs) អាគុយ ដែកថែប និងសារធាតុរ៉ែសំខាន់ៗ។ ដំណឹងនេះបាននាំឱ្យក្រុមហ៊ុនរបស់ចិនសម្រុកនាំចេញឱ្យបានច្រើន មុនពេលដែលវិធានការពន្ធចូលជាធរមាន។

ជាធម្មតា កប៉ាល់ទាំងនេះត្រូវបើកបរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ដើម្បីចូលចតនៅកំពង់ផែសិង្ហបុរី។ ប៉ុន្តែ ការកើនឡើងយ៉ាងគំហុកនៃចំនួនកប៉ាល់បានបណ្តាលឱ្យមានការកកស្ទះ។ បច្ចុប្បន្ននេះ កប៉ាល់នីមួយៗ ត្រូវចំណាយពេលប្រហែល៧ថ្ងៃដើម្បីចូលចតបាន បើប្រៀបធៀបនឹងការចំណាយពេលត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ កាលពីពេលមុន។

នៅក្នុង​ខែ​ឧសភានេះ កំពង់ផែ​របស់​ប្រទេស​សិង្ហបុរី​បានទទួល​ស្វាគមន៍កប៉ាល់​ដឹកទំនិញប្រហែល១.០០០គ្រឿង​រួច​មកហើយ បើ​ប្រៀបធៀប​នឹង​ចំនួន៦៣៩គ្រឿង កាលពីខែ​មេសាកន្លងទៅ៕ប្រភព: CNA៕

រាជរដ្ឋាភិបាលសម្រួលនីតិវិធី និងដោះស្រាយវិវាទពាក់ព័ន្ធនឹងអគារចំនួន១៤គម្រោងដែលមានទុនវិនិយោគប្រមាណ៧៣៣លានដុល្លារ

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ប្រធានក្រុមការងារជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន១៤គម្រោងជាមួយទំហំទុនវិនិយោគ៧៣៣លានដុល្លារ។

ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ឧសភា ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៧ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៦ ដែលដំណើ​រការបានភ្លាមក្នុងឆ្នាំ២០២៤ និងគម្រោងពង្រីកចំនួន១ ។ គម្រោងទាំង១៤នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ។ គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ ។

ការសម្របសម្រួលនេះ ត្រូវបានធ្វើឡើងសម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ប្រភេទ រួមមាន១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច ។

ការលើកទឹកចិត្ត និងការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូតូច និងមធ្យម ។ ជាមួយនេះ, សហគ្រាស ឬគម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និងសម្រួលនីតិវិធីលើលិខិតអនុញ្ញា​តអាជ្ញាបណ្ណ និងការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន ។

ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។

តាមរយៈនេះ និងជាបន្តបន្ទាប់គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុ​ប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ ​ក្នុងការផ្តល់អត្ថប្រយោ​ជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ចចំនួន៤១ ។ ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងធ្វើការពិនិត្យ លើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន២៣បន្ថែមទៀត៕

ដំណឹងល្អៈ រថភ្លើងដែលទិញពីប្រទេសជប៉ុននឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានបង្ហើបឱ្យដឹងថា រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿង ដែលបានទិញមកពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរត់លើផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខ។

តាមផែនការរថភ្លើងសម្រាប់អ្នកដំណើរនេះ បានកំណត់ឱ្យរត់នៅលើផ្លូវរថភ្លើងភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) តម្រូវឱ្យរត់៨០km/h និងផ្លូវរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) តម្រូវឱ្យរត់ចន្លោះពី៣០-៥០km/h។

លោក ផន​ រីម បានបន្តឲ្យដឹងទៀតថា នៅពេលនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia (RRC) ព្រមទាំងក្រុមជាងជំនាញពីបរទេស បានចុះពិនិត្យរួមគ្នា និងធ្វើការងារលើការងារកែតម្រូវ កង់រថភ្លើងដឹកអ្នកដំណើរ ពីទទឹងផ្លូវដែក 1067មម (ស្តង់ដារផ្លូវដែកជប៉ុន) មកទទឹងផ្លូវដែក1000មម (សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា) និងប្រព័ន្ធហ្រ្វាំងរថភ្លើង សម្រាប់ប្រើប្រាស់ ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំក្រុមហ៊ុន Royal Railway Cambodia បន្ទាប់ពីកែតម្រូវរួច ត្រូវធ្វើការសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថា មានសុវត្ថិភាព សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ ចំពោះវឌ្ឍនភាពនៃការកែសម្រួលបច្ចេកទេស ទូររថភ្លើងនេះ កំពុងបន្ត និងសម្រេចលទ្ធផលបានច្រើនហើយ។

លោក ផន​ រីម បានបញ្ជាក់ដែរថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងធានាធ្វើឱ្យប្រសើរឡើង វិស័យផ្លូវដែកនៅកម្ពុជា លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹងជញ្ជូន ក៏បានផ្តល់អនុសា​សន៍ឱ្យក្រុមហ៊ុន Royal Railway Cambodia យកចិត្តទុកដាក់ខ្ពស់លើការធានាសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរ។

លោកបន្តថា លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ លើការលើកកម្ពស់សុវត្ថិភាព នៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ដោយរាប់ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជន ដែ​លមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។

ក្រុមហ៊ុន Royal Railway Cambodia បានទិញរថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន១១គ្រឿងពីប្រទេសជប៉ុន។ ការទិញរថភ្លើងប្រភេទDMU នេះ ស្ថិតនៅក្នុងផែនការវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់តែម្តង៕

ក្រុមហ៊ុនយក្ស Appleទាញយកសក្តានុពលទាំងផលិតកម្ម និងការលក់រាយនៅក្នុងប្រទេសម៉ាឡេស៊ី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple Inc គ្រោងបើកទីតាំងលក់រាយដំបូងរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី នៅខែមិថុនាខាងមុខ ក្នុងគោលដៅពង្រីកវត្តមានរបស់ Apple ក្នុងតំបន់អាស៊ាន ដើម្បីបង្កើនទាំងការលក់ និងប្រតិបត្តិការនៅខាងក្រៅប្រទេសចិន។

ហាងលក់រាយដំបូងទី១ របស់ក្រុមហ៊ុនApple ប្រចាំនៅប្រទេសម៉ាឡេស៊ី នឹងមានទីតាំងនៅក្នុងផ្សារទំនើប The Exchange TRX ក្នុងទីក្រុងគូឡាឡាំពួ។  ក្រុមហ៊ុនបានប្រកាសថា ទីតាំងនេះនឹងបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនាខាងមុខ នាវេលាម៉ោង១០ព្រឹក(ម៉ោងក្នុងស្រុក)។

បច្ចុប្បន្ននេះ ក្រុមហ៊ុនខ្នាតយក្ស Apple របស់សហរដ្ឋអាមេរិក មាន​ទីតាំង ហាង​លក់រាយមួយ​ចំនួន​រួច​ទៅហើយ ​នៅ​ក្នុង​តំបន់​អាស៊ាន រួម​មាន​ដូចជា ហាងនៅក្នុង​ ប្រទេសថៃ និង​ប្រទេសសិង្ហបុរី។ប្រទេសម៉ាឡេស៊ី​ កំពុង​ក្លាយ​ជា​ប្រទេស​ដ៏សំខាន់​មួយ សម្រាប់ក្រុមហ៊ុន Apple ទាំង​ផ្នែក​ផលិតកម្ម និង​ផ្នែក​លក់។  ក្រុមហ៊ុនអាមេរិកមួយនេះ បានចាប់ផ្តើមផលិតផលិតផល Macs មួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកាលពីប៉ុន្មានឆ្នាំមុន ខណៈដែលក្រុមហ៊ុននេះក៏កំពុងផលិតទូរស័ព្ទ iPhone មួយចំនួននៅក្នុងប្រទេសឥណ្ឌា និងផលិតកាសឥតខ្សែ AirPods នៅក្នុងប្រទេសវៀតណាមផងដែរ។

ទីតាំង​ហាង​លក់រាយថ្មី​នេះ ​បាន​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ន៍អស់ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្នុងនោះ ការ​កក់ជួល​ហាង​នេះ​បានចាប់​ផ្ដើម​តាំងពីដើម​ឆ្នាំ​មុនមកម្ល៉េះ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។

សារពត៌មាន Bloomberg News បានចុះទៅរាយការណ៍អំពីទីតាំងនេះកាលពីឆ្នាំមុន ខណៈដើមឡើយ ហាងនេះគ្រោងនឹងបើកដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែបែរជាជួបប្រទះការពន្យារពេលទៅវិញ។

កាលពីខែមេសាកន្លងទៅ លោកមហាសេដ្ឋី Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានធ្វើដំណើរទៅកាន់តំបន់អាស៊ានផងដែរ។ នាពេលនោះ លោកបានអញ្ជើញទៅទស្សនា ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម ដើម្បីជំរុញកំណើននៃការលក់នៅក្នុងតំបន់៕ប្រភព: Bloomberg៕

អត្រាកំណើនសេដ្ឋកិច្ចរបស់អាមេរិកនឹងវ៉ាដាច់ប្រទេសចិន នៅឆ្នាំ២០៣១ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកជំនាញផ្នែកប្រជាសាស្ត្រ កំពូលមួយរូបបានលើកឡើងថា កំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជន ដែលមានវ័យ ចំណាស់ នឹងក្លាយជាឧបសគ្គចំពោះកំណើនសេដ្ឋកិច្ចចិន ដែលនឹងវ៉ាដាច់ ដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

លោក Fu-Xian Yi អ្នកឯកទេសខាងវិទ្យាសាស្ត្របន្តពូជនៅសា កលវិទ្យាល័យ Wisconsin-Madison និងជាអ្នកជំនាញខាងប្រជាសាស្រ្តរបស់ប្រទេសចិន បានចង្អុលបង្ហាញថា ចំនួនប្រជាជនចិន ដែលមានអាយុលើសពី៦៥ឆ្នាំ បានកើនឡើងដល់១៥,៤%នៃចំនួនប្រជាជនសរុប ក្នុងឆ្នាំ២០២៣ បើធៀបនឹងកម្រិត៧% ក្នុងឆ្នាំ១៩៩៨ ។

លោកបានបន្តថា “បើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រ នោះយើងសង្កេតឃើញថា គ្មានប្រទេសណាមួយ អាចសម្រេចបានកំណើ  នសេដ្ឋកិច្ចក្នុងរង្វង់៤%បានឡើយ ក្នុងរយៈពេល១២ឆ្នាំបន្ទាប់ ក្រោ យពីចំនួនមនុស្សចាស់ គ្របដណ្តប់ចំណែក១៥% នៃចំនួនប្រជាជនសរុប”។

លោកគូសបញ្ជាក់ថា “អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម សម្រាប់បណ្តាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ក្នុងអំឡុងរយៈពេល១២ឆ្នាំ បន្ទាប់ពីអត្រាចំនួនមនុស្សចាស់ កើនឡើងដល់១៥% គឺស្ថិតក្នុងរង្វង់ត្រឹមតែ១,៨ភាគរយប៉ុណ្ណោះ”។

បច្ចុប្បន្ន សហរដ្ឋអាមេរិក នៅតែជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទី១របស់ពិភពលោក ទោះបីជាអត្រាកំណើនសេដ្ឋកិច្ចអាមេរិក មានកម្រិតទាបជាងចិនយ៉ាងណាក្តី។ តួយ៉ាងកាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ បើប្រៀបធៀបទៅនឹងកំណើនសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកក្នុងរង្វង់ត្រឹមតែ២,៥ភាគរយប៉ុណ្ណោះ។

ប៉ុន្តែលោក Yi មើលឃើញថា ចំណុចរបត់មួយនឹងកើតឡើងនៅទសវត្សរ៍ក្រោយ។ លោកបានលើកឡើងពីចំណុចស្រដៀងគ្នា គឺការកើនឡើង នៃចំនួនប្រជាជនចាស់ជរានៅប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ ដែលនាំឱ្យកំណើនសេដ្ឋកិច្ច របស់ប្រទេសទាំង២នេះមានការធ្លាក់ចុះ។

លោកបានព្យាករណ៍ថា “ដោយផ្អែកលើនិន្នាការប្រវត្តិសាស្ត្រទាំងនេះ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងធ្លាក់ចុះមកត្រឹម៣% នៅឆ្នាំ២០២៨ ហើយកំណើនសេដ្ឋកិច្ចចិន នឹងបន្តធ្លាក់ចុះមកនៅត្រឹមកម្រិតណាមួយ ដែលទាបជាងសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០៣១ ដល់ឆ្នាំ២០៣៥ខាងមុខ៕ប្រភព: Fortune៕

រដ្ឋមន្ត្រីការបរទេសថៃគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចរចាតំបន់ទាមទារត្រួតស៊ីគ្នា

ដោយ: គង់ លាងហួរ

បាងកក: រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Maris Sangiampongsa គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចរចាតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ក្នុងតំបន់ឈូងសមុទ្រថៃ។ នេះបើយោងតាមសារពត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។

លោក Maris បានមានប្រសាសន៍ឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនងទ្វេរភាគី ព្រមទាំងផ្តល់ឱកាស ក្នុងការដោះស្រាយបញ្ហានានា ដូចជា ការស្ថាបនាទំនប់បាំងរលកសមុទ្រក្នុងកំពង់ផែ (Breakwater) ដែលស្ថិតនៅកៀកនឹងបង្គោលព្រំដែនទី៧៣ ស្ថិតជាប់នឹងច្រកព្រំដែន Klong Yai។

លោក Maris ត្រូវបានសាកសួរថា តើក្រសួងការបរទេសថៃបានគិតគូរ អំពីការបន្តការតវ៉ារបស់ខ្លួនដែរឬទេ?។ លោករដ្ឋមន្ត្រី បានឆ្លើយតបថា “នេះជារឿងដែលយើងអាចយកទៅពិភាក្សាគ្នាឱ្យបានហ្មត់ចត់ ដោយបន្ថែមថា លោកមិនទាន់បានកំណត់ពេលវេលាជាក់លាក់ សម្រាប់ដំណើរទស្សនកិច្ចនេះនៅឡើយទេ”។លោក Maris ក៏បានអះអាងឱ្យដឹងផងដែរថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងថៃ និងកម្ពុជា ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០១ ស្តីពីការអភិវឌ្ឍន៍រួមគ្នានៅឈូងសមុទ្រថៃ ពុំមែនជាសន្ធិសញ្ញា និងមិនមានប្រយោគណាមួយ ដែលចងជាកាតព្វ កិច្ចនោះឡើយ។

លោក​បាន​គូសបញ្ជាក់​ ដោយសង្កត់ធ្ងន់ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ ​មិន​រំលោភទៅលើអធិបតេយ្យភាព​របស់​ប្រទេស​ថៃ ​លើ​កោះ​កូដនោះទេ(Koh Kood) ព្រោះ​ពុំមាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើងឡើយ។កាលពីពេលកន្លងទៅ កម្ពុជា និងថៃ បានឯកភាពគ្នាទាញយកផលប្រេងកាត លើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នា ពីប្រភពប្រេងថ្មីក្នុងតំបន់នេះ ដែលចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលតម្លៃប្រេង និងថាមពល បន្ទាប់ពីពន្យារពេល ក្នុងការចរចាអស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

តំបន់ទាមទារត្រួតស៊ីគ្នា (OCA) មានផ្ទៃក្រឡាទំហំជាង២៦.០០០គីឡូម៉ែត្រការ៉េ ដែលត្រូវបានគេធ្វើការប៉ាន់ប្រមាណថា តំបន់នេះអាចមានធនធានប្រេង និងឧស្ម័នជាច្រើនលានបារ៉ែលនៅបាតសមុទ្រ៕ប្រភព:Bangkok Post៕