សម្តេចធិបតីបង្ហើបពីការសាងសង់ផ្លូវថ្មីមួយខ្សែតភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង

ដោយៈ និស្ស័យ

        កំពង់ស្ពឺៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មី មួយខ្សែតភ្ជាប់ ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធ មជ្ឈមណ្ឌលពុទ្ឋសាសនានៅលើភ្នំគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺកាលពីសប្តាហ៍មុនថា ការសាងសង់ផ្លូវថ្មីនេះ នឹងជម្រុញសក្តានុពលខេត្តកំពង់ស្ពឺ ឲ្យរីកចម្រើនលឿន ឲ្យមាន​ការអភិវឌ្ឍលឿនដូចនៅរាជធានីភ្នំពេញ។សម្តេចបន្ថែមថា “ផ្លូវថ្មីមួយខ្សែនេះ នឹងពង្រឹងសក្តានុពលខេត្តនេះឲ្យកាន់តែខ្លាំង ប៉ុន្តែបើខេត្តនេះមិនមានធនធានមនុស្ស ក៏ចាប់យកឱកាសនេះមិនបានដែរ”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តជម្រុញឲ្យយុវជនខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ដើម្បីចាប់យកឱកាស និងពង្រីកសក្តានុពលនៅ​ខេត្តរបស់ខ្លួនផងដែរ។

តាមផែនការផ្លូវថ្មីមួយខ្សែនេះ មានប្រវែងប្រមាណ១១៤គីឡូ​ម៉ែត្រ ដែលតភ្ជាប់ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តភ្ជាប់ទៅកាន់ស្រុកកោះកុង ខេត្តកោះកុង ដែលមានចំណុចប្រសព្វគ្នា នឹងផ្លូវជាតិលេខ៤៨ នៅចំណុចគីឡូម៉ែត្រលេខ៦៨៕

មន្រ្តីក្រសួងសាធារណៈការពិភាក្សាជាមួយភាគីថៃ លើផែនការប្រើប្រាស់ស្ពានស្ទឹងបត់ ណងអៀន

        ដោយៈ និស្ស័យ

        សៀមរាបៈ ក្រុមមន្រ្តីកម្ពុជា ថៃបានបើកកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ  ពិភា​ក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន។

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ ដឹកនាំដោយលោកហេង រត្នពិសិដ្ឋ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចរចា កិច្ចព្រមព្រៀងស្ពានមិត្ត​ភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) បានដឹកនាំគណៈប្រតិភូកម្ពុជា  ជួបប្រជុំជាមួយគណ:ប្រតិភូថៃ  ដើម្បីពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងគ្រប់គ្រង ថែរទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ ( ស្ទឹងបត់-បានណងអៀន) ដែលប្រព្រឹត្តិធ្វើឡើងនៅខេត្តសៀមរាប។

កិច្ចប្រជុំនេះ មានការចូលរួមពីភាគី ខាងព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោក Tunwin Svasdisant នាយកនៃនាយកដ្ឋានសហប្រតិបត្តិការផ្លូវហាយវេអន្តរជាតិ នៃអគ្គនាយកដ្ឋានផ្លូវហាយវេនៃព្រះរាជណាចក្រថៃ និងតំណាងគ្រប់អង្គភាពពាក់ព័ន្ធរបស់ភាគីថៃ ព្រមទាំងមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធខាងកម្ពុជាផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់ថ្លៃសេវាដឹកជញ្ជូន ឆ្លងកាត់ស្ពានមិត្តភាពនេះតាមសំណើរបស់ខាងភាគីថៃ ដើម្បីក្រសួង អាចលើកសំណើនេះ ជូនថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ពិនិត្យសម្រេច៕

អ្នកជំនាញអន្តរជាតិមួយរូបលើកឡើងពីយុទ្ធសាស្ត្រសហការដើម្បីពង្រឹងវិស័យអចលនវត្ថុនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមលោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុន ASEAN Realtor Inc. បានមានប្រសាសន៍ឱ្យដឹងថា ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមានបន្តិចម្តងៗ។

លោកបណ្ឌិតបានបន្តថា ស្ថានភាព​ទីផ្សារអចលន​ទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤នេះ នៅតែបន្ត​ប្រឈម​មុខ​នឹង​ផលលំបាក ដោយ​សារទីផ្សារ​នៅ​តែ​រងសម្ពាធ។ លោកបណ្ឌិត Alexander Evengroen បានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចនឹងកម្រើកឡើងវិញ នៅឆមាសទី២ ឆ្នាំ២០២៥។

លោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុន ASEAN Realtor Inc.

ទោះបីជាយ៉ាងណាក្តី លោកបណ្ឌិតកត់សម្គាល់ឃើញថា ការចុះផ្សាយព័ត៌មានផ្ទុយគ្នាស្តីអំពីសុខភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ពីសំណាក់បណ្តាក្រុមហ៊ុន អង្គការ និងសមាគមផ្សេងៗ បានបង្កឱ្យមានភាពមិនច្បាស់លាស់ និងរារាំងដល់វឌ្ឍនភាព។លោកបណ្ឌិតអះអាងថា អង្គភាព ឬស្ថាប័នជាច្រើន កំពុងព្យាយាមជះឥទ្ធិពលទៅលើទីផ្សារ ដោយផ្អែកលើការបញ្ចេញគំនិតផ្ទាល់ខ្លួនជាជាងការពិត ដែលការណ៍នេះនាំឱ្យខ្វះភាពច្បាស់លាស់ និងទិសដៅត្រឹមត្រូវ។

លោកបណ្ឌិត បញ្ជាក់ថា “វាមានសារៈសំខាន់ណាស់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការរួបរួមគ្នា និងធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

ជាមួយគ្នានេះ ស្របពេលដែលគម្រោងអចលនទ្រព្យកាន់តែច្រើន កំពុងត្រូវបានអភិវឌ្ឍន៍ឡើង នោះតម្រូវការនៃការប្រើប្រាស់អគ្គិសនី ក៏នឹងមានការកើនឡើងផងដែរ ដែលការណ៍នេះនាំឱ្យមានការបំភាយឧស្ម័នកាបូនកាន់តែច្រើនចូលទៅក្នុងបរិយាកាសរបស់ផែនដី។

ត្រង់ចំណុចនេះ លោកបណ្ឌិតបានអំពាវនាវឱ្យវិស័យផ្សេងៗគ្នាត្រូវសហការ និងស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានទាំងនេះ និងធានាឱ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកបណ្ឌិត Evengroen បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្វែរការយកចិត្តទុកដាក់ពីបញ្ហាប្រឈម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ទៅកាន់អនាគត និងដំណោះស្រាយក្នុងរយៈពេលវែង ដើម្បីពង្រឹងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា។

លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ចំណុចដែលយើងគួរតែផ្តោតជាសំខាន់ រួមមាន ការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ សំណង់ដែលមានគុណភាពខ្ពស់ ការកាត់បន្ថយការបំភាយឧស្ម័នកាបូន ការកែលម្អការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការរឹតបន្តឹងបទប្បញ្ញត្តិលើសំណង់អគារ។

លោកបណ្ឌិតជឿជាក់ថា តាមរយៈការដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ និងការធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ វិស័យអចលនទ្រព្យនៅកម្ពុជាអាចយកឈ្នះលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងត្រួសត្រាយផ្លូវសម្រាប់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។អ្នកជំនាញអន្តរជាតិរូបនេះសង្កត់ធ្ងន់ថា វាជាការចាំបាច់ណាស់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឱ្យដើរទន្ទឹមគ្នា និងផ្តល់អាទិភាពដល់និរន្តរភាពយូរអង្វែងនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។

លោកបណ្ឌិតបញ្ជាក់បន្ថែមថា “លុះត្រាតែមានកិច្ចសហការ និងការធ្វើផែនការយុទ្ធសាស្រ្តប៉ុណ្ណោះ ទើបឧស្សាហកម្មអចលនទ្រព្យអាចរីកចម្រើនទៅមុខបាន និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា”៕

ទីផ្សារលំនៅដ្ឋាននៅទីក្រុងធំៗចំនួន៤ក្នុងតំបន់អាស៊ាន កំពុងបង្ហាញសញ្ញាវិជ្ជមាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងសិង្ហបុរី និងទីក្រុងហុងកុង ត្រូវបានគេចាត់ទុកជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ី។ ប៉ុន្តែ ថ្មីៗនេះ ទីក្រុងមួយចំនួនផ្សេងទៀតក៏កំពុងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលទាំង២ខាងលើផងដែរ។

លោក Roddy Allanប្រធានផ្នែកស្រាវជ្រាវនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានលើកឡើងថា “យើងនៅតែមានសុទិដ្ឋិនិយមក្នុងរយៈពេលវែងជានិច្ចចំពោះទីផ្សារអភិវឌ្ឍន៍ធំៗដូចជា ទីក្រុងហុងកុងជាដើម”។

ប៉ុន្តែ លោកបានគូសបញ្ជាក់ថា “ យើងបានសង្កេតឃើញកាន់តែច្បាស់អំពីកំណើននៃថ្លៃជួលលំនៅដ្ឋាននៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៍មួយចំនួនក្នុងតំបន់អាស៊ាន រួមមានដូចជា ទីក្រុងហូជីមិញ ទីក្រុងហ្សាការតា ទីក្រុងបាងកក និងទីក្រុងម៉ានីល”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន JLL បានអះអាងថា ទីផ្សារលំនៅដ្ឋាននៅតាមទីក្រុងមួយចំនួនក្នុងតំបន់អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ដោយសារតែភាពធន់នៃតម្រូវការជួលអចលនទ្រព្យដែលមានគុណភាពខ្ពស់ និងការស្ទុះងើបឡើងវិញនៃលំហូរភ្ញៀវទេសចរណ៍បរទេស។

ខាងក្រោមនេះគឺជាបណ្តាទីក្រុងទាំង៤នៅតំបន់អាស៊ាន ដែលសម្រេចបានកំណើនថ្លៃជួលលំនៅដ្ឋានខ្ពស់ជាងគេនៅត្រីមាសទី១ ឆ្នាំនេះ៖

ទី១: ទីក្រុងបាងកក ប្រទេសថៃ៖ ថ្លៃជួលលំនៅដ្ឋាននៅរាជធានីមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១៨,១% និងមានតម្លៃជួលជាមធ្យមប្រហែល២២៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី២: ទីក្រុងហូជីមិញ ប្រទេសវៀតណាម៖ ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៥,៩% និងមានតម្លៃជួលជាមធ្យមប្រហែល១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៣: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី៖ ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៨% និងមានតម្លៃជួលជាមធ្យមប្រហែល២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៤: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ០,៨% និងមានតម្លៃជួលជាមធ្យមប្រហែល១៧២ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: CNBC៕

បណ្តាក្រុមហ៊ុន​នៅតំបន់អាស៊ី​បង្ហាញសុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ចិន ទោះ​ជួប​ប្រទះភាព​តានតឹង​

ដោយ: គង់ លាងហួរ
ហុងកុង: ប្រទេសចិននៅតែជាទីផ្សារដ៏ធំដែលមិនអាចខ្វះបានសម្រាប់បណ្តាក្រុមហ៊ុននានានៅតំបន់អាស៊ី ទោះបីជាភាពតានតឹងពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសលោកខាងលិចនៅតែបន្តឆាបឆេះយ៉ាងណាក្តី។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ជាពិសេសគឺវិបត្តិអចលនទ្រព្យ ដែលវិបត្តិនេះត្រូវបានក្រុមអ្នកវិភាគចាក់ទុកជាឧបសគ្គដ៏ធំបំផុតតែមួយគត់ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន។

យោងតាមទិន្នន័យបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)ចូលទៅកាន់ប្រទេសចិន បានដាំក្បាលចុះអស់២៨ភាគរយនៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាការបង្កើតក្រុមហ៊ុនវិនិយោគបរទេសថ្មីបានកើនឡើង១៩,២ភាគរយយ៉ាងណាក្តី។

យ៉ាងណាមិញ បណ្តាក្រុមហ៊ុនយក្សនៅតំបន់អាសុី ដូចជា ធនាគារធំទីពីររបស់សិង្ហបុរី OCBC បានថ្លែងប្រាប់សារពត៌មាន CNA ថា ខ្លួននៅតែបន្តប្តេជ្ញាចិត្តក្នុងការរកសុីនៅក្នុងប្រទេសចិនសម្រាប់រយៈពេលវែងតទៅមុខ។ ជាក់ស្តែង ធនាគារនេះកំពុងបោះទុនវិនិយោគ១៩០លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មវេទិកា និងផលិតផលរបស់ខ្លួន ក៏ដូចជាជួលអ្នកបច្ចេកទេសថ្មីចំនួន៣០០នាក់ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មនៅក្នុងប្រទេសចិន។

ជាមួយគ្នានេះ លោក Hyuk-Tae Kwon សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Pine Venture Partners បានលើកឡើងថា “ប្រទេសចិននៅតែជាទីផ្សារដែលស្ថិតនៅជិតយើងបំផុត និងជាដៃគូនាំចូល និងនាំចេញដ៏ធំបំផុតរបស់កូរ៉េខាងត្បូង”។

លោកបានបន្ថែមថា “ទីផ្សារចិនមានទំហំធំណាស់ ហើយយើងមិនអាចមើលរំលងបានទេ ទោះបីជាការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយបានជំរុញឱ្យក្រុមហ៊ុនមួយចំនួនធ្វើពិពិធកម្មចេញពីចិនយ៉ាងណាក្តី”។

លោក Kwon បានបញ្ជាក់ថា ការសង្កត់ធ្ងន់របស់ប្រទេសចិនទៅលើបច្ចេកវិទ្យា AI និងការច្នៃប្រឌិតបានបញ្ជូនសញ្ញាដ៏ជោគជ័យមួយទៅកាន់វិនិយោគិន។ លោកបានកត់សម្គាល់ថា “ខ្ញុំមើលឃើញមានឱកាសជាច្រើននៅក្នុងប្រទេសចិន ដូចជា ចំនួនប្រជាជនវ័យចំណាស់ ការថែទាំសុខភាព បច្ចេកវិទ្យាចំណីអាហារ”។

ម្យា៉ងវិញទៀត ពេលវេលាគឺជាមាសប្រាក់ ខណៈថ្នាក់ដឹកនាំចិនបានបង្កើនការចូលរួម និងស្តារទំនាក់ជាមួយបណ្តាក្រុមហ៊ុនបរទេសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ម្យ៉ាងវិញទៀត ការណ៍នេះក៏បាននាំឱ្យមានការរំពឹងទុកថា ការជំរុញការវិនិយោគពីបរទេស និងការស្តារកំណើនសេដ្ឋកិច្ច នឹងក្លាយជារបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី៣នៅខែកក្កដាខាងមុខ៕ប្រភព:CNA៕

តម្លៃអចលនទ្រព្យនៅប្រទេសវៀតណាមរំពឹងហក់ឡើងខ្ពស់ ខណៈទីផ្សារនឹងមានសិទិ្ធកំណត់តម្លៃដីធ្លី

ដោយ: គង់ លាងហួរ
ហាណូយ: រដ្ឋាភិបាលវៀតណាមបានប្រកាសធ្វើវិសោធនកម្មទៅលើច្បាប់ភូមិបាលឆ្នាំ២០២៤ ដោយបានលុបចោលក្របខណ្ឌកំណត់តម្លៃដីធ្លីដោយរដ្ឋ ក្នុងគោលដៅអនុញ្ញាតឱ្យទីផ្សារជាអ្នកមានសិទិ្ធកំណត់ដោយខ្លួនឯងវិញ។

ជុំវិញច្បាប់ថ្មីនេះ ក្រុមជំនាញបានលើកឡើងថា ចំណាត់ការខាងលើនឹងអាចជំរុញឱ្យតម្លៃលំនៅដ្ឋាននៅក្នុងប្រទេសវៀតណាមហក់ឡើងខ្ពស់។នេះបើយោងតាមការដកស្រង់សម្តីចុះផ្សាយដោយសារពត៌មាន Vnexpress។

​ច្បាប់​ភូមិបាលនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដាខាងមុខ ដោយលឿន​ជាង​ការ​គ្រោង​ទុក​ចំនួន៦​ខែ។ នៅក្នុងច្បាប់នេះ មានចែងគោលនយោបាយថ្មី រួមទាំងការលុបចេញនូវក្របខណ្ឌតម្លៃដីរបស់រដ្ឋាភិបាល និងការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរបស់ខ្លួន។

លោកស្រី Giang Do នាយកផ្នែកសេវាកម្មប្រឹក្សាយោបល់ប្រចាំក្រុមហ៊ុនអចលនទ្រព្យ Savills Vietnam បានថ្លែងថា ការអនុញ្ញាតឱ្យទីផ្សារអាចកំណត់តម្លៃដីដោយខ្លួនឯង នឹងធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ហើយការ​ធ្វើ​បែប​នេះ​ ក៏នឹង​នាំ​ឱ្យ​មាន​ការ​បង់​ពន្ធ​ទៅលើដីធ្លី​កាន់​តែ​ខ្ពស់ផងដែរ។

លោកស្រីបានគូសបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ការដាក់ឱ្យអនុវត្តន៍ច្បាប់ថ្មីនេះនឹងបង្កើនចំនួនទុនវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍នានា ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍បង្ខំចិត្តបង្កើនតម្លៃលំនៅដ្ឋានរបស់ពួកគេ។

ទន្ទឹមនឹងនេះ លោក Dinh Minh Tuan នាយកវេទិកាអចលនទ្រព្យ Batdongsan បានលើកឡើងថា “តម្លៃដីធ្លីនឹងកើនឡើងជាក់ជាមិនខាន នៅពេលដែលច្បាប់ថ្មីនេះចូលជាធរមាននាពេលឆាប់ៗខាងមុខ”។

ចំណែកឯ លោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនវត្ថុវៀតណាមបានមានប្រសាសន៍ឱ្យដឹងថា “តម្លៃអចលនទ្រព្យអាចនឹងកើនឡើង ក្រោយពីក្របខ័ណ្ឌកំណត់តម្លៃដីធ្លីដោយរដ្ឋត្រូវបានលុបចោល។ ប៉ុន្តែ ច្បាប់នេះនឹងមិនបង្កឱ្យមានការសម្រុកទិញដីធ្លីនោះទេ”៕ប្រភព: Vnexpress៕

Tokyo Grade A office rents rise for the first time in four years

According to a JLL report, rents in Tokyo’s Grade A office market averaged JPY 33,860 per tsubo, per month, at end-1Q24, rising 0.9% q-o-q and falling 1.3% y-o-y.

The report said rents rose for the first time in 15 quarters in Akasaka/Roppongi and fell for the 16th consecutive quarter in Otemachi/Marunouchi as vacancies were filled.

Here’s more from JLL:
Capital values in 1Q24 rose 2.1% q-o-q for the first time in four quarters and was down 1.4% y-o-y. This reflected positive rent growth, while cap rates remained stable. Notable Grade A office transactions that closed in the quarter included the strata titled Toranomon Hills Business Tower, acquired by United Urban Investment Corporation for JPY 2.3 billion.

Positive net absorption continues
According to the Tankan Survey in March, the diffusion index of large manufacturers was 11, the first decline in three consecutive quarters due to stalled production from auto makers. The index of large non-manufacturers was 34 and increased for the eighth consecutive quarter to a 33-year high as inbound demand and economic recovery continued.

Even though there were no completions, the strong demand pushed net absorption in the Grade A office market in Tokyo to 49,700 sqm in 1Q24. By industry, the figure was driven by information and communications, energy and finance and insurance.
Source: Real Estate Asia

Tycoon Ramon Ang urges Philippines to uphold claims in energy-rich sea

THE Philippines should not abandon its claims in the South China Sea given its vast energy potential, the head of the nation’s largest conglomerate by sales said on Monday (May 27).

“We have a very big reserve in the West Philippine Sea,” said San Miguel Corp president Ramon Ang, using Manila’s name for the waters that’s within its exclusive economic zone. “So let us not let go of it. We should protect our territory.”

He spoke during a government economic forum attended by top economic managers including Finance Secretary Ralph Recto. The business executive weighed in on higher fuel and power prices in the Philippines compared with some of its Southeast Asian neighbours, which Ang said produce oil or enjoy state subsidies.“We have a big natural gas field in the West Philippine Sea. We should concentrate in developing that in the future,” he told reporters separately.

The Philippines and China are locked in a long-standing territorial dispute over the resource-rich waterway. That has prevented Manila-listed PXP Energy from pursuing exploration of Reed Bank in the South China Sea, PXP chairman Manuel Pangilinan said last month.

Ang said he was not keen on investing in PXP despite his growing business ties with Pangilinan, which include plans to merge their tollway businesses.

Philippines President Ferdinand Marcos Jr’s administration has asserted the Philippines’ claims in the South China Sea, defying Bejiing’s expansive claims over the waterway.

On Monday, Manila’s Department of Foreign Affairs said it formally protested Beijing’s four-month fishing ban in the South China Sea set to last until mid-September.
Other Philippine tycoons have previously voiced their views on the disputed sea.

Pangilinan has said Marcos is “making the right decisions”, while SM Investments vice-chairperson Teresita Sy-Coson in December called for “more peaceful negotiation” with Manila’s top trading partner. Source: BLOOMBERG

តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះបន្តិចបន្តួចនៅល្ងាចថ្ងៃសុក្រនេះ ឬអាចនិយាយបានថា ស្ថិតនៅទ្រឹង

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះបន្តិចបន្តួចប៉ុណ្ណោះ នៅល្ងាចថ្ងៃសុក្រនេះ ឬអាចនិយាយបានថា ស្ថិតនៅទ្រឹងតែម្តង ព្រោះអ្នកវិនិយោគកំពុងរង់ចាំអ៊ុតទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលជាហេតុនាំឱ្យតម្លៃមាសពុំមានការប្រែប្រួលខ្លាំងនៅល្ងាចនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០១%ដល់២៣៤២,៧០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយដល់២៣៤១,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:៤៣នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២.៣៤៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤២,៩០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានបន្តធ្លាក់ថ្លៃចុះបន្តិចបន្តួច នៅល្ងាចថ្ងៃសុក្រនេះ បើសិនយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

តើការជួលការិយាល័យកម្រិតA នៅទីក្រុងតូក្យូមានតម្លៃប៉ុន្មាន ក្នុងមួយខែ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុន JLL បង្ហាញថា ថ្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានតម្លៃ២១៦ដុល្លារ ក្នុងមួយTsubo ក្នុងមួយខែ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង០,៩%បើធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។(១ Tsubo=៣,៣ម៉ែត្រការ៉េ)។

របាយការណ៍បានបន្តថា ថ្លៃជួលការិយាល័យកម្រិត A បានកើនឡើងជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេល១៥ត្រីមាស កន្លងមកនេះ នៅក្នុងតំបន់ចំនួន២នៃទីក្រុងតូក្យូ គឺតំបន់ Akasaka និងតំបន់ Roppongi។

ចំណែក ប្រតិបត្តិការទិញការិយាល័យកម្រិតA ខ្នាតធំ នៅក្នុងត្រីមាសទី១ រួមមាន អគារពាណិជ្ជកម្មដែលមានឈ្មោះថា Toranomon Hills Business Tower ដែលក្រុមហ៊ុន United Urban Investment Corporation បានទិញយកក្នុងតម្លៃ២,៣ពាន់លានយ៉េន(ប្រហែល១៤,៦៦លានដុល្លារ)។

អត្រាការិយាល័យកម្រិតA ដែលត្រូវបានគេទំនេរចោលនៅទីក្រុងតូក្យូ ស្ថិតក្នុងរង្វង់ជាមធ្យម៤,២% ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលជាការថយចុះ០,៤ភាគរយ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ និងស្ថិតក្នុងសភាពទ្រឹង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ គេពុំសង្កេតឃើញមានអគារការិយាល័យ កម្រិត A ណាមួយត្រូវបានផ្គត់ផ្គង់ចូលទៅក្នុងទីផ្សារ កាលពីត្រីមាសទី១នោះទេ ខណៈអត្រាស្រូបយកសុទ្ធ(Net absorption)នៅក្នុងទីផ្សារការិយាល័យកម្រិតA នៅទីក្រុងតូក្យូ បានកើនឡើងដល់ទំហំ៤៩.៧០០ម៉ែត្រការ៉េ ក្នុងត្រីមាសទី១ ដែលជំរុញដោយក្រុមហ៊ុនរកសុីក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ថាមពល ហិរញ្ញវត្ថុ និងការធានារ៉ាប់រង។

ទោះជាយ៉ាងណាក្តី បរិមាណ ឬទំហំនៃការជួល ត្រូវបានគេរំពឹងថា នឹងថយចុះ ធៀបនឹងឆ្នាំមុន មុនពេលស្ទុះងើបឡើងវិញនៅឆមាសទី២ ដោយសារនៅឆ្នាំនេះចំនួនការិយាល័យ ដែលគ្រោងនឹងបើកដំណើរការថ្មី មានចំនួនតិចតួចណាស់។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Oxford Economics បង្ហាញថា សេដ្ឋកិច្ចជប៉ុន នឹងកើនឡើងត្រឹមតែ០,៥%ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នឹងស្ថិតក្នុងរង្វង់១,៩% ខណៈហានិភ័យរួមមាន ការដំឡើងអត្រាការប្រាក់ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បញ្ហាអតិផរណា និងការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ៕ប្រភព: Real Estate Asia៕