ប្រព័ន្ឋស្រោចស្រពនិងពង្វាងទឹកចេញពីភ្នំពេញសម្រេចជិតបាន១០០ភាគរយហើយ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ។

គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន ទី១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២. ស្តារព្រែកហូរប្រវែង៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣ ស្តារប្រឡាយព្រែកហូរប្រវែង៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង។

ទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។

គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់៕

អត្រាកំណើនសេដ្ឋកិច្ចរបស់អាមេរិកនឹងវ៉ាដាច់ប្រទេសចិន នៅឆ្នាំ២០៣១ខាងមុខ

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញផ្នែកប្រជាសាស្ត្រកំពូលមួយរូបបានលើកឡើងថា កំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនដែលមានវ័យចំណាស់ នឹងក្លាយជាឧបសគ្គចំពោះកំណើនសេដ្ឋកិច្ចចិន ដែលនឹងវ៉ាដាច់ ដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

លោក Fu-Xian Yi អ្នកឯកទេសខាងវិទ្យាសាស្ត្របន្តពូជនៅសាកលវិទ្យាល័យ Wisconsin-Madison និងជាអ្នកជំនាញខាងប្រជាសាស្រ្តរបស់ប្រទេសចិន បានចង្អុលបង្ហាញថា ចំនួនប្រជាជនចិន ដែលមានអាយុលើសពី៦៥ឆ្នាំ បានកើនឡើងដល់១៥,៤%នៃចំនួនប្រជាជនសរុប ក្នុងឆ្នាំ២០២៣ បើធៀបនឹងកម្រិត៧% ក្នុងឆ្នាំ១៩៩៨។

លោកបានបន្តថា “បើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រ នោះយើងសង្កេតឃើញថា គ្មានប្រទេសណាមួយ អាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤%បានឡើយ ក្នុងរយៈពេល១២ឆ្នាំបន្ទាប់ ក្រោយពីចំនួនមនុស្សចាស់គ្របដណ្តប់ចំណែក១៥% នៃចំនួនប្រជាជនសរុប”។

លោកគូសបញ្ជាក់ថា “អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម សម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ក្នុងអំឡុងរយៈពេល១២ឆ្នាំ បន្ទាប់ពីអត្រាចំនួនមនុស្សចាស់កើនឡើងដល់១៥% គឺស្ថិតក្នុងរង្វង់ត្រឹមតែ១,៨ភាគរយប៉ុណ្ណោះ”។

បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទី១របស់ពិភពលោក ទោះបីជាអត្រាកំណើនសេដ្ឋកិច្ចអាមេរិកមានកម្រិតទាបជាងចិនយ៉ាងណាក្តី។ តួយ៉ាង កាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៥,២ភាគរយ បើប្រៀបធៀបទៅនឹងកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរង្វង់ត្រឹមតែ២,៥ភាគរយប៉ុណ្ណោះ។

ប៉ុន្តែ លោក Yi មើលឃើញថា ចំណុចរបត់មួយនឹងកើតឡើងនៅទសវត្សរ៍ក្រោយ។ លោកបានលើកឡើងពីចំណុចស្រដៀងគ្នា គឺការកើនឡើងនៃចំនួនប្រជាជនចាស់ជរានៅប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ ដែលនាំឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំង២នេះមានការធ្លាក់ចុះ។

លោកបានព្យាករណ៍ថា “ដោយផ្អែកលើនិន្នាការប្រវត្តិសាស្ត្រទាំងនេះ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះមកត្រឹម៣% នៅឆ្នាំ២០២៨ ហើយកំណើនសេដ្ឋកិច្ចចិននឹងបន្តធ្លាក់ចុះមកនៅត្រឹមកម្រិតណាមួយ ដែលទាបជាងសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០៣១ដល់ឆ្នាំ២០៣៥ខាងមុខ៕ប្រភព: Fortune៕

ទីក្រុងឌូបៃកំពុងសាងសង់អគារលំនៅដ្ឋានខ្ពស់ជាងគេលើពិភពលោក ស្ថិតនៅមិនឆ្ងាយពីអគារ Burj Khalifa

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុង​ឌូបៃ​ ប្រទេសអារ៉ាប់រួម កំពុង​សាងសង់​អគារ​លំនៅដ្ឋាន​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ ដោយ​ដាក់​ឈ្មោះ​ថាអគារ Tiger Sky Tower។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានអន្តរជាតិធំៗ។

អគារលំនៅដ្ឋានខ្ពស់ជាងគេលើពិភពលោកមួយនេះមានទីតាំងនៅសង្កាត់ Business Bay និងកំពុងត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Tiger Properties។ ឌូបៃគឺទីក្រុងមួយ ដែលពោរពេញទៅដោយសំណង់អគារខ្ពស់ៗកប់ពពកជាច្រើន ហើយអគារ Tiger Sky Tower នេះនឹងក្លាយជាអគារដ៏អច្ឆរិយៈមួយទៀតរបស់ទីក្រុងដ៏ល្បីឈ្មោះមួយនេះ។

ការសាងសង់អគារ Tiger Sky Tower ត្រូវបានគេរំពឹងថា នឹងចំណាយទុនវិនិយោគអស់ប្រមាណ១ពាន់លានដុល្លារអាមេរិក ខណៈកាលបរិច្ឆេទនៃការបញ្ចប់ការសាងសង់មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ។Tiger Sky Tower Breaks Five International Records - UAE Voiceយ៉ាងណាមិញ នៅពេលការសាងសង់បញ្ចប់រួចរាល់ អគារនេះនឹងបំបែកកំណត់ត្រា ជាអគារលំនៅដ្ឋានខ្ពស់ជាងគេបង្អស់នៅលើពិភពលោក ដោយលូតឡើងដល់កម្ពស់៥៣២ម៉ែត្រ និងគ្របដណ្តប់ចំនួន១២២ជាន់។

អគារ Tiger Sky Tower នៅក្នុងទីក្រុងឌូបៃ មួយនេះ មានភាពប្រណីតអស្ចារ្យខ្លាំងណាស់ ដោយក្នុងនោះ អ្នកធ្វើដំណើរឆ្លងកាត់ អាចមើលឃើញបន្ទប់ ដែលមានបង្អួចលាតសន្ធឹងពីឥដ្ឋទៅដល់ពិដាន និងអាចមើលឃើញទិដ្ឋភាពអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa ព្រោះអគារទាំង២នេះស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។

ជាមួយគ្នានោះ អគារថ្មីនេះក៏មានទីលានបាល់បោះ ដែលហ៊ុព័ទ្ធទៅដោយរុក្ខជាតិបៃតងដ៏ស្រស់ស្អាត ក៏ដូចជាកន្លែងទទួលភ្ញៀវ ដែលមានការតាំងលម្អដោយដើមត្នោត។ ជាងនេះទៅទៀត អគារ Tiger Sky Tower ក៏នឹងមានសួនកម្សាន្តបែបផ្សងព្រេង អាងហែលទឹក និងភោជនីយដ្ឋានលំដាប់ខ្ពស់បំផុតរបស់ពិភពលោកផងដែរ។

លោក Eng Waleed Mohammed AlZoubi នាយកប្រតិបត្តិក្រុមហ៊ុន Tiger Properties បានលើកឡើងថា “យើងកំពុងឆ្ពោះទៅរកទិសដៅថ្មី ដោយព្យាយាមកសាងអ្វីមួយដែលយើងមិនធ្លាប់ធ្វើពីមុនមក។ ជាក់ស្តែង អគារនេះមានកំពស់ខ្ពស់ណាស់ ហើយថែមទាំងមាននិរន្តរភាព និងមានភាពអស្ចារ្យ”៕ប្រភព:The news.com.pk៕

ធនាគារ ADB ប្រកាសដាក់ចេញយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ដើម្បីជួយធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសដាក់ឱ្យអនុវត្តន៍យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃពុធ ទី២៩ ខែឧសភា។

យុទ្ធសាស្ត្រថ្មីនេះ ដែលមានភាពសុីសង្វាក់គ្នាជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំដូចគ្នា មានគោលបំណងពង្រឹងដំណើរឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងមានភាពធន់នៅក្នុងប្រទេសកម្ពុជា។

ធនាគារ ADB បានបន្តថា “យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះ ផ្តោតទៅលើការធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូផ្សេងទៀត ដើម្បីពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយវិស័យឯកជន ជំរុញការអភិវឌ្ឍន៍មនុស្ស និងពង្រឹងភាពធន់នឹងអាកាសធាតុ”។ប្រភពខាងលើបានបន្ថែមថា យុទ្ធសាស្រ្តដ៏គ្រប់ជ្រុងជ្រោយនេះក៏រួមបញ្ចូលផងដែរនូវអាទិភាព ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន លើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។

យោងតាមធនាគារ ​​ADB បានឱ្យដឹងទៀតថា យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់ទៅលើវិបុលភាព តាមរយៈការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយទទួលស្គាល់តួនាទីសំខាន់របស់វិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ធនាគារបញ្ជាក់ថា “គន្លឹះដ៏សំខាន់នៃយុទ្ធសាស្ត្រនេះ គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពធន់នឹងអាកាសធាតុ និងមានគុណភាពខ្ពស់ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ចដែលផ្តល់អត្ថប្រយោជន៍ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម”។

ជាងនេះទៅទៀត យុទ្ធសាស្រ្តនេះក៏នឹងធានាឱ្យបាននូវលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងមានតម្លៃសមរម្យ រួមទាំងការអប់រំ ការអភិវឌ្ឍន៍ជំនាញ ការថែទាំសុខភាព ការផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ។

ធនាគារ ADB បានបន្ថែមថា “យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះក៏ផ្តល់អាទិភាពដល់ការពង្រីកប្រភពថាមពលកកើតឡើងវិញ និងការប្រែប្រួលអាកាសធាតុ ដោយធានានូវការប្តេជ្ញាចិត្តរបស់យើងចំពោះអនាគតដ៏បៃតង និងមានភាពធន់ជាងមុនសម្រាប់ប្រទេសកម្ពុជា” ៕ប្រភព: Xinhua៕

China, Japan and South Korea vow to seek progress on FTA

SEOUL — Japan, South Korea and China held their first joint summit in over four years on Monday, seeking deeper commercial ties to bolster their economies, including by aiming for progress in stalled negotiations on a free trade agreement (FTA), but with Seoul and Tokyo also using the occasion to criticize North Korea over a planned satellite launch.

South Korean President Yoon Suk Yeol hosted Chinese Premier Li Qiang and Japanese Prime Minister Fumio Kishida in Seoul. None of the three were in office for the last three-way gathering in December 2019, just before the COVID-19 pandemic, in Chengdu, China.

In a joint statement released after the summit, the three leaders agreed to “institutionalize” three- way cooperation by regularly holding the trilateral summit and ministerial meetings, saying that Japan will host the next leaders’ meeting. They also said they will continue discussions for “speeding up negotiations” for an FTA, aiming for an agreement that is “free, fair, comprehensive, high-quality, and mutually beneficial.”

The three countries announced in November 2012 the launch of the negotiations. But the talks stopped after the 16th round, held in November 2019. China has called for restarting them as its economy has weakened. The halt in the talks came amid trade frictions between the U.S. and China and was also affected by the pandemic.

Choo Jae-woo, an expert on Chinese foreign policy at Kyunghee University in Seoul, said that the wording of Monday’s statement does not indicate the three countries have moved any closer to achieving an FTA. To reach such a breakthrough, China would need to upgrade its representation at the trilateral talks, with President Xi Jinping, the country’s most powerful figure, taking part instead of Li, Choo said.

“Without Xi’s bargaining power, I don’t think we can expect any progress [toward an FTA],” Choo told Nikkei Asia.

On the bright side, Choo said it was encouraging that “a variety of communication channels were set up or announced to be resumed,” specifically involving young people. That, he said, indicates “the three countries recognize the importance of enhancing mutual understanding” and “presumably agreed that it is time to be more future oriented.”
Source: Nikkei Asia

China Vanke sells Shenzhen land plot at loss-making reserve price

HONG KONG and BENGALURU (Reuters) -Embattled Chinese property developer China Vanke said on Monday it had completed the sale of a plot of land in Shenzhen for 2.24 billion yuan ($309.23 million), more than 27% below the price it paid for the block nearly seven years ago.

The company is working to raise funds after saying last month it is facing short-term liquidity pressure, one of many companies to have been caught up in a broad-based cash crunch in China’s crisis-hit real estate sector.

Vanke’s largest shareholder, state-owned Shenzhen Metro, and Shenzhen Baishuo Yinghai Investment jointly bought the plot at the reserve price, according to an online filing uploaded to a trading center in Shenzhen on Monday.China Vanke sells Shenzhen land plot at loss-making reserve price | ReutersVanke, in a statement to Reuters, said the deal reflects its largest shareholder is “supporting the company with market-based, legitimate measures and real money”.

The deal will help the firm free up capital from non-core business assets. Upon completion, 70% of construction floor area would be kept by the owners and 30% would be allowed for sale.

Vanke bought the same 19,000 square-metre block in late 2017 for 3.1 billion yuan, according to previous documents.
The company has said it aims to boost cash flow this year with bank financing and more asset disposals worth more than 30 billion yuan.

Last week, Vanke said it had received a 20 billion yuan syndicated loan facility from a group of banks led by state-owned Industrial and Commercial Bank of China and would push forward other financing to boost its liquidity.

Fitch Ratings on Friday downgraded its long-term foreign- and local-currency issuer default ratings to ‘BB-‘ from ‘BB+’ and set the outlook as negative, citing a mainly weaker-than-expected sales performance in the year to date. Source: Reuters

កម្ពុជានឹងប្រតិបត្តិការទូទាត់តាមប្រព័ន្ឋបាគងជាមួយឥណ្ឌានៅ ដើមខែមិថុនាខាងមុខនេះ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC)លោកជំទាវជា សិរីបានថ្លែងថា នៅដើមខែមិថុនាខាងមុខ កម្ពុជាទូទាត់សាច់ប្រាក់តាមប្រព័ន្ឋQR Codeនៅដើមខែមិថុនាខាងមុខនេះ។

លោកជំទាវជា សិរី បានថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានKikkei Asia ក្នុងសប្តាហ៍នេះ។លោកជំទាវបានបញ្ជាក់ថា “ធនាគារជាតិនៃកម្ពុជាក៏កំពុងធ្វើការ ជាមួយប្រទេសជប៉ុនជុំវិញរឿងនេះផងដែរ”។

លោកជំទាវបានលើកឡើងជាឧទាហរណ៍ថា “ប្រជាពលរដ្ឋកម្ពុជាត្រូវបង្កើតគណនីប្រាក់រៀលបាគង ដើម្បីទូទាត់ប្រាក់នៅក្នុងប្រ​ទេសថៃ ខណៈភ្ញៀវទេសចរណ៍ថៃ អាចធ្វើប្រតិបត្តិការកូដ QR នៅកម្ពុជាបាន លុះត្រាតែហាង ដែលពួកគេទិញទំនិញ ព្រមទទួលយកប្រាក់រៀល”។

លោកជំទាវបន្តថា ការទូទាត់ឆ្លងដែនគឺជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក តាមរយៈការលើកទឹកចិត្តឱ្យឈ្មួញ ឬអាជីវករបើកគណនី និងទទួលយកការទូទា​ត់ជាប្រាក់រៀល។ លោកស្រី​បាន​បន្ថែម​ថា “លោកស្រី​នឹង​មិន​បង្ខំ​ប្រជាពលរដ្ឋ ​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​ តាម​រយៈ​វិធានការ​រដ្ឋបាល​ឡើយ”៕

The close up of the Khmer 50,000 riels notes.

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃពុធនេះ បន្ទាប់ពីបានស្ថិតក្នុងភាពមិនច្បាស់លាស់កាលពីព្រឹកមិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃពុធនេះ បើធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ មុនពេលមានការចេញផ្សាយទិន្នន័យអតិផរណាសំខាន់ៗពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅក្នុងសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៨២%ដល់២៣៤១,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៩ភាគរយដល់២.៣៤៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:១៤នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៦០,៩៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៥៦,៥០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានធ្លាក់ថ្លៃចុះ នៅល្ងាចថ្ងៃពុធនេះ បើយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ៕

តើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីចិន-កូរ៉េ-ជប៉ុនមានលទ្ឋផលបែបណាបើគ្មានវត្តមានលោកស៊ី ជីនពីង?

ដោយ: គង់ លាងហួរ

សេអ៊ូល: ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន បានបើកកិច្ចប្រជុំកំពូលរួមគ្នាលើកដំបូង ក្នុងរយៈពេលជាង៤ឆ្នាំ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងបង្កើនវឌ្ឍនភាព ក្នុងការចរចារលើការបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ទាប់ពីជាប់គាំងនាពេលកន្លងមក។

យ៉ាងណាមិញ ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូក៏បានឆ្លៀតយកឱកាសនៃកិច្ចប្រជុំកំពូលត្រីភាគីនេះ ដើម្បីសម្តែងការរិះគន់ទៅលើប្រទេសកូរ៉េខាងជើង ជុំវិញផែនការបាញ់បង្ហោះផ្កាយរណបផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងសេអ៊ូល ខណៈកិច្ចប្រជុំត្រីភាគីលើកចុងក្រោយក្នុងឆ្នាំ២០១៩ បានធ្វើឡើងនៅទីក្រុងChengdu ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំទាំង៣ បានប្តេជ្ញាបង្កើតកិច្ចសហប្រតិបត្តិការត្រីភាគី ដោយរៀបចំកិច្ចប្រជុំកំពូលត្រីភាគី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាទៀងទាត់ ខណៈប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកក្រោយ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំង៣ក៏បានអះអាងផងដែរថា ពួកគេនឹងបន្តការពិភាក្សា ដើម្បីពន្លឿនការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានភាពសេរី មានយុត្តិធម៌ គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ប្រទេសទាំង៣ បានប្រកាសចាប់ផ្តើមការចរចានេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែកិច្ចចរចាបានជាប់គាំង បន្ទាប់ពីឈានដល់ជុំទី១៦ ដែលបានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេសចិនបានអំពាវនាវ ឱ្យចាប់ផ្តើមការចរចាឡើងវិញ ដោយ​សារតែកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ។ ការផ្អាកកិច្ចពិភាក្សានេះបានកើតឡើង ស្របពេលមានជម្លោះផ្នែកពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន គួបផ្សំនឹងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតផងដែរ។

លោក Choo Jae-woo អ្នកជំនាញខាងគោលនយោបាយការបរទេសចិន នៅសកលវិទ្យាល័យ Kyunghee ក្នុងទីក្រុងសេអ៊ូល បានលើកឡើងថា ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះ មិនបង្ហាញថា ប្រទេសទាំង៣បានខិតទៅជិត សម្រេចបានកិច្ចព្រមព្រៀង FTA នោះទេ។

លោក Choo បានបន្ថែមថា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ប្រទេសចិនត្រូវតែតំណាងដោយឥស្សរជន ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅក្នុងកិច្ចចរចាត្រីភាគី ដោយមានលោកប្រធានាធិបតី ស៊ី ជីនពីង ជាអ្នកចូលរួមជំនួសឱ្យលោក Li Qiang។

លោក Choo បាន​បញ្ជាក់ប្រាប់សារពត៌មានជប៉ុន Nikkei Asia ថា​ “ប្រសិនបើ​គ្មាន​អំណាច​ចរចា​របស់​លោកស៊ី ជីនពីង ទេ នោះការចរចាគ្នា នឹង​ពុំមាន​ការ​រីកចម្រើន​ណាមួយ​ឡើយ”៕ប្រភព: Nikkei Asia៕

Vietnam invests $136M abroad in 5 months

Vietnamese enterprises pumped more than US$136 million of total investment into new projects and to supplement capital in ventures abroad in the first five months, equivalent to 43% of the figure seen in the same period last year.

From January to May, Vietnamese enterprises made outbound investments in 16 sectors, mostly focusing on mining, accounting for 43.1% of the total capital, followed by manufacturing and processing industry (23.9%); and trading and retail (8.3%).

Sixteen countries and territories received Vietnamese investment during the period. Of them, the Netherlands took the lead, accounting for 40.1%. Laos came second, holding 36.8%, followed by the U.S. and New Zealand.

As of May 20, Vietnam had 1,733 operational projects abroad with a total investment of over $22.25 billion.

The majority of its overseas investments came towards to mining sector, 31.6%, and the agro-forestry-fishery sector, 15.6%.

Countries with the largest investment from Vietnam were Laos (24.8%), Cambodia (13.1%) and Venezuela (8.2%). Source: Vnexpress

Viettel’s overseas investment project has brought in substantial profits.