ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្លូវជាតិលេខ៣ ដែលមានប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ ចាប់ពី រាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដែលបានបើកសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
កំណាត់ផ្លូវជាតិលេខ៣ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការធ្វើដំណើរកម្សាន្ត ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ដ៏សំខាន់សម្បូរដោយធនធាន ទេសភាពធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បន្ថែមពីលើនេះ ខ្សែផ្លូវនេះមានភាពរឹងមាំ ធំទូលាយ ដែលសម្រួលដល់ការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងបញ្ចៀស បានការកកស្ទះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ៕