ម៉ាឡេស៊ីគ្រោងទប់ស្កាត់ការទិញអចលនទ្រព្យស្តុកទុកលក់ចំណេញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរដ្ឋJohor

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី កំពុងពិចារណាលើការអនុវត្តន៍គោលនយោបាយ ទប់ស្កាត់ការទិញអចលនទ្រព្យទុកលក់ចំណេញ ស្របពេលមានការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (SEZ)។

លោក Onn Hafiz Ghazi មេដឹកនាំរដ្ឋ Johor បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ កើតចេញពីការព្រួយបារម្ភ ទាក់ទងនឹងការទិញស្តុកទុកលក់ចំណេញ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ស្របពេលមានផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។

លោក​បាន​កត់​សម្គាល់​ថា ការ​ទិញអចលនទ្រព្យ​ស្តុកទុកលក់ចំណេ​ញបាន​នាំ​ឱ្យ​​តម្លៃ​ដី និង​លំនៅដ្ឋាន​ក្នុង​តំបន់​មួយ​ចំនួនកើនឡើងយ៉ាងគំហុក ដែល​ទាមទារ​ឱ្យ​មានការ​ត្រួតពិនិត្យ និង​ការចាត់វិធានការពី​រដ្ឋាភិបាល។

លោក Onn Hafiz បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ទប់ស្កាត់មិនឱ្យតម្លៃអចលនទ្រព្យ ហក់ឡើងថ្លៃខ្ពស់កប់ពពក ព្រោះវានឹងធ្វើឱ្យប្រជាជនរស់នៅរដ្ឋJohor ជួបប្រទះការលំបាកខ្លាំង ក្នុងការទិញអច​ល​នទ្រព្យនៅក្នុងរដ្ឋមួយនេះ។លោកបានបញ្ជាក់ទៀតថា “រដ្ឋាភិបាល ក៏គ្រោងនឹងពិភាក្សាផងដែរអំពីការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលលាតសន្ធឹងទៅលើរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី និងព្រំដែនសិង្ហបុរី”។

កាលពីខែមករាកន្លងទៅ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore ដែលមានគោលបំណងជំរុញការតភ្ជាប់សេដ្ឋកិច្ចឆ្លងព្រំដែន។

តាមរយៈខ្លឹមសារ MOU ភាគីទាំងពីរនឹងធ្វើការឆ្ពោះទៅរកការជំរុញលំហូរទំនិញឆ្លងកាត់ព្រំដែន និងប្រជាជន។ ជាមួយគ្នានេះ ភាគីម៉ាឡេស៊ី និងសិង្ហបុរី ក៏កំពុងស្វែងរកគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជាប្រព័ន្ធលើកលែងលិខិតឆ្លងដែន នៅតាមច្រកព្រំដែននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore  និងតំបន់ហិរញ្ញវត្ថុពិសេស ក្នុងទីក្រុង Forest City អាចជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋJohor ឱ្យប្រសើរជាងរដ្ឋម៉ាឡេស៊ីផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕ប្រភព:Bernama៕

បុរីវិមានសំណាងនៅតែបន្តឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាព

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ដោយសិក្សាពីទីផ្សារច្បាស់លាស់ និងស្គាល់រសនិយម​របស់អតិថិជន បុរីវិមានសំណាងនៅតែបន្តឆ្ពោះទៅមុខ ប្រកបដោយវឌ្ឍនភាព។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ និងការលក់បុរីវិមានសំណាង នៅតែបន្តទៅមុខក្នុងសភាពវិជ្ជមាន ទោះបីជាស្ថានភាពមានសភាពយឺតយ៉ាវជាងមុនក្តី ប៉ុន្តែយើងនៅតែបន្តសកម្មភាពសាងសង់ផ្ទះ សម្រាប់អតិថិជនរបស់យើង។May be an image of 1 person and textលោកបន្តថា “ស្ថិតនៅលើផ្ទៃដីទំហំ២៥ហិកតា យើងសាងសង់​ផ្ទះវីឡាជាង៤០០ប៉ុណ្ណោះ ដោយទុកផ្ទៃដី៤០ភាគរយ សម្រាប់​សហគមន៍បៃតង”។ លោកបន្តថា “យើងកំពុងបង្កើតសហគមន៍មួយប្រកប​ដោយភាពស៊ីវល័យ សម្រាប់មនុស្សជំនាន់ក្រោយ និងផ្តោតលើចក្ខុវិស័យរយៈពេលវែង សម្រាប់ផ្គត់ផ្គង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋ”។

 លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា អ្នកមានប្រាក់ខ្ទង់៤០ទៅ៥០ម៉ឺនដុល្លារ ពួកគេមិនអាចទិញផ្ទះវីឡាឃីង និងវីឡាឃ្វីននៅកណ្តាលរាជធានីបានទេ ប៉ុន្តែពួកគេគួរងាកមកកាន់បុរីវិមានសំណាង ដែលពួកគេអាចជ្រើសរើសផ្ទះ ដែលបានរចនាឡើងបែបក្លាសិកសម្រាប់អនាគតគ្រួសារ និងសហគមន៍របស់ពួកគេ”។ លោកបន្ថែមថា “យើងផ្តោតជាចម្បងលើក្រុមអ្នកមានសម័យថ្មី ដែលត្រូវការរសនិយមថ្មី និងផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ។

បុរីវិមានសំណាងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយប្រមាណ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី និងជាទីតាំងដែលហ៊ុំព័ទ្ឋ ទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារសហគមន៍ជាដើម។ បុរីនេះមានព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រហូរកាត់ ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព និងភាពមនោរម្យសម្រា​ប់អតិថិជន៕May be an image of ‎text that says '‎BOREYVIMEANSAMNANG BOREY VIMEAN SAMNANG PRINCE PRINCEVILLA VILLA الااد‎'‎May be an image of 1 person and textMay be an image of 1 person and textMay be an image of textMay be an image of textMay be an image of temple and text that says 'ភូររិមាសំណោង Construction of Prince villa facing east'May be an image of textMay be an image of bed, lighting, indoors and bedroomMay be an image of kitchen island and indoorsMay be an image of bed, indoors and bedroom

ក្រុមហ៊ុនយក្ស Samsung គ្រោងបោះទុនវិនិយោគបន្ថែម១000 លានដុល្លារនៅវៀតណាមជារៀងរាល់ឆ្នាំ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។

ការប្រកាសនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោក Park Hark-kyu ប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ (CFO) នៃក្រុមហ៊ុន Samsung Electronics បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅទីក្រុងហាណូយ។

លោក Park បានកត់សម្គាល់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានបណ្តាក់ដើមទុនវិនិយោគ ប្រមាណ២២,៤ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ហើយខ្លួនគ្រោងបន្តបោះទុនបន្ថែម១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

លោកបានបន្តថា ក្រៅពីការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងការនាំចេញផលិតផលអេឡិចត្រូនិក និងបច្ចេកវិទ្យាជាន់ខ្ពស់ ក្រុមហ៊ុន Samsung ក៏បាននិងកំពុងវិនិយោគ លើការជួយដល់ឧស្សាហកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ក្រុមហ៊ុនវៀតណាម ព្រមទាំងជួយក្រុមហ៊ុនក្នុងស្រុក ឱ្យចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់របស់ខ្លួនផងដែរ។

លោកបន្ថែមថា “ក្រុមហ៊ុន Samsung សង្ឃឹមថា ខ្លួននឹងបន្តការអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចបរទេសរបស់ប្រទេសវៀតណាម”។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងការត្រៀមខ្លួន របស់នាយករដ្ឋមន្ត្រីវៀតណាម ក្នុងការស្តាប់ និងជួយដល់សហគ្រាស ដោយបន្ថែមថា ក្រុមហ៊ុន Samsung នឹងបន្តឈរជាមួយវៀតណាម នៅលើមាគ៌ាអភិវឌ្ឍន៍។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ខ្លួននឹងបន្តផ្តល់នូវលក្ខខណ្ឌដ៏ល្អប្រសើរ សម្រាប់គម្រោងវិនិយោគរបស់ក្រុមហ៊ុន Samsung ឱ្យដំណើរការទៅមុខប្រកបដោយផ្លែផ្កា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងប្រទេសវៀតណាម ក្នុងស្មារតីនៃការចុះសម្រុងគ្នា ព្រមទាំងផលប្រយោជន៍ និងការចែករំលែកហានិភ័យ៕ប្រភព:Vnexpress៕

អភិបាលខេត្តកំពតបង្ហាញបំណងប្រែក្លាយខេត្តកំពតជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ ជាមួយផែនការបង្កើតផលិតផលទេសចរណ៍ថ្មីៗ

        ដោយៈ គង់ សូរិយា

        កំពតៈ អភិបាលខេត្តកំពត លោកម៉ៅ ធនិនបានបង្ហាញការប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យខេត្តក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្តថា រដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ព​ស់វិស័យទេសចរណ៍ខេត្ត ប៉ុន្ដែតម្រូវឲ្យមន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករសូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិស​ណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។

ក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤កន្លងមកនេះ លោក ម៉ៅ ធនិន បានលើកឡើងថា ដោយផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឲ្យវិស័យទេសចរណ៍ ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តបានបន្តដាក់ចុះ នូវគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។

លោកបញ្ជាក់ថា “លោកនឹងធ្វើឲ្យខេត្តកំពត ក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសក្លាយជាខេត្តតំបន់ឆ្នេរ ដែលមានភាពលេចធ្លោជាងគេ”។

លោកម៉ៅ ធនិនបានស្នើដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករទេសចរណ៍ សូមរក្សាឲ្យបាននូវបដិសណ្ឋាកិច្ចល្អ រមណី​យដ្ឋានស្អាត សេវាកម្មជឿទុកចិត្តបាន ពិសេសរក្សាឲ្យបាននូវតម្លៃសម​រម្យ មិនមានការតម្លើងថ្លៃ មានភាពស្មោះត្រង់ក្នុងការលក់ដូរ ដើម្បីទទួលបានការទុកចិត្ត ពីសំណាក់ភ្ញៀវទេសចរណ៍ ដែលមកសម្រាកកម្សាន្តក្នុងខេត្ត។

ជាងនេះទៅទៀត លោក ម៉ៅ ធនិន ក៏បានបង្ហាញអំពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍ វិស័យទេសចរណ៍ជាច្រើនទៀត មានដូចជា បង្កើតសេវាកម្សាន្តតាមដៃព្រែកនានា ការបង្កើតផ្សារលើទឹក និងគម្រោងបង្កើតឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតមួយបន្ថែមទៀតជាដើម៕

កម្ពុជា ចិនរៀបចំសន្និសីទស្តីពីពាណិជ្ជកម្មនិងការវិនិយោគ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទ China (Kunming)-Cambodia Industrial Cooperation Promotion Conference។

សន្និសីទនេះ មានការអញ្ជើញចូលរួមពី លោកLiu Hongjian សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងគុនមីញ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជា និងចិនជាច្រើនរូប។

គោលបំណងនៃសន្និសីទនេះគឺដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា៕

តើស្ថានភាពទីផ្សាររវាងអ្នកទិញ និងអ្នកលក់អចលនទ្រព្យកំពុងមានភាពប្រទាញប្រទង់គ្នាដូចម្តេច?

        ដោយៈ ស៊ូវ ម៉េង

        ភ្នំពេញៈ ក្នុងដំណាក់កាលទីផ្សារ ស្ថិតក្នុងសភាពមិនច្បាស់​លា​ស់ ការទិញ លក់ក្នុងវិស័យអចលនទ្រព្យ កំពុងស្ថិតក្នុងសភាពប្រទា​ញប្រទង់រវាងអ្នកទិញ និងអ្នកលក់។​

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance Rea Estateបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីដើមសប្តាហ៍នេះថា អ្នកទិញពួកគេបានគិតថា តម្លៃអចលនទ្រព្យគួរធ្លាក់ចុះក្នុងរង្វង់៥០ភាគរយ ប៉ុន្តែអ្នកលក់បានគិតថា ស្ថានភាពទីផ្សារអាចធ្លាក់ចុះចន្លោះពី១០ ទៅ២០ភាគរយទៅវិញ។លោកបន្តថា “ក្នុងស្ថានភាពនេះ អ្នកទិញ និងអ្នកលក់កំពុងប្រទាញតម្លៃ ព្រោះអ្នកលក់នៅតែមានសង្ឃឹម និងទទួលបានព័ត៌​មានមិនច្បាស់លាស់”។ លោកបន្តថា “ស្ថានភាពនេះ បានធ្វើឲ្យទីផ្សារកំពុងមានសភាពប្រទាញប្រទង់ បើទោះបីមានអ្នកមានធនធានមួយចំនួនបានចាប់ផ្តើមចាប់យកឱកាស ដើម្បីស្វែងរកប្រាក់ចំណេញក្តី”។

លោកប៉ូ អ៊ាវគង់ បានបន្តថា ទីផ្សារអចលនទ្រព្យនាពេលបច្ចុ​ប្បន្ន ស្ថិតក្នុងដំណាក់កាលមួយត្រូវបន្តធ្វើដំណើរទៅមុខទៀត តាមស្ថា​នភាពយឺតៗ ព្រោះអ្វីៗកំពុងឆ្ពោះទៅមុខសន្សឹមៗ មិនមានសភាពពុះកញ្រ្ជោលណាមួយនោះទេ។

ទោះជាយ៉ាងណា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ទីផ្សារអចលនទ្រព្យ មិនអាស្រ័យលើអ្នកដាក់លក់តម្លៃប៉ុន្មានទេ ប៉ុន្តែវាអាស្រ័យលើតម្លៃរបស់អ្នកទិញ ដែលពួកគេអាចទិញបាន។

លោកបន្តថា “អ្នកលក់អាចដាក់តម្លៃយ៉ាងណាក៏បាន ប៉ុន្តែស្ថានភាពទីផ្សារពិត គឺអាស្រ័យលើអ្នកវិនិយោគ ហ៊ានទិញក្នុងតម្លៃណាប៉ុណ្ណោះ”៕

មហាសេដ្ឋីអាមេរិកគ្រោងសាងសង់ទីក្រុងខ្នាតយក្សមួយដើម្បីប្រជែងនឹងគម្រោង The Line របស់អារ៉ាប៊ីសាអូឌីត

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Express បានរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងសាងសង់ ទីក្រុងខ្នាតយក្សអនាគតថ្មី ដែលនឹងមិនមានរថយន្តបែបប្រពៃណីទេ គឺមានតែការដឹកជញ្ជូនសាធារណៈប៉ុណ្ណោះ។

ទីក្រុង​ដែល​មាន​តម្លៃ​៤០០​ពាន់​លាន​ដុល្លារ​មួយនេះ​ នឹងត្រូវបានសាងសង់ឡើង នៅកណ្តាល​វាលខ្សាច់រវាងរដ្ឋ Nevada រដ្ឋ Utah និងរដ្ឋ Arizona។ ទីក្រុងនេះមានឈ្មោះថា Telosa និងត្រូវបានគេប្រៀបប្រដូចទៅនឹងគម្រោងទីក្រុង The Line របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

Telosa គឺជាគម្រោងទីក្រុងខ្នាតយក្ស ដែលប្រកាសបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយមហាសេដ្ឋីអាមេរិកលោក Marc Lore ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Wonder Group។ មហាសេដ្ឋីរូបនេះបានប្រកាសថា មនុស្សចំនួន៥ម៉ឺននាក់អាចរស់នៅ ក្នុងទីក្រុងទំហំ១២ម៉ឺនហិកតាមួយនេះ នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៥០ តួលេខនេះអាចកើនឡើងដល់៥លាននាក់។លោក Marc Lore សង្ឃឹមថា ទីក្រុងថ្មីនេះនឹងប្រកួតប្រជែងជាមួ​យគម្រោងផ្សេងទៀត ដូចជា ទីក្រុង The Line របស់គម្រោង Neom នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងបណ្តែតទឹក Oceanix Busan នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក Lore បានមានប្រសាសន៍ឱ្យដឹងថា លោកចង់ឱ្យទីក្រុង Telosa ក្លាយជាទីក្រុងមិនប៉ះពាល់ដល់បរិស្ថាន ខណៈរថយន្តដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នឹងត្រូវហាមឃាត់ ហើយជំនួសមកវិញដោយការដឹកជញ្ជូនសាធារណៈ កង់ និងរថយន្តស្វយ័ត។

លើសពីនេះ លោក Lore ក៏មានក្តីស្រមៃធ្វើឱ្យទីក្រុង Telosa ក្លាយជាទីក្រុងរយៈពេល១៥នាទី(15-minute city) ដែលមានន័យថា អ្វីៗគ្រប់យ៉ាងទាំងអស់ ដែលអ្នករស់នៅប្រាថ្នាចង់បាននៅក្នុងជីវិតរបស់ពួកគេ អាចរកបានក្នុងចម្ងាយ និងពេលវេលាដ៏ខ្លីបំផុត៕ប្រភព: The News៕

ដំណឹងល្អៈ ក្រុមហ៊ុនCambodia Angkor Airត្រៀមចាប់ផ្តើមជើងហោះហើរទៅកាន់ប្រទេសឥណ្ឌានៅពាក់កណ្តាលខែមិថុនាខាងមុខ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកCambodia Angkor Airបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី១៦ មិនថុនាខាងមុខនេះ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលោកស៊ីន ចាន់សិរីវុត្ថាបាន​ឱ្យដឹងថា ​ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា Cambodia Angkor Air ​បានត្រៀមខ្លួនរួចស្រេច ក្នុងការបើកជើងហោះហើររបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា​ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខណៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុញ្ញាតឱ្យបើកជើងហោះហើរត្រង់មកកម្ពុជា ចាប់ពីខែតុលា ឆ្នា​​២០២៤។

លោកបញ្ជាក់ថា “ថ្ងៃនៅទី១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍​​ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៣ជើងក្នុងមួយសប្តាហ៍”។ លោកបន្ថែមថា “នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននេះនឹងបើកសម្ពោធជើងហោះហើរដំបូងជាផ្លូវការ នៅប្រទេសឥណ្ឌា ដើម្បី​ផ្សព្វផ្សាយបង្ហាញពីកម្មវិធីហោះហើរនេះ”។ ​ទាក់ទងនឹងកម្មវិធីហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo មកកាន់កម្ពុជា លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនរបស់ឥណ្ឌាមួយនេះ នឹងបើកការហោះហើរត្រង់ពីទីក្រុង​ញូវដេលី មកសៀមរាប និងពីប៉ុមបៃ មកសៀមរាប នៅខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ៧ជើងក្នុងមួយសប្តាហ៍។

លោកបញ្ជាក់ថា “ការចាប់ផ្តើមបើកជើងហោះហើរ ទៅមករវាង​កម្ពុជា-ឥណ្ឌា នឹងក្លាយជាឱកាសដែលកម្ពុជា ទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបន្ថែម ស្របពេលឆ្នាំនេះ គឺជាឆ្នាំដែលកម្ពុជា​បានរៀបចំយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១”។

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ​បានលើកឡើងថា ឥណ្ឌា ជាទីផ្សារទេសចរណ៍ដ៏ធំមួយ សម្រាប់ពិភពលោក បន្ទាប់ពីចិន។ ដូច្នេះហើយការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា គឺជាសញ្ញាណល្អមួយ ក្នុងការទាក់ទាញប្រជាជនឥណ្ឌា ធ្វើដំណើរកម្សាន្តមកកម្ពុជា។

លោកស្រីបានឱ្យដឹងថា បន្ទាប់ពីផែនការនៃការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ត្រូវបានផ្សព្វផ្សាយ សមាគមទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងទទួលបាន​ការ​សួរនាំច្រើនពីការចូលមកលេងកម្ពុជា ​ពីសំណាក់ភ្ញៀវឥណ្ឌាទាក់​ទងនឹងតម្លៃ និងសេវាកម្មនានា ក៏ដូចជាផលិតផលទេសចរណ៍”។

លោកស្រីបន្តថា ​ប្រសិនបើឥណ្ឌា​ចាប់អារម្មណ៍ត្រឹមតែ ៥% ទៅ១០% នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យទេសចរណ៍ ខណៈដែលកន្លងមកកម្ពុជា ទទួលបានភ្ញៀវឥណ្ឌា ក្នុងកម្រិតមធ្យមប៉ុណ្ណោះ​ ដោយសារតែគ្មានជើងហោះហើរត្រង់ ​ហើយអ្នកដែលមានលទ្ធភាព មិនចូលចិត្តការជិះយន្តហោះ​ ដែលមានផ្ទេរពីមួយទៅមួយ​នោះទេ។

លោកស្រីបញ្ជាក់ថា “ដូច្នេះហើយ​ការហោះហើរត្រង់នេះ នឹងទាក់ទាញដល់ភ្ញៀវ ដែលមានសក្តានុពល និងភ្ញៀវដែលមានលទ្ធភាពច្រើនមកកម្ពុជា”៕

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ នៅឆ្នាំ២០២៣កម្ពុជាទទួលភ្ញៀវទេសចរសរុបចំនួនជាង៥.៤លាននាក់ ក្នុងនោះមានភ្ញៀវឥណ្ឌាចំនួនជិត៧ម៉ឺននាក់។ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត១.៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌា២ម៉ឺននាក់៕

Fraudulent applications’: Philippines to tighten tourist visa rules for Chinese

Under the new requirements to be implemented from this week, visa applicants are required to present social security documents issued by the Chinese government, the Philippine Daily Inquirer quoted the Department of Foreign Affairs as saying.
Applicants still have to submit proof of financial capacity, employment certificate and bank statements.The move comes after a number of Chinese nationals were caught submitting fake documents during visa applications, Jesus Domingo, the department’s undersecretary for civilian security and consular affairs, said at a news conference as cited by The Philippine Star Thursday.

Last year the Philippines launched e-visas for Chinese nationals in a bid to attract more tourists, but suspended them within three months due to “technical issues.”
China is one of the top sources of foreign tourists for the Philippines.

A single-entry visa allows tourists to stay for a maximum of three months, while a multiple-entry visa is valid for six months to one year. Source: Vnexpress

Meet Dubai’s richest family who lives in $2bn palace with private zoo inside

Dubai is well known for its luxurious lifestyle, from its towering skyscrapers to its extravagant party life.

However, beyond the flashy exterior of this desert metropolis lies the lavish life of its ruler, Sheikh Mohammed bin Rashid Al Maktoum, and family, Luxury Launches reported.

Sheikh Mohammed bin Rashid Al Maktoum has a net worth ranging between $14 billion to $18 billion making him one of the richest royals in the world and the wealthiest in Dubai.

Sheikh Mohammad along with his six wives and children lives in the Zabeel Palace which spans over 37 acres and has more than 150 rooms, including a ballroom, a private zoo, and several swimming pools. The house is valued at $2 billion.

Sheikh Mohammad’s first wedding set a Guinness World Record for the “Most expensive wedding.” The month-long extravaganza had cost $100 million, with a specially created stadium for the nuptials.

The ruler of Dubai owns several other impressive properties such as a beachfront mansion on Palm Jumeirah, Zaya Nurai island, and several properties in the United Kingdom and Europe among other things.

The billionaire’s fleet of private jets includes a Boeing 747-400, aka the Dubai Air Wing One, a Boeing 737, and a Gulfstream G650. Source: the news.com.pk